ប៉ារីស៖ សាលារៀននៅខណ្ឌទី១២ ដែលមានសិស្ស១៨០នាក់ និងសាលារៀនមួយខ្នងនៅខណ្ឌទី៤ មានសិស្ស២០០នាក់ ត្រូវបិទទ្វារក្រោយរកឃើញមានករណីឆ្លងកូវីដ-១៩។ កាលពីថ្ងៃទី២៤ ខែមិថុនា មន្ត្រីបារាំងបានស្នើឲ្យបិទទ្វារ សាលារៀន ពីរកន្លែងនៅទីក្រុងប៉ារីស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ប៉ុន្តែកការឆ្លងរាលដាល មិនទាន់ឈានដល់ដំណាក់កាលធ្ងន់ធ្ងរនៅឡើយទេ។ ... Read More »
ព័ត៌មានអន្តរជាតិ
មេទ័ពចិនព្រមានឥណ្ឌាថា បើឈ្លានពានចិន ទាហានឥណ្ឌានឹងត្រូវប្រឈមទិដ្ឋភាព«មកដើរទៅវិញដេក»
មេទ័ពចិនបានព្រមានឥណ្ឌាថាប្រសិនបើទាហានឥណ្ឌាចូលឈ្លានពានទឹកដីចិន នឹងត្រូវប្រឈមនូវការខាតបង់ជាច្រើន។ បើទោះបីឥណ្ឌាមានកម្លាំងទាហានពិសេស Gurkha ប៉ុន្តែក៏មិនអាចយកឈ្នះកម្លាំងទាហាន PLA របស់ចិនបានឡើយ។ កម្លាំងទាហានឥណ្ឌា នឹងប្រឈមនូវទិដ្ឋភាព«មកដើរទៅវិញដេក» (មានន័យថា មកកាន់ព្រំដែននៅមានជីវិត តែទៅវិញគឺស្លាប់ដេកឲ្យគេសែង)។ ក្រោយការប៉ះទង្គិចគ្នានៅតំបន់ព្រំដែន Galwan រវាងកម្លាំងទាហានប្រទេសទាំងពីរ ... Read More »
ទស្សនាទិដ្ឋភាពនៃពិធីដង្ហែក្បួនកម្លាំងទាហានអាកាសរុស្ស៊ីក្នុងទិវាជ័យជម្នះ៧៥ឆ្នាំ
នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាឆ្នាំនេះ ពលរដ្ឋរុស្ស៊ីមិនបានទៅចូលរួមទស្សនាច្រើនកុះករដូចឆ្នាំមុនៗឡើយដោយសារតែកូវីដ-១៩។ ប៉ុន្តែពិធីដង្ហែក្បួនកម្លាំងទាហានអាកាសដែលមាន ឧទ្ធម្ភាគចក្រ យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ គឺពលរដ្ឋអាចមើលឃើញផ្ទាល់ភ្នែក ដោយនាំគ្នាឡើងលើដំបូងអគារទស្សនា។ នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា ឆ្នាំ នេះមានសព្វាវុធទំនើបៗជាច្រើនដល់ទៅ២៣៤ប្រភេទ ដែលបានដង្ហែក្បួននៅលើដី។ ចំណែកនៅលើអាកាសវិញ មានយន្តហោះ៧៥គ្រឿងចូលរួម។ ក្នុងចំណោមយន្តហោះ ... Read More »
ដូណាល់ ត្រាំ ៖ ជញ្ជាំងព្រំដែនអាចការពារបានទាំងកូវីដ-១៩
