ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈ

លិខិតមិត្តអ្នកអាន៖ មេឃបំបាក់មុខថ្នាក់ដឹកនាំក្រុង-ខេត្តព្រះសីហនុយ៉ាងខ្លាំង

មេឃហាក់ដូចជាមិនប្រណី​ចំពោះ​ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុទាល់តែសោះ នៅគ្រាដែលពួកគាត់កំពុងតែនិន្ទ្រាលង់លក់​ស្រាប់តែបង្អោរភ្លៀងចុះ ទឹកភ្លៀងជន់លិច​កន្លែងទទួលទានដំណេក ដែល​ត្រូវ​បង្ខំចិត្ត​ឱបខ្នើយ ឱបភួយ រកទីសុវត្ថិភាព ដែលមិនមែន​សម្រាប់ដេកបន្តនោះទេ គឺគ្រាន់តែដើម្បីឈរតែប៉ុណ្ណោះ ។ មិនមែនតែលំនៅឋានរបស់ពលរដ្ឋខ្មែរនោះទេ ដែលត្រូវជន់លិចលង់ទាំងយប់ សូម្បីតែ​ហាង​អាហារ, ហាងលក់ទំនិញ, កន្លែងលេងល្បែងស៊ីសង, លំនៅឋានរបស់ពួក ... Read More »

លិខិតមិត្តអ្នកអាន៖ អេះឲ្យចំរមាស់ ទើបចប់បញ្ហា

គណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ​ចាត់វិធានការក្តៅ​ចំពោះ​បណ្តាជនដែលពាក់ព័ន្ធក្នុងបញ្ហាបទល្មើសព្រៃឈើ​នៅខេត្តមណ្ឌលគិរី ។ ក្នុងនាមប្រជាពលរដ្ឋមួយរូប​នៅក្នុងខេត្តមណ្ឌលគិរី ពិតជាសាទរ​ចំពោះចំណាត់ការនេះ ។ ចំណាត់ការដែល​គួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ គឺសាលាដំបូងខេត្ត​បានចេញដីកាកោះហៅ​បណ្តាជនដែលពាក់ព័ន្ធ​២០នាក់ទៀត​ក្នុងបញ្ហាបទល្មើសព្រៃឈើ​នៅខេត្តមណ្ឌលគិរី ។ បណ្តាជនទាំង២០នាក់នោះ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាខ្ញុំបាទ​មើលឃើញថា ដូចជាមិន​អេះឲ្យចំកន្លែងរមាស់នោះឡើយ ។ និយាយឲ្យខ្លី គឺជនដែលពាក់ព័ន្ធនឹងបទល្មើស​ធំៗ ... Read More »

លិខិតមិត្តអ្នកអាន៖ អ្នកក្រុងព្រះសីហនុដេកភ័យពេលមេឃងងឹត

លំនៅឋានប្រជាពលរដ្ឋ​ក្រុងព្រះសីហនុមួយចំនួនធំ​ត្រូវលិចលង់ដោយជំនន់ទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ។ ប្រជាពលរដ្ឋ​បានបង្ហោះរូបភាពនៃការលិចលង់​នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យ​មតិមួយចំនួន​​មានការរិះគន់ចំពោះអាជ្ញាធរថា មិនបានយកចិត្តទុកដាក់ឲ្យពេញទំហឹង​ក្នុងការដោះស្រាយបញ្ហា ។ អ្នកខ្លះថា ទោះបីជាមាន​លោក គួច ចំរើន ដប់ ម្ភៃនាក់ នៅខេត្តព្រះសីហនុ ក៏មិនអាចសង្គ្រោះសភាពការណ៍នៃការលិចលង់នោះបានដែរ ... Read More »

លិខិតមិត្តអ្នកអាន៖ នគរបាលខេត្តបាត់ដំបងពង្រឹង​កម្លាំង​ផ្ទៃក្នុង

ក្នុងនាមប្រជាពលរដ្ឋមួយរូប​រស់នៅខេត្តបាត់ដំបង​ចាប់អារម្មណ៍​ចំពោះព័ត៌មានដែល​ថ្នាក់ដឹកនាំ​​នៃស្នងការ​នគរបាលខេត្តនេះ បានពង្រឹង នោះគឺការដែល​មិនឲ្យមានបុគ្គលជាមន្ត្រីនគរបាលទម្លាយ​ព័ត៌មានផ្ទៃក្នុង​ចេញទៅខាងក្រៅ​ដោយគ្មានការអនុញ្ញាត ដែលវិធានការនេះ​ស្របតាមច្បាប់ទម្លាប់​របស់នគរបាលជាតិ ។ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋចង់បាន គឺមិនមែនការលាក់បាំងព័ត៌មាន ឬទម្លាយព័ត៌មានផ្ទៃក្នុង… អ្វីនោះទេ ផ្ទុយទៅវិញ គឺចង់ឃើញអំពីការធានាបានសុខសន្តិភាព​ជូនប្រជាពលរដ្ឋ ប្រកបដោយភាពកក់ក្តៅ ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ... Read More »

លិខិតមិត្តអ្នកអាន៖ បាត់ដំបង​ជាប់ឯកទគ្គកម្មរឿងចោរគាស់ផ្ទះ 

នៅខេត្តបាត់ដំបង​ អ្វីដែលគួរចាប់អារម្មណ៍ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ គឺករណីចោរគាស់ផ្ទះ បានកើតឡើងជាញឹកញាប់ ច្រើនជាបណ្តាខេត្តនានា ហើយជាងនេះទៅទៀត អាជ្ញាធរមានសមត្ថកិច្ច​មិនសូវជាបានចាប់ជនសង្ស័យ​យកមកផ្តន្ទាទោស​នោះឡើយ ។ នៅខេត្តបាតដំបងនៃខ្ញុំ មិនថាតែក្រុងបាត់ដំបងនោះទេ សូម្បីតែនៅតាមបណ្តាមូលដ្ឋានដាច់ស្រយាល់ ក៏មានករណីចោរគាស់ផ្ទះ ទាំងថ្ងៃកើតឡើងដែរ ។ ករណីនេះ ... Read More »

ទស្សនល្ងីល្ងើៈ បានទឹកផឹកគួរនឹកដល់ប្រភព !

តាមនាយជាលដឹង កន្លងមកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានប្រកាសផ្តល់រង្វាន់រាល់ការបង្រ្កាបបទល្មើសគ្រឿងញៀនធំៗដល់មន្រ្តី ឬ ជនទាំងឡាយណាបានធ្វើកិច្ចការនេះបានដោយជោគជ័យ និងឈានដល់ចាប់ជនល្មើស យកទៅផ្តន្ទាទោសតាមច្បាប់ ។ ជាការកត់សម្គាល់ ការបង្ក្រាបបទល្មើសគ្រឿងញៀនរបស់សមត្ថកិច្ចជំនាញ ... Read More »

លិខិតមិត្តអ្នកអាន៖ សាច់ជ្រូកមានជំងឺប៉េស្ត​មិនឆ្លងដល់មនុស្សទេ

តាមរយៈការប្រកាស​របស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាការបញ្ជាក់បន្ថែមរបស់ប្រមុខរាជរដ្ឋាភិបាលថា ការទទួលទានសាច់ជ្រូក មិនមានបញ្ហាប៉ះពាល់ដល់សុខភាព​អ្វីនោះឡើយ ។ ក្រសួងសុខាភិបាលបានប្រកាសថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនអាចឆ្លង​ដល់​មនុស្ស​បាននោះទេ ។ បើទោះជាយ៉ាងណាក៏ដោយ​ ប្រជាពលរដ្ឋនៅតែខ្លាចរអា មិនទាន់​ទទួលទានសាច់ជ្រូកឲ្យស្និទ្ធដូចមុនៗឡើយ ស្របពេល​ដែលមានការធ្លាយវីដេអូ នៅលើបណ្តាញ​សង្គមហ្វេសប៊ុក​អំពីការដែល​ទីតាំង​សតឃាត​មួយកន្លែង​បង្ហាញអំពីសាច់ជ្រូក ដែលមាន​ស្នាម​ខ្មៅអុចៗ ... Read More »

លិខិតមិត្តអ្នកអាន៖ លួចដូចគ្នា ហេតុអ្វីអ្នកខ្លះគ្មានទោស

ក្នុងនាមប្រជាពលរដ្ឋម្នាក់​ ខ្ញុំបាទ​ពិតជាគាំទ្រយ៉ាងពេញទំហឹង​ចំពោះចំណាត់ការរបស់គណៈកម្មការជាតិបង្ក្រាប​បទល្មើសធនធាន​ធម្មជាតិ​ជាពិសេស​ចំណាត់ការទៅលើក្រុមល្មើសនៅខេត្តមណ្ឌលគិរី ដែលចាត់ទុកជាគំរូ ។ ប៉ុន្តែនៅទីនោះ មិនមានយុត្តិធម៌គ្រប់គ្រាន់ ទាំងឈ្មួញ និងអាជ្ញាធរ​ពាក់ព័ន្ធ ពីព្រោះថា មានជនពាក់ព័ន្ធ​ក្នុង​បទល្មើសព្រៃឈើ​តិចតួចប៉ុណ្ណោះ ដែលត្រូវបានច្បាប់ចាត់ការ ផ្ទុយទៅវិញ អ្នកប្រព្រឹត្តល្មើសជាច្រើនទៀត បែរជារួចខ្លួន និងកំពុងសើចចំអកឲ្យសមត្ថកិច្ច ... Read More »

លិខិតមិត្តអ្នកអាន៖ រឿងសំរាម​១៦០០តោនដល់ណាហើយ

ក្នុងនាមខ្ញុំបាទជាប្រជារាស្ត្រខ្មែរចេះតែចង់ដឹងថា តើ​ករណីសំរាម​៨៣កុងតឺន័រ ឬប្រហែល​ជាង១៦០០តោន ដែលដឹកមកដល់កំពង់ផែ​ខេត្តព្រះសីហនុ​​ពីរសប្តាហ៍ទៅហើយនោះ មកដល់វេលានេះ​ វាយ៉ាងម៉េចទៅហើយ? ឬត្រូវកប់បាត់ជាមួយព័ត៌មានដទៃទៀត ដោយមិន​ឲ្យប្រជារាស្ត្រម្ចាស់ស្រុកបានដឹង បានឮផងទេ? ឬមួយក៏សម្រេចតាមផែនការរបស់សមត្ថកិច្ចគយ ដែលថា នឹងត្រូវបញ្ជូនសំរាមនោះ​ទៅប្រទេសដើមវិញហើយ? ប៉ុន្តែ​បើតាម​មន្ត្រីគយ​អះអាងថា មានកិច្ច​ពិភាក្សារវាង​គយ នឹងថៅកែក្រុមហ៊ុន​នាំសំរាមចូលមកនោះ ... Read More »

លិខិតមិត្តអ្នកអាន៖ បើកូនអ្នកសួរ ឆ្លើយយ៉ាងម៉េច? 

ខ្ញុំ​មិនសូវមានពេលទំនេរមើល​ទូរទស្សន៍ប៉ុន្មានទេ ។ កាលពីយប់ម្សិលមិញ កូនប្រុសរបស់ខ្ញុំអាយុ​៩ឆ្នាំ ដែលកំពុងមើលទូរទស្សន៍​ស្រែកសួរខ្ញុំថា «ពុក! ពុក! អាផ្សាយពាណិជ្ជកម្មនេះ ស្អីគេ?» ។ ខ្ញុំក៏មិនដឹងថា គេផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍ពីរឿងអ្វីនោះដែរ ។ ពេលនោះកូនរបស់ខ្ញុំ អូសខ្ញុំឲ្យទៅអង្គុយចាំមើលការផ្សាយពាណិជ្ជកម្ម​តាមកញ្ចក់ទូរទស្សន៍ ... Read More »

លិខិតមិត្តអ្នកអាន៖ រោងការ រោងបុណ្យ នៅតែបំពានច្បាប់

រដូវវស្សានេះថយបន្តិចហើយរោងការ ប៉ុន្តែរោងបុណ្យ​នៅតែកើតមានជាធម្មតា ។ អ្វីដែលតាមការកត់សម្គាល់របស់នាងខ្ញុំ សង្កេតឃើញថា រោងការ រោងបុណ្យខ្លះ នៅតែបំពានសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ។ សាលារាជធានីភ្នំពេញ​បានចេញសេចក្តីជូនដំណឹង​ប្រកាស​ឲ្យប្រជាពលរដ្ឋដឹងថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩តទៅ សាលារាជធានីភ្នំពេញ​មិនអនុញ្ញាត​ឲ្យសង់រោងការ ... Read More »

វិចារណកថា៖ សំរាម​មិនមែននំបុ័ងសាច់ទេ

ចំឡើយច្រើនលើកច្រើនសារ​របស់មន្ត្រីគយ​ពាក់ព័ន្ធនឹងបញ្ហាសំរាម​៨៣កុងតឺន័រយកមកទុកចោល​នៅក្រុងព្រះសីហនុ ប៉ុន្មានថ្ងៃកន្លងមកនោះ ធ្វើឲ្យប្រជាពលរដ្ឋវិលវល់ ដែលម្តង​លោកមេគយថា ជាក្រុមហ៊ុនរបស់ចិន ប៉ុន្តែនៅពេលមន្ត្រីស្ថានទូតចិនបដិសេធ លោកគយប្រាប់ថា ជាក្រុមហ៊ុនរបស់ខ្មែរ ដែលមានចិនធ្វើការនៅក្នុងនោះ (Sic) ។ ហ៊ឺម… បើគ្រាន់តែក្រុមហ៊ុនណាមួយ​ឲ្យច្បាស់លាស់ ក៏មិនប្រាកដនោះ តើឲ្យរាស្ត្រខ្មែរ​ជាង​១៥លាននាក់ ... Read More »

លិខិតមិត្តអ្នកអាន៖ រាស្ត្រចង់ឃើញអ្នកទទួលខុសត្រូវ​បញ្ហាបទល្មើសព្រៃឈើ

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ពិតជាកោតសរសើរចំពោះអាជ្ញាធរមានសមត្ថកិច្ច ពោលគឺគណៈកម្មការជាតិបង្ក្រាបបទល្មើស​ធនធាន​ធម្មជាតិ​ដឹកនាំដោយ​នាយឧត្តមសេនីយ៍​សៅ សុខា ។ លទ្ធផលដែលបាន​ទទួលក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺបង្ហាញច្បាស់អំពី​កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច បើទោះជាយ៉ាងណាក៏ដោយ វាមិនទាន់ឆ្លើយតប​ ឬបំពេញបំណងប្រាថ្នានៃការចង់​បាន​របស់ពលរដ្ឋទូទៅនោះទេ ប៉ុន្តែអាជ្ញាធរបានធ្វើជាបន្តបន្ទាប់មកហើយ និងត្រៀមបង្ក្រាបនៅកន្លែងផ្សេងទៀត ។ សម្រាប់យើងខ្ញុំជាប្រជាពលរដ្ឋយល់ឃើញថា ដើម្បីកាត់ផ្តាច់ឫសគល់បញ្ហាបទល្មើសព្រៃឈើនេះ​មិនត្រឹមតែ​ត្រូវដុត​គ្រឿងចក្រ​ដែល​ជា​មធ្យោបាយដឹកជញ្ជូនប៉ុណ្ណោះទេ ... Read More »

លិខិតមិត្តអ្នកអាន៖ ជោគជ័យធំ​ដែលបង្ក្រាបសំរាម​បាន​៨៣កុងតឺន័រ

ក្នុងនាមប្រជាពលរដ្ឋម្នាក់​ដែលមានចំណេះដឹងខ្សត់ខ្សោយ មិនយល់សោះ​ចំពោះអ្វីដែលគេហៅថា ជោគជ័យ ក្នុងការបង្ក្រាបបានសំរាម​៨៣កុងតឺន័រ​ ពោលគឺជាង​១៦០០​តោន ហើយ​ត្រៀមបង្វិលឲ្យប្រទេសដើមវិញ ។ អានេះ វាជាសំរាម ចុះបើវាជាមាសសុទ្ធ មិនដឹងថា តើវាជាជោគជ័យ​ក្នុងទំហំប៉ុនណានោះទេ? ចុះបើវាមិនមែនជាមាសសុទ្ធ ផ្ទុយទៅវិញ វាជាគ្រឿងញៀន? ... Read More »

ទស្សនៈល្ងីល្ងើ៖ កម្ពុជា ជាកន្លែងផ្ទុកសំរាមបរទេសមែនទេ ?

ក្នុងនាម«នាយជាល»ជាកូនខ្មែរមួយរូប ហាក់ដូចជាមានការអាម៉ាស់ខ្លួនឯងណាស់ កាលបើ​បានដឹងថា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុឯណោះ សមត្ថកិច្ចជំនាញទើបរក​ឃើញនៅ​ក្នុងទូកុងតឺន័រចំនួន៨៣ ត្រូវក្រុមឈ្មួញបញ្ជូនកាកសំណល់សំរាមមកបោះចោលនៅស្រុកខ្មែរ​ដែលទង្វើនេះអាចចាត់ទុកជាការមាក់ងាយដល់ស្រុកខ្មែរថាជាកន្លែងចាក់សំរាម ជាប្រទេស​មាន​​តម្លៃស្មើសំរាម ? នេះមិនមែនជាលើកទី១ទេ ដែលបរទេសមើលងាយខ្មែរ ក្នុងការដឹកសំរាមទាំងកុង​តឺន័រ​ៗតាម​​កប៉ាល់ ចំណាយលុយរាប់ម៉ឺនដុល្លារមកចាក់ចោលនៅស្រុកខ្មែរ ព្រោះតែស្រុកគេ គ្មានកន្លែង​ចាក់សំរាមដូចស្រុកយើង ។ ... Read More »

លិខិតមិត្តអ្នកអាន៖ គួរមានយុត្តិធម៌សម្រាប់ឈ្មួញផង

ខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងតាមមើលព័ត៌មាន​ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើស​ព្រៃ​ឈើ​នៅខេត្តមណ្ឌល​គិរី ។ ខ្ញុំបាទសាទរ​ចំពោះចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការ​ចាត់វិធានការចំពោះឈ្មួញ ដែលរកស៊ីល្មើសច្បាប់ ។ ប៉ុន្តែមិនទាន់ឃើញមានចំណាត់ការចំពោះអាជ្ញាធរដែលពាក់ព័ន្ធ ឬអ្នកបណ្តែតបណ្តោយ​ឲ្យមានបទល្មើសព្រៃឈើ​នេះនៅឡើយទេ ។ ដូច្នេះ​នៅពេលខាងមុខ មន្ត្រីដែលឃុបឃិត​បណ្តែតបណ្តោយឲ្យមានបទល្មើស អាចនឹង​ត្រូវរ៉ូវជាមួយពួកឈ្មួញដទៃទៀត ... Read More »

លិខិតមិត្តអ្នកអាន៖ ផលិតទឹកក្រូច​អត់គុណភាពរហូតក្លាយជាអ្នកមាន ចង់ចាប់មន្ត្រីដាក់គុកទៀត?

នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានចែករំលែកតៗគ្នាជាច្រើន​អំពីករណីឈ្មួញ​មានមុខមាត់ម្នាក់ នៅកណ្តាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ​ មានបាន​រហូតក្លាយជាអនុប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តនេះ ដោយសារតែការផលិតទឹកក្រូច ឬទឹកសុទ្ធ​មិនតាមស្តង់ដារនៃផលិតផល​ ។ នៅពេលដែល​អាជ្ញាធរមានសមត្ថកិច្ច​ចុះបង្ក្រាប​ ឥឡូវនេះ ក្នុងភាពមិនច្បាស់លាស់ អ្នកដែលចុះបង្ក្រាប​ត្រូវប្រឈមនឹងការប្តឹងបក​ពីថៅកែ​ទឹកក្រូចឈ្មោះ លឹម ភ័ណ្ឌ ទៅតុលាការ ពីព្រោះថា ... Read More »

ទស្សនៈមិត្តអ្នកអាន៖ ឈប់បានឈប់ទៅ! ការយកសពមកធ្វើអាជីវកម្មនយោបាយ

វាជារឿងដ៏គួរឲ្យហួសចិត្តណាស់ពេលមនុស្សនៅរស់មិនជួយយកអាសារយកចិត្តទុកដាក់ ប៉ុន្តែមនុស្សស្លាប់បាត់បែរជាមានអ្នកធ្វើជាស្រឡាញ់ខំខ្នះខ្នែងគៀរករមនុស្សមកចូលរួមបុណ្យសព មើលទៅដូចជាស្រឡាញ់លោកបណ្ឌិត កែម ឡី ណាស់អញ្ចឹង។ ក៏ប៉ុន្តែអ្វីដែលមហាជនបានមើលឃើញ និងយល់ច្បាស់ ទង្វើនោះគឺគ្រាន់តែជាការឆ្លៀតកេងចំណេញអាជីវកម្មនយោបាយរបស់ក្រុមមាននិន្នាការប្រឆាំង អ្វីដែលសំខាន់នោះគឺដើម្បីប្រមូលថវិកាចូលក្នុងហោប៉ៅផ្ទាល់ខ្លួន ដែលបានមកពីការចូលជាបច្ច័យរបស់សប្បុរសជនក្នុងកម្មវិធីបុណ្យសពប៉ុណ្ណោះ។ ទោះជាលោកបណ្ឌិត កែម ឡី បានទទួលមរណៈភាពកន្លងផុតទៅអស់រយៈពេល ... Read More »

លិខិតមិត្តអ្នកអាន៖ ខ័ណ្ឌចប់ត្រឹម​ចាប់​ស៊ឹង សំអុល និងគូកននោះឬ?

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ដែលតាមដានព័ត៌មានស្តីពី​ការបង្ក្រាបបទល្មើសព្រៃឈើ​ទ្រង់ទ្រាយធំ នៅឯខេត្តមណ្ឌលគិរី​អបអរសាទរ​យ៉ាងខ្លាំង​ចំពោះចំណាត់ការនេះ ប៉ុន្តែខ្ញុំបាទ​មានចម្ងល់ថា មានតែ​ឧកញ៉ា ស៊ឹង សំអុល និងគូកនដែលជាមេការ​នោះទេឬ ដែលប្រឈម​ចំពោះមុខច្បាប់? ចុះអាជ្ញាធរដែនដី, ស្ថាប័នជំនាញ ដូចជាខាង​មន្ទីរកសិកម្ម… ដែនជម្រក… មិនជាប់ពាក់ព័ន្ធ​ក្នុងការបើកដៃ​ឲ្យ​ឈ្មួញ​កសាងបទល្មើសទេឬ? ពីព្រោះថា ... Read More »

លិខិត​មិត្ត​អ្នក​អាន​៖ រថយន្តជាង៤០គ្រឿងដឹកឈើរង្គើព្រៃ អាជ្ញាធរខេត្តមណ្ឌលគិរីអត់ដឹង

គណៈកម្មាធិការបង្ក្រាបបទល្មើសថ្នាក់ជាតិ បានបើកយុទ្ធនាការបង្ក្រាបសកម្មភាព កាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ ដែលមានរថយន្តធំៗជាង៤០គ្រឿងធ្វើសកម្មភាព ដឹកជញ្ជូនឈើនៅខេត្តមណ្ឌលគិរី ។ គណៈកម្មាធិការថ្នាក់ជាតិ ដែលមានមូលដ្ឋាន នៅភ្នំពេញចុះទៅបង្ក្រាបបទល្មើសនៅខេត្តមណ្ឌលគិរី ។ ចុះអាជ្ញាធរថ្នាក់ដឹកនាំខេត្ត មណ្ឌលគិរីមិនបានដឹងថាមានបទល្មើសរង្គើព្រៃនៅក្នុងភូមិសាស្ត្រនៃដែនសមត្ថកិច្ច ដឹកនាំ គ្រប់គ្រងរបស់ខ្លួនទេឬ? ឬមួយអន់ចិត្តចំពោះគណៈកម្មាធិការថ្នាក់ជាតិដែល ... Read More »

ទស្សនៈល្ងីល្ងើ៖ អ្នកណាជាអ្នកទទួលខុសត្រូវ ?

ក្រោយមានឧបទ្ទវហេតុរលំអគារដែកកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុនាពេលថ្មីៗ បានធ្វើ ឲ្យមនុស្សជាច្រើន ជាពិសេសក្រុមអ្នកព្រោកប្រាជ្ញតាមតៀមកាហ្វេនាំគ្នាបញ្ចេញទស្សនៈ​ផ្សេងៗគ្នា ដោយដាក់ចំណោទសួរថា « តើអ្នកណាជាអ្នកទទួលខុសត្រូវ ? » ប្រធានបទ ចំណោទសួរថា « តើអ្នកណាជាអ្នកទទួលខុសត្រូវ ក្នុងករណីនេះ ... Read More »

លិខិតមិត្តអ្នកអាន៖ ការប្តេជ្ញាចិត្តយឺតបន្តិច​របស់អភិបាលក្រុងព្រះសីហនុ

បន្ទាប់ពីមានការរិះគន់ករណីរលំបាក់អគារ​បណ្តាលឲ្យជនស្លូតត្រង់ជាកម្មករ​ខ្មែរ​២៨នាក់ស្លាប់​កាលពីពេលថ្មីៗនេះ អាជ្ញាធរ​ ពោលគឺអភិបាល​ក្រុងព្រះសីហនុ​ប្រកាសថា ខ្លួននឹងចាត់វិធានការផ្តល់ទំនុកចិត្ត​ចំពោះ​អាណាព្យាបាល​យុវជន ក៏ដូចជាកុមារា កុមារី ដែលចូលចិត្តលេងហ្គេម ដោយសន្យាថា នឹងបំបាត់ឲ្យអស់ចំពោះទីតាំងហ្គេមនៅក្នុងក្រុងព្រះសីហនុ ។ បើតាមការកត់សម្គាល់របស់នាង​ខ្ញុំ ជាប្រជាពលរដ្ឋមួយរូបនៅក្នុងក្រុងព្រះសីហនុ ឃើញថា ភ្លាមៗពេលមកកាន់តំណែងជាអភិបាលក្រុង លោកបានប្រកាស​ចាត់វិធានការ​ក្តៅបែបនេះ ... Read More »

