ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ក្រុមហ៊ុនអំពៅស្រុកស្វាយទាប​ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រ ជ្រើសរើសកម្មករឲ្យមានការងារធ្វើ បន្ថយចំណាកស្រុក

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​មានការ​ងារ​ធ្វើ ខណៈ​ដែល​រដូវ​ប្រមូល​ផល​អំពៅ​ចូល​មក​ដល់ និង​ត្រៀម​ដាំ​ដុះ​ឡើង​វិញ​ដោយ​ក្រុមហ៊ុន ​អី​ស​ធើ​ន​រ៉ា​យ​ហ្វៀ​ល​ឌី​វ៉េ​លុប​មែន​ខូ​ល​អិ​ល​ធី​ឌី​ដាំ​អំពៅស្ករ​ ត្រូវការ​ជ្រើសរើស​កម្មករ​ទាំង​២​ភេទ​ជា​ច្រើន​ពាន់​នាក់ ដើម្បី​ដាំ​ដុះ​ដំណាំ​អំពៅ និង​អ្នក​កាប់​ប្រមូល​ផល​អំពៅ​លើ​ផ្ទៃដី​៦,០០០​ហិ​កតា​របស់​ក្រុមហ៊ុន ។ បើ​តាម​លោក កុយ សា​រ៉េ​ន ប្រធាន​ក្រុមហ៊ុន ដាំ​អំពៅស្ករ​បាន​ឲ្យ​ដឹង​ថា ... Read More »

ត្រជាក់​ខ្លាំង​ពេក​ ដុត​ភ្លើង​ដេក​ឆ្អើរ​ បណ្ដាល​ឲ្យ​រាល​ឆេះ​ផ្ទះ​អស់​ទាំង​ស្រុង

ខេត្តឧ​ត្ត​រ​មានជ័យ​៖​​​ ផ្ទះ​ប្រជាពលរដ្ឋ​​​០១​ខ្នង ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ អស់ទាំង​ស្រុង​ កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀបភ្លឺ ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុង​ភូមិ​ក្រសាំង សង្កាត់​បុស្បូវ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ​ដោយសារ​ម្ចាស់​ផ្ទះ​ត្រជាក់​ខ្លាំង​ពេក​ ដុត​ភ្លើង​ដេក​ឆ្អើរ ​រាល​ឆេះ​តែម្ដង។ ... Read More »

សន្តិសុខផ្សារនាគមាសឡើងបើករថយន្តកូរ៉េមួយតោនកន្លះជ្រុលបុកប្រធានប្រជាការពារសង្កាត់ផ្សារដើមគស្លាប់ម្នាក់នៅក្បែរផ្សារ

ភ្នំពេញ៖ ប្រធាន​ប្រជាការពារសង្កាត់ផ្សារដើមគម្នាក់បានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ​ ខណៈចុះរៀបសណ្តាប់ធ្នាប់នៅផ្សារនាគមាសហើយត្រូវសន្តិសុខផ្សារនាគមាស បើករថយន្តជ្រុលបុកពេញទំហឹង​ កាលពីវេលាម៉ោង​ ៩នឹង៣០នាទី​ ព្រឹកថ្ងៃទី​ ០៥​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៩​ ស្ថិតនៅតាមបណ្តោយផ្លូវ​លេខ​ ២៣៤​ ក្បែរផ្សារនាគមាស​ ... Read More »

កម្មករសំណង់ជនជាតិចិន៥០នាក់ តវ៉ាមុខស្ថានទូតចិន ក្រោយក្រុមហ៊ុនវារីអគ្គិសនីចិនទី៨ មិនបើកប្រាក់ខែឲ្យ៥ទៅ៦ខែហើយ

ភ្នំពេញ ៖ ក្រុមហ៊ុនវារីអគ្គិសនីចិនទី៨ ដែលមានទីតាំងនៅម្តុំស្ថានីយរថភ្លើង មិនបានបើកប្រាក់ខែឲ្យបុគ្គលិកអស់រយៈពេល៥ទៅ៦ខែមកហើយ ទើបធ្វើឲ្យជនជាតិចិនចំនួន៥០នាក់ ដែលជាកម្មករសំណង់ លើកគ្នាមកតវ៉ានៅខាងមុខស្ថានទូតចិន ដើម្បីសុំឲ្យជួយធ្វើអន្តរាគមន៍ ឲ្យថៅកែបើកលុយដល់ពួកគាត់វិលត្រឡប់ទៅស្រុកកំណើតវិញ ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ... Read More »

