ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំសិក្ខាសាលា ស្តីពីការអប់រំអូឡាំពិក និងសមភាពស្ត្រីក្នុងវិស័យកីឡា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការរបស់ខ្លួន ដោយមានការចូលរួមសិស្សានុសិស្សជានារីជាច្រើននាក់។ នេះបើយោហតាមផេក (Cambodia 2023) CAMSOC ... Read More »
ព័ត៌មានជាតិ
សំណុំរឿងបាញ់សម្លាប់ជនជាតិចិន នៅខេត្តព្រះសីហនុ កម្លាំងជំនាញបំបែកបានដោយជោគជ័យ ក្រោយជនដៃដល់២នាក់ ត្រូវចាប់ខ្លួននៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១៖១៥នាទី ត្រង់ចំណុចបុរីប៉េងហួតបឹងស្នោរ ផ្ទះលេខA-១៤ ផ្ទះលេខN៧៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ... Read More »
សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ហាញមុខជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនជាង១គីឡូក្រាម
ខេត្តកំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី២០ខែធ្នូនេះកម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនជាង១គីឡូក្រាមនៅខេត្តកំពង់ស្ពឺ។ គួរបញ្ជាក់ថា ហេតុការណ៍នៃការបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១៧:៣០នាទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៤)ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ និងមានការចូលរួមពីកម្លាំងស្នងការដ្ឋានគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលពីលោកស្រីចាត ... Read More »
ស្ថានទូតចិននៅកម្ពុជា៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន កើនឡើងដល់១០,៩៨០លានដុល្លារ សម្រេចមុនផែនការឆ្នាំ២០២៣
ភ្នំពេញ៖ បើតាមការប្រកាសព័ត៌មានរបស់ស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈផេក Facebook ផ្លូវការនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន បានដល់ទឹកប្រាក់១០,៩៨០លានដុល្លារហើយ នៅរយៈពេល១០ ខែឆ្នាំ២០២១នេះ គឺសម្រេចមុនផែនការ ... Read More »
ពន្លត់ទាន់ពេលកុំអីឆេះខ្ទេចរោងចក្របោកគក់នៅក្នុងសង្កាត់ចោមចៅ
ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រោងចក្របោកគក់សម្លៀកបំពាក់មួយកន្លែងពេលកម្មករទម្លាក់អុសលើគំនរធ្យូងដោយមិនដឹងថាមានសល់រងើកភ្លើងនៅក្នុងហ្នឹងនោះស្រាប់តែឆេះសន្ធោសន្ធៅផ្អើលដល់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ទាន់ពេលវេលា ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ សេចក្តីរាយការណ៍ព័ត៌មានពីស្ត្រីកម្មការិនីរោងចក្របោកគក់សម្លៀកបំពាក់បានឱ្យដឹងថា រោងចក្របោកគក់សម្លៀកបំពាក់ខាងលើមានឡដុតអុសដើម្បីបោកគក់សម្លៀកបំពាក់នៅទីតាំងកន្លែងឆេះដោយមានពំនូកផេះធ្យូងដែលចាក់ទុកចោល ហើយមុនពេលកើតហេតុមានរថយន្តដឹកអុសរោងចក្រនេះបានយកអុសមកទម្លាក់នៅលើពំនូកផេះធ្យូងបង្កឱ្យឆាបឆេះជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅខ្ពស់ជាងដំបូលរោងចក្រទៅទៀត និងបណ្តាលឲ្យដាច់ខ្សែភ្លើងនៅខាងលើជាប់នឹងដំបូលរោងចក្រផងដែរ ... Read More »
បង្ហុយភ្លើង និងផ្សែង ឆ្អើរត្រីមិនប្រយ័ត្នឆេះរោង១ខ្នង ត្រីឆ្អើរជាង១.០០០ចង្កាក់និងទូក.ង ២គ្រឿង
ខេត្តកំពង់ឆ្នាំង៖ អគ្គិភ័យមួយបានបំផ្លាញរោងឆ្អើរត្រី និងសម្ភារប្រើប្រាស់គ្មានសល់ កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នៅចំណុចមាត់បឹង មុខវត្តសំរោង ស្ថិតក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារឆ្នាំងបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់រោងត្រីឆ្អើរឈ្មោះ លី រ៉ុន និងប្រពន្ធឈ្មោះស៊ីម ... Read More »
ម៉ូតូបុកបញ្ច្រាសគ្នាបុរស២នាក់សន្លប់ស្ដូកផ្អើលដល់អ្នកធ្វើដំណើរទាំងព្រឹក
ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលអោយបុរស២នាក់ដេកសន្លប់ស្ដូកស្ដឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរទាំងព្រឹក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោ៧និង១០នាទីព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២១ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៥២-១៥៣ ស្ថិតក្នុងភូមិព្រៃទប់សង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថាអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះពឹម ... Read More »
លោកបណ្ឌិតសភាចារ្យ សុខ ទូច អះអាងថា ការកាប់ទន្ទ្រានព្រៃលិចទឹកក្នុងខេត្តកំពង់ធំ មានទំហំជាង ១០ម៉ឺនហិកតា ខណៈការស្រាវជ្រាវរកឃើញការទន្ទ្រានត្រឹមទំហំជាង ៣ពាន់ហិកតាប៉ុណ្ណោះ
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ការកាប់ទន្ទ្រានព្រៃលិចទឹកក្នុងខេត្តកំពង់ធំ មានទំហំជាង ១០ម៉ឺនហិកតា ខណៈការស្រាវជ្រាវរកឃើញការទន្ទ្រានត្រឹមទំហំជាង ៣ពាន់ហិកតាប៉ុណ្ណោះ។ របាយការណ៍ចេញផ្ទុយគ្នាបែបនេះ លោកបណ្ឌិសុខ ទូច ... Read More »
រដ្ឋបាលរាជធានីភ្នំពេញបញ្ជាឱ្យអាជ្ញាធរខណ្ឌទួលគោកធ្វើការជួលជុលផ្លូវលេខ២៥៩ ចាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី ដល់ផ្លូវកម្ពុជាក្រោម ជាគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២១
ភ្នំពេញ៖ កំណាត់ផ្លូវលេខ២៥៩ចាប់ផ្ដើម ពីមហាវិថីសហព័ន្ធរុស្ស៊ី ដល់ផ្លូវកម្ពុជាក្រោមស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោកបានដំណើរការជួសជុលក្រោយរដូវភ្លៀងបានបញ្ចប់ ។ លោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី១ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២១នេះថា៖ អនុវត្តតាមការណែនាំរបស់លោក ... Read More »
រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវដល់ប្រជាពលរដ្ឋ កុំជឿពួកមេខ្យល់បោកប្រាស់ដែលនាំឱ្យគ្រោះថ្នាក់ដល់ខ្លួននិងគ្រួសារ បេីចង់ទៅធ្វើការនៅបរទេសត្រូវអនុវត្តន៍តាមនីតិវិធីស្របច្បាប់
ភ្នំពេញ៖ លោកបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលទទួលពលករគម្រៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »
ទុកម៉ូតូក្រោយខ្នងមិនដកសោចេញត្រូវជនសង្ស័យឡេីងជិះបម្រុងលួចយកតែត្រូវម្ចាស់ម៉ូតូក្របួចជាប់
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមកឈប់កន្លែងដូរលុយដោយមិនបានដកសោចេញទេ ភ្លាមៗនោះស្រាប់តែមានជនសង្ស័យម្នាក់ដេីរមកឃេីញឱកាសល្អក៏ឡេីងបញ្ឆេះប្រុងលួចយក តែមិនឆេះត្រូវជនរងគ្រោះជាម្ចាស់ម៉ូតូក្របួចជាប់ប្រគល់ជូនសមត្ថកិច្ច។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្សារឯករាជ្យ២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះលី ផូ ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ... Read More »
សេចក្ដីជូនព័ត៌មានស្ដីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញ សេចក្តីជូនព័ត៌មានស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ... Read More »
កម្ពុជា! រកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០៧នាក់(PCR) និងអ្នកជាសះស្បើយ ១១នាក់ គ្មានអ្នកជំងឺកូវីដស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន០៧នាក់(PCR) ខណៈឣ្នកជាសះស្បើយចំនួន ១១នាក់ និងគ្មានករណីស្លាប់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ... Read More »
សម្តេចហេង សំរិន សំណូមពរដល់ពុទ្ធសាសនិក រួមគ្នាប្រតិបត្តិតាមព្រះពុទ្ធឱវាទឱ្យបានខ្ជាប់ខ្ជួន ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនា
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ... Read More »
ក្រសួងអប់រំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៧ ធ្នូ ២០២១
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្រសួងអប់រំ យុវជននិងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៧ ធ្នូ ២០២១។ ក្រសួងអប់រំ ... Read More »
លោក ប្រាក់ សុខុន ៖ សប្តាហ៍នេះអត់មានសៅរ៍-អាទិត្យឈប់សម្រាកទេ ប៉ុន្តែយើងទាំងអស់គ្នាក៏មានមោទនភាពដែលបានសម្រេចការងារសំខាន់ៗច្រើន!
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា, សប្តាហ៍នេះអត់មានសៅរ៍-អាទិត្យឈប់សម្រាកទេ ប៉ុន្តែយើងទាំងអស់គ្នាក៏មានមោទនភាពដែលបានសម្រេចការងារសំខាន់ៗច្រើន! លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា, សប្តាហ៍នេះអត់មានសៅរ៍-អាទិត្យឈប់សម្រាកទេសម្រាប់មន្រ្តីពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគី ប៉ុន្តែយើងទាំងអស់គ្នាក៏មានមោទនភាពដែលបានសម្រេចការងារសំខាន់ៗច្រើន! លោក ប្រាក់ ... Read More »
អ្នកល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៩ ខែធ្នូ! អប់រំផ្សព្វផ្សាយច្បាប់ ១៦៨ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១៧៦នាក់ (យានយន្ត ១០៤គ្រឿង) ,ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)
ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃចន្ទទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។ ជាក់ស្ដែងបេីយោងសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »
ទើបនឹងភ្ញាក់ទេដឹង ! អាជ្ញាធរខេត្តកណ្តាល ទើបរកឃើញរណ្តៅដីជីកដល់ក្បាលប្រេត ៨ទីតាំងសុទ្ធតែអត់ច្បាប់
ខេត្តកណ្តាល ៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានឱ្យម្ចាស់អាជីវកម្មរណ្ដៅដីចំនួន៨ទីតាំង ស្ថិតនៅស្រុកកណ្ដាលស្ទឹងត្រូវតែបង់សួយសារចូលរដ្ឋ បង់ការផាកពិន័យ និងជួសជុលផ្លូវដែលរងការខូចខាត ។ នេះជាថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាអំពីការពិនិត្យអាជីវកម្មរ៉ែដែលពុំមានច្បាប់អនុញ្ញាត និងធ្វើខុសបច្ចេកទេស ឬធ្វើលើសដែនកំណត់អាជ្ញាប័ណ្ណចំនួន៨ទីតាំង ដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ... Read More »
ចោរថ្លើមធំហ៊ានលួចកញ្ចក់រថយន្តព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ !
ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប៉ុនប៉ងលួចកញ្ចក់រថយន្តព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញតែមិនបានសម្រេច កាលពីម៉ោង១០និង០០នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចមុខផ្ទះកាត់សក់យីហោសំយ៉ន ផ្លូវបេតុង ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ កឹម វណ្ណសំណាង ហៅណាង ... Read More »
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា២នាក់ករណីឆក់យកទូរស័ព្ទដៃ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកទូរស័ព្ទដៃ) កាលពីវេលាម៉ោង១៨ និង៤០នាទី ថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២១ នៅចំណុចមុខហាងលក់សង្ហារិមហេង ប៉ាវ ផ្លូវលេខ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានគ្នា០២នាក់ ... Read More »
ឱក សុគន្ធកញ្ញា បង្ហាញអារម្មណ៍យល់ចិត្ត ហ៊ិន ច័ន្ទនីរ័ត្ន ក្រោយផ្ទុះរឿងមិនទទួលស្គាល់ម្តាយ
ភ្នំពេញ៖ ដំណឹងតារាសម្តែង និងពិធីការិនី កញ្ញា ហ៊ុន ច័ន្ទនីរ័ត្ន មិនទទួលស្គាល់ម្តាយបង្កើតក្រោមហេតុផលសង្ស័យតូចចិត្តនឹងម្តាយបានយកខ្លួនទៅឲ្យសាច់ញាតិចិញ្ចឹមចាប់តាំងពីវ័យ៣ខួបមកនោះបានធ្វើឲ្យអ្នកគាំទ្រនាងចាប់អារម្មណ៍នឹងសម្តែងអារម្មណ៍អាណិតនាងជាខ្លាំង។ ស្រាប់តែពេលនេះគេបានចាប់អារម្មណ៍ខ្លាំងទៅលើករណីនៃតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលធ្លាប់ល្បីថា រស់នៅឆ្ងាយមិនជិតដិតនឹងឪពុកបង្កើតនោះបានបញ្ចេញសារនៅហ្វេសប៊ុក ហ៊ិន ច័ន្ទនីរ័ត្នបែបមនុស្សយល់ចិត្តខ្វះភាពកក់ក្តៅពីអ្នកមានគុណនោះ។ ... Read More »
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ព្រះពុទ្ធរូប ៨៤.០០០អង្គនៅវត្តពុទ្ធមណ្ឌលគិរីកម្ពុជាត្រូវបានប្រារព្ធពិធីពុទ្ធាភិសេក តាមបែបប្រពៃណីព្រះពុទ្ធសាសនា
ខេត្តតាកែវ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រី ម៉ែន ភក្តី ហុកឡងឌី រួមជាមួយពុទ្ធបរិស័ទ បានអញ្ជើញប្រារព្ធពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូប ៨៤.០០០អង្គ ... Read More »
បុរសម្នាក់តខ្សែភ្លើង ឆក់ត្រីមិនប្រយ័ត្នឆក់ស្លាប់ទាំងព្រឹក
ខេត្តស្វាយរៀង៖ បុរសម្នាក់តខ្សែភ្លើងឆក់ត្រីក្នុងស្រែខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យឆ្លងភ្លើងឆក់បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះលើកដាក់កប់ខ្សាច់តែអកុសលហួសពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃបឹង ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសខាងលើមានឈ្មោះឆុង សាភ័ណ្ឌ អាយុ៣៩ឆ្នាំមុខរបរកសិករ រស់នៅភូមិព្រៃបឹងឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។ ... Read More »
ស្រវឹងស្រាខ្លាំងទៅបង់ត្រីម្នាក់ឯង រអិលជើងធ្លាក់ចូលក្នុងស្រះទឹកលង់ស្លាប់
ខេត្តបាត់ដំបង ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងបានទៅបង់ត្រីតែម្នាក់នៅស្រះក្រោយផ្ទះបណ្ដាលឲ្យរអិលជើងធ្លាក់ចូលក្នុងស្រះទឹកលង់ស្លាប់នៅថ្ងៃទី១៨ខែធ្នូ ត្រង់ចំណុចភូមិចម្ការតាប៊ុន ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ មន្រ្តីនគរបាល ប៉ុស្តិ៍រដ្ឋបាលជ្រៃសីមា បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ន ស៊ាត ភេទប្រុស អាយុ ... Read More »
រថយន្តបែកដឹកខ្សាច់បត់ចូលការដ្ឋានបុកម៉ូតូហុងដាឌ្រីមមួយគ្រឿងអូសជាច្រើនម៉ែត្របណ្ដាលឲ្យបុរសម្នាក់ស្លាប់មួយរំពេច
ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលបាក់ជេីងស្លាប់គួរឲ្យអាណោចអធ័មនៅកន្លែងកើតហេតុ បន្ទាប់ពីបុរសរូបនោះជិះម៉ូតូចេញពីផ្ទះបងប្អូននៅម្ដុំបឹងត្របែកត្រឡប់ទៅកន្លែងស្នាក់នៅជិតផ្សារព្រែជ្រៃមិនទាន់ដល់កន្លែងស្នាក់នៅផងក៏ត្រូវរថយន្តប្រភេទបែនដឹកខ្សាច់បេីកបត់ឆ្វេងជ្រុលទៅបុកហើយ រត់គេចចូលការដ្ឋានបាត់ស្រមោល បង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង ៧យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ជិតនិងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ... Read More »
ឆេះឃ្លាំងក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត មួយកន្លែងនៅខណ្ឌទួលគោកយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍
ភ្នំពេញ ៖ គ្រោះថ្នាក់អគ្គិភ័យមួយបានឆ្លងចរន្តអគិ្គសនីឆាបឆេះឃ្លាំងមួយកន្លែង យ៉ាងសន្ធោសន្ធៅ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍។ ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៥០នាទីយប់ នៅចំណុចក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត ផ្ទះលេខ ២៥អា សិ្ថនៅតាមបណ្តោយផ្លូវលេខ៥៦៦ ... Read More »
សហប្រធាន កម្ពុជា-វៀតណាម ដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
ភ្នំពេញ ៖ នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានជាមួយ លោក ... Read More »
លទ្ធផលចប់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិវៀតណាមក្នុងពានរង្វាន់ AFF Suzuki Cup 2020 វៀតណាម ៤-០ កម្ពុជា
ភ្នំពេញ៖ លទ្ធផលចប់ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិវៀតណាមក្នុងពានរង្វាន់ AFF Suzuki Cup 2020 វៀតណាម ៤-០ កម្ពុជា ថ្ងៃទី១៩/១២/២០២១ នៅវេលាម៉ោង ៧:៣០ ល្ងាច កីឡដ្ឋាន BISHAN ... Read More »
ស្នងការនគរបាលរាជធានីភ្នំពេញ ៖ មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លារ ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ ! ករណីប្លន់លោកស្រី អ៊ាន សៀវមុី !
ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ : មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លារ ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ ! ករណីប្លន់លោកស្រី អ៊ាន សៀវមុី ។ នេះជាការបញ្ជាក់ពីផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ... Read More »
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ = ការពារលោកអ្នកពីការវ៉ៃលុកធ្ងន់ធ្ងរលេីសុខភាព, ពីការចូលសម្រាកពេទ្យ និងពីការស្លាប់បាត់បង់ជីវិត !
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងថា, ខ្ញុំជឿជាក់ថា យេីងទាំងអស់គ្នាអាចធ្វេីបាន៖ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច