ព័ត៌មានទាន់ហេតុការណ៍៖
'

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានី ចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកា ករណីរំលោភលើទំនុកចិត្ត

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥:២៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត។ សូមបញ្ជាក់ថា, នគរបាលបានបញ្ជាក់នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៥:២៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ... Read More »

រមាំងសត្វកម្រនៅលើពិភពលោកស្ថិតក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស និងក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតពូជ

ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា, សត្វរមាំងត្រូវបានចុះក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ នៅកម្ពុជាត្រូវបានគេស្គាល់ថាជាប្រទេសដែលធ្លាប់មាន សត្វរមាំងប្រភេទ Cervus Siamensis ច្រើនកាលពីមុន តែប្រភេទសត្វនេះបានធ្លាក់ចុះចំនួនជាបន្តបន្ទាប់ដោយសារតែកត្តាគំរាមកំហែងផ្សេងៗដូចជាការបរបាញ់ ... Read More »

សមត្ថកិច្ចស្រុកកំរៀងចុះបង្ក្រាបល្បែងឆ្នោតដុះស្លែឃាត់ខ្លួនម្ចាស់ទីតាំងចំនួន០៧នាក់

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបានបញ្ជាក់ឲ្យដឹងថា÷ លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់ខាងលើនេះជាការអនុវត្តតាមវិធានការទប់ស្កាត់បទល្មើស និងល្បែងស៊ីសងគ្រប់ប្រភេទ ក្រោមការដឹកនាំបញ្ជាពី លោក សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ការអនុវត្តបង្ក្រាបធ្វើឡើងនៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១ឃាត់ខ្លួនបានស្ត្រីចំនួន ៧ ក្នុងចំណុចឃុំចំនួន ... Read More »

អាជ្ញាធរមីន អំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ច បន្តផ្សព្វផ្សាយអប់រំអំពីមីន និងសំណល់ជាតិផ្ទុះ

ខេត្តប៉ៃលិន ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអំពាវនាវឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចទាំងអស់ បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំ អំពីគ្រាប់មីន និងសំណល់ជាតិផ្ទុះ ដែលសេសសល់ពីសង្រ្គាមឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ ជាពិសេសត្រូវធ្វើសេចក្តីរាយការណ៍ជាប្រចាំជូនដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត-ក្រុង ... Read More »

អភិបាលខេត្តពោធិ៍សាត់ជួបប្រជុំជាមួយម្ចាស់គម្រោងកែលម្អផ្លូវ និងប្រព័ន្ធលូក្នុងក្រុងពោធិ៍សាត់ ដើម្បីពន្លឿនឲ្យបានឆាប់រហ័ស

ខេត្តពោធិ៍សាត់ ៖ ដោយពិនិត្យឃើញការស្ថាបនាប្រព័ន្ធលូ និងផ្លូវក្នុងក្រុងពោធិ៍សាត់សព្វថ្ងៃ កន្លែងខ្លះដាក់លូរួចហើយមិនប្រញាប់ធ្វើផ្លូវ នាំឲ្យពេលភ្លៀងម្ដងៗដីហូរចូលក្នុងលូវិញ និងបង្កការលំបាកខ្លាំងក្នុងការធ្វើដំណើរ ដូច្នេះលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជួបប្រជុំពិភាក្សាការងារជាមួយម្ចាស់គម្រោងកែលម្អផ្លូវ និងប្រព័ន្ធលូក្នុងក្រុងពោធិ៍សាត់ ដើម្បីពន្លឿនការស្ថាបនាឲ្យបានឆាប់រហ័ស ។ ... Read More »

លោកយាយស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ១០លាន ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នូវថវិកាចំនួន ១០លានរៀល និងសម្ភារៈមួយចំនួនទៀត

ខេត្តសៀមរាប៖ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ១០លាន ទទួលបានអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ សូមបញ្ជាក់ថា, នៅរសៀលថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

លោក ឃួង ស្រេង ហាមមិនឲ្យបើក ខារ៉ាអូខេ និងក្លឹបកម្សាន្ដ បើទោះបី អាហារដ្ឋាន និងបៀរហ្គាឌិនត្រូវបានបើកឲ្យដំណើរការយ៉ាងណាក្ដី

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយជំរុញ ឲ្យអាជ្ញាធរខណ្ឌទាំង ១៤និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការ នៃការហាមមិនឲ្យបើកអាជីវកម្ម ខារ៉ាអូខេនិងក្លឹបកម្សាន្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បើទោះបីអាហារដ្ឋាន បៀរហ្គាឌិនត្រូវបានបើកឱ្យដំណើរការជាប្រក្រតីឡើងវិញក៏ដោយ។ ... Read More »

អភិបាលស្រុកបន្ទាយស្រី សូមគោរពជម្រាប និងបង្ហាញពីអត្តសញ្ញាណរបស់ក្មេងប្រុសម្នាក់ឈរដោះស្បែកជើង ពាក់ម៉ាស់ និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹង-ក នេះ ជូនសម្តេច និងសាធារណៈជនមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់

ខេត្តសៀមរាប ៖ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រលប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានលើកឡើងថា, ដោយមានសំណួរច្រើនពាក់ព័ន្ធទៅនឹងអត្តសញ្ញាណរបស់ក្មេងប្រុសនៅក្នុងស្រុកបន្ទាយស្រីម្នាក់ ឈរដោះស្បែកជើង ពាក់ម៉ាស់ និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ... Read More »

ប្រទះឃើញសាកសពបុរសម្នាក់ ត្រូវគេសម្លាប់យកមកលាក់គ្របស្លឹកឈើជិត ទំនងជារឿងគំនុំ

ខេត្តស្ទឹងត្រែង: ប្រទះឃើញបុរសវ័យចំណាស់ម្នាក់ដេកស្លាប់ នៅក្រោមស្លឹកឈើដែលគេគ្របជិត ប្រហែលជារឿងគំនុំក្រោយសម្លាប់រួច ត្រូវបានឃាតក យកមកលាក់ចេតនាបំបាត់ភ័ស្តុតាង។ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ទើបគេរកឃើញនៅវេលាម៉ោង១២,០០នាទី ស្ថិតក្នុងចំណុចភ្នំរមៀត ភូមិសាស្ត្រកោះកេរ្ត៍ ... Read More »

នគរបាលវរសេនាតូចការពារព្រំដែនគោកឃាត់ខ្លួនពលករបម្រុងលួចឆ្លងដែនចំនួន៣១នាក់ ២គោលដៅ ក្នុងថ្ងៃតែមួយ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ០២គោលដៅក្នុងថ្ងៃតែមួយ សរុបចំនួន ៣១នាក់ ស្រី១៦នាក់ ក្នុងភូមិសាស្ត្រ ឃុំគោករមៀត ស្រុកថ្មពួក ដែលមានបំណងទៅធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត។ នៅវេលាម៉ោង១០យប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។ លោកអនុសេនីយ៍ត្រី ... Read More »

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន បង្ហាញមុខជនសង្ស័យ៥នាក់ និងគ្រឿងញៀនជាង៥មុឺនគ្រាប់

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២១នេះកម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើការបង្ហាញមុខជនសង្ស័យចំនួន៥នាក់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀនជាង៥មុឺនគ្រាប់។ គួររំលឹកឡើងថាកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង១០:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៧) ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សឿង ... Read More »

Update ៖ ព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្ម ឥស្សរជនដែលមាន ”សញ្ជាតិខ្មែរតែមួយគត់”

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤នាថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០២១។ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា៖ នាព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទី ... Read More »

បែកកង់រថយន្ត​ក្រឡាប់ចូលក្នុងប្រឡាយទឹក​បណ្តាលឱ្យមនុស្ស៧នាក់​ស្លាប់​នៅស្រុកដងទង់ ខេត្តកំពត

ខេត្ត​កំពត៖ បេី​យោង​តាម​ប្រភពព័ត៌មាន​បឋម​ បានឱ្យដឹងថា​ នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅលើផ្លូវជាតិលេខ៤១ ក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត​ បណ្ដាល​ឱ្យ​មនុស្ស​យ៉ាងហោចណាស់ចំនួន៧នាក់ បានស្លាប់។ ប្រភពដដែលបន្តថា​ មុនពេលកេីតហេតុ​គេឃើញ​រថយន្តរងគ្រោះបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ... Read More »

សង្ស័យរឿងលុយកាក់! សូដា នីតា ព្រមានទៅ សឿ សុធារ៉ា ថាដីកាកោះនឹងទៅដល់កន្លែងថត បើមិនចេញមុខដោះស្រាយ

ភ្នំពេញ៖ ទើបនឹងស្ងប់ស្ងាត់ករណីនៃការលេចចេញរឿងរ៉ាវចម្រូងចម្រាស់ប្រាក់កាក់ជាមួយ អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុងមិនទាន់បានប៉ុន្មានផងស្រាប់តែពេលនេះ តារាសម្តែងស្រី សឿ សុធារ៉ា លេចចេញករណីថ្មីមួយជាមួយអ្នកនាង សូដានីតា ដែលគេសង្ស័យថាជារឿងលុយកាក់។  ផ្តើមតឹងសរសៃកលើបណ្តាញសង្គមក្រោយពីតារាសម្ដែង សូដា នីតា ព្រមានទៅកាន់តារាស្រីអ្នកនាង ... Read More »

