ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានជាតិ

លោក​ ហេង​ រតនា​៖​ JICA​ បន្តចូលរួមជាដៃគូក្នុងការអនុវត្តន៍គម្រោងថ្មីៗដូចជាការស្រាវជ្រាវ​ អភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល​នៃសម្ភារបច្ចេកទេសបោសសម្អាតមីន​សំដៅធ្វេីឱ្យទាន់ការវិវត្តន៍បច្ចេកវិទ្យាថ្មីៗ​

ភ្នំពេញ​៖​ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន (CMAC) បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី​ Eri Komukai ទីប្រឹក្សាជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ(JICA)នៅស្នាក់កណ្តាលក្រុងតូក្យូ​ និងមន្ត្រីJICAភ្នំពេញ​ ដែលពិភាក្សាផ្តោតសំខាន់លេីការពង្រឹងកិច្ចសហប្រតិបតិ្តការសំខាន់ៗ នៅថ្ងៃចន្ទទី១០​ ... Read More »

ម្តេចបានគេថា ក្រុមប្រឹក្សាឃុំ សង្កាត់ធ្វើការតាមរបៀប«ខ្លួនមួយពាក់មួកពីរ»?

ភ្នំពេញ ៖ យោងតាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាអង្គការតំណាងប្រជាពលរដ្ឋនៅក្នុងឃុំសង្កាត់របស់ខ្លួន និងមានបេសកកម្មបម្រើផលប្រយោជន៍ទូទៅក្នុងឃុំសង្កាត់។ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវជ្រើសរើសឡើងតាមការបោះឆ្នោត ដោយប្រជាពលរដ្ឋនៃឃុំ សង្កាត់របស់ខ្លួនស្របទៅតាមនីតិវិធីដែលកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងមានអាណត្តិ៥ឆ្នាំ។  ... Read More »

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ឯកអគ្គរាជទូតកម្ពុជាត្រូវការពារផលប្រយោជន៍ ប្រទេសជាតិ លើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសា  សន៍ថា ឯកអគ្គរាជទូតព្រះរាជាណាចក្រម្ពុជាដែលត្រូវបំពេញបេសកកម្មការទូតនៅតាមបណ្តាប្រទេសនានា មិនត្រឹមតែតំណាងឱ្យក្រសួងការបរទេសប៉ុណ្ណោះទេ តែជាតំណាងឱ្យប្រទេសជាតិ តំណាងឱ្យព្រះមហាក្សត្រ និងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល។ បេសកកម្មការទូតជាការងារដ៏ឧត្តុងឧត្តម ត្រូវការពារឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិនិងការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ ... Read More »

អភិបាលខេត្តកំពត អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលអញ្ជើញមកយកពាក្យ ដើម្បីបំពេញបែបបទដែលពួកគាត់ទទួលយកដំណោះស្រាយ ក្នុងសំណុំរឿងក្រុមហ៊ុន ជា សារ៉ន

ខេត្តកំពត ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលអញ្ជើញមកយកពាក្យ ដើម្បីបំពេញបែបបទដែលពួកគាត់ទទួលយកដំណោះស្រាយ ដែល លោក ... Read More »

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃស៊េរីទំនើប

ភ្នំពេញ​៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៥​ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៦១៨ ផ្លូវលេខ១២៨ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។ ជនសង្ស័យ:ឈ្មោះ លន់ សុវណ្ណរតនា ... Read More »

លោក ប៉ែន បូណា៖ សមិទ្ធផលដ៏ធំធេងរបស់រាជ រដ្ឋាភិបាលប្រៀបបាននឹងពន្លឺព្រះអាទិត្យបំភ្លឺភពដែនដីដែលគ្មានអ្នកណាអាចយកបាតដៃទៅបិទបាំងបានឡើយ

ខេត្តសៀមរាប៖ប«រយៈពេល៤៦ឆ្នាំក្រោយចេញពីរបប ប៉ុល ពត រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា បានសាងសមិទ្ធផលធំធេងណាស់សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋជាពិសេសការអភិវឌ្ឍមានសន្ទុះខ្លាំងក្លាចាប់តាំងពីកម្ពុជាមានសុខសន្តិភាពពេញលេញរយៈ ពេល២៦ឆ្នាំចុងក្រោយ»។ នេះជាការគូសបញ្ជាក់របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញធ្វើជាអធិបតី ... Read More »

អាជ្ញាធរខេត្តតាកែវ គ្រោងសាងសង់ប្រាសាទកណ្ដាលផ្ទៃបឹងតាកែវ នឹងចំណាយថវិកាប្រមាណជាង ២លានដុល្លារ ដោយមិនប្រើប្រាស់ថវិកាជាតិឡើយ ដើម្បីទុកជាទីសកា្ករៈគោរពបូជា និងទាក់ទាញភ្ញៀវទេសចរណ៍

