ព័ត៌មានទាន់ហេតុការណ៍៖
'

មន្ត្រីACU ម្នាក់ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទវិតិក្រម ពាក់ព័ន្ធអំពើពុករលួយ

ភ្នំពេញ ៖ លោក គី ម៉ានេរ៉ា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមស៊ើបសួរ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនមន្ត្រីអង្គភាពប្រឆាំងអំពើ ពុករលួយម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទវិតិក្រម ពាក់ព័ន្ធទៅនឹងអំពើពុករលួយ ។  ... Read More »

រថយន្ត​ឡិចស៊ីស​RX300បើកបុក​របាំងថ្មពុះចែកទ្រូង​ផ្លូវ​ក្នុងបរិវេណកោះពេជ្រ​ បណ្ដាល​ឱ្យក្រឡាប់​ផ្ងារ​ជើង​

ភ្នំពេញ​ ៖​ ​រថយន្ត​ឡិចស៊ីស​RX300មួយគ្រឿងដែលបេីកបរដោយបុរសម្នាក់​ រួមដំណេីរជាមួយនារីម្នាក់ទៀត​បានជ្រុល​ទៅ​បុក​ក្បាល​ថ្មពុះ​ចែកទ្រូង​ផ្លូវ​ បណ្ដាល​ឱ្យរថយន្ត​ក្រឡាប់​ផ្ងារ​ជើង​មួយ​ចំហៀង​រងការខូចខាត​ ​កាលពីវេលា​ម៉ោង​ ៨និង​៣០នាទីយប់​ ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ ក្នុង​បរិវេណ​មជ្ឈមណ្ឌល​កោះពេជ្រ​ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​  ។  ​  ... Read More »

Barcelona ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Aubameyang ពីក្លិបកាំភ្លើងធំ Arsenal

ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានចូលរួមជាមួយក្លិប Barcelona លើការផ្ទេរដោយឥតគិតថ្លៃ (ដោយគ្មានតម្លៃខ្លួនពេលផ្ទេរ) បន្ទាប់ពីចាកចេញពីក្រុមកាំភ្លើងធំ Arsenal ជាមួយនឹងការផ្លាស់ប្តូរនឹងត្រូវប្រកាសនៅថ្ងៃអង្គារនេះ។ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ហ្គាបុង​វ័យ​៣២​ឆ្នាំរូបនេះ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ។ Aubameyang មិនបានលេងឱ្យក្រុមកាំភ្លើងធំទេ ចាប់តាំងពីការបំពានវិន័យក្នុងខែធ្នូ ប៉ុន្តែបានស៊ុតបញ្ចូលទីបាន៩២គ្រាប់ក្នុង១៦៣ប្រកួត។Barcelona ... Read More »

ទោះបីអឺរ៉ុបមានករណីឆ្លងកូវីដ-១៩ នៅតែខ្ពស់ក៏ដោយ ក៏ប្រទេសក្នុងតំបន់មួយចំនួនបានលុបចោលរាល់វិធានការរឹតត្បិត

ក្នុងមួយសប្តាហ៍កន្លងមក តំបន់អឺរ៉ុបមានករណីឆ្លងកូវីដ-១៩ ច្រើនជាងគេ គឺជាង១០លាននាក់។ ប៉ុន្តែមានប្រទេសក្នុងតំបន់អឹរ៉ុបបានសម្រេចលុបចោលរាល់ការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩ ជាក់ស្តែងគឺប្រទេសដាណឺម៉ាក។ ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា ដាណឺម៉ាកនៅថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានក្លាយជាប្រទេសមុនគេនៅសហភាពអឺរ៉ុប (EU) ... Read More »

សាហាវពេកហើយ!!គ្រាន់តែបើកឡំប្រឺតាបុកចូលមន្ទីរពេទ្យត្រូវសន្តិសុខចាប់អ្នកបើកបរចងភ្ជាប់ជាមួយឡំប្រឺតា បង្កការភ្ញាក់ផ្អើល

ភ្នំពេញ​ ៖​ បុរសម្នាក់បើកឡំប្រឺតាមួយគ្រឿងបុកចូលមន្ទីរសម្រាកព្យាបាល និងសម្ភព មនោរម្យ ត្រូវបានសន្តិសុខយាមនៅមន្ទីរពេទ្យចាប់ចងស្លាបសេក ភ្ជាប់ជាមួយឡំប្រឺតា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ យប់ថ្ងៃទី៣១ ខែមករាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ៣៧១(សឡា) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ... Read More »

ក្រៅពីដំណាំស្រូវកសិករម្នាក់ដាំដំណាំកសិផលវិលជុំទទួលផលផ្គត់ផ្គង់ក្នុងគ្រួសារ

ខេត្តបន្ទាយមានជ័យ ៖ ក្រៅពីការប្រកបការដាំដុះស្រូវកសិករមួយគ្រួសារបានដាំបន្លែដើម្បីផ្គត់ផ្គងក្នុងគ្រួសារ និងតម្រូវការទីផ្សារបើទោះបន្លែមួយភាគមានការនាំចូលពីប្រទេសជិតខាង ក៏តម្រូវការបន្លែដែលដាំដោយដៃកសិករខ្មែរក្នុងស្រុក នៅតែជាអាទិភាពរបស់ប្រជាពលរដ្ឋ ដែលភាគច្រើនមិនប្រើប្រាស់ជីគីមីនាំឲ្យប៉ះពាល់ដល់សុខភាព។ លោកលឹម ថេង អាយុ ៥៣ ឆ្នាំមានប្រពន្ធឈ្មោះស្រី អោន ជាប្រជាកសិកររស់នៅភូមិបត់ត្រង់ឃុំបត់ត្រង់ ស្រុកមង្គលបូរី ... Read More »

អុីរ៉ង់៖ ការលុបទណ្ឌកម្មជារឿងដ៏សំខាន់សម្រាប់ពិភាក្សាស្តីពីកម្មវិធីបរមាណូ

រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ បានបញ្ជាក់កាលពីថ្ងៃទី៣១ខែមករាថា ការលុបទណ្ឌកម្មទាំងឡាយគឺជាកត្តាដ៏សំខាន់សម្រាប់កិច្ចពិភាក្សា ឈានដល់កិច្ចព្រមព្រៀងស្តីពីកម្មវិធីបរមាណូ ក៏ដូចជាដំណើរការឡើងវិញនូវកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតក្នុងទីក្រុងតេអេរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់លោក Saeed Khatibzadeh បញ្ជាក់ថា«បញ្ហាសំខាន់ និងជាបញ្ហាចម្បងបំផុតស្ថិតនៅទីនោះនៅឡើយ គឺការលុបទណ្ឌកម្ម ។ ទាំងនោះហើយទើបកិច្ចព្រមព្រៀងមិនទាន់សម្រេចបាននៅឡើយទេ»។ ... Read More »

ប្អូនស្រីបង្កើតរ៉េត សារីតា ដាក់ពាក្យប្រកួតកញ្ញាឯកចក្រវាឡកម្ពុជា២០២២គឺមានសមត្ថភាពមិនធម្មតាឡើយ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងទៅលើការប្រកាសដាក់ពាក្យចូលរួមប្រកួតកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា ២០២២ពី កញ្ញា រ៉េត ស្រីនាថ ដែលគេស្គាល់ថាជាប្អូនស្រីបង្កើតរបស់កញ្ញា រ៉េត សារីតា។ ការប្រកាសនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលហើយកាន់តែចាប់អារម្មណ៍គឺគេដឹងថានាងក៏មានសមត្ថភាពក៏មិនធម្មតាដែរ។  ទស្សនិកជននិងអ្នកគាំទ្រវិស័យកញ្ញាឯកលើកឡើងថានាងក៏នឹងក្លាយជាបេក្ខភាពដែលគួរឲ្យចាប់អារម្មណ៍ថ្មីសម្រាប់ឆ្នាំនេះព្រោះតែនាងក៏ធ្លាប់ឆ្លងកាត់ការហ្វឹកហាត់ក្នុងការដើរបង្ហាញម៉ូត និងចូលរួមប្រកួតកម្មវិធីសម្រសល់កន្លងទៅផងដែរ ពិសេសនាងទទួលបានការណែនាំច្រើនពីបងស្រីដែលធ្លាប់ទទួលបានជោគជ័យលើការងារសិល្បៈមួយចំនួននោះ។ កញ្ញា ... Read More »

ពិភពលោកមានអ្នកជាសះស្បើយពីកូវីដ-១៩ ជិត៣០០លាននាក់ហើយ

តាមតួលេខពីគេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមថ្ងៃទី១ខែកុម្ភៈ នៅទូទាំងពិភពលោកមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ជាង ២៩៨,៧លាននាក់ហើយ ប៉ុន្តែនៅមានអ្នកជំងឺកូវីដ-១៩ជាង៧៣លាននាក់ទៀតកំពុងព្យាបាលនៅទូទាំងពិភពលោក។ ចំណែកករណីឆ្លងវិញនៅទូទាំងពិភពលោកមានអ្នកឆ្លងសរុបជាង ៣៧៧លាននាក់ និងស្លាប់ជាង ៥,៦លាននាក់ ។ អាមេរិកនៅតែជាប្រទេសនាំមុខគេបង្អស់ពីករណីឆ្លងនិងស្លាប់ដោយកូវីដ-១៩ ។ ... Read More »

រថយន្តខ្នាតយក្ស១គ្រឿងដឹកឈើគ្រឿងផ្ទះចាស់ លួចបង្កប់ឈើឆៅនៅពីក្រោម បន្លំភ្នែកមហាជនដឹកបាន៣ជើង ទីបំផុតមន្ត្រីជំនាញក្របួចជាប់

ខេត្តសឹ្ទងត្រែង ៖ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ រថយន្តយីឌុប១គ្រឿង ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 4A -1401 ដឹកឈើគ្រឿងផ្ទះចាស់បង្កប់ឈើថ្មីខាងលើ ដែលមន្ត្រីជំនាញបង្ក្រាបនោះ។ ប្រភពបានផ្តល់ព័ត៌មានមកថា: មានឈ្មួញរកសុីទិញឈើផ្ទះចាស់ តែលួចបង្កប់ឈើថ្មី ... Read More »

នាយករដ្ឋមន្ត្រីកាណាដា និងរដ្ឋមន្ត្រីការបរទេសអង់គ្លេសឆ្លងកូវីដ-១៩

នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau កាលពីថ្ងៃទី ៣១ខែមករា បានប្រកាសថា លោកបានឆ្លងកូវីដ-១៩ ។ ការប្រកាសពីវិជ្ជមានកូវីដ-១៩ក្រោយប៉ុន្មានម៉ោងនោះដែលលោកនិងគ្រួសារត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ដោយបារម្ភពីសន្តិសុខនៅក្នុងទីក្រុង Otawa ដោយសារតែបាតុកម្ម។ នាយករដ្ឋមន្ត្រី Justin Trudeau ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានសមាគម ជប៉ុន-កម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន ... Read More »

PSG ធ្លាក់ចេញពីការប្រជែងពានរង្វាន់ French Cup ក្រោមថ្វីជើងក្រុម Nice ដោយ​បាល់​ប៉េណាល់ទី

     អ្នកចាំទី Marcin Bulka របស់ក្រុម Nice បានសង្គ្រោះបានបាល់ប៉េណាល់ទី ២គ្រាប់ក្នុងការប្រកួត ខណៈដែលក្រុមនេះបានទម្លាក់ក្រុមម្ចាស់ផ្ទះ Paris St Germain ក្នុងបាល់កាត់សេចក្តី ៦ទល់៥ ... Read More »

ម៉ូតូបុកគ្នាពេញទំហឹងបណ្ដាលឱ្យមនុស្ស២នាក់ស្លាប់គួរឲ្យរន្ធត់

ខេត្តកណ្ដាល ៖ មនុស្ស២នាក់បានស្លាប់បាត់បង់ជីវិតគួរឲ្យរន្ធត់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនឹងម៉ូតូនៅថ្ងៃទី​៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៤និង៤៥នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។     មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះស្លាប់មាន២នាក់ ទី១-ឈ្មោះ​ ... Read More »

ប្រទេសលោកខាងលិចបន្ថែមទណ្ឌកម្មទៅលើមន្ត្រីមីយ៉ាន់ម៉ា

ក្រោយរយៈពេល១ឆ្នាំពេញនៃការធ្វើរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា ធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងភាពចលាចល ហើយនៅពេលនេះអាមេរិក អង់គ្លេសនិងកាណាដាបានសម្រេចបន្ថែមទណ្ឌកម្មទៅលើមន្ត្រីក្នុងប្រទេសនេះមួយចំនួនទៀត។ សកម្មភាពរួមគ្នា ដោយប្រទេសសម្ព័ន្ធមិត្តអាមេរិកខាងលើនេះ គឺមានគោលដៅទៅលើមន្ត្រីយុត្តិធម៌នៅមីយ៉ាន់ម៉ាដែលកំពុងដំណើរការកាត់ក្តីលោកស្រី អោង សាន ស៊ូជី និងអតីតមន្ត្រីរដ្ឋាភិបាលមុនមួយចំនួនទៀត។ ដោយឡែក មេដឹកនាំមីយ៉ាន់ម៉ាបច្ចុប្បន្ន គឺលោក មីន ... Read More »

អភិបាលខេត្តបន្ទាយមានជ័យទទួលជួបប្រជុំពិភាក្សាជាមួយសមាគមជប៉ុន-កម្ពុជា

ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយលោក តាមឺរ៉ាក់ សឺតុមឺ នាយកសមាគមជប៉ុន-កម្ពុជា(JCA) និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន NIPPON ... Read More »

អារ៉ាប់រួមរងការវាយប្រហារដោយរ៉ុក្កែត ក្នុងពេលប្រធានាធិបតីអុីស្រាអែលបំពេញទស្សនកិច្ច

នេះជាលើកទីបីហើយក្នុងរយៈពេល១ខែកន្លងមកដែលក្រុមឧទ្ទាមហ៊ូធីវាយប្រហារទៅលើប្រទេសអារ៉ាប់រួម ក្នុងនោះមានពីរលើកវាយប្រហារសម្លាប់មនុស្ស ៣នាក់។ ប្រទេសអារ៉ាប់រួម (UAE) នៅថ្ងៃទី ៣១ខែមករា បានប្រកាសថា ក្រុមឧទ្ទាមហ៊ូធី គាំទ្រដោយប្រទេសអុីរ៉ង់ បានបាញ់រ៉ុក្កែតទៅលើប្រទេសនេះក្នុងពេលដែលប្រធានាធិបតីអុីស្រាអែល លោក Isaac Herzog បំពេញទស្សនកិច្ចជាលើកដំបូង ... Read More »

នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងទៅចូលរួមពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងទៅចូលរួមពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ រកឃើញថ្មីចំនួន​ ៣៥នាក់(​ អូមីក្រុងទាំងអស់) និង​​អ្នក​ជាសះស្បើយ​ ៩៨នាក់​ ,ខណៈ​​អ្នកជំងឺស្លាប់​គ្មាន

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០១ ខែកុម្ភៈ​​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៣៥នាក់(PCR) (​ អូមីក្រុងទាំងអស់) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៩៨នាក់ និងករណីស្លាប់​គ្មាន​។   សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ក្រសួងធនធានទឹក ៖ អាចមានភ្លៀងធ្លាក់ជាអន្លើរ ក្នុងកម្រិតពីខ្សោយទៅមធ្យម បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ចាប់ពីថ្ងៃទី៤-៨ខែកុម្ភៈ

ភ្នំពេញ ៖ ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលដូចតទៅ ៖ – ពីថ្ងៃទី២-៣ ខែកុម្ភៈ ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ – ពីថ្ងៃទី៤-៦ ខែកុម្ភៈ មានការកើតឡើងនូវឥទ្ធិពលពីរស្របគ្នា ... Read More »

ករណីឆ្លង COVID-19 កើនឡើងក្នុងចំណោមបុគ្គលិកកីឡាអូឡាំពិកដែលមកដល់ទីក្រុងប៉េកាំង

ក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ ប្រទេសចិនបានរកឃើញករណីឆ្លង COVID-19 មួយចំនួនក្នុងចំណោមមនុស្ស១១៩នាក់ដែលមានទំនាក់ទំនងជាមួយកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដោយអាជ្ញាធរបានធ្វើតេស្តដើម្បីរក្សាអ្នកចូលរួម បុគ្គលិក និងប្រព័ន្ធផ្សព្វផ្សាយដាច់ដោយឡែកពីសាធារណជន។ អ្នករៀបចំការប្រកួតបាននិយាយថា ចំនួនសរុបកាលពីចុងសប្តាហ៍បានបង្ហាញពីករណីថ្មីចំនួន៣៧នៅថ្ងៃអាទិត្យ និង៣៤នៅថ្ងៃសៅរ៍ ដោយភាគច្រើនបានធ្វើតេស្តវិជ្ជមានបន្ទាប់ពីមកដល់ព្រលានយន្តហោះ។ កាលពីថ្ងៃចន្ទ អត្តពលិកជនជាតិរុស្សី Valeria Vasnetsova ... Read More »

ការប្រារព្ធទិវាជាតិអំណាន ឆ្នាំ២០២២ ក្រោមប្រធានបទ “អំណានជួយលើកកម្ពស់គុណភាពជីវិតក្នុងសង្គមឌីជីថល”

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធីប្រឡងប្រណាំង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើសជ័យលាភីថ្នាក់ជាតិ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដើម្បីអបអរសាទរទិវាជាតិអំណានលើកទី៧ ក្រោមប្រធានបទ ... Read More »

ជិតដល់ថ្ងៃចូលរោងការនាំគ្នាជិះម៉ូតូចែកធៀបការ ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យភាគីខាងប្រុសស្លាប់ និងភាគីខាងស្រីរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ គូដណ្តឹងពីរនាក់ពេលជិតដល់ថ្ងៃចូលរោងការហើយនោះបានជួបគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យខាងប្រុសបាត់បង់ជីវិត រីឯខាងស្រីរងរបួសធ្ងន់ នាថ្ងៃសែនចូលឆ្នាំចិន វៀតណាម នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តសិរីមង្គល ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ... Read More »

ខ្សែការពារ Ramos រងរបួសសាច់ដុំ ខកខានបង្ហាញខ្លួនឲ្យក្លិប PSG

អ្នកចាត់ការទូទៅលោក Mauricio Pochettino បាននិយាយថា ខ្សែការពារកណ្តាល Paris St Germain កីឡាករ Sergio Ramos បានរងរបួសសាច់ដុំមុនការប្រកួត French Cup វគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃចន្ទពេលប្រកួតជាមួយ ... Read More »

ខឹងបបួលផឹកសុីជាមួយមិនព្រមបុរសម្នាក់បានយកដុំថ្មវាយទៅលេីស្រី្តម្នាក់បណ្តាលឱ្យរងរបួសផ្ទៃមុខ

ភ្នំពេញ ៖ នគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនបុរសម្នាក់ករណីប្រើហិង្សាដោយចេតនាយកដុំថ្មវាយទៅលេីជនរងគ្រោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២២ នៅចំណុចផ្លូវបេតុង ក្រុមទី៦ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ ... Read More »

បុរសម្នាក់បើករថយន្តលឿនពេកជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវហើយម្ចាស់ទុករថយន្តចោលគេចខ្លួនបាត់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតអស់២កង់ទៅមុខលែងរួច តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៩យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។    ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ... Read More »

សម្តេចតេជោនាយករដ្ឋមន្ត្រី អបអរសាទរប្រធានរដ្ឋ និងនាយករដ្ឋមន្ត្រីវៀតណាម

ភ្នំពេញ ៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមឆ្នាំ២០២២ – សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសន្ទនាតាមទូរស័ព្ទដាច់ដោយ ឡែកពីគ្នា ដើម្បីជូនពរជ័យឆ្នាំថ្មីដល់ លោក ង្វៀន សួនហ៊្វុក ... Read More »

សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត : រីករាយថ្ងៃចូលឆ្នាំចិន Gong Xi Fa Cai ២០២២ !

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទឺ៣១ ខែមករា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការថា, នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនដែលនឹងមកដល់នៅថ្ងៃស្អែកនេះ ខ្ញុំនិងភរិយា សូមជូនពរដល់បងប្អូនខ្មែរកាត់ចិនទាំងអស់ និងជនរួមជាតិដែលចូលរួមអបអរសាទរ ... Read More »

អភិបាលខេត្តស្វាយរៀង ៖ សូមកុំតាំងខ្លួនជាមន្ត្រីគ្រាប់ល្ពៅ​ គឺត្រូវធ្វេីជាមន្ត្រីដែលស្មោះត្រង់ចំពោះថ្នាក់ដឹកនាំ​ ចំពោះអង្គភាព​ ចំពោះការងាររបស់ខ្លួន​និងប្រជាជន

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងមានប្រសាសន៍ទៅកាន់មន្ត្រីកម្មសិក្សាថា សូមកុំតាំងខ្លួនជាមន្ត្រីគ្រាប់ល្ពៅ​ គឺត្រូវធ្វេីជាមន្ត្រីដែលស្មោះត្រង់ចំពោះថ្នាក់ដឹកនាំ​ ចំពោះអង្គភាព​ ចំពោះការងាររបស់ខ្លួន​ និងប្រជាជន។ ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីកម្មសិក្សាទាំង៦រូបដែលទេីបបានប្រឡងជាប់ក្របខ័ណ្ឌមន្ត្រីរាជការចូលបម្រើការងារក្នុងសាលាខេត្តស្វាយរៀង​ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។    ... Read More »

លោក លី កុសល ជំរុញឲ្យកីឡាករ កីឡាការិនីវាយសីបង្កើនការហ្វឹកហាត់ដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាបានសំណូមពរ និងក្រើនរំឭកដល់បណ្តាក្លិប សម្ព័ន្ធកីឡាវាយសីទាំងអស់ សូមបង្កើនការហ្វឹកហាត់ និងរៀនសូត្រពង្រឹងជំនាញបន្តទៀត ដើម្បីជំរុញឲ្យប្រភេទកីឡាវាយសីកាន់តែមានសក្តានុពល និងបទពិសោធន៍ល្អៗបន្ថែមទៀត ហើយអាចចូលរូបគ្រប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសត្រៀមលក្ខណៈបណ្តុះបណ្តាលកីឡាករ ... Read More »