គ្រោះទឹកជំនន់ឆ្នាំនេះ ធ្វើឲ្យខូចខាតដំណាំកសិកម្មទាំងស្រុងជាង ៥៥,០០០ ហិកតា

ភ្នំពេញ៖ បញ្ហាគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តនាពេលថ្មីៗនេះ បានធ្វើឲ្យ ប៉ះពាល់ខូចខាតដំណាំកសិកម្ម ដំណាំសាកវប្បកម្ម នឹងដំណាំឧស្សាហ៍កម្ម អស់ទាំងស្រុងប្រមាណជាង ៥៥,០០០ហិកតា នេះមិនរាប់បញ្ចូលទាំងគ្រោះ រាំងស្ងួតនោះទេ។ យោងតាមរបាយករណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញថា គិតត្រឹម ថ្ងៃទី២៨ ខែតុលា ... Read More »

ឃាត់ខ្លួន​ចោរឆក់​កាបូប​បាន​២​នាក់ ឯ ម្នាក់ទៀតរត់គេចខ្លួនពេលធ្វើសកម្មភាព

​ភ្នំពេញ​៖ ជនសង្ស័យ២នាក់ត្រូវបានចាប់ខ្លួន នេះបេី​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ខណ្ឌទួលគោក​ នៅថ្ងៃអង្គារ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២១។  សមត្ថកិច្ចបានឱ្យដឹងថា​ ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ក្រសួងមហាផ្ទៃ​ ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌទួលគោក​បានដេញតាម​ចាប់ឃាត់ខ្លួនជនសង្ស័យ​២​នាក់ ក្នុងចំណោម​បក្សពួក​៣​នាក់បាន​ភ្លាមៗ ខណ​:​ពួកគេជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​យកកាបូបពី​នារី​ម្នាក់​នៅ​ចំណុច​ភ្លើងស្តុ​ប​ដេ​អិន ។ ករណីនេះបានកើតឡើងកាលពី​វេលា​ម៉ោង​ជិត​៨យប់​ថ្ងៃទី​១ ខែវិច្ឆិកា ស្ថិតនៅតាម​បណ្ដោយ​ផ្លូវលេខ៥២៨​ក្នុង​សង្កាត់​បឹងកក់​ទី​១ ... Read More »

ជនខិលខូចបានប្រើកម្មវិធីជំរិតទារប្រាក់ ដើម្បីវាយប្រហារប្រព័ន្ធកុំព្យូទ័ររបស់សាលារៀនជាច្រើននៅសហរដ្ឋអាមេរិក

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា,  ការវាយប្រហារតាមរយៈកម្មវិធីជំរិតទារប្រាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកាលពីមុនមក ការវាយប្រហារភាគច្រើនគឺផ្ដោតទៅលើអ្នកប្រើប្រាស់ទូទៅ ឬក្រុមហ៊ុន ប៉ុន្តែបច្ចុប្បន្ននេះ ពួកជនខិលខូចបានងាកមកធ្វើការវាយប្រហារទៅលើប្រព័ន្ធកុំព្យូទ័ររបស់រដ្ឋាភិបាលនិងមន្ទីរពេទ្យវិញ ដែលធ្វើឱ្យពួកគេអាចរកចំណូលបានច្រើនជាងមុន។ ទោះជាយ៉ាងណាក្ដី ... Read More »

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌា​ កំពុងពិចារណាលើច្បាប់ដើម្បីលុបបំបាត់សំឡេងស៊ីផ្លេដ៏រំខានមកដាក់សំឡេងឧបករណ៍តន្ត្រីវិញ

