ព័ត៌មានទាន់ហេតុការណ៍៖
'

បុរស​ម្នាក់ស្លាប់​ ដោយសារជិះ​ម៉ូតូ​ទៅបុក​បង្កាន់ដៃស្ពាន

ភ្នំពេញ៖ មានករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ បណ្ដាលឱ្យ​បុរស​ម្នាក់​បាន​ស្លាប់ រីឯ​ស្រ្តី​​ជា​ប្រពន្ធរងរបួស​ស្រាល ខណៈ​ដែលពួកគេជិះ​ម៉ូតូឌុប​គ្នា ក្នុង​ល្បឿន​លឿនហេីយគេច​ពី​រថយន្ត នៅខាងមុខក៏ជ្រុលទៅបុក​បង្កាន់ដៃស្ពាន​កំពង់ទួលទាំងកំរោល។  ហេតុ​ការណ៍​ខាងលេីនេះ​ កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២២នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ស្ពាន​កំពង់ទួល ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤១​នាក់​ ក្នុង​ករណី​​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ចំនួន​១៥​ករណី​ ថ្ងៃ​ទី​៣១​ ខែឧសភា​​

​ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃអង្គារទី​៣១​ ខែឧសភា​ ឆ្នាំ​២០២២នេះថា​៖​ ជនសង្ស័យ​ចំនួន​៤១​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៥​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​៣១​ ខែឧសភា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​​ ​របាយការណ៍ដដែល​ បានបន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤១​នាក់​ ... Read More »

ពលករ​ខ្មែរ​លី​បារីឆ្លង​ដែន​ម្នាក់​ត្រូវទាហាន​វៀតណាមបាញ់​ឱ្យ​របួស

ខេត្តកំពត៖ បើ​តាមការបញ្ជាក់ពី​យុវជន​ឈ្មោះ​ ជឿ​ង ហុង ដែល​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​នៅ​ជាប់​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ក្នុងស្រុក​កំពង់ត្រាច បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២២នេះ​ថា៖​ រូបគេបានរងរបួស​ជើង​ខាងស្ដាំដោយសារតែគ្រាប់​កាំភ្លើង​កង​ទាហាន​វៀតណាម​បានបា​​ញ់​រះ​មក​លើ​ក្រុម​ពលករ​ខ្មែរ​ដែលកំពុង​លី​បារីម៉ាក«​ហេ​រ៉ូ» ឆ្លង​ដែន​ចំនួន​១៤​នាក់​ បណ្ដាលឱ្យ​ពលករ​ផ្សេងៗ​រត់ចែក​ជេីងគ្នា។      ប្រភពដដែលបន្តថា​ ... Read More »

កម្លាំងនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប្រើកូនកាំបិតភ្ជង់គំរាមប្លន់យកម៉ូតូ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញា ប្រើកូនកាំបិតភ្ជង់គំរាមប្លន់យកម៉ូតូ នៅមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារ អំពៅ២ ខណ្ឌច្បារអំពៅកាលពីថ្ងៃទី ២៧  ខែឧសភា ឆ្នាំ២០២២ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ ស៊ើបអង្កេតរហូតឈានដល់ ... Read More »

សម្តេចតេជោ បង្ហាញពីរូបថត និងវ៉ែនតា ពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ដល់ដើមឆ្នាំ១៩៩៩ ពេលនោះដេក ដើរ ឈរ អង្គុយនឹកគិតចង់បានសន្តិភាពដើម្បីមានឱកាសកសាងប្រទេស

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីរូបថត និងវ៉ែនតា ពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ដល់ដើមឆ្នាំ១៩៩៩ ពេលនោះដេក ដើរ ឈរ ... Read More »

អគ្គិសនីកម្ពុជា​ មានករណី​ដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុង​រាជធានីភ្នំពេញ​ និងខេត្តកណ្ដាល​

ភ្នំពេញ៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​អគ្គិសនីកម្ពុជា​ បានឱ្យដឹងថា​ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៦​ និង១៤នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F4) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)សង្កាត់គីឡូម៉ែត្រលេខ៦ (២)សង្កាត់ទួលសង្កែ (៣)សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ ... Read More »

សម្ដេចក្រឡាហោម​ ស​ ខេង​ ៖​ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលបានដើរតួនាទីក្នុងប្រវត្តិសាស្រ្តទទួលបានស្នាដៃជាច្រើនរាប់មិនអស់ តស៊ូប្រឆាំងរបបប្រល័យពូជសាសន៍រហូតបញ្ចប់មិនឱ្យរបបនេះវិលត្រឡប់មកវិញ

ខេត្ត​បាត់ដំបង ​៖​ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នៅព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹង ... Read More »

ក្លិប Newcastle តែងតាំងអតីតនាយកបច្ចេកទេសបាល់ទាត់អង់គ្លេសជានាយកផ្នែកកីឡា

ក្លិបនៅ Premier League បានប្រកាសកាលពីថ្ងៃចន្ទថា អតីតនាយកបច្ចេកទេសរបស់សមាគមបាល់ទាត់អង់គ្លេសលោក Dan Ashworth នឹងក្លាយជានាយកកីឡាថ្មីរបស់ក្លិប Newcastle United ។ ក្លិបបានបន្តថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយគូប្រជែងលីក Brighton & ... Read More »

អាជ្ញាធរខេត្តកំពង់ធំ ចុះផ្សព្វផ្សាយការងារកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយាល ក្នុងស្រុកតាំងគោក

ខេត្តកំពង់ធំ ៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​រដ្ឋបាលខេត្តកំពង់ធំ​ បានឱ្យដឹងថា​ អាជ្ញាធរខេត្តកំពង់ធំ បានចុះផ្សព្វផ្សាយការងារកាត់ឆ្វៀលដីតំបន់៣ ជូនប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយាល ក្នុងស្រុកតាំងគោក ក្រោមអធិបតីភាព លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ... Read More »

រកឃើញសាកសពចុងក្រោយនៃករណីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅនេប៉ាល់

សាកសពជនរងគ្រោះទី២២ត្រូវបានរកឃើញនៅជើងភ្នំហេមពាន្តក្នុងប្រទេសនេប៉ាល់ នាថ្ងៃទី ៣១ខែឧសភា ។ នាយកដ្ឋានអាកាសចរណ៍ស៊ីវិល នេប៉ាល់ (CAAN) បានបញ្ជាក់ថា ក្រុមជួយសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះទី២២នៅថ្ងៃទី៣១ខែឧសភា។ ដូច្នេះសាកសពអ្នកដំណើរនិងអាកាសយានិកទាំង២២នាក់ត្រូវរកឃើញអស់ហើយ។ កាលពីថ្ងៃទី៣០ ខែឧសភា ក្រុមជួយសង្គ្រោះបានរកឃើញ សាកសព២១នាក់ ហើយនៅថ្ងៃទី ... Read More »

សម្ដេចក្រឡាហោម​ ស​ ខេង ​៖​ ការផ្ទេរមុខងារ និងធនធានពីថ្នាក់ជាតិ មកឱ្យរដ្ឋបាលឃុំ សង្កាត់ ដើម្បីឱ្យអាជ្ញាធរមូលដ្ឋានមានលទ្ធភាពកាន់តែច្រើនក្នុងការបំពេញកិច្ចការបំរើប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត

ខេត្ត​បាត់ដំបង ​៖​ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នៅព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ... Read More »

អឺរ៉ុបឯកភាពផ្តល់ជំនួយជាទឹកប្រាក់ ៩ពាន់លានអឺរ៉ូដល់អ៊ុយក្រែន

ប្រធានគណៈកម្មការអឺរ៉ុប EC លោក Charles Michel កាលពីថ្ងៃទី៣០ខែឧសភា បានប្រកាសថា នៅក្នុងកិច្ចប្រជុំនាទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សុិក ថ្នាក់ដឹកនាំអឺរ៉ុប បានព្រមព្រៀងគ្នាផ្តល់ប្រាក់៩ពាន់លានអឺរ៉ូដល់អ៊ុយក្រែន ដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសនេះក្នុងពេលកំពុងតែមានសង្គ្រាម។ នៅលើបណ្តាញសង្គម Twitter លោក ... Read More »

តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយបេក្ខជនជាយុវជន និងភ្នាក់ងារសង្កេតការណ៍បោះឆ្នោតនៅមូលដ្ឋានស្រុកពញាក្រែក

ខេត្ត​ត្បូងឃ្មុំ​ ៖​ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០២២នេះ​ ... Read More »

យន្តហោះយោធាតៃវ៉ាន់ធ្លាក់ជាបន្តបន្ទាប់ ហើយអាកាសយានិកក៏ស្លាប់ផងដែរ

នៅថ្ងៃទី៣១ខែឧសភា ក្រសួងការពារជាតិតៃវ៉ាន់បានប្រកាសថា មានយន្តហោះយោធាមួយគ្រឿងជួបគ្រោះថ្នាក់ ។ តាមក្រសួងការពារជាតិកោះតៃវ៉ាន់បានបញ្ជាក់ថា យន្តហោះដែលធ្លាក់ជាប្រភេទ AT-3 កំពុងតែបំពេញបេសកកម្មហ្វឹកហាត់ ដោយហោះហើរចេញពីទីតាំងទាហានអាកាស Gangshan ស្ថិតនៅភាគខាងត្បូងកោះតៃវ៉ាន់។ ហេតុការណ៍គ្រោះថ្នាក់នោះបណ្តាលឱ្យអាកាសយានិកវ័យក្មេងម្នាក់ស្លាប់ ។ នេះជាជើងហោះហើរហ្វឹកហាត់លើកទីពីរហើយរបស់អាកាសយានិកវ័យក្មេងក្នុងសកម្មភាពហោះហើរម្នាក់ឯង។ ក្នុងពេលកម្លាំងជួយសង្គ្រោះទៅដល់កន្លែងកើតហេតុ ... Read More »

យុទ្ធនាការបង្រៀនគូសសន្លឹកឆ្នោតនៅសង្កាត់កំពង់ចាម ទទួលបានលទ្ធផលមួយរយភាគរយ

ខេត្តកំពង់ចាម៖​ ក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម និងដែលមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោក ... Read More »

រដ្ឋបាលរាជធានីភ្នំពេញចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់និងទទួលសួនដើមឈើនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យជាជំនួយជប៉ុនដើម្បីលម្អទីក្រុង

     ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញទទួលបានសួនដើមឈើមួយកន្លែងដែល មានទីតាំងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ពីលោកស្រី មិឈិកុ កាន់ហ្សាគិ (MICHIKO KANSAKI) ភរិយារបស់លោក កូជិ កាន់ហ្សាគិ ... Read More »

ស្ថានភាពសង្គ្រាមអ៊ុយក្រែន គឺរុស្ស៊ីមានប្រៀប អាមេរិកស្វែងរកបទឈប់បាញ់

អាមេរិកស្រាប់តែមានគោលបំណងចង់ឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលរុស្ស៊ីកំពុងតែយកឈ្នះនៅក្នុងសង្គ្រាមនេះ ។ ប៉ុន្តែទីក្រុងមូស្គូ បានបដិសេធទៅលើសំណើខាងលើរបស់អាមេរិក។ រយៈពេលប៉ុន្មានថ្ងៃកន្លងមកស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន បានប្រែប្រួលយ៉ាងឆាប់រហ័ស ។ ក្នុងរយៈពេល១សប្តាហ៍កន្លងមកថ្នាក់ដឹកនាំអ៊ុយក្រែនបានបង្ហាញពីការជឿជាក់ថានឹងបណ្តេញទាហានរុស្ស៊ីចេញពីទឹកដីរបស់ខ្លួន ។ ប៉ុន្តែនៅពេលនេះ អ៊ុយក្រែនកំពុងតែចាញ់ប្រៀបនៅក្នុងតំបន់ Donbass និងតំបន់ភាគខាងត្បូង អ៊ុយក្រែន ... Read More »

តោះ​! មកស្គាល់កោះទទឹង (Kaoh Totung )​

ខេត្ត​កោះកុង ​៖​ កោះទទឹង គឺជារមណីយដ្ឋានទេសចរធម្មជាតិមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ដែលនៅជិតកោះឆាន់ និងកោះស្ដេច កោះនេះមានទេសភាពស្រស់ស្អាតមិនចាញ់កោះដទៃឡើយ។​ នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០២២។  ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ... Read More »

សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នីកណ្ដាលវាលស្រែសង្ស័យជាករណីខ្យល់គរ

ខេត្តកណ្ដាល ៖ សាកសពបុរសម្នាក់ដែលគេស្គាល់ថាជាមនុស្សផឹកស្រាជាប្រចាំ ត្រូវបានគេប្រទះឃើញស្លាប់យ៉ាងអណោចអាធ័មនៅកណ្ដាលវាលស្រែ បង្កការភ្ញាក់ផ្អើលនៅថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២២​ វេលា​ម៉ោង ៦និង៣០នាទី​ព្រឹកត្រង់ចំណុចក្នុងវាលស្រែ ស្ថិតក្នុងភូមិ​អង្គខ្លើ ឃុំ​ត្បែង ស្រុកកណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។      ... Read More »

ធម៌ និងការគ្រប់គ្រងសង្គម(តពីលេខមុន)

(តពីលេខមុន)   * អាយុនិងពណ៌សម្បុរមនុស្ស:   ព្រះសម្មាសម្ពុទ្ធមានបុព្វេនិវាសានុស្សតិវិជ្ជា ត្រូវបានប្រមើលឃើញកាលព្រេងនាយស្ដេចចក្រព័ត្តិព្រះនាមទល្ហនេមិការគ្រប់គ្រងដោយធម៌ មនុស្សក្នុងដែនសមាទាននូវកុសលធម៌ដោយប្រពៃ មនុស្សមានអាយុ  ៨ម៉ឺនឆ្នាំ។ នៅពេលខាងមុខទ្រង់បានព្យាករណ៍ថាកាលមនុស្សលោកឃើញទោសរបស់អធម៌ត្រជាក់និងភ្នែកក៏បាននាំគ្នាសមាទានកុសលធម៌ឡើងវិញជាបច្ច័យនាំឲ្យពួកមនុស្សមានអាយុនិងពណ៌សម្បុរចម្រើនឡើងវិញជាលំដាប់រហូតដល់៨ម៉ឺនឆ្នាំដូចពីព្រេងនាយដែរ។   ពាក្យថា ៨ម៉ឺន ឆ្នាំគប្បីសំគាល់ត្រឹមថាអាយុវែងប៉ុណ្ណោះ ... Read More »

តួកគី ៖ ប្រទេសហ្វាំងឡង់ ស៊ុយអែត តួកគី ចាំបាច់ត្រូវតែមានសកម្មភាពច្បាស់លាស់ដេីម្បីទទួលបានការគាំទ្រ

លោក Ibrahim Kalin ទីប្រឹក្សាស្តីពីគោលនយោបាយការបរទេសរបស់ប្រធានាធិបតីតួកគី បានលើកឡើងថា ប្រទេសហ្វាំងឡង់ និងស៊ុយអែត ចាំបាច់ត្រូវតែមានសកម្មភាពច្បាស់លាស់ស្តីពីវត្តមាន«ក្រុមភេរវកម្ម»មុននឹងរដ្ឋាភិបាលទីក្រុង អង់ការ៉ាត្រួតពិនិត្យចូលជាសមាជិករបស់ណាតូ។ លោក Ibrahim Kalin បានប្រាប់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake ... Read More »

មាត្រា២០០កំណត់វាសនាជនឧក្រិដ្ឋឲ្យជាប់គុកមួយជីវិត ករណីប្រើកាំបិតបុ័ងតោអារ.កប្រពន្ធដាច់ចេញពីក្បាល

ភ្នំពេញ ៖ លោក សម ប៊ុនពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនជនឧក្រិដ្ឋម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទឃាតកម្ម។      ឃាតកម្មដោយហិង្សាប្រើកាំបិតបុ័ងតោអារ.កប្រពន្ធដាច់ចេញពីក្បាលធ្វើឱ្យមរណភាពដល់ជនរងគ្រោះគឺជាអំពើឃោរឃៅដ៏រន្ធត់ ដែលច្បាប់បានចែងតាមបញ្ញតិមាត្រា ២០០ ... Read More »

ឃើញគេទុកកូនសោជាប់នឹងម៉ូតូក៏ចូលទៅលួចបានសម្រេច តែត្រូវសមត្ថកិច្ចដេញតាមឃាត់ជនសង្ស័យបានម្នាក់ គេចខ្លួនរួចម្នាក់

ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការដេញតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ក្រោយពីលួចម៉ូតូប្រជាពលរដ្ឋបានសម្រេចកាលពីវេលាម៉ោង៨និង០០នាទីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២  ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។   ... Read More »

លោក Rangnick នឹង​មិន​ទទួល​តួនាទី​ជាទីប្រឹក្សា​យោបល់របស់ក្លិបManchester United ទេ

លោក Ralf Rangnick នឹងមិនបន្តតួនាទីជាទីប្រឹក្សានៅក្លិបបិសាចក្រហមManchester United ទេ បន្ទាប់ពីលោកបានកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្នរយៈពេល៦ខែ ដោយលោកបានប្រាប់សន្និសីទសារព័ត៌មាននៅសប្តាហ៍នេះ លើកឡើងពីតម្រូវការការងារថ្មីរបស់លោកជាគ្រូបង្វឹកក្រុមជម្រើសជាតិអូទ្រីស។ លោក Rangnick ដែលបើកផ្លូវឱ្យលោក Erik ten Hag ... Read More »

នាយពែកមីប្រកាសត្រៀមចាកចេញពីCTN ជាមួយអ្នកកំប្លែងមួយចំនួនទៀតក្រោយអ្នកគ្រប់គ្រងថ្មីរឹតត្បិតលើការងារខ្លាំង

ភ្នំពេញ៖ ផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅព្រឹកថ្ងៃទី៣១ ខែឧសភានេះបន្ទាប់ពីតារាកំប្លែងលំដាប់ជួរមុខ នាយពែកមីប្រកាសត្រៀមចាកចេញពីស្ថាប័នទូរទស្សន៍សុីធីអិនក្រោមហេតុផលមានសម្ពាធនឹងការងារ ពិសេសលើការរឹតត្បិតខ្លាំងក្រោមការគ្រប់គ្រងរបស់អ្នកដឹកនាំថ្មី។     ការប្រកាសនេះបានធ្វើឱ្យគេចាប់អារម្មណ៍ក្រោយពីលោកពែកមីលើកឡើងថានឹងមានសិល្បករផ្សេងទៀតក៏ត្រៀមខ្លួនចាកចេញពីទូរទស្សន៍នេះផងដែរ។      គេដឹងថា បន្ទាប់ពីជ្រកក្រោមដំបូលទូរទស្សន៍ CTN  ជាងមួយទសវត្សមក តារាកំប្លែងនាយពែកមី ... Read More »

លោកឧត្តមសេនីយ៍ ឯម កុសល បើកអង្គប្រជុំនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៣១​ ខែ​ឧសភា​ ឆ្នាំ​២០២២​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំ​នៅអធិការដ្ឋាន​នគរបាល​ស្រុកស្ទឹងត្រង់ លេីកិច្ចការងារបន្ទាន់ចាំបាច់មួយចំនួន ៖ ១-ការត្រួតពិនិត្យលេីកិច្ចការពារ​ ក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់ទី៥​ ឆ្នាំ២០២២​  ... Read More »

សេចក្តីណែនាំក្រើនរំលឹក ស្តីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា (Monkeypox)

ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាប ថា ក្រោយពីមានការផ្ទុះចេញនូវជំងឺអុតស្វាក្នុងពេលថ្មីៗនេះ បណ្តាប្រទេសចំនួន ២៣ នៅលើសាកលលោកដែល មិនមែនជាប្រទេសអង់ដេមីនៃជំងឺនេះបានរាយការណ៍ជូនទៅអង្គការសុខភាពពិភពលោក (WHO) អំពីករណី ជំងឺអុតស្វា (Monkeypox) មានចំនួនសរុបករណីឈឺ ... Read More »

រថយន្តពន្លះសត្វគោឆ្លងកាត់ផ្លូវទាំងយប់របួសមនុស្សម្នាក់និងងាប់គោមួយក្បាល

   ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់ទាំងកណ្តាលអធ្រាត្របង្កដោយរថយន្តម៉ាកហាយឡេនឌ័របើកបុកសត្វគោដើរឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឱ្យងាប់ភ្លាមៗចំណែកអ្នកជិះក្នុងរថយន្តរងរបួសម្នាក់។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ខែឧសភាឆ្នាំ២០២២នីលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១១៦-១១៧ក្នុងភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង  ។    យោងតាមសមត្ថកិច្ចនគរបាលស្រុក បានឱ្យដឹងថា ... Read More »

អ្នកប្រើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ក៏មានកម្មវិធីសម្រាប់តាមដាន AirTags ដែរ

ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ AirTags ដែលជាឧបករណ៍សម្រាប់ស្វែងរកវត្ថុតូចៗដូចជាកូនសោដែលងាយស្រួលនឹងបាត់ ត្រូវបានជនខិលខូចប្រើដើម្បីតាមដាននិងប្រព្រឹត្តបទល្មើសទៅវិញ។ ដូចជាកាលពីឆ្នាំកន្លងទៅ អាជ្ញាធរនៅតំបន់ York ប្រទេសកាណាដាបានផ្សព្វផ្សាយថា  ចាប់តាំងពីខែកញ្ញា ... Read More »

“ការរួមចំណែករបស់កម្ពុជានៅក្នុងអាស៊ានចាប់តាំងពីការចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩”

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើសុន្ទរកថាគន្លឹះនៅសិក្ខាសាលាស្តីពី “ការរួមចំណែករបស់កម្ពុជានៅក្នុងអាស៊ានចាប់តាំងពីការចូលជាសមាជិកអាស៊ាន នៅឆ្នាំ១៩៩៩” នៅសណ្ឋាគារ ... Read More »