ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិក អះអាងថា៖ បើ COVID-19 ត្រូវបាន​រកឃើញ​នៅ​អាមេរិក ឬ​តៃវ៉ាន់​មុនគេ​នោះ អ្វីៗ​ត្រូវ​ចប់

អន្តរជាតិ៖ នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ ពី​ទឹកដី​កោះតៃវ៉ាន់ រដ្ឋមន្ត្រី​សុខាភិបាល​អាមេរិកលោក Alex Azar បាន​វាយប្រហារ​ការឆ្លើយតប​របស់​ចិន​ទៅនឹង​ជំងឺ COVID-19 ។ ដោយលោក អះអាងថា បើCOVID-19 ត្រូវបាន​រកឃើញ​នៅ​អាមេរិក ... Read More »

សាច់មាន់ក្លាស្សេ ដែលនាំពីប្រទេសប្រេស៊ីល ចូលទៅប្រទេសចិន មានវិជ្ជមានចំពោះវីរុសកូរ៉ូណា

អន្តរជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋាភិបាលទីក្រុង Shenzhen បានប្រកាសថា សំណាកស្លាបមាន់ក្លាស្សេដែលបាននាំមកពីប្រទេសប្រេស៊ីល ចូលទៅក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណា ។ នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលទីក្រុង ... Read More »

អង្គការសហប្រជាជាតិ​​អនុញ្ញាតឲ្យកូរ៉េខាងត្បូងផ្តល់ជំនួយដល់កូរ៉េខាងជើង

អន្តរជាតិ៖ នៅថ្ងៃទី​១២ ខែសីហា​ អង្គការសហប្រជាជាតិបានអនុញ្ញាតឲ្យមន្ត្រីក្នុងខេត្ត​Gyeonggi ប្រទេសកូរ៉េខាងត្បូង​ ផ្តល់ជំនួយដល់កូរ៉េខាងជើង​។ ការសម្រេចលើកលែងទណ្ឌកម្មខាងលើរបស់អង្គការសហប្រជាជាតិ​គឺមានប្រសិទ្ធភាពរយៈពេល​៦ខែ រហូតដល់ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១។ ​​ក្រោយការអនុញ្ញាតខាងលើ កូរ៉េខាងត្បូងនឹងផ្តល់ជំនួយដល់កូរ៉េខាងជើងនូវសម្ភារ បរិក្ខារជួយដល់ពលរដ្ឋងាយរងគ្រោះ​នៅក្នុងខេត្តNampo និង Nam Pyongan ... Read More »

Update៖​ ស្លាប់៣នាក់ដោយគ្រោះថ្នាក់រថភ្លើងធ្លាក់ពីផ្លូវដែកនៅស្កុតឡែន

ស្កុតឡែន៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson កាលពីថ្ងៃទី១២ខែសីហា បានបញ្ជាក់ថា ក្រុមជំនាញត្រូវតែបញ្ជាក់ឲ្យបានច្បាស់ពីមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់រថភ្លើងធ្លាក់ពីផ្លូវសម្លាប់មនុស្ស៣នាក់ និងរបួសជាច្រើននាក់នៅស្កុតឡែន។ ក្នុងថ្ងៃជាមួយគ្នានោះដែរអ្នកនាំពាក្យប៉ូលិសចរាចរណ៍អង់គ្លេស​លោកBrian McAleese បានឲ្យដឹងថា ប៉ូលិសទទួលបានការហៅទូរស័ព្វស្តីពីគ្រោះថ្នាក់រថភ្លើង​នៅតំបន់Stonehaven ចម្ងាយពីទីក្រុង Aberdeen ប្រមាណ​១៥គីឡូម៉ែត្រតែប៉ុណ្ណោះ​។ ... Read More »

កីឡាកររបស់ក្រុម Barcelona ម្នាក់ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ខណៈ PSG កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League

កីឡាអន្តរជាតិ៖ ក្លិប Barcelona បានប្រកាសថា សមាជិកក្រុមមិនបញ្ចេញឈ្មោះម្នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ សមាជិកក្រុមម្នាក់នោះ គឺជាអ្នកឆ្លងក្នុងចំណោម៩នាក់កាលពីហ្វឹកហាត់មុនបើករដូវកាល ប៉ុន្តែអ្នកឆ្លងម្នាក់នេះមិនមានអាការធ្ងន់ធ្ងរនោះទេ ហើយគាត់ត្រូវបានគេដាក់ឲ្យនៅក្នុងផ្ទះរបស់គាត់ ដាច់ដោយឡែកពីគេ។ ដូចគ្នានេះផងដែរកាលពីថ្ងៃពុធក្រុម Athletic Bilbao បាននិយាយថាកីឡាករ៦នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩នៅពេលដែលពួកគេវិលត្រឡប់ទៅហ្វឹកហាត់មុនបើករដូវកាល។ ចំណែកក្លិប Valencia ... Read More »

Tottenham Hotspur ទិញបានខ្សែបម្រើសញ្ជាតិដាណឺម៉ាក Hojbjergក្នុងតម្លៃ១៩,៥៨លានដុល្លារ

កីឡអន្តរជាតិ៖ កីឡាករសញ្ជាតិដាណឺម៉ាក Pierre-Emile Hojbjerg បានចុះហត្ថលេខាលើកិច្ចសន្យា៥ឆ្នាំជាមួយក្លិបមាន់ខ្នាយមាស Tottenham Hotspur ។ ខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះបានចំណាយពេល៤ឆ្នាំនៅក្លិប Southampton បន្ទាប់ពីផ្លាស់មកពីក្លិបយក្សអាល្លឺម៉ង់ Bayern Munich កាលពីឆ្នាំ២០១៦ហើយបច្ចុប្បន្នត្រូវក្លិបមាន់ខ្នាយមាសចុះកិច្ចព្រមព្រៀងទិញយកសម្រាប់ រដូវកាលក្រោយ។ កីឡាករ ... Read More »

កូវីដ-១៩ឆ្លងដល់កីឡាករបាល់ទាត់១៨នាក់នៅលីគទី២របស់ប្រេស៊ីលត្រូវបង្ខំចិត្តពន្យារពេលការប្រកួត

កីឡាអន្តរជាតិ៖ ការប្រកួតបាល់ទាត់លីគទី២របស់ប្រទេសប្រេស៊ីល Serie B ត្រូវបានពន្យារពេលបន្ទាប់ពីកីឡាករចំនួន១៨នាក់មកពីក្លិប Central SportivoAlagoano (CSA) បានធ្វើតេស្តវិជ្ជមានជំងឺរាតត្បាតកូវីដ-១៩។ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បានយល់ព្រមផ្លាស់ប្តូរការប្រកួតក្នុងទឹកដីរបស់ក្លិប Chapecoense ជាមួយក្លិប CSA ដែលបានប្រកួតនៅថ្ងៃពុធនេះបន្ទាប់ពីក្លិប ... Read More »

ការប្រកួតរវាង Mike Tyson ជាមួយ Roy Jones Jr ត្រូវពន្យារពេលរហូតដល់ខែវិច្ឆិកា

កីឡាអន្តរជាតិ៖ អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ Mike Tyson បានវិលចូលសង្វៀនប្រដាល់វិញ ប៉ុន្តែត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។បុរសវ័យ៥៤ឆ្នាំ Mike Tyson នឹងត្រូវជួបជាមួយអតីតជើងឯកពិភពលោកទម្ងន់ Roy Jones Jr នៅក្នុងការប្រកួតពិព័រណ៍មួយក្នុងទីក្រុង Los ... Read More »

រដ្ឋាភិបាលវៀតណាម​ ប្រកាសឲ្យប្រជា​នេសាទ​ខ្លួន​ ​បន្ត​ការនេសាទក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង តាមផ្លូវ​ច្បាប់​ដដែល​

