ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោតនិងសហការី ដឹកនាំដង្ហែរក្បួន បើកយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២  លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត , លោកអនុប្រធានក្រុមការងារ និង សហការី បានដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា តាមបណ្តាភូមិទាំង៥ ... Read More »

ធម៌ និងការគ្រប់គ្រងសង្គម(តពីលេខមុន)

(តពីលេខមុន)   កាលបើមនុស្សមានអាយុ ១០ ឆ្នាំ រសជាតិដ៏ប្រសើរទាំងនេះគឺទឹកដោះថ្លា ទឹកដោះខាប់ ប្រេងទឹកឃ្មុំ ទឹកអំពៅ អំបិល នឹងបាត់ទៅ…ស្មៅគែលលក និងជាភោជន៍ដ៏ប្រសើរដូចនៅក្នុងកាលឥឡូវនេះ មានបាយ ស្រូវសាលីលាយដោយសាច់ជាភោជន៍ក៏ប្រសើរយ៉ាងនោះដែរ។ ពេលនោះអកុសលកម្មបថនិងចម្រើនឡើងកុសលកម្មបទ ... Read More »

ទិដ្ឋភាពពលរដ្ឋស្រីលង្ការាប់ពាន់នាក់រង់ចាំទិញហ្គាស

ពលរដ្ឋរាប់ពាន់នាក់ឈរតម្រង់ជួរនៅការាសសាំងក្នុងរដ្ឋធានីកូឡំបូប្រទេសស្រីលង្ការង់ចាំទិញប្រេងឧស្ម័នហ្គាស ក្នុងពេលប្រទេសកំពុងប្រឈមនឹងវិបត្តិ កង្វះថាមពលដោយវិបត្តិសេដ្ឋកិច្ច។ ស្រីលង្កាធ្លាក់នៅក្នុងវិបត្តិទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវតិសាស្ត្ររយៈពេលកន្លងមក ប្រទេសនេះធ្លាក់ក្នុងវិបត្តិកង្វះថាមពល ពិសេសគឺហ្គាសបង្កផលលំបាកយ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ។ លោក Mohammad Shazly អ្នកបើកបរតាក់ស៊ី បានឈរតម្រង់ជួររហូតដល់ថ្ងៃទី៣ ដោយសង្ឃឹមថានឹងទិញបានហ្គាសសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ដែលមានសមាជិក៥នាក់ ។ លោកបន្តទៀតថា ... Read More »

ផឹកស៊ីជាមួយគ្នា ដល់ពេលស្រវឹងខឹងគេជេរដល់ពូជស្ទុះទៅវាយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយបានស្ទុះទៅវាយគេពេលឮគេជេរប្រមាថខ្លួនដល់ពូជខណៈដែលកំពុងផឹកសុីស្រវឹងជាមួយគ្នា។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី២០ខែឧសភាឆ្នាំ២០២២ស្ថិតនៅក្នុងភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍។     សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យមានឈ្មោះយ៉ាន កុសល អាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។  ... Read More »

អង្គការសុខភាពពិភពលោកកោះប្រជុំជាបន្ទាន់ក្រោយមានករណីឆ្លងជំងឺជំងឺអុតស្វា

នៅថ្ងៃទី២៥ខែឧសភា អង្គការសុខភាពពិភពលោក WHO បានកោះប្រជុំជាបន្ទាន់មួយដើម្បីពិភាក្សាពីការទប់ស្កាត់ជំងឺអុតស្វា ដែលបង្កឡើងដោយវីរុស ហើយបានកើតឡើងជាញឹកញាប់នៅក្នុងតំបន់អាហ្វ្រិកខាងលិចនិងអាហ្វ្រិកកណ្តាល ។ នៅពេលនេះ ជំងឺអុតស្វាបានកើតមាននៅអឺរ៉ុប និងអាមេរិកខាងជើង ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ... Read More »

ឃ្លាំងទំនិញ ក្រុមហ៊ុនឈីវទីមុិច គ្រុប (ដួងឈីវ អារហ័រណ-និហ័រណ) បន្លំលួចស្តុកទុក ចែកចាយភេសជ្ជៈ ស្រាក្រហម ស្រាវីស្តី រាប់ពាន់មុឺនតោន ស្ទើរគ្មានពន្ធនាំចូលទាំងអស់ !

