ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

កម្លាំងទាហានជើងទឹកអាមេរិកចាប់ផ្តើមយុទ្ធនាការវាយប្រហារទៅលើគោលដៅ IS នៅស៊ីរី

កាលពីថ្ងៃទី៤ ខែឧសភា ក្រុមនាវាចម្បាំង វាយលុក ដឹកនាំដោយនាវាផ្ទុកយន្តហោះ Harry Truman បានចាប់ផ្តើមវាយប្រហារតាមដែនអាកាស ចេញពីតំបន់ភាគខាងកើតដែនសមុទ្រមេឌីទែរ៉ាណេ ទៅលើទីតាំងរបស់ក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី។ តាមការប្រកាសរបស់កម្លាំងទាហានជើងទឹកអាមេរិកបានបញ្ជាក់ថា យន្តហោះចម្បាំងនៅលើនាវាផ្ទុកយន្តហោះ បានបើកការវាយប្រហារទៅលើទីតាំងនានារបស់ក្រុមភេរវកម្ម។ ... Read More »

ប្រាក់រង្វាន់សម្រាប់ចំណាត់ថ្នាក់របស់ក្លិបនីមួយៗនៅលីកកំពូលអង់គ្លេសរដូវកាល២០១៧-២០១៨

ក្របខ័ណ្ឌលំដាប់កំពូលរបស់អង់គ្លេស Premier League បានបញ្ចប់រដូវកាលហើយកាលពីសប្តាហ៍កន្លងទៅដោយក្រុមមេឃខៀវ Manchester City គឺជាម្ចាស់ជើងឯក សម្រាប់រដូវកាល២០១៧-២០១៨។ អ្វីដែលភ្ញាក់ផ្អើលនោះក្នុងចំណោមក្រុមដែលស្ថិតក្នុង ចំណាត់ថ្នាក់ Top 4 គ្មានក្រុមអតីតម្ចាស់ជើងឯកចាស់តោខៀវ Chelsea ទេ ... Read More »

កូរ៉េខាងជើងគំរាមលុបចោលកិច្ចប្រជុំកំពូលជាមួយអាមេរិកដោយសារតែការធ្វើសមយុទ្ធ

កូរ៉េខាងជើងកាលពីថ្ងៃពុធបានលុបចោលកិច្ចចរចាជាន់ខ្ពស់មួយជាមួយកូរ៉េខាងត្បូង និងគំរាមកំហែងលុបចោលកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ នៅខែក្រោយ រវាងលោកប្រធានាធិបតី Donald Trump នឹងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ដោយសារការធ្វើសមយុទ្ធយោធារបស់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ។ ទីក្រុងព្យុងយ៉ាងមើលឃើញថាជា ការសមយុទ្ធកម្លាំងទាំងនេះជាសកម្មភាពហាត់សមឈ្លានពានកូរ៉េខាងជើង ។ សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង ... Read More »

គណៈប្រតិភូកូរ៉េខាងជើងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន

សារព័ត៌មាន ក្យូដូបានផ្សាយថានៅថ្ងៃទី១៥ខែឧសភា គណៈប្រតិភូ កូរ៉េខាងជើង ដឹកនាំដោយ លោក Pak Tae Song អនុ ប្រធានគណបក្សពលករកូរ៉េខាងជើង ទទួលបន្ទុកសេដ្ឋកិច្ចបានដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសចិន។ កន្លងមកបណ្តាញព័ត៌មានជាតិកូរ៉េខាងជើង KCNA ក៏បានផ្សាយថា ... Read More »

ជាង៤ឆ្នាំហើយនៅតែមិនទាន់រកឃើញយន្តហោះបាត់ខ្លួន MH370

សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨បានផ្សាយថា មានការវិភាគជាច្រើនដែលបានចុះផ្សាយនៅ លើសារព័ត៌មានធំៗដូចជា Telegraph ,independent , Washington post មានបទ វិភាគប្រហាក់ប្រហែលគ្នាថា ... Read More »

បិតាប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ពិតជាពិសេសមែនរារាំងUN ស៊ើបអង្កេតការសម្លាប់ពលរដ្ឋប៉ាឡេស្ទីនពីទាហានអីុស្រាអែល

ប្រទេសបិតាប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សយ៉ាងខ្ជាប់ខ្ជួន ហើយតែងតែថ្កោលទោសដល់ប្រទេសដទៃទៀតពីការ រំលោភបំពានសិទ្ធិមនុស្ស មិនគោរពប្រជា ធិបតេយ្យ និងសិទ្ធិសេរីភាពផ្សេងៗ ក្នុងនោះមាន ការធ្វើបាតុកម្មជាដើម ប៉ុន្តែនៅពេលដែលសម្ពន្ធមិត្តរបស់ខ្លួន គឺអីុ ស្រាអែល បានសម្លាប់បាតុករប៉ាឡេស្ទីន ជិត៦០នាក់និងរបួស ជិត៣០០០នាក់ ... Read More »

អឺរ៉ុបបន្តដាក់ទណ្ឌកម្មបន្ថែមទៅលើរុស្សុី ឯរុស្ស៊ីត្រៀមវាយបកតបវិញ

សហគមន៍អឺរ៉ុប កាលពីថ្ងៃទី១៤ ខែឧសភា បានសម្រេចអនុម័តដាក់ ទណ្ឌកម្ម បន្ថែមទៅលើប្រទេសរុស្ស៊ី ។សកម្មភាពខាងលើបានធ្វើឲ្យទីក្រុងមូស្គូកាន់តែខឹងសម្បាយ៉ាងខ្លាំង ដោយបាន ប្រកាសថា នឹងតបតវិញយ៉ាងស័ក្តិសម បំផុត។ គណៈកម្មការសហគមន៍អឺរ៉ុបបាន សម្រេចដាក់បញ្ចូលឈ្មោះ មន្ត្រីរុស្ស៊ី៥រូប ទៀត ... Read More »

អ្នកគាំទ្រ១០ម៉ឺននាក់ចូលរួមពិធីដង្ហែពានរបស់ក្រុម Manchester City

ក្រុមអ្នកគាំទ្របាល់ទាត់រហូតដល់១០ម៉ឺននាក់បានមកចូលរួមអបអរសាទរពិធីដង្ហែពានរង្វាន់របស់ក្រុម Manchester City ដែលម្ចាស់ជើងឯកអង់គ្លេស Premier League ឆ្នាំ២០១៨។ ក្រុមManchester City ក៏បានឈ្នះពានរង្វាន់ Carabao Cup ផងដែរនៅក្នុងរដូវកាលនេះហើយបានបំបេកកំណត់ត្រារកបាន១០០ពិន្ទុ ឈ្នះដាច់ក្រុមលេខ២ Manchester ... Read More »

ជម្រើសជាតិអ៊ីតាលីរកឃើញអ្នកចាត់ការថ្មីហើយ

លោក Roberto Mancini អតីតអ្នកដឹកនាំក្រុម Manchester City ត្រូវបានជម្រើសរើសជាអ្នកចាត់ការទូទៅថ្មីរបស់ក្រុមជម្រើសជាតិអ៊ីតាលី។ លោក Roberto Mancini វ័យ៥៣ឆ្នាំបានយល់ព្រមចុះកិច្ចសន្យារយៈពេល២ឆ្នាំ ដើម្បីជំនួសតំណែងរបស់លោក Gian Piero Ventura ... Read More »

ក្លិបយក្សបារាំង Paris St-Germain ប្រកាសតែងតាំងលោក Thomas Tuchel អ្នកចាត់ការថ្មី

ក្លិប Paris St-Germain ដែលជាម្ចាស់ជើងឯកនៅប្រទេសបារាំង បានជ្រើសរើសយក លោក Thomas Tuchel ធ្វើជាអ្នកចាត់ការថ្មីដោយចុះកិច្ចសន្យារយៈពេល២ឆ្នាំ។ លោក Thomas Tuchel អតីតអ្នកចាត់ការរបស់ក្លិប Borussia Dortmund ... Read More »

សហគមន៍អន្តរជាតិថ្កោលទោសទាហានអុីស្រាអែលបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន

សហគមន៍អន្តរជាតិ បានថ្កោលទោសទៅលើកម្លាំងទាហានអុីស្រាអែល ដែលបានបាញ់សម្លាប់ក្រុមបាតុករជនជាតិប៉ាឡេស្ទីនដែលគ្មានអាវុធនៅក្នុងដៃ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រទេសជាច្រើនផ្សេងទៀត ដូចជាចិន រុស្ស៊ី ទួរគី និងប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុប បានថ្កោលទោស់ដល់ អំពើព្រៃផ្សៃរបស់ទាហានអុីស្រាអែល ដែលបណ្តាលឲ្យពលរដ្ឋប៉ាឡេស្ទីន៥៨នាក់ស្លាប់ និងជិត៣.០០០នាក់រងរបួស។ ជាមួយគ្នានេះដែរប្រធានាធិបតីបារាំង លោក ... Read More »

អាមេរិកនឹងលុបទណ្ឌកម្មទាំងស្រុងប្រសិនបើកូរ៉េខាងជើងបំពេញតាមសំណើរបស់ទីក្រុងវ៉ាស៊ីនតោន

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោននឹងលុបទណ្ឌកម្មដល់កូរ៉េខាងជើងទាំងស្រុង ប្រសិនបើប្រទេសនេះព្រមបោះបង់កម្មវិធីបរមាណូទាំងស្រុងនោះ។ លោកបន្តទៀតថា អាមេរិកនឹងជួយដល់វិស័យសេដ្ឋកិច្ចកូរ៉េខាងជើងឲ្យរីកចម្រើនដូចជាកូរ៉េខាងត្បូង។ មានប្រសាសន៍នៅក្នុងកម្មវិធីទូរទស្សន៍ពេលព្រឹកនៅអាមេរិក លោក Pompeoបញ្ជាក់ថា អាមេរិកមិនអាចចំណាយប្រាក់ជួយដល់កូរ៉េខាងជើង ក្នុងពេលដែលប្រទេសនេះមិនព្រមបោះបង់កម្មវិធីបរមាណូនោះទេ។ មិនតែប៉ុណ្ណោះបើកូរ៉េខាងជើងព្រមបោះបង់ ... Read More »

សហរដ្ឋអាមេរិកសម្ពោធស្ថានទូតថ្មីនៅតំបន់ហ្សេ៊រុយសាឡឹមក្រោមការថ្កោលទោសពីបណ្តាប្រទេសអ៊ិស្លាម

នៅថ្ងៃទី១៤ ខែឧសភា ស្ថានទូតថ្មី របស់អាមេរិក ដែលបានប្តូរទៅកាន់ទីក្រុងហ្ស៊េរុយសាឡឹម បានបើកសម្ពោធជា ផ្លូវការ ។ រដ្ឋាភិបាលអីុស្រាអែល បាន អញ្ជើញបណ្តាប្រទេសដល់ទៅ ៨៦ ប្រទេស ចូលរួម ប៉ុន្តែមានតែ ... Read More »

ចិនត្រៀមសាកល្បងកប៉ាល់ហោះធំបំផុតលើពិភពលោក

សារព័ត៌មានរ៉យទ័របានផ្សាយថា ចិន នឹងបង្ហាញ «កប៉ាល់ហោះ ប្រភេទ AG 600»ដែលជា យន្តហោះចុះចតនិងហោះហើរលើទឹកធំបំផុតលើពិភពលោក ផលិត ដោយបច្ចេកវិទ្យាចិនផ្ទាល់។ លោក Huang Lingcai ប្រធានគម្រោង ផលិតយន្តហោះ ... Read More »

អាមេរិកសន្យាមិនផ្លាស់ប្តូររបបដឹកនាំកូរ៉េខាងជើងឡើយ

ការសន្យារបស់អាមេរិក នៅមុនជំនួប កំពូល គឺជាការបង្ហាញពីភាពកក់ក្តៅ បំផុត ដល់កូរ៉េខាងជើង ដើម្បីធ្វើឲ្យមេដឹកនាំគីម ជុងអ៊ុន មានទំនុកចិត្ត ក៏ដូចជាជំរុញកិច្ច ពិភាក្សាឲ្យទទួលបានជោគជ័យ។ សារព័ត៌មាន រុស្ស៊ី ធូដេ នៅថ្ងៃទី១៤ ... Read More »

ស្លាប់និងរបួសជាង៧០នាក់ដោយសារខ្យល់ព្យុះនៅប៉ាគីស្ថាន

យ៉ាងហោចណាសក៏មានមនុស្ស១៨នាក់ស្លាប់ និង៥៤នាក់រងរបួស នៅក្នុង ហេតុការណ៍គ្រោះធម្មជាតិ បង្កឡើងដោយ ព្យុះភ្លៀង នៅតំបន់ភាគពាយព្យនៃប្រទេសប៉ាគីស្ថាន។ មន្ត្រីរដ្ឋាភិបាលនៅក្នុងតំបន់ Bajaur Agency ជាប់ព្រំដែនអាហ្វហ្គានីស្ថាន បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មាន មនុស្ស ស្លាប់១០នាក់និង២០នាក់ទៀត ... Read More »

អំពើហិង្សាកើនឡើងនៅប្រទេសមីយ៉ាន់ម៉ា ស្លាប់១៩នាក់,ចិនអំពាវនាវឲ្យរក្សាការអត់ធ្មត់

កន្លងមកស្ថានភាពនៅក្នុងប្រទេស មីយ៉ាន់ម៉ា មានភាពល្អប្រសើរឡើង ក្រោយ ពេល អង្គការអន្តរជាតិ បានចុះទៅពិនិត្យស្ថានភាពនៅតំបន់ជនជាតិរ៉ូហីុងយ៉ារស់នៅ ។ ប៉ុន្តែនៅពេលនេះអំពើហិង្សាបន្ត កើតឡើង រវាងកម្លាំងទាហានរដ្ឋាភិបាល មីយ៉ាន់ម៉ា នឹងក្រុមឧទ្ទាម អ៊ិស្លាម Muse។ ... Read More »

Neymarឈ្នះពានកីឡាករបាល់ទាត់ឆ្នើមនៅក្នុងប្រទេសបារាំង

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar បានឈ្នះពានកីឡាករបាល់ទាត់ឆ្នើមនៅ ក្នុងប្រទេសបារាំងសម្រាប់រដូវកាលឆ្នាំ២០១៧-២០១៨។ បើទោះបីជារងរបួសមិនបានលេងឲ្យ Paris Saint-Germain ក្នុងរយៈពេល៣ខែចុង ក្រោយក៏ដោយ ក៏Neymarនៅតែអាចយកឈ្នះលើមិត្តរួមក្រុម Edinson Cavani និង Kylian Mbappe ... Read More »

រាប់សិបនាក់ស្លាប់នៅតំបន់ហ្គាហ្សា ខណៈស្ថានទូតអាមេរិកបើកដំណើរការនៅទីក្រុងហ្សេរូសាឡឹម

អ៊ីស្រាអែលបានបាញ់សម្លាប់ពលរដ្ឋប៉ាឡេស្ទីន៥៥ នាក់ អំឡុងបាតុកម្មទ្រង់ទ្រាយធំ តាមបណ្តោយព្រំដែនហ្គាហ្សា កាលពីថ្ងៃចន្ទ ។ ថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨ នេះ អំពើហិង្សាមានសភាពធ្ងន់ធ្ងរបំផុតចាប់តាំងពីសង្គ្រាមដ៏សាហាវព្រៃផ្សៃកាលពីឆ្នាំ២០១៤ និងធ្វើឱ្យច្របូកច្របល់ពិធីសម្ពោធស្ថានទូតអាម៉េរិកនៅទីក្រុងហ្សេរូសាឡឹម ។ បាតុកម្មដោយកំហឹងលើការផ្លាស់ប្តូរស្ថានទូតអាមេរិកនេះ ... Read More »

សារភាពស្នេហ៍នាងមិនព្រមស្ម័គ្រស្ទាក់ផ្លូវចាប់អារករបួសធ្ងន់

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានធ្វើសកម្ម ភាពស្ទាក់ផ្លូវចាប់នារីម្នាក់អារកបម្រុង សម្លាប់ចោលដោយសារតែនារីរងគ្រោះ បដិសេធការសុំស្រលាញ់របស់គេ គ្រាដែលនាងត្រឡប់មកពីរាំក្នុងពិធីមង្គលការកូនអ្នកភូមិជាមួយគ្នា តែត្រូវបានអ្នកភូមិជួយធ្វើ អន្តរាគមន៍បញ្ជូននារីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ និងចាប់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ ។ ហេតុការណ៍នេះធ្វើឲ្យភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃ អាទិត្យ ១៤រោច ខែពិសាខ ... Read More »

ប្រជៀតដណ្តើមអាហារគ្នានៅបង់ក្លាដែសស្លាប់ និងរបួសជិត៥០នាក់

យ៉ាងតិច៩នាក់បានស្លាប់ និង៤០នាក់ផ្សេងទៀតភាគច្រើន ស្រ្តីនិងកុមារបានរងរបួសនៅក្នុងពេលរត់ជាន់គ្នាដណ្តើមអាហារនៅបង់ក្លាដែស។ ស៊ីនហួបានផ្សាយថា មនុស្ស៩នាក់បានស្លាប់ កាលពីថ្ងៃចន្ទ ដោយសារការរត់ជាន់គ្នា ស្ថិតនៅក្នុងស្រុក Chattagram ប្រទេសបង់ក្លាដេស ចម្ងាយ២៤២គីឡូម៉ែត្រភាគអាគ្នេយ៍ រដ្ឋធានី ដាកា ។ ប៉ូលិសថា ... Read More »

ឥណ្ឌូនេស៊ី៖ វាយប្រហារព្រះវិហារមិនបានប៉ុន្មានម៉ោងផង មកវាយប្រហារនៅប៉ុស្តិ៍សន្តិសុខបន្ថែមទៀត

ប្រទេសឥណ្ឌូនេស៊ីបានរងនូវការវាយប្រហារផ្ទួនៗ ខណៈមិនដល់២ថ្ងៃផង មានករណីផ្ទុះគ្រាប់បែកអត្តឃាតរហូតដល់៤ទៅ៥លើកកើតឡើង បណ្តាលឲ្យស្លាប់និងរបួសជាបន្តបន្ទាប់ កម្លាំងសមត្ថកិច្ចមិនអាចការពារហេតុការណ៍នេះកុំឲ្យកើតឡើងបានទេ ។ ប៉ូលិសថាហេតុការណ៍ផ្ទុះមួយកើតឡើងនៅទីស្នាក់ការកណ្តាលប៉ូលិស ក្រុង Surabaya កាលពីថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ ២០១៨ ខណៈកាលពីថ្ងៃទី១៣ ... Read More »

សេះបង្កង់Juventus ឈ្នះជើងឯកអ៊ីតាលី Serie A ចំនួន៧សម័យជាប់គ្នា

ក្រោយប្រកួតស្មើគ្នា ០ទល់នឹង០ជាមួយ Roma ក្រុមសេះបង្កង់Juventus បានក្លាយទៅជាក្រុមជើងឯកអ៊ីតាលី Serie Aឆ្នាំ២០១៨នេះ ហើយវាគឺជាពានទី៧ ជាប់គ្នាបើគិតចាប់តាំងពីឆ្នាំ២០១២មក។ ក្រុមសេះបង្កង់ទើបតែទទួលពានអ៊ីតាលីCup ដោយឈ្នះលើក្រុមAC Milan ដោយលទ្ធផល 4-0 កាលពីពាក់កណ្តាលសប្តាហ៍នេះ ... Read More »

មានរឿងអ្វីកើតឡើងខ្លះនៅថ្ងៃចុងក្រោយនៃការប្រកួតបាល់ទាត់ក្របខ័ណ្ឌអង់គ្លេសPremier League?

ការប្រកួតបាល់ទាត់នៅក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសអង់គ្លេសបានបិទបញ្ចប់កាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៨កន្លងទៅ។ តើនៅថ្ងៃចុងក្រោយនោះមានរឿងអ្វីកើតឡើងខ្លះ? ក្រុមខ្លាំងទាំអស់ស៊ុទ្ធតែឈ្នះ ដោយម្ចាស់ជើងឯក Manchester City បានយកឈ្នះ Southampton ១ទល់នឹង០ ស៊ុតបញ្ចូលទីចុងម៉ោងដោយខ្សែប្រយុទ្ធ Grabriel Jesus។ Mata បានបញ្ជូនបាល់ឲ្យ Rashford ... Read More »

Mohamed Salah ឈ្នះស្បែកជើងនៅ Premier League រដូវកាល២០១៧-២០១៨

ខ្សែប្រយុទ្ធ Mohamed Salah បានឈ្នះស្បែកជើងមាសនៅ Premier League សម្រាប់រដូវកាល ២០១៧-១៨ ក្រោយស៊ុតបញ្ចូលទី៣២គ្រាប់ ក្នុងការបង្ហាញខ្លួនបាន៣៦ប្រកួត ។ ខ្សែប្រយុទ្ធពាក់លេខ១១ បានស៊ុតគ្រាប់បើកឆាកក្នុងជ័យជម្នះ ៤ទល់នឹង០ របស់ ... Read More »

ក្រោយដឹកនាំក្រុមកាំភ្លើងធំ២២ឆ្នាំ លោក Wenger លាទាំងអាល័យ

លោក Arsene Wenger បានលើកដៃលាអ្នកគាំទ្រ និងកីឡាករទាំងអស់របស់ក្លិបកាំភ្លើងធំ Arsenal ក្នុងកម្មវិធីប្រកួតបិទរដូវកាលកាលពីរាត្រីថ្ងៃទី១៣ ខែឧសភា ដោយក្រុមនេះបាន យកឈ្នះក្រុមភ្ញៀវ Huddersfield ១ទល់០។ លោក Arsene Wenger ... Read More »