អន្តរជាតិ៖ ក្រសួងកសិកម្ម​ និង​អភិវឌ្ឍន៍ជនបទ​វៀត​ណា​ម បានចេញ​លិខិត​ជូនទៅ​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន ក្នុងន័យ​បញ្ជា​ឱ្យ​អាជ្ញាធរ​ទាំងនោះ​ បន្ត​ជម្រាប​ប្រាប់​ប្រជា​នេសាទ​ខ្លួនថា៖ ​ចាត់ទុក​បំរាម​នេសាទ​របស់​ចិន ឥត​បានការ និង​ជំរុញ​ឱ្យ​ប្រជា​នេសាទ​ បន្តសកម្មភាព​ផលិតកម្ម​ធម្មតា​តាមផ្លូវ​ច្បាប់​ដដែល​ ក្នុង​ដែនទឹក​កំណត់ដោយ​ប្រទេស​វៀតណាម​ ។​​ ទាំងនេះចង់បញ្ជាក់ថា បើទោះបីជា​ប្រទេស​ចិន ​ប៉ុនប៉ង​ដាក់​កំហិត​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូងក៏ដោយ​។​ ... Read More »

ព្រោះតែហ្គេម PUBG យុវវ័យម្នាក់ ត្រូវមិត្តស្រីបោកលុយជាង ៧ ម៉ឺនដុល្លារអាមេរិក ហើយគេចខ្លួនបាត់

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន World of Buzz បានចេញផ្សាយថ្មីៗនេះថា មានករណីយុវជនម៉ាឡេស៊ីវ័យ ១៤ ឆ្នាំម្នាក់ បានចាញ់បោកមិត្តស្រីដែលស្គាល់គ្នាតាមរយៈការលេងហ្គេម PUBG អស់ប្រាក់ប្រមាណជា ៣០០ ០០០ រីងហ្គីត ... Read More »

Update៖ គ្រោះថ្នាក់រថភ្លើង ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និង មេដឹកនាំស្កុតឡែន Nicola Sturgeon ចាត់ទុក ជារឿងធ្ងន់ធ្ងរបំផុត

អន្តរជាតិ៖ រថភ្លើងធ្លាក់កង់ចេញពីផ្លូវដែកនៅតំបន់ Aberdeenshire របស់ស្កុតឡែននៅថ្ងៃទី១២ខែសីហា នេះបណ្តាលឲ្យមនុស្សជាច្រើនរងរបួសជាទម្ងន់ និងមានអ្នកស្លាប់ទៀតផង។ សារព័ត៌មាន Guardian ផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ព្រមទាំងអភិបាល រដ្ឋស្វ័យភាពស្កុតឡែនលោក Nicola ... Read More »

រុស្ស៊ីច្រានចោលការមន្ទិលសង្ស័យ ពីកម្រិតសុវត្ថិភាព វ៉ាក់សាំងប្រឆាំងកូវីដ-១៩

អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី លោក Mikhail Murashko បានបញ្ជាក់ថា ការមន្ទិលសង្ស័យពីវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់រុស្ស៊ី ថាគ្មានសុវត្ថិភាព គឺជារឿងមិនត្រឹមត្រូវ មិនមានភស្តុតាង និងជាការប្រកួតប្រជែងមិនត្រឹមត្រូវ។ សារព័ត៌មាន Interfax បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ីដែលបានបញ្ជាក់នៅថ្ងៃទី១២ខែសីហានេះថា ការចោទប្រកាន់មកលើវ៉ាក់សាំងរុស្ស៊ី ចាប់ផ្តើមចេញពីការប្រកួតប្រជែងនៅលើទីផ្សារតែប៉ុណ្ណោះ។ ... Read More »

លោកត្រាំ៖ បើខ្ញុំមិនជាប់ឆ្នោត ពលរដ្ឋអាមេរិកត្រូវរៀនភាសាចិនឲ្យហើយទៅ

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ពលរដ្ឋអាមេរិក នឹងត្រូវរៀនភាសាចិនប្រសិនបើ លោកចាញ់ក្នុងការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។ លោកត្រាំបញ្ជាក់ថា បេក្ខភាពចូបៃឌិន ពិតជាទន់ជ្រាយចំពោះចិន បើទោះបីពេលឃោសនាបោះឆ្នោតលោកបៃឌិនបង្ហាញពីភាពរឹងមាំមុឺងម៉ាត់ចំពោះទីក្រុងប៉េកាំងក្តី។ លោកត្រាំបានលើកឡើងថា«អ្វីដែលពួកគេ(ក្រុមបេក្ខភាពប្រធានាធិបតីបៃឌិន)និងចិនកំពុងតែរង់ចាំនោះគឺ ការយកឈ្នះមកលើរូបខ្ញុំក្នុងពេលបោះឆ្នោត ... Read More »

Breaking news៖រថភ្លើងធ្លាក់កង់ចេញពីផ្លូវដែកនៅស្កុតឡែន

អន្តរជាតិ៖ នៅមុននេះបន្តិច យប់ថ្ងៃទី១២ខែសីហា មានរថភ្លើងមួយគ្រឿងបានធ្លាក់កង់ចេញពីផ្លូវស្ថិតនៅតំបន់ Stonehaven ភាគខាងកើតប្រទេដស្កុតឡែន។ ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ទទួលបានការហៅទូរស័ព្ទពីពលរដ្ឋនៅក្នុងតំបន់ ស្តីពីរថភ្លើងធ្លាក់កង់ចេញពីផ្លូវ ហើយអាចនឹងមានអ្នកស្លាប់និងរបួសជាច្រើន។ ភ្លាមៗនោះកម្លាំងជួយសង្គ្រោះដែលមានឧទ្ធម្ភាគចក្រ និងរថយន្តសង្គ្រោះបន្ទាន់ដល់ទៅ២៥គ្រឿងបានទៅកាន់កន្លែងកើតហេតុ។ រូបភាពបង្ហោះនៅលើបណ្តាញសង្គមបង្ហាញឲ្យឃើញថា រថយន្តជួយសង្គ្រោះនិងរថយន្តប៉ូលិស ២៥គ្រឿងរួមទាំងឧទ្ធម្ភាគចក្របានទៅដល់កន្លែងកើតហេតុ។ ជាមួយគ្នានោះគេមើលឃើញផ្សែងចេញពីព្រៃតំបន់ដែលរថភ្លើងធ្លាក់កង់ចេញពីផ្លូវដែក។ ... Read More »

រថភ្លើងចិន ដឹកសម្ភារវេជ្ជសាស្ត្រចំនួន ៤៥កុងតឺណឺ បញ្ជូនទៅអ៉ីតាលី ដើម្បីប្រយុទ្ធនឹងជំងឺ COVID-19

អន្តរជាតិ៖ នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋាភិបាលចិន បានប្រើរថភ្លើងដឹកសម្ភារវេជ្ជសាស្រ្តផ្គត់ផ្គង់ ប្រឆាំងនឹងជំងឺ COVID-19 ចំនួន៤៥កុងតឺណឺ ដោយចាកចេញពីទីក្រុងស៊ីអាន នៃខេត្តសានស៊ី (Shaanxi) ភាគពាយ័ព្យប្រទេសចិន ដើម្បីធ្វើដំណើរទៅឆ្ពោះកាន់ទីក្រុង ... Read More »

ក្រោយពីមេដឹកនាំរុស្ស៊ី ប្រកាសជោគជ័យ​លើការអភិវឌ្ឍវ៉ាក់សាំង COVID-19 លឿនពេក រដ្ឋមន្រ្តីអាល្លឺម៉ង់ចេញមុខរិះគន់យ៉ាងចាស់ដៃ

អន្តរជាតិ៖ បន្ទាប់ពីមេដឹកនាំរុស្ស៉ី បានប្រកាសជោគជ័យលើការអភិវឌ្ឍវ៉ាក់សាំង COVID-19 របស់ខ្លួនទាំងមិនទាន់ធ្វើតេស្តស្វែងរកប្រសិទ្ធភាពនិងសុវត្ថិភាពឲ្យបានត្រឹមត្រូវផងនោះ ។ បានធ្វើឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់លោក ហ្សែនស៍ ស្ពេន (Jens Spahn) នៅថ្ងៃពុធទី១២ ខែសីហា ឆ្នាំ២០២០នេះបានចេញមុខ រិះគន់ប្រទេសរុស្ស៊ីចំៗតែម្តង ... Read More »

ក្រោយប៉ូលិសហុងកុង ឃាត់ខ្លួនមហាសេដ្ឋីសារព័ត៌មានម្នាក់ អស់រយៈពេល៣៦ម៉ោង ពេលនេះត្រូវបានដោះលែងនៅក្រៅឃុំជាបណ្តោះអាសន្ន

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន AFP ចេញផ្សាយនៅយប់ថ្ងៃទី១១ខែសីហា ឆ្នាំ២០២០នេះថា លោក Jimmy Lai ដែលជាមហាសេដ្ឋីសារព័ត៌មានប្រចាំហុងកុង ខណៈដែលលោក ត្រូវបានប៉ូលិសឃាត់ខ្លួន ពីបទគប់គិតជាមួយបរទេស ដែលជាបទឧក្រិដ្ឋមួយមានចែងក្នុងច្បាប់សន្តិសុខជាតិថ្មី របស់ទីក្រុងហុងកុងអស់រយៈពេល៣៦ម៉ោងនោះ ពេលនេះត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ... Read More »

នូវែលហ្សេឡង់ អនុម័តច្បាប់គម្លាតសង្គមជាថ្មីក្រោយពីមានអ្នកឆ្លងកូវីដ​-១៩​ក្នុងស្រុក

អន្តរជាតិ៖ សារព័តមានCNN នៅថ្ងៃទី​១២ខែសីហា បានផ្សាយថា ទីក្រុង Auckland ដែលមានពលរដ្ឋច្រើនជាងគេបំផុតនៅក្នុងប្រទេស នូវែលហ្សេឡង់​បានសម្រេច​ វិលត្រឡប់ទៅកាន់ស្ថានភាពគ្រាមានអាសន្ន ក្រោយពីមានករណីឆ្លងកូវីដ​-១៩ ក្នុងសហគមន៍បន្ទាប់ពីមិនមានអ្នកឆ្លង​១២០ ថ្ងៃកន្លងមក។ នេះជាលើកទីមួយ​ហើយដែលក្រោយរយៈពេល​១២០ថ្ងៃមិនមានអ្នកឆ្លង ហើយច្បាប់គម្លាតសង្គមក៏ត្រូវបានលុបចេញ។​ប៉ុន្តែនៅពេលនេះស្ថានភាពបានវិលត្រឡប់​ទៅកាន់សភាពរស់នៅតាមច្បាប់គម្លាតសង្គម​វិញ។ នាយករដ្ឋមន្ត្រី នូវែលហ្សេឡង់ ... Read More »

រដ្ឋាភិបាល​ប៊ូ​តង់ បញ្ជា​ឲ្យ​បិទ​ប្រទេស​ទាំងមូលបន្ទាប់ពី​ស្ត្រី​ម្នាក់ ចាក​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក មាន​ផ្ទុក COVID-19

អន្តរជាតិ៖ ស្ត្រី​ម្នាក់ ក្រោយយ​ចាក​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ហើយរកឃើញមាន​ផ្ទុក COVID-19 នោះ ស្រាប់តែនៅ​ថ្ងៃទី​១១ ខែសីហាម្សិលមិញនេះ រដ្ឋាភិបាល​ប៊ូ​តង់ បាន​បញ្ជា​ឲ្យ​បិទ​ប្រទេស​ទាំងមូល ។ ហើយនេះ​ករណី​លើកដំបូង ដែល​ប៊ូ​តង់​បិទ​ប្រទេស​ទាំងមូល​ក្រោយ​ផ្ទុះ​ករណី​ឆ្លង​មក​។ បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ... Read More »

ក្រុមហ៊ុន Facebook បដិសេធ​សំណើ​បញ្ចេញ​កិច្ចសន្ទនា​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា ​ដែល​រង​ការចោទប្រកាន់ធ្វើទុក្ខបុកម្នេញ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​

     អន្តរជាតិ៖ ​ដោយ​ឈរលើ​គោលការណ៍​នៃ​ការគោរព​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់​ ក្រុមហ៊ុន​ Facebook បាន​បដិសេធ​សំណើ​បញ្ចេញ​ឯកសារ​ពាក់ព័ន្ធ​របស់​មេដឹកនាំ​យោធា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា ដែល​រង​ការចោទប្រកាន់ និង​សង្ស័យថា​បាន​ប្រព្រឹត្ត​បទល្មើស​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ បើតាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ចុង​សប្តាហ៍​មុនបាននិយាយថា ក្រុមហ៊ុន​បណ្តាញ​សង្គម​ពិភពលោក Facebook​មួយ​នេះបាន​ទទូច​តុលាការ​អាមេរិក​បដិសេធ​ការទាមទារ និង​សំណើ​របស់​ប្រទេស​ហ្គំ​បី ... Read More »

Matuidi អាចនឹងធ្វើដំណើរទៅកាន់ក្លិប Inter Miami របស់លោកDavid Beckham

លោក David Beckham កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការនាំយកកីឡាករដើម្បីជួយក្រុមរបស់គាត់នៅក្លិប Inter Miami នៅពេលពួកគេចាប់ផ្តើមរដូវកាលដំបូងនៅលីគកំពូលអាមេរិក Major League Soccer(MLS) ។ លោក Beckham អាចងាកទៅរកក្រុមសេះបង្កង់ Juventus ... Read More »

រកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League

ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Europa League បានបញ្ចប់ហើយដោយរកឃើញ៤ក្រុមឡើងវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្នុងនោះលទ្ធផលការប្រកួតកាលពីយប់មុិញក្រុម Sevilla បានយកឈ្នះក្រុម Wolverhampton Wanderers ក្នុងលទ្ធផល១ទល់០។ ១គ្រាប់របស់ក្រុមខ្លាំងមកពីអេស្ប៉ាញ Sevilla រកបានដោយកីឡាករ ... Read More »

Villarreal ចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីជើង Kubo ពី Real Madrid

ខ្សែប្រយុទ្ធអន្តរជាតិជប៉ុន Takefusa Kubo របស់ក្លិប Real Madrid បានចូលរួមជាមួយ Villarreal ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១ឆ្នាំ។ នេះបើតាមកិច្ចព្រមព្រៀងរបស់ក្លិបទាំង២ប្រកាសកាលពីម្សិលមុិញ។ ព័ត៌មាននេះកើតឡើង៥ថ្ងៃបន្ទាប់ពីសារព័ត៌មានអេស្ប៉ាញបានរាយការណ៍ថា ក្លិបទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងគ្នាសម្រាប់កីឡាករវ័យ ១៩ឆ្នាំរូបនេះដែលបានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការខ្ចីជើងកាលពីរដូវកាលមុននៅក្លិប Mallorca ដែលជាក្លិបចាស់របស់គេ ... Read More »

ក្លិប Bordeaux តែងតាំងលោក Gasset ជាគ្រូបង្វឹកថ្មី

ក្លិបលីគកំពូលបារាំង Bordeaux បានប្រកាសពីការចុះកុងត្រាជាមួយគ្រូបង្វឹកជើងចាស់ក្នុងស្រុកលោក Jean-Louis Gasset ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំបន្ទាប់ពីការបណ្តេញគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់Paulo Sousa កាលពីថ្ងៃចន្ទកន្លងទៅ។ លោក Gasset បាននិយាយថា “ក្តីសង្ឃឹមក្នុងការវិលត្រឡប់ទៅកាន់ក្លិបមួយដែលខ្ញុំធ្លាប់មានបទពិសោធន៍ល្អ និងអស្ចារ្យជាច្រើនបានធ្វើឱ្យខ្ញុំរីករាយណាស់។ ចំណែកប្រធានក្លិបលោក Frederic ... Read More »

អាមេរិកចុះកិច្ចព្រមព្រៀងតម្លៃ​១,៥ ពាន់លានដុល្លារទិញវ៉ាក់សំាង​ប្រឆាំងកូវីដ​​-១៩​ចំនួន​១០០លានដូស

អន្តរជាតិ៖ ប្រធានាធិបតី ដូណាល់ ត្រាំ​បានប្រកាសថា អាមេរិកនឹងផ្តល់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ដល់ពលរដ្ឋ ក្រោយពេល​វ៉ាក់សាំងត្រូវបាននាយកដ្ឋានគ្រប់គ្រងស្បៀងអាហារនិងឱសថ អាមេរិក(FDA) អនុម័ត ។​ ប្រធានាធិបតីដូណាល់ ត្រាំ នៅថ្ងៃទី​១១ខែសីហា បានប្រកាសថា រដ្ឋាភិបាលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សំាងប្រឆាំងកូវីដ​-១៩​មានតម្លៃដល់ទៅ​១,៥ពាន់លានដុល្លារពីក្រុមហ៊ុនឱសថ Moderna​ របស់អាមេរិក​ ... Read More »

ស្លាប់១១៨នាក់​ក្នុងការប៉ះទង្គិចគ្នានៅស៊ូដង់ខាងត្បូង​

អន្តរជាតិ៖ មន្ត្រីស៊ូដង់ខាងត្បូង​បានប្រកាសថា មានមនុស្ស១១៨នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងពលរដ្ឋ​ប្រដាប់ដោយអាវុធនឹង​កម្លាំងរដ្ឋាភិបាល​។ មន្ត្រីស៊ូដង់ខាងត្បូង​ កាលពីថ្ងៃទី​១១ខែសីហាបានប្រកាសថា មានមនុស្ស​១១៨នាក់ស្លាប់​​ក្នុងការប៉ះទង្គិចគ្នា​ រវាងពលរដ្ឋនឹងកម្លាំងសន្តិសុខ​រដ្ឋាភិបាល​នៅតំបន់Tonj ស្ថិតនៅរដ្ឋ Warrap ។ លោក Makuei Mabior មន្ត្រីគ្រប់គ្រងតំបន់​Tonj បានឲ្យដឹងថា ការប៉ះទង្គិចគ្នារវាងពលរដ្ឋនឹង ... Read More »

គ្រាន់តែប្រកាសភ្លាមរុស្ស៊ីទទួលបានការបញ្ជាទិញវ៉ាក់សំាងប្រឆាំងកូវីដ​-១៩ ដល់ទៅ១ពាន់លានដូស ពី២០ប្រទេស

អន្តរជាតិ៖ វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​របស់រុស្ស៊ីមានឈ្មោះថា វ៉ាក់សាំងSputnik V ដែលប្រធានាធិបតីរុស្ស៊ីបានប្រកាស នៅថ្ងៃទី​១១ខែសីហាពីជោគជ័យនៃវ៉ាក់សាំងនេះ។​​ ជាមួយគ្នានេះមានប្រទេសចំនួន​២០​ហើយបានបញ្ជាទិញវ៉ាក់សាំងខាងលើ សរុបមានដល់ទៅ​១ពាន់លានដូស។ សារព័ត៌មានរ៉យទ័របានផ្សាយថា រុស្ស៊ីដាក់ឈ្មោះវ៉ាក់សំាងប្រឆាំងកូវីដ​​-១៩ គឺ “Sputnik V” ក្រោយពេលក្រសួងសុខាភិបាល​បានផ្តល់លិខិតអនុញ្ញាតឲ្យ​មជ្ឈមណ្ឌល​Gamaleya សហការជាមួយ​ក្រសួងការពារជាតិរុស្ស៊ីស្រាវជ្រាវនឹងផលិតវ៉ាក់សាំងនេះ។​ លោក ... Read More »

