ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្របខ័ណ្ឌលីគកំពូលប្រេស៊ីល Serie A នឹងវិលត្រឡប់វិញនៅខែសីហា

ប្រេសុីល៖សហព័ន្ធបាល់ទាត់ប្រេស៊ីលបាននិយាយថា ការប្រកួតជើងឯកនៃក្របខ័ណ្ឌ Serie A របស់ប្រេស៊ីលនឹងចាប់ផ្តើមនៅដើមខែសីហាដោយរង់ចាំការយល់ព្រមពីមន្រ្តីសុខាភិបាលរដ្ឋ និងអាជ្ញាធរក្រុងជាមុន។ សហព័ន្ធបាល់ទាត់ប្រទេសប្រស៊ីល (CBF) និងតំណាងក្លឹបបានកំណត់គោលដៅជាស្ថាពរនៅថ្ងៃទី៩ ខែសីហាដើម្បីចាប់ផ្តើមរដូវកាល ដែលត្រូវចាប់ផ្តើមកាលពីខែឧសភា ប៉ុន្តែត្រូវបានផ្អាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ចំណែកលីគទី២ Serie B ... Read More »

អាមេរិកពុករលួយឬក៏ជាការ​ច្រឡំ ដែលបញ្ជូនប្រាក់ជាង​១,៤ពាន់លានដុល្លារឲ្យអ្នកស្លាប់

រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ពេលថ្មីៗនេះបានរកឃើញមានការបញ្ជូនលុយច្រឡំរហូតដល់​១,៤ពាន់លានដុល្លារជាប្រាក់ជំនួយកូវីដ​ឲ្យទៅ«ឈ្មោះខ្មោច»ជាង១លាននាក់ដែលបានស្លាប់ជាយូរណាស់មកហើយ។ សារព័ត៌មាន​ China daily ​បានដកស្រង់ប្រភពព័ត៌មានពី “New York Times” ដែលបានផ្សាយថា ការិយាល័យទទួលខុសត្រូវរបស់រដ្ឋាភិបាលអាមេរិក (GAO) បានប្រកាសព័ត៌មានខាងលើនៅថ្ងៃទី​២៥ ... Read More »

របូតស្បែកជើង​ពេលកំពុងធ្វើដំណើរព្យុហយាត្រា ទាហានស្រីរុស្ស៊ី​ល្បីមួយរំពេច

ក្នុងពិធីព្យុហយាត្រា ​ ទាហានស្រីម្នាក់របស់រុស្ស៊ី បានរបូតស្បែកជើង​​ ប៉ុន្តែនាងនៅតែធ្វើដំណើរ​ដោយជើងទទេ​​ទៅតាមក្បួនដង្ហែទទួលបានការកោតសរសើរយ៉ាងខ្លាំង​។ ក្រោយបង្ហោះរូបភាពនិងរឿងរ៉ាវលើបណ្តាញសង្គមមក គឺនាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយឲ្យរហ្សសនាមនាងថា​ស៊ិនដេរីឡា (cinderella)​​២០២០របស់រុស្ស៊ី​។ ទាហានស្រីខាងលើមានឈ្មោះKsenia Kalchinskaya អាយុ​២៦ឆ្នាំ ទទួលបានការកោតសរសើរយ៉ាងខ្លាំង ដោយនាងបានដោះស្រាយស្ថានភាពល្អ បើទោះបី​របូតស្បែកជើងមួយចំហៀងក្តី ... Read More »

ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន មិនត្រូវបានមើលឃើញអំពីវឌ្ឍនភាពអ្វីឡើយ

អន្តរជាតិ៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារAKP នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០​ បានដកស្រង់ប្រសាសន៍ លោក Sergey Ryabkov អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសម័យប្រជុំតាមអ៉ីនធើណេតនៃវេទិកា Primakov Readings ថា ... Read More »

នាយករដ្ឋមន្ត្រីកាណាដា៖ នឹងមិនយកលោកស្រីម៉េង វ៉ានស៊ូ ដោះដូរជាមួយជនជាតិកាណាដា២រូបឡើយ

នាយករដ្ឋមន្ត្រី កាណាដាលោក Justin Trudeau បានបញ្ជាក់ថា សំណើរដោះលែងអគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហួវៃ ដើម្បីជាការដោះដូរជាមួយជនជាតិកាណាដា២រូបដែលចិនបានចាប់ខ្លួន។ នាយករដ្ឋមន្ត្រីកាណាដាបាន បដិសេធការអំពាវនាវឲ្យផ្អាកការបញ្ជូនលោកស្រី ម៉េង វ៉ានស៊ូទៅកាន់អាមេរិក ហើយដោះលែង ដើម្បីឲ្យចិន ដោះលែងជនជាតិកាណាដា២រូបវិញ។ តាមសារព័ត៌មាន ... Read More »

អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា កំពុងឈឺក្បាលយ៉ាងខ្លាំង ដោយសារករណីឆ្លង COVID-19 ផ្ទុះឡើងយ៉ាងគំហុក

អន្តរជាតិ៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បាននិយាយថា អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា កំពុងឈឺក្បាលយ៉ាងខ្លាំង ខណៈអត្រាអ្នកឆ្លងថ្មីៗ នៅក្នុងរដ្ឋ​មួយនេះដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុត បានកើនឡើងជាលំដាប់ ។ ដោយស្ថានការណ៍ ... Read More »

ក្រោយករណីឆ្លងជំងឺ COVID-19 កាន់តែកើនឡើងយ៉ាងគំហុក ឥណ្ឌា៖ ជម្រុញឲ្យគ្រប់រដ្ឋទាំងអស់ បន្តអនុវត្តវិធានការតឹងរ៉ឹង

អន្តរជាតិ៖ ប្រទេសឥណ្ឌា បានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់ទី ៤ លើពិភពលោក ដែលមានចំនួនអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុត និងជាប់ចំណាត់ថ្នាក់លេខ ១ ប្រចាំអាស៊ីទាំងមូលតែម្តង ខណៈករណីស្លាប់សរុបវិញ ប្រទេសអាស៊ីខាងត្បូងមួយនេះជាប់ចំណាត់លេខ ៨ លើលោក ... Read More »

FIFA នឹងផ្តល់ជំនួយសង្គ្រោះជាសាច់ប្រាក់បន្ទាន់ជូនសមាជិកក្នុងវិបត្តិកូវីដ-១៩

សារព័ត៌មានស៊ីនហួរបានផ្សាយនៅថ្ងៃ២៦ មិថុនានេះថាក្រុមប្រឹក្សាគ្រប់គ្រងរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានអនុម័តលើផែនការផ្តល់ជំនួយសរុបចំនួន១,៥ពាន់លានដុល្លារអាមេរិកដើម្បីជួយដល់សហគមន៍បាល់ទាត់ពិភពលោកទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សមាគមបាល់ទាត់នីមួយៗមានសមាជិកចំនួន២១១នាក់នឹងទទួលបានប្រាក់សំណង១លានដុល្លារដែលផ្នែកខ្លះនឹងត្រូវផ្តល់ជូននៅខែកក្កដាឆ្នាំនេះខណៈដែលនៅសល់នឹងផ្តល់នៅខែមករា ឆ្នាំ២០២១។ ចំណែកការធានាបាននូវការចាប់ផ្តើមឡើងវិញប្រកបដោយសុខុមាលភាពសម្រាប់បាល់ទាត់ស្ត្រីមានប្រាក់សរុបចំនួន៥០០.០០០ដុល្លារនឹងត្រូវចំណាយដើម្បីគាំទ្រដល់សហគមន៍ជាក់លាក់។ ដោយឡែកអង្គភាពគ្រប់គ្រងទ្វីបទាំង៦នឹងទទួលបានប្រាក់សំណងតែ២លានដុល្លារពីមូលនិធិបម្រុងរបស់ FIFA ។ យោងតាម FIFA បានឲ្យដឹងថា ការផ្អាកសកម្មភាពបាល់ទាត់ជាលទ្ធផលនៅស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកបាននាំឱ្យមានបញ្ហាហិរញ្ញវត្ថុយ៉ាងខ្លាំងសម្រាប់សមាជិក។ សហព័ន្ធFIFAបានបន្តថាសមាគមជាសមាជិកអាចដាក់ពាក្យស្នើសុំប្រាក់កម្ចីគ្មានការប្រាក់ដែលមានរហូតដល់៣៥ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំដែលបានធ្វើសវនកម្មដោយមានប្រាក់កម្ចីចន្លោះពី៥០ម៉ឺនដុល្លារទៅ៥លានដុល្លារ។ ... Read More »

នាយករដ្ឋមន្ត្រីដាណឺម៉ាកពន្យារពេលរៀបការដើម្បីទៅចូលរួមកិច្ចប្រជុំសហគមន៍អឺរ៉ុបស្តីពីកូវីដ-១៩

នាយករដ្ឋមន្ត្រីដាណឺម៉ាកលោកស្រី Mette Frederiksen បានសម្រេចពន្យារពេលរៀបការខ្លួនលោកស្រីផ្ទាល់ដើម្បីទៅចូលរួមជាមួយគណៈកម្មការអឺរ៉ុបនៅខែក្រោយស្តីពីកូវីដ-១៩ ។ នេះគឺជាលើកទី៣ហើយដែលលោកស្រីនាយករដ្ឋមន្ត្រីពន្យារពេលរៀបការរបស់ខ្លួន ។ លោកស្រីនាយករដ្ឋមន្ត្រី Frederiksen បានបង្ហោះនៅលើបណ្តាញសង្គមនិងរូបភាពថតជាមួយគូស្នេហ៍ គឺលោក Bo Tengberg ដោយបានសរសេរថា«ខ្ញុំពិតជាចង់រៀបការខ្លាំងណាស់។ប៉ុន្តែ កិច្ចប្រជុំរបស់គណៈកម្មការអឺរ៉ុបនៅទីក្រុង ... Read More »

រន្ទះបាញ់សម្លាប់មនុស្សជាង១០០នាក់នៅឥណ្ឌា

យ៉ាងហោចណាស់មានមនុស្ស ៨៣នាក់ស្លាប់ដោយសារត្រូវរន្ទះបាញ់នៅរដ្ឋ Biharភាគខាងត្បូងប្រទេសឥណ្ឌាកាលពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២០។ ចំណែករដ្ឋ Uttar Pradesh ក៏មានមនុស្ស២៤នាក់ស្លាប់ ដោយសារត្រូវរន្ទះបាញ់ផងដែរ។ មន្ទីរគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋ Bihar បានឲ្យដឹងថា គ្រាន់តែនៅក្នុងស្រុក Gopalganj មានមនុស្ស១៣នាក់ស្លាប់។ ... Read More »

អូស្ត្រាលី និងនូវែលហ្សេឡង់ត្រូវបានជ្រើសរើសជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកឆ្នាំ២០២៣

ប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡានារីពិភពលោកឆ្នាំ២០២៣ ដោយផ្តួលប្រទេសកូឡុំប៊ី២២ទល់នឹង១៣ក្នុងការបោះឆ្នោតដោយក្រុមប្រឹក្សាគ្រប់គ្រងរបស់ FIFA កាលពីថ្ងៃព្រហស្បតិ៍។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃសុក្រនេះ ។ ចាប់តាំងពីប្រទេសប្រេស៊ីល និងជប៉ុនបានដកខ្លួនចេញពីការបោះឆ្នោតធ្វើម្ចាស់ផ្ទះកាលពីដើមខែមិថុនា ការបោះឆ្នោតនេះបានក្លាយជាសមរភូមិមួយទល់នឹងមួយ។ ការដេញថ្លៃរួមគ្នាដំបូងត្រូវបានគេចាត់ទុកថាជាការពេញចិត្តព្រោះវាទទួលបានពិន្ទុខ្ពស់ពីការវាយតម្លៃបច្ចេកទេសរបស់ FIFA លើការដេញថ្លៃចំនួន៤,១ ក្នុងចំណោម៥ដែលលើសពីកូឡុំប៊ីដែលមានត្រឹមតែ២,៨ ។ ... Read More »

ក្រុមហង្សក្រហម Liverpool ឈ្នះជើងឯក Premier League ក្រោយខកខានរយៈពេល៣០ឆ្នាំ

អង់គ្លេស៖ សូមអរគុណដល់ Chelsea ដែលទទួលបានជ័យជម្នះ ២-១ លើក្រុម Man City នៅកីឡដ្ឋាន Stamford Bridge កាលពីយប់មិញធ្វើឲ្យក្រុម Liverpool ឈ្នះពានជើងឯកក្របខ័ណ្ឌ Premier League ... Read More »

កូរ៉េខាងត្បូង និង២២ប្រទេសជាសមាជិកអឺរ៉ុប បានចុះកិច្ចព្រមព្រៀងពង្រីកការហោះហើរ

ក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង រួមជាមួយក្រសួងការបរទេស បានប្រកាសថា ទីក្រុងសេអ៊ូលបានចុះកិច្ចព្រមព្រៀងជាមួយ២២ប្រទេសជាសមាជិកសហគមន៍អឺរ៉ុបក្នុងការពង្រីកជើងហោះហើរ ក្រោយពីកូវីដ-១៩បានធូរស្រាលខ្លះហើយនោះ។ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅប្រទេសបែលហ្សុិកនិងសហគមន៍អឺរ៉ុប លោក Yoon Soon-gu និងមន្ត្រីតំណាងមកពី២២ប្រទេស ជាសមាជិកអឺរ៉ុប បានចុះកិច្ចព្រមព្រៀងអាកាសចរណ៍កែទម្រង់ក្រោយពេលអង់គ្លេសបានចាកចេញពីអឺរ៉ុប ។ មន្ត្រីការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា កិច្ចព្រមព្រៀង ... Read More »

ប្រធានាធិបតីកូរ៉េខាងត្បូងអំពាវនាវដល់ទីក្រុងព្យុងយ៉ាងជួបពិភាក្សាស្វែងរកសន្តិភាព

ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអុីនបានអំពាវនាវដល់ទីក្រុងព្យុងយ៉ាងនិងទីក្រុងសេអ៊ូលបញ្ចប់សង្គ្រាមឧបទ្វីបឆ្នាំ១៩៥០-១៩៥៣ តាមរយៈកិច្ចពិភាក្សាស្តីពីសន្តិភាព។ លោកមូនបានលើកឡើងថា ដំណើរឆ្ពោះទៅរកសន្តិភាពឧបទ្វីបកូរ៉េកំពុងតែរងការគំរាមកំហែង ។ មានប្រសាសន៍នៅក្នុងទីតាំងយោធា ក្នុងទីក្រុងសេអ៊ូល នាឱកាសខួប៧០ឆ្នាំថ្ងៃផ្ទុះសង្គ្រាមឧបទ្វីបកូរ៉េ ប្រធានាធិបតី មូន ជេអុីន បានលើកឡើងថា «យើងមិនដែលបានប្រារព្ធទិវានៃការផ្ទុះសង្គ្រាមនៅឧបទ្វីបកូរ៉េដោយពេញលេញព្រោះតែសង្គ្រាមមិនទាន់បញ្ចប់»។ ... Read More »

បន្ទប់សណ្ឋាគារចំនួន៧៥.០០០ បន្ទប់នៅឥណ្ឌា មិនអនុញ្ញាតឲ្យជនជាតិចិនស្នាក់នៅឡើយ

វិវាទព្រំដែននាពេលនេះបានក្លាយទៅជាវិវាទជាតិសាសន៍រវាងឥណ្ឌា នឹងចិន ដោយពេលនេះបណ្តាភោជនីយដ្ឋាន សណ្ឋាគារល្បីៗនៅទីក្រុងញូវដេលី បានសម្រេចមិនឲ្យជនជាតិចិនចូលបរិភោគអាហារឬស្នាក់នៅក្នុងសណ្ឋាគារឡើយ។ សារព័ត៌មាន AFP នៅថ្ងៃទី២៦ ខែមិថុនា បានផ្សាយថា ក្រោយការប៉ះទង្គិចគ្នានៅតំបន់ព្រំដែន បណ្តាលឲ្យទាហានឥណ្ឌា២០នាក់ស្លាប់នោះមក ពលរដ្ឋឥណ្ឌាក៏បាននាំគ្នាឈប់ប្រើប្រាស់ផលិតផលរបស់ចិនដែរ។ មិនតែប៉ុណ្ណោះ ក្រុមអ្នករកស៊ីធំៗលើវិស័យភោជនីយដ្ឋាន ... Read More »

ខ្សែការពារ Luka Romero របស់ក្លឹប Mallorca ក្លាយជាកីឡាករក្មេងជាងគេដំបូងបង្អស់បានចូលលេងនៅ La Liga

អេស្ប៉ាញ៖ ក្នុងការប្រកួតរបស់ក្លឹប Real Mallorca ទទួលការបរាជ័យដោយចាញ់ក្រុមម្ចាស់ផ្ទះ Real Madrid ២-០ កាលពីរាត្រីថ្ងៃពុធ ប៉ុន្តែសម្រាប់ខ្សែការពារ Luka Romero វាគឺជាថ្ងៃដែលគាត់បង្កើតប្រវត្តិសាស្ត្រ La Ligaអេស្ប៉ាញដែលកីឡាកររូបនេះបានក្លាយជាកីឡាករដែលក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រលីគកំពូលអេស្ប៉ាញ។ នេះបើយោងតាមការចុះផ្សាយរបស់ ... Read More »

Neymar នឹងសមឈ្នះពាន Ballon d’Or ប្រសិនបើ PSG ឈ្នះ Champions League

យោងតាមអតីតកីឡាករជើងចាស់លោក Kaka បានឱ្យដឹងថា Neymarនឹងក្លាយជាអ្នកប្រជែងឈានមុខគេសម្រាប់ពានរង្វាន់ Ballon d’Or ប្រសិនបើកីឡាកររូបនេះជួយក្រុម Paris Saint-Germain ឈ្នះពានរង្វាន់ Champions League រដូវកាលនេះ ។ ក្លឹប ... Read More »

ក្រោយ៧០ឆ្នាំនៃការផ្ទុះសង្គ្រាម​បងប្អូនកូរ៉េទាំងពីរសង្ឃឹមត្រូវរ៉ូវគ្នាវិញ

នៅថ្ងៃទី​២៥ ខែមិថុនា​ កាលពី៧០ កូរ៉េទាំងពីរផ្ទុះសង្គ្រាមនឹងគ្នា​ គឺនៅឆ្នាំ១៩៥០​កូរ៉េទាំងពីរបានផ្ទុះសង្គ្រាមនិងគ្នា ហើយនៅថ្ងៃនេះ មេដឹកនាំ កូរ៉េខាងជើង គីមជុងអ៊ុន បានបញ្ជាឲ្យដកទាហានចេញពី​ព្រំដែន បញ្ឈប់រាល់សកម្មភាពឌឺដង ប្រឈមមុខដាក់គ្នា។ ជាមួយគ្នានេះដែរ​ ប្រព័ន្ធផ្សព្វផ្សាយនានារបស់ កូរ៉េខាងជើង​ ... Read More »

ចិនដាក់ឈ្មោះប្រជុំកោះមានវិវាទចំនួន​៥០នៅសមុទ្រខាងកើតធ្វើឱ្យជប៉ុនខឹងយ៉ាងខ្លាំង

រដ្ឋាភិបាលជប៉ុនបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង ក្រោយពេល ចិនបានដាក់ឈ្មោះប្រជុំកោះដែលមានវិវាទ​ ដែលជប៉ុន​ហៅថា​កោះ ​សែនកាគូ ចំណែកចិនហៅថាកោះ​ដាវយូ។ នៅពេលនេះចិនបានដាក់ឈ្មោះកោះតូច​ៗមានទាំងកោះលិចទឹក​ចំនួន​៥០ ស្ថិតនៅក្នុងប្រជុំកោះ​ដាវយូ​។ សារព័ត៌មានក្យូដូរបស់ជប៉ុន​បានផ្សាយថា ចិនបានប្រកាសបញ្ជីឈ្មោះកោះដែលមានវិវាទជាមួយ​ជប៉ុន ហើយចិនបានប្រកាសថាប្រជុំកោះទាំងនោះស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ចិន​។ លោកYoshihide Suga ប្រធានការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនបានឲ្យដឹងថា «​ការដាក់ឈ្មោះ​កោះនៅតំបន់មានវិវាទមិនបានធ្វើឲ្យផ្លាស់ប្តូរ​ការណ៍ពិតបានឡើយ​​ដោយកោះទាំងនោះជារបស់ជប៉ុន»។ ... Read More »

ប៉ាគីស្ថានរកឃើញអាកាសយានិក២៥០នាក់ ប្រើប្រាស់បណ្ណបើកបរក្លែងក្លាយ

ជារឿងដ៏គ្រោះថ្នាក់បំផុតពេលអាកាសយានិកប្រើប្រាស់បណ្ណបើកបរក្លែងក្លាយ ។ កាលពីថ្ងៃទី ២៤ខែមិថុនា រដ្ឋមន្ត្រីក្រសួង អាកាសចរណ៍ប៉ាគីស្ថាន លោក Ghulam Sarwar Khan បានប្រកាសថា មានអាកាសយានិកដល់ទៅ ២៦២នាក់ក្នុងចំណោម៨៦០នាក់ប្រើប្រាស់បណ្ណបើកបរក្លែងក្លាយ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលប៉ាគីស្ថានជួបគ្រោះថ្នាក់យន្តហោះ បណ្តាលឲ្យមនុស្ស ... Read More »

បោះឆ្នោតនៅម៉ុងហ្គោលី គណបក្សកាន់អំណាចទទួលបានជ័យជម្នះ

តាមលទ្ធផលបោះឆ្នោតជាបឋមនៅក្នុងប្រទេសម៉ុងហ្គោលី ដែលប្រកាសដោយ(GEC) បង្ហាញឲ្យឃើញថា គណបក្សប្រជាជនម៉ុងហ្គោលី MPP កាន់អំណាច ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី២៤ ខែមិថុនា។ លទ្ធផលរាប់សន្លឹកឆ្នោតបាន៩៩ ភាគរយបង្ហាញឲ្យឃើញថា MPP ទទួលបានកៅអីក្នុងសភាដល់ទៅ ៦៣ ក្នុងចំណោម ៧៦កៅអីក្នុងសភាម៉ុងហ្គោលី។ ... Read More »

ក្រុមហ៊ុនអាកាសចរណ៍អូស្រ្តាលី កាន់តាស់ បញ្ឈប់បុគ្គលិក ៦,០០០នាក់ និងបញ្ឈរជើងយន្តហោះ ១០០គ្រឿង ដោយសារ វិបត្តិCOVID-19

អន្តរជាតិ៖ ដោយសារតែវិបត្តិCOVID-19 លោក អាឡេនចយស៍ (Alan Joyce) នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនអាកាសចរណ៍អូស្រ្តាលី កាន់តាស់ (Qantas) បានសម្រេចចិត្តកាត់បន្ថយបុគ្គលិក ៦,០០០នាក់ និងបញ្ឈរជើងយន្ដហោះ ១០០គ្រឿង ... Read More »

រដ្ឋាភិបាលទីក្រុងតូក្យូ សម្រេចជាផ្លូវការលុបចោលផែនការដាក់ពង្រាយ ប្រព័ន្ធមីស៊ីលអាមេរិក Aegis ពីរទីតាំង

អន្តរជាតិ៖ លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្ត្រីការពារជាតិជប៉ុនបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋាភិបាលទីក្រុងតូក្យូ បានសម្រេចចិត្តលុបចោលផែនការដាក់ពង្រាយ ប្រព័ន្ធមីស៊ីលអាមេរិក អេជីស (Aegis) នៅឯទីតាំងចំនួន ... Read More »

បេក្ខភាព Joe Biden នាំមុខប្រធានាធិបតីត្រាំយ៉ាងឆ្ងាយក្នុងការស្ទង់មតិ

លោក Joe Biden បាននាំមុខយ៉ាងឆ្ងាយ ទៅលើប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការស្ទង់មតិនៅទូទាំងប្រទេសកាលពីថ្ងៃទី២៤ ខែមិថុនា ដោយលោក Biden ទទួលបានការគាំទ្រដល់ទៅ៥០ភាគរយ ចំណែកលោកត្រាំ វិញទទួលបានការគាំទ្រតែ៣៦ភាគរយប៉ុណ្ណោះ ។ ... Read More »

អូស្ត្រាលីដាក់ពង្រាយកម្លាំងទាហានរាប់ពាន់នាក់ទប់ស្កាត់កូវីដ-១៩​ក្រោយរកឃើញមានអ្នកឆ្លងថ្មី​១៥០នាក់

ប្រទេសអូស្រ្តាលី៖ នៅថ្ងៃទី​២៥ ខែមិថុនា អូស្ត្រាលី​ប្រកាសថា បានបញ្ជូនកម្លាំងទាហាន​ដល់ទៅ​១ពាន់នាក់ទៅកាន់ទីក្រុងមែលប៊ន​(Melbourne) ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ជាលើកទី​២​។ សារព័ត៌មាន​ AFP ​នៅថ្ងៃទី​២៥ ខែមិថុនា បានផ្សាយថា ​រដ្ឋVictoria រកឃើញមានករណីឆ្លងកូវីដ​-១៩ថ្មីដល់ទៅ​១៥០នាក់ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន​នៅក្នុងទីក្រុងមែលប៊ន ... Read More »

នាយករដ្ឋមន្ត្រីវ័យក្មេងទទួលបានការគាំទ្រខ្ពស់ក្នុងការដឹកនាំប្រទេសហ្វាំងឡង់

ក្នុងវ័យ៣៤ឆ្នាំ លោកស្រី Sanna Marin ក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតនៅប្រទេសហ្វាំងឡង់។ ក្នុងនាមជាប្រមុខដឹកនាំ ប្រទេសមួយលោកស្រីបានផ្តោតទៅលើការលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងគាំទ្រដល់អ្នកស្រឡាញ់ភេទដូចគ្នា។ លោកស្រីSanna Marin បានស្បថចូលកាន់តំណែង នាយករដ្ឋមន្ត្រីកាលពីចុងខែធ្នូ ឆ្នាំ២០១៩ ។ លោកស្រីត្រូវបានគេវាយតម្លៃថា ... Read More »

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុនធំជាងគេលើពិភពលោកនៅទីក្រុងញូវយ៉ក និងទីក្រុងប៊ែកឡាំងត្រូវបានលុបចោលដោយសារតែជំងឺកូវីដ-១៩

សារព័ត៌មាន BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ មិថុនានេះថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុននៅទីក្រុងញូវយ៉ក និងទីក្រុងប៊ែកឡាំងត្រូវបានលុបចោលដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុននៅទីក្រុងញូវយ៉កនៅឆ្នាំនេះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែវិច្ឆិកាគឺជាការប្រារព្ធជាលើកទី៥០នៃព្រឹត្តិការណ៍នេះ។ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុននេះគឺជាព្រឹត្តិការណ៍ធំជាងគេបំផុតនៅលើពិភពលោកដោយមានអ្នកចូលរួមចំនួន៥៣.៦៤០នាក់កាលពីឆ្នាំ២០១៩ ។ ការរត់ម៉ារ៉ាតុននៅទីក្រុងប៊ែកឡាំងគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ប៉ុន្តែត្រូវបានលុបចោលវិញដោយសារតែអាជ្ញាធរប្រទេសអាល្លឺម៉ង់ ... Read More »

ធ្លាយព័ត៌មាន Barcelona និង Juventus យល់ព្រមលើថ្លៃឈ្នួលខ្សែបម្រើ Arthur

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខ្សែបម្រើសញ្ជាតិប្រេស៊ីល Arthur ជិតនឹងផ្លាស់ចេញពី Barcelona ទៅ Juventus។ ក្លឹបយក្សនៅ La Liga និងក្លឹបយក្សនៅ Serie A ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកិច្ចព្រមព្រៀងជាច្រើនដែលឈានចូលដល់រដូវកាលដ៏ខ្លីដែលចង់បានកីឡាករ Arthur ... Read More »

Man United, Liverpool, Real Madrid ធ្វើបានល្អក្នុងទឹកដីរបស់ខ្លួន

យោងតាមលទ្ធផលរបស់គេហទំព័រ Soccerway នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រុមខ្លាំង២នៅអង់គ្លេសគឺក្រុមបិសាចក្រហម Manchester United និងក្រុមហង្សក្រហម Liverpool ទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់លើក្រុមភ្ញៀវ ទទួលបាន៣ពិន្ទុបន្ថែមសម្រាប់ការប្រកួតសប្តាហ៍ទី៣១។ ចំណែកក្រុមយក្សនៅអេស្ប៉ាញ Real Madrid ក៏បានយកឈ្នះក្រុមភ្ញៀវដែរ ទទួលបាន៣ពិន្ទុឡើងទៅឈរកំពូលតារាងលីគកំពូលអេស្ប៉ាញ ... Read More »

សហព័ន្ធកីឡាបាល់ទាត់តំបន់អាមេរិកខាងត្បូងផ្តល់ជំនួយសេដ្ឋកិច្ចដល់សមាគមបាល់ទាត់ដែលជួបវិបត្តិកូវីដ-១៩

តាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរបានឲ្យដឹងកាលពីរសៀលថ្ងៃពុធថា សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) បានប្រកាសផ្តល់កញ្ចប់ជំនួយចំនួន៦លានដុល្លារអាមេរិកដើម្បីជួយសហព័ន្ធដែលជាសមាជិករបស់ខ្លួនទប់ទល់នឹងជំងឺកូវីដ-១៩។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ស្ថាប័នបាល់ទាត់ដែលមានមូលដ្ឋាននៅប្រទេសប៉ារ៉ាហ្គាយបានឲ្យដឹងថា ស្ថាប័នសម្ព័ន្ធចំនួន១០របស់ខ្លួនអាចបែងចែកថវិកាសម្រាប់ការធ្វើតេស្ត និងតម្រូវការបន្ទាន់បំផុតរបស់ពួកគេដើម្បីទប់ទលើនឹងវិបត្តិដែលកំពុងកើតមាន (កូវីដ-១៩) ។ កាលពីសប្តាហ៍មុនសហព័ន្ធ CONMEBOL បានចេញពិធីសារសម្រាប់ការចាប់ផ្តើមបាល់ទាត់ឡើងវិញបន្ទាប់ពីផ្អាកអស់រយៈពេលជាង៣ខែ។ វិធានការនេះរួមមានការហាមឃាត់ចំពោះការអបអរនៅក្នុងក្រុមក៏ដូចជាការហាមឃាត់ការខាកស្តោះ និងការថើបបាល់-ចាប់ដៃគ្នាជាដើម។ កីឡាករនឹងតម្រូវឱ្យមានការត្រួតពិនិត្យសីតុណ្ហភាពរបស់ពួកគេជាទៀងទាត់រួមទាំងមុនពេលការប្រកួតនីមួយៗ។ ... Read More »