ព័ត៌មានទាន់ហេតុការណ៍៖
'

Man Utd ​ហ៊ានឲ្យថ្លៃ១០០លានផោនទៅ West Ham ដើម្បីនាំយកខ្សែបម្រើ​ Declan Rice

ក្លិបបិសាចក្រហម Manchester United មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែបម្រើការពារ Declan Rice ពីក្លិបញញួរធំWest Ham ដោយហ៊ានឲ្យថ្លៃរហូតដល់១០០លានផោនប្រសិនបើកីឡាករ និងក្លិបផ្តល់ឲ្យនៅរដូវក្តៅនេះ។ គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លិបបិសាចក្រហម Man United លោក Ralf ... Read More »

អភិបាលខេត្តកំពង់ធំ ៖ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវតែរឹតបន្ដឹងឱ្យបានម៉ឺងម៉ាត់

ខេត្តកំពង់ធំ ៖  បើយោងតាមប្រភពពី ៖ រដ្ឋបាលខេត្តកំពង់ធំ បានបញ្ជាក់ឱ្យដឹងថា លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ថ្លែងថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវតែរឹតបន្ដឹងឱ្យបានម៉ឺងម៉ាត់។ លោកថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី៣ ... Read More »

ក្លិប Watford ច្រានចោលការអះអាងរបស់សេណេហ្គាល់អំពីការរារាំងកីឡាករ Sarr ក្នុងព្រឹត្តិការណ៍ប្រកួត Africa Cup of Nations

ក្លិប Watford បានច្រានចោលការចោទប្រកាន់របស់សហព័ន្ធបាល់ទាត់សេណេហ្គាល់ (FSF) កាលពីថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២ពីការរារាំងខ្សែប្រយុទ្ធ Ismaila Sarr មិនឲ្យចូលរួមប្រកួតក្នុងពានរង្វាន់ Africa Cup of Nations ... Read More »

ព្យុះព្រិលវាយប្រហារអាមេរិកធ្វើឱ្យប្រធានាធិបតីយឺតជើងហោះហើរ

អន្តរជាតិ៖ នៅថ្ងៃទី៣ខែមករា(ពេលវេលានៅអាមេរិក) មានព្យុះរដូវរងាបានបណ្តាលឱ្យមានព្រិលធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងគ្របដណ្តប់ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក និងភាគកណ្តាលមហាសមុទ្រអាត្លង់ទិក ដែលបង្ខំឱ្យទីភ្នាក់ងារសាធារណៈ និងសាលារៀនជាច្រើនត្រូវបិទទ្វារ យន្តហោះមិនអាចហោះហើរបាន ហើយមនុស្សរាប់ពាន់នាក់ធ្លាក់ក្នុងស្ថានភាពគ្មានថាមពលប្រើប្រាស់។ ក្រសួងឧតុនិយមអាមេរិកបានប្រកាសថា ព្យុះព្រិលមានកម្រាស់ដល់ទៅ ១២-២៥សង់ទីម៉ែត្រ រួមផ្សំជាមួយខ្យល់ខ្លាំង មានល្បឿន៦៤គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះជាព្យុះព្រិលដំបូងបង្អស់វាយប្រហារអាមេរិកក្នុងរដូវរងាឆ្នាំនេះ។ ... Read More »

សម្តេចហេង សំរិន ជំរុញឱ្យឯកអគ្គរាជរដ្ឋទូតកម្ពុជាប្រចាំប្រទេសនានា លើកកម្កស់ផលប្រយោជន៍និងត្រូវរក្សាការពារតម្លៃជាតិជាធំ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានជំរុញដល់ឯកអគ្គរាជទូតកម្ពុជា ដែលត្រូវបំពេញ បេសកកម្មការទូតនៅក្រៅប្រទេស ត្រូវតម្កល់ប្រយោជន៍ជាតិជាធំហើយទោះក្នុងកាលៈ ទេសៈណាក៏ដោយ ត្រូវរក្សាការពារនិងលើកតម្លៃជាតិជានិច្ច។ សម្តេចបានលើកឡើងថា ក្នុងនាមជាឯកអគ្គរាជទូតត្រូវបង្ហាញនិងប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ  និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ផ្សព្វផ្សាយឱ្យបរទេសស្គាល់កម្ពុជា ឱ្យបានច្បាស់ ... Read More »

លោក កែវ រ៉េមី ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាតំណាង កម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាល អាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស(អាយឆា)

ភ្នំពេញ ៖ លោក កែវ រ៉េមី ប្រធានគណកម្មាធិការសិទ្ធិមនុស្សត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាតំណាងកម្ពុជា ប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុក សិទិ្ធមនុស្ស ហៅកាត់ថាអាយឆា សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ដល់២០២៤។ សូមបញ្ជាក់ថា, បើយោងតាមលិខិតជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ជម្រាបជូនដល់រដ្ឋមន្ត្រីក្រសួងការបរទេស និងប្រធាន ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៣ ខែមករា​!​ អប់រំផ្សព្វផ្សាយច្បាប់​ ៤៥ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ២២០នាក់ (យានយន្ត ១៦៥គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៤ ខែមករា​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៣ ខែមករា​ ឆ្នាំ​២០២២​។  ​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រជុំទ្វេភាគីជាមួយអគ្គមេបញ្ជាការកងទ័ពសិង្ហបុរី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាជាមួយ ឧត្តមសេនីយ៍ឯក មែល វីនអុង អគ្គមេបញ្ជាការកងទ័ពសិង្ហបុរី តាមប្រព័ន្ធវីដេអូ។  ... Read More »

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ទិសដៅអាទិភាពចំពោះមុខសម្រាប់កងទ័ព គឺការការពារ ជាតិ សាសនា ព្រះមហាក្សត្រ

ខេត្តកំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានមានប្រសាសន៍ថា,  ទិសដៅអាទិភាពចំពោះមុខសម្រាប់កងទ័ព គឺការការពារ ជាតិ សាសនា ព្រះមហាក្សត្រ ... Read More »

យុវជនម្នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូបុករបាំងថ្មពុះចែកទ្រូងផ្លូវ

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ខណៈដែលបើកម៉ូតូលឿនពេកជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងថែមទៀត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ... Read More »

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី៥ – ១១ ខែមករា ឆ្នាំ២០២២ អាចមានភ្លៀងក្នុងកម្រិតផ្សែងក្រូច

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៥ – ១១ ខែមករា ឆ្នាំ២០២២ អាចមានភ្លៀងក្នុងកម្រិតផ្សែងក្រូច។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ... Read More »

ព័ត៌មានបន្ថែម ៖ មុនលោតសម្លាប់ខ្លួនពីជាន់ទី៣៩ នារីជនជាតិចិនបានទិញថ្នាំសណ្តំមួយស្បោង និងស្រាបៀរមួយដប

ភ្នំពេញ ៖ នារីជនជាតិចិនម្នាក់បានលោតសម្លាប់ខ្លួនពីលើអគារ យៀគ ថៃ ជាន់ទី ៣៩ ស្ថិតនៅតាមមហាវិថីព្រះនរោត្តម ក្រុម៦៣ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាលឱ្យបាត់បង់ជីវិត កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ... Read More »

ពិតជាសាហាវព្រៃផ្សៃពេកណាស់! ឪពុកចិត្តតិរច្ឆានខឹងអីដល់ថ្នាក់អារ.កសម្លាប់កូនតូចមិនដឹងអី ដូចអារ.កសម្លាប់សត្វធាតុ

ខេត្តរតនគិរី ៖ ឪពុកចិត្តតិរច្ឆានសាហាវព្រៃផ្សៃ ដាច់ចិត្តយកកាំបិតផ្គាក់មកអារ.កកូនស្រីបង្កើតរបស់ខ្លួនសម្លាប់ផ្តាច់សង្ខារក្បាលដាច់ចេញពីខ្លួនគួរឱ្យរន្ធត់បំផុត។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទីព្រឹក ... Read More »

សម្តេចតេជោ ហ៊ុនសែន អញ្ជើញសម្ភោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សេរីសោភ័ណ) ដែលមានប្រវែង ៨៤,៧៤គ.ម នៅថ្ងៃទី១០ ខែមករា !

ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង បានសេចក្តីជូនដំណឹង ស្តីពីការបិទចរាចរណ៍ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវវាងក្រុង ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៥ ភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល រហូតដល់ចំណុចប្រសព្វជាមួយផ្លូវស្របអាងម៉ាឈិត ឆ្ពោះទៅអាងកំពីងពួយ រយៈពេលមួយព្រឹក ចាប់ពី ០៤:០០នាទី ... Read More »

រដ្ឋបាលខេត្តសៀមរាប រៀបចំយុទ្ធនាការសម្អាតបរិស្ថាន ក្រោមប្រធានបទ “ទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ”

ខេត្តសៀមរាប ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់អោយដឹងថា, កាលពីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅសួនច្បារមុខព្រះរាជដំណាក់ បានរៀបចំកម្មពីធីយុទ្ធនាការសម្អាតបរិស្ថាន ក្រោមប្រធានបទ “ទីក្រុងស្អាត បរិស្ថានល្អ  សុខភាពល្អ” ក្រោយពិធីស្វាគមន៍ចូលឆ្នាំសកល ... Read More »

នារីជនជាតិចិនម្នាក់ធ្លាក់ពីលើអគារយៀកថៃ ស្លាប់ដោយមិនដឹងពីមូលហេតុ

ភ្នំពេញ៖ នារីជនជាតិចិនម្នាក់ត្រូវបានគេឃើញធ្លាក់ពីលើអគារដ៏ខ្ពស់ស្លាប់ភ្លាមៗនៅទីតាំងកើតហេតុ។  ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៤រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចន្លោះអគារដឺព្រីនស៍ផ្លាហ្សា និងអគារយៀកថៃ តាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាកើតហេតុស្រាប់តែមាននារីជនជាតិចិនម្នាក់ធ្លាក់ពីលើអគារមកដល់ដីបណ្ដាលឱ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនទៅអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន ហើយបន្ទាប់មកគេឃើញមានវត្តមានកម្លាំងនគរបាលជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះដល់ទីតាំងកើតហេតុដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុឱ្យបានច្បាស់លាស់។ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនា

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីហិង្សាដោយចេតនាជម្លោះពាក្យសំដី។ ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ៧និង១០នាទីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខមណ្ឌលសុខភាពប្រាសាក់ ស្ថិតនៅភូមិ គយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ប៉ែន សុភាព ... Read More »

កម្ពុជាបានក្លាយជាប្រធានអាស៊ានផ្លូវការលើកទី៣ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២

ភ្នំពេញ ៖ កម្ពុជាបានក្លាយជាប្រធានអាស៊ានផ្លូវការលើកទី៣ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ នេះជាការថ្លែងបញ្ជាក់អោយដឹងពី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រលប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។  លោក ... Read More »

ឆ្នាំ២០២១ ប្រទេសប៉ាណាម៉ា ចាប់បានគ្រឿងញៀនដល់ទៅ ១២៨តោន

ប្រធានាធិបតីប៉ាណាម៉ា លោក Laurentino Cortizo បានប្រកាសថា ប្រទេសតំបន់អាមេរិកកណ្តាលមួយនេះចាប់បានគ្រឿងញៀនហូតដល់ទៅ ១២៨តោននៅក្នុងឆ្នាំ២០២១ គឺច្រើនជាងឆ្នាំ២០១៩ដល់ទៅ ៤៣%។ ប៉ាណាម៉ា ជាទីតាំងកណ្តាលក្នុងការជួញដូរគ្រឿងញៀនដែលបានផលិតនៅអាមេរិកខាងត្បូងភាគច្រើនជាកូកាអុីននាំចូលពីប្រទេសកូឡុំប៊ីមកអាមេរិក។ មន្ត្រីប៉ាណាម៉ាបានបញ្ជាក់ថា ការជួញដូរគ្រឿងញៀនពីកំពង់ផែតំបន់សមុទ្រ Caribe ទៅកាន់អឺរ៉ុបក៏បានកើនឡើងផងដែរ។ ... Read More »

រំជួលចិត្តក្រោយឃើញសំណេរ តារាចម្រៀង នាង គន្ធា ជាប្អូន នឹងវិលមកច្រៀងវិញតែឯង

ខេត្តបាត់ដំបង៖ មរណភាពរបស់តារាចម្រៀងនាងប្រាក់សុគន្ធ ម្ចាស់បទ”បេះដូងចេះស្រវឹង”  បានធ្វើឲ្យទស្សនិកជនជាច្រើនសម្តែងការសោកស្តាយ និងមិនទាន់អស់ចិត្តនៅឡើយ។ កាន់តែក្តុកក្តួលអួលដើមក គឺក្រោយពីនាងគន្ធា ជាប្អូន បានសរសេរសំណេរខ្លីមួយបន្ថែមទៀតនៃការធ្វើដំណើរពីទឹកដីកំណើតនៃស្រុកសំឡូតខេត្តបាត់ដំបងមកច្រៀងវិញតែម្នាក់ឯង។    គេចាំបានថាបងប្អូនអ្នកចម្រៀង គឺកញ្ញា នាង គន្ធា និងលោក ... Read More »

OPEC បោះឆ្នោតជ្រើសរើសប្រធានថ្មី

អង្គការនៃប្រទេសនាំចេញប្រេង The Organization of Petroleum Exporting Countries (OPEC) នៅថ្ងៃទី៣ខែមករាឆ្នាំ២០២២នេះបានប្រកាសថា បណ្តារដ្ឋមន្ត្រីប្រទេសជាសមាជិកទាំង១៣ប្រទេសបានជួបប្រជុំគ្នាដើម្បីបោះឆ្នោតជ្រើសរើសប្រធានថ្មី ។ បេក្ខភាពមកពីប្រទេសគុយវ៉ែត ទទួលបានការគាំទ្រខ្ពស់ពីបណ្តាប្រទេសជាសមា ជិក។ តាមសារព័ត៌មានរ៉យទ័រ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ កុមារ និងយុវវ័យ អាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំទទួលបាន ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូស ទី៣ ហើយនៅថ្ងៃទី០៣ ខែមករាឆ្នាំ២០២២នេះ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងដំណើរការ ចាក់វ៉ាក់សាំងដូសទី៣ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូរីដ-១៩ ដូសទី១ និងដូសទី២រួច ហើយមានគម្លាតរយៈពេល ចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់ដូសទី២ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ... Read More »

បារាំងធ្វើជាប្រធានប្តូរវេនក្រុមប្រឹក្សាសហភាពអឺរ៉ុបជាមួយនឹងចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច

ប្រទេសបារាំងបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប(EU)នៅដើមឆ្នាំ២០២២នេះ។ នេះជាលើកទី១៣ហើយដែលបារាំងបានកាន់តំណែងនេះចាប់តាំងពីការបង្កើតសហភាពអឺរ៉ុបមក។ ក្នុងតំណែងជាប្រធាន បារាំងនឹងអនុវត្តគោលនយោបាយមួយចំនួនទៅតាមរដ្ឋធម្មនុញ្ញអឺរ៉ុប ក៏ដូចជាដោះស្រាយបញ្ហានយោបាយមួយចំនួននៅក្នុងប្រទេសជាសមាជិក។ តាមគម្រោង មួយអាណត្តិប្រធានប្តូរវេនក្រុមប្រឹក្សាសហភាពអឺរ៉ុប មានរយៈពេល៦ខែ និងមានព្រឹត្តិការណ៍ជិត៤០០ បានឡើងគម្រោងរៀបចំឡើងនៅក្នុងប្រទេសបារាំង បែលហ្ស៊ិកនិងប្រទេសជាសមាជិក មុនពេលបារាំងប្រគល់តួនាទីជាប្រធានប្តូរវេនបន្តទៅឱ្យសាធារណរដ្ឋឆេកនៅពាក់កណ្តាលឆ្នាំ២០២២នេះ។ ក្នុងនាមជាប្រធាន បារាំងបានកំណត់គោលដៅអភិវឌ្ឍន៍ខ្លាំងក្លា និងជួយគ្នាទៅវិញទៅមក។ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បានបន្តដំណើរ អញ្ជើញមកពិនិត្យសួនឧស្សាហកម្មកសិកម្មហ៊ុង ថៃ ដែលមានទីតាំងក្នុងមជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម និងឡូជីស្ទីកច្រវាក់ឃ្លាំងត្រជាក់ ហ៊ុន ទី កម្ពុជា

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃចន្ទ ១កើត  ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីបានអញ្ជើញចូលរួមជាកិត្តយសក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុទៅកាន់ខេត្តកោះកុង ប្រវែង១៤៨គីឡូម៉ែត្រ ... Read More »

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ា

ភ្នំពេញ ៖ យោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីគោរពមងារឧកញ៉ា តាមប្រព័ន្ធវិដេអូ Zoom ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះត្រួតពិនិត្យការដ្ឋានអនុវត្តគម្រោងទំនប់អូរទេ និងការដ្ឋានស្តារ កែលម្អឡើងវិញអាងទំនប់លើ និងទំនប់ក្រោម ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្គត់ផ្គង់ទឹកដ៏ចាំបាច់និងបន្ទាន់បំផុត

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ លោក លឹម គានហោ ... Read More »

ករណីក្រុមហ៊ុន លី ឈួង ដោយសារការនាំគ្នាស៊ិះស៊ុះបំផ្លាញថវិការដ្ឋ ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ សម្តេចតេជោ ហ៊ុន សែន ប្រកាសគ្រោងធ្វើសវនកម្មលើគម្រោងនានារបស់ខេត្ត បើរកឃើញមិនប្រក្រតីនៅខេត្តណាមួយ អភិបាលខេត្តអាចនឹងមានបញ្ហា !

ខេត្តកោះកុង ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ឲ្យលុបចោលគម្រោងទាំងអស់(គម្រោងមិនទាន់អនុវត្ត) ដែលធ្វើជាមួយក្រុមហ៊ុន លី ឈួង ដោយសារការនាំគ្នាស៊ិះស៊ុះបំផ្លាញថវិការដ្ឋ។  សម្តេចបញ្ជាក់ដោយម៉ឺងម៉ាត់ថា បើធ្វើជាមួយក្រុមហ៊ុន លី ឈួង ហើយ ... Read More »

អគ្គិភ័យឆេះឡសម្ងួត និងពោតជាង២០តោនបង្កការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រ

     ខេត្តប៉ៃលិន ៖ មានអគ្គិភ័យមួយបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២២ នៅក្នុងសៃឡូ ដែលស្ថិតនៅភូមិប៉ាងរលឹម សង្កាត់​អូ​តា​វ៉ៅ ក្រុង. ខេត្ត​ប៉ៃលិនដោយបំផ្លាញឡសម្ងួត​ពោតមួយខ្នងនិងបណ្តាលឲ្យខូចខាតគ្រាប់​ពោត​ចំនួន២០តោន និងសម្ភាមួយចំនួន ដោយសារឆ្លងចរន្តអគ្គិសនី។ ... Read More »

សេដ្ឋកិច្ចសិង្ហបុរីកើនឡើងដល់ទៅ៧,២%ក្នុងឆ្នាំ២០២១

សិង្ហបុរី៖ តាមតួលេខរបស់ក្រសួងពាណិជ្ជកម្មសិង្ហបុរី បានប្រកាសនៅថ្ងៃទី៣ខែមករាថា សេដ្ឋកិច្ចប្រទេសនេះបានកើនឡើងដល់ទៅ៧,២% នៅក្នុងឆ្នាំ២០២១ ។ នេះគឺជាការងើបឡើងវិញសេដ្ឋកិច្ចជាតិដែលរងការប៉ះពាល់យ៉ាងខ្លាំងដោយសារកូវីដ-១៩ មិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៦៥មកទល់ពេលនេះ។ សិង្ហបុរី បានធ្លាក់នៅក្នុងវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅក្នុងឆ្នាំ២០២០ ដោយសារតែការបិទព្រំដែន និងបិទទីតាំងសេដ្ឋកិច្ចនានា នាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងទេសចរណ៍។ ប៉ុន្តែនៅក្នុងត្រីមាសទី៤ឆ្នាំ២០២១ សេដ្ឋកិច្ចសិង្ហបុរីបានកើនឡើងរហូតដល់ទៅ៥,៩% ... Read More »

ម៉ូតូ២គ្រឿងបុកគ្នារងរបួស៤នាក់ផ្អើលអ្នកភូមិទាំងយប់នៅក្រុងស្វាយរៀង

ខេត្ដស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្អើលអ្នកភូមិទាំងយប់ដោយសារម៉ូតូ២គ្រឿងបុកគ្នានៅផ្លូវបំបែកជាបួន បណ្ដាលអោយមនុស្ស៤នាក់របួសធ្ងន់ស្រាលត្រូវបានដឹកមកសង្គ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២២ នៅចំណុចលើផ្លូវបំបែកលេខ ២០៩ ស្ថិតក្នុងភូមិ រោងបន្លែ សង្កាត់ ... Read More »