ទីក្រុងដាណាងចែកកាតសម្រាប់ទៅផ្សារដល់ពលរដ្ឋក្នុងពេលបិទទីក្រុង

វៀតណាម៖ នៅថ្ងៃទី១១ ខែសីហា គណៈកម្មការទីក្រុងដាណាង​បានបញ្ជាឲ្យ ថ្នាក់ដឹកនាំ​ខណ្ឌ ឃុំ សង្កាត់ បោះពុម្ពកាតចែកចាយដល់ពលរដ្ឋ​ កំណត់ពេលវេលាត្រូវទៅផ្សារ ចៀសវាងប្រមូលផ្តុំគ្នាច្រើនមិនអាចទប់ស្កាត់ការឆ្លងកូវីដ​-១៩បាន។ នៅរសៀលថ្ងៃទី​១១ ខែសីហានេះ​ក្រុមការងារបានដើរតាមផ្ទះដើម្បីចែកចាយកាតទៅផ្សារនៅ«ថ្ងៃគូ និងថ្ងៃសេស»​ ហើយគ្រួសារនីមួយៗ​គឺទទួលបានលិខិត (កាត)សម្រាប់ទៅផ្សារបានតែ​៥ប៉ុណ្ណោះ​ក្នុងរយៈពេល​១៥ថ្ងៃ។ កាតទៅផ្សារមានប្រសិទ្ធភាពចាប់ពីព្រឹកថ្ងៃទី​១២ស្អែកនេះ​ទៅ ... Read More »

ប្រធានាធិបតីពូទីន៖ រុស្ស៊ីជាប្រទេស​ទីមួយលើពិភពលោកមានវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩

ប្រធានាធិបតីរុស្ស៊ី លោកពូទីន នៅថ្ងៃទី១១ខែសីហានេះបានប្រកាសនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា រុស្ស៊ីគឺជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលមានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ។ ប្រធានាធិបតីពូទីនបានស្នើដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាលMikhail Murashko បន្តផ្តល់ព័ត៌មានឲ្យលោកពាក់ព័ន្ធនឹងវ៉ាក់សាំង​កូវីដ​-១៩​។ ទន្ទឹមនឹងនោះប្រធានាធិបតីពូទីនបានបញ្ជាក់ថា វ៉ាក់សាំង​របស់រុស្ស៊ី ពិតជាមានប្រសិទ្ធភាពនិងសុវត្ថិភាព ។ ប្រធានាធិបតីពូទីនបានបញ្ជាក់ថា «យើងខ្ញុំសង្ឃឹមថា​យើងនឹងចាប់ផ្តើមផលិតវ៉ាក់សាំងជាទ្រង់ទ្រាយធំក្នុងពេលដ៏ខ្លីខាងមុខ​ ... Read More »

ឃាត់ខ្លួនសេដ្ឋី​ឧស្សាហកម្ម​រ៉ែ​របស់​ចិន​ម្នាក់ ក្រោយកាន់​កាប់​ជំនួញ​ជីក​រ៉ែ​ធ្បូ​ង​ថ្ម​ខុសច្បាប់ ក្នុង​តំបន់អភិរក្ស

អន្តរជាតិ៖ ​បើតាម​ការចុះផ្សាយ​កាសែត​ហុងកុង South China Morning Post និយាយថា សេដ្ឋី​ឧស្សាហកម្ម​រ៉ែ​របស់​ចិន​ម្នាក់ ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​ ពាក់ព័ន្ធករណី​កាន់កាប់​ជំនួញ​ជីក​រ៉ែ​ធ្បូ​ង​ថ្ម​ខុសច្បាប់​យ៉ាង​បើកចំហក្នុង​តំបន់ភ្នំ​អភិរក្ស​របស់​រដ្ឋាភិបាល​ចិន​។​ មិនតែប៉ុណ្ណោះ ​មន្ត្រី​ចិន​៥​នាក់​ទៀតក្នុង​ទីក្រុង Haixi ក៏ត្រូវ​បាន​ដកហូត​តំណែង និង​ដាក់​ក្រោម​ការស៊ើបអង្កេត​ប្រឆាំង​អំពើពុករលួយ​។ កាសែត​ហុងកុង ... Read More »