អន្តរជាតិ៖ លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានគូសបញ្ជាក់ដូច្នេះថា «ពិភពលោកកំពុងស្ថិតនៅក្នុងតំណាក់ដ៏គ្រោះថ្នាក់ថ្មីមួយ… ដោយវីរុសនេះ (COVID-19) នៅតែបន្តឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស ... Read More »
ព័ត៌មានអន្តរជាតិ
ប៉ូលិសអាមេរិក បាញ់សម្លាប់សនិ្តសុខយាមហ្គារ៉ាស់រថយន្ដ ខណៈដែលខ្លួនបង្ហាញកាំភ្លើងដាក់ប៉ូលិស មុនរត់គេចខ្លួនទាំងស្លន់ស្លោ
អន្តរជាតិ៖ សារព័ត៌មាន The Sun របស់អាមេរិក នៅព្រឹកថ្ងៃសៅរ៍ ទី២០ខែមិថុនា ឆ្នាំ២០២០នេះ បានចេញផ្សាយថា ក្រុមមន្ត្រីប៉ូលិសនៅក្នុងទីក្រុងឡូសអាន់ជែឡេស (Los Angeles) បានបាញ់សម្លាប់ យុវជនម្នាក់ដែលជាសនិ្តសុខយាមហ្គារ៉ាស់រថយន្ដ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបន្ទាប់ពីរូបគេបង្ហាញកាំភ្លើងដាក់ប៉ូលិស ... Read More »
ជម្លោះប្រដាប់អាវុធនៅប្រទេសលីប៊ីនៅតែបន្ត បើទោះបីករណីឆ្លងជំងឺ COVID-19 កើនឡើងក៏ដោយ
អន្តរជាតិ៖ យោងតាមរបាយការណ៍ពីករណីឆ្លង COVID-19 របស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសលីប៊ី នៅថ្ងៃសៅរ៍ទី២០ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាសថា រកឃើញករណីឆ្លងថ្មីចំនួន១០នាក់បន្ថែមទៀត ដែលធ្វើឲ្យករណីសរុបកើនដល់ ចំនួន៥២០ករណី។ប៉ុន្តែជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ នៅតែបន្តឥតឈប់ឈរ ទោះបីជាអង្គការសហប្រជាជាតិ (UN) បានអំពាវនាវជាច្រើនដង ឲ្យមានការផ្អាកសង្គ្រាមសិនក៏ដោយ។ ... Read More »
ចិនប្រកាសតំបន់ដែលមានវិវាទគឺជាទឹកដីរបស់ខ្លួន, ឥណ្ឌាបន្ថែមទាហាន១៥ពាន់នាក់មកការពារព្រំដែន
ការប្រឈមមុខតានតឹងដាក់គ្នារវាងឥណ្ឌានឹងចិននៅតាមបណ្តោយព្រំដែន នៅពេលនេះកាន់តែមានភាពតានតឹងខ្លាំងឡើងថែមទៀត ក្រោយពេលចិនប្រកាសថា តំបន់ដែលមានវិវាទនោះជាទឹកដីរបស់ចិនតាមផ្លូវច្បាប់។ អ្នកឯកទេសវិទ្យាសាស្ត្រសង្គមចិនបានប្រកាសថា តំបន់ Galwan ទាំងមូលជាទីកន្លែងផ្ទុះអំពើហិង្សា រវាងទាហានចិននឹងឥណ្ឌា គឺជាដែនដីរបស់ចិន។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន The Global Times នៅថ្ងៃទី១៩ខែមិថុនា ... Read More »
កូរ៉េខាងជើងកំពុងបោះពុម្ពខិត្តប័ណ្ណជាច្រើនប្រឆាំងកូរ៉េខាងត្បូង