អន្តរជាតិ​៖​ បើយោងតាមទីភ្នាក់ងារព័ត៌មាន AFP រួម​ជាមួយនឹងរបាយការណ៍បន្ថែមពីបណ្តាសារព័ត៌មានក្នុងស្រុកនៅប្រទេសឥណ្ឌា​ បានចុះផ្សាយដកស្រង់សម្តីលោក Nitin Gadkira​ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌា ដែលបានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖​ «ខ្ញុំកំពុងសិក្សាពីបញ្ហា ហើយខ្ញុំគ្រោងរៀបចំពង្រាងច្បាប់មួយនាពេលខាងមុខ ដើម្បីលុបបំបាត់សំឡេងស៊ីផ្លេដ៏រំខាន តែជំនួសដោយសំឡេងឧបករណ៍តន្ត្រីឥណ្ឌា ដែលស្តាប់ទៅពីរោះ»។ ការលើកឡើងរបស់លោក ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី បានប្រកាសថា ប្រទេសអូស្ត្រាលី បានទទួលស្គាល់វ៉ាក់សាំងចិនប្រភេទ Sinopharm (Vaccine Approval-GTA) បន្ថែមលើវ៉ាក់សាំងចិន Sinovac ក្នុងការអនុញ្ញាតឱ្យដំណើរចូលប្រទេសអូស្ត្រាលី

ប្រទេសអូស្ត្រាលី ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី បានប្រកាសថា ប្រទេសអូស្ត្រាលី បានទទួលស្គាល់វ៉ាក់សាំងចិនប្រភេទ Sinopharm (Vaccine Approval-GTA)  បន្ថែមលើវ៉ាក់សាំងចិន Sinovac ក្នុងការអនុញ្ញាតឱ្យដំណើរចូលប្រទេសអូស្ត្រាលី ដោយមិនធ្វើចត្តាឡីស័ក បន្ទាប់ពីចាក់បាន២ដូសពេញលេញ។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី ... Read More »

តារាសម្តែងក្នុងរឿង”Jailbreak” លោក សាវីន ហ្វីលីព និងលោកអ៊ូ តារា លេចមុខថតស្ពតបែប Actionមួយ ដែលចាយទុនខ្ទង់ម៉ឺនដុល្លារ

ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងក្រោយពីតារាសម្តែងក្នុងភាពយន្តបែបវាយតប់ដ៏ល្បីរបស់កម្ពុជា២រូបបានបង្ហាញមុខក្នុងការសម្តែងឈុតផ្សព្វផ្សាយពាណិជ្ជកម្មបែប Action មួយរបស់ក្រុមហ៊ុនភេសជ្ជៈមួយ ដោយចាយទុនចំណាយខ្ទង់ម៉ឺដុល្លារ។ ការទម្លាយអំពីដំណឹងនេះបានធ្វើឡើងក្រោយពីរូបថតមួយចំនួនរបស់តារាសម្តែងប្រុសជើងចាស់លោក សាវិន ហ្វីលីព បានទម្លាយរូបថតលោក និងតារាក្បាច់គុណលោក អ៊ូតារាដែលគេស្កាល់ថាជាតួអង្គសំខាន់ក្នុងភាពយន្ត រឿង”Jailbreak”នោះតែម្តង។    តាមរយៈការបញ្ចេញសារនិងរូបថតរបស់តារាសម្តែងលោក សាវីន ហ្វីលីព ... Read More »

លោក ចូ បៃដិន «សុំទោស» មេដឹកនាំពិភពលោកលើការដកខ្លួន ចេញពីកិច្ចព្រមព្រៀងអាកាសធាតុ​ ចំពោះអ្វីដែលអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បានធ្វើ

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​សម្តីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែង «សុំទោស» មេដឹកនាំពិភពលោកទាំងឡាយ ក្នុង​កិច្ចប្រជុំកំពូលអាកាសធាតុពិភពលោក ... Read More »

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ និងអភិបាលរាជធានី-ខេត្ត ពិចារណាអនុញ្ញាតឱ្យកុមារា កុមារី នៅពេលចូលសាលារៀនអាចប្រើប្រាស់កាតចាក់វ៉ាក់សាំងថតចម្លង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ និងអភិបាលរាជធានី-ខេត្ត ពិចារណាអនុញ្ញាតឱ្យកុមារា កុមារី នៅពេលចូលសាលារៀនអាចប្រើប្រាស់កាតចាក់វ៉ាក់សាំងថតចម្លង ជំនួសកាតចាក់វ៉ាក់សាំងច្បាប់ដើម ធ្វើបែបនេះដើម្បីជៀសវាងការខូចខាត និងរក្សាការចាក់វ៉ាក់សាំងបានគង់វង្សល្អ។ នេះតាមរយៈសារសំឡេងសម្តេចតេជោ ហ៊ុន សែន ... Read More »

ឃាត់ខ្លួនបុរស២នាក់ផឹកស៉ីស្រវឹងដក កាំភ្លើងសម្ញែងគេឯងផ្អើលរត់ពេញហាង យីហោ« វីហ្វ្រេន »

ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌចំការមនបានចុះទៅឃាត់ខ្លួនបុរស២នាក់ខណៈដែល ពួកគេចូលទៅផឹកស៊ីនៅហាងមួយកន្លែងយីហោ « វីហ្វ្រេន » លុះស្រវឹងធ្លាក់ភ្នែកក៏ ដកកាំភ្លើងខ្លីសម្ញែងគេបង្កការភ្ញាក់ផ្អើល ដល់អ្នកអង្គុយផឹករត់ពេញក្នុងហាង យកទៅសួរនាំភ្លាមៗ។  ហេតុការណ៍ខាងលេីនេះបានកេីតឡេីង នៅវេលាម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ... Read More »

យ៉ាង​​ហោច​ណាស់ក៏មានមនុស្ស៦​នាក់​បានស្លាប់​ក្នុង​ករណី​រលំ​អគារ​ខ្ពស់​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា

​អន្តរជាតិ​៖ ​បេី​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ បានចុះផ្សាយថា​ ​មានមនុស្ស​យ៉ាង​​ហោចណាស់ចំនួន​ ៦​នាក់បានស្លាប់​ និង​មនុស្ស​រាប់​សិប​នាក់​ទៀត​កំពុងជាប់​នៅក្នុង​គំនរ​បាក់បែក​ ខណៈដែលមានករណីរលំអគារ​ខ្ពស់មួយ​ នៅ​ក្នុង​រដ្ឋធានី​ពាណិជ្ជកម្ម​ឡាហ្គោ​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​ កាលពី​ថ្ងៃ​ចន្ទ​ទី​១​ ខែវិច្ឆិកា​ ​ឆ្នាំ​២០២១​ ដែល​អគារនោះ​កំពុងតែ​សាងសង់​​។​ ​ទីភ្នាក់ងារ​ AFP​ ... Read More »

ព្រឹទ្ធសភាបើកសម័យប្រជុំវិសាមញ្ញដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣

ភ្នំពេញ៖ យោងតាមប្រភពពី៖ នាយកដ្ឋានព័ត៌មាន នៃព្រឹទ្ធសភា បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី ... Read More »

លោកឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្ដូរមុខងារ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃអង្គារ ១២ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ សេង ... Read More »

រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ បានឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល ដល់កុមារាខ្វះខាតម្នាក់នៅស្រុកបន្ទាយស្រី

ភ្នំពេញ៖ កុមារាខ្វះខាតម្នាក់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឆក់អារម្មណ៍សម្តេចតេជោហ៊ុនសែន បំផុត ដោយសារបានប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំបានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ ។ ក្រោយមកលោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល ជូនកុមារាម្នាក់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ... Read More »

អាមេរិក៖ បាញ់ប្រហារសម្លាប់មនុស្សជាច្រើនក្នុងថ្ងៃបុណ្យ Halloween ក្នុងទីក្រុង Houston

តាមប្រភពព័ត៌មានពីរដ្ឋតិចសាស បានឲ្យដឹងថា នៅថ្ងៃទី១ខែវិច្ឆិកា (ពេលវេលាអាមេរិក) មានករណីបាញ់ប្រហារសម្លា់បមនុស្ស៧នាក់ និង ១០ផ្សេងទៀតរងរបួស។ ក្រៅពីនេះនៅមានករណីបាញ់ប្រហារ១០កន្លែងផ្សេងទៀតក្នុងទីក្រុង Houston ក្នុងពេលប្រារព្ធពិធីបុណ្យ Halloween ។ សារព័ត៌មាន ABC១៣ បានផ្សាយថា ... Read More »

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាក់អំពីចំណាត់ការចំពោះយោធិននៃកងរាជអាវុធហត្ថខេត្តសៀមរាប ០១រូប បានប្រើប្រាស់អាវុធខ្លីបាញ់ផ្ចុកដី ដោយសារទំនាស់ពាក្យសម្តី នៅខេត្តសៀមរាប !

ភ្នំពេញ៖ កងរាជអាវុធហត្ថ សូមប្រកាសព័ត៌មានជូន អំពីចំណាត់ការចំពោះយោធិននៃកងរាជអាវុធហត្ថខេត្តសៀមរាប ០១រូប បានប្រើប្រាស់អាវុធខ្លីបាញ់ផ្ចុកដី ដោយសារទំនាស់ពាក្យសម្តី កាលពីវេលាម៉ោង២២និង១៥នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចការាសសាំងសូរិយា ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៨៤គ្រួសារ

ខេត្តស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមដំណើរដោយ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយស សាខា លោក ម៉ែន វិបុល ... Read More »