ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

សុំម្តាយទៅលេងផ្ទះគូដណ្តឹងបាត់ដំណឹងឈឹងម្តាយរត់ទៅប្តឹងនគរបាលឲ្យជួយរក

ភ្នំពេញ៖ ស្ត្រីម្នាក់បានកាន់រូបថតកូន ស្រីទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌ ពោធិ៍សែនជ័យបន្ទាប់ពីបាត់កូនស្រីអស់ រយៈពេល១០ថ្ងៃពេលដែលកូនស្រីសុំរូបគាត់ទៅលេងផ្ទះគូដណ្តឹងតែបែរជាបាត់ រហូតទូរស័ព្ទក៏មិនចូល។ ចំណែកគាត់ជាម្តាយមិនបានស្គាល់ផ្ទះសម្បែងអនាគតកូន ប្រសាថែមទៀតទើបធ្វើឲ្យគាត់មានការ ព្រួយបារម្ភសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០១៧ ។ កូនស្រីក្រមុំដែលកំពុងបាត់ខ្លួននោះឈ្មោះ ... Read More »

គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេល៣ថ្ងៃថយចុះ២លើកបើប្រៀបធៀបឆ្នាំ២០១៦

ខេត្តសៀមរាប ៖ បើតាមរបាយការណ៍ របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវ គោកនៃស្នងការដ្ឋាននគរបាលខេត្តសៀម រាបបានបង្ហាញឱ្យដឹងថា គ្រោះថ្នាក់ចរា ចរណ៍ឆ្នាំ២០១៧ រយៈពេល៣ថ្ងៃគិត ចាប់ពីថ្ងៃទី១៤ដល់១៦ ខែមេសា ឆ្នាំ២០១៧ មានការថយចុះ២លើកបើប្រៀបធៀបនឹងឆ្នាំ២០១៦ ។ លោកវរសេនីយ៍ឯក ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចាប់ខ្លួន ឆម វាសនា មេការឈ្មួញឈើដ៏ធំឈ្មោះ ស៊ី ស ល្បីពេញខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ មុននេះបន្តិច កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននាំខ្លួនជនត្រូវចោទ ឆម វាសនា ដែលជាមេការឈ្មួញឈើឈ្មោះ ស៊ី ស ប្រចាំខេត្តកំពង់ស្ពឺ ជាជនជាតិវៀតណាម និងជាកូនប្រសារលោក ឆេង ឡុង ដែលមានឈ្មោះបោះសំឡេងក្នុងមុខរបរឈើខុសច្បាប់ ... Read More »

អាវុធហត្ថខណ្ឌដូនពេញ ចុះបង្រ្កាបគ្រឿងញៀននៅផ្លូវរថភ្លើង ឃាត់ខ្លួនមនុស្ស១នាក់ គ្រឿងញៀ៨៨កញ្ចប់តូច

ភ្នំពេញ៖ ជនសង្ស័យ១នាក់ត្រូវ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការនិងកម្លាំង ការិយ៉ាល័យគ្រឿងញៀនក្រុង បានបន្តបើកយុទ្ធនាការបោសសំអាតនិងបង្រ្កាបការជួញដូរគ្រឿងញៀនមួយ នៅចំណុចផ្លូវរថភ្លើងតំបន់បឹងកក់ដែលជាទីតាំងសំបូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពចែកចាយនិងជួញដូរគ្រឿងញៀន ហើយតែងតែប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែទោះបីជាជនសង្ស័យប្រើរូបភាពបែបណាក៏ដោយ ក៏ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែងជាបន្តបន្ទាប ជាលទ្ធផល ឃាត់ខ្លួនមនុស្ស១នាក់ក្នុងនោះដកហូតគ្រឿងញៀនចំនួន៨៨កញ្ចប់តូច រួមនិងសំភារៈសំរាបប្រើប្រាស់មួយចំនួនផងដែរ។ ប្រតិបិត្តការនេះបានធ្វើឡើងវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៩ខែមេសា ឆ្នាំ២០១៧នៅចំណុចផ្លូវរថភ្លើង ... Read More »

បោះបង្គោលជ្រុំរាជាសាជីបន្ថែមការពារក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់

ខេត្តពោធិ៍សាត់៖ លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង ដឹកនាំកម្លាំងសហការប្រមាណចំនួន ១៥នាក់ មធ្យោបាយដោយកាណូតចំនួន ០៤គ្រឿង ចុះបោះបង្គោលជ្រុំបន្ថែមការពារក្នុងកន្លែងអភិរក្សជលផលកំពង់ប្រាក់។ ប្រត្តិការខាងលើធ្វើឡើង នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅបឹងទន្លេសាប ... Read More »

រអិលជើងធ្លាក់ពីលើជណ្តើរជាន់ទី២ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងដើរចុះជណ្តើរពីលើផ្ទះមកខាងក្រោម បង្កឲ្យមានកាលភ្ញាក់ផ្អើល នៅវេលាមោ៉ង២និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅផ្ទះលេខ១០E2 តាមបណ្តោយផ្លូវលេខ១០១ កែង៤៦៦ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ... Read More »

វាយប្លន់ម៉ូតូទាំងកណ្ដាលថ្ងៃត្រង់ នៅសង្កាត់ពងទឹក ខណ្ឌដង្កោ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ បានចេញធ្វើសកម្មភាពវាយប្លន់យកម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពីបុរសម្នាក់បានសម្រេច ទាំងកណ្តាលថ្ងៃចែស ម៉ោង១២និង៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅភូមត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបង្កឲ្យជនរងគ្រោះរបួសបែកក្បាលដេកពេទ្យដេរ៥ថ្នេរ ... Read More »

ស្រវឹងខ្លាំងជិះម៉ូតូឌុបគ្នាបុកខឿនផ្លូវដួលរបួសធ្ងន់ទាំងពីរនាក់

ភ្នំពេញ ៖ បុរសពីរនាក់ខណៈផឹកស្រវឹងខ្លាំងវង្វេងស្មារតីបានជិះម៉ូតូមួយគ្រឿង រេចង្កូតទៅបុកខឿនចិញ្ចើមថ្នល់ រងរបួសធ្ងន់ទាំងពីរនាក់កាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្សារហេងលី តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ ... Read More »

លោក អូស្មាន ហាស្សាន់ ៖ រួមគ្នា៣ប្រទេសចង់បង្កើតមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិព្រះចៅសាល់ម៉ាន ដើម្បីមនុស្សជាតិរស់នៅដោយសុខដុមរម្យនា

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង មន្ដ្រីជាន់ខ្ពស់ ក្រសួងការងារ ជាច្រើនទៀងត បានទៅទស្សនកិច្ច សិក្សាស្វែងយល់ពីរបៀបរបប ដឹកនាំ ការងារ និងស្វែងយល់ពីសង្វាក់ពាណិជ្ជកម្ម ... Read More »

តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនស្ត្រី ម្ចាស់ហាងម៉ាស្សាយីហោ Baray Spa ពីបទមនុស្សឃាតដោយអចេតនា

ខេត្តសៀមរាប៖ ស្ត្រីម្ចាស់ហាងយីហោ បារាយណ៍ស្ប៉ា Baray Spa មួយកន្លែងស្ថិតនៅជាប់​ពីខាងជើងហាង អង្គរ ហ៊ីប ក្នុងតំបន់កម្សាន្ត Pub Street កណ្តាលក្រុងសៀមរាប បន្ទាប់ពីម្ចាស់ហាងម៉ាស្សាបានរាយខ្សែភ្លើងដាក់តាមចិញ្ចើមផ្លូវ ដោយមានការធ្វេសប្រហែស ទើប ... Read More »

នេន១អង្គ និងយុវជនម្នាក់ត្រូវអ្នកបើករ៉ឺម៉កកង់បីដឹកចូលវត្តសំរោងអណ្តែត រាយការណ៍សមត្ថកិច្ចមកឃាត់ខ្លួន

ភ្នំពេញ៖ នេន១អង្គ និងយុវជនម្នាក់ទៀតត្រូវបាន អ្នកបើករ៉ឺម៉កកង់បីដឹកចូលទៅក្នុងវត្តសំរោងអណ្តែត និងបានរាយការណ៍សមត្ថកិច្ច ខណៈដែលកំពុងឈ្លោះគ្នាលើរ៉ឺម៉កកង់បីតាមផ្លូវសាធារណៈ សង្ស័យបែកថ្នាំ ។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុច មុខមន្ទីរពេទ្យរតនៈ លើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ... Read More »

ប្លន់ម៉ូតូបានសម្រេចពីរករណីផ្ទួនៗគ្នានៅក្នុងទឹកដីខណ្ឌចំការមន ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន

ភ្នំពេញ៖ ត្រឹមតែមួយយប់សោះ មានករណីប្លន់យកម៉ូតូបានសម្រេចនៅកន្លែងផ្សែងគ្នា នៅក្នុងទឹកដីខណ្ឌចំការមន ដោយបន្សល់តែជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍បឹងកេងកង១ និង ប៉ុស្ដិ៍ទួលទំពូងទី២។ ហេតុកាណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង១០យប់ ថ្ងៃ១៨ ខែមេសា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ... Read More »

នគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររួចមក កម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ បានបន្តចុះរដ្ឋបាលក្នុងមូលដ្ឋានរបស់ខ្លួន ដែលស្ថិតនៅតាមប្លុកឌួងហែមតាន់ប៉ា ជាលិទ្ធផលឃាត់ខ្លួនមនុស្សប្រុសស្រី០៣នាក់ប្រុស០២នាក់ សំភារះដកហូតមាន:១ -ម្សៅពណ៌សថ្លាចំនួន១៥កញ្ចប់តូច:២-ម្សៅពណ៌សថ្លាចំនួន៣កញ្ចប់ធំ:៣-ម្សៅពណ៌ប្រផេះចំនួន៣កញ្ចប់តូច ។ ករណីចុះបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ថិតនៅតាមប្លុកឌួងហែមតាន់ប៉ា ... Read More »

អាហ្សង់ទីនបញ្ចប់តំណែងគ្រូបង្វឹកជម្រើសជាតិហើយ

ម្ចាស់ជើងឯក World Cup ចំនួន២សម័យក្រុមជម្រើសជាតិអាហ្សង់ទីនបានសម្រេចចិត្តបណ្តេញលោក Edgardo Bauza ចេញពី តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិដោយសារតែក្រុមជម្រើសជាតិលេងមិនបានលទ្ធផលពេលប្រកួតជម្រុះយកកៅអីទៅលេង World Cup នៅក្នុងប្រទេសរុស្សុី ។ លោក Claudio Tapia ... Read More »

ជនជាតិចិនពីរនាក់ បើកឡានលឿន បុកបង្គោល​ភ្លើងក្រឡាប់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោងរំលងអធ្រាត្រ ​ឈានចូលថ្ងៃទី​១៩​ ខែ​មេសា​ ឆ្នាំ​២០១៧​ នៅលើ​​វិថី​ឯករាជ្យ​ មុខ​ផ្សារទំនើប​អូររ៉េន​ ភូមិ​២​ សង្កាត់​លេខ​៤ ក្រុង/ខេត្ត​ព្រះសីហនុ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​ បង្កដោយ រថយន្ត​១គ្រឿង​ម៉ាក​ TOYOTA ពណ៌​ ... Read More »

អភិបាលស្រុកបាទីបើករថយន្តទាំងស្រវឹងទៅប៉ះរថយន្តអ្នកដទៃរួចចុះរត់ចោលឡាន ទុកឲ្យប្រពន្ធទារសំណង 1200$

ខេត្តតាកែវ៖ ពលរដ្ឋបានហួសចិត្តនឹងលោកអភិបាលស្រុកបាទី ដែលបើកបររថយន្តទាំងស្រវឹងធ្លាក់ភ្នែក ហើយជែងគេជែងឯងពេញផ្លូវ បណ្តាលឲ្យប៉ះរថយន្តភាគីម្ខាងទៀត ទុកឲ្យប្រពន្ធជេរដៀលគេទារសំណងតាមអំពើចិត្ត ដែលហេតុការណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង 16និង30 នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិថ្មី ឃុំរវៀង ... Read More »

ពស់ថ្លាន់ធំមួយក្បាល ពលរដ្ឋចាប់បានហើយ ព្រលែងទៅវិញ

ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីមានពស់ថ្លាន់មួយក្បាលដែលមានទំងន់ជាង១០គីឡូក្រាមបានវាចេញក្នុងព្រៃដីឡូ មកលើតាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក៏ត្រូវប្រជាពលរដ្ឋប្រទះឃើញនិងចាប់បាន។ បើតាមសម្ដីពីប្រជាពលរដ្ឋដែលឃើញពស់ថ្លាន់មុនដំបូង បានឲ្យដឹងថា ពស់ថ្លាន់នោះ គឺមានប្រហែល៦ម៉ែត្រ និងមានទំងន់ជាង១០គីឡូក្រាម ... Read More »

រិន សាវ៉េត អស់សង្ឃឹមនឹងស្ថានភាពជំងឺប្រពន្ធ

ភ្នំពេញ៖ ស្ថានភាពជំងឺមហារីកសុដន់ ភរិយា តារាចម្រៀង លោក រិន សាវ៉េតកាន់ តែធ្ងន់ធ្ងរ ដែលពេលនេះកំពុងតែទទួល សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្សី។តាមស្ថានភាព ជំងឺមហារីកបានរីករាលដាលខ្លាំងដល់សួត និងខួបក្បាលរហូតដល់លោក រិន សាវ៉េត ... Read More »

ស្រវឹងបើករថយន្ដបុកម៉ូតូត្រង់ផ្លូវបែកជាបួនបណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកនឹងម៉ូតូ ត្រង់ផ្លូវបំបែកជាបួនបណ្ដាលឲ្យអ្នកជិះម៉ូតូម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៥១ កែងនឹងផ្លូវ១០៦ ស្ថិតក្នុងសង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

បង្ក្រាបគ្រឿងញៀនឃាត់​ខ្លួន​២​នាក់​ និងចាប់យកគ្រឿងញៀន​ទម្ងន់៣២,៦៥ក្រាម

ខេត្តបាត់ដំបង ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បាត់ដំបង នៅវេលាម៉ោង១៦និង៤០ នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ចំណុចភូមិក្រុមទី៥ ភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបងបានធ្វើប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ឈានដល់ចាប់ខ្លួនជនសង្ស័យ២នាក់ ... Read More »

បុរសម្នាក់ក្រោយចូលឆ្នាំ១ថ្ងៃចេញទូកទៅដាក់មងខ្យល់គរលង់ទឹកស្លាប់

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ដែលមានមុខរបរជាអ្នកនេសាទដាក់មង ចងសន្ទួចជាលក្ខណៈគ្រួសារដើម្បីលក់យកប្រាក់ចិញ្ច្ឹមជិវិត តែអកុសលសង្ស័យខ្យល់.គធ្លាក់ពីលើទូកលង់ទឹកស្លាប់។ ករណីនេះបានកើតឡើងក្នុងចន្លោះម៉ោង៧-៨យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចកោះសំបួរជាប់គ្នានឹងកោះសំពាយ ក្នុងភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ លោក អុីវ ... Read More »

ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ដោយសារម៉ូតូ២គ្រឿងបុកគ្នា

ខេត្តកំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯបុរសម្នាក់ទៀតបានរងរបួសធ្ងន់ ដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្តាយផ្លូវលេខ១៥៣ A ចំណុចមុខសាលាបុណ្យជារៅ ស្ថិតនៅក្នុងភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ... Read More »

ស្រ្តីវ័យក្មេងម្នាក់ត្រូវកម្លាំងនគរបាលខណ្ឌមានជ័យឃាត់ខ្លួនករណីជួញដូរថ្នាំញៀន

​ ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យបាន ចាប់ឃាត់ខ្លួនស្រ្តីម្នាក់កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៨និង៥០នាទី ​យប់ នៅចំណុចសំណង់មិនរៀបរយ ផ្លូវ​៦០ម៉ែត្រ ក្រុមទី០៨ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ... Read More »

ទំនាស់ព្រំដី ឃាតក៣នាក់បងប្អូនបង្កើតហែករបងចូលកាប់សម្លាប់ដល់ក្នុងផ្ទះរួចគេចខ្លួនបាត់ សមត្ថកិច្ចក្របួចឪពុកម្ដាយជនសង្ស័យ ព្រោះជាអ្នកបញ្ជាផ្ទាល់

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ច សហការគ្នាឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ដោយជាប់សង្ស័យជាអ្នកបញ្ជាផ្ទាល់ឲ្យកូនប្រុសចំនួន ៣នាក់ ហែករបងចូលកាប់ចិញ្ច្រាំលើជនរងគ្រោះ ឥតប្រណីដៃយ៉ាងឃោឃៅព្រៃផ្សៃជាទីបំផុតរកអ្វីព្រាបបាននោះ បណ្ដាលឲ្យជនរងគ្រោះដេកដួលប្រកាច់ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ភ្លាមៗ ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៨ និង៤០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនរងគ្រោះ(ស្លាប់)ឈ្មោះ ... Read More »

ប្អូនថ្លៃវាយសម្លាប់បងថ្លៃព្រោះខឹងសួររឿងក្បាច់រួមភេទ

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីចំណាស់ម្នាក់បន្ទាប់ពីទាញដំបង ឫស្សីវាយទៅលើបងថ្លៃប្រុសរហូតដល់ស្លាប់ដោយខឹងបងថ្លៃពូកែសួររឿងក្បាច់ រួមភេទ។ ករណីនេះបានកើតឡើងនៅក្នុងភូមិកំពង់ឆ្លង ឃុំវត្តតាមឹម ស្រុកសង្កែកាលពី រសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ ។ សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីសង្ស័យ ឈ្មោះម៉ៃ ... Read More »

ចាប់យុវជនម្នាក់ជាប់ចោទរំលោភក្មេងស្រី អាយុ១៦ឆ្នាំ

ខេត្តព្រៃវែង ៖ យុវជនម្នាក់ត្រូវបាន កម្លាំងអធិការដ្ឋាននគរបាលស្រុកពារាំង ខេត្តព្រៃវែងឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ ក្មេងស្រីរងងគ្រោះពីបទរំលោភសេពសន្ថវៈ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅ ផ្ទះរបស់ឈ្មោះ ឌី ចាន់ ក្នុងឃុំមេសប្រចណ្ឌ ស្រុកពារាំង ... Read More »

សុំស្រឡាញ់កូនស្រីគេមិនបានយោធាម្នាក់បាញ់ស្លាប់៣នាក់ពេលកំពុងអុជធូបទទួលទេវតាឆ្នាំថ្មី

ខេត្តបន្ទាយមានជ័យ ៖ ហេតុការណ៍ ឃាតកម្មដ៏សាហាវមួយបានកើតឡើងកាល ពីម៉ោង៣និង២៥នាទីទៀបភ្លឺថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០១៧ នៅពេលដែលក្រុម គ្រួសារមួយកំពុងអុជធូបទទួលទេវតាឆ្នាំថ្មី ស្រាប់តែលេចមុខជនសង្ស័យម្នាក់ប្រដាប់ដោយកាំភ្លើងវែងមួយដើមបាញ់រះលើជន រងគ្រោះបណ្តាលឲ្យសមាជិកក្រុមគ្រួសារ៣នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ឃាតកម្មដ៏រន្ធត់ ... Read More »

អគ្គីភ័យឆេះផ្ទះ១ខ្នងនៅក្បែរស្ថានីយអគ្គីសនីខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ផ្ទះមួយខ្នង ធ្វើអំពីឈើលើប្រក់ស័ង្កសី ថ្មក្រោម ទំហំប្រហែល១២ម៉ែត្រគុណ៦ម៉ែត្រ ស្ថិតនៅផ្លូវលេខ៤ ជាប់របងខាងក្រោយ ស្ថានីយអគ្គីសនីខេត្តបន្ទាយមានជ័យ ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបាន អគ្គីភ័យឆាបឆេះអស់ទាំងស្រុង ខណៈដែលម្ចាស់ផ្ទះបានកំពុងធ្វើត្រាក់ទ័រនៅខាងមុខផ្ទះ។ ... Read More »

បង្ហាញមុខសញ្ញាចោរប្លន់បីនាក់ដែលបានធ្វើសកម្មភាពបាញ់សម្លាប់ព្រះចៅអធិការវត្តនៅស្រុកឆ្លូង

ខេត្តក្រចេះ ៖ ក្រោយពីសមត្ថកិច្ចបើក ការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោម ការចង្អុលបង្ហាញនីតិវិធីពីសំណាក់លោក ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការ នគរបាលខេត្តក្រចេះកម្លាំងនគរបាល ព្រហ្មទណ្ឌបានស្រាវជ្រាវបំបែកសំណុំរឿងករណីបាញ់ប្រហារទៅលើព្រះសង្ឃចៅ អធិការវត្ត នៅតំបន់ដាច់ស្រយាលក្នុងស្រុកឆ្លូងបណ្តាលឲ្យសុគតភ្លាមៗ នៅក្បែរកុដិ ... Read More »

ប្រទះឃើញខ្មោចសត្វផ្សោតសមុទ្រ១ក្បាលអណ្តែតនៅឆ្នេរកោះសំពោចខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ត្រីផ្សោតសមុទ្រមួយក្បាលងាប់នៅមាត់ ឆ្នេរកម្សាន្ត កោះសំពោច ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ កាលពីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ មានសភាពហើមហើយ ។ ... Read More »