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានបំពេញទស្សនកិច្ចទៅកាន់ព្រំដែនជាប់ប្រទេសម៉ិចស៊ីកូ ដើម្បីត្រួតពិនិត្យមើលស្នាដៃរបស់លោក ក្នុងការសាងសង់ជញ្ជាំងព្រំដែន ដើម្បីទប់ស្កាត់ជនភៀសខ្លួនចូលមកក្នុងទឹកដីអាមេរិកពីប្រទេសម៉ិចស៊ីកូ ។ លោកត្រាំបានប្រកាសថា ជញ្ជាំងនោះមិនត្រឹមតែទប់ស្កាត់ជនភៀសខ្លួនឡើយ គឺអាចរារាំងការឆ្លងរាលដាលកូវីដ-១៩ទៀតផង។ លោកត្រាំបានបញ្ជាក់ថា «ជញ្ជាំងនេះអាចទប់ស្កាត់បានគ្រប់យ៉ាង ទាំងកូវីដ-១៩ »។ នៅក្នុងដំណើរត្រួតពិនិត្យតាមព្រំដែនជាមួយអភិបាលរដ្ឋArizona ... Read More »
ម៉ុងហ្គោលីចាប់ផ្តើមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងសភា
នៅថ្ងៃទី២៤ ខែមិថុនា នេះ ពលរដ្ឋម៉ុងហ្គោលីបានចាប់ផ្តើមទៅបោះឆ្នោតដើម្បីជ្រើសរើសតំណាងរាស្ត្រអាណត្តិថ្មី។ គណៈកម្មាធិការរៀបចំការបោះឆ្នោតម៉ុងហ្គោលី(GEC)បានឲ្យដឹងថា ការបោះឆ្នោតចាប់ផ្តើមនៅវេលាម៉ោង៧ព្រឹក ម៉ោងក្នុងតំបន់និងបញ្ចប់នៅនៅម៉ោង១៥ ថ្ងៃទី២៤ ខែមិថុនា។ មានការិយាល័យបោះឆ្នោតចំនួន២០៧០ នៅទូទាំងប្រទេស ហើយមានគណបក្សនយោបាយចំនួន១៣ចូលរួម និងមានបេក្ខភាពឯករាជ្យចំនន១៣៧រូប។ មានពលរដ្ឋម៉ុងហ្គោលីប្រមាណ២,១លាននាក់មានសិទ្ធិក្នុងការបោះឆ្នោត។ ក្នុងពេលពិភពលោកកំពុងតែឆ្លងរាលដាលកូវីដ-១៩ ... Read More »
ទើបតែដំឡើងឧបករណ៍បំពងសំឡេងមិនទាន់ទាំងបានចាក់ផ្សាយផង ក៏រុះរើចេញវិញ
កម្លាំងទាហានកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានរុះរើឧបករណ៍បំពងសំឡេង ដែលទើបតែដំឡើងនៅព្រំដែនចំនួន២០កន្លែងនៅជាប់កូរ៉េខាងជើង ក្រោយពេលមេដឹកនាំ គីម ជុងអ៊ុន បញ្ជាឲ្យកម្លាំងយោធាផ្អាករាល់សកម្មភាពប្រឆាំងនិងទីក្រុងសេអ៊ូល។ កាលពីពេលថ្មីៗនេះកូរ៉េខាងជើង បានដំឡើងឧបករណ៍បំពងសំឡេងដល់ទៅ២០កន្លែងជាប់ព្រំដែន និងគំរាមកំហែងធ្វើសកម្មភាពយោធាជាមួយប្រទេសដែលកូរ៉េខាងជើង ហៅថាជាសត្រូវនោះ។ សកម្មភាពកើតឡើងក្រោយពេលដែលកូរ៉េខាងជើងចោទប្រកាន់ទីក្រុងសេអ៊ូលថាមិនអាចទប់ស្កាត់ក្រុមអ្នកភៀសខ្លួនទៅកាន់កូរ៉េខាងត្បូងដែលបង្ហោះខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង។ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឧបករណ៍បំពងសំឡេងចំនួន១០នៅជិតតំបន់Cheorwon ... Read More »
ក្រុមហ៊ុនរដ្ឋចិន ប្រកាសលើបណ្តាញសង្គម Weibo ថា ខ្លួន យល់ព្រមសាកល្បងវ៉ាក់សាំងកូរ៉ូណាវីរុស ក្នុងដំណាក់កាល៣ នៅអេមីរ៉ាតអារ៉ាប់រួម
អន្តរជាតិ៖ នាថ្ងៃទី២៣ ខែមិថុនាម្សិលមិញនេះ ក្រុមហ៊ុនរដ្ឋចិនChina National Biotec Group (CNBG) បានប្រកាសនៅលើបណ្តាញសង្គមWeibo ថា ខ្លួនបានទទួលការយល់ព្រមលើការសាកល្បងវ៉ាក់សាំងកូរ៉ូណាវីរុស ក្នុងដំណាក់កាល៣ នៅអេមីរ៉ាតអារ៉ាប់រួម ដោយក្រសួងសុខាភិបាលនិងបង្ការជំងឺឆ្លងអេមីរ៉ាតអារ៉ាប់រួម។ ប៉ុន្តែក្រុមហ៊ុននេះ ... Read More »
ក្លិនទុរេន បានធ្វើឲ្យមនុស្ស៦០នាក់ សម្រេចបង្ខំចិត្តជម្លៀសខ្លួនចេញ និងមនុស្ស៦នាក់ ត្រូវដឹកបញ្ជូនទៅមន្ទីរពេទ្យ
អន្តរជាតិ៖ មនុស្ស៦០នាក់ ដែលបម្រើការងារនៅការិយាល័យប្រៃសណីយ៍មួយនៅប្រទេសអាល្លឺម៉ង់ សម្រេចបង្ខំចិត្តជម្លៀសខ្លួនចេញ និងមនុស្ស៦នាក់ទៀត ត្រូវដឹកបញ្ជូនទៅសង្រ្គោះមន្ទីរពេទ្យភ្លាមៗ ដោយសារតែពួកគេពិបាកទ្រាំនឹងក្លិនទុរេន ដែលវេចខ្ចប់ជាច្រើនកេស ។ បើតាមការផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បាននិយាយថា ... Read More »
ក្រុមហ៊ុនជីវសាស្រ្តនៅទីក្រុងប៉េកាំង ចាប់ផ្តើមធ្វើការសាក់ល្បងវ៉ាក់សាំងទប់ស្កាត់ COVID-19 លើមនុស្ស
អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មាន CNA បានចេញផ្សាយនៅល្ងាចថ្ងៃអង្គារទី២៣ ខែមិថុនា ឆ្នាំ២០២០ថា ក្រុមហ៊ុនជីវសាស្រ្ត ឆុងឈីង ជីហ្វៃ(Chongqing Zhifei) ត្រូវបានរដ្ឋាភិបាលចិន អនុញ្ញាតឲ្យ ចាប់ផ្តើមធ្វើការសាក់ល្បងវ៉ាក់សាំងទប់ស្កាត់ COVID-19 លើមនុស្ស ... Read More »
កីឡាករ Scott McTominay ចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល៥ឆ្នាំនៅ Man Utd
ក្លឹបនៅ Premier League គឺ Manchester United បានប្រកាសថា កីឡាករ Scott McTominay បានចុះកុងត្រាថ្មីរយៈពេល៥ឆ្នាំជាមួយក្លឹប។ កិច្ចព្រមព្រៀងថ្មីរបស់ខ្សែបម្រើរូបនេះរួមបញ្ចូលទាំងជម្រើសក្នុងការបន្តមួយឆ្នាំទៀតដល់ខែមិថុនា ឆ្នាំ២០២៦។ នេះបើយោងតាមការចេញផ្សាយរបស់ BBC ... Read More »
កីឡាករ៣នាក់មកពីក្លឹប PSG និង៤នាក់មកពីក្លឹប Toulouse រកឃើញផ្ទុកជំងឺកូវីដ-១៩
ក្លឹបបាល់ទាត់បារាំងចំនួន២បានបញ្ជាក់ថា កីឡាករ៣នាក់មកពីក្លឹប Paris Saint-Germain និង៤ នាក់មកពីក្លឹប Toulouse បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ប៉ុន្តែក្លឹបទាំងពីរមិនបានបង្ហាញឈ្មោះអ្នកដែលឆ្លងជំងឺនេះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃពុធនេះ។ ក្លឹប PSG បានចេញសេចក្តីថ្លែងការណ៍ថា កីឡាករ៣នាក់ និងសមាជិកបុគ្គលិកម្នាក់បានឆ្លងវីរុសនេះកំឡុងពេលនៅដោយឡែកពីគ្នា ... Read More »
ទាហានរុស្ស៊ី៦៤ពាន់នាក់ចូលរួមពិធីដង្ហែក្បួនព្យុហយាត្រា
កម្លាំងទាហានរុស្ស៊ី៦៤ពាន់នាក់មកពីទីក្រុងចំនួន២៨ បានមកចូលរួមក្នុងពិធីដង្ហែក្បួនព្យុហយាត្រាទិវាជ័យជម្នះ៧៥ឆ្នាំលើរបបហ្វាស៊ីស។ សារព័ត៌មាន TASS បានផ្សាយថា ពិធីដង្ហែក្បួនព្យុហយាត្រា ធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ក្រៅពីទីក្រុងមូស្គូនៅមានទីក្រុងធំៗចំនួន៩ទៀតក្នុងប្រទេសរុស្ស៊ីក៏មានពិធីដង្ហែក្បួនផងដែរ ។ ក្រៅពីទាហាន ៦៤ពាន់នាក់ នៅមានសម្ភារយោធា អាវុធចំនួន១៨៥០គ្រឿងចូលរួម មានរថក្រោះរថពាសដែក… ... Read More »
ប្រសើណាស់! គីម ជុងអ៊ុន ចេញបញ្ជាផ្អាករាល់សកម្មភាពយោធាប្រឆាំងកូរ៉េខាងត្បូង
ក្នុងពេលដែលកូរ៉េទាំងពីរកំពុងប្រឈមមុខតានតឹងបំផុតនៅក្នុងតំបន់ព្រំដែន មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការបក្សពលករកូរ៉េខាងជើង ហើយបានសម្រេចផ្អាករាល់សកម្មភាពយោធាប្រឆាំងកូរ៉េខាងត្បូង ។ សារព័ត៌មានជាតិកូរ៉េខាងជើង KCNA នៅថ្ងៃទី២៣ ខែមិថុនា បានផ្សាយថា គណៈកម្មការយោធាកណ្តាលនៃគណបក្សពលករកូរ៉េខាងជើង បានក្តាប់នូវស្ថានភាពបច្ចុប្បន្ននៅតាមបណ្តោយព្រំដែន ហើយបញ្ជាឲ្យផ្អាករាល់សកម្មភាពយោធាជាមួយកូរ៉េខាងត្បូង។ ប៉ុន្តែសារព័ត៌មានខាងលើមិនបានលម្អិតពីការផ្អាករាល់សកម្មភាពយោធានោះឡើយ។ ... Read More »
IIHF កំណត់កាលវិភាគសម្រាប់កម្មវិធីវាយកូនគោលលើទឹកកកពិភពលោកឆ្នាំ២០២១
សហព័ន្ធកីឡាវាយកូនហ្គោលលើទឹកកកអន្តរជាតិ ឬហៅម្យ៉ាងទៀតថា សហព័ន្ធកីឡាហុកគីអន្តរជាតិ (International Ice Hockey Federation) (IIHF) បានបើកកិច្ចប្រជុំសមាជប្រចាំឆ្នាំតាមប្រព័ន្ធអុីនធើណេតដើម្បីអនុម័តលើការកំណត់ម្ចាស់ផ្ទះ និងកំណត់ពេលសម្រាប់កម្មវិធីប្រកួតជើងឯកពិភពលោកឆ្នាំ២០២១ ។ ការប្រកួតជើងឯកវាយកូនគោលលើទឹកកកបុរសពិភពលោកឆ្នាំ២០២១ (IIHF-2021) នឹងប្រព្រឹត្តទៅទីក្រុង Minsk ... Read More »
Tottenham និង Barcelona ឈ្នះក្នុងទឹកដី ខណៈ At. Madrid មានសំណាងល្អ
ក្រុមមាន់ខ្នាយមាស Tottenham Hotspur ទទួលបាន៣ពិន្ទុបន្ថែមឡើងមកឈរចំណាត់ថ្នាក់លេខ៧នៅលីកកំពូលអង់គ្លេស ក្រោយឈ្នះក្រុមភ្ញៀវ West Ham United ២-០ ក្នុងការប្រកួតសប្តាហ៍ទី៣១ កាលពីយប់មិញ។ ចំណែកក្រុមខ្លាំងBarcelona ក៏បានយកឈ្នះក្រុម Bilbao ១-០ ... Read More »
អ្នកជិះស្គីសញ្ជាតិប៉ូឡូញឈ្មោះ Malysz ធ្វើតេស្តវិជ្ជមានមេរោគកូវីដ-១៩
កីឡាករជិះស្គីជើងចាស់របស់ប៉ូឡូញឈ្មោះ Adam Malysz បាននិយាយថា រូបគាត់បានធ្វើតេស្តវិជ្ជមានមានផ្ទុកជំងឺកូវីដ-១៩ ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រស៊ីនហួរនៅព្រឹកថ្ងៃពុធនេះ។ កាលពីថ្ងៃអង្គារបុរសវ័យ៤៣ឆ្នាំរូបនេះបានជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយថា គាត់បានធ្វើតេស្តវិជ្ជមានមានផ្ទុកជំងឺកូវីដ-១៩។ លោកបាននិយាយថា “ខ្ញុំមិនមានរោគសញ្ញាអ្វីទាំងអស់ ដូច្នេះខ្ញុំគិតថាខ្ញុំមានសុខភាពល្អ។ ខ្ញុំបានប្រាកដថាលទ្ធផលនៃការធ្វើតេស្តនេះនឹងមានលក្ខណៈអវិជ្ជមាន។ លោកបន្តថា “ខ្ញុំពិតជាមានអារម្មណ៍អស្ចារ្យហើយខ្ញុំទទួលបានអំណោយមិនល្អ។ ... Read More »
ក្រុមសកម្មជនកូរ៉េខាងត្បូងលួចបង្ហោះខិត្តប័ណ្ណទៅកាន់កូរ៉េខាងជើងជាលើកទីពីរ
ក្នុងពេលដែលកូរ៉េខាងជើងបានត្រៀមខិត្តប័ណ្ណដល់ទៅ១២លានសន្លឹកមិនទាន់បានបង្ហោះចូលទៅកាន់ទឹកដីកូរ៉េខាងត្បូងផង ពេលនេះ ក្រុមសកម្មជនដែលជាជនជាតិកូរ៉េខាងជើងបានភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង បានបន្តបង្ហោះខិត្តប័ណ្ណ៥សែនសន្លឹកទៀតចូលទៅកាន់កូរ៉េខាងជើង បង្កឲ្យស្ថានភាពកាន់តែតានតឹងថែមទៀត។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងនៅថ្ងៃទី ២៣ ខែមិថុនា បានផ្សាយថា ការបង្ហោះខិត្តប័ណ្ណខាងលើត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃទី២២ ខែមិថុនា នៅតំបន់ព្រំដែន Paju របស់កូរ៉េខាងត្បូង។ ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ... Read More »
ចេះតែនឹកឃើញ! សិល្បការិនី ជាច្រើនយកម៉ាស់ធ្វើជាឈុតប៊ីគីនី រងការថ្កោលទោសយ៉ាងខ្លាំង