លិខិតមិត្តអ្នកអាន៖ អាជ្ញាធរក្រុងព្រះសីហនុ ដោះមិនចេញ រឿង​បង្គោលភ្លើងរញ៉េរញ៉ៃ

បញ្ហាច្រើនណាស់​ដែលត្រូវប្រឈម និងដោះស្រាយ ។ សម្តេចតេជោ​បាន​ដាក់អ្នកមានសមត្ថភាព​ឲ្យមកគ្រប់គ្រងខេត្តព្រះសីហនុ ។ រីឯក្រុង​ព្រះសីហនុ មិនទាន់ឮថា រកអ្នកខ្លាំង​មកដឹកនាំនៅឡើយ ។ កម្សោយនៃការដឹកនាំគឺជាការពិត​ដែលសូម្បីតែភ្លៀង​បន្តិចបន្តួច​ ក៏លំនៅឋាន​ប្រជាពលរដ្ឋត្រូវលិចលង់…? ផ្លូវជាច្រើនខ្សែនៅក្នុងទីក្រុងមួយនេះរងការខូចខាតខ្លាំង ដោយមិនរំពឹងថា នឹងបាន​ទទួល​ការជួសជុល​ឲ្យប្រសើរឡើង​ក្នុងពេលឆាប់ៗនោះឡើយ ។ ... Read More »

លិខិតមិត្តអ្នកអាន៖ ប្រជុំច្រើនលើក​អាជ្ញាធរខេត្តព្រះសីហនុ​ដោះមិនចេញរឿងគំនរសំរាម

ក្នុងនាម​ខ្ញុំបាទ​ជាប្រជាពលរដ្ឋ​ រស់នៅក្រុងព្រះសីហនុ​មួយរូប ចាប់អារម្មណ៍​យ៉ាងខ្លាំងអំពីបញ្ហាសំរាម ដែលត្រូវបានអណ្តែតលើ​ផ្ទៃ​ទឹក​ពាសវាលពាសកាល​ ក្រោយភ្លៀងមួយមេកាលពីពេលថ្មីៗនេះ ។ នៅតាមបណ្តាផ្លូវតូច ធំ ក្នុងទីក្រុង ពោរពេញទៅដោយគំនរសំរាម ដែលអាជ្ញាធរ​ព្យាយាមដោះស្រាយច្រើនលើក ច្រើនសារមកហើយ ប៉ុន្តែ​នៅតែមិនអាច​ចាត់វិធានការ​ប្រមូលសំរាម​ឲ្យអស់ពី​លើដងផ្លូវ​ក្នុងទីក្រុងនេះបាន ។ ពាក់ព័ន្ធបញ្ហាជំនន់ទឹកភ្លៀងលិចទីក្រុងនេះវិញ ... Read More »

លិខិតមិត្តអ្នកអាន៖ ក្លិបកម្សាន្តមួយមានអ្នកពាក់ព័ន្ធគ្រឿងញៀនជាង៤០០នាក់ ចុះនៅភ្នំពេញ មានក្លិបប៉ុន្មាន?

គ្រាន់តែក្លិបកម្សាន្ត​មួយ​នៅកណ្តាលរាជធានីភ្នំពេញ សមត្ថកិច្ចរកឃើញអ្នកពាក់ព័ន្ធគ្រឿងញៀន(ប្រើប្រាស់) រហូតដល់ជាង៤០០នាក់ ។ កាលពីប៉ុន្មានខែមុន សមត្ថកិច្ចក៏បានរកឃើញក្នុងករណីដូចគ្នានេះ នៅក្លិបកម្សាន្ត​រ៉ក របស់ឧកញ៉ា គិត ធៀង មានមនុស្សជាង៥០០​នាក់ដែរ ។ តើនៅរាជធានីភ្នំពេញ មានក្លិបកម្សាន្តប៉ុន្មាន? តើក្លិបទាំងនោះ ... Read More »

ទស្សនៈល្ងីល្ងើ៖ លួចគេហើយថាមិនមែនចោរទៀត !

ហាស់ ហាៗៗៗ … នាយជាលសុំសើចបន្តិចចុះនូវចំណាត់ការចំពោះមន្រ្តីប៉ូលិសពាក់ស័ក្តិ៣​ម្នាក់ដែលលួចអាយផេតគេល្បីពេញហ្វេសប៊ុក ហើយបែរជាឆ្លើយថា «ច្រឡំ» ធ្វើឲ្យថ្នាក់លើស​ម្រាល​​ទោស​ស្រាល​ដូចសំឡី និងបកស្រាយខុសទំនង ដែលនេះមិនខុសអីនឹងពាក្យចាស់ថា «និយាយ​រាក់កំភែលដូចក្តិតលោកនេន» នោះឡើយ។ នាយជាលមិនមែនចង់គាស់វាស់ប្រវែងក្នុងរឿងនេះទេ តែបើមិននិយាយ វាហាក់ដូចជា នៅសង្គម​មួយនេះងងឹតពេកហើយ ... Read More »

លិខិតមិត្តអ្នកអាន៖ គួរបង្កើតក្រុមការងារមើលអក្សរខ្មែរ ក្រោមក្រសែភ្នែកចិន

ក្នុងនាមប្រជាពលរដ្ឋម្នាក់ អាចនិយាយបានថាអភិរក្សអក្សរសាស្ត្រជាតិបន្តិចក៏បាន នៅគ្រាដែល​បច្ចុប្បន្ននេះ ស្លាកយីហោ​នានា​ ពេលដែលស្រុកទេសកំពុងអភិវឌ្ឍន៍មើលទៅដូចជាមិនឆ្គាំឆ្គងភ្នែកនោះទេ ប៉ុន្តែវាខុសទាំងស្រុង ពោលគឺមិនត្រូវតែម្តង ។ ខ្មែរច្រើន​ណាស់​ទាំងនៅខេត្តព្រះសីហនុ ក៏ដូចជា​នៅទីប្រជុំជនផ្សេងទៀត សុទ្ធតែប្រតិកម្ម​អំពីបញ្ហាអក្សរសាស្ត្រជាតិ ដែលមិនត្រូវបានយកចិត្តទុកដាក់ ផ្ទុយទៅវិញទុកវាឲ្យទៅតាមដំណើរ ហើយវាចេះតែរីកធំធាត់មិនឈប់ឈរ ។ ... Read More »

លិខិតមិត្តអ្នកអាន៖ ពុទ្ធោ ថ្លៃសំរាមផ្ទះខ្ញុំ​៧៥ដុល្លារក្នុងមួយខែ

ការិយាល័យនិពន្ធកាសែតនគរវត្តទទួលបានលិខិតមួយច្បាប់ពីមិត្តអ្នកអាន នៅរាជធានីភ្នំពេញ ដែលសម្តែងការហួសចិត្តពីព្រោះថា ផ្ទះគាត់ត្រូវបានក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី ទារថ្លៃសេវាដឹកជញ្ជូនដល់ទៅ៧៥ដុល្លារក្នុងមួយខែ ឬប្រហែល៣០ម៉ឺនរៀល ។ រយៈពេល៣ខែមុននេះ គាត់បង់តម្លៃសំរាមតាមធម្មតា ក្នុងមួយដុល្លារមួយខែ ស្រាប់តែវិក័យបត្រអគ្គិសនីចេញលើកនេះ ភ្ជាប់ជាមួយតម្លៃប្រមូលសំរាមជាង១លានរៀល គេប្រាប់ថា ក្នុងរយៈពេល៤ខែ ។ ... Read More »

លិខិតមិត្តអ្នកអាន៖ មកពីពលរដ្ឋយកសំរាមទៅចាក់ ឬក៏រថយន្តមិនមកប្រមូល?

ក្នុងនាមប្រជាពលរដ្ឋម្នាក់ រស់នៅក្រុងព្រះសីហនុ មិនដឹងថា តើអាជ្ញាធរចាប់អារម្មណ៍បញ្ហាគំនរសំរាម​ដែលគរ​ទុកចោលអស់រយៈពេល​ជិត២សប្តាហ៍​នៅក្រោយភ្នំ ប៉ាក់ពើក ក្បែរវិទ្យាល័យហ៊ុនក្រុង នោះដែរឬយ៉ាងណាទេ? តាមខ្ញុំយល់ទិដ្ឋភាពសំរាមនៅក្រុងព្រះសីហនុបែបនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញថា សូម្បីតែលំនៅឋានរបស់ថ្នាក់ដឹកនាំ ខេត្ត-ក្រុង ក៏គ្មានអនាម័យស្អាតបាតនោះដែរ ។ ខ្ញុំធ្លាប់ឮចាស់ជាន់ដើមនិយាយថា គឺរបៀប​ផ្តិលទឹក​រាយពីមុខជណ្តើររហូតដល់ចង្ក្រានបាយនេះឯង ... Read More »

ទស្សនៈល្ងីល្ងើ៖ ចិនដេញខ្មែរ ខ្មែរដេញខ្មោច !

ពាក្យចាស់កាលជំនាន់ដើមពោលមិនសូវខុសមែន បើប្រៀបធៀបនឹង សម័យកាលនេះ ដូចជាថា ត្រចៀកទិព្វ ភ្នែកទិព្វ ឃើញជាក់ស្តែងគឺទូរស័ព្ទដៃប្រើប្រាស់រាល់ថ្ងៃនេះឯង ។ ចំណែកឯពាក្យថា«ចិន ដេញខ្មែរ ខ្មែរដេញខ្មោច»រឹតតែមិនខុសទៀត និងចាត់ទុកត្រូវដូច​គេ​ចាក់​អាប៉ោងចំភ្នែកមួយ ក្នុងចំណោមរន្ធទាំង៦អ៊ីចឹង ។ បានជានាយជាល ... Read More »