ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ដើមក្ងោកធំ១ដើមដួលរលំសង្កត់លើម៉ូតូបណ្ដាលឲ្យមនុស្ស៥នាក់រងរបួសស្រាល ធ្ងន់

ភ្នំពេញ: ដើមក្ងោកធំ១ដើម បានដួលរលំសង្កត់ពីលើម៉ូតូ៤គ្រឿងបណ្តាលឲ្យរបួសមនុស្ស៥នាក់ តែត្រូវសមត្ថកិច្ច ស្នើសុំឲ្យអាជ្ញាធរខណ្ឌចំការមនជួយចេញថ្លៃព្យាបាលរបួសផងដែរ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២០ ខែមេសា នៅក្បែរវិមានឯករាជ្យ នៅចំណុចផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ... Read More »

ស្រាបៀរអាន់ឆ័រនឹងចាប់រង្វាន់លាភមង្គលលើកទី២នៅចុងសប្តាហ៍នេះ

ភ្នំពេញ៖ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ ស្រាបៀរអានឆ័របានរៀបចំកម្មវិធីចាប់រង្វាន់លើកទីពីរនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអានឆ័រសម្រាប់កម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន ។ កម្មវិធី ... Read More »

ឃាត់ខ្លួនមនុស្ស៣នាក់ និងថ្នាំញៀន៧កញ្ចប់នៅក្នុងសង្កាត់ច្រាំងចំរេះ២

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្រាំងចំរេះ២បានសហការជាមួយកម្លាំងផ្នែកជំនាញខណ្ឌចុះឃាត់ខ្លួនមនុស្ស៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ ដែលជាប់ពាក់ព័ន្ធក្នុងករណីចែកចាយ និងប្រើប្រាស់ថ្នាំញៀននៅក្នុងទីតាំងមិនរៀបរយ ។ ករណីនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១៧និង៣០នាទី ត្រង់ចំណុចក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ២(ច្រាំងទន្លេ) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ... Read More »

ជនសង្ស័យ២នាក់ ត្រូវឃាត់ខ្លួនបន្ទាប់ពីសមត្ថកិច្ចរកឃើញថ្នាំញៀន១៤កញ្ចប់

ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដាក់គោលដៅ ត្រួតពិនិត្យជាតិស្រវឹង និងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជិះម៉ូតូឆ្លងកាត់គោលដៅ ឆែកឆេរ រកឃើញថ្នាំញៀនម៉ាទឹកកកលាក់នៅក្នុងកញ្ចប់បារី ចំនួន១៣កញ្ចប់ថង់ តូច និង១កញ្ចប់ថង់ធំល្មម ។ ហេតុការណ៍ឃាត់ខ្លួននេះកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២០ ... Read More »

ពលរដ្ឋស្នើក្រសួងរ៉ែ និងថាមពលឲ្យបពា្ឈប់អាជ្ញាប័ណ្ណក្រុមហ៊ុនចំនួនបី ដែលកាយថ្មភ្នំចំបាប់ប៉ះពាល់ការរស់ពួកគាត់

ខេត្តតាកែវ៖ ពលរដ្ឋស្ទើតែមួយស្រុកបាទី បានស្នើសុំឲ្យក្រសួងរ៉ែ និងថាមពលជួយបញ្ឈប់អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនចំនួនបី ដែលកំពុងធ្វើសកម្មភាពកាយថ្មភ្នំចំបាប់ធ្វើអាជីវកម្ម ។ ក្រុមពលរដ្ឋបានលើសឡើងថា ក្រុមហ៊ុនដែលកំពុងធ្វើសកម្មភាពកាយថ្មភ្នំចំបាប់ទាំងបីនោះ មានឈ្នោះ ១ ក្រុមហ៊ុនច្រាយគង់ ២ ក្រុមហ៊ុនអាយ ស៊ី ប៊ី(ICB) ... Read More »

