ព័ត៌មានទាន់ហេតុការណ៍៖

Daily Archives: August 1, 2021

ខេត្តក្រចេះ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៤នាក់ និងជាសះស្បើយចំនួន០៤នាក់ បន្ថែមទៀត នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១

ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សរបស់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៤នាក់ និងជាសះស្បើយចំនួន ០៤នាក់ ដូចខាងក្រោម,  សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់អ្នកវិជ្ជមានទាំង ... Read More »

ខ្សែហាលខោអាវធ្វើឲ្យមេក្រុមភេរវកម្មអាល់កៃដា អូស្មាប៊ីនឡាដេនត្រូវCIA អាមេរិករកឃើញ

ផ្ទះអាថ៌កំបាំងរបស់មេដឹកនាំភេរវកម្ម អូស្មា ប៊ីនឡាដេនសម្រាប់លាក់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន បានបែកធ្លាយ ដោយសារតែខ្សែហាលខោអាវរបស់លោក ។ ក្រោមរដ្ឋកាលដឹកនាំរបស់អតីតប្រធានាធិបតី អូបាម៉ា មេដឹកនាំភេរវកម្ម ប៊ីន ឡាដេន អ្នកនៅពីក្រោយការវាយប្រហារភេរវកម្ម នៅអាមេរិកកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ សម្លាប់មនុស្សជិត ៣.០០០នាក់ ... Read More »

ប្លែកមែន! អតីតភរិយាលោកយឹម តាស្រង់ធ្វើខួបមេម៉ាយគម្រប់៥ឆ្នាំ ភ្ញៀវចូលរួមក៏មេម៉ាយៗដែរ

  ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីអតីតភរិយាអ្នកនិពន្ធទំនុកច្រៀងល្បីឈ្មោះ លោក យឹម តាស្រង់ ស្រាប់តែបង្ហាញមុខក្នុងកម្មវិធីខួបកំណើតផ្គួបនឹងកម្មវិធីគម្រប់៥ឆ្នាំដែលក្លាយជាអ្នកមេម៉ាយនោះ។  បន្ទាប់ពីផ្តាច់ចំណងស្នេហាជាប្តីប្រពន្ធ លោក យឹម តាស្រង់ និងភរិយានៅតែបន្តទំនាក់ទំនងគ្នាជាធម្មតា ដោយទាំងកន្លងទៅក៏គេធ្លាប់ឮថាបែកគ្នាមែន ប៉ុន្តែលោកយឹម ... Read More »

វិធានការដាក់បម្រាមគោចរក្នុងរាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពសហគមន៍ បានអនុវត្តយ៉ាងរលូន!

ភ្នំពេញ៖ បន្ទាប់ពីសាលារាជធានីភ្នំពេញ បានដាក់បម្រាមគោចរ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១មក នាយប់ថ្ងៃទី៣១ ខែកក្កដា ... Read More »

មេបញ្ជាការកងទ័ពឥណ្ឌា-ចិនជួបពិភាក្សាគ្នាស្វែងរកដំណោះស្រាយបញ្ចប់ការប្រឈមមុខតានតឹងដាក់គ្នាតាមព្រំដែន

មេបញ្ជាការកម្លាំងទាហានឥណ្ឌានិងចិន នៅថ្ងៃទី៣១ខែកក្កដា បានជួបពិភាក្សាគ្នាក្រោយរយៈពេលជាង៣ខែ ស្តីពីការដកទាហានចេញពីតំបន់ព្រំដែនដែលមានវិវាទដើម្បីបញ្ចប់ការប្រឈមមុខតានតឹងដាក់គ្នា។ ភាគីទាំងពីរបានពិភាក្សាគ្នាដើម្បីបង្កើនល្បឿននៃការដកទាហានរាប់សិបពាន់នាក់ចេញពីតំបន់ព្រំដែនដែលមានវិវាទ បញ្ចប់ការប្រឈមមុខតានតឹងដាក់គ្នារយៈពេលជាង១៥ខែកន្លងមក។ អ្នកនាំពាក្យកម្លាំងទាហានឥណ្ឌា លោក Sudhir Chamoli បានឱ្យដឹងថា ជំនួបពិភាក្សាធ្វើឡើងនៅតំបន់ព្រំដែន ក្នុងទឹកដីរបស់ចិនស្ថិតនៅភាគខាងកើតតំបន់ Ladakh ប៉ុន្តែមិនបញ្ជាក់ពីរបៀវារៈនៃជំនួបពិភាក្សានោះឡើយ។ ... Read More »

