ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

វិភាគអន្តរជាតិ៖ សហរដ្ឋអាមេរិកបាក់មុខក្រោយប្រទេសរុស្ស៊ីទទួលជ័យជម្នះនៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មនៅស៊ីរី

កន្លងមកមេទ័ពរុស្ស៊ីម្នាក់ឈ្មោះ Valery Asapov និងមេទ័ពរងពីរនាក់ស្លាប់ នៅក្នុង ការវាយប្រហារ ចំគោលដៅ ដូចករណី កម្លាំងទាហានរុស្ស៊ី រងការវាយប្រហារនៅ ទីក្រុង Hama ។ រុស្ស៊ីបានចោទប្រកាន់ ​ ... Read More »

កូរ៉េខាងជើងនឹងមិនចរចាឡើយរហូតដល់មានសមត្ថភាពគ្រប់គ្រាន់វាយប្រហារសហរដ្ឋអាមេរិក

កូរ៉េខាងជើងមិនព្រមអង្គុយតុចរចាជាមួយអាមេរិក ឡើយរហូតដល់ប្រទេសនេះ មានសមត្ថភាពគ្រប់គ្រាន់សិនគឺមានកាំជ្រួចមីស៊ីលឆ្លងទ្វីប និង គ្រាប់បែកបរមាណូ អាចវាយប្រហារគោលដៅនានាក្នុងទឹកដីអាមេរិក ទើបអាចឈានទៅចរចាជានួយ អាមេរិកបាន។ សារព័ត៌មាន CNN បានផ្សាយថា ការប្រកាសខាងលើរបស់កូរ៉េខាងជើង ធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង កាលពីថ្ងៃទី១៧ ខែតុលា ... Read More »

ប្រជាពលរដ្ឋកាតាឡូនៀជាង២សែននាក់ធ្វើបាតុកម្មតវ៉ាឲ្យដោះលែងមេដឹកនាំទាមទារផ្តាច់ខ្លួន

ពលរដ្ឋកាតាឡូនៀជាង ២សែននាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មទាមទារឲ្យរដ្ឋាភិបាល អេស្បា៉ញដោះលែងអ្នកនយោបាយ២រូបដែលគាំទ្រការផ្តាច់ខ្លួនរបស់តំបន់ កាតាឡូនៀ ដែលបានចាប់ខ្លួនកាលពី ថ្ងៃទី១៦ ខែតុលា។ ក្រុមបាតុករបានស្រែកពាក្យស្លោក ឲ្យដោះលែងលោក Sanchez និង លោក Cuixart ដែលជាអ្នកនយោបាយគាំទ្រ ដល់ការផ្តាច់ខ្លួន ... Read More »

ប្រធានាធិបតីហ្វុីលីពីន ប្រកាសរំដោះបានទីក្រុងម៉ារ៉ាវីពីក្រុមភេរវកម្ម

ប្រធានាធិបតីហ្វុីលីពីន លោក Rodrigo Duterte បានប្រកាសថា កម្លាំងទាហាន បានរំដោះទីក្រុងម៉ារ៉ាវីទាំងស្រុងពីដៃក្រុមភេរវកម្មម៉ូតេ ដែលមានភាពជិតស្និទ្ធនឹងក្រុមភេរវកម្ម ISនៅក្នុងប្រទេសស៊ីរីនិងអីុរ៉ាក់។ កាលពីថ្ងៃទី១៧ ខែតុលា ប្រធានាធិប តីហ្វុីលីពីន លោក ឌុយទែរតេបានប្រកាស ... Read More »

បក្សកុម្មុយនីស្តចិនធ្វើសមាជជ្រើសរើសមេដឹកនាំថ្មី

គណបក្សកុម្មុយនីស្តចិនបានចាប់ផ្តើមធ្វើសមាជជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន ដែលសមាជកនេះធ្វើឡើងរៀងរាល់៥ឆ្នាំម្តង។ សមាជលើកនេះប្រព្រឹត្តឡើងកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ដោយបិទទ្វារជិត និងមានសមាជិក សមាជិកាប្រមាណជាង២ពាន់នាក់ចូលរួម ស្ថិតក្រោមការយាមកាមផ្នែកសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត។ ប្រធានាធិបតីចិន លោកស៊ី ជីងពីន ដែលប្រភពវាយប្រហារលើកឡើងថាកំពុងខិតខំប្រមូលផ្តុំអំណាចនោះត្រូវគេទាយទុកមុនថា នៅតែជាអ្នកកាន់តំណែងកំពូលរបស់ចិន ហើយដឹកនាំប្រទេសនេះថែមមួយអាណត្តិទៀត។ ... Read More »

