ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

ខេត្តស្វាយរៀង ស្លាប់២នាក់ រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន៣២នាក់ស្រី១៦នាក់ និងជាសះស្បើយ៣៤នាក់ស្រី១៨នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី១០ខែសីហាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី១០ខែសីហាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណអ្នក ស្លាប់២នាក់ រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន៣២នាក់ស្រី១៦នាក់ និងជាសះស្បើយ៣៤នាក់ស្រី១៨នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី១០ខែសីហាឆ្នាំ២០២១។ ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះរដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១០ខែសីហា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានជំងឺកូវីត-១៩ ... Read More »

ក្រសួងទេសចរណ៍៖ ឆមាសទី១ ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១០ម៉ឺននាក់ រីឯពលរដ្ឋកម្ពុជាចេញទៅក្រៅប្រទេសមានជាង ១ម៉ឺននាក់ !

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្រសួងទេសចរណ៍បានបញ្ជាក់អោយដឹងថា, នៅអំឡុងពេលឆមាសទី១ នៃឆ្នាំ២០២១នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ២,៥៦០ នាក់ ថយចុះ ៩១.៣% ចំណែកឯប្រជាពលរដ្ឋកម្ពុជាដែលបានចេញទៅក្រៅប្រទេសមានចំនួន ១០,៥៣៨ ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ យើងមានលទ្ធភាពទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់គ្រាន់ សម្រាប់ចាក់ជូនបងប្អូនប្រជាពលរដ្ឋ និងកំពុងបន្តចាក់ដូសជំរុញ ឬដូសទី ៣ !

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា, ក្រោមកិច្ចខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ និងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »

កម្ពុជា នឹងបញ្ជូនកម្លាំងមួកខៀវកម្ពុជាជិត ៣០០នាក់ នៅពាក់កណ្ដាលខែកញ្ញាខាងមុខនេះ ដើម្បីធ្វើការផ្លាស់ប្តូរកម្លាំងចាស់ដែលកំពុងតែបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋ ម៉ាលី

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរបស់ អ.ស.ប និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម បាបថ្លែងថា, “បើគ្មានការប្រែប្រួលកម្ពុជា នឹងបញ្ជូនកម្លាំងមួកខៀវកម្ពុជាជិត ៣០០នាក់ នៅពាក់កណ្ដាលខែកញ្ញាខាងមុខនេះ ដើម្បីធ្វើការផ្លាស់ប្តូរកម្លាំងចាស់ដែលកំពុងតែបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋ ម៉ាលី”។នាយឧត្តមសេនីយ៍ ... Read More »

ជំងឺវីរុសកូវីដត្រូវការស្វែងរកប្រភពដើម មេរោគនយោបាយក៏ត្រូវការស្វែងរកប្រភពដើមដែរ !

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា, ( ជំងឺវីរុសកូវីដត្រូវការស្វែងរកប្រភពដើម មេរោគនយោបាយក៏ត្រូវការស្វែងរកប្រភពដើមដែរ ! ) ថ្មីៗនេះ ចំពោះការលើកឡើងរបស់ក្រុមសារព័ត៌មានក្នុងកិច្ចប្រជុំក្រុមអ្នកជំនាញឯករាជ្យស្តីពីការស្តាប់រង្វាយតម្លៃឆ្លើយតបជំងឺវីរុសកូវីដដែលរៀបចំឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិ។ អនុប្រធានអចិន្ត្រៃយ៍សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានលើកឡើងថា ចិនមានបំណងរារាំងការងាររបស់អង្គការសុខភាពពិភពលោក(WHO) ជាពិសេសបានប្រកាសថានឹងមិនចូលរួមផែនការការងារស្វែងរកប្រភពដើមនៃជំងឺវីរុសដំណាក់កាលទី២ជាមួយអង្គការWHO។ លោក Zhao ... Read More »

លោក ដួង តារា ៖ ហ្វេសប៊ុគក្លែងក្លាយ Jason Kaka ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា មានច្រើនណាស់ដែលចាញ់បោកគេ!

ភ្នំពេញ៖ នៅវេលាម៉ោង១០យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១  លោក ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, សូមបងប្អូនប្រុងប្រយ័ត្ន ហ្វេសប៊ុកក្លែងក្លាយដូចជាឈ្មោះនេះ ... Read More »

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ !

ភ្នំពេញ៖ កម្ពុជាបានជ្រើសរើសយកខេត្តព្រះសីហនុជាទីកន្លែង ដើម្បីប្រារព្ធមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងធ្វើនាថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១។  លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានប្រតិភូកម្ពុជាបានឲ្យដឹងថា មហាសន្និបាតសមុទ្រឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ៖ Charting ... Read More »

លោកស្រី ដាំ ដារិនី រដ្ឋលេខាធិការ ក្រសួងការពារជាតិបានអញ្ជើញចាក់វ៉ាក់សាំងដួសជម្រុញ ឬដូសទី៣ នៅវិទ្យាស្ថានសុខាភិបាល ខ.ភ.ម

ភ្នំពេញ៖ អនុវត្តទៅតាមសេចក្តីសម្រេចស្តីពីរបស់ក្រសួងការពារជាតិស្តីពីការបង្កើតក្រុមការងារសម្របសម្រួលចាក់វាក់សាំងកូវីដ-១៩ ដួសជម្រុញ ឬដូសទី៣ ជូនយោធិន និងប្រពន្ធ ឬប្តី នៃអនុគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១០ ខែសីហា នេះនៅវិទ្យាស្ថា ន វិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងភូមិសាស្ត្រ ... Read More »

រដ្ឋបាលខេត្តព្រះសីហនុប្រកាសថា នឹងបើកឲ្យដំណើរការលក់ដូរនៅផ្សារលើក្រុងព្រះសីហនុឡើងវិញ !

ខេត្តព្រះសីហនុ, រដ្ឋបាលខេត្តព្រះសីហនុប្រកាសថា នឹងបើកឲ្យដំណើរការលក់ដូរនៅផ្សារលើក្រុងព្រះសីហនុឡើងវិញ បន្ទាប់ពីការធ្វើតេស្តយកសំណាក រកមើលជំងឺកូវីដ១៩ ដល់អាជីវករលក់ដូរទាំងអស់ដែលមានចំនួនជាង១៦០០នាក់រួចរាល់ ហើយនៅរសៀលថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២១ លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុបានដឹកនាំមន្ត្រីអញ្ជើញចុះពិនិត្យដោយផ្ទាល់ការរៀបចំសណ្តាប់ធ្នាប់និងវិធានការសុវត្ថិភាពតាមកន្លែងលក់ដូរ ... Read More »

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៩នាក់ ករណីជាសះស្បើយចំនួន៩៨នាក់ និងករណីស្លាប់ចំនួន ០៣នាក់ ខេត្តបាត់ដំបង !

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៥៩នាក់ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ... Read More »

លោក ដួង តារា : ដំណោះស្រាយតេជោឈ្នះ-ឈ្នះ គ្រប់គ្នាឈ្នះនិងមានឱកាសសារជាថ្មី

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា, ថ្ងៃទី១០ ខែសីហា នេះ ... Read More »

សេចក្តីជូនដំណឹងស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៥នាក់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សរបស់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៥នាក់ ដូចខាងក្រោម,  សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់អ្នកវិជ្ជមានទាំង ០៥នាក់ខាងលើ ... Read More »

មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អំពាវនាវ ដល់ពលករខ្មែរដែលកំពុងស្នាក់នៅបណ្តោះអាសន្នជិតបន្ទាត់ព្រំដែនកម្ពុជា-ថៃ យោគយល់ដល់កងកម្លំាង ដែលកំពុងអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ខេត្តបន្ទាយមានជ័យ៖ បើយោងតាមផេកកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ឲ្យដឹងថា, នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នេះ ឧត្តមសេនីយ៍ទោ សេងធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញចុះសួរសុខទុក្ខ ពលករខ្មែរ កំពុងសម្រាកនៅម្ខាងព្រំដែនក្នុងទឹកដីនៃប្រទេសថៃ។ សូមជម្រាប់ជូនថា ... Read More »

សម្តេចតេជោ ៖ លេខរៀងទី៨លានគឺបានទៅលើប្អូនស្រីឈ្មោះ​ ថឹង ថា​ អាយុ៥៦ឆ្នាំជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅយប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, លេខរៀងទី៨លានគឺបានទៅលើប្អូនស្រីឈ្មោះ​ ថឹង ថា​ អាយុ៥៦ឆ្នាំជនជាតិខ្មែរឡាវ  រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ... Read More »

សារាចរណែនាំលេខ ៣៧៣ សខល ស្តីពីវិធានការរួមចំណែកកាត់បន្ថយការរីករាលនៃជំងឺកូវីដ-១៩

     ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញ សារាចរណែនាំ ស្តីពី វិធានការនៃការរួមចំណែកកាត់បន្ថយការរីករាលដាលនជំងឺកូវីដ-១៩ យោងតាមចំណារដ៏ខ្ពង់ខ្ពស់ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ របស់ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) និងដើម្បីរួមចំណែក ... Read More »

រដ្ឋបាលខេត្តពោធិ៍សាត់ ទទួលអំណោយឧបត្ថម្ភជាគ្រឿងសម្ភារបរិក្ខារពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់អោយដឹងថា, លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានទទួលអំណោយពីសាលាដំបូង ... Read More »

ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាលចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជនជាប់ចោទ បើកឡានចាក់ដីកណ្តាលផ្លូវសាធារណៈហើយ !

     ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១០ ខែសីហាឆ្នាំ២០២១ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល លោក អាត ច័ន្ទដារា បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន ជនជាប់ចោទ ឈ្មោះ សារ៉ា វីរៈ បន្ទាប់ពីតំណាងអយ្យការធ្វើការចោទប្រកាន់រួចមក ចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ។ ... Read More »

នៅខេត្តកំពង់ឆ្នាំង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ២៨នាក់,អ្នកមរណភាពចំនួន ០១នាក់(ស្រី) អ្នកជាសះស្បើយចំនួន ៤៣នាក់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១

     ខេត្តកំពង់ឆ្នាំង៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ស្តីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ២៨នាក់,អ្នកមរណភាពចំនួន ០១នាក់(ស្រី) អ្នកជាសះស្បើយចំនួន ៤៣នាក់ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១។ ... Read More »

គោលការណ៍សារវ័ន្តរបស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដោយតំកល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋជាអតិភាពខ្ពស់បំផុត

     ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក.) ប្រកាសជាឱឡារិកនូវគោលការណ៍ជាសារវ័ន្តជូនដល់ថ្នាក់ដឹកនាំ លេខាធិការដ្ឋាន ក្រុមប្រតិបត្តិការទាំងអស់ និងមន្ត្រីក្រោមឱវាទទាំងអស់ របស់គណៈកម្មាធិការ គ.ប.ផ.ក. ដូចខាងក្រោម៖ ១-លើកតម្កើងផលប្រយោជន៍ជាតិ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋជាគោលការណ៍ចម្បង និងសារវ័ន្ត ... Read More »

ក្រសួងទេសចរណ៍មានកិត្តិយសសូមគោរពជូន លោក លោកស្រីប្រធានគ្រប់អង្គភាព មេត្តាអញ្ជើញទៅការចាក់វ៉ាក់ សាំងកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ !

ភ្នំពេញ៖ ក្រសួងទេសចរណ៍មានកិត្តិយសសូមគោរពជូន លោក លោកស្រីប្រធានគ្រប់អង្គភាព មេត្តាអញ្ជើញទៅការចាក់វ៉ាក់ សាំងកូវីដ-១៩ (អាស្ត្រាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ និងមេត្តាជួយផ្សព្វផ្សាយដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាក្រោមឱវាទ តាមកាលបរិច្ឆេទ និងទីកន្លែង ដូចជូនភ្ជាប់មកជាមួយ។ សូមលោក លោកស្រី ... Read More »

ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នាំយកគ្រឿងឧបភោគបរិភោគ បន្លែ និងសាច់ ចុះចែកដល់បងប្អូនពលករខ្មែរ ដែលកំពុងជួបការលំបាកខ្លាំងដោយសារការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងការដ្ឋានសំណង់ចំនួន ២កន្លែង

ប្រទេសថៃ : ស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ជាមួយនឹងការឆ្លងរាតត្បាតជំងឺកូវីដ19 នៅប្រទេសថៃ , នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដឹកនាំដោយលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូត ... Read More »

ម្ចាស់មេដាយមាសកីឡាអាស៊ី ខាន់ ចេសា នឹង ប្រកួតដណ្ដើមខ្សែក្រ វ៉ាត់កម្រិតពិភពលោកនាខែក្រោយ

     ភ្នំពេញ៖ កីឡាការិនី ជឺជិតស៊ូ ជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹង ចូល រួមកម្ម វិធីដ៏ធំ នៃការប្រកួតកីឡាជឺជិតស៊ូ ដណ្ដើមខ្សែក្រវ៉ាត់ WNO ... Read More »

ទីស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅសាងសង់រួចរាល់

ភ្នំពេញ៖ ទោះបីប្រទេសជាតិជួបនូវបញ្ហាជំងឺកូវីដ-១៩ កំពុងតែរំខានដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងសេដ្ឋកិច្ចជាតិក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានានៅតែដំណើរការដោយរលូនទៅតាមផែនការដែលបានគ្រោងទុក ។ ជាក់ស្តែងនៅព្រឹកថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១នេះ លោកចេង មុនីរ៉ា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនខណ្ឌ និងជាអភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញចុះពិនិត្យសកម្មភាពការងារសម្អាតអគារថ្មីនិងចាក់បេតុងនៅក្នុងបរិវេណទីស្នាក់ការគណបក្សខណ្ឌ ... Read More »

ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក៖​ សម្រេចបានជាង៤ពាន់លានដុល្លារ កើនឡើងជាង៣៧% គិតត្រឹម​រយៈពេល​ ៧ខែដើមឆ្នាំនេះ!

ភ្នំពេញ​៖ បើយោងតាមទិន្ន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា​ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ​ បានឱ្យដឹងថា៖​ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក សម្រេចបានជាង៤,០៧៧លានដុល្លារ កើនឡើង៣៧.៨៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួន២,៩៥៧លានដុល្លារ​ គិតត្រឹម​រយៈពេល៧ខែ ដើមឆ្នាំ២០២១នេះ។ ... Read More »

អភិបាលខេត្តព្រៃវែង ទទួល​សម្ភារប្រើប្រាស់(ដំណេក)ចំនួន ២០០កញ្ចប់(ខ្នើយ ភួយ មុង កន្ទេល)​ពីសាខាកាកបាទក្រហមខេត្ត

ខេត្តព្រៃវែង៖ លោកឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ត នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ​ បានដឹកនាំគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា នាំយកសម្ភារៈប្រើប្រាស់ (ដំណេក) ចំនួន ២០០កញ្ចប់(ខ្នើយ ភួយ ... Read More »

ភ្ញាក់ផ្អើលបាត់ក្មេងប្រុស ម្នាក់ក្នុង អគារ កាស៊ីណូ យីហោ ហ្កាន់ដាវ ដែលផ្អាកអាជីវកម្មក្នុងក្រុងព្រះសីហនុ

      ខេត្តព្រះសីហនុ៖ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយដោយសារតែក្រុមគ្រួសាររបស់ក្មេងប្រុសម្នាក់បានអះអាងប្រាប់សមត្ថកិច្ច ថា មានក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់បានបាត់ខ្លួននៅក្នុង អគារ កាស៊ីណូ យីហោ ហ្កាន់ ដាវ ដែលបានផ្អាក អាជីវកម្ម ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យ​​៖​ រកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន​ ១៣១នាក់, ខណៈ​អ្នកជាសះស្បើយ​ ៦២០នាក់

ខេត្ត​បន្ទាយមានជ័យ​​៖ បេី​យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ​ នៅថ្ងៃអង្គារ​ទី​១០ ខែសីហា​​ ឆ្នាំ​២០២១នេះ​ បានបញ្ជាក់ថា​ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាក ដោយធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ នៅថ្ងៃទី០៩ ខែសីហា​​ ... Read More »

អាជ្ញាធរ​ខណ្ឌទួលគោក​ សាទរបុគ្គលិកសណ្ឋាគារឡាក់គីស្តារដែលសង្ស័យឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី​ ក្រោយចុះធ្វើតេស្ដរហ័ស​ គឺអវិជ្ជមានទាំងអស់

ភ្នំពេញ​៖​ បេី​យោង​តាម​ហ្វេសប៊ុក​ផ្លូវការ​របស់​សាលា​ខណ្ឌទួលគោក​ នៅថ្ងៃអង្គារ​ទី​១០ ខែ​សីហា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​៖​ សូមអបអរសាទរបុគ្គលិក និងភ្ញៀវ សរុបចំនួន​ ១០៤នាក់ដែលស្នាក់នៅសណ្ឋាគារ​ឡាក់គីស្តារ ពុំមានករណីវិជ្ជមាន #វីរុសកូវីដ-១៩ទេ បន្ទាប់ពី​អាជ្ញាធរ​ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​ចុះទៅធ្វើតេស្ដក្នុងប្រតិបត្តិការស្វែងរកវីរុស​ ប្រភេទ​ថ្មី​(ដែលតា​ ... Read More »

រដ្ឋបាល​ខណ្ឌមានជ័យ​ អនុវត្តន៍គោលដៅបម្រាមគោចរ នៅមុខផ្សារស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១

ភ្នំពេញ​៖​ ដោយអនុវត្តតាមសារាចរលេខ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញ យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល និងសេចក្តីសំរេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៩ ... Read More »

លោក ជា សុមេធី បានចូលរួមប្រជុំស្តីពី បច្ចុប្បន្នភាពនៃការគ្រប់គ្រងជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងថ្មី ប្រភេទឌែលតា (Delta) !

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានចូលរួមប្រជុំស្តីពី បច្ចុប្បន្នភាពនៃការគ្រប់គ្រងជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងថ្មី ប្រភេទឌែលតា (Delta)។ លោកអភិបាលខេត្តបានមានប្រសាសន៍នៅរសៀលនេះថា, ... Read More »