វាយប្រហារគ្រាប់បែកនៅព្រះវិហារ៣ក្នុងទីក្រុង Surabaya ឥណ្ឌូនេស៊ី ស្លាប់ និងរបួសជាង៤០នាក់

ឥណ្ឌូនេស៊ីបានរងនូវការវាយប្រហារគ្រាប់បែក​ទាំងព្រឹកព្រលឹមតែម្តងរហូតដល់៣ទីតាំងក្នុងថ្ងៃតែមួយ ទៅលើព្រះវិហារចំនួន៣ ស្ថិតនៅក្នុងទីក្រុង Surabaya បណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច៦នាក់ និងរងរបួស៣៥នាក់ផ្សេងទៀត ។ ប៉ូលិសបានថ្លែងថា យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់ និង៣៥ នាក់បានរងរបួស ដោយអំពើបំផ្ទុះគ្រាប់បែកអត្តឃាតខាងក្រៅព្រះវិហារ ក្នុងទីក្រុង Surabaya ប្រទេសឥណ្ឌូណេស៊ី ... Read More »

អឺរ៉ុបស្វែងរកវិធីសាស្ត្រការពារផលប្រយោជន៍នៅអីុរ៉ង់

បណ្តាប្រទេសធំៗដែលមានសេដ្ឋកិច្ច រីកចម្រើននៅអឺរ៉ុប កំពុងតែស្វែងរកវិធីសាស្ត្រការពារផលប្រយោជន៍និងការវិនិយោគនៅក្នុងប្រទេសអីុរ៉ង់ តាមរយៈការរក្សាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនិងធ្វើសកម្មភាពរួមក្រោយពីអាមេរិកដកខ្លួនចេញពី កិច្ចព្រមព្រៀងបរមាណូអីុរ៉ង់ ហើយគំរាម បន្តដាក់ទណ្ឌកម្មទៅលើប្រទេសអីុរ៉ង់។ អាល្លឺម៉ង់-បារំាង ដែលមានទំនាក់ទំនងពាណិជ្ជកម្មរកសុីជាមួយអីុរ៉ង់បានបញ្ជាក់ពីការសន្យាបន្តអនុវត្តកិច្ចព្រមព្រៀងជា មួយអីុរ៉ង់ដដែលបើទោះបីអាមេរិកដក ចេញក្តី។ ចំណែកប្រទេសអង់គ្លេសវិញ ក៏មានទស្សនៈដូចគ្នានឹង៣ប្រទេសខាងលើនោះដែរ ។ រដ្ឋមន្ត្រីការបរទេសប្រទេស ... Read More »

អំពើរំលោភសម្លាប់នៅឥណ្ឌាកើតឡើងជាបន្តបន្ទាប់

អំពើរំលោភសម្លាប់បានក្លាយទៅជា ប្រធានបទក៏ក្តៅគគុកនៅក្នុងប្រទេស ឥណ្ឌា ដោយ រឿងនេះបានកើតឡើងជាបន្ត បន្ទាប់ បង្កឲ្យមានការតវ៉ាពីពលរដ្ឋ ដោយសារតែជនដៃដល់តែងតែរួចផុតពីសំណាញ់ច្បាប់។ សារព័ត៌មាន AFP នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨ បានផ្សាយថា ... Read More »

ពលរដ្ឋនៅក្នុងប្រទេសកូរ៉េខាងជើងនឹងរួចផុតពីភាពក្រីក្រ ក្រោយពីទទួលបានសន្តិភាព

នៅពេលនេះកូរ៉េខាងជើង កំពុងតែធ្វើ ការដោះដូរ បោះបង់អាវុធបរមាណូដើម្បី ទទួលបាននូវសន្តិភាព គឺសន្ធិសញ្ញាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយរយៈពេលជិត៧០ឆ្នាំកន្លងមក ហើយទាំងនោះក៏ជាការចង់បានរបស់ពលរដ្ឋដើម្បី ជួយដល់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង ។ ប្រទេសជាច្រើននៅក្នុងតំបន់ ក្នុងនោះ មានទាំងកូរ៉េខាងត្បូង ចិន និងជប៉ុន សុទ្ធ ... Read More »