អាមេរិក៖ កូរ៉េខាងជើងកំពុងផលិតនាវាមុជទឹកថ្មីបំពាក់កាំជ្រួចមីស៊ីល

កាលពីថ្ងៃទី១៨ ខែតុលា សារព័ត៌មាន The Diplomat បានដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលអាមេរិក បានឲ្យដឹងថា ក្រុមចារកិច្ចអាមេរិកបានប្រទេសឃើញនាវាមុជទឹកថ្មីរបស់កូរ៉េខាងជើងដើរដោយថាមពល Diesel កំពុងតែផលិតនៅតំបន់Sinpo ឆ្នេរសមុទ្រ ភាគខាងកើតកូរ៉េខាងជើង។ តាមការវាយតម្លៃរបស់ក្រុមចារកិច្ចអាមេរិក នាវាមុជទឹកខាងលើរបស់កូរ៉េខាងជើមានចំណុះ២០០០តោន ដែលជានាវាធំបំផុតរបស់កូរ៉េខាជើង។ ... Read More »

ច្បាប់ហាមជនអន្តោប្រវេសន៍របស់លោក ត្រាំ ត្រូវបានរារាំងជាលើកទី៣

ចៅក្រុមតុលាការអាមេរិក បានចេញសេចក្តីសម្រេច រារាំងច្បាប់ហាមជនអន្តោប្រវេសន៍ថ្មីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅមុនពេលច្បាប់នេះចូលជាធរមាន។ នេះជាលើកទី៣ហើយដែលលោក ត្រាំ ចេញច្បាប់ហាមជនអន្តោប្រវេសន៍ ពីប្រទេសមួយចំនួនចូលអាមេរិក ត្រូវបានរារាំងទាំង៣លើក។ សារព័ត៌មានរ៉យទ័របានផ្សាយថា ច្បាប់ហាមជនអន្តោប្រវេសន៍ថ្មី បន្ថែមទៅលើច្បាប់ ហាមប្រាមពលរដ្ឋមកពី៨ប្រទេស ... Read More »

រយៈពេល១០ឆ្នាំ Tottenham រកចំណូលបាន៦៥៥លានអឺរ៉ូពីការលក់កីឡាកររបស់ខ្លួន

ក្លិប Tottenham Hotspur ដែលជាក្រុមខ្លាំងមួយនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេសកំពុងរក បានចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់៦៥៥លានអឺរ៉ូពីការលក់កីឡាករឆ្នើមៗរបស់ខ្លួនក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ក្រុម Tottenham Hotspur ស្ថិតនៅភាគខាងជើងទីក្រុងឡុងមានសេដ្ឋីជាជនជាតិអង់គ្លេសឈ្មោះ Daniel Philip Levy ជាក្លិបពូកែខាងបណ្ដុះកីឡាករឆ្នើមវ័យក្មេងហើយលក់ទៅវិញក្នុងតម្លៃកប់ៗពពក។ ថ្មីៗនេះក៏មានព័ត៌មានដ៏ចាប់អារម្មណ៍មួយដែរដែលក្រុម Real ... Read More »

វិភាគអន្តរជាតិ៖ ក្រោយយកឈ្នះក្រុម IS ស៊ីរីនិងអីុរ៉ាក់ត្រូវពុះហែកប្រទេសចែកគ្នាជាពីរ

ស្ថានភាពនៅក្នុងប្រទេសអីុរ៉ាក់និងស៊ីរី មិនអាចស្វែងរកសន្តិភាពឃើញនោះឡើយ ក្រោយពេលសង្គ្រាមវាយប្រហារក្រុមភេរវកម្ម បានបញ្ចប់ប្រទេសទាំងពីរនៅមាន សង្គ្រាមស៊ីវិល បែងចែកទឹកដីគ្នាគ្រប់ គ្រងទៀត។ ក្រុមអ្នកវិភាគបានលើកឡើង ថា ទាំងនោះជាយុទ្ធសាស្ត្ររបស់អាមេរិកនៅក្នុងការគ្រប់គ្រងតំបន់សម្បូរដោយធនធានប្រេង។ នៅក្នុងប្រទេសស៊ីរី ដោយមិនអាចផ្តួលរំលំរដ្ឋាភិបាលលោកអាល់អាសាដ ដែលមានរុស្ស៊ីនៅពីក្រោយខ្នងបានអាមេរិកក៏គាំទ្រដល់ក្រុមទាហានសេរី ក្នុងការបង្កើត រដ្ឋាភិបាលយោធា ... Read More »

ភ្លើងឆេះព្រៃនៅអាមេរិកនិងព័រទុយហ្គាល់ស្លាប់និងរបួសជាច្រើន

ភ្លើងឆេះព្រៃបានគំរាមកំហែងដល់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សជាច្រើន នៅអាមេរិក និងព័រទុយហ្គាល់បណ្តាលឲ្យមនុស្សជាច្រើនត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព។ នៅអាមេរិកមានអ្នកស្លាប់ដោយភ្លើងឆេះព្រៃកើនឡើងដល់៤០នាក់ហើយ ចំណែកនៅប្រទេសព័រទុយហ្គាល់ វិញ មានអ្នកស្លាប់៣នាក់ផងដែរ។ នៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ក្រុមពន្លត់អគ្គិភ័យបានចាប់ផ្តើម ធ្វើការយ៉ាងស្វិតស្វាញបំផុតព្យាយាមពន្លត់ភ្លើងឆេះព្រៃដែលបានកើតឡើង តាំងពីសប្តាហ៍ កន្លងមក។ ពលរដ្ឋ៤០នាក់បានស្លាប់ គឺ ... Read More »

បង់ក្លាដែសប្រឈមនឹងលំហូរចូលនៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ា

បង់ក្លាដែសជាប្រទេសក្រីក្រប្រឈម នឹងគ្រោះធម្មជាតិជាច្រើន មិនតែប៉ុណ្ណោះប្រទេសនេះត្រូវទទួលរងនូវការហូរចូលនៃជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ទាំងពីប្រទេស មីយ៉ាន់ម៉ា និងប្រទេស ឥណ្ឌា។ ថ្នាក់ដឹកនាំក្នុងស្រុកមួយនៃប្រទេស បង់ក្លាដែសបានប្រកាសឲ្យដឹងពីការពង្រឹងសន្តិសុខនៅតាមបណ្តោយព្រំដែនជាមួយប្រទេសឥណ្ឌានៅប៉ែកខាងលិច។ គោល ដៅ គឺដើម្បីទប់ស្កាត់លំហូរជាយថាហេតុនៃជនជាតិភាគតិចរ៉ូហ៊ីងយ៉ាពីប្រទេស ឥណ្ឌា។ ឥណ្ឌាដែលបានប្រកាសឲ្យដឹងនាខែសីហាកន្លងទៅថ្មីៗនេះថា ... Read More »

កូរ៉េខាងជើង៖ សង្គ្រាមបរមាណូនឹងកើតឡើងគ្រប់ពេលវេលា

តំណាងកូរ៉េខាងជើង បានបញ្ជាក់ថា កូរ៉េខាងជើងទទួលរងការគំរាមកំហែង ដោយផ្ទាល់ពីអាមេរិកចាប់តាំងពីឆ្នាំ១៩៧០មក។ ទីក្រុងវ៉ាស៊ីនតោនបានឡើងគម្រោងសម្ងាត់ក្នុងការធ្វើឃាតមេដឹកនាំកូរ៉េខាងជើង។ កាលពីថ្ងៃទី១៦ ខែតុលា សហគមន៍ អឺរ៉ុប បានចេញច្បាប់ដាក់ទណ្ឌកម្ម ហាមប្រាមដឹកជញ្ជូនទៅលើកូរ៉េខាងជើង ។ ក្នុងពេលជាមួយគ្នានោះឯអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅ អង្គការសហប្រជាជាតិបាន ព្រមានថា ... Read More »