ក្រោយបង្ហោះរូបភាពនៅលើបណ្តាញសង្គម ស្តីពីតារាជាច្រើនរូបបានយកម៉ាស់សម្រាប់ពាក់ការពារឆ្លងជំងឺកូវីដ-១៩ មកធ្វើជាឈុតប៊ីគីនីសម្រាប់ស្លៀកពាក់បានរងការថ្កោលទោសយ៉ាងខ្លាំង ។ មនុស្សមួយចំនួនក៏បានបញ្ចេញមតិបែប ឌឺដង កំប្លែងផងថា« អ៊ីចឹងតើបានជាពេលពាក់ម៉ាស់ទៅចេះតែថប់ៗ ពិបាកដកដង្ហើម»។ ពេលថ្មីៗនេះសិល្បការិនីអាមេរិក គឺនាង DaVida Sal បានយកម៉ាស់ ពេទ្យធ្វើជាឈុតប៊ីគីនីស្លៀកពាក់បង្ហាញជាសាធារណៈ ... Read More »
ម៉ិចស៊ីកូ៖ គ្រាន់តែប្រឆាំង គម្រោងអគ្គិសនីប្រើកម្លាំងខ្យល់ មនុស្ស១៥នាក់រងការសម្លាប់
ម៉ិចស៊ីកូ៖ យ៉ាងហោចណាស់ក៏មានមនុស្ស១៥នាក់ស្លាប់ ក្រោយពីមានវិវាទពាក់ព័ន្ធនឹងគម្រោងអគ្គិសនីដើរដោយកម្លាំងខ្យល់។ សារព័ត៌មាន AP បានផ្សាយថា សហគមន៍ Mateo del Mar ស្ថិតនៅក្នុងរដ្ឋ Oaxaca ប្រទេសម៉ិចស៊ីកូបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមិថុនា២០២០ មានមនុស្ស១៥នាក់ត្រូវគេសម្លាប់ ... Read More »
លោក ដូណាល់ ត្រាំ ចោទប្រកាន់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ថា «ក្បត់ជាតិ» គួរតែដាក់ទោសប្រហារជីវិត
អន្តរជាតិ៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន CNN នារសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ លោក ដូណាល់ ត្រាំប្រធានាធិបតីអាមេរិក បានចោទប្រកាន់ជាសាធារណៈ ទៅលើអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ... Read More »
ចិនបាញ់បង្ហោះផ្កាយរណបកំណត់ទីតាំង BDS ដោយជោគជ័យ
ចិន៖ នៅថ្ងៃទី២៣ ខែមិថុនា ចិនបានបាញ់បង្ហោះផ្ការណបកំណត់គោលដៅបានទទួលជោគជ័យ ដោយប្រើកាំជ្រួចមីស៊ីល Long March-3B ដើម្បីបញ្ជូនផ្កាយរណបឡើងទៅកាន់តារាវិថីផែនដី ។ សារព័ត៌មានស៊ីនហួបានផ្សាយថា ផ្កាយរណប BDS បានបាញ់បង្ហោះនៅវេលាម៉ោង ៩ និង៤៣នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ... Read More »
ទីក្រុងប៉េកាំង បន្តរកឃើញករណីឆ្លង COVID-19 ចំនួន២២ករណីបន្ថែមទៀត
អន្តរជាតិ៖ តាមការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរដកស្រង់ពីអាជ្ញាធរសុខាភិបាលចិន បាននិយាយថា នៅក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ខ្លួនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២២ករណីបន្ថែមទៀត ដោយក្នុងនោះមាន ១៣ករណីជាប្រភេទករណីឆ្លងក្នុងស្រុក និង០៩ករណីទៀតជាករណីនាំចូលពីបរទេស។ នេះបើតាមរបាយការណ៍ស្តីអំពីស្ថានការណ៍ COVID-19 សម្រាប់ថ្ងៃអង្គារ ... Read More »
ជាការពិតឬ ដែលថាមេដឹកនាំ គីម ជុងអ៊ុន មានទ្រព្យសម្បត្តិដល់ទៅ៥ពាន់លានដុល្លារ
កូរ៉េខាងជើងជាប្រទេសអាថ៌កំបាំងបំផុតនៅលើពិភពលោក ហើយរាល់សកម្មភាពរបស់ថ្នាក់ដឹកនាំប្រទេសនេះ មិនមានអ្នកណាដឹងឡើយប្រសិនបើសារព័ត៌មានក្នុងស្រុកមិនផ្សព្វផ្សាយទេនោះ។ គ្រាន់តែលោកគីម ជុងអ៊ុន មិនបង្ហាញខ្លួនជាសាធារណៈ ក៏មានពាក្យចចាមអារ៉ាមថា លោកត្រូវវះកាត់បេះដូងដែរ។ ប៉ុន្តែថ្ងៃក្រោយមកលោកក៏បានបង្ហាញខ្លួនវិញ។ ពាក់ព័ន្ធនឹងជីវិតផ្ទាល់ខ្លួនរបស់មេដឹកនាំ គីម ជុងអ៊ុន គឺកាន់តែអាថ៌កំបាំងថែមទៀត ពិសេសគឺទ្រព្យសម្បត្តិរបស់លោកមានចំនួនប៉ុន្មាន ? ... Read More »
Pierino Prati អតីតកីឡាករឆ្នើមក្លឹប AC Milan និងជម្រើសជាតិអុីតាលីស្លាប់ក្នុងវ័យ៧៣ឆ្នាំ
កីឡាករឆ្នើមខ្សែប្រយុទ្ធ Pierino Prati របស់ក្រុម AC Milan បានទទួលមរណភាពក្នុងជន្មាយុ៧៣ឆ្នាំ ខណៈដែល អតីតខ្សែប្រយុទ្ធជម្រើសជាតិអុីតាលីរូបនេះបានស្លាប់កាលពីថ្ងៃចន្ទ ។ នេះបើយោងតាមការចុះផ្សាយរបស់ Livescore នៅថ្ងៃអង្គារនេះ។ លោក Prati ... Read More »
កីឡាករ៥នាក់របស់ក្លឹប Red Star ធ្វើតេស្តវិជ្ជមានកូវីដ-១៩ បន្ទាប់ពីប្រារព្ធពិធីឈ្នះជើងឯកក្នុងលីគរបស់ខ្លួន
ម្ចាស់ជើងឯកលីគកំពូលស៊ែប៊ី (Serbian Super Liga) បានបញ្ជាក់ថាកីឡាករ៥នាក់របស់ក្លឹប Red Star Belgrade បានធ្វើតេស្តរកឃើញវីរុសកូវីដ-១៩ បន្ទាប់ពីពួកគេអបអរជ័យជម្នះគ្រងជើងឯកលីគកំពូលរបស់ខ្លួន កាលពីយប់មិញ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃអង្គារនេះ។ ... Read More »
ប្រជាជនប្រេស៊ីលមិនខ្វល់ពី COVID-19 ខណៈពួកគេសម្រុកទៅកម្សាន្ត នៅឆ្នេរសមុទ្រទីក្រុងរីយ៉ូ
អន្តរជាតិ៖ បើទោះជាមានការព្រមានពីអាជ្ញាធរសុខាភិបាល និងអង្គការសុខភាពពិភពលោក WHO យ៉ាងណាក៏ដោយ ប្រជាជនប្រេស៊ីលជាច្រើនបានប្រមូលផ្ដុំគ្នាលេងកម្សាន្ត នៅឯតំបន់ឆ្នេរនៃទីក្រុង រីយ៉ូ (Rio de Janeiro) ដោយហាក់ដូចជាមិនខ្វល់ ឬភ័យខ្លាចទាល់តែសោះចំពោះការឆ្លងរាតត្បាត COVID-19 ។ ... Read More »
ក្លិបហាត់ប្រាណនៅរដ្ឋកាលីហ្វ័រញ៉ា បើកដំណើរការឡើងវិញ ប៉ុន្តែត្រូវរៀបចំដាច់ដោយឡែកពីគ្នា ដើម្បីការពារឆ្លងមេរោគ
អន្តរជាតិ៖ កាលពីថ្មីៗនេះ ក្លិបហាត់ប្រាណមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Redondo Beach រដ្ឋកាលីហ្វ័រញ៉ា បានបើកដំណើរការឡើងវិញហើយ ដោយមានរៀបចំកន្លែងហាត់ដាច់ដោយឡែកពីគ្នា និងបទបញ្ជាថ្មី សម្រាប់ឲ្យអតិថិជនរបស់ខ្លួនអនុវត្តតាម ។ដោយខាងក្លិបហាត់ប្រាណ បានប្រើផ្លាស្ទិកវាំងននបន្ទប់ទឹក និងបំពង់ទីប សង់ចេញជាកន្លែងហាត់ដាច់ដោយឡែក ... Read More »
អាមេរិកស្នើឲ្យចិនដោះលែងជនជាតិកាណាដា ចុះហេតុអ្វីមិនស្នើកាណាដាឲ្យដោះលែងជនជាតិចិនផង
អាមេរិកបានបញ្ចេញប្រតិកម្ម ក្រោយចិនបានចោទប្រកាន់ជាផ្លូវការជនជាតិកាណាដា២រូបពីបទចារកិច្ច។ នៅពេលនេះរដ្ឋមន្ត្រីការបរទេសអាមេរិកបានស្នើដល់ចិនត្រូវតែដោះលែងពលរដ្ឋកាណាដា២នាក់ជាបន្ទាន់។ ការស្នើខាងលើរបស់អាមេរិកទទួលរងប្រតិកម្មយ៉ាងខ្លាំងពីពលរដ្ឋចិនថាចុះហេតុអ្វីបានជាអាមេរិកមិនព្រមស្នើដល់រដ្ឋាភិបាលកាណាដាឲ្យដោះលែងជនជាតិចិនផង ម្តេចស្នើតែចិនឲ្យដោះលែងតែជនជាតិកាណាដាបែបនេះ។ នេះជាសកម្មភាពដែលមិនមានតម្លាភាពនោះឡើយ។ នៅថ្ងៃទី២៣ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអំពាវនាវដល់ចិនឱ្យដោះលែងជនជាតិកាណាដា ជាបន្ទាន់ ដែលចិនបានចាប់ខ្លួនហើយចោទប្រកាន់ពីបទចារកិច្ច ... Read More »
ព័ត៌មានអំពីទីផ្សារដោះដូរកីឡាករសំខាន់ៗនៅតំបន់អឺរ៉ុបនៅថ្ងៃនេះ
តាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃអង្គារនេះ បានបង្ហាញពីទីផ្សារដោះដូរកីឡាករមួយចំនួនដែលអាចកើតឡើង ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករនៅតំបន់អឺរ៉ុបសម្រាប់ថ្ងៃនេះដូចខាងក្រោម៖ ១-ក្លឹប Chelsea អាចបង្វែរការចាប់អារម្មណ៍ទៅលើខ្សែការពារស្លាបឆ្វេងរបស់បារាំង Paris St-Germain អាយុ២៧ឆ្នាំប្រសិនបើពួកគេមិនអាចចុះហត្ថលេខាលើកីឡាករអន្តរជាតិអង់គ្លេស ... Read More »
Real Madrid ប្រជែងជាមួយ Liverpool ចង់បាន Mbappe របស់ PSG
យោងតាមសារព័ត៌មាន The Sun បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool កំពុងរៀបចំផែនការដើម្បីនាំយក ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំង Kylian Mbappe ចំពេលអនាគតរបស់ Sadio Mane នៅឯ Anfield ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច