ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ មិនមានករណីហ្ស៊ីកាត្រូវបានរកឃើញនៅខេត្តកំពង់ចាមនោះទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា មិនមានករណីហ្ស៊ីកាត្រូវបានរកឃើញនៅខេត្តកំពង់ចាមនោះទេ ដែលបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅវេលាម៉ោង៧:០០នាទីយប់នៃថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦៖ ក្រសួងសុខាភុិបាល សូមជំរាបជូនសាធារណ:ជនទាំងអស់ឲ្យបានជ្រាបថា ក្រោយពីក្រសួងបានចេញសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះមក នៅវេលាម៉ោង៧:០០នាទីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានជូនព័ត៌មានបន្ថែមមកថា ករណីអ្នកដែលថាវិជ្ជមានហ្ស៊ីកានោះ ... Read More »

ស្គាល់អត្តសញ្ញាណជនបង្កដែលប្រើពាក្យសម្ដីមិនសមរម្យដាក់លោកឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា គឺជាកូនប្រុសលោកវេជ្ជបណ្ឌិតម្នាក់ នៅខណ្ឌសែនសុខ

  ភ្នំពេញ៖ ក្មេងស្ទាវដែលបានប្រើពាក្យសម្ដីមិនសមរម្យ ទៅលើមេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា ដោយស្រែកថា «ហ្អែងដឹងថាអញកូននរណាអត់» ត្រូវបានស្គាល់អត្តសញ្ញាណហើយ គឺជាកូនប្រុសលោកវេជ្ជបណ្ឌិត (Doctor) នៅខណ្ឌសែនសុខ និងរូបគេជាមន្រ្តីយោធាផងដែរ។ ក្មេងស្ទាវរូបនេះមានមិត្តភក្តិមួយចំនួន ... Read More »

កម្លាំងប៉ុស្តិ៍នគរបាលអូរស្មាច់បានសហការជាមួយទាហានដើរល្បាតខ្សែបន្ទាត់ព្រំដែន

ខេត្តឧត្តរមានជ័យ ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៧និង៣០ នាទី កម្លាំងប៉ុស្តិ៍អូរស្មាច់៦នាក់ ដឹកនាំ ដោយលោកអនុសេនីយ៍ឯក ម៉ុល វណ្ណា នាយប៉ុស្តិ៍បាន សហការជាមួយទាហាន ... Read More »

អារ៉ាប៊ីសាអ៊ូឌីតព្រមានពីលទ្ធផលអាក្រក់ប្រសិនបើអាមេរិកមិនបន្តទិញប្រេង

ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានព្រមាន ដល់ប្រធានាធិបតីអាមេរិក ទើបតែជាប់ ឆ្នោតពីលទ្ធផលអាក្រក់ ប្រសិនបើលោកចេញបញ្ជាឲ្យឈប់នាំប្រេងចូលពីប្រទេស អារ៉ាប៊ីសាអ៊ូឌីតដូចអ្វីដែលលោក ដូណាល់ ត្រាំ បានប្រកាសពេលឃោសនាបោះឆ្នោត នោះ។ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតលោក ត្រាំ បានសន្យាថា នឹងបញ្ចូលវិស័យថាមពលរបស់អាមេរិកក្លាយទៅជាឯករាជ្យជាមួយដៃគូប្រេងនៅលើពិភពលោកក្នុងនោះមានអារ៉ាប៊ីសាអ៊ូឌីតគឺជាប្រទេសដែលនាំមុខនៅក្នុង OPEC ... Read More »

សំណង់ផ្ទះមួយកំពុងបុកគ្រឹះសាងសង់លើចំណីមាត់ស្ទឹងសង្កែ

ខេត្តបាត់ដំបង ៖ ដីចំណីស្ទឹងនៅចំណុចក្បែរស្ពានវត្តគរត្រើយខាងកើត ស្ថិតក្នុង ភូមិវត្តតាមិម ឃុំអូរដំបង១កំពុងចាក់គ្រឹះសាងសង់លំនៅឋានដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន និងបាក់ច្រាំងស្ទឹង ។ សកម្មភាពទាំងនោះត្រូវបានប្រជាពលរដ្ឋចោទទៅលើអាជ្ញាធរស្រុកសង្កែជាអ្នកឃុបឃិតជាមួយម្ចាស់ផ្ទះ ។ តាមការលើកឡើងពីប្រជាពលរដ្ឋបានអះអាងថា រៀងរាល់ឆ្នាំគេតែងឃើញជនឆ្លៀតឱកាសមួយចំនួនបានឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋានលួចសាងសង់អាហារ ដ្ឋាន និងលំនៅឋានរំលោភលើចំណីស្ទឹង ហើយទីតាំងទាំងអស់នោះតែងមានការចោលកាកសំណល់ ... Read More »

សិស្សសាលានៅបឋមសិក្សាស្រុកត្រពាំងប្រាសាទពុលឡើងដល់១៤៧នាក់

ខេត្តឧត្តរមានជ័យ ៖ មន្ត្រីសុខាភិបាលខេត្តឧត្តរមានជ័យបានប្រមូលកាកសំណល់បង្អែមចេកខ្ទិះ ព្រមទាំងវត្ថុធាតុដើមមួយ ចំនួនទៀតពីសាលាបឋមសិក្សាត្រាំប៉ោងផ្ញើទៅពិសោធនៅរាជធានីភ្នំពេញហើយ ដើម្បីឱ្យប្រាកដថា តើជាតិ ពុលនៅក្នុងចេកខ្ទិះដែលបណ្ដាលឱ្យសិស្សពុលចេញពី ប្រភពណា? ការពិសោធរក ជាតិពុលនេះធ្វើឡើងនៅក្រោយពេលដែលសិស្សសាលាត្រាំប៉ោងនៃឃុំព្រះប្រឡាយ ស្រុកត្រពាំង ប្រាសាទ១៤៧នាក់មាន អាការពុលជាបន្ត បន្ទាប់ ... Read More »

ប្រជាពលរដ្ឋចោទមន្ត្រីច្រកបន្ទាយចក្រីខេត្តព្រៃវែងពុករលួយយកលុយពីអ្នកដឹកស្វាយដឹកស្រូវ

ខេត្តព្រៃវែង ៖ ក្រុមប្រជាពលរដ្ឋដែល រកស៊ីដឹកស្វាយតាមរថយន្តនិងស្រូវឆ្លងដែនតាមច្រកអន្តរជាតិបន្ទាយចក្រីខេត្តព្រៃវែង កាលពីពេលថ្មីៗនេះបានសម្ដែងប្រតិកម្ម ដោយចោទក្រុមមន្ត្រីច្រកព្រំដែនថាបានប្រើអំណាចតួនាទីគាបសង្កត់យកលុយពី ពួកគាត់យ៉ាងអនាធិបតេយ្យ ។ ក្រុមប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា បើទោះបីជាមុខទំនិញរបស់ពួកគាត់មិនស្ថិតក្នុងបញ្ជីតម្រូវឲ្យបង់ពន្ធក្ដី ក៏ មន្ត្រីច្រកនៅតែគាបយកលុយដោយក្នុង មួយឡានៗពី១៨ម៉ឺនរៀល ទៅ៥៩ម៉ឺន រៀល ... Read More »

បុរសវ័យ៥២ឆ្នាំសំងំសែនជាមួយស្រីថ្មីប្រពន្ធតាមទាន់រត់ចែកជើងគ្នាទាំងព្រះសង្ឃ

ខេត្តកំពត៖ ពិធីសែនព្រេនមួយបាន ធ្វើឡើងរវាងកូនកំលោះវ័យ៥២ឆ្នាំជាមួយនឹងស្ត្រីវ័យ៤០ឆ្នាំដោយកំពុងមានការ ប្រោះព្រំពីព្រះសង្ឃ និងញាតិមិត្តជិតឆ្ងាយខាងក្រុមគ្រួសារខាងស្រីផងនោះ ស្រាប់តែប្រពន្ធមកទាន់ទូរស័ព្ទហៅសមត្ថកិច្ច ឲ្យមកឃាត់ខ្លួនប្តីកំហូចគ្រាដែលប្រពន្ធ បានប្តឹងសមត្ថកិច្ចមុនរួចហើយដោយសារតែសង្ស័យប្តីបែកចិត្តទោរកស្រីថ្មី ។ ករណីដ៏អាម៉ាស់ដែលប្រពន្ធតាមទាន់ប្តីកំពុងសែនព្រេនជាមួយស្រីថ្មីនេះបានបង្កការភ្ញាក់ផ្អើល នៅព្រលប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងភូមិដំបងក្រាស់ ឃុំកំពង់ ... Read More »

ឈិន សុធារី បង្ហាញ មុខតារាស្រីម្នាក់ដែលព្យាយាមទាក់ទងប្តីនាង

ភ្នំពេញ ៖ តារាចម្រៀង និងពិធីការិនី ឈិន សុធារី បានដាច់ចិត្តបង្ហោះរូបថតតារាសម្តែងស្រីថ្មីម្នាក់ក្រោយពីឆ្អែតចិត្តដែលនាងព្យាយាមតាមស្រលាញ់ប្តីនិងប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកកាន់ភរិយាពេញច្បាប់។ ការបង្ហាញមុខនារីជាស្រីកំណាន់ របស់ប្តីនេះក្រោយពីកន្លងមកឈិន សុធារី បានបង្ហាញសារទុក្ខសោកនិងជំងឺផ្លូវចិត្ត រួបរឹតនោះ។ អតីតពិធីការិនីរូបរាងតូចច្រឡឹងអ្នកនាងឈិន សុធារី បានបង្ហាញរូបស្រីវ័យក្មេងម្នាក់ដែលជាតួថ្មីនៅក្នុងហ្វេសប៊ុកជាសាធារណៈដែលនាងអះអាងថាជាស្រីស្នេហ៍របស់លោក ... Read More »

ប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាទៅព័ទ្ធសាលាឆាន់ ចោទព្រះចៅអធិការវត្តអូរឈើក្រំថា នាំស្រីទៅដេក

ខេត្តប៉ៃលិន ៖ តាមការសង្កេតឃើញរបស់ប្រជាពលរដ្ឋ មានទាំងក្មេង ចាស់ប្រុស ស្រីជាច្រើននាក់ បាននាំគ្នាទៅចោមរោមឡោមព័ទ្ធសាលាឆាន់មួយកន្លែង ដោយចោទប្រកាន់ព្រះចៅអធិការវត្តថា បាននាំស្រីវ័យកណ្តាលរូប ស្រស់ស្អាតម្នាក់ ទៅដេកជាមួយ អស់រយៈពេលជាយូរមកហើយ លុះរកភស្តុតាងឃើញ ក៏នាំគ្នាស្ទាក់ហ៊ុំព័ទ្ធទាំងយប់ ។ ... Read More »

សម្តេច សាយ ឈុំ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងលោកគ្រូ អ្នកគ្រូ វិទ្យាល័យបាក់ទូក

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបថ្នាក់ដឹកនាំ និងលោកគ្រូ អ្នកគ្រូ វិទ្យាល័យបាក់ទូក ។ សម្តេច ... Read More »

បុរស២នាក់ដែលយកចំពាមកៅស៊ូបាញ់កុកក្នុងដីចម្ការឧកញ៉ា លី អាន ត្រូវបានដោះលែង

ខេត្តតាកែវ ៖ បន្ទាប់ពីមានការចុះផ្សាយ ជាបន្តបន្ទាប់តាមរយៈសារព័ត៌មាននិងការរិះគន់ខ្លាំងនៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកពីករណីដែលមានក្រុម ប្រជាពលរដ្ឋបានដង្ហោយរកយុត្តិធម៌ជុំវិញរឿងរ៉ាវបុរស២នាក់ដែលត្រូវសាលាដំបូងខេត្តតាកែវឃុំខ្លួនដោយសារតែរឿងចូលទៅបាញ់សត្វកុកដើម្បីចិញ្ចឹមជីវិតនៅក្នុងដីចម្ការរបស់ឧកញ៉ា លី អាន ស្ថិតក្នុង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវនោះត្រូវបានសាលាដំបូងខេត្តតាកែវចេញដីកា បង្គាប់ឲ្យដោះលែងហើយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

ឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀនម្នាក់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ជនសង្ស័យជាមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកបារាយណ៍ ចាប់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បន្ទាប់ពីបានធ្វើសកម្មភាពរៀបចំប្រើប្រាស់ និងចែកចាយគ្រឿងញៀនកាលពីល្ងាចថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០១៦ នៅចំណុចជិតភូមិត្រពាំងសង្កែ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍ថា ... Read More »

ទឹកភ្នែកកូនស្រីអនីតិជនអង្វរម្តាយដោះលែងសង្សារ

ខេត្តកណ្តាល ៖ គូស្នេហ៍វ័យក្មេងមួយគូ បានស្រឡាញ់គ្នាអស់តយៈពេល៦ខែមក ហើយៗខាងប្រុសចេះតែប្រើវិធីលួងលោម ខាងស្រីឲ្យចេញពីផ្ទះមកជួបគ្នាជាញឹកញាប់ ទើបម្តាយខាងស្រីសម្រេចចិត្តប្តឹងនគរបាល ប៉ុស្តិ៍ដើមមានឲ្យឃាត់ខ្លួនតែម្តង ។ ហេតុ ការណ៍ឃាត់ខ្លួនបានធ្វើឡើងកាលពីវេលា ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

ចាប់បានហើយបុរសប្រទូស្តកេរ្តិ៍ក្មេងស្រីអាយុ៤ឆ្នាំកាលពី៤ខែមុន

ខេត្តបន្ទាយមានជ័យ៖ ជនជាប់ចោទ ម្នាក់កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ត្រូវបានកម្លាំងនគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការ ដ្ឋាននគរបាលខេត្តរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដោយជាប់ចោទពីបទប្រទូស្តកេរ្តិ៍ខ្មាសនៅភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ... Read More »

សាលាដំបូងសម្រេចឃុំខ្លួនយុវជនផ្លោះរបងរំលងប្រពៃណី

ខេត្តកំពង់ចាម៖ រឿងរ៉ាវកាលពីប៉ុន្មានថ្ងៃមុន ដែលយុវជនម្នាក់បើកទ្វារបន្ទប់កូនក្រមុំគេទៅដេកជាមួយគ្នា ហើយត្រូវម្តាយមីងខាងស្រីចាក់សោបន្ទប់ចាប់ប្រគល់ឲ្យសមត្ថកិច្ចនោះ ពេលនេះត្រូវសាលាដំបូងខេត្តកំពង់ចាមសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនហើយ ។ ករណីកំលោះក្រមុំមួយគូនៅផ្ទះក្បែរគ្នា បានចាប់ចិត្តស្រឡាញ់គ្នាទៅវិញទៅមករហូតដល់យុវជនជាកូនកំលោះឲ្យអាណាព្យាបាលចូលសួរអាណាព្យាបាលម្តាយខាងស្រី តែមិនទាន់បានភ្ជាប់ពាក្យអស់រយៈពេល២ឆ្នាំ ធ្វើឲ្យពួកគេទាំងពីរបានក្បត់ប្រពៃណី លួចរួមរ័កស្នេហាក្នុងបន្ទប់កូនក្រមុំ តែត្រូវបែកធ្លាយដល់ម្តាយមីងប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍៖ ភ្លៀងអាចនឹងបន្តធ្លាក់ឡើងវិញនៅតាមបណ្តារាជធានី-ខេត្តមួយចំនួន

ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍៖ ភ្លៀងអាចនឹងបន្តធ្លាក់ឡើងវិញនៅតាមបណ្តារាជធានី-ខេត្តមួយចំនួន Read More »

មុខសញ្ញាចោរឆក់យ៉ាងសកម្ម៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួន

ភ្នំពេញ៖ ក្រុមចោរឆក់ កាបូប ទូរស័ព្ទ ខ្សែក របស់ប្រជាពលរដ្ឋយ៉ាងសកម្មកន្លងមកក្នុងរាជធានីភ្នំពេញ ៣នាក់ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលក្រុងសហការជាមួយនគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនបានភ្លាមៗនិងដកហូតម៉ូតូ២គ្រឿង ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចខាងក្រោយទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ... Read More »

រថយន្ដកូរ៉េទម្ងន់១តោនកន្លះបើកយ៉ាងលឿនជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវដាច់ក្បាលរថយន្ដចេញពីតួខ្លួន

ភ្នំពេញ ៖ រថយន្តកូរ៉េចំណុះ១តោនកន្លះមួយគ្រឿងបានរងការខូតខាតដាច់ក្បាលរថយន្ដចេញពីតួរ ចេញពីគ្នា ខ្ទាតប្រហែល៥ម៉ែត្រ ដោយសារតែបើកទៅបុកជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលខូចខាតចំនួន៣កង់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ទួលសង្កែ ... Read More »

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស្ប៉េស្យាលអនុតំបន់ទន្លមេគង្គលើកទី៦

ភ្នំពេញ ៖ គណៈកម្មាធិការជាតិកីឡាស្ប៉េស្យាលអូឡាំពិកកម្ពុជាគ្រោងរៀបចំការប្រកួតកីឡាបាល់ទាត់ខ្សោយបញ្ញាដែលប្រសិទ្ធនាមថា “ការប្រកួតបាល់ទាត់អនុ តំបន់ទន្លេមេគង្គលើកទី៦” ដោយមានអត្តពលិកមកពីប្រទេសស្ថិតនៅតាមដងទន្លេ ចំនួន៥ គឺប្រទេសកម្ពុជាម្ចាស់ផ្ទះវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា។ នេះបើតាមការ លើកឡើងរបស់លោក ឃ្លាំង ចាន់ធូ ... Read More »

ម៉ូតូកង់បី និងរ៉ឺម៉កម៉ូតូជាង១​ម៉ឺន​គ្រឿងធ្វើចរាចរ​នៅភ្នំ​ពេញ កំពុងរងការចោទ​ប្រកាន់​​​​ពាក់ពន្ធ័ទៅនឹងបញ្ហាកកស្ទះចរាចរ

ភ្នំពេញ៖ ក្នុងព្រះរាជពិធីបុណ្យអុំទូកកន្លងមកថ្មីៗនេះ ម៉ូតូកង់បីឬតុតុ និង រ៉ឺម៉កម៉ូតូឬម៉ូតូសណ្តោងរ៉ឺម៉ក ធ្វើចរាចរនៅរាជធានីភ្នំពេញ បានរងការចោទប្រកាន់ថា បង្កការកកស្ទះចរាចរ ដោយសារ ការបើកបរ និងពេលឈប់ឬចតមិនមានសណ្តាប់ធ្នាប់ចំណែកឯ សមត្ថកិច្ច និងអាជ្ញាធរហាក់មិនមានការចាប់អារម្មណ៏ឡើយ ។ ក្នុងដំណើរកំសាន្តពេលយប់ ... Read More »

អភិបាលរងរាជធានីភ្នំពេញណែនាំឲ្យអាជ្ញាធរខណ្ឌច្បារអំពៅត្រូវធ្វើផែនការឲ្យបានសុក្រិត្យ

ភ្នំពេញ: ដើម្បីរួមចំណែកកែលំអរ ក្នុងន័យស្ថាបនាលើ កិច្ចការរដ្ឋបាលមួយឋ ដែលទទួលបន្ទុកដោយមន្ត្រីជំនាញគ្រប់ការិយាល័យចំណុះអោយរដ្ឋបាលខណ្ឌច្បារអំពៅ លោកអៀង អូននី អភិបាលរងរាជធានីភ្នំពេញ បានធ្វើការិះគន់ជាសាធារណៈ ទៅលើមន្ត្រីជំនាញក្នុងការរៀបចំគម្រោងផែនការអភិវឌ្ឍន៍នៅតាមសង្កាត់ទាំង៨និងថ្នាក់ខណ្ឌ មិនទាន់មានភាពសុក្រិត្យ មិនទាន់ប្រមូលប្រមូលផ្តុំបានគ្រប់ជ្រុងជ្រោយនូវផែនការដែលជាតម្រូវការពិតប្រាកដក្នុងការ លើកគម្រោង ដើម្បីដាក់អោយដៃគូអភិវឌ្ឍន៍ អង្កការអន្តរជាតិ ... Read More »

នគរបាលខណ្ឌពោធិ៍សែនជ័យឆ្មក់បង្ក្រាបជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួន៣នាក់

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលប៉ុស្តិ៍កន្ទោក ឆ្មក់បង្ក្រាបជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន៣នាក់ ដោយដកហូតបានគ្រឿងញៀន រួមទាំងវត្ថុតាងមួយចំនួនទៀត ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

ទិញអាវនគរបាលពាក់ដើរជំរិតទារប្រាក់ប្រជាពលរដ្ឋ ទីបំផុតអស់លក្ខណ៍៦នាក់

ខេត្តក្រចេះ៖ បុរស៦នាក់បានទិញអាវនគរបាលមកពាក់ ក្លែងបន្លំខ្លួនជាមន្រ្តីនគរបាលក្រសួងមហាផ្ទៃ ដើរធ្វើសកម្មភាពជម្រិតទារប្រាក់ពីក្រុមម៉ូតូ និងរថយន្តដឹកឈើកូនក្រឡឹង នៅចំណុចគីឡូម៉ែត្រ៨៨ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចចាប់ក្របួចជាប់ កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ ... Read More »

ទោះឆ្កួត​ឬជា​ ក៏នៅតែជាគ្រួសារ!​ បុរសម្នាក់មានជំងឺសរសៃប្រសាទ​ ចងកសម្លាប់ខ្លួន២លើក គ្រួសារជួយទាន់ពេល

ភ្នំពេញ៖ ដោយសារតែមានជំងឺសរសៃប្រសាទនៅជាប់នឹងខ្លួន ធ្វើឲ្យបុរសម្នាក់ចេះតែចង់ចងកសម្លាប់ខ្លួនចោលប្រពន្ធ និងកូន ប៉ុន្តែមិនបាន សម្រេចតាមបំណងនោះឡើយ ដោយសារបានកូនប្រុសប្រទះឃើញទាន់ ស្រែកឆោឡោឲ្យអ្នកភូមិជួយ កាត់ខ្សែទម្លាក់ចុះរួច នាំទៅសង្គ្រោះនៅមន្ទីរពេទ្យ ទើបមិនស្លាប់ និងបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ... Read More »

ប្រទះឃើញបុរសម្នាក់ស្លាប់ សង្ស័យករណីខ្យល់គរ

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅខាងក្រោយសាលាបឋមសិក្សាអនុវត្ត ភូមិព្រែក សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ បុរសរងគ្រោះត្រូវបានស្គាល់ឈ្មោះ កៅ វុទ្ធី អាយុ២៩ឆ្នាំ ... Read More »

មេនគរបាលសេដ្ឋកិច្ចខេត្តព្រះសីហនុបង្កគ្រោះថ្នាក់ចរាចរណ៍ហើយមិនទទួលខុសត្រូវ

ខេត្តព្រះសីហនុ៖ អំណាចស្រាបានធ្វើឲ្យមន្ត្រីថ្នាក់ខ្ពស់ម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លែងដឹងខុសត្រូវ ក្នុងករណីបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ មហាជនកំពុងរង់ចាំមើលថា តើស្នងការនគរបាលខេត្តព្រះសីហនុចាត់ការកូនចៅរបស់ខ្លួនដើម្បីឲ្យប្រជាពលរដ្ឋមើលជាគំរូយ៉ាងដូចម្តេចទៅ? នោះគឺករណីដែលលោកចៅ ម៉េង នាយការិយាល័យនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានបើករថយន្តទាំងស្រវឹងជោកជាំទៅបុកម៉ូតូជនបរទេស ហើយមិនព្រមចេញមុខទទួលខុសត្រូវនោះទេ បែរជាប្រឹងបន្ថែមល្បឿនគេចចេញពីកន្លែងកើតហេតុបានចម្ងាយ១គីឡូម៉ែត្រ ... Read More »

ទំនើងបង្ហោះម៉ូតូ៣នាក់ត្រូវនគរបាលហៅអប់រំ

ភ្នំពេញ៖ ទំនើង៣នាក់ ធ្វើសកម្មភាពបង្ហោះម៉ូតូពេលយប់ព្រលប់ បង្កភាពអនាធិបតេយ្យតាមដងវិថី ក៏ដូចរំខានដល់សេចក្តីសុខ ផលប្រយោជន៍របស់អ្នកដទៃនោះ ត្រូវនគរបាលចាប់ឃាត់ខ្លួនដើម្បីណែនាំ អប់រំ កុំឲ្យចេះធ្វើអំពើដែលមិនគប្បីដូច្នេះបន្តទៅទៀត ។ ករណីបង្ក្រាបក្រុមបង្ហោះម៉ូតូយ៉ាងអនាធិប្បតេយ្យនេះ បាន ធ្វើឡើងនៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ... Read More »

មន្ត្រីនគរបាលម្នាក់សង្ស័យបាញ់សម្លាប់ខ្លួនឯងនៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងថ្លុកឈាមលើគ្រែ និងកាំភ្លើងវែងមួយដើមនៅពីខ្លួនសាកសព បង្កឲ្យមានការភ្ញាក់ផ្អើល ។ ករណីនេះ ជនរងគ្រោះត្រូវបានគេស្គាល់ថា ជាមន្ត្រីនគរបាលម្នាក់ និងជាអ្នកមានជំងឺរ៉ាំរ៉ៃយូរហើយព្យាបាលមិនជា ។ សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់បានដាច់ចិត្តធ្វើអត្តឃាតកាលពីវេលាទៀបភ្លឺ ម៉ោង៤ ថ្ងៃទី១៨ ខែវិច្ឆិកា ... Read More »