ព័ត៌មានទាន់ហេតុការណ៍៖
'

បើករថយន្ដស៊ីញ៉ូស្ដាំតែបត់ឆ្វេងត្រូវរថយន្តមួយគ្រឿងទៀតបុកបញ្ឆិតពីក្រោយរងការខូចខាតយ៉ាងខ្លាំង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត Lexus GS300 សុីញ៉ូស្ដាំតែបត់ឆ្វេងត្រូវបានរថយន្ត Toyota Prius មួយគ្រឿងមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកបញ្ឆិតចំពីចំហៀងផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរងការខូចខាតរៀងៗខ្លួនយ៉ាងដំណំ។      ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខវត្តទួលសុភាឃួន ... Read More »

យុវជនម្នាក់ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ជ្រុលទៅបុករថយន្តបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​៖ យុវជនម្នាក់ដែលគេស្គាល់ថាជាអ្នកដឹកបន្លែនៅផ្សារដេីមគបានជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ជ្រុលទៅបុករថយន្តRAV4 បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។      ហេតុការណ៍​នេះបានកេីតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់​ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២​២​ នៅចំណុចផ្សារដេីមគ តាមបណ្តោយផ្លូវព្រះមុនីរ៉េត​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២​ ខណ្ឌបឹងកេងកង​ ។       ... Read More »

នារីម្នាក់បេីករថយន្តបុករះឡំប្រឺតាចំនួនបីគ្រឿងរងការខូចខាត

ភ្នំពេញ​៖​ នារីម្នាក់បេីកបររថយន្តក្នុងល្បឿនលឿនធ្វើឱ្យរេចង្កូតទៅបុករះឡំប្រឺតាចំនួន៣គ្រឿងដែលកំពុងឈប់នៅចិញ្ចេីមផ្លូវរង់ចាំដឹកម៉ូយបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំកាលពីវេលាម៉ោង១១និង២០នាទីយប់​ ថ្ងៃទី១៧​ខែកក្កដា​ ឆ្នាំ២០២២​ នៅចំណុចមុខអគារព្រីនស៍​ ផ្លាហ្សា​ តាមបណ្តោយមហាវិថីព្រះនរោត្តម​ ស្ថិតក្នុងសង្កាត់ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ហេីយអ្នកបើករថយន្តបានព្យាយាមបេីករត់រហូតទៅដល់មុខវត្តថាន់ទេីបប្រជាពលរដ្ឋដេញឃាត់បាន។       តា​មប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះជាអ្នករត់ឡំប្រឺតាមួយក្រុមបានឈប់នៅចំណុចមុខអគារ​ ព្រីនស៍​ ... Read More »

ផឹកស្រា​ជាមួយគ្នា​ ពេលស្រវឹងចោទថាលួចទូរស័ព្ទមានអីម្នាក់ដេកពេទ្យ​ ម្នាក់ជាប់ខ្នោះ

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅយប់ថ្ងៃ​អាទិត្យ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំងជំនាញ​ បានឃាត់ខ្លួន​បុរសម្នាក់​ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដេីម្បីចាត់ការតាមច្បាប់​។  របាយការណ៍​ដដែល​បន្តថា​ មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយបានកើតឡើងកាលពីយប់ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២២វេលាម៉ោង ២៣ និង៥០នាទី ... Read More »

នៅថ្ងៃ​ទី​១៧​ ខែកក្កដានេះ!​ រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ៥១៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​

​ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងថា​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ បានបញ្ជាក់ថា​ ចំនួន​គោលដៅ​សរុប​ ១៣២​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៤.៣៣៨​គ្រឿង​ ម៉ូតូ​ ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៤​នាក់​ ក្នុងការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ចំនួន​១៦​ករណី​ នាថ្ងៃ​ទី​១៧​កក្កដា​!

ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃអាទិត្យទី១៧​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ជនសង្ស័យ​ចំនួន​៣៤​នាក់​(​ស្រី​៥​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៦​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៧​ ខែកក្កដា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​  ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៤​នាក់​ រួម​មាន​៖​ជួញដូរ​ ១០​ករណី​ ... Read More »

ប្រាសាទនាគព័ន្ធមានរូបសំណាកតំណាងធាតុទាំងបួន

ភ្នំពេញ ៖ តាមសិលាចារឹកនៃប្រាសាទព្រះខ័ននិយាយពីនាគព័ន្ធថាជា “កោះដ៏ឧត្តម ដែលមានកោះផ្សេងៗធ្វើឲ្យលេចសម្រស់ឡើង ព្រមទាំងលាងភក់មន្ទិលទាំងពួងនៃអ្នកមកទីនេះឲ្យជ្រះស្រឡះ” ។ នេះជាការបង្ហោះដោយផេកផ្លូវការ របស់ស្ថានឯកអគ្គរាជទូតព្រះរាជអាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ តាមរយៈអត្ថបទ (គឹម ... Read More »

សេចក្តីជូនដំណឹង ស្តីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ថ្ងៃទី​ ១៦-១៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​

ភ្នំពេញ ៖ សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញ គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី ១៦ និងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ... Read More »

រមណីយដ្ឋាន​ដំរី​ស​រំដួល​រី​សត​ កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ-អន្តរជាតិ

ខេត្តស្វាយរៀង៖ រមណីយដ្ឋាន​ដំរី​ស​រំដួល​រី​សត​ កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​យ៉ាងខ្លាំង ជាពិសេស​គឺ​ពួកគាត់​តែងតែ​នាំគ្នា​មកលេង​កំសាន្ត​នៅទីនេះ​ជា​រៀលរាល់​ចុង​សប្តាហ៍ និង​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​តាមបែប​សាមញ្ញៗ​ជា​លក្ខណៈ​ក្រុមគ្រួសារ ក្រុមការងារ ឬក៏​កម្មវិធី​ពិសេស​ផ្សេងៗ​។ ​បើតាមលោក ពៅ សុធារិន ដែលជា​ម្ចាស់​រមណីយដ្ឋាន​ ​ដំរី​ស​រំដួល​រី​សត​ បានឱ្យអ្នកសារព័ត៏មានដឹងថា រមណីយដ្ឋាន​​នេះ​បានចាប់ផ្តើម​ដំណើរការ​ទទួលភ្ញៀវ​ដែល​មកលេង​កំសាន្ត​ចាប់​ពីថ្ងៃ​ចូលឆ្នាំ​ខ្មែរ​យើង​កន្លងទៅនេះ​គឺ​ក្នុង​កំឡុង​ខែមេសា ឆ្នាំ​២០២២ ដែលមាន​បំរើសេវា​កម្ម​ផ្សេងៗ​មានដូចជាៈ ... Read More »

កម្លាំងកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បញ្ជូនខ្លួនសន្តិសុខម្នាក់ពាក់ព័ន្ធករណីលួចទូរស័ព្ទIPhone6 ចំនួន០៣គ្រឿង

ខេត្តបន្ទាយមានជ័យ​ ៖ សន្តិសុខម្នាក់ជាប់ចោទពីបទលួចទូរស័ព្ទដៃIPhone6 ចំនួន០៣គ្រឿងត្រូវកម្លាំងអាវុធហត្ថបញ្ជូនទៅតុលាការនៅព្រឹក ទី១៧ ខែកក្កដា​ ឆ្នាំ​២០២២នេះ ។  លោកមេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត នួន នីណារ៉ូ ប្រាប់ឱ្យដឹងថា យោងតាមបណ្ដឹងរបស់ឈ្មោះ​ ហ៊ាន យ៉េង ... Read More »

ការដាក់ទណ្ឌកម្មមិនមានប្រសិទ្ធភាព រុស្ស៊ីកាន់តែមានជាងមុន

ការដាក់ទណ្ឌកម្មរបស់អឺរ៉ុបទៅលើប្រទេសរុស្ស៊ី គឺមិន មានប្រសិទ្ធភាពនោះឡើយ ផ្ទុយទៅវិញរុស្ស៊ីកាន់តែមានជាងមុន ។ ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីគឺទទួលបានផលតិចតែខាតបង់ច្រើន។ ក្នុងពេលនេះដែរអឺរ៉ុបកំពុងប្រឈមបញ្ហាខ្ពស់នៅរដូវរងាខាងមុខ ដោយកង្វះថាមពលហ្គាសដុតកម្តៅ។ ចំណែករុស្ស៊ីវិញទទួលបានប្រាក់ចំណូលកើនឡើងពីការលក់ថាមពលទៅកាន់តំបន់ផ្សេងក្រៅពីអឺរ៉ុប ក្នុងនោះមានចិននិងឥណ្ឌាជាដើម។ ពាក់ព័ន្ធនិងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនវិញ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី១៧ ខែកក្កដា ... Read More »

ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ ចំណែករថយន្ត នឹងម៉ូតូរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុក រថយន្ដពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែករថយន្ត នឹងម៉ូតូរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ១៩៣ កែងនឹងផ្លូវ៣៨៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ... Read More »

រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតប្រតិកម្មចំពោះការប្រកាសរបស់ប្រធានាធិបតីបៃឌិន

រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman បានច្រានចោលការរិះគន់របស់ប្រធានាធិបតីអាមេរិកលោកបៃឌិន ជុំវិញករណីសម្លាប់អ្នកសារព័ត៌មាន Jamal Khashoggi ក្នុងពេលជួបពិភាក្សាគ្នា។ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យទី១៧ ខែកក្កដា ឆ្នាំ២០២២ ... Read More »

គួរឱ្យសង្វេគណាស់! ឪពុកម្ដាយយំបោកខ្លួនបន្ទាប់ពីឃើញកូនប្រុសស្លាប់ក្រោមកង់រថយន្ត​ដឹក​ទំនិញ​ធុនធំ​

ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់ត្រូវបានរថយន្តដឹកទំនិញធុនធំកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មបន្ទាប់ពីជិះ​កង់​លេង​តាម​ផ្លូវ​ក្នុង​ភូមិ​ ហើយក៏បានទាក់ដៃចង្កូតជាមួយរថយន្ត​បង្កធ្វើឱ្យដួលចូលក្រោមកង់រថយន្ត កាលពីវេលា​ម៉ោង​១០និង​៣០នាទីព្រឹក​ថ្ងៃ​ទី​១៧​ ខែ​កក្កដា​ ឆ្នាំ​២០២២​ តាម​បណ្ដោយ​ផ្លូវ​បេតុង​ ទល់មុខ​ផ្សារ​ព្រែក​ឯង​ ក្នុងភូមិ​ក្បាល​ជ្រោយ​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​ រាជ​ធានី​ភ្នំពេញ​។  ​   ... Read More »

នគរបាលស្រុកកងមាស​សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលបង្រ្កាបល្បែងបញ្ជល់មាន់ចាប់បានម៉ូតូ១១គ្រឿងនិងកន្រ្តកដាក់មាន់១

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី​១៧​ ខែកក្កដា​ ឆ្នាំ២០២២​ វេលាម៉ោង១២​ថ្ងៃត្រង់​ កម្លាំងអធិការដ្ឋាននគរបាលស្រុកកងមាស​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសូរគង​និងឃុំអង្គរបាន​ បានចុះបង្រ្កាបទីតាំងលួចលេងល្បែងបញ្ជល់មាន់ខុសច្បាប់មួយកន្លែង​ ស្ថិតនៅចំណុចខាងក្រោយភូមិអន្លង់អកលិច​ ចម្ងាយ២៥០ម៉ែត្រពីភូមិ​ ក្នុងឃុំសូរគង​ ស្រុកកងមាស​ ខេត្តកំពង់ចាម​។​ ដោយសារភូមិសាស្ត្រមានសភាពលំបាកក្នុងការចូលទៅបង្ក្រាបទើបបណ្តាលឱ្យជនសង្ស័យរត់គេចខ្លួនចូលព្រៃបាត់អស់។ ... Read More »

ជនសង្ស័យបីនាក់ឆក់ខ្សែកពីបុរសម្នាក់បានសម្រេចហើយរត់មិនរួចត្រូវពលរដ្ឋក្របួចបានម្នាក់

ភ្នំពេញ​៖​ ជនសង្ស័យបីនាក់បានជិះម៉ូតូពីរគ្រឿងធ្វេីសកម្មភាពឆក់យកខ្សែកពីបុរសម្នាក់ខណៈដែលគាត់អង្គុយលេីម៉ូតូចាំប្រពន្ធចូលផ្សារបានសម្រេចហេីយព្យាយាមគេចខ្លួន តែត្រូវជនរងគ្រោះស្រែកឆោឡោឡេីងធ្វើឱ្យផ្អេីលដល់ប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាដេញចាប់ឃាត់បានម្នាក់ភ្លាមៗ ចំណែកពីរនាក់ទៀតយកខ្សែកជិះម៉ូតូគេចខ្លួនបាត់ទៅ។      ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក​ថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២២​ នៅចំណុចផ្លូវបេតុង​ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ​។      ... Read More »

មន្ត្រីឆ្មាំគុក ម្នាក់បានស្លាប់បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ប្រើប្រាស់ល្បឿនលឿនបុកម៉ូតូរុឺម៉កពីក្រោយ

ខេត្តស្វាយរៀង ៖ បុរសជាមន្ត្រីឆ្មាំគុក ម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ​ខណ:ប្រើប្រាស់ល្បឿនលឿនបុកម៉ូតូរុឺម៉កពីក្រោយ ពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២២ លើផ្លូវជាតិលេខ ០១ គីឡូម៉ែត្រ ១១៩និង១២០ ស្ថិតក្នុងភូមិ ចំបក់ ... Read More »

កិច្ចប្រជុំ G20 មិនអាចចេញសេចក្តីប្រកាសរួមដោយសារតែប្រទេសជាច្រើនរិះគន់រុស្ស៊ី

ប្រទេសជាច្រើនបានថ្កោលទោសរុស្ស៊ី និងស្នើដល់ទីក្រុងមូស្គូបញ្ចប់សកម្មភាពយោធានៅក្នុងប្រទេសអ៊ុយក្រែន ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងធនាគារជាតិរបស់ប្រទេស G20 ។ ទីក្រុងចាការតា បានប្រកាសថា «ប្រទេសជាច្រើនបានឯកភាពគ្នាថា ការស្តាសេដ្ឋកិច្ចយឺតយ៉ាវហើយត្រូវ ប្រឈមនឹងបញ្ហាជាច្រើន ដោយសារតែលទ្ធផលនៃសង្គ្រាមរបស់រុស្ស៊ីនិងអ៊ុយក្រែន ។ បណ្តាប្រទេសជាច្រើនបានរិះគន់យ៉ាងខ្លាំង ហើយស្នើដល់រុស្ស៊ីត្រូវតែបញ្ចប់សង្គ្រាម»។ ដោយសារតែមិនមានទស្សនៈរួមគ្នារបស់បណ្តាប្រទេស ... Read More »

ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៤​លើក​ ស្លាប់​២​នាក់​ និង​របួស​ ៣​នាក់​ នៅទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៦​ ខែកក្កដា​ម្សិលមិញនេះ​!

  ​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បានឱ្យដឹងនៅព្រឹក​ថ្ងៃអាទិត្យ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ករណីគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៦​ ខែកក្កដា​​ម្សិលមិញនេះ​ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​២​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​២​នាក់​(​ស្រី​១​នាក់​)​ និង​របួសស្រាល​ ១​នាក់​(​ស្រី​)​ ។​ ​ជាក់ស្ដែង​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​១៦​ ... Read More »

រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ៣៤០​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ នាថ្ងៃ​ទី​១៦​ កក្កដា​ម្សិលមិញនេះ​!

​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអាទិត្យ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ម្សិលមិញនេះ​​ បានបញ្ជាក់​ថា​ ចំនួន​គោលដៅ​សរុប​ ១៧២​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៣.០១៧​គ្រឿង​ ... Read More »

Cristiano Ronaldo ច្រានចោលកិច្ចព្រមព្រៀង២៥០លានផោនពីក្លិបនៅអារ៉ាប៊ីសាអ៊ូឌីត

ខ្សែប្រយុទ្ធ Cristiano Ronaldo បានច្រានចោលឱកាសចូលរួមជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីតដែលមិនបានបង្ហាញឈ្មោះនោះទេ។ Ronaldo ដែលថ្មីៗនេះបានបង្ហាញពីចេតនាចង់ចាកចេញពី Manchester United នោះ ត្រូវបានគេផ្តល់ប្រាក់ឈ្នួល២៥០លានផោនក្នុងរយៈពេល២រដូវកាលខាងមុខ ដើម្បីផ្លាស់ទៅលេងនៅក្លិបមជ្ឈឹមបូព៌ា ហើយក្លិបក៏បានដាក់សំណើដេញថ្លៃ២៥លានផោនទៅ Man United ។ ... Read More »

ជើងឯកអត្តពលកម្មពិភពលោក Letesenbet Gidey របស់អេត្យូពីឈ្នះមេដាយមាសរត់ចម្ងាយ១០,០០០ម៉ែត្រ

កីឡាការិនី Letesenbet Gidey របស់ប្រទេសអេត្យូពី បានបន្តឈ្នះមេដាយមាសក្នុងវិញ្ញាសារត់ចម្ងាយ១០,០០០ម៉ែត្រផ្នែកនារីក្នុងព្រឹត្តិការណ៍ World Championships ក្នុងរដ្ឋ Oregon។ Gidey បាន​នាំ​មុខ​ឈាន​ទៅ​ដល់​វគ្គ​ចុង​ក្រោយ ហើយ​បានឈ្នះ​គូ​ប្រជែង​របស់​នាងដោយ​បញ្ចប់​ក្នុង​ថិរវេលា​៣០នាទី ០៩.៩៤​វិនាទី។ កីឡាការិនីលេខ២បានទៅលើ Hellen ... Read More »

អ៊ុយក្រែនចង់វាយដណ្តើមតំបន់គ្រីមៀមកវិញដោយប្រើអាវុធអាមេរិក

រដ្ឋាភិបាលទីក្រុងកៀវបានចាត់ទុកតំបន់គ្រីមៀគឺជាទីតាំងយោធា និងជាគោលដៅវាយប្រហារស្របច្បាប់ដោយអាវុធដែលបានផ្តល់ជូនដោយប្រទេសលោកខាងលិច ។ អ្នកនាំពាក្យនាយកដ្ឋានចារកិច្ចរបស់ក្រសួងការពារជាតិអ៊ុយក្រែន លោក Vadim Skibitskiy បានប្រកាសថា ទីក្រុងកៀវ ចាត់ទុកតំបន់គ្រីមៀជាទីតាំងយោធាសំខាន់ និងជាចំណុចកណ្តាលសម្រាប់ការដឹកជញ្ជូនអាវុធរបស់រុស្ស៊ីទៅកាន់ប្រទេសអ៊ុយក្រែន ។ ទាំងនោះហើយគឺជាគោលដៅវាយប្រហារស្របច្បាប់របស់អ៊ុយក្រែន ដោយប្រើប្រាស់អាវុធដែលផ្តល់ជូនពីលោកខាងលិច។ លោក ... Read More »

វេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី១៩ ! អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ”

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ... Read More »

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួម សន្និបាតវិសាមញ្ញគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួម សន្និបាតវិសាមញ្ញគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ដែលបានប្រព្រឹត្តទៅរយ:ពេលពីរថ្ងៃនៅថ្ងៃទី១៦ និង១៧ ខែ កក្កដា ឆ្នាំ២០២២ នេះ។ ... Read More »

Lewandowski គ្រោង​ចូលរួមជាមួយ Barcelona នៅសប្តាហ៍នេះក្នុង​តម្លៃ​៥០​លាន​អឺរ៉ូ

ខ្សែប្រយុទ្ធ Robert Lewandowski នឹងបញ្ចប់ការផ្លាស់ប្តូររបស់គាត់ទៅកាន់ក្លិប Barcelona នៅចុងសប្តាហ៍នេះ បន្ទាប់ពីក្លិប Bayern Munich បានទទួលយកការផ្តល់ជូនដែលមានតម្លៃរហូតដល់៥០លានអឺរ៉ូ (៤២.៥លានផោន) សម្រាប់ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ។ កាល​ពី​ថ្ងៃ​សៅរ៍​គេបាន​ឃើញ​ភាព​ជោគជ័យ​មួយ​ក្នុង​ការ​ចរចា ដោយ​ពេល​នេះ Bayern ... Read More »

តំណាងលោក ស សុខា បានប្រគល់ផ្ទះ ១ខ្នង និងរៀបចំអាហារសាមគ្គីជូនពលរដ្ឋក្នុងស្រុកពាមជរ

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នេះ លោក ឈឹម ផាន់ណា ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកពាមជរ និងលោក ហ៊ុន ចាន់ដែន ... Read More »

ខ្សែការពារ Kalidou Koulibaly ចេញពី Napoli ទៅ Chelsea ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ

ក្លិបតោខៀវ Chelsea បានចុះហត្ថលេខាយកបានខ្សែការពារកណ្តាល Kalidou Koulibaly ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំពីក្លិប Napoli របស់លីគកំពូលអុីតាលី Serie A។ កីឡាករជម្រើសជាតិសេណេហ្គាល់វ័យ៣១ឆ្នាំរូបនេះបានចូលរួមជាមួយ Napoli ពីក្រុម Genk ក្នុងឆ្នាំ២០១៤ ... Read More »

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្ដើមដំណើរការសាកល្បងជាលើកដំបូង ចំពោះលក្ខណៈបច្ចេកទេសនៃការបង់ប្រាក់តាមបញ្ជរនីមួយៗ មានចំនួន៥កន្លែង !

ខេត្តព្រះសីហនុ  ៖ សូមបញ្ជាក់ថា, តំណាងក្រុមហ៊ុនសាងសង់បានឱ្យដឹងថា បញ្ជរបង់ប្រាក់លើផ្លូវល្បឿនលឿននេះមានចំនួន៥កន្លែង សម្រាប់គោលដៅចាប់ផ្ដើមចេញពីភ្នំពេញត្រង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ឬមហាវិថីឈ្នះឈ្នះ ឡើងលើផ្លូវល្បឿនលឿនត្រង់គីឡូម៉ែត្រលេខ៣ គឺមានបញ្ជរបង់ប្រាក់នៅទីនោះ។ បញ្ជរទី២ គឺនៅគីឡូម៉ែត្រ២៦ ត្រង់ខាងកើតទីរួមខេត្តកំពង់ស្ពឺ។ បញ្ជរទី៣ នៅត្រង់គីឡូម៉ែត្រ៧៦ តំបន់គីរីរម្យ ... Read More »

ផ្លាកសញ្ញាបង្ហាញទិសដៅនៅតាមដងផ្លូវ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកបើកបរ?

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ពី ផ្លាកសញ្ញាបង្ហាញទិសដៅផ្សេងៗ (OTHER DIRECTIONS SIGN)៖ ផ្លាកសញ្ញាដែលមានរាងជាចតុកោណកែង ផ្ទៃពណ៍បៃតង មានអក្សរ និងព្រួញពណ៍សនេះ ... Read More »