ព័ត៌មានទាន់ហេតុការណ៍៖
'

ចេះតែធ្វើទៅរួច ! តាមការនឹកឃើញចាក់ដីកណ្តាលផ្លូវ បង្ករអោយស្ទះចរាចរ​នៅ​ស្រុក​ កណ្ដាល​ស្ទឹង !

ខេត្តកណ្តាល៖ ម្ចាស់​ឡាន​ដឹក​ដី​ជេីងខ្លាំង​ នៅមិននៅបង្កើតរឿងចម្លែក ដឹក​ដី​មកចាក់លេីថ្នល់​បង្ករអោយស្ទះចរាចរ​នៅ​ស្រុក​ កណ្ដាល​ស្ទឹង​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បានហើយ​ ។ ប្រជាពលរដ្ឋបានលើកឡើងថា កុំចេះតែហ៊ាន​ ប្រទេស​មាន​ច្បាប់​ គ្រួសារ​មាន​វិន័យ​ ! មន្ត្រីអនុវត្តច្បាប់ស្វែងរកទាល់តែឃើញ ឃាត់ខ្លួននាំមកសាកសួរតាមនីតិវិធី។ ប្រជាពលរដ្ឋក៏សូមគាំទ្រ​ ... Read More »

បុរសជនជាតិបរទេសម្នាក់អង្គុយស្លាប់នