ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

កូនប្រុសអាយុ៣ឆ្នាំលង់ទឹកស្លាប់ខណៈឪពុកម្តាយកំពុងលង់លក់ក្នុងដំណេក

ខេត្តកណ្តាលៈ ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់បានដើរធ្លាក់ទឹកស្លាប់យ៉ាងអណោចអធ័ម ខណៈដែលឪពុកម្តាយកំពុងដេកលង់លក់ក្នុងដំណេក ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចកំពង់ទឹកចងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកបង្កង ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ... Read More »

ជនបរទេស​ចំនួន២០នាក់ដែលមករស់នៅក្នងប្រទេសកម្ពុជាខុស​ច្បាប់ ត្រូវបានកម្លាំង​ប៉ូលិសអន្តោប្រវេសន៍បង្ក្រាប

ភ្នំពេញ ៖ ជនបរទេសចំនួន២០នាក់ដែលមករស់នៅក្នងប្រទេសកម្ពុជាខុសច្បាប់ចំនួន២០នាក់ ហេីយមានចិន៣នាក់ និងវៀតណាម១៧នាក់ ត្រូវបានកម្លាំងប៉ូលិសអន្តោប្រវេសន៍ធ្វើការបង្ក្រាបនិងនាំខ្លួនយកទៅសាកសួរដេីម្បីបំពេញបែបបទ និងបញ្ជាូនទៅកាន់ប្រទេសកំណេីតវិញ។ ករណីជនអន្តោប្រវេសន៍ ដែលសមត្ថកិច្ចនគរបាលកម្ពុជាចុះនាំខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង២ និង៤៥នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចអគារខុនដូ ... Read More »

សាលាខណ្ឌដូនពេញ​ បានបើកកិច្ចប្រជុំបញ្ហាគ្រប់គ្រងភាសុី​ និងចំណត​ក្នុងមូលដ្ឋាន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង០៨និង៣០នាទី នៅសាលប្រជុំសាលាខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបញ្ហាគ្រប់គ្រងភាសុី និងចំណតក្នុងខណ្ឌដូនពេញ ដោយមានការចូលរួមពីលោកអធិការរងនគរបាលខណ្ឌ លោកអភិបាលរងចៅសង្កាត់ ... Read More »

ប្រតិកម្មអាជីវករផ្សារបានលុងទៅលើក្រុមហ៊ុនគីមជ្រាបញ្ហាសំរាមគរចោលមុខផ្សារក្រុងបានលុង

ខេត្តរតនគិរី៖ គំនរសំរាមគរដូច ភ្នំនៅមុខផ្សារបានលុងត្រូវអាជីវកររិះគន់យ៉ាងខ្លាំងទៅលើក្រុមហ៑ុនគីមជ្រាដែលមានលោកជា គួងទទួលខុសត្រូវមិនបានប្រមូលយកទៅទីលានចាកសំរាមនោះឡើយ។ គំនរសំរាម ទាំងនេះត្រូវក្រុមអ្នកសារព័ត៌ មាន ប្រទះឃើញគរចោលនៅមុខផ្សារឆៀងខាងលិចបេនឡាន ណែនណាន់តាន់តាប់កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខផ្សារបានលុង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុង ... Read More »

បុរសម្នាក់ចងកសម្លាប់ខ្លួននៅជាប់ចេតិយវត្តអង្គតាមិញដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់បានសម្លាប់ខ្លួនឯង ដោយចងកនៅជាប់ចេតិយវត្តអង្គតាមិញបង្កអោយមានការភ្ញាក់ផ្អើល ។ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងវត្តអង្គតាមិញ ភូមិគោកចំបក់សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសខាងលើមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ជាសន្តិសុខមិនដឹងថា ... Read More »

សុំលុយប្រពន្ធទៅទិញរ៉ីម៉កកង់បីថ្មី មិនឲ្យ ២ថ្ងៃក្រោយអណ្ដែតទឹកស្លាប់ក្រោយសណ្ឋាគារកាំបូឌីយ៉ាណា

ភ្នំពេញ៖ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញ ហើមស្អុយ អណ្តែតទឹកនៅច្រាំងទន្លេខាងក្រោយសណ្ឋាគារ កាំបូឌីយ៉ាណា បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៧ នៅចំណុច្រាំងទន្លេក្រោយសណ្ឋាគារកាំបូឌីយ៉ាណាភូមិ២សង្កាត់ចតុមុខខណ្ឌដូនពេញ ។ តាមប្រភពព័ត៌មានពីប្រពន្ធរបស់សពឈ្មោះ ឱក កក់ ... Read More »

តុលាការ​សាកសួរ​ឈ្មួញ​រកស៊ី​ទិញ​ដី​ពុះ​ឡូតិ៍​ ដែល​ចេញ​សែក​អត់​លុយ​ជិត​៥០ម៉ឺន​ដុល្លារ​អាមេរិក​

ភ្នំពេញ៖ ស្ត្រីម្នាក់ដែលគេស្គាល់ថា ជាឈ្មួញរកស៊ីទិញដីពុះឡូតិ៍ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ខែមករា ដើម្បីសាកសួរពីដំណើររឿងចេញសែកអត់លុយជិត៥០ម៉ឺនដុល្លារអាមេរិក ។ ស្ត្រីរូបនេះ កំពុងស្ថិតក្រោមការសាកសួររបស់លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ សមត្ថកិច្ច ... Read More »

បង្កើតក្រុមសង្ឃក្លែងក្លាយធ្វើជាមុខរបរដើម្បីរៃអង្គាសប្រាក់នៅខេត្តបន្ទាយមានជ័យត្រូវបានអាវុធហត្ថឃាត់ខ្លួនជនសង្ស័យក្លែងព្រះសង្ឃ២នាក់

ខេត្តបន្ទាយមានជ័យ៖ បុរស២នាក់ក្នុងចំណោមបក្ខពួក៥នាក់ ក្រងស្បង់ជីវរក្លែងជាព្រះសង្ឃដើររៃអង្គាសប្រាក់ នៅផ្សារមង្គលបុរី ត្រូវបានកម្លាំងអាវុធហត្ថស្រុកមង្គបុរីចាប់ឃាត់ខ្លួននិងយកមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបុរី ដើម្បីអនុវត្តតាមនីតិវីធីច្បាប់។ចំណែកបក្ខពួក៣នាក់ទៀតបានរត់គេចខ្លួនបាត់ ខណៈកម្លាំងអាវុធហត្ថចុះទៅដេញចាប់ខ្លួនសង្ឃក្លែងក្លាយទាំងនោះ ក្រោយពីអាជីវករនៅផ្សារមង្គលបុរីរាយការណ៍ទៅកម្លាំងសមត្ថកិច្ចរួចហើយនោះ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា កាលពីម៉ោង៨ព្រឹក ថ្ងៃទី១៨ ខែមករា ... Read More »

តុលាការខេត្តកណ្តាលឃុំខ្លួនបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតពីបទលួច

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាលបានចេញដីកាលេខ២៣៦ បង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ជាបុគ្គលិកនៅគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តពីបទលួច តាមបញ្ញាតិមាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ... Read More »

មាន់៣ក្បាលមនុស្ស៣នាក់ម៉ូតូ៨០គ្រឿង ត្រូវនគរបាលព្រហ្មទណ្ឌស្រាលខេត្តចាប់និងដកហូតក្នុងករណីបង្រ្កាបសង្វៀនជល់មាន់ដ៏ក្តៅគគុក

  ខេត្តកំពង់ចាម៖ មាន់៣ក្បាល មនុស្ស៣នាក់ម៉ូតូ៨០គ្រឿងនិងវត្ថុតាងជាសម្ភារៈបំរើឲ្យបទល្មើសមួយចំនួនទៀតត្រូវបាន កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយនគរបាលមូលដ្ឋានបង្រ្កាប។ ប្រតិបត្តការណ៍នេះធ្វើឡើងនៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចព្រំប្រទល់ អិនប្រាំ(N5) ឃំុតាអុង ស្រុកចំការលេី និងឃំុថ្មពូន ស្រុកព្រៃឈរ ... Read More »

ជនមួយក្រុមតាមសងសឹកលើជនរងគ្រោះម្នាក់បណ្តាលឲ្យរងរបួសធ្ងន់

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង ២២ និង ១៥នាទី នៅចំណុចវិមានឯករាជ្យ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ មានករណីហិង្សាដោយមានស្ថានទម្ងន់ទោស បណ្តាលឲ្យមានជនរងគ្រោះម្នាក់រងរបួសធ្ងន់ធ្ងរ ... Read More »

អភិបាលខណ្ឌដូនពេញបន្តចុះចាប់ទីតាំងហ្គេមបាញ់ត្រីដែលជាកន្លែងជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជារការឯកភាពខណ្ឌ ចុះបង្រ្កាបទីតាំង លេងហ្គេមបាញ់ត្រី មួយកន្លែង ដែលលួចជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង១១និង៣០នាទីយប់នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិ៣ ... Read More »

សមត្ថកិច្ចបញ្ជាក់ថាមិនមែនជាករណីប្លន់នៅក្រោយមន្ទីរពេទ្យកុមារជាតិ គឺជាករណីទំនាស់គ្នា

ភ្នំពេញ៖ បន្ទាប់ពីមានសារព័ត៌មាន ក្នុងស្រុកមួយចំនួនបានសរសេរថា មានករណីក្រុមចោរធ្វើសកម្មភាពវាយប្លន់ម៉ូតូជនរងគ្រោះនៅក្រោយមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ កាលពីវេលាម៉ោងប្រហែល ២និង៣០នាទីរំលងអាធ្រាត្រ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ បានកើតឡើង នៅចំណុចក្រោយមន្ទីរពេទ្យកុមារជាតិ ផ្លូវ លេខ១២២ សង្កាត់ទឹកល្អក់ទី១ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបនាយករដ្ឋមន្រ្តីស៊ុយអ៉ែត

ភ្នំពេញ៖ ហ្វេសប៊ុកសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្សព្វផ្សាយថា៖ «នៅល្ងាចថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ឡិចសុីសRX300បុករះគូទតកន្ទុយរថយន្ត២គ្រឿងបណ្តាលឲ្យខ្ទេច

ភ្នំពេញៈ ជនជាតិចិនស្រវឹងស្រាជោក បានបើករថយន្តមួយគ្រឿងម៉ាកឡិចសុីសRX300ពណ៌ស្ករ បើកទៅបុកគូទរថយន្តឡិចសុីសRX330 ដែលឈប់ស្តុបហើយរុញទៅមុខបុករថយន្តមួយគ្រឿងទៀតម៉ាក RAV 4 បណ្តាលអោយខូចខាតខ្ទេចអស់មួយចំហៀងខាងឆ្វេង តែសំណាងល្អមិនមានបង្កឲ្យមានអ្នករងរបួស ។ ហេតុការណ៍នេះបង្កអោយការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩នឹង២៥នាទីយប់ថ្ងៃទី១៨ខែមករាឆ្នាំ២០១៧តាមបណ្តោយផ្លូវមុនីវង្សនៅចំណុចជិតធានាគារកាណាឌីយ៉ាល ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។ តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាជនជាតិចិនស្រវឹងស្រាបើករថយន្តបង្កម៉ាកឡិចសុីសRX300ពណ៌ស្ករពាក់ស្លាក់លេខ ភ្នំពេញ ... Read More »

រថយន្តក្រឡុកសីុម៉ង់ត៍បើកបុករថយន្តដឹកខ្សាច់ពីក្រោយហើយទាមទារឲ្យគេសងទៀត

ភ្នំពេញ៖ រថយន្តក្រឡុកសីុម៉ង់ត៍១គ្រឿង បានបើកលឿនជ្រុលបុកគូថរថយន្តដឹកខ្សាច់ពីក្រោយ រងការខូចខាតក្រពឹតមុខយ៉ាងដំណំ ពេលកំពុងបត់ស្ដាំទាំងអស់គ្នា ប៉ុន្តែជាសំណាងល្អ មិនបានបណ្ដាលឲ្យមានមនុស្សណាម្នាក់ រងរបួស ឬក៏ស្លាប់នោះឡើយ បន្ទាប់មករថយន្ត លាយបេតុងខាងលើ បើកបុកគេពីក្រោយហើយ ទាមទារឲ្យរថយន្តដឹកខ្សាច់សងទៀត។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង៤០នាទី ... Read More »

រយៈពេល២ថ្ងៃឃាត់ខ្លួនក្រុមញៀនថ្នាំបានចំនួន១៤នាក់

ខេត្តសៀមរាប៖ រយៈពេល២ថ្ងៃ កំលាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្តសៀមរាប សហការជាមួយកំលាំងអធិការនគរបាលស្រុកពួក ប្រជាការពារភូមិបានចុះបង្ក្រាប និងឃាត់ខ្លួនក្រុមញៀនថ្នាំប្រុស ស្រី១៤នាក់ នៅទីតាំងផ្សេងគ្នា ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបករណីជូញដូរ និងប្រើប្រាស់គ្រឿងញៀននេះបានធ្វើឡើងចាប់ពីថ្ងៃទី១៦ -១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកពួក ... Read More »

សង្ស័យមានវិបត្តិផ្លូវចិត្តបុរសម្នាក់សម្រេចចងកបញ្ចប់ជីវិតក្នុងផ្ទះខ្លួន

ភ្នំពេញ ៖ បុរសម្នាក់បានសម្រេចចិត្តដោយចងក បញ្ចប់ជីវិតខ្លួនឯងនៅក្នុងបន្ទប់ជាន់ឡៅតឿរដោយ សង្ស័យមានវិបត្តផ្លូវចិត្តបង្ករអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី ១៨ មករា ២០១៧ នៅចំណុចផ្ទះ E17 ក្នុងបុរីប៊ុនហួរ ស្ថិតភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ... Read More »

ជិះម៉ូតូបុកគូថរថយន្តស្លាប់ទាំងព្រឹកនៅកៀនស្វាយ

ខេត្តកណ្តាល: បុរសម្នាក់បានស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុកគូទរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក កាលពីវេលាម៉ោង5និង10នាទីព្រឹក ថ្ងៃទី18 ខែមករា ឆ្នាំ2017 នៅលើកំណាត់ផ្លូវជាតិលេខ1 ចំណុចគីឡូម៉ែត្រលេខ35 លេខ36 ស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ... Read More »

អាជ្ញាធរស្រុកអង្គរបុរីរួមទាំងមន្ត្រីជំនាញស៊ីម៉ាក់កម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ

ខេត្តតាកែវ ៖ កាលពីថ្ងៃទី១៧ ខែ មករា ឆ្នាំ២០១៧អាជ្ញាធរស្រុកអង្គរបុរី រួមជាមួយមន្ត្រីជំនាញស៊ីម៉ាក់ បានប្រមូលគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ នៅស្រុក អង្គបុរី ខេត្តតាកែវ ដើម្បីកម្ទេចចោល ។ លោក ហម ... Read More »

រថយន្តស្លាកលេខរដ្ឋ3333 បើកបុកម៉ូតូមិនឈប់ទទួលខុសត្រូវ បែរជាបើករត់ទាំងម៉ូតូគៀបជាប់នៅក្រោមរថយន្ត

ភ្នំពេញ៖ បុរសម្នាក់ស្រវឹង ស្រាឡើងជោកជាំ និងបានបើក រថយន្តស៊េរីទំនើបទៅ បុកម៉ូតូZOOMER X ពីចំហៀងបណ្ដាលឲ្យយុវជន៣នាក់រងរបួសស្រាល ហើយមិន ឈប់ទទួលខុសត្រូវ ក៏បានបន្តល្បឿនទៅមុខទាំងម៉ូតូរងគ្រោះគៀបជាប់នៅក្រោយរថយន្តអូសជាច្រើនគីឡូម៉ែត្រទើបប្រជាពលរដ្ឋជួយដេញឃាត់ជាប់ ។ ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ... Read More »

ជិះម៉ូតូមកបាញ់រះទៅលើក្រុមអ្នកផឹកសុីចំនួនពីរគ្រាប់ហើយគេចខ្លួនបាត់

ភ្នំពេញ៖ បុរសមិនស្គាល់ អត្តសញ្ញាណម្នាក់ជិះម៉ូតូរោសម្លេងលឺៗនៅមុខអ្នកអង្គុយផឹកសុីហើយគ្រាន់តែអ្នកផឹកសុីនិយាយថា បងឯងរោទិ៍ម៉ូតូលឺម្ល៉េះ ស្រាប់តែបុរសម្នាក់នោះ ឈប់ម៉ូតូដកកាំភ្លើងបាញ់រះសំដៅមកលើអ្នកអង្គុយផឹកសុីចំនួនពីរគ្រាប់ហើយជិះម៉ូតូគេចខ្លួនបាត់ តែសំណាងល្អមិនបណ្ដាលអោយ មានអ្នករងរបួស។ ហេតុការណ៍បានបង្កអោយមាន ការភ្ញាក់ផ្អើលនៅវេលាម៉ោង២០និង៥០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចខាង ក្រោយជាប់របងវត្តឧណ្ណាលោម ... Read More »

រថយន្តដឹកភ្ញៀវទេចរណ៍សង្ស័យឆ្លងភ្លើងឆេះម៉ត់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង ៖ ភ្ញៀវទេសចរណ៍ប្រុស ស្រី នាំគ្នាបើកទ្វាររថយន្តរត់ចុះប្រញាយភយ័ស្លន់ស្លោ ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍មួយគ្រឿង ដែលពួកគេជិះត្រូវអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅខាងមុខស្ថានីយប្រេងឥន្ធនៈតេលា នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ... Read More »

តម្រួតថៃចាប់ឃាត់ខ្លួនពលករខ្មែរ និងជនជាតិថៃសរុប១០នាក់ ពាក់ព័ន្ធនឹងបទល្មើសលួចម៉ូតូ និងលួចឆ្លងដែនធ្វើការងារខុសច្បាប់

ប្រទេសថៃ៖ បើតាមការដកស្រង់ចេញពីកាសែតថៃឱ្យដឹងថា ពលករខ្មែរចំនួន៨នាក់និងជនជាតិថៃ២នាក់សរុប១០នាក់ ត្រូវបានកម្លាំងតម្រួតថៃចុះទៅចាប់ឃាត់ខ្លួននៅដីចំការមួយកន្លែង ក្នុងស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ឈមនិងខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ពលករខ្មែរ៨នាក់រងអាចការចោទប្រកាន់ពីករណី ១,បទលួចឆ្លងដែននិងស្នាក់នៅធ្វើការងារខុសច្បាប់២,បទអំពើលួចម៉ូតូ ចំណែកជនជាតិថៃ២នាក់ជាប់ចោទពីបទផ្តល់ទីតាំងឱ្យពលករខ្មែរ៨នាក់នោះស្នាក់នៅធ្វើការងារខុសច្បាប់។ បើតាមប្រភពព័ត៌មានពីកាសែតថៃដដែលឱ្យដឹងទៀតថា ... Read More »

បុរសម្នាក់ជិះម៉ូតូដឹកទឹកកកមកបុកម៉ូតូសេ១២៥បណ្ដោយឱ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណះកំពុងជិះម៉ូតូ១គ្រឿង ត្រូវបុរសម្នាក់ជិះមូម៉ូតូដឹកទឹកកក១គ្រឿង មកបុកចំពីជំហៀងខាងឆ្វេងពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១០៩ កែង២១៧ ស្ថិតក្នុងសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ... Read More »

នៅ៤ខែទៀតចូលរោងការខឹងសុំលុយម្តាយលោះទូរស័ព្ទមិនបានចងកសម្លាប់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ដោយគេអះអាងថា នៅសល់តែ៤ខែទៀតចូលរោងការសុំលុយម្តាយយកទៅលោះទូរស័ព្ទមិនឱ្យ បាត់ខ្លួន៤ថ្ងៃត្រូវបានគេឃើញចងកនៅក្នុងបន្ទប់ជួលមានសភាពហើមស្អុយបាត់ហើយ ។ ហេតុការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅបន្ទប់ជួល់លេខ៩ ជាន់ទី១ ផ្ទះលេខ១៣៤A ក្រុមទី១ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ... Read More »

អគ្គីភ័យបានឆាបឆេះអគាររោងចក្រក្នុងសួនការណាឌីយ៉ាបង្កការភ្ញាល់ផ្អើលកម្មកររត់ជាន់ជើងគ្នា

ភ្នំពេញ៖ អគ្គីភ័យមួយបានឆេះអគាររោងចក្រមួយកន្លែងដែលមានទីតាំងនៅក្នុងសួនការណាឌីយ៉ា អាគារេខ៥ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ បង្កជាផ្សែងចេញមកក្រៅយ៉ាងខ្មួលខ្មាញ់ កម្មកររត់ជាន់ជើងគ្នា និងនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់។ តាមសាក្សីជាកម្មករបានឲ្យដឹងថា រោងចក្រខាងលើនេះ ថៅកែជនជាតិចិន ... Read More »

មួយថ្ងៃនគរបាលខេត្ដកណ្ដាលចាប់ខ្លួនជនសង្ស័យ៦នាក់ដកហូតថ្នាំញៀន២៦កញ្ចប់

ខេត្តកណ្ដាលៈ ក្នុងរយៈពេលមួយថ្ងៃប៉ុណ្នោះសមត្ថកិច្ចនគរបាលខេត្ដកណ្ដាលបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់បាន៤ករណី ចាប់ខ្លួនជនសង្ស័យ៦នាក់ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន២៦កញ្ចប់និងវត្ថុតាពាក់ព័ន្ធមួយចំនួនទៀតដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ប្រតិបត្ដិការបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀននេះ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ដោយសមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹង ,ស្រុកអង្គស្នួល និងស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។ មន្រ្ដីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា នៅថ្ងៃទី១៧ នគរបាលស្រុកកណ្ដាលស្ទឹងបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀនមួយករណី ... Read More »

លោកអូស្មាន ហាស្សាន់ ជំរុញឲ្យតំណាង សហជីពពលកម្មនៅកម្ពុជា ជួយស្វែងរកការងារដែលមានប្រាក់ ឈ្នួលខ្ពស់សមរម្យដល់បុគ្គលិក ពលករកម្ពុជា ទាំងក្នុងនិងក្រៅស្រុក

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន បញ្ជាក់ឲ្យដឹងនៅ ក្នុងជំនួបជាមួយតំណាងសហជីព ពលកម្មកម្ពុជា ក្នុងវេទិការពិគ្រោះយោបល់ស្តីពីការស្វែង រកលក្ខខ័ណ្ឌ ការងារល្អ និងប្រាក់ឈ្នួលខ្ពស់សមរម្យសម្រាប់ពលករ ... Read More »

លោកប៉ា សុជាតិវង្ស ប្រកាស កែប្រែរម្មណីយដ្ឋានវត្តភ្នំឲ្យទៅជាតំបន់គោលដៅដ៏ សំខាន់ សម្រាប់ ទេសចរណ៏ជាតិ អន្ដរជាតិ

ភ្នំពេញ ៖ លោក បា៉ សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បាន ប្រកាស កែប្រែតំបន់រម្មណីយដ្ឋានវត្តភ្នំឲ្យទៅជាតំបន់គោលដៅ ដ៏សំខាន់ សម្រាប់បម្រើសេវា កំសាន្ដ ទេសចរណ៏ ជាតិ និងអន្ដរជាតិ ... Read More »