ចិនបង្កើនសន្តិសុខការពារនៅមុនមហាសន្និបាតបក្សកុម្មុយនីស្តចិន

រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើន សន្តិសុខការពារនៅតាមទីសាធារណៈនិងកន្លែងកម្សាន្តនានាក្នុងទីក្រុង មុនពេល មហាសន្និបាតបក្ស កើតឡើង។ សារព័ត៌មានចិនបានផ្សាយថា មាន តំណាង ជាង ២០០០នាក់ មកពីតំបន់ ផ្សេងៗ ក្នុងប្រទេសចិនមកប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំង ចូលរួមមហាសន្និបាតបក្ស ... Read More »

Raheem Sterling សម្លឹងឃើញអនាគតវែងឆ្ងាយនៅក្នុងក្លិប Man City

កីឡាករអន្តរជាតិអង់គ្លេស Raheem Sterling បានបញ្ជាក់ថា គាត់នឹងនៅលេងឲ្យក្លិប Manchester Cityរយៈពេលច្រើនឆ្នាំទៀត។ ចំណែកលោក Pep Guardiola អ្នកចាត់ការក្លិប Manchester City ឲ្យដឹងថា Raheem ... Read More »

Mauricio Pochettino ថា Harry Kane ជាTotti របស់មាន់ខ្នាយមាស

លោក Mauricio Pochettino អ្នកចាត់ការទូរទៅក្លិបមាន់ខ្នាយមាស Tottenham Hotspurបានថ្លែងថា ខ្សែប្រយុទ្ធ Harry Kane នឹងលេងឲ្យក្រុមអង់គ្លេសរយៈពេលយូរ រហូតដល់ចូលនិវត្តន៍ដូច Francesco Totti របស់ Roma ... Read More »

យន្តហោះចម្បាំងអ៊ីស្រាអែលបំផ្លាញប្រព័ន្ធមីស៊ីលការពារដែនអាកាសនៅស៊ីរី

យន្តហោះចម្បាំងអ៊ីស្រាអែល ដែលបានបំពេញភារកិច្ចយាមល្បាតនៅដែនអាកាសប្រទេសលីបង់ បានបាញ់បំផ្លាញ ប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ស៊ីរី ដោយអ៊ីស្រាអែលបានចោទប្រកាន់ថា ស៊ីរី បានបាញ់មីស៊ីលមុន។ សារព័ត៌មាន Sputnik បានផ្សាយថា កម្លាំងទាហានអាកាសអ៊ីស្រាអែល កាលពីថ្ងៃទី១៦ ខែតុលា បានប្រកាសថា យន្តហោះចម្បាំងអ៊ីស្រាអែលបានយាមល្បាតនៅលើដែនអាកាសប្រទេសលីបង់ ... Read More »

IscoថាCristiano Ronaldoត្រូវតែឈ្នះពានរង្វាន់Ballon d’Or

កីឡាករអេស្ប៉ាញ Isco បានបង្ហាញជំនឿចិត្តថាខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldoនឹងឈ្នះពានរង្វាន់Ballon d’Orឆ្នាំនេះ។ Ronaldo និង Isco ស្ថិតនៅក្នុងចំណោមបេក្ខជន៣០នាក់ចុងក្រោយដែលអាច ឈ្នះពានរង្វាន់បាល់ទាត់បារាំងBallon d’Or។ កីឡាករ Isco បានសារពភាពថាគាត់ក៏ប្រាថ្នាចង់ជាប់ជាបេក្ខជិត៣នាក់ចុងក្រោយដែរ ... Read More »

Antonio Valencia ឈ្នះពានគ្រាប់បាល់ល្អបំផុតប្រចាំខែកញ្ញា

ខ្សែការពារស្តាំសញ្ជាតិអេក្វាឌ័រកីឡាករ Antonio Valencia របស់ក្រុមបិសាចក្រហម Man.United បានឈ្នះពានគ្រាប់បាល់ស៊ុតបញ្ចូល ទី ល្អបំផុត ប្រចាំខែកញ្ញា(Goal of the month)។គ្រាប់បាល់ដ៏ល្អបំផុតរបស់កីឡាករក្រុមជម្រើសជាតិអេក្វាឌ័រគឺជាគ្រាប់បាល់1គ្រាប់ ដែលយកឈ្នះក្រុម Everton ក្នុងចំណោមគ្រាប់បាល់សរុប២គ្រាប់ ... Read More »

Premier League នឹងប្តូរបាល់ថ្មី១គ្រាប់មានតម្លៃ១៣៣ដុល្លារនៅចុងខែតុលានេះ

លីកបាល់ទាត់ដ៏ល្បីរបស់អង់គ្លេស (Premier League) បានប្រកាសពីការផ្តាល់ប្តូរបាល់ ថ្មីចាប់ពីចុងខែតុលានេះទៅ ដោយបាល់ថ្មីពណ៌លឿង លាយខៀវ និងក្រហមតិចៗ ដែលត្រូវបានផលិតដោយក្រុមហ៊ុន Nike នឹងត្រូវបានដាក់ឲ្យដំណើរក្នុងការប្រកួតបាល់ទាត់ក្នុង ក្របខ័ណ្ឌអង់គ្លេស Premier League ចាប់ពីថ្ងៃទី២៩ ... Read More »

វិភាគអន្តរជាតិ៖ សហរដ្ឋអាមេរិកត្រូវតែបង្ខំចិត្តទទួលស្គាល់ថាប្រទេសកូរ៉េខាងជើងជាប្រទេសមហាអំណាចបរមាណូ

សារព័ត៌មាន South china morning post បានដកស្រង់សម្តីលោកស្រី Su Mi Terry អ្នកឯកទេសវិភាគ ស្តីអំពីតំបន់អាស៊ី ភាគខាងកើត ដែលធ្វើការនៅក្នុងអង្គការចារកិច្ចអាមេរិក CIA តាំងពីជំនាន់អតីត ... Read More »

តម្លៃប្រេងកើនឡើងក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកគំរាមដាក់ទណ្ឌកម្មលើប្រទេសអីុរ៉ង់

ការព្រួយបារម្ភជុំវិញសកម្មភាពដាក់ ទណ្ឌកម្មទៅលើប្រទេសអីុរ៉ង់ របស់ប្រធា នាធិបតីអាមេរិកដូណាល់ ត្រាំ បានធ្វើឲ្យ តម្លៃប្រេងនៅលើពិភពលោក កើនឡើង នៅក្នុងសប្តាហ៍ថ្មីនេះ។ ពេលថ្មីៗនេះតម្លៃប្រេង Brent មាន ដល់ទៅ៥៧,៧៩ ដុល្លារក្នុងមួយបារ៉ែល គឺកើនឡើង ... Read More »

សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំធ្វើឲ្យស្ថានភាពកាន់តែតានតឹង

កម្លាំងទាហានជើងទឹកអាមេរិក និងកូរ៉េ ខាងត្បូង នៅថ្ងៃទី១៦ខែតុលានេះបាន ចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាជាទ្រង់ទ្រាយធំនៅតំបន់សមុទ្រ ស្ថិតក្នុងឧបទ្វីបកូរ៉េ ។ សមយុទ្ធនោះនឹងធ្វើឲ្យស្ថានភាពកាន់តែតានតឹងខ្លាំងឡើងៗ។ សារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានផ្សាយថា ការធ្វើសមយុទ្ធខាងលើមានឈ្មោះថាយុទ្ធសាស្ត្រពិសេសទប់ទល់ ហេតុការណ៍នៅលើដែនសមុទ្រ (MCSOFEX)ធ្វើឡើងនៅតំបន់សមុទ្រភាគខាងកើតកូរ៉េខាងត្បូង។ការធ្វើសមយុទ្ធនោះ មានការចូលរួមពីនាវាផ្ទុកយន្តហោះអាមេរិក ... Read More »

ហ្វីលីពីនប្រកាសថាជិតរំដោះបានទីក្រុងម៉ារ៉ាវី

កាលពីថ្ងៃទី១៥ ខែតុលា កម្លាំងទាហានហ្វីលីពីនបានទម្លាក់គ្រាប់បែកជាច្រើន ទៅលើទីតាំងក្រុមភេរវកម្មនៅទីក្រុងម៉ារ៉ាវី ហើយរដ្ឋាភិបាលបានបញ្ជាក់ថាសង្គ្រាមវាយប្រហារក្រុមភេរវកម្ម នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ។ សារព័ត៌មាន AFP បានផ្សាយថា កម្លាំងទាហានហ្វីលីពីនបានប្រើប្រាស់យន្តហោះ FA-50 ហោះហើរនៅលើអាកាសទីក្រុងម៉ារ៉ាវី កាលពីថ្ងៃទី១៥ ខែតុលា ។ ... Read More »

ទិដ្ឋភាពវាយប្រហារភេរវកម្មស្លាប់និងរបួសជាង៥០០នាក់នៅស៊ូម៉ាលី

ការវាយប្រហារជាទ្រង់ទ្រាយធំ នៅប្រទេសស៊ូម៉ាលី បណ្តាលឲ្យអគារជាច្រើនត្រូវបាក់ស្រុត និងសម្លាប់មនុស្សយ៉ាងតិច២៧៦នាក់ និងជាង៣០០នាក់រងរបួស។ ចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាបន្តទៀត ក្នុងពេលដែលអ្នករងរបួសធ្ងន់កំពុងស្ថិត ក្នុងការសង្គ្រោះបន្ទាន់។ អ្នកដែលនៅពីក្រោយការវាយប្រហារខាងលើ គឺជាសំណួរយ៉ាងមិនទាន់មានចម្លើយ។ ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា មានការផ្ទុះគ្រាប់បែកបង្កៃក្នុងរថយន្ត២ផ្សេងគ្នា កាលពីថ្ងៃទី១៤ ខែតុលា ក្នុងទីក្រុង ... Read More »

ស្លាប់និងរងរបួសមនុស្សច្រើននាក់ណាស់នៅស៊ូម៉ាលី ករណីវាយប្រហារគ្រាប់បែក

គេរាយការណ៍ថា យ៉ាងតិចមនុស្ស៣០នាក់បានស្លាប់ ករណីវាយប្រហារគ្រាប់បែកនៅទីក្រុង Mogadishu ប្រទេសស៊ូម៉ាលី នៅទីតាំងមួយដែលដេរដាស់ដោយមនុស្សចុះឡើង។ កាសែតប៊ីប៊ីស៊ីបានផ្សាយកាលពី៨ម៉ោងមុននេះថា មនុស្សច្រើននាក់ផ្សេងទៀតបានរងរបួស ក្រោយពីរថយន្តដឹកទំនិញមួយគ្រឿងបង្ក្រប់ដោយគ្រាប់បែកបានផ្ទុះនៅជិតផ្លូវចូលទៅកាន់សណ្ឋាគារមួយ។ លោកប៉ូលិសបានថ្លែងថា មនុស្ស២នាក់ទៀតក៏បានស្លាប់ក្នុងអំពើវាយប្រហារលើកទី២ ស្ថិតនៅខណ្ឌ Madina ទីក្រុងដដែលខាងលើនោះដែរ ហើយគេមិនទាន់ដឹងថា ... Read More »

ធ្លាក់យន្តហោះដឹកទំនិញយោធាបារាំងស្លាប់ និងរងរបួស១០នាក់

ប្រភពប៊ីប៊ីស៊ីផ្សាយនៅព្រលប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧(ម៉ោងនៅកម្ពុជា) ថា យន្តហោះដឹកទំនិញមួយគ្រឿងបានធ្លាក់នៅឈូងសមុទ្រ Ivory បន្ទាប់ពីយន្តហោះនេះបានចាកចេញពីអាកាសយានដ្ឋាន Abidjan បានរយៈពេលតែបន្តិចប៉ុណ្ណោះ ដោយសម្លាប់មនុស្ស៤នាក់ និង៦នាក់ផ្សេងទៀតរងរបួស។ បំណែកនៃយន្តហោះរបស់កងទ័ពអាកាសត្រូវបានរសាត់អណ្តែតបោកបក់នៅលើឆ្នេរសមុទ្រមួយ ដែលអ្នកជួយសង្គ្រោះអាចមើលឃើញនោះជាអ្នកបើកបរយន្តហោះដែលនៅរស់។ បើតាមប្រភពព័ត៌មានក្នុងតំបន់ Koaci ... Read More »

ក្រុមភេរវកម្មISនៅក្នុងស៊ីរីមានមិនដល់១០ភាគរយគឺជាជោគជ័យរបស់រុស្ស៊ីក្នុងសង្គ្រាមប្រឆំាងភេរវកម្ម

ក្នុងរយៈពេលជាច្រើនឆ្នាំដែលអាមេរិកនិងសម្ពន្ធមិត្តវាយប្រហារ ប្រឆាំងក្រុម ភេរវកម្ម IS នៅក្នុងប្រទេសអីុរ៉ាក់និងស៊ីរី ប៉ុន្តែមិនបានធ្វើឲ្យក្រុមភេរវកម្មចុះខ្យោយនោះឡើយ ផ្ទុយទៅវិញធ្វើឲ្យក្រុមភេរវកម្មកាន់តែកើនឡើង និងមានអាវុធទំនើបៗជាច្រើនប្រើប្រាស់ទៀតផង។ ទាំងនោះហើយ បានជា ស៊ីរីអីុរ៉ង់ និងប្រទេសមួយចំនួនទៀតបានចោទប្រកាន់អាមេរិកថាជាអ្នកគាំទ្រក្រុមភេរវកម្ម IS ។ ក្នុងពេលដែលរដ្ឋាភិបាលរុស្ស៊ីបាន ... Read More »

បាត់ខ្លួន១០នាក់ក្នុងហេតុការណ៍លិចនាវាដឹកទំនិញនៅហ្វុីលីពីន

នាវាដឹកទំនិញមួយគ្រឿងរបស់កោះ ហុងកុងបានជួបគ្រោះថ្នាក់លិចនៅក្នុង តំបន់សមុទ្រហ្វុីលីពីន បណ្តាលឲ្យនាវិក ១០នាក់បាត់ខ្លួននិង ១៦នាក់ទៀត ជួយ សង្គ្រោះទាន់ពេលវេលា។ កម្លាំងទាហានការពារដែនសមុទ្រជប៉ុន បានឲ្យដឹងថា នាវាដឹកទំនិញ ដែលបាន ចុះបញ្ជីនៅហុងកុង បានលិចនៅឆ្នេរ សមុទ្រ ... Read More »

ប៉ាឡេស្ទីនរួបរួមអីុស្រាអែលព្រួយបារម្ភ

ក្រុមហាម៉ាស និងក្រុមហ្វាតាបានចុះ កិច្ចព្រមព្រៀង ជានាគ្នាវិញក្រោយពេល បែកបាក់ជាង ១០ឆ្នាំកន្លងមក ។ ការបែក បាក់ក្រុមខាងលើធ្វើឲ្យប៉ាឡេស្ទីន ចុះខ្យោយ យ៉ាងខ្លាំង ។នៅពេលនេះការរួមរួបរួមគ្នា វិញរវាងក្រុមហ្វាតា ដែលគ្រប់គ្រងអំណាចកណ្តាលនៃអាជ្ញាធរប៉ាឡេស្ទី ហើយសហ ... Read More »

វិភាគអន្តរជាតិ៖ តើប្រទេសអីុរ៉ង់បានប្រព្រឹត្តល្មើសកិច្ចព្រមព្រៀងបរមាណូដូចសហរដ្ឋអាមេរិកចោទប្រកាន់ដែរឬទេ?

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែងតែប្រឆាំងនឹងកិច្ចព្រមព្រៀងបរមាណូអីុរ៉ង់ ដោយលោកធ្លាប់បានចាត់ទុកកិច្ច ព្រមព្រៀងនោះគឺជាសោកនាដកម្មទៀត ផង ។ លោកត្រាំធ្លាប់បានប្រកាសថានឹងលុបចោលកិច្ចព្រមព្រៀងខាងលើ ឬ ពិភាក្សាជាថ្មីឡើងវិញ ទៅលើលក្ខខណ្ឌ មួយចំនួននៅក្នុងកិច្ចព្រមព្រៀង។ នៅថ្ងៃទី១៥ ខែតុលានេះ ... Read More »