នៅថ្ងៃទី២០ខែមិថុនា សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា ទីក្រុងព្យុងយ៉ាងបានបោះពុម្ពខិត្តប័ណ្ណប្រឆាំងកូរ៉េខាងត្បូងជាច្រើន ត្រៀមផ្សព្វផ្សាយនៅតាមព្រំដែន ដែលជាការសងសឹកទៅលើកូរ៉េខាងត្បូង ដែលបានបង្ហោះខិត្តប័ណ្ណ ចូលទឹកដីកូរ៉េខាងជើងបំពានកិច្ចព្រមព្រៀង។ តាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុងហាប់ នៅថ្ងៃទី ២០ ខែមិថុនាបានផ្សាយថា កូរ៉េខាងជើងបានបោះពុម្ពខិត្តប័ណ្ណជាច្រើនដើម្បីបង្ហោះទៅកាន់កូរ៉េខាងត្បូង ... Read More »
ប្រសិនបើក្រុងប៉េកាំង ដាក់ឲ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មី លើក្រុងហុងកុងមែននោះ សហភាពអឺរ៉ុបចង់ប្តឹងចិនឡើងតុលាការអន្តរជាតិ
អន្តរជាតិ៖ តាមប្រភពពីសភាសហភាពអឺរ៉ុបដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនាឆ្នាំ២០២០នេះថា ប្រសិនបើទីក្រុងប៉េកាំងដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មី លើទីក្រុងហុងកុងមែននោះ សហភាពអឺរ៉ុបចង់ប្ដឹងចិន ឡើងតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់ ។ នៅក្នុងដំណោះស្រាយមួយ សភាអឺរ៉ុបបានបោះឆ្នោតក្នុងសំឡេងគាំទ្រ៥៦៥, ... Read More »
ក្មេងស្រីត្រូវក្រុមតាលីបង់បាញ់ចំក្បាលនោះពេលនេះបានបញ្ចប់មហាវិទ្យាល័យ Oxford ហើយ
នាង Malala Yousafzai ជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពកាលពីឆ្នាំ២០១៤ បានបង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំងក្រោយនាងបានបញ្ចប់មហាវិទ្យាល័យផ្នែក ទស្សនវិជ្ជា នយោបាយនិងសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Oxford ។ តាមសារព័ត៌មាន Guardian បានផ្សាយថា មកទល់ពេលនេះនាង Malala ... Read More »
ព័ត៌មានអំពីទីផ្សារដោះដូរកីឡាករសំខាន់ៗនៅតំបន់អឺរ៉ុបនៅថ្ងៃនេះ
តាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃសៅរ៍នេះ បានបង្ហាញពីទីផ្សារដោះដូរកីឡាករមួយចំនួនដែលអាចកើតឡើង ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករនៅតំបន់អឺរ៉ុបសម្រាប់ថ្ងៃនេះដូចខាងក្រោម៖ ១. កិច្ចសន្យារបស់ខ្សែការពារសញ្ជាតិប្រេស៊ីល David Luiz ជាមួយក្រុម Arsenal ... Read More »
បិសាចក្រហម Man United និងអ្នកមានបុណ្យ Barcelona បានត្រឹមស្មើក្រៅទឹកដីរបស់ខ្លួន
អង់គ្លេស+អេស្ប៉ាញ៖ ក្រុមខ្លាំងបិសាចក្រហម Manchester United និងក្រុមអ្នកមានបុណ្យ Barcelona បានត្រឹមស្មើជាមួយគូប្រកួតនៅក្រៅទឹកដីរបស់ខ្លួនសម្រាប់ការប្រកួតកាលពីរាត្រីថ្ងៃសុក្រ ទី១៩ មិថុនាម្សិលមិញ។ ក្រុមទាំង២ទទួលបានម្នាក់១ពិន្ទុ ដោយក្រុម Man United ប្រកួតស្មើ ១-១ ជាមួយក្រុម ... Read More »
