ព័ត៌មានទាន់ហេតុការណ៍៖
'

រុស្ស៊ីបញ្ជូនកាំភ្លើងធំអាចបាញ់គ្រាប់បរមាណូទៅកៀកព្រំដែនអ៊ុយក្រែនបាន

រុស្ស៊ីបានបញ្ជូនសព្វាវុធទំនើបៗទៅកាន់តំបន់ព្រំដែនជិតប្រទេសអ៊ុយក្រែន ក្នុងនោះមានកាំភ្លើងធំស្វ័យប្រវត្តិបាញ់គ្រាប់២០៣មិល្លីម៉ែត្រ អាចបាញ់គ្រាប់បរមាណូយុទ្ធសាស្ត្រចូលទៅកាន់ទឹកដីអ៊ុយក្រែនបាន។ សារព័ត៌មាន Defense Blog នៅថ្ងៃទី១២ខែកុម្ភៈ បានផ្សាយថា កាំភ្លើងធំស្វ័យប្រវត្តិប្រភេទ 2S7 “Pion” ở Vesela Lopan បានបញ្ជូនទៅឈរជើងនៅចម្ងាយពីព្រំដែនអ៊ុយក្រែនតែ១៧គីឡូម៉ែត្រប៉ុណ្ណោះ ... Read More »

សម្ដេចតេជោ ហ៊ុន សែន និងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ អញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសនៃមហាសន្និបាត

សាធារណរដ្ឋកូរ៉េ ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បន្ទាប់ពីពិធីបើកសន្និបាតនៃក្រុមប្រឹក្សា កិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាពនៃសម័យកិច្ចប្រជុំពិភពលោកឆ្នាំ២០២២ ស្ដីអំពីសន្តិភាព នៅឧបទ្វីបកូរ៉េរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ... Read More »

ប្រពន្ធដេកលក់ឆ្លៀតលូនទៅរំលោភអ្នកជិតខាងបានសម្រេចដេកគុកល្មម

ខេត្តរតនគិរី ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានស្រុកអណ្តូងមាសឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:បានសម្រេច នៅចំណុចរោងចាំចម្ការរបស់ឈ្មោះ សេវ លិ ស្ថិតនៅក្នុងភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្ដូងមាស ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធី ពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបុរសជាជនសង្ស័យត្រូវបញ្ជូនទៅចាត់ការតាមច្បាប់។ ... Read More »

២នាក់ប្តីប្រពន្ធបានរងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍

ខេត្តរតនគិរី ៖ ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង ក្នុងទិសដៅពីលិចទៅកើតស្របគ្នា បណ្តាលឲ្យមនុស្ស ២នាក់បានរងរបួសធ្ងន់ ខណៈម៉ូតូ១គ្រឿងទៀត បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែវត្ថុតាងនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១០និង ៣០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ... Read More »

អនុវត្តវិធានការការពារជំងឺកូវីដ-១៩ ដើម្បីបង្ហាញការស្រឡាញ់ដោយទទួលខុសត្រូវ និងដើម្បីចូលរួមការពារខ្លួនអ្នក និងមនុស្សជាទីស្រឡាញ់ពីជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្តីព្រួយបារម្ភបំផុត ! គឺថ្ងៃសែ្អក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ជាថ្ងៃបុណ្យនៃវប្បធម៍បរទេសទេ គេហៅថា” បុណ្យនៃក្តីស្រឡាញ់” ប៉ុន្តែនៅកម្ពុជា យុវវ័យមួយចំនួន បាននិយម ជួបជុំគ្នា ... Read More »

រថយន្តកែច្នៃបើកចុះចំណោតដាក់លេខមិនចូលក្រឡាប់ស្លាប់៤នាក់របួស៥នាក់

ខេត្តបាត់ដំបង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង  ដោយរថយន្តកែច្នៃក្រឡាប់ខ្លួនឯង បណ្ដាលឲ្យមនុស្សស្លាប់ចំនួន  ៤នាក់ ក្នុងនោះមាន(ស្រីម្នាក់) របួស០៥នាក់ (ធ្ងន់២នាក់  ស្រាល០៣នាក់)។  ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះកើតឡឡើង នៅវេលាម៉ោង០៨ ព្រឹក ថ្ងៃទី១៣  ខែកុម្ភៈ  ឆ្នាំ២០២២ ... Read More »

សម្តេច ហ៊ុន សែន បាន​អញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរចាកចេញពីទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ វិលត្រឡប់មកកាន់មាតុប្រទេសវិញ

សាធារណរដ្ឋកូរ៉េ : នៅរសៀលថ្ងៃទី ១៣ កុម្ភ: ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន​អញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរចាកចេញពីទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ វិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញចូលរួមចុងក្រោយនៅក្នុងមហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP) ... Read More »

បន្ទប់ VIP សម្រាប់ទស្សនាជាក្រុមពេលជម្រើសជាតិកម្ពុជាប្រកួតពាន AFF U23 Championship នាថ្ងៃទី១៤កុម្ភៈខាងមុខដែលមានតម្លៃចាប់ពី៦០០ ដល់២.៤០០ដុល្លារ

    ភ្នំពេញ ៖ ដោយសារតែកម្ពុជាមានសន្តិភាព មានការអភិវឌ្ឍ មានស្តាតលំដាប់ពិភពលោក ទើបសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសទទួលកក់បន្ទប់ VIP សម្រាប់ទស្សនាជាក្រុម ពេលក្រុមជម្រើសជាតិកម្ពុជាប្រកួតក្នុងពាន AFF U23 Championship នាថ្ងៃទី១៤ខែកុម្ភៈខាងមុខ ... Read More »

ស្លាប់២នាក់របួសម្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅក្រុងបាវិត

     ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់បានស្លាប់និងម្នាក់ទៀតរងរបួសដោយសារតែគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅក្រុងបាវិត។    បើតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៨-១៥៩ ស្ថិតក្នុងភូមិត្រពាំងប្លុង ... Read More »

ស្ត្រីម្នាក់ចេញពីផ្ទះបំណងទៅលេងកូនត្រូវជនសង្ស័យឆក់យកកាបូបលុយបានសម្រេចអស់ជាង៣ពាន់ដុល្លារ

     ភ្នំពេញ ៖ ស្ត្រីជាអាជីវករម្នាក់ខណៈកំពុងជិះឡំប្រឺតាជាមួយប្តីទៅលេងផ្ទះកូន ត្រូវបានជនសង្ស័យម្នាក់ជិះម៉ូតូតាមធ្វើសកម្មភាពឆក់យកកាបូបបានសម្រេច រួចគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ត្រង់ចំណុចខាងលិចជាប់ភ្លើងស្តុប កែងមហាវិថីឈ្នះ=ឈ្នះ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងមហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP) និងមហាសន្និបាតនៃក្តីសង្ឃឹមមួយលាននាក់ នៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២

សាធារណរដ្ឋកូរ៉េ : នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងមហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP) ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១២ ខែកុម្ភៈ​!​ អប់រំផ្សព្វផ្សាយច្បាប់​ ២៧ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ៥៨នាក់ (យានយន្ត ៤៧គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់​(គ្មាន​)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៣ ខែកុម្ភៈ​​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១២ ខែកុម្ភៈ​​ ឆ្នាំ​២០២២​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

លោក ហ៊ុនម៉ានី ៖ កម្ពុជា មិនដែលបំផ្លាញប្រទេសណាមួយឡើយ

ភ្នំពេញ ៖ កម្ពុជា មិនដែលបំផ្លាញប្រទេសណាមួយឡើយ។ ទោះខ្លួនស្ថិតក្នុងសភាពជាជនរងគ្រោះ កម្ពុជាបានបន្តចូលរួមចំណែកជាវិជ្ជមានជាមួយប្រទេសជាមិត្ត និងពិភពលោកក្នុងកិច្ចការកសាងសន្តិភាព ស្ថិរភាពក្នុងតំបន់ ឈានឆ្ពោះទៅរកវិបុលភាពសម្រាប់ប្រជាពលរដ្ឋទូទៅ។ ជាអាទិ ក្នុងកាលៈទេសៈនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងតំបន់ កម្ពុជាបានចូលរួមចំណែករំលែកទុក្ខលំបាកបណ្តាប្រទេសជាមិត្ត តាមរយៈការចែករំលែកនូវសម្ភារបរិក្ខាពេទ្យ ថ្នាំសង្កូវ ... Read More »

ឃើញម្ចាស់ផ្ទះមិននៅចូលលួចលុយនិងគ្រឿងអលង្ការ ពេលម្ចាស់ផ្ទះមកទាន់ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន

 ខេត្តកណ្ដាល៖ ស្ត្រីសង្ស័យម្នាក់ឆ្លៀតឱកាសម្ចាស់ផ្ទះមិននៅលួចឡើងទៅរុករកយកទ្រព្យសម្បត្តិដោយលួចយកលុយនិងគ្រឿងអលង្ការបានមួយចំនួន​ លុះឃើញម្ចាស់ផ្ទះមកទាន់បានព្យាយាមគេចខ្លួនអស់រយៈពេល៣ថ្ងៃ ទើបសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០២២។  ករណីនេះបានកើតឡើងកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទី នៅចំណុចលើផ្ទះជនរងគ្រោះស្ថិតក្នុងភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល។     ... Read More »

ករណីឆ្លងកូវីដ-១៩៖​ រកឃើញ​ថ្មីចំនួន​ ៤០១នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ១៤៤នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​គ្មាន​ ដូច្នេះ​សូមបន្តអនុវត្តវិធានការ”​៣ការពារ​ ៣កុំ​​”

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃ​អាទិត្យ​ទី​១៣ ខែកុម្ភៈ​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៤០១នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ១៤៤នាក់ និងករណីស្លាប់​គ្មាន​។   សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំក្រើនរំលឹក ស្តីពីការពង្រឹងការអនុវត្តនិតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅតាមផ្ទះ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈៀសវៃបត់ប៉ែនទន់ភ្លន់ទៅតាមសភាពការណ៍នៃការចម្លងជំងឺ កូវីដ-១៩ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

តុលាការប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ សុខ ហេងសំបូរដាក់ពន្ធនាគារចំនួន១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្ម និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត

     ភ្នំពេញ៖ លោកស្រី ទិត ដាលីន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក ហេង ផេង ជាតំណាងអយ្យការ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២២ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ សុខ ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានផ្ញើសារក្រើនរំលឹកដោយអនុវត្តជាចាំបាច់ នូវ ៣ការពារ និង៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានផ្ញើសារក្រើនរំលឹកដោយអនុវត្តជាចាំបាច់ នូវ ៣ការពារ និង៣កុំ និងចាក់វ៉ាក់សាំងកូវីដ-១៩  ដូសទី៣ ឬដូសជំរុញ​ ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ... Read More »

ប្រតិភូអមដំណើរច្រៀងចម្រៀងជូនសម្តេចតេជោ ក្នុងឱកាសសម្ដេចទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២

ភ្នំពេញ ៖ នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ មុនពេលនៃការអញ្ជើញចូលរួមសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាតនៃក្តីសង្ឃឹមមួយលាននាក់ គណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក សួស យ៉ារ៉ា សមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា តំណាងឱ្យគណៈប្រតិភូអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តីចូលរួមកិច្ចប្រជុំកំពូលសន្តិភាពសកល ... Read More »

ស្វែងយល់អំពីទំនៀមទំលាប់ និងប្រពៃណីខ្មែរ (តពីលេខមុន)

(តពីលេខមុន)  ១១- គេមិនបរិភោគតែម្ហូបណាមួយមុខដែលខ្លួនត្រូវមាត់ឬដែលឆ្ងាញ់ជាងគេនោះទេ។  ១២- គេមិនបរិភោគរឡឹបរឡប់ញាប់ដៃគ្មានបង្អង់ឲ្យបានតែឆ្អែតមុនគេនោះទេ។  ១៣- គេតែងតែមើលនាយ មើលអាយ កុំយឺតពេក កុំញាប់ពេកបើនឹងឈប់ក៏ត្រូវឈប់បន្តៗគ្នា ឬស្មើគ្នាក្នុងវង់ជាមួយគ្នា។  ១៤- គេមិនដែលទារថែមតែម្ហូបណាដែលឆ្ងាញ់នោះទេ ។ គេត្រូវរអែងអធ្យាស្រ័យដល់អ្នកជាប់ផ្ទះក្រែងខ្វះខាតផង ... Read More »

ឃាត់ខ្លួនមនុស្សប្រុសស្រី១៤នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀននៅខណ្ឌជ្រោយចង្វា

    ភ្នំពេញ ៖ កម្លាំងនគរបាលរដ្ឋបាលព្រែកលៀប សហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ក្រោមការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌជ្រោយចង្វា និងលោកវរសេនីយ៍ទោ ហុង សឿន ទទួលផែនគ្រឿងញៀនបានឆ្មក់ចុះបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដកហូតវត្ថុតាងបានចំនួន៣៤ថង់តូច។ ... Read More »

តារាឥណ្ឌា Gagan Malik ដែលបានជាប់ពានរង្វាន់តារាឯក( Best Actor Award ) បានចូលសាងផ្នួសនៅក្នុងវត្ត ថាតថុង នាទីក្រុងបាងកក

   ភ្នំពេញ ៖ តារាឥណ្ឌា Gagan Malik ដែលបានជាប់ពានរង្វាន់តារាឯក ( Best Actor Award ) បានចូលសាងផ្នួសនៅក្នុងវត្តថាតថុង នាទីក្រុងបាងកក ។ ... Read More »

រដ្ឋាភិបាលចិន អនុញ្ញាតឲ្យប្រើប្រាស់ថ្នាំព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer

អង្គភាពគ្រប់គ្រងឱសថចិន នៅថ្ងៃទី ១២ខែកុម្ភៈ បានយល់ព្រមឲ្យប្រើប្រាស់ថ្នាំព្យាបាលកូវីដ១៩ ប្រភេទ Paxlovid ផលិតដោយក្រុមហ៊ុនអាមេរិក Pfizer ។ អង្គភាពគ្រប់គ្រងឱសថចិនបានបន្ថែមថា ថ្នាំគ្រាប់ Paxlovid ត្រូវបានអនុម័តឱ្យប្រើប្រាស់ សម្រាប់ព្យាបាលមនុស្សពេញវ័យ ដែលមានអាការៈជំងឺ ... Read More »

ក្រសួងទេសចរណ៍ ដាក់ចេញវីដេអូស៉្បតស្តីពី “ការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាសម្រាប់សេវាកម្មសណ្ឋាគារ និងស្នាក់នៅទេសចរណ៍” តាមគន្លងប្រក្រតីភាពថ្មី

ភ្នំពេញ៖ នេះបេី​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ អនុវត្តតាមអនុសាសន៍ក្រើនរំលឹករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្មាំ២០២២ ពាក់ព័ន្ធនឹងសញ្ញាណកត់សម្គាល់ចំនួនអ្នកឆ្លងវីរុសប្រភេទថ្មី(អូមីក្រុង)។  ជាក់ស្ដែង​ក្រសួងទេសចរណ៍ បានចេញវីដេអូស៉្បត ស្តីពី “ការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាសម្រាប់សេវាកម្មសណ្ឋាគារ ... Read More »

ពិភពលោកបើកទ្វារជាបណ្តើរៗ ក្រោយកូវីដ-១៩ថយចុះ ហើយជើងហោះហើរមកកាន់តំបន់អាស៊ានបានកើនឡើងខ្ពស់

បើទោះបីករណីឆ្លងកូវីដ-១៩នៅលើពិភពលោកនៅខ្ពស់នៅឡើយក្តីក៏ចំនួនអ្នកជំងឺធ្ងន់ត្រូវចូលព្យាបាលនៅមន្ទីរពេទ្យស្ថិតនៅកម្រិតទាបដោយសារតែការចាក់វ៉ាក់សាំងបានច្រើន ។ នៅពេលនេះប្រទេសជាច្រើនជុំវិញពិភពលោកបានបើកទ្វារជាបណ្តើរៗទទួលអ្នកទេសចរដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ។ បើទោះបីជាតំបន់ស្ថិតនៅក្នុងចំណុចកំពូលនៃការឆ្លងកូវីដ-១៩ក៏ដោយ ប៉ុន្តែប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបបានលុបវិធានការរឹតត្បិតការឆ្លងកូវីដ-១៩ ដោយអនុញ្ញាតឱ្យជួបជុំគ្នាមិនចាំបាច់ពាក់ម៉ាស់នោះឡើយ…។ ប្រទេសក្រិក បារាំង ព័រទុយហ្គាល់ ស៊ុយអែត និងន័រវេស ប្រកាសកាត់បន្ថយការធ្វើតេស្តដល់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ ។ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់លោក Olaf ... Read More »

សម្ដេចក្រឡាហោមសខេងអញ្ជើញជាអធិបតីបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១ លើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ... Read More »

ទំនិញប្រភេទសាច់បង្កកពុំមានឯកសារបញ្ជាក់ពីប្រភពច្បាស់លាស់ប្រមាណ ៣.៦តោន ត្រូវបានមន្ត្រី ក.ប.ប. ឃាត់ទុកនៅទីតាំងចែកចាយមួយកន្លែងក្នុងរាជធានីភ្នំពេញ

ភ្នំពេញ​៖​ ក្រោមការដឹកនាំសម្របសម្រួលដោយលោក ង៉ែត ចេក អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ បានចុះអង្កេតតាមដាន និងរកឃើញនូវមុខសញ្ញាផលិតផលសាច់បង្កកជាប្រភេទជើងមាន់ ... Read More »

អាមេរិកបានឡើងគម្រោងជម្លៀសមន្ត្រីស្ថានទូតចេញពីប្រទេសអ៊ុយក្រែន

.   ក្រសួងការបរទេសអាមេរិក កន្លងមកបានស្នើដល់ពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែនក្នុងរយៈពេល២៤ម៉ោង ខណៈការប្រឈមមុខតានតឹងកាន់តែខ្លាំងរវាង ទីក្រុងមូស្គូ នឹងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ សារព័ត៌មាន AP នៅថ្ងៃទី១២ខែកុម្ភៈ បានដកស្រង់ប្រភពព័ត៌មានដែលបានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានឡើងគម្រោង ជម្លៀសមន្ត្រីទូតទាំងអស់ចេញពីប្រទេសអ៊ុយក្រែន ដោយខ្លាចរុស្ស៊ីវាយប្រហារគ្រប់ពេលវេលា។ ... Read More »

ដេប៉ូប្រេងឥន្ធនៈចំនួន១១ ស្ថិតក្នុងខេត្តបាត់ដំបង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តឧត្តរមានជ័យ និងខេត្តកណ្តាល ត្រូវបានមន្ត្រី ក.ប.ប. ចាត់វិធានការតឹងរឹង

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានឱ្យដឹងនៅថ្ងៃ​សៅរ៍​ទី​១២ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ថា៖​ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ដេប៉ូប្រេងឥន្ធនៈចំនួន១១ទីតំាង ស្ថិតក្នុងស្រុករុក្ខគិរី និងស្រុកមោងឬស្សី ស្រុករមាសហែក ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន សូមគោរពអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលពានរង្វាន់ «សន្តិភាពស៊ុនហាក់» ឆ្នាំ២០២២

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពានរង្វាន់ «សន្តិភាពស៊ុនហាក់ ... Read More »