ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ឡិចស៊ីសពាក់ស្លាកលេខខេមរភូមិន្ទបុកម៉ូតូរបួសធ្ងន់ម្នាក់រួចគេចខ្លួនបាត់

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសធ្ងន់ដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីរថយឡិចស៊ីសមួយគ្រឿងដែលពាក់ស្លាកលេខខេមរភូមិន្ទបានបុកពេញមួយទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ... Read More »

បង្ក្រាបសង្វៀនជល់មាន់ ចាប់យកម៉ូតូ៤គ្រឿង មាន់៤ក្បាល រីឯអ្នកលេងរត់អស់

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់សង្វៀនប្រជល់មាន់ មួយកន្លែងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដកហូតម៉ូតូចំនួន៤គ្រឿង មាន់ជល់៤ក្បាល មេអាប៉ោង១គ្រាប់ អ្នកលេងរត់គេចបាត់អស់ ... Read More »

ប្លន់នៅកំពតទៀតហើយ! បាញ់៣គ្រាប់ បុរសម្នាក់រងរបួស

ខេត្តកំពត: ក្រុមខ្មាន់កាំភ្លើងមានគ្នា៤នាក់បានធ្វើសកម្មភាពបាញ់ប្លន់អ្នកទិញស្រូវ បណ្តាលឲ្យបុរសម្នាក់រងរបួស ហើយក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនដោយសុវត្ថិភាព ។ នេះជាករណីប្លន់ដែលកើតមានឡើងថ្មីបំផុតក្នុងទឹកដីខេត្តកំពត បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈខ្លីប៉ុណ្ណោះ ។ ប្រភពព័ត៌មានបានរាយការណ៍ថា ករណីប្លន់ប្រដាប់អាវុធនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិធ្នង់ ឃុំបន្ទាយមាសខាងកើត ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅសាលចតុមុខ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលជាមួយ អាចារ្យ អាចារិនីទូទាំងប្រទេស នៅសាលចតុមុខ រាជធានីភ្នំពេញ។ នេះគឺជាជួបជុំប្រចាំឆ្នាំរបស់អាចារ្យ និងអាចារិនីទូទាំងប្រទេសដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងអំពីក្បួនច្បាប់ក្រឹតក្រមអាចារ្យជាគោលដែលមានការឯកភាពរួម ... Read More »

បុរសជនជាតិវៀតណាមម្នាក់លង់ទឹកស្លាប់ នៅស្រុកអណ្តងមាស

ខេត្តរតនគិរី៖ សាកសពបុរសជនជាតិវៀតណាម លង់ទឹកស្លាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកទន្លេសេសាន ។ ហេតុការណ៍នេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦វេលាម៉ោង៥និង១៥នាទីល្ងាច នៅជិតកោះសាំងចំងាយ៣០០ម៉ែត្រ ស្ថិតនៅភូមិភិៈ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ក្រោយពីប្រជាពលរដ្ឋប្រទះឃើញសាកសពបានរាយការណ៍ជួនសមត្ថកិច្ចនគរបាលមូលដ្ឋានដើម្បីត្រួតពិនិត្យសាកសពទើបដឹងថា ... Read More »

ចេញពីធ្វើការដើរត្រឡប់មកផ្ទះត្រូវរថយន្តកៀររបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានដួលសន្លប់រងរបួសធ្ងន់ ដោយសារតែរថយន្តបើកកៀរពីក្រោយ ខណៈពេលចេញពីធ្វើការដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះសូរាម្រិត មុខមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមសំដីរបស់មិត្តភក្តិជនរងគ្រោះ ... Read More »

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៦

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម៖ Read More »

បង្រ្កាបបទល្មើសនេសាទដាក់ដាយចាប់ត្រីនៅក្នុងដែនសហគមន៍នេសាទ

ខេត្តពោធិ៍សាត់ ៖ មន្រ្តីសហគមន៍ នេសាទស្រីចឹកនិងកម្លាំងអង្គការសហការការពារសម្បត្តិធនធានធម្មជាតិបានសហការគ្នាបង្រ្កាបបទល្មើសនេសាទ(ដាយ)ខុសច្បាប់ស្តីពីជលផលក្នុងដែនសមត្ថកិច្ច របស់ខ្លួន ។ ប្រតិបត្តិការនេះចាប់ផ្តើមអនុវត្តន៍ឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុច ព្រែកប្រយាប ស្ថិតក្នុងភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ... Read More »

អគ្គិភ័យឆេះផ្ទះមួយខ្នងសល់តែគ្រោងឆ្អឹងខូចខាតទ្រព្យសម្បត្តិជាង២ម៉ឺនដុល្លារនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង ៖ មានអគ្គិភ័យឆាបឆេះផ្ទះអស់មួយខ្នងសល់តែគ្រោងឆ្អឹង រីឯទ្រព្យសម្បត្តិឆេះអស់ក្លាយជាផេះគិតជាប្រាក់ជាង២ម៉ឺនដុល្លារ មូលហេតុឆ្លងចរន្ត អគ្គិសនី ។ ករណីភ្លើងអគ្គីឆាបឆេះផ្ទះនេះបានកើតឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលា ម៉ោង ៣រសៀល នៅភូមិតាប៉ ឃុំតាសួស ... Read More »

តម្លៃដំឡូងមីខេត្តឧត្តរមានជ័យចុះថោកពេលប្រជាកសិករប្រមូលផល

ខេត្តឧត្តរមានជ័យ ៖ ប្រជាកសិករនៅ ខេត្តឧត្តរមានជ័យចាប់ផ្ដើមប្រមូលផលស្រូវនិងដំឡូងមីជាបន្តបន្ទាប់ចាប់ពីពេលនេះតទៅ ។ បើទោះបីជាពួកគេបានទទួល ផលស្រូវ និងដំឡូងច្រើនគួរសមក៏ដោយ ក៏ក្រុមកសិករភាគច្រើនមិនសប្បាយចិត្តទេ ដោយសារតែផលស្រូវ និងដំឡូងមី ត្រូវពួកឈ្មួញដើរទិញចុះថ្លៃយ៉ាងគំហុក ។ កសិករជាច្រើននៅខេត្តឧត្តរមានជ័យ អំពាវនាវឲ្យអាជ្ញាធរខេត្តជ្រោមជ្រែងធ្វើ ... Read More »

ជនជាតិវៀតណាម១៤នាក់ត្រូវបានដាក់ក្រោមការត្រួតពិនិត្យពីបទថតចម្លងបង្កាន់ដៃត្រួតពិនិត្យជនបរទេសខុសច្បាប់

ភ្នំពេញ ៖ ជនជាតិវៀតណាម១៤នាក់ ក្នុងនោះស្រី៦នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដែលបានប្រើប្រាស់បង្កាន់ ដៃ ត្រួតពិនិត្យជនបរទេសអន្តោប្រវេសន៍ ថតចម្លងខុសច្បាប់ ។ ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ... Read More »

បញ្ជូនសំណុំរឿងហិង្សាលើកញ្ញា ពេជ្រ អាវីហ្សា ឲ្យសាលាដំបូងជាអ្នកសម្រេចសេចក្តីចុងក្រោយ

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៦ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគបាលខេត្តព្រះសីហនុបានផ្តល់ ដំណឹងតាមប្រព័ន្ធ WhatsApp មកថា គូជម្លោះដោយហិង្សារវាងលោក គៀង ហេង ... Read More »

ថៅកែស៊ុបឆ្នាំងដីជនជាតិចិនត្រូវចោរចូលប្លន់ដល់ក្នុងផ្ទះទាំងព្រឹក

ខេត្តព្រះសីហនុ៖ ស្រ្តីជនជាតិចិនជាថៅកែហាងស៊ុបឆ្នាំងដីម្នាក់បានរងរបួសធ្ងន់ ធ្ងរ ខណៈក្រោកពីដំណេកជួបចោរប្លន់ចេញ ពីបន្ទប់ទឹកវាយប្លន់យកកាបូបលុយរួច គេចខ្លួនបាត់។ ហេតុការណ៍ប្លន់នេះបានកើត ឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅផ្ទះស្ត្រីរង គ្រោះស្ថិតក្នុងក្រុមទី២៧ ភូមិ៣ សង្កាត់ ... Read More »

ប្រើថ្នាំញៀនលើសចំណុះគំរាមសម្លាប់ប្រពន្ធទៅដល់ប៉ុស្តិ៍នគរបាលថើបប្រពន្ធលួងចិត្តដើម្បីរួចខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលបានឃាត់ ខ្លួនបុរសម្នាក់ដែលប្រើប្រាស់ថ្នាំញៀនហួស ប្រមាណរហូតឈានដល់យកកូនកាំបិតមកភ្ជង់កគំរាមសម្លាប់ប្រពន្ធដោយសារតែការប្រចណ្ឌ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលកាលវេលាម៉ោង៥ ល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ ចំណុចសួនច្បារសាកលវិទ្យាល័យបៀលប្រាយ តាមមហាវិថីព្រះសុធារស ស្ថិតក្នុង ភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ... Read More »

ប្រជាពលរដ្ឋនាំគ្នាសាលាស្រុកបរិបូរណ៍ដើម្បី រកដំណោះស្រាយ ក្រោយពីកុងទ័រភ្លើងឡើងខ្ពស់កប់ពពក

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលជាអ្នកប្រើប្រាស់ភ្លើង(ចរន្តអគ្គិសនី)របស់ក្រុមហ៊ុនអគ្គិសនីពន្លៃប្រមាណជាង៥០នាក់ បានលើកគ្នាមកសាលាស្រុកបរិបូរណ៍ ដើម្បីបានជួបជាមួយអាជ្ញាធរស្រុក រួមនិងមន្រ្តីបចេ្ចអគ្គិសនី របស់ក្រុមហ៊ុនអគ្គិសនីពន្លៃ បន្ទាប់ពីកុងទ័អគ្គិសនីរបស់ពួកគាត់បានឡើងខ្ពស់កប់ពពកហួសពីកម្រិនៃការប្រើប្រាស់កន្លងមក។ ការជួបជុំប្រជាពលរដ្ឋនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

កម្លាំងកងរាជអាវុធហត្ថបញ្ជូនជនសង្ស័យជាម្តាយនិងកូន២នាក់ទៅតុលាការករណីប្រើប្រាស់អាវុធខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជា ម្តាយ និងកូនត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនហើយចោទពីបទរក្សាទុកអាវុធខុសច្បាប់ក្រោយពី សមត្ថកិច្ចស្រាវជ្រាវរកឃើញថាអាវុធខ្លីនោះជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់បាញ់បោះសេរីបណ្តាលឲ្យមនុស្ស២នាក់រង របួសនៅចំណុចកាស៊ីណូ និងនៅខាងក្រោយ សណ្ឋាគារនាគមាសចាស់ក្នុងមូលដ្ឋាន ក្រុងប៉ោយប៉ែត។ លោកជា ដា មេបញ្ជាការកងរាជ អាវុហត្ថអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យម្តាយ និងកូនទាំង២ ... Read More »

ចាំម៉ែឪចូលដណ្តឹងយូរពេក លួចផ្សំដំណេកមុន

ខេត្តកំពង់ចាម៖ យុវជនម្នាក់បានធ្លាក់ក្នុងអន្លង់ស្នេហ៍នាងក្រមុំក្បែរផ្ទះ ហើយក៏បានឲ្យឪពុកម្តាយចូលសួរចែចូវអស់រយៈពេលជាង២ឆ្នាំ ដោយមិនទាន់បានភ្ជាប់ពាក្យ ទើបធ្វើឲ្យតណ្ហាពុះកញ្ជ្រោលទ្រាំតទៅទៀតលែងបាន ក៏លបចូលផ្ទះកូនក្រមុំ ក៏ផ្សំដំណេកយ៉ាងត្រេកត្រអាល រួចក៏ក្លាយទៅជាអ្នកទោសស្នេហា ដោយអាណាព្យាបាលខាងស្រី ទាន់ហើយក៏ចាក់សោបន្ទប់ពីខាងក្រៅ រួចរត់ទៅប្តឹងសមត្ថកិច្ចបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិបាធាយ ... Read More »

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូនៅស្រុកលំផាត់ របួសធ្ងន់ ស្រាល៣នាក់

ខេត្តរតនគិរីៈ ប្រុស ស្រី៣នាក់រងរបួសធ្ងន់ ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូនៅស្រុកលំផាត់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោ៨និង៤៨នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំនុចផ្លូវបំបែកមុខតូបជាងធី លើផ្លូវជាតិ៧៦ ភូមិដីឡូត៍ ឃុំជ័យឧត្តម ... Read More »

