មន្ត្រីក្នុងរដ្ឋាភិបាលរបស់លោកត្រាំ បានបន្តលាលែងចេញពីតំណែង ក្នុងនោះមានឧបការីរដ្ឋាភិបាលទទួលបន្ទុកនៅទ្វីបអាហ្វ្រិក មន្ត្រីទទួលបន្ទុកមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ព្រមទាំងមន្ត្រីទទួលបន្ទុកគោលនយោបាយការពារជាតិនិងអាវុធប្រល័យលោក។ តាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា មានមន្ត្រី៤រូបបានលាលែងចេញពីតំណែង ដោយសារតែអំពើហិង្សានៅវិមានកាពីតូលបង្កឡើងដោយក្រុមអ្នកគាំទ្រលោកត្រាំ។ សារព័ត៌មានរ៉យទ័របានផ្សាយថាមានមន្ត្រី៤រូបបានលាលែងចេញពីតំណែងកាលពីថ្ងៃទី៧ខែមករា(ពេលវេលាអាមេរិក) ។ នៅថ្ងៃទី៦ខែមករា ក៏មានមន្ត្រីនៅសេតវិមាន២រូបបានលាលែងចេញពីតំណែងផងដែរ ក្នុងនោះមានលេខាព័ត៌មានសេតវិមាន។ ... Read More »
ព័ត៌មានអន្តរជាតិ
ប្រទេសក្រីក្របំផុត អាចរំពឹងទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩ នៅចន្លោះចុងខែមករា និងពាក់កណ្ដាលខែកុម្ភៈខាងមុខ
អន្តរជាតិ៖ បើតាមការបញ្ជាក់របស់មន្ត្រីទទួលវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បានអះអាងថា៖ ក្រុមប្រទេសក្រីក្របំផុត អាចរំពឹងទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩ នៅចន្លោះចុងខែមករា និងពាក់កណ្ដាលខែកុម្ភៈខាងមុខ។ ខណៈវ៉ាក់សាំងជាច្រើន កំពុងស្ថិតក្រោមការអភិវឌ្ឍនៅតាមដំណាក់កាលផ្សេងៗ WHO ក៏ប្រកាសដែរថា ... Read More »
តុលាការអុីរ៉ាក់ចេញបញ្ជាឱ្យចាប់ខ្លួនប្រធានាធិបតីដូណាល់ ត្រាំ
តុលាការទីក្រុងបាដាដប្រទេសអុីរ៉ាក់ បានស្រាវជ្រាវការស្លាប់របស់មេទ័ពអុីរ៉ង់លោក Qassim Soleimaniនៅក្នុងអាកាសយានដ្ឋានអន្តរជាតិប្រទេសអុីរ៉ាក់ និងមេបញ្ជាការរងលោកAbu Mahdi al-Muhandis នៃកងទ័ព al-Hashd al-Shaabi ។ តុលាការអុីរ៉ាក់បានសម្រេចចេញបញ្ជាឱ្យចាប់ខ្លួនប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ។ ... Read More »
មីយ៉ាន់ម៉ា អំពាវនាវសាធារណជនទាំងក្នុង និងក្រៅប្រទេសជួយបរិច្ចាគថវិកា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩
អន្តរជាតិ៖ រដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ពេលនេះកំពុងស្វែងរកជំនួយពីសាធារណជនទាំងក្នុង និងក្រៅប្រទេស ជួយបរិច្ចាគថវិកា។ ខណៈទីក្រុងណៃពិដោ ក៏កំពុងចរចាជាមួយដៃគូតំបន់ និងអន្តរជាតិដើម្បីទទួលបានកម្ចីសម្រាប់ទិញវ៉ាក់សាំងសម្រាប់ចាក់លើប្រជាជនផងដែរ។ ជាមួយគ្នានេះ ក្រសួងផែនការ, ហិរញ្ញវត្ថុ និងឧស្សាហកម្ម ... Read More »
ក្រុមហ៊ុនប៊ូអុីងរងការពិន័យជាទឹកប្រាក់២,៥ពាន់លានដុល្លារ ពាក់ព័ន្ធករណីធ្លាក់យន្តហោះ 737 Maxពីរគ្រឿង
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកបានប្រកាសឲ្យដឹងថា ក្រុមហ៊ុនប៊ូអុីងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋហើយនឹងត្រូវបង់ប្រាក់ពិន័យចំនួន ២,៥ ពាន់លានដុល្លារពីការកុហករដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក(FAA) ពាក់ព័ន្ធករណីធ្លាក់យន្តហោះដឹកអ្នកដំណើរពីរគ្រឿងប្រភេទ737 Max ។ តាមគេហទំព័រ CNBC ក្រុមហ៊ុនប៊ូអុីងត្រូវបង់ពិន័យជាទឹកប្រាក់២,៥ ពាន់លានដុល្លារ ក្នុងនោះមានទឹកប្រាក់ ២៤៣,៦ លានដុល្លារ ពិន័យពីបទឧក្រិដ្ឋ ... Read More »
កីឡាការិនីលំដាប់លេខ២៩ពិភពលោក Dayana Yastremska ត្រូវហាមឃាត់ជាបណ្តោះអាសន្នចំពោះការធ្វើតេស្តសាកល្បងរកសារធាតុញៀន
កីឡាការិនីវាយតឺន្នីស Dayana Yastremska លេខ២៩ពិភពលោកនិយាយថា នាងមានអារម្មណ៍តក់ស្លុតបន្ទាប់ពីមានការហាមឃាត់ជាបណ្តោះអាសន្នចំពោះការខកខានមិនបានធ្វើតេស្តសាកល្បងរកសារធាតុញៀន។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។ កីឡាការិនីជនជាតិអ៊ុយក្រែនវ័យ២០ឆ្នាំរូបនេះបាននិយាយថា នាងត្រូវបានប្រាប់ដោយសហព័ន្ធកីឡាវាយតឺន្នីសអន្តរជាតិ (ITF) ថា ... Read More »
Man United ទិញបានខ្សែប្រយុទ្ធស្លាប Amad Diallo មកពី Atalanta
សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី៨ មករា ២០២១នេះបានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើស្លាបស្លាប Amad Diallo ពីប្រទេសអុីតាលីហើយ ។ កិច្ចព្រមព្រៀងសម្រាប់កីឡាករវ័យ១៨ឆ្នាំរូបនេះរួមបញ្ចូលទាំងការបន្ថែមប្រាក់ចំនួន១៨,២លានផោនបន្ថែមទៀត ... Read More »
ប្រធានរដ្ឋសភាអាមេរិកស្នើដកតំណែងប្រធានាធិបតីដូណាល់ ត្រាំ
នៅថ្ងៃទី៧ខែមករា ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានស្នើឲ្យដកតំណែងប្រធានាធិបតីដូណាល់ ត្រាំ ដោយសារតែលោកជាប់ពាក់ព័ន្ធនឹងអំពើហិង្សានៅវិមានកាពីតូល ។ ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំគណបក្សសាធារណរដ្ឋ ក៏បានស្នើឲ្យចោទប្រកាន់ទោស និងដកតំណែងលោកត្រាំមុនថ្ងៃទី២០ ខែមករាឆ្នាំ២០២១។ ប្រធានរដ្ឋសភាអាមេរិក ... Read More »
FA នឹងធ្វើការសំរេចចិត្តលើការប្រកួតរវាង Aston Villa ជាមួយ Liverpool បន្ទាប់ពីមានករណីឆ្លងកូវីដ-១៩បន្ថែមទៀត
សមាគមកីឡាបាល់ទាត់អង់គ្លេស (FA) នៅតែសង្ឃឹមថា ការប្រកួតរបស់ក្រុម Aston Villa ជាមួយក្រុមហង្សក្រហម Liverpool អាចធ្វើទៅបានដូចការគ្រោងទុកនៅថ្ងៃសុក្រនេះជាមួយនឹងការសម្រេចចុងក្រោយដែលនឹងត្រូវធ្វើឡើងបន្ទាប់ពីការធ្វើតេស្តរកកូវីដ-១៩បន្ថែមទៀត។ តាម BBC Sport បានឲ្យដឹងថា ក្លិប Aston ... Read More »
Dortmund មិនទាន់ទទួលបានការផ្តល់ជូនសម្រាប់ខ្សែបម្រើ Brandt ចំពេលមានទំនាក់ទំនងពី Arsenal
លោក Michael Zorc នាយកកីឡារបស់ក្រុម Borussia Dortmund បានអះអាងថា “គ្មានការផ្តល់ជូនអ្វីទាំងអស់សំរាប់គោលដៅរបស់ក្រុម Arsenal ចំពោះកីឡាករ Julian Brandt ឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ Soccer ... Read More »
តោះពួកយើងបើទំនេរនាំគ្នាមករៀនMake Up សាមញ្ញៗបែបតារាស្រីទាំងនេះ
ថៃ ៖ ដូចដែរអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថា ពិភពលោកទាំងមូលកំពុងតែជួបបញ្ហាមួយដែរមិនទាន់ដោះស្រាយរួច ក្នុងឆ្នាំថ្មីនេះគឺ វីរុស Covid-19 ។ បើទោះបីជាមាន ការបង្ហាញថា វ៉ាក់សាំងការពារជំងឺត្រូវបានរកឃើញហើយក៏ដោយ តែយើងនៅតែឃើញបណ្តាប្រទេសធំៗដូចជា អាមេរិក បារាំង ជាដើម ចំនួនអ្នកឆ្លងក៏នៅតែកើនឡើងមិនស្រាក់ស្រាន្ត។ ដូចនេះ ដើម្បីបញ្ចៀសខ្លួនពីវីរុសកាចសាហាវនេះ ... Read More »
ប្រទេសក្នុងតំបន់អាស៊ានមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់គួរឲ្យបារម្ភ
ប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ក្នុងនោះមាន ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ក្នុងរយៈពេលចុងក្រោយនេះ។ នៅក្នុងប្រទេសឥណ្ឌូនេស៊ី មានករណីឆ្លងកូវីដ-១៩ថ្មីក្នុងរយៈពេល២៤ម៉ោង មានដល់ទៅ៩.៣២១នាក់។ ចំណែកអ្នកស្លាប់ថ្មីមានដល់ទៅ២២៤នាក់ ធ្វើឲ្យប្រទេសនេះមានអ្នកឆ្លងកើនឡើងដល់ទៅជាង៧៩៧ពាន់នាក់ និងស្លាប់២៣.៥២០នាក់។ ចំណែកប្រទេសម៉ាឡេស៊ីវិញ ... Read More »
ជប៉ុនសម្រេចប្រកាសអាសន្នបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩
នៅល្ងាចថ្ងៃទី៧ខែមករា នាយករដ្ឋមន្ត្រីជប៉ុន លោកSuga Yoshihide បានសម្រេចប្រកាសអាសន្ននៅរដ្ឋធានីតូក្យូ និងខេត្តចំនួន៣ទៀតក្នុងរយៈពេល១ខែ។ ច្បាប់អាសន្ននឹងចូលជាធរមានចាប់ពីថ្ងៃទី៨ខែមករា ដល់ថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២១ ។ ការសម្រេចខាងលើកើតឡើង ក្រោយពេលជប៉ុនមានករណីឆ្លងកូវីដ-១៩ខ្ពស់ គឺមានដល់ទៅជាង៦ពាន់នាក់ក្នុងរយៈពេលតែ១ថ្ងៃដែលជាចំនួនច្រើនមិនធ្លាប់មានពីមុនមក។ ក្នុងចំណោមអ្នកឆ្លងទាំងនោះ នៅរដ្ឋធានីតូក្យូ និងខេត្តជិតខាងចំនួន៣ ... Read More »
លោកត្រាំព្រមផ្ទេរអំណាច ក្រោយសភាអនុម័តលោកបៃឌិនជាអ្នកឈ្នះ
សភាអាមេរិកបានប្រកាសជាផ្លូវការហើយ គឺលោកបៃឌិនជាអ្នកឈ្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០ ។ នៅពេលនេះលោកត្រាំ បានព្រមផ្ទេរអំណាច ប៉ុន្តែមុនពេលចាកចេញលោកត្រាំ បានបន្សល់ទុកឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រអាមេរិក។ អនុប្រធានាធិបតីអាមេរិក លោកMike Pence ដែលបានដឹកនាំកិច្ចប្រជុំសភាបានប្រកាសថា លោកបៃឌិន និងលោកស្រី កាម៉ាឡា ហារីសជាអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីនិងអនុប្រធានាធិបតី។ ... Read More »
ក្របខ័ណ្ឌ Premier League រកឃើញករណីឆ្លងកូវីដ-១៩កើនឡើងទ្វេដង
ក្របខ័ណ្ឌបាល់ទាត់នៅអង់គ្លេស Premier League បានឲ្យដឹងថាកីឡាករនិងបុគ្គលិកក្លិបចំនួន៤០ នាក់បានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូវីដ-១៩កាលពីសប្តាហ៍មុន ពោលគឺច្រើនជាងទ្វេដងខ្ពស់ជាងសប្តាហ៍មុន។នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ បន្ទាប់ពីបានធ្វើតេស្តម្តងក្នុងមួយសប្តាហ៍ ក្របខ័ណ្ឌ Premier League ... Read More »
ក្រោយមានអំពេីហិង្សានៅសភាអាមេរិក ពេលនេះទីក្រុងវ៉ាស៊ីនតោន ត្រូវបានដាក់ក្នុងភាពអាសន្ន ១៥ថ្ងៃ
អន្តរជាតិ៖ បន្ទាប់ពីមានអំពេីហិង្សាបណ្ដាលឲ្យមនុស្សចំនួន ០៤នាក់បានស្លាប់ នៅពេលក្រុមអ្នកគាំទ្រប្រធានាធិបតី ជិតអស់អាណត្តិនៅអាមេរិកលោក ដូណាល់ ត្រាំ បានចូលអុកឡុកវិមានសភា (Capitol Hill) ដើម្បីព្យាយាមរារាំងដល់ ការបោះឆ្នោតទទួលស្គាល់ជ័យជម្នះរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន។ ស្រាប់តែភ្លាមៗនៅយប់ថ្ងៃពុធ ... Read More »
កម្មវិធីបើករដូវកាល Formula 1 អាចពន្យារពេលដោយសារតែការរឹតបន្តឹងករណីឆ្លង Covid-19
កម្មវិធីប្រណាំងរថយន្ត Australian Grand Prix លំដាប់កំពូលរបស់ Formula 1 សម្រាប់រដូវកាលនេះអាចត្រូវបានពន្យារពេលដោយសារការរឹតបន្តឹងពីករណីឆ្លងវីរុស Covid-19 នៅអូស្ត្រាលីកំពុងកើតមានមិនទាន់ធូរស្រាលនៅឡើយ។ កម្មវិធីប្រកួត Australian Grand Prix នឹងត្រូវធ្វើឡើងនៅទីក្រុងមែលប៊ន ... Read More »
អតីតកីឡាករ Manchester City លោក Colin Bell ទទួលមរណភាពក្នុងវ័យ៧៤ឆ្នាំ
ក្លិបបាល់ទាត់នៃលីគកំពូលរបស់អង់គ្លេស Manchester City បានប្រកាសថា អតីតកីឡាករ Colin Bell បានទទួលមរណភាពហើយក្នុងជន្មាយុ៧៤ឆ្នាំ ដោយសារជំងឺប្រចាំកាយរុំារ៉ៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ ... Read More »
មន្ត្រីសេតវិមាននាំគ្នាលាលែងចេញពីតំណែងដើម្បីប្រឆាំងលោកត្រាំ
មន្ត្រីជាច្រើនរូបនៅសេតវិមានបានសម្រេចលាលែងចេញពីតំណែង ដោយមិនចង់ជាប់ឈ្មោះអាក្រក់ថាគាំទ្រលោកត្រាំក្នុងសកម្មភាពតវ៉ាប្រឆាំងនឹងរដ្ឋសភានោះទេ ។ ការលាលែងកើតឡើងក្រោយពេលអ្នកគាំទ្រលោកត្រាំ អុកឡុករដ្ឋសភាធ្វើឲ្យរាំងស្ទះកិច្ចប្រជុំ។ សារព័ត៌មាន CNN បានដកស្រង់សម្តីមន្ត្រីសេតវិមានដែលបានឲ្យដឹងថា លេខាព័ត៌មាននៅសេតវិមាន Stephanie Grisham បានដាក់លិខិតលាលែងចេញពីតំណែងភ្លាមៗ។ ក្រៅពីនេះនៅមានលេខាសេតវិមានទទួលបន្ទុកសង្គម Anna ... Read More »
អាជ្ញាធរឥណ្ឌូនេស៊ី ជម្លៀសមនុស្សជាង៥០០នាក់ រស់នៅក្បែរតំបន់ភ្នំមើរ៉ាពី ខណៈភ្នំភ្លើងផ្ទុះជះផេះ និងផ្សែងពេញអាកាស
អន្តរជាតិ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៧ ខែមករា ឆ្នាំ២០២១នេះ អាជ្ញាធរឥណ្ឌូនេស៊ី សម្រេចបង្ខំជម្លៀសប្រជាជនជាង ៥០០នាក់ ដែលរស់នៅតាមជើងភ្នំមើរ៉ាពី (Merapi) ទៅរកកន្លែងមានសុវត្ថិភាព។ ខណៈភ្នំភ្លើងមើរ៉ាពី(Merapi) ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានជះកម្អែរផេះផ្សែង ... Read More »
អំពើហិង្សា នៅក្នុងវិមានសភាសហរដ្ឋអាមេរិក បានធ្វេីឲ្យមនុស្ស៤នាក់ស្លាប់
អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្សចំនួន ០៤នាក់បានស្លាប់ នៅពេលក្រុមអ្នកគាំទ្រប្រធានាធិបតី ជិតអស់អាណត្តិនៅអាមេរិក លោក ដូណាល់ ត្រាំ បានចូលអុកឡុកវិមានសភា (Capitol Hill) ដើម្បីព្យាយាមរារាំងដល់ ការបោះឆ្នោតទទួលស្គាល់ជ័យជម្នះ របស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ ... Read More »
ការផ្ទេរអំណាចប្រធានាធិបតីអាមេរិក ត្រូវបានសហភាពអឺរ៉ុប អំពាវនាវឲ្យមានការផ្ទេរដោយសន្តិវិធី
អន្តរជាតិ៖ លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយ៉េន (Ursula von der Leyen) ប្រធានគណៈកម្មការសហភាពអឺរ៉ុប (European Commission) នៅយប់ថ្ងៃពុធ (ពេលវេលានៅព្រុចសែល) ... Read More »
តាមពិតចឹងសោះ! ក្រោយបែកធ្លាយសកម្មភាពវីដេអូ នារីរងគ្រោះ អោបថើបគ្នាពេញៗមាត់ ជាមួយបុរសម្នាក់…
អន្តរជាតិ៖ មានករណីរឿងរ៉ាវមួយបានកក្រើកបណ្តាញសង្គម កាលពីថ្មីៗនេះ ខណៈនារីអូតេសម្នាក់ ត្រូវបានគេធ្វើបាបនៅថ្ងៃឆ្លងឆ្នាំសកល២០២១នោះ តាមពិតមុននិងនាងមានបញ្ហា គឺបានអោបថើបគ្នាពេញៗមាត់ជាមួយបុរសម្នាក់ រួចក៏ឃើញបុរសនោះបីនាងចេញមកក្រៅស្រែកហៅគេឲ្យជួយទៅវិញ។ សូមជម្រាបថា បេីទោះបីរឿងនេះកំពុងក្តៅកគុកក្នុងបណ្តាញសង្គមនិងគេរង់ចាំមើលថា តេីសមត្ថកិច្ច នឹងមានវិធានការយ៉ាងម៉េចដេីម្បីស្វែងរកអ្នកប្រព្រឹត្តិបទល្មេីសនេះ យកមកប្រឈមមុខនិងច្បាប់។ ជាក់ស្តែងបេីក្រឡេកទៅមើលវីដេអូឃ្លិបមួយដែលទើបតែបែកធ្លាយថ្មីៗ ដោយនារីរងគ្រោះ និងបុរសក្នុងកាមេរ៉ាបានអោបថើបគ្នាពេញមាត់រួចក៏ឃើញបុរសនោះបីនាងចេញមកហាក់រត់ហៅគេឲ្យជួយទៅវិញ៕ តោះមិនបាច់និយាយរៀបរាប់ច្រើនក៏ ប្រិយមិត្តជ្រាបច្បាស់ដែរ ... Read More »
គណនី Facebook និង Twitter របស់លោកដូណាល់ ត្រាំ ត្រូវបិទរហូតដល់២៤ម៉ោង
អន្តរជាតិ៖ បេីតាមការអះអាងពីក្រុមហ៊ុនបណ្ដាញសង្គមFacebook បានប្រកាសថា ខ្លួនបានប្លុកគណនីរបស់លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ចំនួន២៤ម៉ោង ដោយសារតែបានល្មើសទៅនឹងច្បាប់ចំនួន២ ដោយក្នុងនោះ នៅលើបណ្ដាញសង្គម Instagram ក៏ប្លុកដូចគ្នាផងដែរ។ ជាក់ស្តែងចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន Facebook នេះ ... Read More »
អំពីហិង្សានៅវិមានរដ្ឋសភាអាមេរិក ត្រូវបណ្តាមេដឹកនាំពិភពលោកថ្កោលទោស និងចាត់ទុកជាការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យ
អន្តរជាតិ៖ បើយោងតាមសារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមករាឆ្នាំ២០២១នេះ បានចុះផ្សាយថា អំពើហិង្សាក្នុងទីក្រុងវ៉ាស៊ីនតោន ជាទីដែលក្រុមអ្នកគាំទ្រលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រុកចូលអគារវិមានរដ្ឋសភា (Capitol) សំដៅរារាំងកុំឱ្យសភាទទួលស្គាល់ជាផ្លូវការនូវជ័យជម្នះរបស់លោក ចូ ... Read More »
តំណាងសមាគម សាជីវកម្មអាមេរិក សហគ្រាស ក្រុមហ៊ុន អំពាវនាវឲ្យដកលោកត្រាំចេញឲ្យឆាប់បំផុត
ប្រធានសមាគម តំណាងឲ្យក្រុមហ៊ុន សហគ្រាសអាមេរិកចំនួន១៤០០០ ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនធំៗ ដូចជាExxon Mobil, Pfizer និង Toyota…ជាដើម បានជំរុញឲ្យអ្នកនយោបាយអាមេរិក បញ្ចប់តំណែងប្រធានាធិបតីត្រាំ ឲ្យបានឆាប់បំផុត ដើម្បីបញ្ចប់ការអុកឡុកសង្គមអាមេរិក។ សកម្មភាពខាងលើកើតឡើងក្រោយពីមានបាតុកម្មហិង្សា ... Read More »
ទិដ្ឋភាពនៃអំពើហិង្សានៅក្នុងអគាររដ្ឋសភាអាមេរិកធ្វើឱ្យពិភពលោកតក់ស្លុតចំពោះប្រទេសមហាអំណាចពិភពលោក
ក្រុមបាតុករបានដណ្តើមគ្រប់គ្រងវិមានកាពីតូលដែលជាអគារដ្ឋសភាអាមេរិក។ កម្លាំងប៉ូលិសនៅខាងក្នុងរដ្ឋសភាបានដកកាំភ្លើងរារាំងក្រុមបាតុករ ចំណែកតំណាងរាស្ត្របាននាំគ្នារត់ភៀសខ្លួន ពេលក្រុមគាំទ្រលោកត្រាំព្យាយាមប្រែក្រឡាស់លទ្ធផលបោះឆ្នោត។ អ្វីដែលបានកើតឡើងនៅក្នុងរដ្ឋសភាអាមេរិក គឺជាប្រវត្តិសាស្ត្រក្នុងប្រទេសបិតាប្រជាធិបតេយ្យមិនធ្លាប់មាន ហើយបានធ្វើឲ្យពិភពលោកតក់ស្លុតយ៉ាងខ្លាំង។ តាមសារព័ត៌មាន AP បានផ្សាយថា ក្រុមបាតុករហិង្សាស្មោះជាមួយប្រធានាធិបតី ដូណាល់ ត្រាំ បានវាយប្រហាររដ្ឋសភា បំផ្លាញការបោះឆ្នោតអនុម័តឲ្យលោកបៃឌិនធ្វើជាប្រធានាធិបតី។ ... Read More »
ស្រុតអណ្តូងរ៉ែមាសនៅរុស្ស៊ី មនុស្ស៥នាក់កប់ខាងក្នុង
យ៉ាងហោចណាស់ក៏មានកម្មករ៥នាក់ កប់នៅក្នុងអណ្តូងរ៉ែមាស Asachinsky ដែលបានបាក់ស្រុត នៅតំបន់ Kamchatka ភាគខាងកើត ប្រទេសរុស្ស៊ី ។ សារព័ត៌មាន TASS របស់រុស្ស៊ីបានផ្សាយថា អណ្តូងរ៉ែមាស Asachinsky បានបាក់ស្រុកនៅថ្ងៃទី៦ខែមករាឆ្នាំ២០២១។ ... Read More »
ចិនប្រតិកម្មក្រោយអង្គការសុខភាពពិភពលោកបង្ហាញការខកចិត្តដែលមិនទាន់ឲ្យក្រុមជំនាញទៅស្រាវជ្រាវប្រភពកូវីដ-១៩
ប្រធានអង្គការសុខភាពពិភពលោកWHO បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ដោយមកទល់ពេលនេះ ចិននៅតែមិនទាន់អនុញ្ញាតឲ្យក្រុមជំនាញទៅស្រាវជ្រាវពីប្រភពកូវីដ-១៩ ដែលផ្ទុះឡើងដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានប្រកាសថា ការបញ្ជូនអ្នកជំនាញរបស់WHO មកកាន់ប្រទេសចិនដើម្បីស្រាវជ្រាវពីប្រភពកូវីដ នៅតែពន្យារពេលបើទោះបីបានឡើងផែនការជាយូរមកហើយក្តី ។ រយៈពេលជាង១ឆ្នាំកន្លងមក ចាប់តាំងពីការផ្ទុះកូវីដ-១៩ ក្រុមជំនាញរបស់WHO ... Read More »
លើកនេះគណបក្សប្រជាធិបតេយ្យគ្រប់គ្រងទាំងរដ្ឋសភានិងព្រឹទ្ធសភាអាមេរិក
បេក្ខភាពសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យលោក Jon Ossoff បានយកឈ្នះទៅលើបេក្ខភាពមកពីគណបក្សសាធារណរដ្ឋ លោកDavid Perdue ដោយមានសំឡេងនាំមុខដល់ទៅជាង១២ពាន់សន្លឹក ក្នុងការបោះឆ្នោតប្រជែងកៅអីព្រឹទ្ធសភានៅក្នុងរដ្ឋ Georgia។ នៅរសៀលថ្ងៃទី៦ខែមករា បណ្តាញផ្សព្វផ្សាយនានារបស់អាមេរិកបានផ្សាយថា បេក្ខភាពគណបក្សប្រជាធិបតេយ្យ លោកJon Ossoff បានយកឈ្នះ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច