ម្ចាស់ជើងឯកកីឡាវាយតឺន្នីសកម្មវិធី US Open ៣សម័យកីឡាករ Novak Djokovic សញ្ជាតិស៊ែប៊ីបានបញ្ជាក់ថា លោកនឹងវិលត្រឡប់ទៅកាន់ទីក្រុងញូវយ៉កនៅខែនេះសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាវាយតឺន្នីសWestern & Southern Open និង US Open ។ ... Read More »
ព័ត៌មានអន្តរជាតិ
អាហ្សង់ទីនមិនទាន់កំណត់ថ្ងៃចាប់ផ្តើមបាល់ទាត់ឡើងវិញនៅឡើយទេ
រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាលោក Matias Lammens បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលអាហ្សង់ទីនមិនទាន់សម្រេចចិត្តថា តើបាល់ទាត់ក្នុងស្រុកនឹងត្រូវចាប់ផ្តើមឡើងវិញ បន្ទាប់ពីអសកម្មប៉ុន្មានខែដោយសារតែជំងឺរាតត្បាតកូវីដ-១៩នៅឡើយទេ។ ក្លិបក្នុងលីគទី១ ត្រូវបានអនុញ្ញាតឲ្យចូលហ្វឹកហាត់វិញកាលពីថ្ងៃទី១០ សីហា ប៉ុន្តែទោះយ៉ាងណាក្រុមមន្រ្តីនៅតែរក្សាបាននូវផែនការដើម្បីចាប់ផ្តើមការប្រកួតឡើងវិញដើម្បីឲ្យទាន់រដូវកាលថ្មី។ លោក Lammens បានប្រាប់សន្និសីទសារព័ត៌មានថា ... Read More »
Juventus ចរចាជាមួយក្រុម Roma លើការទិញខ្សែប្រយុទ្ធសញ្ជាតិបូស្នៀ Dzeko
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អុីតាលីបានរាយការណ៍ ដោយយោងតាមប៉ុស្តិ៍ទូរទស្សន៍ Sport Italia TV ថា ក្រុមសេះបង្កង់ Juventus បានចាប់ផ្តើមចរចាជាមួយក្លិប Roma អំពីការទទួលយកប្រធានក្រុម Roma គឺកីឡាករ Edin Dzeko ... Read More »
វៀតណាមកាន់ទុក្ខពីរថ្ងៃដល់អតីតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម
វៀតណាម៖ ពិធីកាន់ទុក្ខសពអតីតអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក ឡេ ខាភីវ (Lê Khả Phiêu)មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ខែសីហា។ ពិធីចូលគោរពវិញ្ញាណក្ខន្ធរបស់គណៈប្រតិភូរដ្ឋាភិបាល និងភ្ញៀវចាប់ផ្តើមនៅម៉ោង៨ព្រឹកថ្ងៃទី១៤ខែសីហា។ ពិធីបុណ្យសពរបស់លោក ឡេ ខាភីវ បានធ្វើឡើងនៅ៣កន្លែងផ្សេងគ្នា ... Read More »
ក្របខ័ណ្ឌ Premier League លុបចោលការសម្រាករដូវរងារដោយសារតែខ្លាចស្ទះដល់រដូវកាលថ្មីឆ្នាំ២០២០-២០២១
ក្របខ័ណ្ឌបាល់ទាត់កំពូលអង់គ្លេស Premier League បានលុបចោលការឈប់សម្រាករដូវរងាររបស់ខ្លួនសម្រាប់រដូវកាល ២០២០-២០២១ ដោយសារតែខ្លាចមានការកកស្ទះនៃការប្រកួតដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ យុទ្ធនាការប្រកួតនាពេលខាងមុខនេះនឹងមានរយៈពេលខ្លីជាងរដូវធម្មតាចំនួន៥សប្តាហ៍ដោយសារតែការប្រកួតរដូវកាលឆ្នាំ២០១៩-២០២០បានពន្យារពេលយូរពេក។ កាលពីរដូវកាលមុនក្រុមនីមួយៗមានមួយមានពេលសម្រាកមួយសប្តាហ៍ពេញនៅខែកុម្ភៈ ប៉ុន្តែសម្រាប់ការបន្តមិនសម្រាកនេះត្រូវបានសមាគមកីឡាបាល់ទាត់អង់គ្លេសអះអាងថា វានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ក្លិប និងប្រទេសមុនពេលយុទ្ធនាការយូរ៉ូ ឆ្នាំ២០២០ របស់ក្រុមជម្រើសជាតិអង់គ្លេស ដែលព្រឹត្តិការណ៍យូរ៉ូ២០២០ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២១។ ... Read More »