ពិភពលោកកំពុងខ្វះវ៉ាក់សាំង បែរជាអុីស្រាអែលបំផ្លាញចោលជាង៨០ពាន់ដូសដោយសារស្តុកទុកផុតកំណត់ប្រើប្រាស់

អុីស្រាអែលបានត្រៀមបំផ្លាញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ៨០ពាន់ដូស ប្រភេទ Pfizer ដោយសារតែវ៉ាក់សាំងនោះផុតកំណត់ប្រើប្រាស់ ។ កន្លងមក អុីស្រាអែលបានសង្គ្រោះវ៉ាក់សាំងជិតផុតកំណត់បានជាង៧សែនដូស តាមរយៈការដោះដូរជាមួយកូរ៉េខាងត្បូង ។ ប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែលបានផ្សាយនៅថ្ងៃទី៣១ខែកក្កដាថា ចំនួនវ៉ាក់សាំង Pfizer បានផុតកំណត់នៅចុងខែកក្កដា។ ... Read More »

លោកនាយបេសកកម្មកម្ពុជា ក្នុងអូឡាំពិកហ្គេមតូក្យូសង្ខេបខ្លឹមសារសំខាន់ៗជូនជាតិ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ CAMSOC បានបញ្ជាក់អោយដឹងថា, លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទទួលបន្ទុកនាយបេសកកម្មកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ... Read More »

ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង សមត្ថកិច្ច អាជ្ញាធរ ចុះត្រួតពិនិត្យនៅពេលយប់ តាមគោលដៅសំខាន់ៗ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ !

ខេត្តកំពង់ឆ្នាំង៖ បើយោងតាមរដ្ឋបាលខេត្ត បានបញ្ជាក់នៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា, ការិយាល័យជំនាញ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យនៅពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្នឱ្យបានល្អប្រសើរ។  រដ្ឋបាលខេត្តបានបន្តថា, ... Read More »

រៀបកញ្ចក់ដាក់លើរុឺម៉កម៉ូតូដើម្បីដឹកឱ្យម៉ូយស្រាប់តែរលំដួលទៅលើម៉ូតូដែលកំពុងបើកបរតាមផ្លូវបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ ទីតាំងសិប្បកម្មកាត់កញ្ចក់មួយកន្លែងបានរៀបកញ្ចក់ដាក់លើរុឺម៉កម៉ូតូដើម្បីដឹកយកទៅឱ្យម៉ូយស្រាប់តែដួលរលំ ទៅត្រូវម៉ូតូមួយគ្រឿងដែលកំពុងតែបើកបរតាមផ្លូវបណ្ដាលឱ្យយុវជនម្នាក់រងរបួសស្រាល ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១ ខែសីហាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញកម្មករក្នុងទីតាំងសិប្បកម្មកាត់កញ្ចក់មួយកន្លែងកំពុងតែនាំគ្នារៀបកញ្ចក់ដាក់ទៅលើរ៉ឺម៉កម៉ូតូមួយគ្រឿង ហើយពេលដែលកម្មករបាននាំគ្នាចូលទៅខាងក្នុង ដោយពុំមានអ្នកណាម្នាក់នៅទប់កញ្ចក់លើរ៉ឺម៉កនោះ ... Read More »

វត្តចំនួន ២២ក្នុងស្រុកស្វាយជ្រំ និងស្រុកស្វាយទាបនៃខេត្តស្វាយរៀងបានទទួលទេយ្យវត្ថុ បច្ច័យ និងទៀនព្រះវស្សារបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិ វឌ្ឍនា ប៊ុន ស៊ាងលី

ខេត្តស្វាយរៀង ៖ ស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ព្រះសង្ឃនៅតាមទីអារាមមិនអាចនិមន្តបិណ្ឌបាតហើយប្រជាពុទ្ធបរិស័ទក៏មិនអាចយកចង្ហាន់ទៅប្រគេនព្រះសង្ឃដូចគ្រាមុននោះដែរ ដែលជាហេតុធ្វើឲ្យតាមទីអារាមមួយចំនួនធំតាមបណ្តាខេត្តនានាកំពុងប្រឈមនឹងការខ្វះខាត ពិសេសក្នុងខេត្តស្វាយរៀងនេះ ។ ទើបនៅថ្ងៃទី៣០ និងថ្ងៃ៣១ ខែ កក្កដា ឆ្នាំ២០២១នេះ លោក ឌី វិជ្ជា ... Read More »

លោក ឡុង ឌីម៉ង់ ៖ សប្បាយនឹងបានឃើញកុមារខ្មែរកាត់កូរ៉េអានអក្សរខ្មែរ ស្គាល់ស្រៈនិងព្យញ្ជនៈខ្មែរ ស្គាល់ពីអត្ថន័យទង់ជាតិខ្មែរ និងចេះច្រៀងបទចម្រៀងខ្មែរ !

សាធារណរដ្ឋកូរ៉េ ៖ ឯកអគ្គរាជទូតព្រះរាជអាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, នៅក្នុងពិធីបិទវគ្គទី១ នៃការអប់រំភាសានិងសុជីវធម៌ខ្មែរ ជូនដល់កុមារខ្មែរកាត់កូរ៉េ ខ្ញុំពិតជាមានមោទនភាពដែលបានឃើញសមិទ្ធផលនេះលេចចេញជាផ្លែផ្កា ... Read More »

ខេត្ត​ព្រះសីហនុ​៖​ បេី​កយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំ

ខេត្ត​ព្រះសីហនុ​៖​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ នៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បើ​កយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំ ដែលបានដំណើរការព្រមគ្នាទាំង០៩ទីតាំង ក្នុងក្រុងស្រុកទាំង០៥ នៃខេត្តព្រះសីហនុ។ តាមរយៈនៃយុទ្ធនាការខាងលើនេះ ... Read More »

សមត្ថកិច្ចថៃឃាត់ខ្លួនជនជាតិថៃប្រុស ស្រី៨នាក់បម្រុងឆ្លងដែនចូលកម្ពុជា

ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចកងកម្លាំងការពារព្រំដែនខេត្តស្រះកែវរបស់ថៃ សហការជាមួយអង្គភាពពាក់ពន្ធ័កាលពីវេលាម៉ោង៥និង២៤នាទីថ្ងៃទី០១សីហា ២០២១នេះ បានឃុំខ្លួនជនជាតិថែចំនួន៨ ខណៈកំពង់លួចឆ្លដែនដោយខុសច្បាប់ ចូលមកក្រុងប៉ោយប៉ែតប្រទេសកម្ពុជា នៅបរិវេណភូមិ ណង យ៉ាកែវ ឃុំ/ស្រុក គោកឃ្យូង ខេត្តស្រះកែវ។នៅពេលសមត្ថកិច្ចសួរនាំ ពួកគេទាំង៨នាក់ បានសារភាពថា ... Read More »

សម្ដេច​ក្រឡា​ហោម​ ស​ ខេង​៖​ បងប្អូនជនរួមជាតិជាទីគោរព!

ភ្នំពេញ​៖​ សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅថ្ងៃអាទិត្យទី​០១​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានថ្លែង​ឱ្យ​ដឹង​ថា៖​ “ថ្ងៃនេះខ្ញុំសូមជម្រាបជូនអំពីលទ្ធផលការងារសុវតិ្ថភាពចរាចរណ៍ប្រចាំខែកក្កដា ឆ្នាំ២០២១ ដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងរបួសមានការថយចុះ ... Read More »

លោកឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានក្រុមប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យោធភូមិភាគទី៥ ចុះត្រួតពិនិត្យ ការចាក់វ៉ាក់សាំង ដូសទី២ ជូនប្រជាពលរដ្ឋ ក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ÷នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ ជាប្រធានក្រុមប្រតិបត្តិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យោធភូមិភាគទី៥ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យ ក្រុមការងារចាក់វ៉ាក់សាំង របស់កងពលតូចថ្មើរជើងលេខ៥២ ដែលកំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ កុមារអាយុ ១២​ឆ្នាំ ដល់​១៧​ឆ្នាំ​ បានមក​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ យ៉ាងច្រើន​ នៅតាម​ទីតាំង​ចំនួន ​៣៩កន្លែង តាមបណ្ដាខណ្ឌទាំង១៤

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅ​ថ្ងៃទី០​១ ខែសីហា ឆ្នាំ​២០២១​នេះ គឺជា​ថ្ងៃ​ នៃ​ការចាប់ផ្តើម​ដំណើរ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​កុមារ និង យុវវ័យ​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​១៧​ឆ្នាំ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃទី​១​នេះ គេ​បាន​សង្កេតឃើញ កុមារ​និង​យុវវ័យ​យ៉ាង ... Read More »

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងពេលមកដល់ផ្លូវបំបែកជាបួនហើយមិនបន្ថយល្បឿន

ភ្នំពេញ ៖ ដោយសារតែកត្តាមនុស្ស បើកបរខ្វះការប្រុងប្រយ័ត្ន និងមិនយោគយល់គ្នា ខណៈដែលអ្នកបើករថយន្តទាំងពីរគ្រឿងបើកមកដល់ផ្លូវបំបែកជាបួនហើយមិនបន្ថយល្បឿនទើបជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលឱ្យគាបស្ត្រីម្នាក់ក្នុងរថយន្តរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នៅចំណុចគល់ស្ពាននាគកោះពេជ្រ តាមបណ្តោយផ្លូវកោះពេជ្រ កែង ស្ពាននាគកោះពេជ្រ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ... Read More »

នៅខេត្តកំពង់ចាម មានករណីជាសះស្បើយចំនួន ៧៩នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៧២នាក់ !

ខេត្តកំពង់ចាម, ករណីជាសះស្បើយចំនួន ៧៩នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៧២នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៩នាក់, ស្រុកកំពង់សៀម ០៣នាក់, ស្រុកកងមាស ០៤នាក់ ស្រុកចំការលើ ១៣នាក់, ស្រុកជើងព្រៃ ... Read More »

Update, សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់ ក្រោម១៨ ឆ្នាំ

ភ្នំពេញ, នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

បុរស​ជនជាតិថៃម្នាក់ស្លាប់ដោយធ្លាក់​ពីលើ​អគារ​កាស៊ីណូ​ និង​សណ្ឋាគារ​ សេន​ផា​លេស​ មិនដឹងថាជាឃាតម្មឬធ្វើអត្តឃាត

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ សមត្ថកិច្ច​ជំនាញខេត្តបន្ទាយមានជ័យកំពុង​​ស្រាវករណីជនជាតិថៃម្នាក់ដែលស្លាប់ដោយធ្លាក់ពីលើអគារកាស៊ីណូមួយកន្លែងបណ្តាលឲ្យបាត់បង់ជីវិត កាលពី ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២១​ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជន​រង​គ្រោះ​ជនជាតិ​ថៃ​ម្នាក់នេះឈ្មោះ​ វ៉ា​រី​ស​ ផា​ន​ថា​ណាត​ ... Read More »

លោកស្រី ហ៊ុន ម៉ាណា : កូនប្រុសរបស់នាងខ្ញុំបានចាក់វ៉ាក់សាំង Sinovac ដូសទី ០១ រួចរាល់ហើយ !

ភ្នំពេញ, បន្ទាប់ពីលោកឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានថ្លែងថា, ថ្ងៃនេះកូនស្រីច្បង និងក្មួយៗរបស់ខ្ញុំបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងសូមចូលរួមអនុវត្តវិធាន ៣ការពារ ៣កុំ។ ដោយឡែកលោកស្រីហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយទូរទស្សន៍បាយ័ននៅថ្ងៃទី១ ខែសីហា ... Read More »

លោក ឃួង ស្រេង ៖ អ្នកលក់ដូរនៅតាមដងផ្លូវនិងតាមហាងនានាក្នុងភូមិសាស្ត្ររាជធានី មិនអនុញ្ញាតឲ្យលក់ដូរហួសម៉ោង៩យប់ទេ បើទោះបីការលក់ដូរជាលក្ខណៈវេចខ្ចប់ក៏ដោយ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវធ្វើការណែនាំទៅដល់អ្នកលក់ដូរនៅតាមដងផ្លូវនានា តាមហាងក្នុងរាជធានីភ្នំពេញគឺមិនអនុញ្ញាតឲ្យមានការលក់ដូរហួសម៉ោង៩យប់នោះទេ បើទោះបី ការលក់ដូរនោះជាលក្ខណៈវេចខ្ចប់ក៏ដោយ។ ការណែនាំបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងកាលពីរាត្រីថ្ងៃទី៣១ខែកក្កដា ខណៈដែលលោកដឹកនាំមន្ត្រីនិងកម្លាំងមានសមត្ថកិច្ចចំណុះឲ្យគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ ... Read More »

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាសន្យាសហការជាមួយឧបការីអាស៊ាន

នៅថ្ងៃទី១ ខែសីហា ប្រមុខដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក Min Aung Hlaing បានសន្យាថានឹង រៀបចំការបោះឆ្នោតជាថ្មី ហើយទន្ទឹមនឹងនោះលោកក៏បានប្រកាសថានឹងសហការជាមួយឧបការី តំណាងឲ្យប្រទេសតំបន់អាស៊ានផងដែរ។ មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍មីយ៉ាន់ម៉ា ក្នុងឱកាសនៃការកាន់អំណាចដឹកនាំមីយ៉ាន់ម៉ារយៈពេល៦ខែ មេដឹកនាំ Min ... Read More »

កូវីដ-១៩បំប្លែងខ្លួនថ្មី Delta ធ្វើឲ្យតំបន់អាស៊ានធ្លាក់ក្នុងស្ថានភាពអាក្រក់បំផុត

ប្រទេសថៃនិងម៉ាឡេស៊ី កាលពីថ្ងៃទី៣១ខែកក្កដា មានករណីឆ្លងកូវីដ-១៩ ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីដែលតា (Delta)មានប្រភពមកពីប្រទេសឥណ្ឌា បានឆ្លងយ៉ាងខ្លាំង នៅក្នុងតំបន់អាស៊ាន ពិសេសគឺថៃនិងម៉ាឡេស៊ី។ ជាក់ស្តែងកាលពីថ្ងៃទី ៣១ខែកក្កដា ម៉ាឡេស៊ីមានករណីឆ្លងកូវីដ-១៩ថ្មីជិត១៨ពាន់នាក់។ ពលរដ្ឋនៅក្នុងប្រទេសនេះបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលកាន់តែអាក្រក់ជាងនេះក្នុងពេលខាងមុខ ។ ព្រះមហាក្សត្រម៉ាឡេស៊ី ... Read More »

អបអរសាទរលោកមេឃុំក្រោលគោបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយពេលនេះលោកកំពុងបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃទៀត

ខេត្តស្វាយរៀង៖ សូមអបអរសាទរលោកភោគ វណ្ណថន មេឃុំក្រោលគោស្រុកស្វាយជ្រំ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយពេលនេះលោកកំពុងបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្ថែមទៀត។ លោកភោគ វណ្ណថន មេឃុំក្រោលគោ ស្រុកស្វាយជ្រំ បានឱ្យដឹងនៅព្រឹកថ្ងៃទី១ខែសីហាឆ្នាំ២០២១នេះថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង ខណ:ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ដ៏កាចសាហាវមួយនេះ ហើយបានត្រឡប់មកផ្ទះវិញ ប៉ុន្តែលោកនៅតែបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃបន្ថែមទៀត ... Read More »

Celtic រងបរាជ័យថ្ងៃបើកឆាកលីគកំពូលស្កុតឡេនក្រោមថ្វីជើង Hearts ជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ

ក្រុមខ្លាំង Celtic បានរងបរាជ័យនៅថ្ងៃបើកឆាកជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ ក្នុងថ្ងៃបើកឆាកប្រកួតលីគកំពូលស្កុតឡេនក្រោមការដឹកនាំរបស់លោក Ange Postecoglou ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១ សីហានេះ។ កីឡាករ Mackay-Steven បានស៊ុតបាល់បញ្ចូលទីក្នុងតង់ទី១ ... Read More »

ចិននៅតែឈរកំពូលតារាងក្នុងតារាងមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិក គិតត្រឹមព្រឹកថ្ងៃទី១ សីហានេះ

សាធារណរដ្ឋប្រជាមានិតចិនកំពុងតែឈរលើគេក្នុងតារាងចំណាត់ថ្នាក់មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅដែលប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុននៅឆ្នាំនេះ គិតត្រឹមថ្ងៃទី១ សីហានេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ។ គិតត្រឹមព្រឹកថ្ងៃទី១សីហានេះ ចិនទទួលបានមេដាយមាស២២គ្រឿង, មេដាយប្រាក់១៣គ្រឿង និងមេដាយសំរិទ្ធិ១២គ្រឿង សរុប៤៧គ្រឿង ខណៈដែលសហរដ្ឋអាមេរិកឈរចំណាត់ថ្នាក់លេខ២ទទួលបានមេដាយមាស១៩គ្រឿង, ប្រាក់២០គ្រឿង ... Read More »

U23ជប៉ុនមានឱកាសឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយឈ្នះណូវែលហ្សេឡង់ក្នុងបាល់កាត់សេចក្តីប៉េណាល់ទី

ក្រុមជម្រើសជាតិ U23 ជប៉ុនបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះ ក្រោយពីក្រុមម្ចាស់ផ្ទះមួយនេះបានយកឈ្នះក្រុមណូវែលហ្សេឡង់ក្នុងលទ្ធផលទាល់បាល់កាត់សេចក្តី១១ម៉ែត្រ។ នេះបើយោងតាមលទ្ធផលរបស់ Olympics.com ដែលបានផ្សាយនៅព្រឹកថ្ងៃអាទិត្យទី១ សីហានេះ។ ការប្រកួតរវាងក្រុមម្ចាស់ផ្ទះជប៉ុន U23 នឹងក្រុមណូវែលហ្សេឡង់ U23 ក្នុងវគ្គ៨ក្រុមចុងក្រោយកាលពីម្សិលមុិញ ក្រុមជប៉ុនបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមណូវែលហ្សេងឡង់ ព្រោះជាក្រុមម្ចាស់ផ្ទះ ... Read More »

វ៉ាក់សាំងកូវីដ-១៩ចំនួន១លានដូសបន្ថែមទៀតដែលជាជំនួយជំហានទី៥របស់ចិនជូនកម្ពុជាបានមកដល់រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅវេលាម៉ោង១២និង២៨នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ផេកស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះជាផ្លូវការថា, នាព្រឹកថ្ងៃទី១ ខែសីហា វ៉ាក់សាំងចិនស៊ីណូហ្វាមចំនួន១លានដូសបន្ថែមទៀតដែលជាជំនួយរបស់រដ្ឋាភិបាលចិនជូនរាជរដ្ឋាភិបាលកម្ពុជាបានមកដល់រាជធានីភ្នំពេញ។ នេះជាជំនួយវ៉ាក់សាំងលើកទី៥របស់ភាគីចិនជូនមកកម្ពុជា។ រហូតមកដល់ពេលនេះ ចំនួនវ៉ាក់សាំងដែលជាជំនួយរបស់ចិនជូនមកកម្ពុជាមានចំនួនសរុប៣.២លានដូស។ស្ថានទូតចិនបានបញ្ជាក់ថា, ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដមក ចិននិងកម្ពុជាបានជួយគ្នាទៅវិញទៅមក ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ករណីឆក់កាបូប

ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២១ ម៉ោង១១ និង៣០នាទីម្សិលមុិញកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ២នាក់  ករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) នៅចំណុចមុខស្ថានីយ៍ប្រេងBVM ផ្លូវ២០១១ កែងផ្លូវសម្តេចជាស៊ីម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ... Read More »