ប្រទះឃើញសាកសពស្អុយរលួយទើរលើព្រៃមិនស្គាល់អត្តសញ្ញាណណ

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពស្អុយរលួយទើរលើព្រៃ នៅមាត់បឹងទន្លេសាប បង្កការភ្ញាក់ផ្អើល ។ អាជ្ញាធរអំពាវនាវដល់ក្រុមគ្រួសារណាដែលបាត់សមាជិក ខណៈសាកសពនេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចព្រៃរនាមក្រោមចម្ងាយពីភូមិប្រមាណ៣គីឡូម៉ែត្រ(មាត់បឹងទន្លេសាប)ស្ថិតក្នុងភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ... Read More »

មន្ទីរសង្គមកិច្ចរាជធានីប្រមូលអ្នកសុំទាន៣៧នាក់មិនឲ្យបង្កការ​អុក​ឡុក ​ឬ​រំខានដល់ប្រ​ជាពល​រដ្ឋ​ក្នុងព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃនេះ

ភ្នំពេញ៖ ដូចអ្វីដែលបានសន្យាមែន គឺសម្រាប់រយៈពេល៣ថ្ងៃនៃព្រះរាជ ពិធីបុណ្យអុំទូកឆ្នាំ២០១៦នេះ មន្ទីរសង្គមកិច្ច រួមជាមួយសមត្ថកិច្ចជុំនាញ បានបំបែកជាក្រុមចុះប្រមូលជនអនាថា ជនពិការឬអ្នកសុំទានបានចំនួន៣៧នាក់ គឺថ្ងៃទី១ប្រមូលបាន៥នាក់ ថ្ងៃទី២បាន២៧នាក់ និងថ្ងៃអុំទូកទី៣ប្រមូលអ្នកសុំទាន បានចំនួន៥នាក់ទៀត សរុបចំនួន៣៧នាក់ ក្នុងនោះមានពិការរុញ រទេះ ... Read More »

ចាប់អ្នកទាក់លលកយកទៅអប់រំផ្អើលពេញហ្វេសប៊ុក

ខេត្តតាកែវ៖ រូបភាពបុរសម្នាក់ជាអ្នកទាក់លលក ត្រូវបានចែកចាយបន្តគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលនាំឲ្យមានការរិះគន់ជាច្រើនទៅលើអាជ្ញាធរមានសមត្ថកិច្ច ដោយលើកឡើងថា បទល្មើសទ្រង់ទ្រាយធំជាច្រើនពាក់ព័ន្ធទៅនឹងបញ្ហាសត្វ មិនត្រូវបានបង្ក្រាប ឬផ្តន្ទាទោសនោះឡើយ ។ ប៉ុន្តែគ្រាន់តែគ្នាទាក់លលកក៏ត្រូវចាប់យកមកអប់រំណែនាំដែរ ។ គេចាត់ទុកថា ទង្វើនៃការ«ចាប់» អ្នកទាក់លលករូបនេះ ជារឿងដែលហួសហេតុបំផុត ... Read More »

បន្លំលួចស្ករសអ្នកលក់បោះដុំ ត្រូវម្ចាស់ឃើញទាន់ចាប់ប្រគល់ឲ្យនគរបាល

ភ្នំពេញ៖ បុរសម្នាក់ត្រូវគេចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលចាត់ការតាមនីតិវិធី បន្ទាប់ពីសង្ស័យថា បានធ្វើសកម្មភាពលួចស្ករសអ្នកលក់បោះដុំ២បេ ប៉ុន្តែមិនបានសម្រេច ត្រូវម្ចាស់ឃើញទាន់ ផ្អើលឆោឡោ ។ ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិក្បាលដំរី សង្កាត់កាកាប ... Read More »

ស្លាប់១៤នាក់ និង៩៩នាក់រងរបួសធ្ងន់ ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ មនុស្សយ៉ាងតិច១៤នាក់បានបាត់បង់ជីវិត និង៩៩នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ។ នៅក្នុងសន្និសីទកាសែតថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ថា អ្វីៗទាំងអស់បានប្រព្រឹត្តទៅក្នុងលក្ខណៈល្អប្រសើរ ... Read More »

ប្រទះឃើញស្រ្តីម្នាក់ដេកសន្លប់នៅជិតរោងចក្រស្រាបៀរហ្ក្រោន

ភ្នំពេញ៖ ស្រ្តីមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះឃើញដេកសន្លប់នៅតាមផ្លូវបេតុងមួយកន្លែង ក្បែររបងរោងចក្រផលិតស្រាបៀរហ្ក្រោន ដែលគេសង្ស័យថា បណ្ដាលមកពីខ្យល់គរ បង្កការភ្ញាក់ផ្អើលដល់នគរបាល ប៉ុស្ដិ៍ចោមចៅ ហៅថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះ កុសុមៈភ្លាមៗដែរ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ... Read More »

ដោយសារតែជីវភាព និងជំងឺរ៉ាំរ៉ៃ បុរសម្នាក់ដាច់ចិត្តផឹកថ្នាំកណ្តុរ និងអារកសម្លាប់ខ្លួនឯង

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ជាជនជាតិខ្មែរឥស្លាមបានសម្រេចធ្វើអត្តឃាត សម្លាប់ខ្លួនឯង ដោយលេបថ្នាំកណ្តុរ និង អារក ព្រោះតែតួចចិត្ត និងជីវភាពក្រីក្រ រួមផ្សំមានជំងឺប្រចាំកាយផង បណ្តាលឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ... Read More »

សំណេះសំណាលជាមួយចំណុះទូកសម្រែករាជសីហ៍ និងផ្តល់អំណោយជូនពួកគាត់ ខណៈព្រះរាជពិធីអុំទូកបានបញ្ចប់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ និងភរិយា ព្រមជាមួយនឹងព្រះតេជគុណ ខឹម សម្បត្តិ ប្រធានសហគមន៍មូលនិធិកាយវត្តន៍ព្រះពុទ្ធសាសនាកម្ពុជា និងជាព្រះចៅអធិការវត្តចន្ទរង្ស៊ី បានរៀបចំពិធីមួយឡើង និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាមួយបងប្អូនប្រជាពលរដ្ឋចំណុះទូក ... Read More »

ក្រុមក្មេងស្ទាវ២ក្រុមដេញវាយគ្នាផ្អើលសមត្ថកិច្ច ឃាត់បាន៤នាក់

  ភ្នំពេញ៖ យុវជន២នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីពួកគេបានជិះម៉ូតូប្រដាប់ដោយដុំថ្ម ដេញគប់គ្នាបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានស្ទឹងមានជ័យ សង្កាត់ទំបន់ទឹក ខណ្ឌចំការមន ។ ជនរងគ្រោះដែលត្រូវគេវាយត្រូវនិងដុំថ្មនោះ ទី១ឈ្មោះស៊ុក គិមឡេង ... Read More »

បុរសម្នាក់ត្រូវនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពយកពូថៅទៅកាប់ជញ្ជាំងផ្ទះអ្នកជិតខាងក្រោយពីមានជម្លោះពាក្យសំដីបន្តិចបន្តួច

ខេត្តកណ្តលៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីបុរសរូបនេះ យកពូថៅធ្វើសកម្មភាពកាប់ជញ្ជាំងផ្ទះអ្នកជិតខាងបណ្តាលឲ្យរងការខូចខាត ក្រោយពីមានជម្លោះពាក្យសំដីគ្នាបន្តិចបន្តួច ។ ករណីលបកាន់ជញ្ជាំងផ្ទះអ្នកជិតខាងនេះបានកើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិដើមឫស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ... Read More »

គៀង ហេង អតីតសង្សារពេជ្រ អាវីហ្សា រត់គេចខ្លួន

ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងអាស្រូវវាយស្រីស្នេហ៍ជាតារាសម្តែង មក លោក គៀង ហេង បានសម្រេចចិត្តរត់គេចខ្លួនចេញពីទឹកដីខេត្តព្រះសីហនុ ព្រោះតែខ្លាចការតាមចាប់ណាមួយរបស់សមត្ថកិច្ច។ ការរត់គេចខ្លួននេះ ក៏កើតឡើងក្រោយពីការសម្របសម្រួលក្រៅរបងតុលាការរវាងភាគីជនរងគ្រោះ គឺកញ្ញា ពេជ្រ អាវីហ្សា នឹងជនបង្កមិនទាន់បានមួយថ្ងៃផង ។ ... Read More »

ចាប់ខ្លួនបុរស២នាក់តាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល

ខេត្តកណ្តាលៈ បុរស២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួនតាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាលពីបទ “ហិង្សាដោយចេតនាទៅវិញទៅមក” ដើម្បីបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាលរងចាំបន្តនីតិវិធីច្បាប់ ។ ជនត្រូវចោទទាំង២នាក់នេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិខ្លាកូន ភូមិព្រៃពពេល ឃុំពើក ... Read More »