ការប្រកួតវាយតឺន្នីស French Open ឆ្នាំ២០២០ត្រូវបានពន្យារពេលម្តងទៀតចាប់ពីថ្ងៃទី២៧ ខែកញ្ញាដល់ថ្ងៃទី១១ ខែតុលា
នៅក្នុងរូបថតឯកសារដែលត្រូវបានថតនៅថ្ងៃទី៩ ខែមិថុនាឆ្នាំ ២០១៩ បង្ហាញពីពានរង្វាន់នៃការប្រកួតឯកត្តជនបុរសក្នុងព្រឹត្តិការណ៍ប្រកួតវាយតឺន្នីស French Open ឆ្នាំ២០១៩ នៅឯ Roland Garros ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ប៉ុន្តែសម្រាប់ការប្រកួតនៅឆ្នាំ២០២០នេះគឺមិនបានប្រារព្ធតាមការកំណត់ដូចឆ្នាំ២០១៩នោះទេ។ សហព័ន្ធកីឡាវាយតឺន្នីសបារាំង (FTT) ... Read More »
ប៉ូលិសនូវែលសេឡង់ បានស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈត្រួតពិនិត្យយានយន្តតាមដងផ្លូវ ក៏ត្រូវខ្មាំងកាំភ្លើងបាញ់ប្រហារ
អន្តរជាតិ៖ ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងទីក្រុង AuckLand នៃប្រទេសនូវែលសេឡង់ ខណៈដែលខ្មាំងកាំភ្លើងបានបាញ់ប្រហារទៅលើប៉ូលិស២នាក់ បណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ពេលពួកគាត់កំពុងត្រួតពិនិត្យយានយន្តតាមដងផ្លូវ ។ភ្លាមនោះជនសង្ស័យដែលបាញ់ប៉ូលិស បានរត់គេចខ្លួនក្នុងរថយន្តមួយ តែជាង៤ម៉ោងក្រោយហេតុនេះត្រូវបានក្រុមប៉ូលិសសម្រុកចូលផ្ទះមួយកន្លែង និងចាប់ឃាត់ខ្លួនបុរស២នាក់ផងដែរ ។ នេះបើតាមប្រភពព័ត៌មានក្នុងស្រុក nzherald.com.nz ... Read More »
ចិនចោទប្រកាន់ជនជាតិកាណាដាពីររូបពីបទចារកម្ម
ទំនាក់ទំនងរវាងចិននឹងកាណាដា កាន់តែតានតឹង ក្រោយពេលរដ្ឋាភិបាលចិនបានចោទប្រកាន់ជាផ្លូវការដល់ជនជាតិកាណាដាពីររូប គឺអតីតមន្ត្រីការបរទេសកាណាដា លោកMichael Kovrig និងអ្នកជំនួញឈ្មោះMichael Spavor ដែលចិនបានចាប់ខ្លួនកាលពីចុងឆ្នាំ២០១៨ ក្រោយពេលកាណាដាចាប់ខ្លួនកូនស្រីស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហួវៃ តាមសំណើអាមេរិក។ នៅក្នុងសេចក្តីប្រកាសពីរផ្សេងគ្នា ដែលចៅក្រមប្រទេសចិនបានបង្ហោះនៅលើគេហទំព័រនៅថ្ងៃទី១៩ខែមិថុនានេះ ដោយបានចោទប្រកាន់ជនជាតិកាណាដាទាំងពីររូបពីបទចារកិច្ចផ្តល់ព័ត៌មានសម្ងាត់ដល់អង្គភាពក្រៅប្រទេសចិន ។ ... Read More »
ពលរដ្ឋឥណ្ឌាខឹងសម្បាយ៉ាងខ្លាំងចំពោះវិវាទព្រំដែន ហើយអំពាវនាវឲ្យឈប់ប្រើប្រាស់ផលិតផលចិន
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៩ខែមិថុនា បានផ្សាយថា រដ្ឋាភិបាលអាមេរិកបានចូលរួមរំលែកទុក្ខដល់ទាហានឥណ្ឌា២០នាក់ដែលស្លាប់ ក្នុងការប៉ះទង្គិចគ្នា ដោយប្រើដំបងដុំថ្ម វាយតប់គ្នាកាលពីយប់ថ្ងៃទី១៥ ខែមិថុនា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកMike Pompeo បានបញ្ជាក់ថា «យើងសូមចូលរួម រំលែកទុក្ខដល់ពលរដ្ឋឥណ្ឌា ដែលបានបាត់បង់ទាហាន ដោយការប៉ះទង្គិចគ្នាជាមួយភាគីចិន»។ ... Read More »
ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកលាលែងពីតំណែង
សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ នៅថ្ងៃទី១៨ ខែមិថុនា បានផ្សាយថា ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការច្បាប់ លោកស្រី Mary Elizabeth Taylor បានដាក់លិខិតលាលែងចេញពីតំណែង ដោយមូលហេតុបារម្ភពីការដោះស្រាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធការរើសអើងជាតិសាសន៍។ ... Read More »
ស្ត្រីដែលដុតរថយន្តប៉ូលិសពេលធ្វើបាតុកម្មអាចត្រូវជាប់គុក៨ឆ្នាំនិងផាកពិន័យ៥សែនដុល្លារ
ស្ត្រីបាតុករម្នាក់កំពុងប្រឈមបញ្ហាចំពោះមុខច្បាប់ក្នុងរដ្ឋPhiladelphia ក្រោយពីស្ត្រីរូបនេះបានដុតរថយន្តប៉ូលិស។ ហេតុការណ៍ខាងលើកើតឡើងពេល ដែលគាត់ចូលរួមបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ក្រោយការស្លាប់ជនជាតិស្បែកខ្មៅ George Floyd ។ ស្ត្រីដែលដុតរថយន្តប៉ូលិសមានឈ្មោះLore-Elisabeth Blumenthal អាយុ៣៣ឆ្នាំ ស្ថិតនៅក្នុងចំណោមបាតុករដៃដល់បំផ្លាញរថយន្តរបស់កម្លាំងប៉ូលិស។ រថយន្តប៉ូលិសពីរគ្រឿងប្រភេទ sedan និង SUV ... Read More »
អុីរ៉ង់ធ្វើសមយុទ្ធកម្លាំងទាហានជើងទឹកជាថ្មី បាញ់មីស៊ីលកម្ទេចគោលដៅក្នុងសមុទ្រ
អុីរ៉ង់បន្តធ្វើសមយុទ្ធកម្លាំងទាហានជើងទឹកបាញ់គ្រាប់ពិតនៅលើដែនសមុទ្រ ក្រោយពីការផ្អាកដោយសារតែសមយុទ្ធកន្លងមក បាញ់ខុសគោលដៅ បណ្តាលឲ្យទាហានស្លាប់និងរបួសជាង ២០នាក់ កាលពីខែមុន។ ប៉ុន្តេនៅក្នុងសមយុទ្ធលើកនេះអុីរ៉ង់បានវាយប្រហារចំគោលដៅយ៉ាងល្អ ក្នុងចម្ងាយជាង ២០០គីឡូម៉ែត្រ។ សារព័ត៌មាន RT បានផ្សាយថា កម្លាំងទាហានអុីរ៉ង់ បានចាប់ផ្តើមធ្វើសមយុទ្ធជាថ្មី ដែលមានឈ្មោះថា«Ramadan ... Read More »
អង្គការសុខភាពពិភពលោក៖ វ៉ាក់សាំងប្រឆាំង COVID-19 រាប់រយលានដូស អាចនឹងត្រូវផលិតរួចរាល់ នៅមុនដំណាច់ឆ្នាំនេះ
អន្តរជាតិ៖ តាមការចុះផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ បាននិយាយថា ថ្នាំវ៉ាក់សាំងប្រឆាំងនឹងCOVID-19 រាប់រយលានដូស អាចនឹងត្រូវបានផលិតរួចរាល់នៅមុនដំណាច់ឆ្នាំ២០២០នេះ ខណៈជនដែលងាយរងគ្រោះជាងគេ គឺជាគោលដៅត្រូវបានកំណត់ថា ជាអ្នកប្រើប្រាស់ថ្នាំនេះមុនគេ ។ នេះបើយោងតាមអង្គការសុខភាពពិភពលោក ... Read More »
អូស្រ្តាលីប្រកាសថា អ្នកដំណើរបរទេសដែលមកប្រទេសខ្លួននឹងតម្រូវឲ្យបង់ប្រាក់ ១,៩០០ដុល្លារអាមេរិក សម្រាប់ធ្វើចត្តាឡីស័ក