ភ្នំពេញ ៖ បើយោងតាមប្រភពអាចយកជាការណ៍បានទម្លាយឱ្យដឹងថា, ទីតាំងស្តុកទុក ចែកចាយភេសជ្ជៈ ស្រាក្រហម ស្រាវីស្តី គប់ប្រភេទ ដែលមានអាសយដ្ឋានឃ្លាំងគ្មានលេខ ផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ របស់ឈ្មោះ ... Read More »

លោក ឃួង ស្រេង ៖ គណបក្សទាំង១១ ដែលឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលមានអ្នកចូលរួមគាំទ្រដង្ហែក្បួនច្រើនជាងគេ

     ភ្នំពេញ ៖ លោក ឃួង ស្រេងបានមានប្រសាសន៍ថា ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះគឺជាថ្ងៃដំបូងនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សនីមួយៗ ដែលមានបេក្ខភាពឈរឈ្មោះបោះឆ្នោត ។ សម្រាប់គណបក្សប្រជាជនជនកម្ពុជាវិញក៏បានធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតនាថ្ងៃដំបូងនេះផងដែរ ។ ... Read More »

រុស្ស៊ីនឹងកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នដល់ហ្វាំងឡង់ ដោយសារតែប្រទេសនេះមិនព្រមទូទាត់ដោយប្រាក់រូប្លិ៍

នៅថ្ងៃទី២១ខែឧសភានេះ រុស្ស៊ីនឹងកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលហ្គាសដល់ប្រទេសហ្វាំងឡង់ និង៣ប្រទេសផ្សេងទៀតដែលមិនព្រមទូទាត់ជាប្រាក់រុស្សីតាមសំណើរបស់វិមានក្រឹមឡាំង។ នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី២០ខែឧសភា ក្រុមហ៊ុនឧស្ម័នហ្គាសហ្វាំងឡង់ Gasum បានប្រកាសឱ្យដឹងថា រុស្ស៊ីនឹងផ្អាកផ្គត់ផ្គង់ថាមពលប្រេងដល់ប្រទេសហ្វាំងឡង់ចាប់ពីម៉ោង៧ព្រឹកថ្ងៃទី ២១ខែឧសភាតទៅ។ កន្លងមកប្រទេសប៉ូឡូញ និងប៊ុលហ្គារី ក៏ត្រូវបានកាត់ផ្តាច់ការផ្គត់ផ្គង់ផងដែរ ព្រោះតែមិនព្រមទូទាត់តម្លៃថាមពលដោយប្រាក់រុស្ស៊ី ។ អគ្គនាយកក្រុមហ៊ុន ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​ ​ថ្ងៃនេះបន្តគ្មានអ្នកឆ្លង​ និងគ្មានអ្នក​ជាសះស្បើយ​ ​,ខណៈ​​អ្នកជំងឺស្លាប់​​គ្មាន​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសៅរ៍​ទី​២១ ខែឧសភា​​​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លង​ និងគ្មានឣ្នកជាសះស្បើយ​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២០ ខែឧសភា​​​​​​​​ ឆ្នាំ​២០២២​ ... Read More »

សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងផលិត និងចែកចាយគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនចំនួន៥នាក់

     ខេត្តកំពង់ស្ពឺ ៖ ជនជាតិចិនចំនួន៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនខណៈដែល ក្រុមជនសង្ស័យទាំងនេះសម្ងំផលិតនិងចែកចាយគ្រឿងញៀននៅទីតាំងមួយក្នុងចម្ការស្វាយជាយូរខែណាស់មកហើយ។     ការបង្ក្រាបទីតាំងផលិតគ្រឿងញៀនខាងលើនេះធ្វើឡើងកាលពីយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចចម្ការស្វាយ ស្ថិតនៅក្នុងភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ... Read More »

ក.ប.ប. បន្តពង្រឹងការងារពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹង​នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២១​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ថា​៖​ ចាប់ពីថ្ងៃទី១៨-១៩-២០ ខែឧសភា ឆ្នាំ២០២២ មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង ... Read More »

ទីបំផុត​! ជនជាតិ​អង់គ្លេស ដែលយកញញួរ​វាយស្ត្រីខ្មែរម្នាក់បែកមុខ​ ត្រូវ​ចៅក្រមស៊ើបសួរខេត្តសៀមរាប សម្រេចឃុំខ្លួន​ហើយ​

ខេត្តសៀមរាប ៖ បុរស​ជនជាតិ​អង់គ្លេសម្នាក់ ដែលយកញញួរ​វាយស្ត្រីខ្មែរម្នាក់ឱ្យរងរបួសបែកមុខ​ និងបាក់ឆ្អឹងថ្គាមខាងស្តាំ ត្រូវ​បានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀម​រាប​ លោក ស៊ាង ណារ៉ា សម្រេច​ចេញ​ដីកាបង្គាប់ ឱ្យ​ឃុំខ្លួនដាក់ពន្ធនាគារខេត្តសៀម​រាប ដែលស្ថិតនៅសង្កាត់ជ្រាវ​ កាលពីល្ងាចថ្ងៃទី​២០​ ខែឧសភា​ ឆ្នាំ​២០២២​ ... Read More »

