ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ៖ តម្លៃនៃសន្តិភាពបានផ្ដល់ឱកាសឱ្យកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យកាន់តែរីកចម្រើនខ្លាំងឡើង

ខេត្តតាកែវ ៖ ថ្លៃងនៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីជួបសំណេះសំណាល និងពិធីបញ្ចុះត្បូងនៅត្រង់ចំណុចឧណ្ណាលោមព្រះពុទ្ធមាក់ដែលបានកសាងឡើងពីលោហៈធាតុស្ពាន់លាយមាសនិងសម្បូរសមិទ្ធផលនានា នៅក្នុងវត្តអង្គជុំហៅវត្តកំហែង ដែលស្ថិតនៅឃុំព្រៃផ្ដៅ ស្រុកអង្គរបុរី នៅរសៀលថ្ងៃអាទិត្យទី ១៦ ខែមីនាឆ្នាំ ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាលខេត្ត បានលើកឡើងថា តម្លៃនៃសុខសន្តិភាពបាន ផ្តល់ឱកាសឱ្យកម្ពុជា ទទួលបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យមានការរីកចម្រើនជាលំដាប់ ។ លោកអភិបាកខេត្តតាកែវបានថ្លៃបន្តថា៖ សន្តិភាពបានធ្វើអោយបងប្អូនប្រជាពលរដ្ឋអាចរស់នៅដោយគ្មានការភ័យខ្លាច មានអាហារទទួលទានគ្រប់គ្រាន់ មានជម្រកស្នាក់នៅសមរម្យ មានឱកាសទទួលបាន ការអប់រំ មានសិទ្ធិប្រតិបត្តិជំនឿសាសនាមានលទ្ធភាពចូលរួមសកម្មភាពសង្គមផ្សេងៗ និងអាច ធ្វើដំណើរកម្សាន្ត ក្នុងឱកាសពិធីបុណ្យនានា ទាំងក្នុងនិងក្រៅប្រទេស។ លោក វ៉ី សំណាង បានបញ្ជាក់ថា បើប្រទេសជាតិគ្មានសុខសន្តិភាពទេនោះ ក៏គ្មានដៃគូអភិវឌ្ឍ បរទេសជាច្រើន បានមកបណ្ដាក់ទុនវិនិយោគនៅប្រទេសយើងឡើង ដោយឡែកខេត្តតាកែវយើង ក៏ទើបនឹងទទួលបានការបណ្ដាក់ទុន រកស៊ីជាច្រើន មកពីបណ្ដាប្រទេសអភិវឌ្ឍន៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាយើង។ ដូច្នេះសុខសន្តិភាពនេះ បានផ្តល់ ឱកាសឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យទាំងអស់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តសំខាន់ៗដូចជា៖ ទឹក ភ្លើង ផ្លូវ-ស្ពានសាលារៀន មន្ទីរពេទ្យ វត្តអារាមជាដើម ដែលត្រូវបានស្ថាបនាឡើង យ៉ាងល្អប្រសើរ ដើម្បីបម្រើឱ្យបងប្អូនប្រជាពលរដ្ឋ៕ ដោយ ៖ សិលា Read More »

ក្រសួង​ការងារ​៖​ សេចក្តីណែនាំបន្ថែម ស្តីពីការពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំង

ភ្នំពេញ​៖​ ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងខណៈពេលស្ថានភាពអាកាសធាតុ បន្តមានការប្រែប្រួលក្នុងរដូវប្រាំងខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ សូមណែនាំដល់ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ... Read More »

បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀនមកពី ឃុំព្រៃចារ ៤ រូប និងឃុំសូទិប ២ រូប នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ខេត្តកំពង់ចាម ៖ បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀនមកពី ឃុំព្រៃចារ ៤ រូប និងឃុំសូទិប ២ រូប នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដូចមានភ្ជាប់បញ្ជី រាយនាម គ.ជ.ប បានសម្រេចចិត្តយ៉ាងត្រឹមត្រូវផ្តាច់ខ្លួនចេញពីបក្សប្រឆាំង ... Read More »

នគរបាលជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណីលួចទូរស័ព្ទ ប្រាក់ លិខិតឆ្លងដែន ពីបុរសជនបរទេសម្នាក់កំពុងដេកលក់

ភ្នំពេញ ៖​ កំលាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកំលាំងនគរបាលប៉ុស្តិ៍បឹងកេងកងទី១ បានបើកការស្រាវជ្រាវករណី ដែលបុរសជនបរទេសម្នាក់មកប្តឹងនគរបាលប៉ុស្តិ៍បឹងកេងកងកងទី១ ថា«មានជនសង្ស័យឆក់យកទូរស័ព្ទលុយនិងលិសខិតឆ្លងដែន របស់ខ្លួន ។ តែតាមការពិតជនរងគ្រោះស្រវឹងដេកលក់ ត្រូវជនសង្ស័យលួចយកទ្រព្យសម្បត្តិទាំងនោះ ។ នគរបាលបានឱ្យដឹងថា ករណីខាងលើនេះកើតឡើងកាលពីវេលាម៉ោង០០និង៤៩នាទីឈានចូលថ្ងៃទី ១៦ ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែមីនា​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៦ ... Read More »

ទណ្ឌិត សម រង្សុី សូម្បីតែលោក Donald Trump ក៏ថាគាត់ព្រហើនជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតរបស់សហរដ្ឋអាមេរិក(មានវីដេអូ)

ភ្នំពេញ ៖ លោក Donald Trump ប្រធានាធិបតីអាមេរិក President Donald J. Trump  ៖ ខ្ញុំសូមភ្ជាប់ជូននូវឃ្លីបវីដេអូនៃបទសម្ភាសន៍ជាមួយ The Cambodia ដោយ ... Read More »

តើព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ មានកម្មវិធីពិសេសអ្វីខ្លះ?

ខេត្តតាកែវ ៖ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ ក្រោមប្រធានបទ គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃសុក្រទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក ... Read More »

អរគុណសន្តិភាព !! មានសន្តិភាព មានការអភិវឌ្ឍ !!

ភ្នំពេញ ៖ ផ្លូវថ្មើរជើង (Walk Street) ទទួលបានការគាំទ្រកាន់តែខ្លាំង បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទៅដើរលេងកម្សាន្ត រៀងរាល់ចុងសប្ដាហ៍ នៅរាជធានីភ្នំពេញ បេះដូងនៃប្រទេសកម្ពុជា ។  លោក ឃួង ស្រេង ... Read More »

ពលរដ្ឋគាំទ្រពេញទំហឹង ខណៈរដ្ឋនឹងបង្កើត «សួនឧស្សាហកម្មស្វាយចន្ទី» ក្នុងឆ្នាំនេះ

ភ្នំពេញ ៖ បើតាមការបញ្ជាក់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥» របស់សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ... Read More »

ពិធីសូត្រមន្ត ចូលរោងការត្រូវបានខ្យល់ កន្ត្រាក់លាយឡំភ្លៀងធ្លាក់ បណ្តាលឲ្យប៉ើងរោងការធ្វើឲ្យអ្នកចូលរួមរត់ចែកជើងគ្នាតែសំណាងល្អមិនបណ្តាលឲ្យមានអ្នកគ្រោះថ្នាក់ នៅស្រុកសាលាក្រៅ(មានវីដេអូ)

ខេត្តប៉ៃលិន៖ ពិធីចូលរោងការនេះគួរឲ្យអាណិតម្ចាស់ដើមការណាស់ពេលកំពុងតែសូត្រមន្តចូលរោងថ្ងៃដំបូងស្រាប់តែមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ប៉ើងរោងការខ្ទេចខ្ទីអស់គ្មានសល់ចំណែកម្ចាស់ដើមការនិងព្រះសង្ឃ ,លោកអាចារ្យនិងបងប្អូនដែលចូលរួមក៏រត់ចែកជើងគ្នាតែមិនបណ្តាលឲ្យមានបងប្អូនរងគ្រោះឡើយគ្រាន់តែប៉ើងរប៉ាត់រប៉ាយរោងតុកៅអីម្ហូបអាហារខ្ទេចខ្ទីខ្ចាត់ខ្ចាយគ្មានសល់គួរឲ្យអាណិតម្ចាស់ដើមការណាស់ នេះជាគ្រោះធម្មជាតិ។ ប្រភពពីលោក នាក់ ឃន មេភូមិភ្នំកុយបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នៅចំណុចសំបូរក្នុងភូមិភ្នំកុយ ឃុំ សាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ... Read More »

លោកអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់ការណែនាំឱ្យបញ្ជូនទៅធ្វើការនៅព្រំដែនតែម្ដង ចាប់ពី៣ទៅ៦ខែ រាល់មន្រ្តីនគរបាលរូបណាប្រព្រឹត្តល្មើសវិន័យ

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា ៖ «បានផ្ដល់ការណែនាំឱ្យបញ្ជូនទៅធ្វើការនៅព្រំដែនតែម្ដង ចាប់ពី៣ទៅ៦ខែ រាល់មន្រ្តីនគរបាលរូបណាប្រព្រឹត្តល្មើសវិន័យ«….។  លោកអភិសន្តិបណ្ឌិត ស សុខា ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចគាស់ផ្ទះនៅក្រុងសំពៅពូន

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលក្រុងសំពៅពូនចាប់ឃាត់ខ្លួន ក្នុងករណី អំពើលួច(គាស់ផ្ទះ)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ កេីតហេតុថ្ងៃទី១៤ ខែមីនា​ ឆ្នាំ២០២៥​វេលាម៉ោង១៨ល្ងាចនៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ព្រុំ វួចលាង ស្ថិតក្នុងភូមិព្រែកប៉ុក សង្កាត់ព្រែកស្ដី ក្រុងសំពៅពូនខេត្តកណ្តាល។    ... Read More »

មនុស្ស៧នាក់រងរបួសធ្ងន់ស្រាលនិងលំនៅឋានពលរដ្ឋជាច្រើនដួលរលំដោយខ្យល់កន្ត្រាក់

ខេត្តសៀមរាប៖ មនុស្សប្រុសស្រីចំនួន៧នាក់បានរងរបួសនិងលគនៅឋានពលរដ្ឋជាច្រើនខ្នងបានដួលរួមទាំងដើមឈើជាច្រើនដើមបានបាក់រប៉ាត់រប៉ាយពេញផ្លូវដោយសារមានភ្លៀងកក់ខែលាយលំខ្យល់កន្ត្រាក់នៅវេលាម៉ោង១៦ និង៣០នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។ យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយតាមបណ្តាក្រុង ស្រុកបានឲ្យដឹងថា  នៅវេលាដូចបានបញ្ជាក់ខាងលើ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប មានភ្លៀងធ្លាក់ខ្លាំងលាយឡំ និង ខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់រលំដើមឈើ សង្កត់មនុស្ស ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖  ១- ... Read More »

សេចក្ដីប្រកាសព័ត៌របស់ក្រសួងយុត្តិធម៌ ស្ដីពីចំណាត់ការលើបណ្ដឹងសុំអន្តរាគមន៍របស់បុគ្គលឈ្មោះ សែម សុខគា ពាក់ព័ន្ធនឹងរឿងដីធ្លីនៅតំបន់អន្ទង់អាំង ( ភ្នំ១៥០០ ) ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ, មានការចុះផ្សាយលើបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម ពាក់ព័ន្ធករណី បុគ្គលឈ្មោះ សែម សុខគា ដែលអះអាងថា ខ្លួនជាពលរដ្ឋរស់នៅក្នុងតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់ ... Read More »

បុរស​ម្នាក់​បានយកកាំបិត​​ចាក់​​មិត្តភក្តិបណ្តាល​ឲ្យ​រងរបួស​ ហេីយយ​កទូរស័ព្ទ​របស់​ជន​រងគ្រោះ​គេច​ខ្លួន​បាត់​

ភ្នំពេញ៖ បុរស​ម្នាក់​ត្រូវ​បាន​បុរស​ម្នាក់​ទៀត​ជាអ្នក​ស្គាល់​គ្នា​បានធ្វើ​សកម្មភាព​យក​កាំបិត​មក​ចាក់​បណ្តាល​ឱ្យរងរបួស​ធ្ងន់ ហើយ​បុរស​ជា​ជន​ដៃ​ដល់​បាន​យក​ទូរស័ព្ទ២គ្រឿង​និង​កាបូប​លុយ​របស់​ជនរងគ្រោះ​​ជិះ​ម៉ូតូ​គេច​ចេញ​ទៅ​បាត់​។ ​  ហេតុ​ការណ៍​នេះ​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​ឡេីង​កាលពីម៉ោង៨យប់​ថ្ងៃ​ទី​១៦ខែ​មិនា​ឆ្នាំ​២០២៥​ នៅចំណុច​ផ្ទះ​លេខ​២២Z​ យី​ហោ​ គេណេស​ម៉ាស្សា​ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​លេខ៤២០​ សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​  ។  ​   សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

តារាបូលីវុតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) បានផ្ញើសារអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា ជូនដល់ពិភពលោក

ខេត្តសៀមរាប ៖ លោក GAGAN Malik តារាបូលីវុតដ៏ល្បី (តួសម្តែងជាព្រះពុទ្ធ) បានផ្ញើសារអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា និងបង្ហាញពីកត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សង្គមពិតជាក់ស្តែងនៅកម្ពុជា ជាពិសេសអំពីទេសចរដែលកំពុងមកទស្សនាកម្សាន្ត ប្រកបដោយសុខសុវត្ថិភាព ... Read More »

រន្ធត់ណាស់..! ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ​ ចំណែកឯបុរសនិងនារីជាប្ដីប្រពន្ធពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់​ បន្ទាប់ពីម៉ូតូមួយគ្រឿងធ្វើដំណើរមកត្រង់និងមួយគ្រឿងទៀតបានបត់ត្រឡប់ក្រោយ ក៏ជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះដែរបង្កឲ្យការភ្ញាក់ផ្អើលនៅវេលាម៉ោង ៩និង២០នាទី យប់ថ្ងៃ ទី១៦ខែ មីនា ឆ្នាំ២០២៥ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិទឹកថ្លាសង្កាត់ក្រាំងពង្រ​ ខណ្ឌដង្កោ  ។  ... Read More »

ខ្យល់កន្រ្តាក់បោកបក់មកលើខេត្តសៀមរាប យ៉ាងខ្លាំង បណ្ដាលឱ្យដួលរលំដើមឈើ ខណៈអាជ្ញាធរកំពុង ជួយដោះស្រាយ

ខេត្តសៀមរាប៖ នៅវេលាម៉ោងប្រមាណជា ៤៖៣០នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ មានខ្យល់កន្រ្តាក់ បានបោកបក់មកលើក្រុងសៀមរាប ខេត្តសៀមរាប យ៉ាងខ្លាំង ដែលបណ្ដាលឱ្យដួលរលំដើមឈើ និងតាមប្រាសាទមួយចំនួន និងតូបលក់ដូរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ធ្វើដួលរំលំរាយប៉ាយ យ៉ាងដំណំ ... Read More »

តើអ្វីទៅជាជំងឺដេកស្រម៉ុកគាំងដង្ហើម? (Obstructive Sleep Apnea)

ភ្នំពេញ ៖ ជំងឺដេកស្រម៉ុកគាំងដង្ហើម ដែលមានការចាប់អារម្មណ៍ខ្ពស់ពីមជ្ឈដ្ឋានទូទៅ គឺជាជំងឺដែលមានផលប៉ះពាល់ដល់សុខភាព តែក៏មានប្រសិទ្ធភាពខ្ពស់នៃការព្យាបាលផងដែរ។ ១) រោគសញ្ញា    – ងងុយពេលថ្ងៃ    – ស្រម៉ុក គាំងដង្ហើម ... Read More »

រថយន្តដឹកក្រុមល្ខោនបាសាក់ដាច់ហ្វ្រាំង ពេលចុះកំពង់ចម្លងបណ្ដាលឱ្យមនុស្ស១៨នាក់រងរបួស

ខេត្តក្រចេះ៖ សមាជិកវង់ល្ខោនបាសាក់ប្រុសស្រីចំនួន ១៨នាក់ក្នុង ចំណោម២៦ នាក់ បានរងរបួសស្រាលនិងធ្ងន់ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ក្នុងករណីរថយន្តដាច់ហ្វ្រាំងក្នុងពេលចុះកំពង់ចម្លង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង នៅចំណុចកំពង់ចម្លងឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ... Read More »

ពេលបើកបរ​យានយន្ត​មិនត្រូវ​និយាយទូរស័ព្ទ! ពាក់មួក​សុវត្ថិភាព​ម្នាក់​ការពារ​ជីវិត​មនុស្ស​ម្នាក់​!

ភ្នំពេញ​៖​ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ​ បានកើតឡើងចំនួន ៧លើក បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ ... Read More »

បុរសម្នាក់ជាកម្មកររោងចក្រស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយបើកម៉ូតូទៅបុករថយន្ដ នៅឃុំជើងគោ ស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៣និង១៥រសៀល លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៣-១៧៤ ស្ថិតក្នុងភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ... Read More »

ថ្ងៃនេះ! រាជធានី​ភ្នំពេញ​ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៧ ... Read More »

កម្ពុជា-ថៃរៀបចំព្រឹត្តិការណ៍ រត់ឆ្លងដែនមិត្តភាព (Two Kingdoms Run) ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២

ខេត្តបន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ ជាខេត្តជាប់ព្រំដែនបានរៀបចំព្រឹត្តិការណ៍ រត់ឆ្លងដែនមិត្តភាពថៃ-កម្ពុជា (Two Kingdoms Run) ដើម្បីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។  ព្រឹត្តិការណ៍ រត់ឆ្លងដែនមិត្តភាពថៃ -កម្ពុជា ... Read More »

សមត្ថកិច្ចជំនាញ​ បន្តផាកពិន័យ​លើយានយន្តល្មើសចំនួន ២៩៩គ្រឿង តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ​៖​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ កម្លាំងសមត្ថកិច្ចជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ២៩៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។  ក្នុងប្រតិបត្តិការនោះ​ ... Read More »

Update៖ ទីបំផុត​! លោកឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ ចាត់ឱ្យជំនាញខាងផែនសន្តិសុខអញ្ជើញ ប្អូនម្ចាស់ផេក “​Bun Park”ចូលមកស្នងការដ្ឋាននគរបាលរាជធានី​ ដើម្បីជួយពន្យល់អំពី ពាក្យថា សន្តិភាព

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ ស្នងការ​ នៃស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រលប់​ថ្ងៃ​អាទិត្យ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានថ្លែង​ថា៖​ ក្នុងនាមខ្ញុំស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យជំនាញខាងផែនសន្តិសុខអញ្ជើញ ប្អូនម្ចាស់ផេក “​Bun Park” ... Read More »

លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំពិធី ខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២៥ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តីក្មេងស្រីគ្រប់រូប

ខេត្តពោធិ៍សាត់ ៖ សូមជម្រាបថា  ថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២៥ ជាថ្ងៃដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រសិទ្ធិនារី ពីព្រោះវាគឺជាទិវាដែលបង្ហាញពីសិទ្ធិ សមភាព និងភាពអង់អាចរបស់ស្រ្តីទូទាំងពិភពលោក។ ក្នុងឆ្នាំនេះ ការអបអរសាទរខួបលើកទី១១៤ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “សិទ្ធិ ... Read More »

ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ

ខេត្តសៀមរាប ៖ ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរខេត្ដសៀមរាប បានសហការគ្នារៀបចំព្រឹត្ដិការណ៍ សម្ដែងសិល្បៈអន្ដរជាតិ សៀមរាបអង្គរ ដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌  អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ... Read More »

រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋតូហ្គោ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចា ប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៥នេះ

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោកសាស្ត្រាចារ្យ Robert DUSSY រដ្ឋមន្ត្រី ការបរទេស សមាហរណកម្មតំបន់ ... Read More »