អន្តរជាតិ៖ អាជ្ញាធរអូស្រ្តាលីប្រកាសថា អ្នកដំណើរបរទេសណាដែលមកដល់រដ្ឋឃ្វីនស៍ឡែន (Queensland) ប្រទេសរបស់ខ្លួននឹងតម្រូវឲ្យបង់ប្រាក់ សម្រាប់ការធ្វើចត្តាឡីស័កនៅសសណ្ឋាគាររយៈពេល ១៤ថ្ងៃប្រមាណ ២,៨០០ដុល្លារអូស្ត្រាលី ឬស្មើនឹង ១,៩០០ដុល្លារអាមេរិកដោយចាប់ពីថ្ងៃទី០១ ខែកក្កដា ខាងមុខនេះតទៅ ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានចេញផ្សាយនៅល្ងាចថ្ងៃព្រហស្បតិ៍ ... Read More »
ខ្លាំងប៉ះខ្លាំងយប់នេះ! Tottenham Hotspur ប៉ះ Manchester United នៅអង់គ្លេស ខណៈSevilla ប៉ះ Barcelona នៅអេស្ប៉ាញ
ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League នៅរាត្រីនេះមានកម្មវិធីប្រកួតចំនួន២គូ ប៉ុន្តែយើងចាប់អារម្មណ៍តែមួយគូ ដែលជាការជួបគ្នារវាងក្រុមមាន់ខ្នាយមាស Tottenham Hotspur ប៉ះ Manchester United ដើម្បីប្រជែងយក៣ពិន្ទុ ក្រោយពីលីកកំពូលមួយនេះខកខានការប្រកួតរយៈពេលជាង៣ខែដោយសារជំងឺកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Soccerway ... Read More »
ចោរប្លន់ក៏មានចិត្តល្អដែរ! ឃើញជនរងគ្រោះយំសស្រាក់ ក៏ឱ្យប្រាក់វិញ ហើយចាប់ដៃលើកទឹកចិត្តទៀតផង
ប្រទេសប៉ាគីស្ថាន៖ នៅក្នុងសង្គមនេះគឺមានរឿងរ៉ាវប្លែកៗជាច្រើន នឹកស្មានមិនដល់ ដោយអ្នកអាក្រក់មិនប្រាកដថាអាក្រក់ទាំងអស់នោះទេ ក៏មានចំណុចល្អ ដែលធ្វើឲ្យមនុស្សជាច្រើនស្រក់ទឹកភ្នែកនោះដែរ ។ ពេលថ្មីៗនេះឃ្លីបវីដេអូ មួយដែលបង្ហោះរូបភាពចោរប្លន់ពីរនាក់ ប្លន់អ្នកអ្នកជញ្ជូន(shipper) នៅទីក្រុង ការ៉ាជី ប្រទេសប៉ាគីស្ថាន ។ ឃ្លីបវីដេអូបង្ហាញឲ្យឃើញថា ... Read More »
ប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានកាត់ផ្តាច់ទំនាក់ទំនងជាមួយចិន
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី ១៨ ខែមិថុនា បានព្រមានថានឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយចិន ក្រោយពេលតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានបញ្ជាក់ចំពោះមុខសភាថា ការកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច អាមេរិក-ចិន នាពេលនេះ ... Read More »
Ronaldo ៖ ប្រេស៊ីលមិនគួរចាប់ផ្តើមប្រកួតបាល់ទាត់ឡើងវិញនោះទេ
កីឡាករបាល់ទាត់ដ៏ឆ្នើមរបស់ប្រេស៊ីលរ៉ូណាល់ដូ (Ronaldo) បានរិះគន់ការវិលត្រឡប់នៃបាល់ទាត់នៅក្នុងប្រទេសកំណើតរបស់ខ្លួន ខណៈដែលប្រទេសនេះកំពុងប្រឈមនឹងការផ្ទុះឡើងនៃមេរោគដ៏ធំគឺជំងឺកូវីដ-១៩ នៅតំបន់អាមេរិកឡាទីន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៩ មិថុនានេះ។ ការប្រកួតបាល់ទាត់រយៈពេល៣ខែរបស់ប្រទេសប្រេស៊ីលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍នៅពេលដែល Flamengo ប៉ះជាមួយ Banguនៅក្នុងការប្រកួតកម្មវិធី Carioca championship ... Read More »
លោក Zidane ឈរចំណាត់ថ្នាក់លេខ២ក្នុងនាមជាគ្រូបង្វឹក Real Madrid ដែលដឹកនាំឈ្នះគ្រប់ប្រកួត
លោក Zinedine Zidane បានអបអរជ័យជម្នះលើកទី១៣៣ របស់លោកក្នុងនាមជាគ្រូបង្វឹកក្រុម Real Madrid ដើម្បីឈរនៅចំណាត់ថ្នាក់ទី២ ក្នុងបញ្ជីឈ្មោះជាគ្រូបង្វឹកដឹកនាំការប្រកួតឈ្នះគ្រប់ពេលរបស់ក្លឹប។ លោក Zidane បានដឹកនាំក្លឹបកាលពីរាត្រីម្សិលមិញទទួលជ័យជម្នះ ៣-០ របស់ Real ... Read More »
ខ្សែប្រយុទ្ធ Benzema នាំមុខ Puska ជាកីឡាករដែលរកគ្រាប់បាល់បានច្រើននៅ Real Madrid
ខ្សែប្រយុទ្ធ Karim Benzema បានក្លាយជាអ្នករកគ្រាប់បាល់នាំមុខរាល់លើកទី៥របស់ Real Madrid ដោយទទួលបានជ័យជម្នះទ្វេដងលើក្រុម Valencia ដែលកំពុងតាមពីក្រោយក្រុមកំពូលតារាង Barcelona តែ២ ពិន្ទុប៉ុណ្ណោះ។ Benzema មានវ័យ៣២ឆ្នាំ បានស៊ុតបាល់បញ្ចូលទីបាន២៤៣គ្រាប់ក្នុងការប្រកួតទាំងអស់សម្រាប់ ... Read More »
តើក្មេងៗមានកំហុសអី បានបំផ្ទុះគ្រាប់បែកក្នុងសាលារៀន សម្លាប់សិស្សជាច្រើននៅអាហ្វហ្គានីស្ថាន
អាហ្វហ្គានីស្ថាន៖ ទង្វើរបស់មនុស្សធំ ធ្វើឲ្យកុមារក្លាយជាជនរងគ្រោះដោយអយុត្តិធម៌ ក្នុងសង្គ្រាម អំពើហិង្សាជាតិសាសន៍។ សារព័ត៌មានAFP នៅថ្ងៃទី១៨ ខែមិថុនា បានផ្សាយថា មានករណីបំផ្ទុះគ្រាប់បែកនៅក្នុងសាលារៀន សាសនាមួយនៅភាគខាងជើង អាហ្វហ្គានីស្ថាន បណ្តាលឲ្យសិស្ស៩នាក់ស្លាប់និងរបួសជាច្រើន។ អ្នកនាំពាក្យកម្លាំងប៉ូលិស ក្នុងតំបន់បានឲ្យដឹងថាតាមលទ្ធផលស្រាវជ្រាវជាបឋមការផ្ទុះ បង្កឡើងដោយគ្រាប់កាំភ្លើងត្បាល់។ ... Read More »
ចិនច្រានចោលព័ត៌មានថា ប្រធានាធិបតី ស៊ី ជីនពីង ជួយលោកត្រាំឲ្យជាប់ឆ្នោតអាណត្តិទីពីរ
នៅថ្ងៃទី១៨ ខែមិថុនា អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅក្នុងសន្និសីទកាសែតថា ចិនគោរពទៅតាមគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសផ្សេងទៀតនោះឡើយ។ កន្លងមកមានសារព័ត៌មានអាមេរិក បានដកស្រង់ខ្លឹមសារនៅក្នុងសៀវភៅរបស់អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក John Bolton ដែលបានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានស្នើដល់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ជួយឲ្យលោកជាប់ឆ្នោតមួយអាណត្តិទៀត ... Read More »
ពលរដ្ឋជិត៨០លាននាក់នៅលើពិភពលោកចាកចោលផ្ទះសម្បែងដោយអំពើហិង្សាគ្រប់រូបភាព
តាមរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិស្តីពីជនភៀសខ្លន (UNHCR) បានប្រកាសនៅថ្ងៃទី១៨ ខែមិថុនាថា បច្ចុប្បន្ននៅលើពិភពលោក មានពលរដ្ឋជិត៨០លាននាក់បានចាកចោលផ្ទះសម្បែង ដោយសារតែអំពើហិង្សា ។ចំនួននេះគឺកើនឡើងជិតទ្វេដងបើប្រៀបធៀបនឹងមួយទសវត្សរ៍មុន។ តាមរបាយការណ៍របស់ UNHCR បានបញ្ជាក់ថា ក្នុងចំណោមមនុស្ស ៩៧នាក់ នៅលើពិភពលោក គឺមានមនុស្សម្នាក់បានចាកចេញពីផ្ទះសម្បែង ... Read More »
រយៈពេលមួយថ្ងៃ ឥណ្ឌារកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗ ជាង១ម៉ឺននាក់
អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនាឆ្នាំ២០២០នេះ បានប្រកាសថា ខ្លួនរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ទៅ ១២,៨៨១នាក់ នឹងករណីស្លាប់ថ្មីចំនួន ៣៣៤នាក់ផងដែរក្នុងរយៈពេលមួយថ្ងៃ ខណៈតួលេខនេះខ្ពស់បំផុតដែលមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឥណ្ឌាកើតមានករណីឆ្លងជំងឺ COVID-19 ... Read More »
អតីតរដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន និងភរិយា ត្រូវប៉ូលិសឃាត់ខ្លួន ពាក់ព័ន្ធរឿងចំណាយលុយរាប់លានយ៉េន ទិញសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន
អន្តរជាតិ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ យោងតាមទូរទស្សន៍ជប៉ុន NHK បានចេញផ្សាយថា លោក កាត់សូយូគិ កាវ៉ាអ៉ិ(Katsuyuki Kawai) អតីតរដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន និងភរិយារបស់លោកដែលជាសមាជិកសភាម្នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន ... Read More »
រថយន្តក្រុងឆាបឆេះនៅលើផ្លូវល្បឿនលឿនអ្នកដំណើរ១១នាក់រួចផុតពីក្តីស្លាប់
អ្នកដំណើរ១១នាក់បានចេញពីរថយន្តទាន់ពេលវេលា ក្នុងពេលដែលរថយន្តក្រុងគ្រែដេក ឆាបឆេះនៅលើផ្លូវល្បឿនលឿន ណូយបាយ-ឡាវកាយ។ ហេតុការណ៍ខាងលើកើតឡើងនៅវេលាថ្ងៃត្រង់ ថ្ងៃទី១៨ ខែមិថុនា ប៉ុន្តែជាភ័ព្វសំណាង អ្នកដំណើរបានចាកចេញពីរថយន្តទាន់ពេលវេលា។ ក្នុងពេលកំពុងតែបើកបរ ក៏មានផ្សែងចេញពីខាងក្រោយរថយន្ត ត្រង់ចំណុចម៉ាស៊ីន។ អ្នកដំណើរក៏បានស្រែកហើយនាំគ្នារត់ចុះពីរថយន្ត។ ប៉ុន្មាននាទីក្រោយមក អណ្តាតភ្លើងបានគ្របដណ្តប់ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច