ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩រកឃើញថ្មី ចំនួន៨៨នាក់ និងជាសះស្បើយ៦៨នាក់និងស្លាប់៣នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៤ខែកក្កដាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី៤ខែកក្កដាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ចំនួន៨៨នាក់ អ្នកជាសះស្បើយ៦៨នាក់និងស្លាប់៣នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៤ខែកក្កដាឆ្នាំ២០២១ ។ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី៤ខែកក្កដា ... Read More »

ផ្ទះនិងតូបលក់ដូរចំនួន២ខ្នងដួលរលំទាំងស្រុងនិងខូចខាតសម្ភារមួយចំនួនធំដោយសារមានភ្លៀងលាយនិងខ្យល់កន្ត្រាក់

ខេត្តស្វាយរៀង៖ ផ្ទះប្រជាពលរដ្ឋនិងតូបលក់ដូរចំនួន២ខ្នងត្រូវដួលរលំទាំងស្រុងនិងខូចខាតសម្ភារមួយចំនួនដោយសារមានភ្លៀងលាយនិងខ្យល់កន្ត្រាក់សំណាងមិនមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀលថ្ងៃទី៤ខែកក្កដាឆ្នាំ២០២១ស្ថិតនៅភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ យោងតាមអាជ្ញាធរស្រុកស្វាយជ្រំបានឱ្យដឹងជាបឋមថាមានករណីខ្យល់កន្ត្រាក់ បណ្តាលឱ្យដួលរលំផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង និងតូបលក់ដូរ០១ខ្នង។ ដោយម្ចាស់ផ្ទះមានឈ្មោះ ព្រាប សុខន ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅភូមិត្រោក ... Read More »

ខេត្តកំពត បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១០នាក់ ខណៈអ្នកស្លាប់ចំនួន ០១នាក់ នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២១នេះ

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ឲ្យបានជ្រាបថា៖ យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន ១១០នាក់ ស្រី ៨០នាក់ និងស្លាប់ចំនួន ០១នាក់(ស្រី) ... Read More »

សេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២១ ស្តីពីករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៧នាក់ និងករណី ជាសះស្បើយចំនួន ០៣នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៥៧នាក់ ក្នុងនោះ អ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ ... Read More »

តុលាការ​ សម្រេច​ឃុំ​ខ្លួន​បុគ្គលិក​ជាន់ខ្ពស់​ផ្នែក​លក់រថយន្តម្នាក់ ក្រោយ​ក្លែងបន្លំ​រៀបចំ​ឯកសារ​ទិញ​លក់​ស៉ី​ដាច់លុយជិត២ម៉ឺនដុល្លារ

ភ្នំពេញ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២១ បាន​ចេញ​ដីកាលេខ ៤៦៦៨ ក​.១.​ដ​.​ឃ​.​ដ ចុះ​ថ្ងៃ​ទី​០៣ កក្កដា ឆ្នាំ​២០២១ បង្គាប់​ឲ្យ​ឃុំខ្លួន​ឈ្មោះ ជា សុក្រ​ឆាត ភេទ​ប្រុស ... Read More »

ទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី វេរប្រគេនជូនវត្តទាំង០៩នៃស្រុក និងក្រុងចំនួន០៣ក្នុងខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី០៣ និងទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានអនុញ្ញាតឱ្យ លោក ជិន ... Read More »

សម្រេច បិទខ្ទប់ ផ្សារស្គន់ថ្មី បណ្តោះអាសន្ន ចំនួន ២​ សប្តាហ៍ ស្ថិតនៅ ភូមិស្គន់​ ឃុំ​សូទិប​ ស្រុកជើងព្រៃបងប្អូនអាជីវករ មានជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តសម្រេច បិទខ្ទប់ ផ្សារស្គន់ថ្មី បណ្តោះអាសន្ន ចំនួន ២​ សប្តាហ៍ ស្ថិតនៅ ភូមិស្គន់​ ឃុំ​ សូទិប​ ស្រុកជើងព្រៃបងប្អូនអាជីវករ មានជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍សហគមន៍ ... Read More »

អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យអគាររដ្ឋបាលក្រុងកោះរ៉ុង និងមណ្ឌលសុខភាពកោះរ៉ុង

ខេត្តព្រះសីហនុ ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែកក្កដា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យអគាររដ្ឋបាលក្រុងកោះរ៉ុង និងមណ្ឌលសុខភាពកោះរ៉ុង ... Read More »

នៅខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៨៦ និងអ្នកជាសះស្បើយចំនួន ២៣នាក់ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ !

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនឲ្យ បានជ្រាបថា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ មានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន២៣នាក់ និង យោងតាមលទ្ធផលតេស្ដរហ័ស (Rapid Test)  មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២នាក់ ក្នុងនោះស្ត្រីជនជាតិខ្មែរ អាយុ ៦៥ឆ្នាំ រស់នៅភូមិខ្វិតត្បូង ឃុំតាំងក្រសាំង ស្រុកបាធាយ និងស្ត្រីជនជាតិខ្មែរ អាយុ ៦៩ឆ្នាំ រស់នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ឱ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា៖ ១-ស្រ្តីជនជាតិខ្មែរ ឈ្មោះ ឃុន គង់ អាយុ៦៥ឆ្នាំ នៅភូមិខ្វិតត្បូង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ... Read More »

បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែសនិងជំងឺកូវីដ-១៩ !

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាឲ្យដឹងថា, 📣 បងប្អូនប្រជាពលរដ្ឋ រាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​និង🙏 ... Read More »

រដ្ឋបាលខេត្តកំពង់ចាម មានករណីជាសះស្បើយចំនួន ៧៦នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៩៥នាក់

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយចំនួន ៧៦នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៩៥នាក់ ក្នុងនោះ ក្រុងកំពង់ចាម ២១នាក់, ស្រុកព្រៃឈរ ១២នាក់, ស្រុកបាធាយ ១២នាក់ ស្រុកកំពង់សៀម ... Read More »

សំណង់របងថ្មលេីភ្លឺស្រែមួយកន្លែងក្នុងខេត្តតាកែវ​ បានរៀបចំសាងសង់ទាំងគ្មានច្បាប់អនុញ្ញាត​ និងធ្វេីឲ្យពលរដ្ឋក្នុងភូមិកេីតទុក្ខមិនសុខចិត្តនាំគ្នាតវ៉ា

ខេត្តតាកែវ ៖​ កាលពីថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ​២០២១​ ប្រជាពលរដ្ឋជាច្រេីនគ្រួសាររស់នៅក្នុងភូមិព្រៃស្នួល​ ឃុំរវៀង​ ស្រុកសំរោង​ ខេត្តតាកែវ​ បានធ្វេីការតវ៉ាទៅលេី​ អ្នកធំ​ មានលុយ​ មានឋានន្តរស័ក្តិ​ម្នាក់​ ដែលបានទិញដីពលរដ្ឋក្នុងភូមិ​ហេីយជីកដីពាក់កណ្ដាលភ្លឺស្រែដេីម្បីសង់របងថ្មជាកម្មសិទ្ធិរបស់ខ្លួន​ដែលធ្វេីឲ្យពួកគាត់គ្មានផ្លូវដេីរទៅមកក្នុងការធ្វេីស្រែចម្ការទទួលផលដំណាំ​ដូចសព្វដង។  ​ ... Read More »

សមត្ថកិច្ចថៃឃាត់ខ្លួនកម្មករសំណង់ខ្មែរ ២០នាក់ ក្រោយដឹងថាគ្មានឯកសារស្របច្បាប់

ខេត្តបន្ទាយមានជ័យ ៖ កម្មករសំណង់ ធ្វើការងារនៅក្នុងខេត្តស្រះកែវ ប្រទេសថៃ២០នាក់ ត្រូវសមត្ថកិច្ចថៃ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ។ សមត្ថកិច្ចថៃអះអាងថាដោយអនុវត្តតាមបទបញ្ជារបស់ លោកអភិបាលខេត្តស្រះកែវ ឲ្យធ្វើការត្រួតពិនិត្យ នៅតាមកន្លែងប្រកបអាជីវកម្មផ្សេងៗ ... Read More »

រដ្ឋបាលស្រុកអូររាំងឪ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី​ ចំនួន ៣​អង្គ/នាក់​

ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលស្រុកអូររាំងឪ​ សូមគោរពថ្វាយជូនចំពោះព្រះសង្ឃ និងជម្រាបជូនប្រជាពលរដ្ឋ​ ក្នុងមូលដ្ឋានស្រុកមេត្តាជ្រាបថា​ នៅថ្ងៃទី៤ ខែកក្កដា​ ឆ្នាំ២០២១​ នេះ​ រដ្ឋបាលស្រុកបានរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី​ចំនួន៣​អង្គ/នាក់​ក្នុងនោះ​ ៖       ១). ... Read More »

តំណាងលោករដ្ឋមន្ត្រី លឹម គានហោ បានពាំនាំនូវគ្រឿងឧបភោគបរិភោគ សម្រាប់ឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅក្នុងមូលដ្ឋានស្រុកពញាឮ !

ខេត្តកណ្តាល៖ រសៀលថ្ងៃអាទិត្យ ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២១ តំណាងលោក លឹម ... Read More »

មន្ទីរពហុព្យាបាល អន្តរជាតិ ខេមា សាខាទួលគោក ដែលមានទីតាំងស្ថិតនៅផ្លូវ៥២៨ សង្កាត់បឹងកក់១ មានអ្នកជំងឺកូវីដ-១៩ បានទៅពិនិត្យសុខភាពនៅទីតាំងខាងលើនេះ !

ភ្នំពេញ៖ មន្ទីរពហុព្យាបាល អន្តរជាតិ ខេមា សាខាទួលគោក ដែលមានទីតាំងស្ថិតនៅផ្លូវ៥២៨ សង្កាត់បឹងកក់១ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានទៅពិនិត្យសុខភាពនៅទីតាំងខាងលើនេះ ! បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ ... Read More »

មន្ទីរសម្រាកព្យាបាល​ ឯករាជ្យ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ១ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ២ នាក់ បានជិះកង់បី ទៅទីតាំងខាងលើនេះ !

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,🔴 មន្ទីរសម្រាកព្យាបាល​ ឯករាជ្យ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ១ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ២ នាក់ ... Read More »

Update ៖ អគ្គិភ័យឆាបឆេះឃ្លាំងស្តុកប្រេងរបស់ចែ ឡៃ ផេង នៅស្រុកស្អាងខេត្តកណ្ដាលបានរលត់ទាំងស្រុងនៅម៉ោង២និង២០នាទីរសៀលនេះ

ខេត្តកណ្ដាល៖ ឃ្លាំងស្តុកប្រេងមួយកន្លែង ដែលបានរងនូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចនោះ ឥឡូវនេះបានរលត់ទៅវិញទាំងស្រុងហើយនៅវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី៤ ខែឆ្នាំដដែលបន្ទាប់ពីប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង ក្នុងនោះមានរថយន្តខាងស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន៤គ្រឿង  , រថយន្តបញ្ជាការដ្ឋានអង្គរក្សចំនួន៤គ្រឿង និងរថយន្តក្រសួងមហាផ្ទៃចំនួន៤គ្រឿង ។  សូមបញ្ជាក់ថា ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង ... Read More »

ទៀតហើយ ! ប្រជាពលរដ្ឋ១០នាក់ស្លាប់ដោយសារពុលស្រា ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត

 ខេត្តកំពត៖ ប្រជាពលរដ្ឋប្រុស ស្រី ១០ នាក់បានស្លាប់ និង១១នាក់ផ្សេងទៀតកំពុងទទួលការសង្គ្រោះ ពីក្រុមគ្រូពេទ្យ ដោយសារផឹកស្រាសកំដររោងបុណ្យសព ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិកោះឈ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្ត កំពត។ ការពុលស្រាសនេះ ... Read More »

ផ្ទុះរឿងធំហើយ! សុខ រ៉ាស៊ី ព្រមានប្តឹងអ្នករៀបចំកម្មវិធីប្រឡងបវរកញ្ញាដាក់ពន្ធនាគារពីបទឆបោក

    ភ្នំពេញ៖ ពិធីករទូរទស្សន៍ហង្សមាស លោក សុខ រ៉ាស៊ី ប៉ុន្មានថ្ងៃមុននេះបានធ្វើឲ្យគេចាប់អារម្មណ៍ទៅលើករណីព្យាយាមទំនាក់ទំនងទៅលោក អុិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សមិនបាន។ ករណីនេះបានក្លាយជាប្រធានបទសម្រាប់ការជជែកពីអ្នកក្នុងចង្កោមសិល្បៈជាហូរហែ និងដើម្បីស្វែងរកមូលហេតុដែលធ្វើឲ្យពិធីកររូបនេះដាច់ចិត្តទម្លាយលើបណ្តាញសង្គម។  នៅព្រឹកថ្ងៃទី០៤ ខែកក្កដានេះ ពិធីកររូបនេះបានបញ្ចេញសារក្តៅគគុកថ្មីមួយទៀតដោយព្រមានប្តឹងទៅកាន់អ្នករៀបចំកម្មវិធីប្រកួតកញ្ញាឯកម្នាក់ពីបទឆបោកនោះ។  ... Read More »

ព័ត៌មានបឋម! អគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្តុកប្រេងរបស់ចែ ឡៃ ផេង នៅស្រុកស្អាងខេត្តកណ្ដាលយ៉ាងសន្ធោសន្ធៅ !(មានវីដេអូ)

ខេត្តកណ្ដាល ៖ ឃ្លាំងស្តុកប្រេងមួយកន្លែង កំពុងរងនូវអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង ១០នាទីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិព្រែករុន ឃុំព្រែកកយ ស្រុកស្អាង ខេត្តកណ្ដាល ជាទីតាំងស្តុកប្រេង ... Read More »

គ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាស្លាប់ម្នាក់និងរបួស៣នាក់រវាងកង់នឹងម៉ូតូហើយនិងរថយន្តបុកជាមួយម៉ូតូ២គ្រឿងនៅស្រុករំដួលនិងក្រុងបាវិត

ខេត្តស្វាយរៀង៖ ក្នុងរយ:ពេលមួយថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នាបណ្ដាលឱ្យមនុស្សស្លាប់ម្នាក់និងរបួស៣នាក់ដែលកើតឡើងដោយសារកង់និងម៉ូតូបុកគ្នា ហើយមួយករណីទៀតគឺរថយន្តបុកជាមួយម៉ូតូ២គ្រឿងនៅស្រុករំដួលនិងក្រុងបាវិត។ យោងតាមនគរបាលជំនាញបានឱ្យដឹងថាករណីទី១បានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិត្រពាំងក្រួស ឃុំជ្រុងពពេល ស្រុករំដួល ដែលឈ្មោះ គ្រឿន សុគា ភេទប្រុស ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះដឹកនាំរៀបចំមណ្ឌលចត្តាឡីស័កបន្ថែម

ខេត្តបន្ទាយមានជ័យ៖  បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់អោយដឹងថា, លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ណង វុទ្ធី នាយករងរដ្ឋបាលសាលាខេត្ត លោក ហ៊ឹល រ៉ាយ៉ា ... Read More »

លោក​ ស​ សុខា​ ប្រជុំ​បើកកម្មវិធី “វោហារឆ្នើម” បាត់ដំបង​ តាមប្រព័ន្ធវីដេអូ Zoom

ខេត្ត​បាត់ដំបង​៖​ លោក​ ស​ សុខា​ រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន​ និងកីឡា​ រួមជាមួយនិងភរិយា នៅថ្ងៃអាទិត្យទី​០៤​ ខែកក្កដា​ ឆ្នាំ​២០២១នេះ​ ចូលរួមពិធីបើកកម្មវិធី “វោហារឆ្នើម” បាត់ដំបង តាមប្រព័ន្ធវីដេអូ Zoom ... Read More »

កម្ពុជា! ថ្ងៃ​នេះ​ បន្តរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន​ ៩៩៣នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៦១៧នាក់​ និងអ្នក​ស្លាប់​ ២៤នាក់

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃអាទិត្យទី​០៤ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៩៩៣នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦១៧នាក់ និងករណីស្លាប់​ ២៤នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៣ ខែកក្កដា​​​ ... Read More »

Western Digital នឹងមិនធ្វើការកែតម្រូវភាពចន្លោះប្រហោងដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ My Cloud OS3

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា ,កាលពីសប្តាហ៍មុននាយកដ្ឋានបានផ្សព្វផ្សាយរួចមកហើយទាក់ទងទៅនឹងបញ្ហា ដែលអាចឱ្យជនខិលខូចលុបចោលទិន្នន័យរបស់អ្នកប្រើប្រាស់ដែលពួកគេបានសន្សំទុកជាច្រើនឆ្នាំមកហើយនោះពីក្នុងឧបករណ៍ Western Digital My Book Live។ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា, ក្នុងពេលនេះក្រុមអ្នកស្រាវជ្រាវបានបង្ហាញពីភាពចន្លោះប្រហោងមួយទៀតជាមួយនឹងកម្មវិធីប្រព័ន្ធប្រតិបត្តិការ My Cloud OS3 ... Read More »

ស្លាប់ច្រើន រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ស្លាប់៥នាក់, រកឃើញថ្មី ចំនួន១៤៧នាក់និងជាសះស្បើយ៤៨នាក់តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៣ខែកក្កដាឆ្នាំ២០២១

     ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី៣ខែកក្កដាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀង បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ចំនួន១៤៧នាក់,ជាសះស្បើយ៤៨នាក់និងស្លាប់៥នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី៣ខែកក្កដាឆ្នាំ២០២១ ។    រដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពរបស់ខ្លួន ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។    សូមជម្រាបថា ... Read More »

សមិទ្ធផលថ្មី ! ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៩៧,២៥%ហើយ

ភ្នំពេញ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិតក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះ ក្នុងនោះ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ សម្រេចបាន៩៥,១០% គ្រោងនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង៣៦៦ម៉ែត្រ សម្រេចបាន៩៩,៤០% គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១។  ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា, ... Read More »

មនុស្ស៤នាក់ត្រូវឃាត់ខ្លួនជាមួយថ្នាំញៀន ពាក់ព័ន្ធករណីរក្សាទុកជួញដូរ ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីបានធ្វើសកម្មភាពជួញដូរប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់។   ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះគឺធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្សារថ្មីចុងកោះ ស្ថិតភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង  ។ ... Read More »