អំពើហិង្សានៅកូតឌឺវ័រ ស្លាប់និងរបួសជាង១០០នាក់
អន្តរជាតិ៖ ការប៉ះទង្គិចគ្នាបង្ហូរឈាម រយៈពេល ៣ថ្ងៃកន្លងមកនៅក្នុងប្រទេសកូតឌឺវ័រ(Côte d’Ivoire) ក្រោយពេលប្រធានាធិបតី Ouattara អាយុ៧៨ឆ្នាំ បានប្រកាសបន្តឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាណត្តិទី៣។ នៅក្នុងការប៉ះទង្គិចគ្នានេះ បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និងជាង១០០នាក់រងរបួសក្នុងរយៈពេល៣ថ្ងៃកន្លងមក ។ រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ លោក Vagondo ... Read More »
ក្រុមខ្លាំង Bayern Munich បំបាក់ Barcelona ៨ទល់២ មិនគួរឲ្យជឿនៅ Champions League ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ក្រុមយក្សរបស់អាល្លឺម៉ង់ Bayern Munich បានបំបាក់ក្រុមអ្នកមានបុណ្យ Barcelona ក្នុងលទ្ធផល៨ទល់២ មិនគួរឲ្យជឿសម្រាប់វគ្គជម្រុះ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League កាលពីយប់មុិញ។ ការសម្រុកយ៉ាងខ្លាំងរបស់ក្រុមយក្សអាល្លឺម៉ង់ Bayern Munich ធ្វេីឲ្យក្រុមអ្នកមានបុណ្យ ... Read More »
ក្រោយរពេលជាង៤ខែមិនមានករណីឆ្លងកូវីដ-១៩ ពេលនេះឡាវ រកឃើញករណីឆ្លង២នាក់
ប្រទេសឡាវ៖ ការឆ្លងរាលដាលកូវីដ-១៩ បានផ្ទុះឡើងជាថ្មីនៅលើពិភពលោក ក្រោយការគ្រប់គ្រងបានជាច្រើនថ្ងៃច្រើនខែមិនមានអ្នកឆ្លង ក្នុងនោះមានទាំង កម្ពុជា វៀតណាម ឡាវ … និងប្រទេសតំបន់ជាច្រើនផ្សេងទៀត។ ប៉ុន្តែការឆ្លងរាលដាលជាលើកទីពីរនេះ បានធ្វើឲ្យមនុស្សជាច្រើនឆ្លងកូវីដ-១៩ ហើយនៅក្នុងប្រទេសវៀតណាម ករណីឆ្លងលើកទីមួយមិនមានអ្នកឆ្លងឡើយ តែនៅលើកទីពីរមានអ្នកស្លាប់២១នាក់ហើយ មកទល់ពេលនេះ។ ... Read More »
ការឆ្លងកូវីដ-១៩កើនឡើង រដ្ឋាភិបាលនូវែលហ្សេឡង់ពន្យារពេលបោះឆ្នោត
នូវែលហ្សេឡង់៖ ក្រោយកូវីដ-១៩ រាលដាលសាជាថ្មី បន្ទាប់ពីរយៈពេល១០២ថ្ងៃមិនមានអ្នកឆ្លង ពេលនេះមានករណីឆ្លងថ្មីជាច្រើនកើតឡើងបង្កក្តីព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ប្រទេសនូវែលហ្សេឡង់។ នៅថ្ងៃទី១៤ខែសីហា នៅទូទាំងប្រទេសនូវែលហ្សេឡង់ មានអ្នកឆ្លង១៣នាក់ក្នុងពេល២៤ម៉ោង។ គិតចាប់តាំងពីថ្ងៃទី១១ ខែសីហាមកទល់ពេលនេះ នូវែលហ្សេឡង់មានអ្នកឆ្លងសរុប៣៦នាក់ ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ នៅរសៀលថ្ងៃទី ១៤ ខែសីហា ... Read More »
អុីរ៉ង់ច្រានចោលព័ត៌មានដែលអាមេរិកផ្សាយថា បានចាប់នាវាដឹកប្រេងអុីរ៉ង់៤គ្រឿងគឺជារឿងមិនពិត
អន្តរជាតិ៖ ឯកអគ្គរដ្ឋទូតអុីរ៉ង់ប្រចាំនៅវេណេហ្ស៊ុយអេឡា លោក Hojat Soltani នៅថ្ងៃទី១៤ខែសីហា បានច្រានចោលព័ត៌មានដែលអាមេរិកបានផ្សព្វផ្សាយថាបានចាប់នាវាដឹកប្រេងអុីរ៉ង់៤គ្រឿងទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា គឺជារឿងមិនពិតឡើយ។ សារព័ត៌មានអុីរ៉ង់ IRNA បានដកស្រង់សម្តីលោក Hojat Soltani ដែលបានបញ្ជាក់ថា ព័ត៌មានដែលអាមេរិកបានផ្សព្វផ្សាយគឺជារឿងមិនពិតទេ ជាការនិយាយកុហក ... Read More »
ដើម្បីទប់ស្កាត់ ការឆ្លងកូវីដ-១៩ ពីខាងក្រៅ កូរ៉េខាងជើង បានសម្រេចឈប់ទទួលជំនួយពីបរទេស
កូរ៉េខាងជើង៖ បើទោះបីប្រឈមនឹងផលប៉ះពាល់ខ្លាំងដោយសារតែគ្រោះទឹកជំនន់ និងបិទព្រំដែន ដោយសារតែការឆ្លងកូវីដ-១៩ កូរ៉េខាងជើង បានសម្រេចផ្អាកទទួលជំនួយពីបរទេស ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ តាមកញ្ចប់ទំនិញផ្តល់ជំនួយ។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី១៣ខែសីហាបានប្រកាសថាកូរ៉េខាងជើង កំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំងដោយគ្រោះទឹកជំនន់ ប៉ុន្តែប្រទេសនេះនឹងមិនទទួលជំនួយពីបរទេសក្នុងពេលនេះឡើយ ដោយខ្លាចឆ្លងរាលដាលកូវីដ-១៩តាមរយៈជំនួយទាំងនោះ។ សារព័ត៌មានជាតិកូរ៉េខាងជើង(KCNA) ... Read More »
ក្រុមហ៊ុន អាលីបាបានឹងក្លាយជាគោលដៅវាយប្រហារបន្តរបស់លោកត្រាំ បន្ទាប់ពី TikTok
អន្តរជាតិ៖ បន្ទាប់ពីក្រុមហ៊ុន TikTok និង WeChat ពេលនេះក្រុមហ៊ុន Alibaba នឹងក្លាយជាគោលដៅវាយប្រហារបន្ទាប់របស់ប្រធានាធិបតីដូណាល់ ត្រាំ ។ តាមសារព័ត៌មាន CNN បានផ្សាយថា ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានសំដៅទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិន ... Read More »
អតីតខ្សែការពារក្លិបសេះបង្កង់ Juventus លោក Lichtsteiner ប្រកាសចូលនិវត្តន៍
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសស្វ៊ីសបានប្រកាសថា ខ្សែការពារវ័យ៣៦ឆ្នាំនិងជាអតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិស្វ៊ីសលោក Lichtsteinerបានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ហើយ។ ដោយបានចាប់ផ្តើមអាជីពជាកីឡាករនៅក្លិបស្វ៊ីស Grasshopper លោក Lichtsteiner ធ្លាប់បានលេងឱ្យក្លិប Lille និង Lazio មុនពេលផ្លាស់ទៅ Juventus នៅរដូវក្តៅកាលពីឆ្នាំ២០១១ ។ ... Read More »
ឥណ្ឌូណេស៊ី យល់ព្រមឲ្យក្រុមហ៊ុនឱសថចិន Sinovac Biotech មានការធ្វើតេស្តវ៉ាក់សាំងលើមនុស្សជាទ្រង់ទ្រាយធំក្នុងទឹកខ្លួន
អន្តរជាតិ៖ ឥណ្ឌូណេស៊ី យល់ព្រមឲ្យក្រុមហ៊ុនឱសថចិន Sinovac Biotech មានការធ្វើតេស្តវ៉ាក់សាំងលើមនុស្សជាទ្រង់ទ្រាយធំក្នុងទឹកខ្លួន ។មិនតែប៉ុណ្ណោះ ឥណ្ឌូណេស៊ី នឹងក្លាយទៅជាប្រទេសមានអាទិភាពក្នុងការទទួលបានបច្ចេកវិទ្យា និងរូបមន្តផលិតវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិនមួយនេះ នៅពេលវ៉ាក់សាំងដែលកំពុងធ្វើតេស្តក្នុងដំណាក់កាលទី៣ ហើយនេះក៏ទទួលបានការយល់ព្រមពីអាជ្ញាធរសុខាភិបាលផងដែរ ។ ... Read More »
ស្របពេលតៃវ៉ាន់ កំពុងរងសម្ពាធពីទីក្រុងប៉េកាំងកាន់តែខ្លាំង រដ្ឋាភិបាលតៃវ៉ាន់ ស្នើដំឡើងថវិកាយោធា១០ភាគរយនៅក្នុងឆ្នាំ២០២១
អន្តរជាតិ៖ បើតាមសេចក្តីថ្លែងការណ៍របស់អគ្គនាយកដ្ឋានហិរញ្ញវត្ថុតៃវ៉ាន់ បានបញ្ជាក់ថា ស្របពេលតៃវ៉ាន់ កំពុងរងសម្ពាធពីទីក្រុងប៉េកាំងកាន់តែខ្លាំងនោះ ។ គណៈរដ្ឋមន្ត្រីតៃវ៉ាន់របស់លោកស្រីប្រធានាធិបតី Tsai Ing-wen នៅថ្ងៃទី១៣ ខែសីហា ម្សិលមិញនេះ បានដាក់សំណើបានស្នើដំឡើងថវិកាការពារជាតិប្រមាណ ១០ភាគរយ ជាទឹកប្រាក់ប្រមាណ ... Read More »
មេដឹកនាំចិន អំពាវនាវឲ្យបញ្ចប់ការខ្ជះខ្ជាយអាហារ ហើយបង្កើនការសន្សំសំចៃ ខណៈកំពុងរងផលប៉ះពាល់ COVID-19
អន្តរជាតិ៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានលើកឡើងថា ខណៈប្រទេសចិនកំពុងរងផលប៉ះពាល់ដោយសារជំងឺ COVID-19នោះលោកបានអំពាវនាវឲ្យបញ្ចប់ការខ្ជះខ្ជាយអាហារ ហើយបង្កើនការសន្សំសំចៃ ។ហើយលោក ក៏ណែនាំឲ្យមានការដាក់បញ្ចូលលក្ខខណ្ឌសន្សំសំចៃអាហារចូលទៅក្នុងសេចក្តីណែនាំរបស់លោក។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua នៅថ្ងៃទី១១ ខែសីហា ... Read More »
អុីស្រាអែលបាញ់មីស៊ីលដល់ទៅ៤២០០ដើម ទៅលើគោលដៅជាង១០០០កន្លែងនៅស៊ីរីចាប់តាំងពីឆ្នាំ២០១៧មក
អន្តរជាតិ៖ ចាប់តាំងពីឆ្នាំ២០១៧ មកទល់ពេលនេះ អុីស្រាអែលបានបាញ់ប្រហារដោយមីស៊ីលរហូតដល់ទៅ៤២០០គ្រាប់ទៅលើទីតាំងជាង១០០០កន្លែងនៅក្នុងប្រទេសស៊ីរី ហើយបំផ្លាញប្រព័ន្ធការពារដែនអាកាសដល់ទៅ១ភាគ៣ក្នុងរដ្ឋធានី Damascus។ តាមសារព័ត៌មាន Haaretz បានផ្សាយថា ចាប់តាំងពីឆ្នាំ២០១៧មកទល់ពេលនេះទាហានអ៊ុីស្រាអែលបានបាញ់មីស៊ីលទៅលើគោលដៅក្នុងប្រទេសស៊ីរី ជាង១ពាន់កន្លែង។ គោលដៅនៃការវាយប្រហារនោះគឺដើម្បីរារាំងអុីរ៉ង់ បង្កើតទីតាំងយោធានៅក្នុងប្រទេសស៊ីរី ក៏ដូចជាបំផ្លាញប្រព័ន្ធមីស៊ីលរបស់ក្រុមទាហាន Hezbollah។ប៉ុន្តែ រដ្ឋាភិបាលអ៊ុីស្រាអែលមិនដែលទទួលស្គាល់ពីការបាញ់មីស៊ីលនៅស៊ីរីនោះឡើយ។ ... Read More »
ឈ្មោះបក្សថ្មីរបស់លោក មហាធៀ គឺ«អ្នកប្រយុទ្ធ» ដើម្បីកម្ចាត់អំពើពុករលួយ
អន្តរជាតិ៖ ទីបំផុត អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់បានសម្រេចដាក់ឈ្មោះគណបក្សដែលលោកទើបបង្កើតថ្មីថ្មោងថា«Pejuang» ដែលមានន័យថា «អ្នកប្រយុទ្ធ» ។មិនតែប៉ុណ្ណោះអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ បានអះអាងថា ការបង្កើតបក្សនេះ គឺចេញពីស្មារតីប្រឆាំងអំពើពុករលួយ។ លោក មហាធៀ មហាម៉ាត់ និយាយប្រាប់អ្នកគាំទ្ររបស់លោក ... Read More »
កូរ៉េខាងជើងនៅតែគ្មានអ្នកឆ្លង COVID-19 សូម្បីតែម្នាក់ ឈានដល់លោក គីម ជុងអ៊ុន សម្រេចបើកទ្វារតំបន់ Kaesong ឡើងវិញ
កូរ៉េខាងជើង៖ បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ កូរ៉េខាងជើងនៅតែគ្មានអ្នកឆ្លង COVID-19 សូម្បីតែម្នាក់ ។ ដូច្នេះតំបន់ឧស្សាហកម្មកែសុង (Kaesong) និងតំបន់ជុំវិញជាប់ព្រំដែនកូរ៉េខាងត្បូង ... Read More »
អាមេរិកចាប់នាវាដឹកប្រេងអុីរ៉ង់៤គ្រឿង ហើយបញ្ជូនទៅកាន់ទីក្រុងHouston
អន្តរជាតិ៖ អាមេរិកបានចាប់នាវាដឹកប្រេង៤គ្រឿងរបស់អ៊ុីរ៉ង់នៅតំបន់សមុទ្រអន្តរជាតិ ដោយចោទប្រកាន់ពីបទ ដឹកជញ្ជូនថាមពលបំពានច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក។ កាលពីថ្ងៃទី១៣ខែសីហា មន្ត្រីអាមេរិក បានបញ្ជាក់ទៅកាន់សារព័ត៌មាន The Wall Street Journalថា អាមេរិកបានចាប់នាវាដឹកប្រេង៤គ្រឿងរបស់អុីរ៉ង់នៅដែនសមុទ្រអន្តរជាតិដែលបានបំពានច្បាប់អន្តរជាតិ។ នាវាដឹកប្រេងរបស់អុីរ៉ង់ មានឈ្មោះ Luna, Pandi, ... Read More »
ការប្រកួតពានរង្វាន់ FA Cup និងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ត្រូវបានកាត់បន្ថយសម្រាប់រដូវកាល២០២០-២០២១
ការប្រកួតដណ្តើមពានរង្វាន់អង់គ្លេស FA Cup ក្នុងរដូវកាល២០២០–២០២១ ត្រូវបានកាត់បន្ថយដោយមិនមានការប្រកួតជុំច្រើនដូចរដូវកាលមុនទេ នៅក្នុងប្រតិទិនសម្រាប់ការប្រកួត ។ ចំណែកការប្រកួតដែលនឹងចាប់ផ្តើម នៅថ្ងៃទី១ ខែកញ្ញា ហើយវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley នាថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២១ ... Read More »
រុស្ស៊ីបង់ប្រាក់ពិន័យដល់ស្ថាប័នអត្តពលកម្មពិភពលោកដើម្បីជៀសវាងការបណ្តេញចេញ
សហព័ន្ធកីឡាអត្តពលកម្មរុស្ស៊ី (RusAF) បានបញ្ជាក់ថាពួកគេបានបង់ប្រាក់ពិន័យចំនួន៦,៣ លានដុល្លារសហរដ្ឋអាមេរិកដោយមានជំនួយពីក្រសួងកីឡារបស់ប្រទេសនេះដើម្បីបញ្ចៀសការបណ្តេញចេញពីសមាជិកអត្តពលកម្មពិភពលោក ដោយសារតែការបំពានច្បាប់ដោយអត្តពលិកប្រើប្រាស់គ្រឿងញៀន។ សហព័ន្ធអត្តពលកម្មរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបង់ប្រាក់ពិន័យដល់អត្តពលិកពិភពលោកចំនួនទឹកប្រាក់សរុបហើយ ពួកគេយល់ព្រមនឹងគោលនយោបាយនៃការអត់អោនចំពោះការប្រើប្រាស់គ្រឿងញៀនហើយពួកគេកំពុងស្វែងរកឱកាសដើម្បីចាប់ផ្តើមដំណើរការនៃការផ្តល់សមាជិកភាពនៅក្នុងនាមជាកីឡាករអត្តពលកម្មពិភពលោកឡើងវិញ។ ស្ថាប័នអត្តពលិកពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានទទួលថវិកាកាលពីថ្ងៃម្សិលមុិញដើម្បីទូទាត់ការខាតបង់។ ស្ថាប័នអត្តពលិកពិភពលោកបានប្រកាសកាលពីចុងខែកក្កដាថា ខ្លួននឹងបណ្តេញសហព័ន្ធអត្តពលកម្មរុស្ស៊ីប្រសិនបើខ្លួនមិនបង់ប្រាក់ពិន័យចំនួន៥លានដុល្លារអាមេរិកនិង១,៣១ លានដុល្លារអាមេរិកជាថ្លៃចំណាយសម្រាប់ការបំពានច្បាប់ប្រើប្រាស់គ្រឿងញៀនមុនថ្ងៃទី១៥ ខែសីហា។ សហព័ន្ធអត្តពលកម្មរុស្ស៊ីត្រូវបានផាកពិន័យចំនួន ... Read More »
Belarus ចាប់ខ្លួនបាតុករខុសច្បាប់បន្ថែម៧០០នាក់
នៅថ្ងៃទី១៣ខែសីហានេះកម្លាំងប៉ូលិសប្រឆាំងបាតុកម្មប្រទេសបេឡារូស(Belarus)បានចាប់ខ្លួនបាតុករបន្ថែម ៧០០នាក់ទៀត នៅក្នុងបាតុកម្មថ្ងៃទី៤ ក្នុងប្រទេសនេះក្រោយការបោះឆ្នោតប្រធានាធិបតី។ ក្រសួងមហាផ្ទៃនៃប្រទេសបេឡារូស បានបញ្ជាក់ថា បានចាប់ខ្លួនបាតុករ៧០០នាក់ធ្វើបាតុកម្មខុសច្បាប់និងបង្កអំពើហិង្សា។ កម្លាំងប៉ូលិស ១០៣នាក់បានរងរបួសដោយសារតែការបង្កហិង្សាពីបាតុករ ក្នុងនោះមាន ២៨នាក់ត្រូវបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ចាប់តាំងពីផ្ទូះបាតុកម្មប្រឆាំង លទ្ធផលបោះឆ្នោត នៅថ្ងៃទី ៩ខែសីហាមក។ ... Read More »
វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ថ្មី២២នាក់ក្នុងនោះមាន១៤នាក់នៅទីក្រុងដាណាង
វៀតណាម៖ គិតមកដល់វេលាម៉ោង១៨យប់ថ្ងៃទី១៣ ខែសីហា គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ វៀតណាម បានបញ្ជាក់ថា បានរកឃើញករណីឆ្លងថ្មី ដល់ទៅ២២នាក់ ក្នុងនោះនៅទីក្រុងដាណាងមានដល់ទៅ១៤នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី មាននៅដាណាង១៤នាក់ នៅខេត្ត វ៉ាងណាម២នាក់ ខេត្តវ៉ាងទ្រី១នាក់ ខេត្ត ខាញ់វ៉ា ... Read More »
ហ្វិលីពីននឹងសាកល្បងវ៉ាក់សាំងទិញពីរុស្ស៊ីនៅខែតុលាឆ្នាំ២០២០
ហ្វីលីពីន៖ អ្នកនាំពាក្យរដ្ឋាភិបាលហ្វីលីពីន នៅថ្ងៃទី១៣ខែសីហាបានប្រកាសថា ប្រទេសនេះនឹងសាកល្បងវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ទិញពីរុស្ស៊ីនៅខែតុលា ហើយប្រធានាធិបតី Duterte នឹងចាក់វ៉ាក់សាំងនោះនៅខែឧសភាឆ្នាំ២០២១។ លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនបានបញ្ជាក់ នៅក្នុងសេចក្តីប្រកាស នាថ្ងៃទី១៣ខែសីហា ក្រោយពេលអ្នកឯកទេស ... Read More »
បោះឆ្នោតអាមេរិក ៖ លោក ចូ បៃឌិន ទទួលបានការគាំទ្រខ្ពស់ទាំងថវិកា
អន្តរជាតិ៖ នៅថ្ងៃទី១២ ខែសីហា បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យលោកJoe Biden និង ដៃគូក្នុងការឃោសនាបោះឆ្នោត គឺសមាជិកព្រឹទ្ធសភាលោកស្រី Kamala Harris ដែលលោកបៃឌិនជ្រើសរើសធ្វើជាអនុប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២០។ លោក បៃឌិន បញ្ជាក់ថា ការជ្រើសរើសលោកស្រី ... Read More »
នៅសប្តាហ៍ក្រោយនេះ! កូរ៉េខាងត្បូង ត្រៀមកាត់បន្ថយការធ្វើសមយុទ្ធនិម្មិត ជាមួយសហរដ្ឋអាមេរិក
អន្តរជាតិ៖ យោងតាមទីភ្នាក់ងារកាសែត Chosun Ilbo របស់កូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃពុធថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ថាប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមត្រៀមសម្រាប់ការធ្វើសមយុទ្ធរដូវក្តៅរួមគ្នា ជាមួយសហរដ្ឋអាមេរិកនៅក្នុងឆ្នាំនេះ ដែលនឹងត្រូវធ្វើឡើងក្នុងទ្រង់ទ្រាយតួចមួយប៉ុណ្ណោះ ដោយសារតែមេរោគកូរ៉ូណាវីរុស កំពុងរាលត្បាតទូទាំងពិភពលោក។ យោងតាមការរាយការណ៍ដដែល បានឲ្យដឹងទៀតថា សមយុទ្ធនេះ ... Read More »
វ៉ាក់សាំង Sputnik V ប្រឆាំងកូវីដ-១៩ របស់រុស្ស៊ីមានតម្លៃប៉ុន្មាន?
អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានប្រកាសជាផ្លូវការអំពីវ៉ាក់សាំងប្រឆាំងកូវីដ-១៩ដំបូងគេបង្អស់នៅលើពិភពលោក ហើយវ៉ាក់សាំងនោះ មានឈ្មោះថា Sputnik V ដែលនៅពេលនេះមានប្រទេសចំនួន២០ ហើយបានបញ្ជាទិញវ៉ាក់សាំងរបស់រុស្សុី តើវ៉ាក់សាំងនោះមានតម្លៃប៉ុន្មាន? បណ្តាញទូរទស្សន៍Rossya 24 របស់រុស្ស៊ីកាលពីយប់ថ្ងៃទី១២ខែសីហា បានផ្សាយថា ប្រធានគណៈកម្មការគ្រប់គ្រងក្រុមហ៊ុន R-Pharm ... Read More »
មេដឹកនាំវៀតណាម ក្នុងរយៈពេល ១០ថ្ងៃខាងមុខ វាគឺជាពេលដ៏សំខាន់បំផុតសម្រាប់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងជាមួយCOVID-19
អន្តរជាតិ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ួនហ្វុក បានលើកឡើងនៅថ្ងៃទី១២ ខែសីហាម្សិលមិញនេះថា ក្នុងរយៈពេល ១០ថ្ងៃខាងមុខនេះ វាគឺជាពេលដ៏សំខាន់បំផុតសម្រាប់វៀតណាម ដើម្បីទប់ស្កាត់ក្នុងការប្រយុទ្ធប្រឆាំងជាមួយCOVID-19 កំពុងតែរាតត្បាតខ្លាំងនៅក្នុងប្រទេស។ អាជ្ញាធរសុខាភិបាលវៀតណាម បានរាយការណ៍នៅល្ងាចថ្ងៃទី១២ ខែសីហាថា ... Read More »
នាយឧត្ដមសេនីយ៍ វង្ស ពិសេន ចុះពិនិត្យការសាងសង់រូបសួនសមិទ្ធផលការពារជាតិ នៅវិមានអនុស្សាវរីយ៍ឈ្នះ=ឈ្នះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះពិនិត្យមើលដំណើរការសាងសង់សួនសមិទ្ធផលការពារជាតិរបស់កងយោធពលខេមរភូមិន្ទ ដែលមានទីតាំងស្ថិតនៅបរិវេណវិមានអនុស្សាវរីយ៍ឈ្នះ=ឈ្នះ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមសេចក្ដីរាយការណ៍ពី ឧត្ដមសេនីយ៍ឯក មាស ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច