ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

វាយប្លន់យកម៉ូតូ Nex មួយគ្រឿងទាំងកណ្តាលអធ្រាត្របានដោយសុវត្ថិភាព នៅសង្កាត់ស្រះចក

ភ្នំពេញ ៖ បុរសម្នាក់ត្រូវក្រុមចោរមានគ្នា៣នាក់ ស្ទាក់វាយប្លន់យកម៉ូតូ Nex មួយគ្រឿងជិះគេចខ្លួនបាត់ដោយសុវត្ថភាព ខណះជនរងគ្រោះបណ្តើរម៉ូតូរកកន្លែងចាក់សាំង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០០និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣១ ធ្នូ ២០១៦ នៅតាមផ្លូវរត់ភ្លើងប្លុកបឹងកក់ ... Read More »

ស្រវឹងយកគ្រាប់បែកប្រឡែងលេង និងដកគន្លឹះបណ្តាលឲ្យផ្ទុះស្លាប់

ខេត្តត្បូងឃ្មំុ៖ បុរសម្នាក់ បន្ទាប់ពីបានផឹកស្រាស្រវឹងហើយ សង្ស័យកើតរោគអផ្សុក បានយកគ្រាប់បែកមកជន្លលេងប្រឡែងជាមួយមិត្តភក្តិម្នាក់ដែលជាដៃគូផឹករបស់ខ្លួន ហើយក៏ដកគន្លឹះ និងបណ្តាលឲ្យផ្ទុះុស្លាប់ទាំង២នាក់យ៉ាងវេទនា ចំណែកសាកសពខ្ទេចខ្ទីមើលលែងចង់យល់ នេះបើតាមការអះអាងរបស់សមត្ថកិច្ចនគរបាលស្រុកមេមត់ម្នាក់សំុមិនបញ្ចេញឈ្មោះ។ ហេតការណ៍ផ្ទុះគ្រាប់បែកនេះកើតឡើងកាលពីវេលាម៉ោង១៤និង២០នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្រោមផ្ទះ ឈ្មោះ ... Read More »

ពលករខ្មែរស្លាប់ និងរបួសជាច្រើននាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅច័ន្ទបុរី

ប៉ោយប៉ែត៖ ពលករខ្មែរបានស្លាប់ និងរងរងរបួសប្រមាណជិត៤០នាក់ ខណៈដែលពួកគេកំពុងធ្វើដំណើរតាមរថយន្តចាកចេញពីចំការបេះផ្លែមៀន ឆ្ពោះទៅកន្លែងស្នាក់នៅ ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចភូមិ ណឺនថង ឃុំតាមូល ស្រុកសយដាវ ខេត្តច័ន្ទបុរី ... Read More »

ល្បួងនាងទៅលេងបុណ្យផ្ការួចចាប់រំលោភ សមត្ថកិច្ចចាប់ខ្លួន២នាក់

ខេត្តស្ទឹងត្រែង៖ បុរសពីរនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លូនក្រោយពីបានរំលោភស្ត្រីវ័យក្មេងម្នាក់បានសម្រេច ខណៈ បែកធ្លាយស្ត្រីម្នាក់ទៀតរត់រួចពីក្រញាំបិសាចតណ្ហាមកប្តឹងនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំស្រែឫស្សី ហើយនគរបាលបានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះបង្ក្រាបចាប់ខ្លួនជនសង្ស័យបាននៅចំណុចចំការក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង វេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៦។ ជុំវិញករណីខាងលើ ... Read More »

រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូ ZOOMER.X បណ្តាលឲ្យយុវជន២នាក់ស្លាប់នៅយប់ថ្ងៃឆ្លងឆ្នាំ

ខេត្តកំពង់ចាម៖ យុវជន២នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោយបញ្ជូនទៅដល់មន្ទីរស្រុក ដោយសារត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបុកពីក្រោយ ហើយបើកគេចបាត់ ។ ហេតុការណ៍នេះ កើតឡើងនៅម៉ោង៨និង២៥នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិព្នៅកើត ឃុំព្រៃចារ ស្រុកជើងព្រៃ ... Read More »

ប្រទះឃើញសាកសពអណ្ដែតទឹកស្ទឹងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ប្រទះឃើញសាកសពបុរសម្នាក់ អណ្ដែតក្នុងទឹកស្ទឹងពោធិ៍សាត់បង្កការភ្ញាក់ផ្អើល ដែលអ្នកភូមិអះអាងថា អាចប្រកាច់ធ្លាក់ចូលទឹកលង់ស្លាប់បន្ទាប់ពីបាត់ខ្លួនរយៈពេល ២ថ្ងៃ ម្យ៉ាងជនរងគ្រោះមានជម្ងឺប្រចាំកាយ (ឆ្កួតជ្រូក) ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងទឹកស្ទឹងពោធិ៍សាត់ ... Read More »