សម្តេច​ក្រឡាហោម​ ស​ ខេង​ បានអញ្ជេីញជូនសំណេីរសម្តេចតេជោ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២២-២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ ប្រទេសស្វីស

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ៦រោច​ ខែពិសាខ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវនឹងថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ​២០២២​ សម្តេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន អញ្ជើញចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រារព្វនៅថ្ងៃទី៥ ខែមិថុនាខាងមុខ

ភ្នំពេញ ៖ នៅថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ គឺជាថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រារព្វនៅថ្ងៃទី៥ ... Read More »

AC Milan កំពុង​ឈាន​ដល់​ការ​ដណ្តើម​ពានជាមួយ Inter Milan នៅ​ថ្ងៃ​ចុង​ក្រោយ​នា​រដូវកាលនេះ

រយៈពេល១១ឆ្នាំហើយចាប់តាំងពីក្រុម AC Milan បានឈ្នះជើងឯក Serie A ចុងក្រោយ ប៉ុន្តែក្រុមនេះត្រូវការត្រឹមតែស្មើនៅទឹកដីក្រុមSassuolo នៅថ្ងៃអាទិត្យ ទី២២ ឧសភានេះដើម្បីលើកពានដែលរង់ចាំដ៏យូរពេកសម្រាប់ក្លិបដ៏អស្ចារ្យរបស់ពួកគេ។​ ថ្ងៃបានមកដល់ជាយូរណាស់មកហើយសម្រាប់អ្នកគាំទ្រ AC Milan ដោយក្លិបបានឈ្នះពានរង្វាន់ក្រោមការដឹកនាំរបស់លោក ... Read More »

លោក ហ៊ុន ម៉ានី ៖ ប្រជាធិបតេយ្យរស់ក្រោមម្លប់នៃសន្តិភាព

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា, ក្រោមម្លប់នៃសន្តិភាព ថ្ងៃនេះ ប្រជាជនកម្ពុជាដែលគ្រប់អាយុបោះឆ្នោត បានចេញដំណើរទៅតាមមូលដ្ឋានរៀងៗខ្លួន ... Read More »

Manchester City ចាប់អារម្មណ៍ការផ្ទេររបស់ Paul Pogba ប្រជែងជាមួយ Juventus និង PSG

យោងតាមរបាយការណ៍បានឱ្យដឹងថា Paul Pogba កំពុងមានការចាប់អារម្មណ៍ក្នុងការផ្លាស់ប្តូរទៅ Manchester City នៅរដូវក្តៅនេះ ប៉ុន្តែអាចនឹងខ្លាចចំពោះប្រតិកម្មតបស្នងដែលគាត់នឹងទទួលបានពីអ្នកគាំទ្រក្លិបManchester United។ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះគ្រោងនឹងចាកចេញពី Old Trafford នៅពេលផុតកំណត់នៃកិច្ចសន្យារបស់គាត់ក្នុងខែកក្កដា ដោយមិនបានឈានដល់កិច្ចព្រមព្រៀងជាមួយមន្ត្រីក្លឹបជុំវិញការបន្តកុងត្រា។ ក្លិបកំពូលៗនៅអឺរ៉ុបមួយចំនួនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់គាត់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះរួមទាំងទីក្រុងជិតខាងរបស់ ... Read More »

ឃាត់ខ្លួនជនល្មោភកាមម្នាក់បន្ទាប់ពីល្បួងក្មេងស្រីទៅបេះក្រូចឆ្មារនៅក្រោយផ្ទះហើយក៏ចាប់រំលោភបានសម្រេច

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាល និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញបានសហការគ្នាបង្រ្កាបជនល្មោភកាមម្នាក់បន្ទាប់ពីទទួលបានបណ្ដឹងពីស្រ្តីម្នាក់ដែលប្តឹងចោទប្រកាន់ថាជនសង្ស័យរូបនេះបានចាប់រំលោភសេពសន្ថវៈកូនស្រីរបស់គាត់រហូតបានសម្រេច ។     អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងនៅថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ... Read More »

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកថវិកា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ២វត្ត ក្នុងសង្កាត់ព្រែកកំពឹស!

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអញ្ជើញចូលថ្វាយបង្គំទទួលឱវាទព្រះសង្ឃចំនួន០២វត្ត ក្នុងសង្កាត់ព្រែកកំពឹស គឺវត្តព្រែកថ្លឹង និង វត្តកែវមុនី និងបាននាំយកថវិកាចំនួន០៨លានរៀល ព្រមទាំងទេយ្យវត្ថុមាន ទឹកសុទ្ធនិងភេសជ្ជៈចម្រុះចំនួន១២០កេស, ... Read More »

សេចក្តី​ជូន​ព័ត៌មាន​ ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ជូនដល់មន្រ្តីជួរមុខ និងក្រុមគោលដៅអាទិភាព ចាប់ពី​ថ្ងៃទី០៩ ខែមិថុនា​ ឆ្នាំ២០២២

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២០ ខែឧសភា ... Read More »

បើកបរមិនប្រយ័ត្នបណ្ដាលឱ្យបុករថយន្តរងរបួសធ្ងន់ស្រាល០២ នាក់

ខេត្តរតនគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូប៉ះគ្នា បណ្តាលឱ្យយុវជន២នាក់រងរបួសធ្ងន់និងស្រាល។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ តាមផ្លូវជាតិលេខ ៧៨A ក្បែរផ្ទះសំណាក់៩៩៩ ផ្លូវបំបែកជាបួន ស្ថិតនៅក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង។  ... Read More »

រដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធដល់ប្រជាជនកម្ពុជាស្លូតត្រង់ដែលបានស្លាប់ក្នុងរបប ៣ឆ្នាំ៨ខែនិង២០ថ្ងៃ

ខេត្តបន្ទាយមានជ័យ៖ ដោយសារថ្ងៃ២០ ឧសភា ជាថ្ងៃដែលប៉ុលពតបានសម្រេចដាក់ចេញនយោបាយប្រល័យពូជសាសន៍ ទើបប្រជាជនកម្ពុជាទូទាំងប្រទេស កំណត់យកថ្ងៃនេះជាទិវាគោរពវិញ្ញាណក្ខន្ធ និងរំលឹកឡើងវិញនូវរបបដ៏ខ្មៅងងឹតក្នុងគុកនរកលោកីយប្រល័យពូជសាសន៍ក្នុងរបប៣ ឆ្នាំ៨ខែនិង២០ ថ្ងៃ។ នេះគឺជាប្រសាសន៍លើកឡើងរបស់លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យថ្លែងក្នុងពិធីគោរពវិញ្ញាណក្ខន្ធប្រជាជនកម្ពុជាដែលបានស្លាប់ដោយសារការទទួលទារុណកម្មយ៉ាងសែនខ្លោចផ្សានិងអយុត្តិធម៌ទាំងផ្លូវកាយ ផ្លូវចិត្ត ដែលពិធីនេះប្រារព្ធធ្វើនៅថ្ងៃទី២០ ខែឧសភា ... Read More »

ទេសរដ្ឋមន្រ្តី លី ធុជ ៖ គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ គឺជាគោលដៅដែលអាចសម្រេចបាន ប្រសិនបើរាជរដ្ឋាភិបាលសហគមន៍ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ធ្វើការរួមគ្នា និងពន្លឿនការគាំទ្រដល់វិស័យសកម្មភាពមីន នៅកម្ពុជាបានល្អ

ភ្នំពេញ៖ លោក លី ធុជ ទេសរដ្ឋមន្ដ្រី  អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានបញ្ជាក់ថា៖ គោលដៅកម្ពុជាគ្មានមីនឆ្នាំ ២០២៥ គឺជាគោលដៅដែលអាចសម្រេចបាន ប្រសិនបើរាជរដ្ឋាភិបាល សហគមន៍ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ... Read More »

សមត្ថកិច្ចថៃឃាត់រថយន្ត៤គ្រឿងផ្ទុកពលករខ្មែរ៣៥នាក់ជាមួយម្ចាស់រថយន្តជាជនជាតិថៃ៤នាក់

ប្រទេសថៃ៖ រថយន្តចំនួន៤គ្រឿងផ្ទុកពលករខ្មែរ៣៥នាក់និងម្ចាស់រថយន្តជាជនជាតិថៃ៤នាក់ត្រូវសមត្ថកិច្ចថៃស្ទាក់ចាប់បាននៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ។    តាមសេចក្ដីរាយការណ៍បានប្រាប់ថា កាលពីយប់ថ្ងៃខាងលើនេះ កម្លាំងប្រតិបត្តិការពិសេសខេត្តស្រះកែវ សហការជាមួយកម្លាំងនគរបាលស្រុកខ្លងហាត និងអាជ្ញាធរដែនដីបានស្ទាក់ចាប់រថយន្តដឹកជញ្ជូនពលករខ្មែរលួចចូលប្រទេសថៃដោយខុសច្បាប់ចំនួន៤គ្រឿង ដោយបានឃាត់ខ្លួនពលករខ្មែរចំនួន៣៥នាក់ និង មេខ្យល់ជនជាតិថៃ៤នាក់ ។    ... Read More »

លោក​ គួច​ ចំរើន ​៖ សម្តែងនូវក្តីសោកស្តាយ និងចងចាំមិនភ្លេចចំពោះសោកនាដកម្ម និងការឈឺចាប់នានាដែលជនរួមជាតិកម្ពុជាបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម

ខេត្ត​ព្រះសីហនុ​៖​ នាឱកាសទិវាជាតិ នៃការចងចាំ​ ​លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍នៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ... Read More »

រថយន្តក្រឡុកស៊ីម៉ងត៍បេីកទាក់ខ្លោងទ្វារវត្តរលំហេីយបេីកបុកនិងរកវាយសមត្ថកិច្ចថែមទៀត

   ភ្នំពេញ​៖​ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងបានបេីកទាក់ខ្លោងទ្វារវត្តត្រពាំងឈូកបណ្តាលឱ្យដួលរលំរងការខូចខាតត្រូវបានសមត្ថកិច្ចចុះមកឃាត់សួរនាំបែរជាមេការបញ្ជាឱ្យបេីកបំបុកសមត្ថកិច្ចហើយមិនត្រឹមតែប៉ុណ្ណោះមេការនោះពេលចុះមកដល់កន្លែងកេីតហេតុថែមទាំងរកវាយសមត្ថកិច្ចទៀតផង ទេីបសមត្ថកិច្ចធ្វេីការឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យតែម្តង។     ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ២០២២​ នៅចំណុចវត្តត្រពាំងឈូក​ ក្នុងសង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។      តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តក្រឡុកស៊ីម៉ងត៍ ... Read More »

អភិបាលខេត្ត​ព្រះសីហនុ​ អញ្ជើញបើកព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្ពុជា​ ឆ្នាំ២០២២

ខេត្ត​ព្រះសីហនុ ​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ណុះ ស្លេស រដ្ឋលេខាធិការក្រសួងអប់រំ ជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ... Read More »

នគរបាលក្រុងប៉ៃលិនបានឃាត់ខ្លួនជនសង្ស័យ២នាក់ដោយប្រើប្រាស់សារធាតុញៀនិងវត្តុតាង ជាមុខសញ្ញាចាស់

ខេត្តប៉ៃលិន ៖ យោងតាមរបាយការណ៍របស់លោកអធិការក្រុងប៉ៃលិនបានឲ្យដឹងថា កាលពីថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២២​ វេលាម៉ោង២២និង៥០នាទី​ កម្លាំងផែនប្រឆាំងគ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់បរយ៉ាខា​ បានចុះដល់ចំណុចស្ពានអូរច្រា​ ប្រទះឃេីញមុខសញ្ញាសង្ស័យចំនួន០២នាក់​ ពេលនោះកម្លាំងសមត្ថកិច្ចបានហៅឲ្យឈប់​ តែមុខសញ្ញាខាងលេីមិនព្រមឈប់ ហេីយព្យាយាមជិះម៉ូតូរត់គេចខ្លួន​ ... Read More »

លោក ឃួង ស្រេង ៖ ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក អត់ស្បៀងអាហារហូបចុក អាចទៅទាក់ទងទៅស្នាក់ការសង្កាត់ ខណ្ឌ គឺមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក អត់ស្បៀងអាហារហូបចុក អាចទៅទាក់ទងនៅទីស្នាក់ការសាខាកាកបាទក្រហម ឬទីស្នាក់ការបក្សប្រជាជនកម្ពុជាសង្កាត់ ខណ្ឌ នោះ ខាងសង្កាត់ខណ្ឌនឹងផ្តល់ជូនបងប្អូន ពោលគឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។   ការណែនាំបែបនេះរបស់លោក ... Read More »

ខេត្តស្ទឹងត្រែង ៖​ ជំរុញលើកកម្ពស់សេវាកម្មស្នាក់នៅ តាមរយៈការបណ្តុះបណ្តាលជំនាញគេហកិច្ច!

ខេត្ត​ស្ទឹងត្រែង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​សុក្រ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០២២នេះថា៖​ ចាប់ពីថ្ងៃទី ១២ ដល់ ១៨ ខែឧសភា ឆ្នាំ២០២២ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកុច្ច ហូកា  និងមានគាំទ្រពីកម្មវិធីអភិវឌ្ឍន៍ជំនាញ ... Read More »