ខេត្តតាកែវ ៖ ក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមនឹងមន្រ្តីពាក់ព័ន្ធ បានប្រជុំពិភាក្សាគ្នាសិក្សាលើកយកគម្រោងគ្រោងរៀបចំសាងសង់ប្រាសាទមួយស្ថិតនៅចំកណ្ដាលផ្ទៃបឹងតាកែវ ដើម្បីទុកជាទីសកា្ករៈគោរពបូជា ... Read More »

លោក ម៉ាង ស៊ីណេត អញ្ជើញចែកអំណោយជូនពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ ៧៤គ្រួសារ ក្នុងស្រុកកំពង់សីលា

ខេត្តព្រះសីហនុ ៖ លោក ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមុិញ អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ចំនួន ៧៤គ្រួសារ មកពីឃុំចំនួន០២ ក្នុងស្រុកកំពង់សីលា នៅក្នុងបរិវេណវត្តចំប៉ា ... Read More »

ឧត្តម​សេនីយ៍​ឯក​ ជួន​ ណារិន្ទ​៖​ ករណីបង្ហោះថា​ មានចោរប្លន់ម៉ូតូអ្នក​សិល្បៈ​នៅខណ្ឌសែនសុខ​ គឺគាត់យកម៉ូតូទៅលក់ខ្លួនឯង​ ហើយកុហកក្រុមគ្រួសារថាត្រូវចោរប្លន់ បំពុលសង្គម តើត្រូវគិតយ៉ាងម៉េចវិញ?

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ ស្នងការ​ នៃស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះថា៖​ កាលពីថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ​ ឆ្នាំ​២០២៥ ព្រឹក ខ្ញុំឃើញផេកមួយបង្ហោះថា ... Read More »

សម្តេច ម៉ែន សំអន ៖ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា និងនាទីសន្ទនាព្រះធម៌ គឺជាការវិនិយោគដ៏មានតម្លៃក្នុងការការពារ ពង្រីកវប្បធម៌ និងសាសនារបស់ជាតិ ដែលនឹងជួយឱ្យសង្គមមានសន្តិភាព និងការរីកចម្រើន ក្រោមម្លប់នៃសុខសន្តិភាព

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាគម្រប់១០ឆ្នាំ និងខូបគម្រប់២៥ឆ្នាំ នៃការបង្កើតនាទីសន្ទនាធម៌នៅសាលសន្និសីទចតុមុខ នាព្រឹកថ្ងៃចន្ទ ១៣កើត ... Read More »

ការនាំចេញស្រូវរបស់កម្ពុជា​ បានត្រឡប់មកប្រក្រតីឡើងវិញ បន្ទាប់ពីបុណ្យចូលឆ្នាំចិន-វៀតណាមត្រូវបានបញ្ចប់

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គិតចាប់ពីបញ្ចប់រដូវបុណ្យចូលឆ្នាំចិន-វៀតណាម រហូតមកដល់បច្ចុប្បន្ននេះ បានកត់សម្គាល់ឃើញ ដំណើរការនាំចេញស្រូវពីកម្ពុជាទៅទីផ្សារអន្តរជាតិ ក៏ដូចជាតម្លៃស្រូវ គឺបានកើនឡើងមកក្នុងកម្រិតជាធម្មតាវិញហើយ។   លោក ឃឹម ហ្វីណង់ ... Read More »

សហគមន៍កសិកម្មទំនើបខាងផ្នែកដំណាំបន្លែស្រុកត្រាំកក់ បន្តបែងចែកប្រាក់ចំណេញដល់សមាជិកជាលើកទី៤

  ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឲ្យដឹងថា សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» បន្តបែងចែកប្រាក់ចំណេញភាគលាភប្រចាំខែជូនដល់សមាជិករបស់ខ្លួនជាលើកទី៤។   នៅក្នុងបណ្តាញសង្គមបង្ហោះផ្សាយ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្ដើមចុះកាត់ទម្លាក់ខ្សែកាប្លិ៍អុបទិសលើអាកាស ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពទីក្រុង

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមចុះកាត់ទម្លាក់ខ្សែកាប្លិ៍អុបទិសលើអាកាស ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពទីក្រុង៕ ដោយ ៖ សិលា Read More »

រថយន្តកុងតីន័របើកលឿនខ្វះការប្រុងប្រយ័ត្នចុះពីលើស្ពានអាកាសស្ទឹងមានជ័យ ក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងបានក្រឡាប់ផ្ងារជើង ខណៈបើកលឿនខ្វះការប្រុងប្រយ័ត្នចុះពីលើស្ពានអាកាសស្ទឹងមានជ័យ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនោះឡេីយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក. ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ... Read More »

លោក វ៉ី សំណាង អញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត

ភ្នំពេញ​៖​ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត​ នៅថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ... Read More »

មន្រ្តីជាន់ខ្ពស់​ក្រសួង​ធនធាន​ទឹក​ ចុះជំរុញពន្លឿនការងារដោះមីន ដើម្បីធ្វើផ្លូវដឹកគ្រឿងចក្រចូលការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹង ស្ថិតក្នុងស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង

ខេត្ត​បាត់ដំបង​៖​ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង កាលពីថ្ងៃទី​៩​ ខែកុម្ភៈ​ ... Read More »

សម្តេចតេជោ ហ៊ុនសែន អនុញ្ញាតឲ្យ លោកអតីតប្រធានរដ្ឋសភា សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាអង្គការដើម្បីពិភពលោកទាំងអស់គ្នា(Global Together) ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោក Kim Jin-Pyo អតីតប្រធានរដ្ឋសភា សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាអង្គការដើម្បីពិភពលោកទាំងអស់គ្នា(Global Together) ចូលជួបសម្ដែងការគួរសម ... Read More »

សហភាពសហព័ន្ធយុវជនកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសមាគមប្រជាជនសិង្ហបុរី (People’s Association of Singapore)

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា ៖ ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសមាគមប្រជាជនសិង្ហបុរី (People’s Association of Singapore) និងសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៨ ... Read More »

បញ្ជូន​ខ្លួន​ក្មេងទំនើងចំនួន​ ១៥នាក់ ទៅតុលាការ​ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា

ភ្នំពេញ​៖​ ក្រុមក្មេងទំនើងចំនួន​ ១៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា​ នៅព្រឹក​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ ត្រូវ​បានកម្លាំងជំនាញ​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​រាជធានី​ភ្នំពេញ​ បញ្ជូនខ្លួន​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​។  ក្នុងប្រតិបត្តិការនោះ​ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ... Read More »

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០៩​ ... Read More »

រដ្ឋបាលសង្កាត់ប៉ោយប៉ែត ៖ តម្លៃដាក់លូមួយកង់ ថ្លៃ៤០ដុល្លា រួមទាំង កម្លាំងពលកម្ម ជាការព្រមព្រៀងគ្នា រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនទេ !

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលសង្កាត់ប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់សាធារណៈជន និងបណ្តាញសារព័ត៌មាន ឱ្យបានជ្រាបថា នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានគណនីហ្វេសបុក ឈ្មោះ MaLay yu0973329337 បានធ្វើ ការបង្ហោះជាវីដេអូរ ... Read More »

សមត្ថកិច្ចបង្ក្រាបហាង មួយកន្លែងសង្ស័យលួចបង្កប់សេវាផ្លូវភេទ ឃាត់មនុស្សចំនួន១១នាក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃ​ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានសហការជាមួយនឹងកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យ ក្នុងហាងយីហោ«ចែមុំបុកល្ហុង» ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ កាលវេលាម៉ោង៧ យប់ ថ្ងៃទី៩ ... Read More »

រឿង៖ នៅពីក្រោយសំឡេងច្រៀង(តចប់)

ចាប់តាំងពីកងឈ្លបចាកចេញទៅ ម្ដាយរបស់ខ្ញុំគិតតែយំមិនព្រមហូបបាយទឹកទេ ហើយមិនព្រមទៅធ្វើការដែរ។ អ្នកជិតខាងដែលនៅក្បែរគ្នានោះ បារម្ភពីគាត់ណាស់ ចេះតែជួយលួងលោមឲ្យគាត់ត្រឡប់ទៅធ្វើការវិញទៅ ហើយឈប់យំយែកទៀត ព្រោះខ្លាចអង្គការយកទៅធ្វើបាប។ ប្រពន្ធប្រធានភូមិបានមកជួបម្ដាយរបស់ខ្ញុំ ហើយបានជួយនិយាយលួងលោមថា គាត់បានជួយនិយាយជាមួយកងឈ្លបរឿងខ្សែកនោះហើយ។ ឮដូច្នេះហើយម៉ាក់បានធូរស្បើយចិត្តត្រឡប់ទៅធ្វើការវិញហើយផ្តែផ្តាំឱ្យប្រធានភូមិជួយរកបន្តោងខ្សែកនោះមកឲ្យវិញផង។ ទោះបីដូច្នោះក្តីកងឈ្លបនោះបានប្រាប់ប្រពន្ធប្រធានភូមិថាចាំ ២០ ថ្ងៃទៀតនឹង ... Read More »

អានដើម្បីឈប់ច្រឡំថា«អេតាស៊ីវិល»សំដៅតែលើសំបុត្រចំណងប្ដីប្រពន្ធ

ភ្នំពេញ ៖ ពាក្យ អេតាស៊ីវិល (État Civil) ជាពាក្យបារាំង ដែលកម្ពុជាទទួលរងអាណានិគមនិយមបារាំងអស់រយៈពេល៩០ឆ្នាំ ហើយពាក្យអេតាស៊ីវិលនេះសំដៅលើ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណៈភាព និងសំបុត្រផ្សេងៗដទៃទៀត ពាក់ព័ន្ធនឹងបុគ្គលនីមួយៗ។ កន្លងមកបារាំងតែងតែហៅអេតាស៊ីវិល ... Read More »

អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទឹកចិត្ត អភិបាលខេត្តព្រះវិហារ បានចូលរួមបច្ច័យបុណ្យចំនួន ១០លានរៀល ដេីម្បីកសាងឧប្បដ្ឋានសាលា វត្តបុទុមរតនដីដុះ

ភ្នំពេញ ៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម កាលពីម្សិលមុិញ បានបង្ហោះលើផេកផ្លូវការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទឹកចិត្ត អភិបាលខេត្តព្រះវិហារ បានចូលរួមបច្ច័យបុណ្យចំនួន ១០លានរៀល ដេីម្បីកសាងឧប្បដ្ឋានសាលា ... Read More »

🔥ឆ្លងចរន្តអគ្គិសនីឆាបឆេះហាងលក់គ្រឿងសម្អាង ទាំងព្រឹក នៅក្រុងសៀមរាប

ខេត្តសៀមរាប ៖ ឆ្លងចរន្តអគ្គិសនីបង្កអគ្គិភ័យឆាបឆេះហាងលក់គ្រឿងសម្អាង យីហោ Nature Republic ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅសមត្ថកិច្ចចេញរថយន្តពន្លត់ទៅជួយអន្តរាគមន៍ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅតាមផ្លូវព្រះសីហមុនី(ស៊ីវត្ថា) ចំណុចមុខសណ្ឋាគារ សោមាទេវី ... Read More »

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យលោកសាស្ត្រាចារ្យ Tetsuya Watanabe ចូលជួបសម្ដែងការគួរសមនៅវិមាន៧មករា

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យប្រតិភូវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA) ដឹកនាំដោយ លោកសាស្ត្រាចារ្យ Tetsuya Watanabe ចូលជួបសម្ដែងការគួរសមនៅវិមាន៧មករា ... Read More »

Update ៖ សម្តេចធិបតី និងលោកស្រីបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី ១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១០-១១ ខែកុម្ភៈ ... Read More »

ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោក ការបើកសករាជថ្មី និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា (ត)

ភ្នំពេញ ៖ ជារួម ថ្វីត្បិតតែមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាត្រូវបានពង្រឹងចាប់តាំងពី ឆ្នាំ១៩៩៣ តាមរយៈការបង្កើតឡើងនូវរាជរដ្ឋាភិបាលនីតិកាលទីមួយ ការ អភិវឌ្ឍសេដ្ឋកិច្ចពិតប្រាកដទើបតែចាប់ផ្តើមនៅក្នុងឆ្នាំ១៩៩៩ប៉ុណ្ណោះ ដោយកម្ពុជាបានធ្វើសមាហរណកម្មរូបវន្តនូវតំបន់ផ្សេងៗដែលពីពេលមុន ស្ថិតនៅក្នុងការត្រួតត្រារបស់ពួកខ្មែរក្រហម និងការកសាងឡើងវិញនូវ បណ្តាញផ្លូវ ដើម្បីផ្សារភ្ជាប់សេដ្ឋកិច្ចកម្ពុជាឱ្យក្លាយទៅជាសរីរាង្គតែមួយ។ នៅផ្នែកខាងក្រោមនេះ យើងនឹងវិភាគពីការផ្លាស់ប្តូររចនាសម្ព័ន្ធនៃសេដ្ឋកិច្ច ... Read More »

តើការដាំបង្គោលធ្មេញក្នុងឆ្អឹង ( Dental Implant) អាចបង្ករជាជំងឺមហារីកមាត់ធ្មេញដែររឺទេ?

ភ្នំពេញ ៖ ការដាំបង្គោលធ្មេញក្នុងឆ្អឹង ( Dental Implant) អាចបង្ករជាជំងឺមហារីកមាត់ធ្មេញដែររឺទេ?  ១. អាចបង្ករជាជំងឺមហារីកដោយសារជាបង្គោលដែកធម្មតា ២. អាចបង្ករជាជំងឺមហារីកព្រោះវាអាចធ្វើអោយរលួយឆ្អឹងថ្គាម  ៣. មិនអាចបង្ករជាជំងឺមហារីកទេព្រោះបង្គោលធ្មេញក្នុងឆ្អឹងជា ប្រភេទលោហៈទីតាញូម (Titanium) ... Read More »