ជាប់រវល់ទៅយកកូនចេញពីសាលា ផ្ទះឆ្លងចរន្តអគ្គិសនីឆេះម៉ដ្ឋ

ខេត្តតាកែវ៖ មានអគ្គិភ័យមួយបានកើតមានឡើងនៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃ ពុធ ៨កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹង ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ... Read More »

បញ្ជូនមន្រ្តីនគរបាលប៉ុស្តិ៍បឹងសាឡាងម្នាក់ញៀនថ្នាំទៅតុលាការ

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ជូនមន្រ្តីនគរបាលប៉ុស្តិ៍បឹងសាឡាងម្នាក់ញៀនថ្នាំ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពផ្ទុះអាវុធចំនួន៤គ្រាប់ បណ្ដាលឲ្យត្រូវពលរដ្ឋម្នាក់១គ្រាប់ចំខ្នងរបួស កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ផ្ដើមចេញពីរឿងជនរងគ្រោះមានចិញ្ចឹមឆ្កែ ។ ... Read More »

ណាហ្គាវើលដ៍បេះដូងសប្បុរស ឈ្នះពានរង្វាន់អន្តរជាតិ Stevie®Awards ពីរគ្រឿងសម្រាប់គំនិតផ្តួចផ្តើមការងារទំនួលខុសត្រូវសង្គមនៅកម្ពុជា

ភ្នំពេញ ៖ ផ្នែកការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា “ណាហ្គាវើលដ៍បេះដូងសប្បុរស” ដែលមានការចូលរួម និងការឧបត្ថម្ភយូរអង្វែងដើម្បីជួយកសាងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះត្រូវបានទទួលស្គាល់ស្នាដៃ និងទទួលបានពានរង្វាន់អន្តរជាតិចំនួនពីរគ្រឿង។ នោះគឺជាពានរង្វាន់ Stevie® Awards ដ៏ល្បីល្បាញដែលពិធីប្រគល់ពានរង្វាន់ធុរកិច្ចអន្តរជាតិប្រចាំឆ្នាំលើកទី១៦ នេះត្រូវបានធ្វើឡើងក្នុងទីក្រុងវីណាប្រទេសអូទ្រីស។ ត្រូវបានចាត់ទុកជាពានរង្វាន់លំដាប់ពិភពលោកដែលមានតម្លៃស្មើនឹងពានរង្វាន់ ... Read More »

ជនខិលខូចបន្លំខ្លួនជាមន្ត្រីកាំកុងត្រូលដើរទារលុយ ជាថ្នូរនឹងការមិនចុះពិនិត្យទីតាំងអាជីវកម្មនានា ដូច្នេះសូមអាជីវករនៅទូទាំងប្រទេសប្រុងប្រយ័ត្ន

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម សូមអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករនៅទូទាំងប្រទេសប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះបច្ចុប្បន្ននេះមានជនខិលខូចបន្លំខ្លួនជាមន្ត្រីកាំកុងត្រូលដើរទារលុយ ជាថ្នូរនឹងការមិនចុះពិនិត្យទីតាំងអាជីវកម្មនានា ឬជួយដោះស្រាយបញ្ហាផ្សេងៗ ... Read More »

ចម្ការអំពៅ២២ហិកតា នៅស្រុកស្វាយទាប ត្រូវភ្លើងឆាបឆេះស្ទើរទាំងស្រុង សង្ស័យថាមានមនុស្សលួចដុត

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ ចម្ការអំពៅប្រមាណ២២ហិកតារបស់ក្រុមហ៊ុនមួយនៅស្រុកស្វាយទាប ត្រូវបានអគ្គីភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់អ្នកយាមចម្ការប្រញាប់ប្រញាលបាញ់ពន្លត់ ប៉ុន្តែភ្លើងឆេះពេញក្រមុំទៅហើយដោយសមត្ថកិច្ចដាក់ការសង្ស័យថា មានមនុស្សលួចដុត ។ ហេតុការណ៍ភ្លើងឆេះចម្ការអំពៅនេះ បានកើតឡើងនៅវេលាម៉ោង៦ និង៤៥នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ដែលស្ថិតនៅចំណុចភូមិសង្គម ... Read More »

ឆេះរោងចក្រផលិតក្តារបន្ទះនៅខេត្តព្រះសីហនុ​មិនដឹងមូលហេតុ

ខេត្តព្រះសីហនុ៖ មានករណីអគ្គិភ័យ ឆេះរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសកាលពីម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា រោងចក្រដែលរងគ្រោះដោយអគ្គិភយ័នេះ ឈ្មោះ Woodin wood (Cambodia) Co.,ltd ផលិតក្តារបន្ទះ ... Read More »

លោកតាវ័យ៩០ឆ្នាំម្នាក់បណ្តើរកង់ឆ្លងផ្លូវ៥០ម៉ែត្រ ត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់ពេលបញ្ជូលដល់មន្ទីរពេទ្យ

ភ្នំពេញ ៖​ លោកតាវ័យចំណាស់ម្នាក់អាយុប្រហែល៩០ឆ្នាំ ខណ:ដែលកំពុងបណ្តើរកង់ឆ្លងផ្លូវក៏ត្រូវរថយន្តដឹកទំនិញចាប់ហ្រ្វាំងមិនទាន់បុកកិនកង់ពីក្រោមរថយន្ត​ ចំណែកលោកតាវ័យចំណាស់នោះដួលបោកក្បាល​ បណ្តាលឲ្យរងរបួសធ្ងន់​ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យ​ តែជាអកុសល​ ដោយសារតែរងរបួសធ្ងន់ធ្ងរពេក បណ្តាលឲ្យលោកតាដាច់ខ្យល់ស្លាប់តាមផ្លូវមុនពេលបញ្ជូលដល់មន្ទីរពទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩​ ... Read More »

ពលរដ្ឋរាយការណ៍ភ្លាម ចុះឃាត់ខ្លួនបាន៦នាក់ ពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរថ្នាំញៀន

ខេត្តកំពង់ចាម ៖ មនុស្សប្រុសស្រីចំនួន៦នាក់ ដែលបានប្រមូលផ្តុំគ្នាប្រើប្រាស់ និងជួញដូរថ្នាំញៀនខុសច្បាប់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តចុះបង្ក្រាបនិងឃាត់ខ្លួន និងចាប់យកវត្ថុតាងថ្នាំញៀនចំនួន០៤កញ្ចប់ ,ទូរស័ព្ទដៃចំនួន១០គ្រឿង និងម៉ូតូចំនួន០៣គ្រឿង ចាត់ការតាមច្បាប់ ។ លោកវរសេនីយ៍ទោជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀនឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ ... Read More »

ស្ត្រីជនជាតិចិន ខ្ចីលុយ​ជាង១០០លានរៀល​ ហើយរត់បាត់, ម្ចាស់បំណុលប្រកាសផ្តល់រង្វាន់ជាទីគាប់ចិត បើដំណឹងឈានដល់ការចាប់ខ្លួនបាន

ខេត្តប៉ៃលិន៖ ស្ត្រីម្នាក់បានមកដាក់ពាក្យបណ្តឹងដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ដោយអះអាងថា មានស្ត្រីជាជនជាតិចិនម្នាក់បានឆបោកប្រាក់ខ្លួន៩០ម៉ឺនបាត (ប្រាក់ថៃ) កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៩ និងសន្យាសងវិញនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ តែដល់ថ្ងៃកំណត់ ស្ត្រីខាងលើបែរជាគេចខ្លួនបាត់ស្រមោលទៅវិញ ។ បើតាមម្ចាស់បំណុលខាងលើ បានមកដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច កាលពីរសៀលថ្ងៃទី៣ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោក ផាទ្រីក ម៊ួរហ្វី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ... Read More »

ពិធីប្រកាសចូលកាន់មុខតំណែងថ្មី លោកស៉ី សួនឡើងជាអភិបាលរង នៃគណៈអភិបាលខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែងមានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងថ្មី លោកស៉ី សួន អភិបាលរង នៃគណៈអភិបាលខេត្ត ពីរមុនអតីត:អភិបាលស្រុកសៀមប៉ាង ត្រូវបានដកមករង់ចាំការងារអស់ជាច្រើនខែកនកលងមក ការទន្ទឹងរង់ចាំរបស់លោកត្រូវបានក្រសួងមហាផ្ទៃ សម្រេចប្រកាសឲ្យឡើងមុខងារជាអភិបាលរងខេត្តថ្មី ក្រោមអធិបតីភាព ឯកឧត្តម ... Read More »

លោក លឹម គានហោ អញ្ជើញជាអធិបតីដឹកនាំបើកកិច្ចប្រជុំបូកសរុប វាយតម្លៃ និងលើកទិសដៅការងារ វិស័យធនធានទឹក និងឧតុនិយម និងថ្នាក់ដឹកនាំទទួលបន្ទុកតាមមុខព្រួញរាជធានី-ខេត្ត

ភ្នំពេញៈ នៅសាលប្រជុំក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៩ ... Read More »

អភិបាលរាជធានីស្នើឲ្យ អ្នកវិនិយោគ ឡាវធ្វើការវិនិយោគបន្ថែមលើវិស័យពាណិជ្ជកម្មនិងទេសចរណ៍នៅប្រទេសកកម្ពុជា

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានស្នើឲ្យអ្នកវិនិយោគឡាវវិនិយោគបន្ថែមលើវិស័យពាណិជ្ជកម្ម និងទេសចរណ៍នៅប្រទេសកម្ពុជាដើម្បីឲ្យប្រទេសទាំង២មានការអភិវឌ្ឍរីកចំរើនដូចគ្នាខណៈដែលប្រទេសទាំង២មានវប្បធម៌ប្រពៃណីទំនៀមទំលាប់ស្រដែងគ្នា និងមានភូមិផងរបងជាមួយគ្នាផងដែរនោះ ។ លោក ឃួង ស្រេង បានស្នើបែបនេះខណៈជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយលោកបណ្ឌិត ស៊ីនឡាវង់ បូតដៃធូ ... Read More »

ក្មេងប្រុសម្នាក់​បាត់ខ្លួន២ថ្ងៃ ជាមួយម៉ូតូ១គ្រឿង អ្នកផ្ទះព្រួយបារម្ភ

ភ្នំពេញ៖ ហ្វេសបុកបុរសម្នាក់អះអាងថា ជាអាណាព្យាបាលក្មេងប្រុសម្នាក់ បានសរសេរបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ថា បានបាត់ខ្លួនកូន​ម្នាក់ ជាមួយនឹងម៉ូតូធុនទំនើប១គ្រឿងផងដែរ ។ គណនីហ្វេសប៊ុកឈ្មោះ Ton Sun Tong Sun ... Read More »

ចាប់ជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យ

ខេត្តតាកែវ៖  កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក០៣នាក់ ពាក់ព័ន្ធអំពើលួចគាស់ផ្ទះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះប្រព្រឹត្តទៅកាលពីរសៀល ថ្ងៃ អាទិត្យ ... Read More »

យុវជនវិកលចរឹតម្នាក់បាត់ខ្លួនពីផ្ទះមួយថ្ងៃ ស្អែកឡើងឃើញសពអណ្តែតទឹកអូរ

ខេត្តកណ្តាល៖  សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញ អណ្តែតទឹកមិនដឹងមូលហេតុនៅ ចំណុច អូរស្ពាន ស្ថិតនៅភូមិពោធិបួន ឃុំ ម្កាក់ ស្រុក អង្គស្នួល ខេត្តកណ្តាល នាព្រឺកថ្ងៃ សៅរ៍ ៤កើត ខែមិគសិរ ... Read More »

គ្រឿងក្នុងជ្រូកចម្រុះនាំចូលពីថៃជាង១តោន ត្រូវនគរបាលសេដ្ឋកិច្ចខេត្តបង្ក្រាបនៅក្នុងរថយន្តក្រុមហ៊ុនដឹកអ្នកដំណើរ​ រិទ្ធិ​ មុនី

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យបាន បង្ក្រាបរថយន្តក្រុមហ៊ុនដឹកអ្នកដំណើរ​ រិទ្ធិ​ មុនី​ មួយគ្រឿងរកឃើញគ្រឿងក្នុងជ្រូកមានសារជាតិគីមី នាំពីប្រទេសថៃចូលកម្ពុជាបានជាង១តោន ដែលនាំបង្កគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋជាអ្នកបរិភោគ។ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា នៅថ្ងៃ១​ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ ... Read More »

បាក់ប្លង់សេសាលាឆាន់វត្តប្រាសាទគោកចកសង្កត់មនុស្សជាង២០នាក់ 

ខេត្តសៀមរាប៖  មានឧបទ្ទវហេតុបាក់ស្រុតប្លង់សេសាលាឆាន់កំពុងសាងសង់ក្នុងវត្តមួយកន្លែង បណ្ដាលឲ្យសង្កត់មនុស្សជាង២០នាក់ដែលសុទ្ធសឹងជាកម្មករសំណង់រងរបួសធ្ងន់ ត្រូវបានអាជ្ញាធរមូលដ្ឋានដុតដៃដុតជើងធ្វើការសង្រ្គោះជាបន្ទាន់ ហើយមកដល់ម៉ោង៥រសៀលក្នុងចំណោមមនុស្សជាង២០នាក់នោះមានមនុស្ស២នាក់បានបាត់បង់ជីវិតហើយ និងច្រើននាក់ទៀតកំពុងរុករក ។ ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃ ចន្ទ ៦កើត ខែមិគសិរ ឆ្នាំ កុរ ... Read More »

កម្លាំងប្រជុំរឹតបន្តឹងការពារ និងផ្ដល់ស្បែកជើងដល់កម្លាំង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៩លោក យិន សាន អធិការខណ្ឌបានបើកការប្រជុំកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងនគរបាលប៉ុស្តិ៍ និងខណ្ឌដើម្បីពិភាក្សាការពារសុវត្ថិភាពទៅលើជនល្មើស ដែលប្រព្រឹត្តបទល្មើសនៅលើដងផ្លូវ ហើយឆ្លៀតអាកាសផ្ដល់ស្បែកជើងដល់កម្លាំងដែរធ្វើឡើងនៅអធិកាខណ្ឌចំការមន ។ លោក យិន ... Read More »

ក្រសួងធនធានទឹក ៖ អាកាសធាតុនៅកម្ពុជា ចាប់ផ្តើមចុះត្រជាក់ហើយ ចាប់ពីថ្ងៃទី៥ ធ្នូ

ភ្នំពេញ៖ នៅថ្ងៃទី១ ខែធ្នូ នេះ ក្រសួងធនធានទឹកនិងឧតុនិយម បង្ហាញថា អាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ដោយសារឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន គួបផ្សំនឹងខ្យល់មូសុងឥសានខ្លាំង បាននិងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើកម្ពុជា ។ ... Read More »

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចក្រុងបានលុង ឃាត់ខ្លួនពីបទរំលោភលើទំនុកចិត្ត

ខេត្តរតនគិរី ៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការនគរបាលក្រុងបានលុង បានឃាត់ខ្លួនពីបទករណីរំលោភលើទំនុកចិត្ត(យកម៉ូតូ) ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលា ម៉ោង៦និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពតាំងពីពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ... Read More »

ជនសង្ស័យឆក់កាបូបពីស្ត្រីម្នាក់ទាញធ្លាក់ពីលើម៉ូតូរងរបួស

ភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈជិះម៉ូតូឌុបគ្នាជាមួយមិត្តភក្តិ វិលមកពីផ្សារ ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពឆក់កាបូប តែបោចទាញបានតែខ្សែ ហើយយករត់គេចខ្លួនបាត់ ធ្វើឲ្យស្ត្រីរងគ្រោះធ្លាក់ពីលើម៉ូតូរងរបួសប៉ោងមុខប៉ោងមាត់ កាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់កន្ទោក ... Read More »

កំពុងរាំសប្បាយ សមត្ថកិច្ចឆ្មក់ចូលបង្ក្រាបទាំងយប់ រកឃើញ៣០នាក់ញៀនថ្នាំក្នុងចំណោម១៦៤នាក់​

ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងស្ទាវជាច្រើននាក់ ដែលជក់ចិត្តនឹងការរាំលេងក្នុងក្លិបកំសាន្តត្រូវបានសមត្ថកិច្ចបើកប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ ធ្វើ​តេស្ដ​រកអ្នក​ប្រើប្រាស់​សារធាតុ​ញៀន ​នៅក្លឹបកំសាន្ដរាត្រី​ ម៉ា​ស្ទ័រ​ឌីស្កូ​ក្លឹប រកឃើញមនុស្ស៣០នាក់ក្នុងចំណោម១៦៤នាក់ ដែលញៀនថ្នាំ ។ ការបង្ក្រាបនេះធ្បើឡើងនៅយប់ថ្ងៃ​ទី៣០​ ខែវិច្ឆិកា​ ឆ្នាំ​២​០​១៩​ នៅចំណុចទីតាំង​ ក្លឹប​ឌីស្កូ​ «ម៉ាស្ទ័រ​ក្លឹប​»​ ... Read More »

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បើកការស្រាវជ្រាវ ឈានដល់ការបង្រ្កាបបានករណីផលិតស្លាកលេខយានយន្តក្លែងក្លាយ

ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ... Read More »

ជិះម៉ូតូទៅលេងស្រុកកំណើត អកុសលត្រូវម៉ូតូសណ្ដោងរ៉ឺម៉កបុកពេញទំហឹងបណ្ដាលឲ្យស្លាប់កណ្ដាលផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង មិនប្រយ័ត្នរេចង្កូតទៅបុកជាមួយម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះដោយបុរសម្នាក់បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២០ និង ៣០នាទី ថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកកំពឹស ... Read More »

ឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធករណីគ្រៀងញៀន

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោងម៉ោង ១១ និង ៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណី ... Read More »