រថយន្តដឹកឈើចុះចំណោតភ្នំបុកគំនរដីឈើរុញសង្កត់ស្លាប់អ្នកបើកបរ

ខេត្តពោធិ៍សាត់៖ រថយន្តធន់ធំដឹកឈើអារពេញមួយគ្រឿង បើកចុះចំណោតភ្នំរេចង្កូតបុកគំនរដីចិញ្ចើមផ្លូវបណ្ដាលឱ្យឈើរុញបុកកាប៊ីនរថយន្តស្លាប់អ្នកបើកបរ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុចចំណទភ្នំចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ... Read More »

ឆ្នាំ២០១៦នគរបាលអន្ដោប្រវេសន៍ចាប់ខ្លួននិងបណ្ដេញចេញជនបរទេសជាង៣ពាន់នាក់

ភ្នំពេញ ៖ រយៈពេល១២ខែក្នុង ឆ្នាំ២០១៦ កម្លាំងនគរបាល នៃអគ្គនាយក ដ្ឋានអន្ដោប្រវេសន៍ក្រសួងមហាផ្ទៃបានបើកប្រតិបត្តិការចាប់ខ្លួនជនបរទេស និងបណ្ដេញ ចេញពីប្រទេសកម្ពុជាមានចំនួន៣,៣៧៦នាក់ ក្នុងនោះមាន ស្រី៧៣៨នាក់ ស្មើនឹង ៦៣សញ្ជាតិ ពីបទលួចឆ្លងដែន ស្នាក់នៅ ... Read More »

ដកអភិបាលខេត្តកំពង់ធំក្រោយសម្តេច ស ខេងព្រមានបទល្មើសនេសាទបឹងទន្លេសាបនៅ ដដែលៗ

ភ្នំពេញ ៖ ព្រះមហាក្សត្រសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញព្រះ រាជក្រឹត្យបញ្ចប់តំណែងអភិបាលខេត្តកំពង់ ធំលោក អ៊ុត សំអន និងតែងតាំងលោក សុខ លូ អតីតអភិបាលរងជំនួសវិញ។ ... Read More »

ទើបតែរុះរើរោងធ្វើបុណ្យសពឪពុករួចស្រាប់តែប្តីស្លាប់ម្នាក់ទៀតពិតជាទុក្ខត្រួតលើទុក្ខ

ភ្នំពេញ ៖ ឪពុកស្លាប់ ទើបនឹងបានបញ្ចប់ បុណ្យសពនៅវេលាថ្ងៃត្រង់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្រាប់តែនៅវេលាម៉ោង២និង ១០នាទីរសៀលថ្ងៃដដែល ខណៈដែល រោងបុណ្យសពឪពុកទើបរុះរើចេញរួចមិនដល់១ម៉ោងផងប្តីដែលជាជនជាតិកូរ៉េនោះក៏ស្លាប់បន្តម្នាក់ទៀតធ្វើឲ្យស្ត្រីជាប្រពន្ធក៏ ដូចជាកូនស្លុតចិត្តនិយាយលែងចេញព្រោះតែបានបាត់បង់ឪពុកជាទីគោរពផងនិងប្តីជាទីស្រលាញ់ផង ។ ស្ត្រីដែលមានទុក្ខជាន់លើទុក្ខនោះឈ្មោះ ទុយ ... Read More »

បុគ្គលិកបម្រើការឲ្យក្រុមហ៊ុនអាហារបំប៉នរបស់ថៃ ២នាក់ស្លាប់ និងម្នាក់របួសធ្ងន់ដោយសារឃាតកចូលអារកនៅក្នុងបន្ទប់ជួល

  ខេត្តសៀមរាប៖ បុគ្គលិកបម្រើការក្នុងក្រុមហ៊ុនអាហារបំប៉នរបស់ថៃ ប្រុស ស្រីចំនួន៣នាក់ ត្រូវបានឃាតកចូលអារកសម្លាប់ក្នុងបន្ទប់ជួល ខណៈជនរងគ្រោះទាំង៣នាក់ កំពុងដេកលង់លក់យ៉ាងស្កប់ស្កល់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់ជួល ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ... Read More »

ខឹងជំពាក់លុយមិនសងខាំស្លឹកត្រចៀកហូរឈាមកក្លាក់ដូចម៉ៃថៃសាន់

ភ្នំពេញ ៖ ស្រ្តីជាអ្នកចងការរាប់លុយម្នាក់ព្រោះតែខឹងកូនបំណុលជំពាក់លុយ មិនព្រមសងចូលទៅរឹបអូសយកហង់ទេរ តែម្ចាស់មកទាន់បានឈ្លោះប្រកែកប្រតាយ ប្រតប់គ្នារហូតខាំដាច់ស្លឹកត្រចៀកមួយ ចំហៀងទៀតបង្កឲ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង៨យប់ថ្ងៃទី៣០ ខែធ្នូ ស្ថិតនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ។ ... Read More »

ដោះស្រាយគំនុំចាស់ជិះម៉ូតូដេញកាប់ និង ដុតកម្ទេចម៉ូតូ

ខេត្តកំពង់ចាម ៖ នគរបាលស្រុកចំការ លើបានឃាត់យុវជន៥នាក់ក្នុងចំណោម បក្ខពួក៧នាក់ ដោយដកហូតបានដាវ១ ដើម ម៉ូតូ៣គ្រឿង បន្ទាប់ពីក្រុមជនដៃដល់ ដេញវាយនិងដុតម៉ូតូរបស់ជនរងគ្រោះ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៦ នៅភូមិរោងចក្រ ... Read More »

ហេង ហ្គិច បុកគេរត់រួចហើយសង៥ពាន់ដុល្លារ

ភ្នំពេញ ៖ ស្ត្រីម្នាក់ឈ្មោះ ហេង ហ្គិច ហៅ កែវ រតនៈ ដែលធ្លាប់ពាក់ព័ន្ធហេតុ ការណ៍បាញ់បោះអនាធិបតេយ្យនៅមុខវត្តសន្សំកុសល កាលពីអំឡុងឆ្នាំ២០០៩នោះ បានបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ហើយបានព្យាយាម ... Read More »

យុវជន៣នាក់ជិះម៉ូតូគេចសត្វឆ្កែជ្រុលទៅបុកដើមប្រេងខ្យល់ ស្លាប់ម្នាក់ និងរបួសធ្ងន់​២នាក់

ខេត្តស្វាយរៀង៖ មានហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍គួរអោយរន្ធត់ ខណៈយុវជន៣នាក់ជិះម៉ូតូល្បឿនលឿន ហើយគេចសត្វឆ្កែ រេចង្កូតទៅបុកដើមប្រេងខ្យល់ពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ នឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវលេខ៣១៤C ភូមិតារាងបាល់ សង្កាត់គយត្របែក ... Read More »

ជិះម៉ូតូទាំងស្រវឹងរេចង្កូតបុកគោយន្តកែច្នៃដួលរងរបួសធ្ងន់

ខេត្តប៉ៃលិន៖ បុរសជាយោធានៅស្រុកសាលាក្រៅម្នាក់បានរងរបួសធ្ងន់សន្លប់បែកមុខនិងជាំដើមទ្រូង ខណៈកំពុងជិះម៉ូតូក្នុងល្បឿនលឿន ស្រាប់តែមានរថយន្តធុនធំមួយគ្រឿងបើកមកពីមុខបណ្ដាលឲ្យចាំងភ្លើងហ្វារថយន្តនោះ ធ្វើឲ្យជនរងគ្រោះជ្រុលចង្កូត ទៅបុកគោយន្តច្នៃមួយគ្រឿងដែលកំពុងធ្វើដំណើរស្របគ្នាទៅខាងស្ដាំដៃ ដួលប្រកាច់លើផ្លូវកៅស៊ូ រងបួសធ្ងន់ដោយសន្លប់នៅនឹងកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៦ ស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៥៩ខាងក្បូងភូមិភ្នំគុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជនរងគ្រោះឈ្មោះពូ-ប្រុស-ភេទប្រុសអាយុ៣១ឆ្នាំមុខរបរមន្រី្តយោធានៅឈរជើងក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ... Read More »

ស្ពានយោលមួយកន្លែងស្ថិតក្នុងស្រុកសម្បូណ៌រងការខូចខាតអាជ្ញាធរគ្មានលទ្ធភាពធើ្វ

ខេត្តក្រចេះ៖ ពលរដ្ឋរស់នៅ ស្រុក សម្បូណ ៌ ខេត្តក្រចេះ ត្អូញត្អែរពីការលំបាក ធើ្វដំណើរដោយសារស្ពានយោលមួយ កន្លែងមានសភាពចាស់ទ្រុឌទ្រោមនិងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាហូរហែ។ អ្នកភូមិថា ស្ពានមួយខ្សែនេះជាសរសៃ ឈាមសេដ្ឋកិច្ចរបស់ពលរដ្ឋរាប់ពាន់គ្រួ សារ។ ពលរដ្ឋរស់នៅ ឃុំកំពង់ចាម ... Read More »

នរណាអាចបង្ក្រាបបនល្បែង7Mបាន

ភ្នំពេញ ៖ បើតាមសេចក្ដីរាយការណ៍ថា ហាងកាហ្វេខាងលើមានបើកល្បែងភ្នាល់ស្ទើរគ្រប់ប្រភេទ ដូចជាភ្នាល់បាល់ , ភា្នល់ បៀ និង ភ្នាល់ឆ្នោតជាដើម ដោយចាក់ លុយធំៗប្រៀបបានកាស៊ីណូ។ ទិដ្ឋភាពនេះបានបំពានធ្ងន់ធ្ងរទៅនឹងគោលនយោ បាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលក៏ដូចជាសារាចររបស់ក្រសួងមហាផ្ទៃ ... Read More »

អាជ្ញាធរបិទរណ្តៅដីរបស់ឈ្មួញពៅដែលធ្វើអាជីវកម្មដោយមិនទាន់មានអាជ្ញាបណ្ណ

ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ មន្ត្រីមន្ទីររ៉ែ និងថាមពល ខេត្តកណ្តាលបានចុះត្រួតពិនិត្យ និងបានបិទ អាជីវកម្មរណ្តៅដីរបស់ឈ្មោះ ពៅ ស្ថិត នៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ... Read More »

ល្បែងឆ្នោតកន្ទុយលេខគ្រប់ប្រភេទដំណើរការលេងជាប្រក្រតីនៅក្រុងសៀមរាប

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋក្រុង សៀមរាបបានឲ្យដឹងងថា កន្លែងលក់ឆ្នោត ខ្មែរឆ្នោតយួន និងឆ្នោតសៀមជាច្រើន កន្លែងកំពុងកើតស្អេកស្កេះពេញក្រុងសៀមរាប តែសមត្ថកិច្ចជំនាញពាក់ព័ន្ធ បែរជា មិនហ៊ានបង្ក្រាប ។ ប្រជាពលរដ្ឋបានបន្តថា ល្បែងកន្ទុយ លេខខាងលើ ... Read More »

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បង្ក្រាប​ក្រុមចោរប្លន់កាប់​យក​ម៉ូតូ៤នាក់ នៅ​ខណ្ឌ​សែន​សុខ

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៦នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីបានសហការជាមួយនគរបាលខណ្ឌសែនសុខបង្ក្រាបក្រុមចោរប្លន់កាប់យកម៉ូតូ៤នាក់បានជាបន្តបន្ទាប់ នៅខណ្ឌសែនសុខ ដោយបានដកហូតម៉ូតូ១គ្រឿងប្រគល់ឲ្យជនរងគ្រោះវិញ ។ មន្រី្តនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញមួយរូបបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះថា ក្រោយមានសភាពការណ៍ប្លន់ប្រដាប់ងាវុធកើតឡើង កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទើបឈានទៅឃាត់ខ្លួនបានជនសង្ស័យបានចំនួន៣នាក់ នៅចំណុចម្តុំកន្លែងប៉ះកង់ ក្បែរផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ... Read More »

ជនជាតិកូរ៉េម្នាក់ដេកស្លាប់ក្នុងបន្ទប់ខុនដូ មេនសុនរ៉ាប់បីសង្ស័យមានជំងឺប្រចាំកាយ

ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់ដេកស្លាប់ក្នុងបន្ទប់ខុនខុនដូ មេនសុនរ៉ាប់បី ចោលប្រពន្ធ និងកូនប្រុស ស្រី២នាក់ដោយសារមានជំងឺប្រចាំកាយ។ ករណីនេះកើតឡើង នៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងខុនដូឈ្មោះ មេន សុនរ៉ាប់បី ក្នុងបន្ទប់លេខ៦០៤ជាន់ទី៦ស្ថិតក្នុងភូមិទ្រុងមាន់សង្កាត់អូបែកក្អមខណ្ឌសែនសុខ ... Read More »

ស្លាប់១៤១នាក់ របួសធ្ងន់៣៦៣នាក់ របួសស្រាល ២៧២នាក់ករណីគ្រោះថ្នាក់ចរាចរណ៍ខែធ្នូ

ភ្នំពេញ៖ យោងតាមរបាយការណ៍បូកសរុបពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការរដ្ឋាននគបាលជាតិបានឲ្យដឹងថាគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ មានរយៈ៣០ថ្ងៃ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន៣៥៧លើក បណ្ដាលឲ្យមនុស្សស្លាប់១៤១នាក់ រងរបួសធ្ងន់ចំនួន ៣៦៤នាក់ និងរង់របួសស្រាលចំនួន ២៧២នាក់។ ក្នុងរបាយការណ៍ក៏បានបញ្ចាក់ឲ្យដឹងផងដែរថា ... Read More »

ស្ត្រីម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់

ខេត្តស្វាយរៀង៖ ស្ត្រីវ័យចំណាស់ម្នាក់បែកក្បាលស្លាប់ភ្លាមៗ ខណៈកំពុងជិះកង់លើកំណាត់ផ្លូវជាតិលេខ១ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះអ៊ុក សាមាន ... Read More »

ផឹកស៊ីស្រវឹងទាស់សំដីគ្នាផ្ទុះហិង្សាវាយគ្នាបែកក្បាល

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ២៣ និង ៤០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបារាយណ៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងដូង បានចាប់ឃាត់ខ្លួន ជនល្មើសប្រើអំពើហឹង្សាដោយចេតនា ដោយ(ប្រើដំបង)វាលទៅលើជនរងគ្រោៈនៅពេលដែលផឹកស៊ីស្រវឹង ហេតុការណ៍នេៈបានកើតឡើងនៅចំណុចភូមិទួលដំណាក់ ... Read More »

អូសដៃក្មេងស្រីអាយុ៥ឆ្នាំចូលក្នុងបន្ទប់ទឹកបៀតបៀនកេរ្តិ៍ខ្មាស់ជាប់ខ្នោះនគរបាល

ភ្នំពេញ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ថាមានបុរសម្នាក់ចាប់អូសដៃកូនស្រីអាយ៥ឆ្នាំ ចូលក្នុងបន្ទប់ទឹកក្នុងគោលបំណងចាប់រំលោភសេពសន្ថវៈនោះកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានទៅឃាត់ខ្លួនជនសង្ស័យរូបនោះភ្លាមរួចយកទៅសាកសួរនៅប៉ុស្តិ៍ ទើបដឹងថា ករណីនេះជាសកម្មភាពបៀតបៀនកេរខ្មាសទៅវិញទេ។ ហេតុការណ៍នេះធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចបន្ទប់ផ្ទះជួល ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ... Read More »

ចាប់ខ្លួនជនល្មើសជួញដូរគ្រឿងញៀនម្នាក់នៅឃុំត្រើយស្លា

ខេត្តកណ្តាលៈ ជនល្មើសជួញដូរគ្រឿងញៀនម្នាក់នៅឃុំត្រើយស្លា ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួនបាន ខណៈកំពុងជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ១១០ត្រើយខាងកើតទន្លេបាសាក់ កាលពីវេលាម៉ោង១៨ និង១៥នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ... Read More »

ក្រសួងមហាផ្ទៃបញ្ជាក់អំពីគ្រោះថ្នាក់ចរាចរណ៍រវាងលោក ឌិន ពុទ្ធី នឹងលោក ឈាន ពិសិដ្ឋ

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ក្រសួងមហាផ្ទៃបានចេញសេចក្ដី ប្រកាសព័ត៌មានពាក់ព័ន្ធនឹងព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង រវាងលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាជាមួយលោកវរសេនីយ៍ត្រី ឈាន ពិសិដ្ឋ នាយរងប៉ុសិ៍នគរ បាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ ... Read More »

អ្នកគ្រូឃើញឈាមជាប់សំពត់ទើបធ្លាយអំពើអាស

ខេត្តកណ្ដាល៖ នគរបាលចាប់បុរស ម្នាក់បន្ទាប់ពីមានពាក្យបណ្ដឹងអាណា ព្យាបាលចោទប្រកាន់ថា ប្រព្រឹត្តអំពើ អាសទៅលើក្មេងស្រីអាយុ១០ឆ្នាំជា ច្រើនលើកនៅក្នុងផ្ទះជួលលក់គ្រឿង ក្លែមរបស់ខ្លួននៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។ ការចាប់ខ្លួននេះសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ។ មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ... Read More »

តុលាការលើកពេលប្រកាសសាលក្រមកញ្ញាពេជ្ររីហ្សាព្រោះដើមបណ្តឹងអវត្តមាន

ខេត្តព្រសីហនុ ៖ នៅនាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៦ សាលាដំបូងខេត្តព្រះសីហនុ ក្រោមវត្តមាន លោក ញ៊ឹម វិសាល ចៅក្រម ស៊ើបសួរសាលាដំបូង ខេត្តព្រះសីហនុ និង ... Read More »