ក្មេងទំនើង២នាក់ប្រើអំពើហិង្សាដោយចេតនាវាយក្បាលអ្នកភូមិដូចគ្នាបែកក្បាល

ខេត្តកំពងធំ៖ កាលពីវេលាម៉ោង១៧និង២៨នាទី ថ្ងៃទី១៩ មេសា ២០១៧ មានករណី អំពើហិង្សាដោយចេតនា មួយកើតឡើងនៅចំណុចផ្លូវវាងក្រុង ក្នុងភូមិ ព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បង្កឡើងដោយក្មេងទំនើង២នាក់ ។ ... Read More »

ស៊ីបស៊ី ណាប៉ាន់ និងនិស្សិតជប៉ុន មកផលិតភាពយន្ត រសជាតិអាហ្មុក នៅកម្ពុជា

ភ្នំពេញ៖ និស្សិតជនជាតិខ្មែរដំបូង ដែលសិក្សាលើជំនាញផលិតភាពយន្តនៅប្រទេសចិន ស៊ីបស៊ី ណាប៉ាន់ បានធ្វើដំណើរមកដល់កម្ពុជាហើយកាលពីថ្ងៃទី៩ខែមេសាមកម្ល៉េះ ប្រយោជន៍ដើម្បីផលិតភាពយន្តមួយស្តីពី រសជាតិអាហ្មុក ។ ក្រុមផលិតដែលមាននិស្សិតជនជាតិខ្មែរ ជប៉ុន និងចិន ចំនួន៦នាក់នេះនឹងយកស្នាដៃផលិតរបស់ពួកគេ ទៅបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកភាពយន្ត និងគ្រោងដាក់ចូលរួមការប្រកួតប្រជែងជាមួយស្នាដៃនិស្សិតជាច្រើនទៀតនៅរាជធានីប៉េកាំង ... Read More »

ឃាតកសម្លាប់ចិនគ្នាឯងយកទៅទម្លាក់ទឹកទន្លេស្ពានអ្នកលឿង ត្រូវនគរបាលចាប់ខ្លួនបាននៅខេត្តព្រះសីហនុ មានខ្មែរម្នាក់ចូលរួមដែរ

ខេត្តព្រះសីហនុ៖ លោក វរសេនីយ៍ទោ ញ៉ែត ភណ្ឌ័ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា៖ ចាប់តាំងពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ កម្លាំងការិល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលរាជធានីភ្នំពេញស៊ើបអង្កេត ស្រាវជ្រាវរកមុខសញ្ញាសង្ស័យ ករណីឃាតកម្មគិតទុកជាមុនកាលពីថ្ងៃទី១២ ... Read More »

បត់រថយន្តឆ្លងផ្លូវមិនប្រយ័ត្ន ម៉ូតូមកបុកចំពាក់កណ្ដាលរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់រួមដំណើជាមួយបុរសម្នាក់ទៀត បើករថយន្តម៉ាកកាមរីបាឡែនមួយគ្រឿងបត់ទៅឆ្វេង ឆ្លងផ្លូវ ក៏ត្រូវម៉ូតូមួយគ្រឿងជិះមកប៉ះចំបណ្តាលឲ្យរងការខូចខាតទាំងសងខាង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំកាមន រាជធានីភ្នំពេញ ... Read More »

ពលករប្រុស ស្រីជាង១០០នាក់បម្រុងឆ្លងដែនខុសច្បាប់ ត្រូវកម្លាំង នគរបាល ប្រឆាំងការ ជួញដូរ មនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានខេត្ត សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោក៩១១ទប់ស្កាត់ យកមកអប់រំ

ប៉ោយប៉ែតៈ ពលករប្រុស ស្រីជាង១០០នាក់បម្រុងឆ្លងដែនខុសច្បាប់ទៅរកកាងារធ្វើនៅប្រទេសថៃត្រូវកម្លាំង នគរបាល ប្រឆាំងការ ជួញដូរ មនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាន ខេត្តសហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោគ៩១១ទប់ស្កាត់ យកមកអប់រំកាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅចំណុចប៉ុស្តិ៍ចំនួន២គីប៉ុស្តិ៍ជោគជ័យ/ប៉ុស្តិ៍អូរបីជាន់ ឋិតក្នុងភូមិជោគជ័យ និងភូមិប្រសាទ ... Read More »

នគរបាលចាប់ស្ត្រីមេខ្យល់នាំនារីខ្មែររៀបការ ជាមួយបុរសជនជាតិចិន

ភ្នំពេញ ៖ ស្រ្តីជាមេខ្យល់ម្នាក់ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញ ដូរមនុស្សនិងការពារអនីតិជនក្រសួងមហា ផ្ទៃស្រាវជ្រាវតាមចាប់ខ្លួនបានកាលពីវេលា ម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលលេខ២៦ ផ្លូវលំ ក្បែរសួនកាណាឌីយ៉ា ស្ថិតក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ ... Read More »

ប្រពន្ធពិភាក្សាយកលុយទៅសងធនាគារពេលដែលប្តីស្រវឹងផ្ទុះហិង្សាកាប់របូសធ្ងន់

ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ និងកូនស្រី ត្រូវប្តីកាប់ឲ្យរងរបួសធ្ងន់ គ្រាដែលប្តីហេងស៊យរូបនេះស្រវឹងស្រា ហើយប្រពន្ធបានពិភាក្សារឿងយកលុយទៅសងធនាគារនិង ខ្ចីលុយសាជាថ្មីមកទិញដីអ្នកភូមិ។ ករណីហិង្សាក្នុងគ្រួសារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅភូមិ ទទា ... Read More »

ប្តីហេងស៊យចាប់ប្អូនស្រីរបស់ប្រពន្ធរំលោភច្រើនលើក នាងទ្រាំមិនបានទូរស័ព្ទប្រាប់ម្តាយ

ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺបានឃាត់ខ្លួនបុរសម្នាក់ ពាក់នឹងបណ្តឹងចោទប្រកាន់របស់ម្តាយ ក្មេកដែលចោទប្រកាន់ថាបានចាប់រំលោភប្អូនស្រីបង្កើតរបស់ប្រពន្ធខ្លួន។ ការចាប់ ខ្លួនជនសង្ស័យសមត្ថកិច្ចបានធ្វើឡើងកាល ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងរបស់ស្រ្តី ឈ្មោះ សៅ ... Read More »

ក្រសួងមហាផ្ទៃលែងអនុញ្ញាតឲ្យតំណាងរាស្រ្តគណបក្សប្រឆាំងចុះសួរសុខទុក្ខមន្ត្រីដែលជាប់ឃុំក្រោយនាំមេវិទ្យុអាស៊ីសេរីបន្លំចូលពន្ធនាគារ

ភ្នំពេញ ៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃបានឱ្យដឹងថា ចាប់ពីពេល នេះតទៅក្រសួងមហាផ្ទៃមិនអនុញ្ញាតឱ្យ តំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិចូលសួរសុខទុក្ខសកម្មជនឬមន្រ្តីគណបក្ស សង្គ្រោះជាតិដែលជាប់ឃុំទៀតនោះទេ បន្ទាប់ពីមានករណីតំណាងរាស្រ្តបក្សនេះ បាននាំមេវិទ្យុអាស៊ីសេរីលោក ជុន ច័ន្ទ ... Read More »

អាជីវករផ្សារក្រមួនតវ៉ាសុំឲ្យអាជ្ញាធររៀបចំផ្សារកុំឲ្យមានការយកដីចំណីផ្លូវធ្វើអាជីវកម្មនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ ក្រុមអ្នកលក់ដូរបន្លែ ផ្លែឈើនិងលក់សាច់ជ្រូកនៅផ្សារក្រមួន ស្ថិតនៅ ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងបាននាំគ្នាតវ៉ាសុំឲ្យអាជ្ញាធរក្រុងស្វាយរៀងរៀបចំកន្លែង តូប ក្នុងផ្សារ ក្រមួនសាជាថ្មីដើម្បីឲ្យប្រជាពលរដ្ឋក្រីក្រ អ្នកលក់បន្លែ លក់សាច់ជ្រូក មានកន្លែង លក់ដូរទាំងអស់គ្នា ... Read More »

ប្រជាពលរដ្ឋសង្កាត់អូរចារត្អូញត្អែរពីបញ្ហាសំរាមនៅក្នុងបរិវេណផ្សារទំនើបភូពុយ

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋបានរិះគន់ចំពោះម្ចាស់ទីតាំងចំណតរថយន្តទេសចរណ៍ដឹកអ្នកដំណើរខេត្តបាត់ដំបង ថាបណ្តែត បណ្តោយឲ្យមានការចាក់ចោលសំរាម យ៉ាងអនាធិបតេយ្យពាសវាលពាសកាល បង្កឲ្យប៉ះពាល់បរិស្ថានជះក្លិនស្អុយដល់ ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋបានលើកឡើងថា សំរាមដែលត្រូវបានគេចាក់ចោលយ៉ាងអនាធិបតេយ្យនោះគឺស្ថិតនៅក្នុងបរិវេណផ្សារទំនើបភូពុយ នៅក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ការបោះចោលសំរាមយ៉ាងអនាធិបតេយ្យពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់នៅក្នុងចំណតរថយន្តទេសចរណ៍ដឹកអ្នកដំណើរខាងលើនេះបាន កើតឡើងរាប់ខែរាប់ឆ្នាំមកហើយដោយ ... Read More »

លោកអភិបាលស្រុកបាទីប្រតិកម្មចំពោះប្រព័ន្ធផ្សព្វផ្សាយរឿងលោកបើករថយន្តក្នុងស្ថានភាពស្រវឹងទៅប៉ះគេហើយទុកឲ្យប្រពន្ធទារលុយ

ខេត្តតាកែវ ៖ បន្ទាប់ពីប្រព័ន្ធផ្សព្វបាន ផ្សព្វផ្សាយពីករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងលោក អ៊ុក រី អភិបាលស្រុកបាទីនឹង រថយន្តរបស់លោក អ៊ុង ពៅ ដែលជាវេជ្ជ បណ្ឌិតមន្ទីរពេទ្យព្រះកេតុមាលា រួចមក លោក អ៊ុក ... Read More »

ចាប់ផលិតផលបក្សីខូចគុណភាពជិត១តោនយកទៅដុតកម្ទេចចោល

ខេត្តបន្ទាយមានជ័យ ៖ ផលិតផលបក្សីខូចគុណភាពហាមឃាត់ខុសច្បាប់បង្កឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋអ្នកទិញយកទៅបរិភោគ ជាប្រភេទឆ្អឹង ជង្គង់ និង ស្លាប មាន់សរុបទម្ងន់ជិត១តោន ដែលឈ្មួញដឹកបង្កប់តាមរទេះរបស់កម្មករនាំពីប្រទេសថៃ ចូលប្រទេសកម្ពុជាតាមច្រកអន្តរជាតិ ប៉ោយប៉ែត ត្រូវបានមន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យសហការជាមួយមន្រ្តីគយបានត្រួតពិនិត្យរកឃើញ ហើយ បង្រ្កាបដកហូតយកទៅដុតកម្ទេចចោល ។ ... Read More »

មន្រ្តីជំនាញឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ២នាក់ រួមទាំងវត្ថុតាង និងសម្ភារ

ខេត្តពោធិ៍សាត់៖ កម្លាំងមន្រ្តីជំនាញរបស់អធិការដ្ឋាននគរស្រុកក្រគរ សហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលស្នាអន្សា ដឹកនាំដោយលោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរង បានចុះបង្រ្កាបមុខសញ្ញាការប្រើប្រាស និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងនោះកម្លាំងអនុវត្តន៍ជាក់ស្ដែងដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមទាំងវត្ថុតាង និងសម្ភារផងដែរ។ ប្រតិបត្តិការខាងលើនេះ ... Read More »

ស្រី្តវ័យចំណាស់ត្រូវចោរឆក់កាបូបលុយអស់ជាង៥០០ដុល្លារជិះដេញតាមបុករថយន្តរបួសធ្ងន់

ភ្នំពេញ៖ ស្រ្តីវ័យចំណាស់ម្នាក់ជាអ្នកលក់បន្លែខណៈកំពុងជិះម៉ូតូទៅទិញបន្លែ ត្រូវជនសង្ស័យ៤នាក់ឆក់កាបូបលុយអស់ជាង៥០០ដុល្លារខឹងពេកខំ ជិះម៉ូតូដេញតាមក្រុមជនសង្ស័យហើយជ្រុលទៅបុករថយន្តគេបណ្តាលឲ្យដួលម៉ូតូរងរបួសធ្ងន់ ចំណែក កាបូបឆក់យកកាបូបទៅបាត់។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៥និង៤០នាទី ទៀបភ្លឺឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅក្បែរវិទ្យាល័យទួលស្វាយព្រៃ តាមផ្លូវ១៩៩កែងផ្លូវ៣៤៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ... Read More »

កម្លាំងការពារកន្លែងអភិរក្សជលផលដីរនាតផ្ទុះអាវុធមួយប្រ៉ាវរបួសធ្ងន់ក្មេងម្នាក់ រួមទាំងខូចខាតមធ្យោបាយធ្វើដំណើរផងដែរ

ខេត្តពោធិ៍សាត់៖ លោក សោម ឬទ្ធី មានតួរនាទីជានាយរងសង្កាត់រដ្ឋបាលជលផលបាកាន និងមុខងារមួយទៀតគ្រប់គ្រងកន្លែងអភិរក្សជលផលដីរនាតជាបណ្ណោះអាសន្នផងនោះ បានដឹកនាំកម្លាំងក្រោមឱវ៉ាត សហការជាមួយកងកម្លាំងប្រដាប់អាវុធបានផ្ទុះអាវុធមួយប្រាវបណ្ដាកឲ្យក្មេងអាយុ ១៦ឆ្នាំម្នាក់ត្រូវគ្រាប់រងរបួសយ៉ាងធ្ងន់ធ្ងរ និងខូចខាតមធ្យោបាយធ្វើដំណើរផងដែរ ប៉ុន្តែការផ្ទុះអាវុធខាងលើហាក់បីដូចជាមានអាថកម្បាំងខ្លាំងណាស់ ព្រោះគេមិនដឹងការផ្ទុះអាវុធនេះក្នុងករណីអ្វីនោះទេ ខណៈត្រូវបានគេលាក់លៀមទាំងខាងជនរងរបួសទាំងខាងក្រុមសមត្ថកិច្ចបង្ក។ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង ... Read More »

នគរបាលស្រុកកោះធំចាប់ខ្លួនក្រុមចោរធ្វើសកម្មភាពគាស់ផ្ទះអាជីវករម្នាក់នៅឃុំសំពៅពូន

ខេត្តកណ្តាលៈ បន្ទាប់ពីមានករណីក្រុមចោរធ្វើសកម្មភាពគាស់ផ្ទះអាជីវករម្នាក់នៅឃុំសំពៅពូនរួចមក សមត្ថកិច្ចនគរបាលស្រុកកោះធំបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យ៣នាក់បានជាបន្តបន្ទាប់កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំ​រឿងរឿងចាត់ការតាមច្បាប់ ។ ករណីលួចគាស់ផ្ទះអាជីវករនេះបានកើតឡើងតាំងពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ៧និង៣០នាទី នៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ គ្រាដែលម្ចាស់ផ្ទះមិននៅរវល់ទៅសែនឆេងម៉េង ... Read More »

កាំជ្រួចមីស៊ីល Tomahawk អាមេរិក ៧០០ដើមអាចកម្ទេចកូរ៉េខាងជើងទាំងស្រុង?

នាវាមុជទឹក៤គ្រឿងរបស់អាមេរិកដើរដោយថាមពលបរមាណូ ពេលនេះអាចចូលដល់ឧបទ្វីបកូរ៉េ ដែលបំពាក់កាំជ្រួចមីស៊ីល Tomahawk ដល់ទៅ៧០០ដើម អាចកម្ទេចកូរ៉េខាងជើងទាំងស្រុង ។ អ្នកឯកទេសយោធា និងជានិពន្ធនាយក ទស្សនាវដ្តី National Defense លោក Igor Korotchenko ... Read More »

ឃាត់ខ្លួនបុរសម្នាក់មានលាក់ទុកថ្នាំញៀន១កញ្ចប់តូចនៅលើខ្លួន

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មីហៅឃាត់ខ្លួននិងឆែកឆេររកឃើញថ្នាំញៀន១កញ្ចប់តូចជាប្រភេទម្សៅ K រួចបញ្ជនទៅសាកសួរនៅប៉ុស្តិ៍នគរបាលភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្បែរភោជនីយដ្ឋានពីរ៉ាមីត នៅតាមបណ្ដោយផ្លូវលេខ១៩៨៦ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

មន្រ្តីនគរបាលម្នាក់កំពុងដេកក្នុងអង្រឹងត្រូវជនមិនស្គាល់មុខលួចបាញ់ឲ្យរបួសធ្ងន់

ខេត្តរតនគិរី៖ មន្រ្តីនគរបាលវរៈការពារព្រំដែនម្នាក់ ខណៈកំពុងដេកក្នុងអង្រឹង ស្រាប់តែមានជនមិនស្គាល់មុខប្រើកាំភ្លើង AK បាញ់១គ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ... Read More »

ឪពុកម្តាយធ្វេសប្រហែសកូនរត់លេងធ្លាក់ ពីលើផ្ទះលង់ទឹកស្លាប់

ខេត្តព្រះសីហនុ ៖ ក្មេងប្រុសអាយុ៣ ឆ្នាំម្នាក់បានលង់ទឹកសមុទ្រស្លាប់ ខណៈ ដែលរត់លេងនៅលើផ្ទះបណ្តែតទឹកបង្ក ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០ នាទីល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចបណ្តោយឆ្នេរសមុទ្រ ស្ថិតក្នុង ភូមិព្រែកស្វាយ សង្កាត់កោះរុ៉ង ... Read More »

ឃាត់ខ្លួនក្មេងទំនើង១០នាក់បង្កការវាយតប់ក្នុងវង់រាំកម្សាន្តក្នុងវត្តពោធិ៍រង្សី

ខេត្តពោធិ៍សាត់៖ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដូនកែវ ប្រជាការពារភូមិ ព័ទ្ធចាប់ក្មេងទំនើងចំនួន ២ក្រុម សរុបចំនួន ១០នាក់ ទាំងមានរបួសស្នាមហើមមុខហើមមាត់រៀងៗខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកានបន្តនីតិវិធីទាំងយប់ បន្ទាប់ពីពួកគេអុកឡុក(វាយតប់)គ្នាក្នុងវង់រាំកម្សាន្តកម្ដ(វត្តពោធិ៍រង្សី) ចំហាយបុណ្យបង្ហើយចូលឆ្នាំរកាឆ្នាំ២០១៧។ ហេតុការណ៍ខាងលើបង្កឡើងកាលពីវេលាម៉ោង២០ និង៤៨នាទី ថ្ងៃទី១៩ ខែមេសា ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) ចំនួន ១,៨៨៥នាក់ ... Read More »

ចេញពីច្រៀងខារ៉ាអូខេជាមួយប្តីដល់ខុនដូបុរីសែនសុខលោតសម្លាប់ខ្លួនចោលប្តីនិងកូន

ភ្នំពេញ ៖ ស្ត្រីម្នាក់បានធ្វើអត្តឃាត ស្លាប់ចោលប្តីនិងកូនគួរឲ្យសោកស្តាយ បន្ទាប់ពីសង្ស័យថាគាត់មានវិបត្តិគ្រួសារ ខណៈដែលមកពីកម្មវិធីផឹកស៊ីជាមួយមិត្តភ័ក្តិនិងច្រៀងខារ៉ាអូខេជាមួយប្តីវិញសម្រេច ចិត្តលោតពីលើខុនដូដោយមិនដឹងមូល ហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅខុនដូលេខ០៧.០៩បុរីសែនសុខ ផ្លូវ លេខ៥៩៨ ក្រុមទី៧ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ឆែកឆេររកឃើញថ្នាំញៀន២កញ្ចប់

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកល្វាឯម សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ចេញល្បាតនៅពេលយប់ ឃាត់ខ្លួនជនសង្ស័យ២នាក់ធ្វើការឆែកឆេររកឃើញមានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០២កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនល្មើសខាងលើនេះធ្វើឡើង កាលពីវេលាម៉ោង២៣ និង៥០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចដេប៉ូប្រេងតេលាកំពង់ចម្លង ... Read More »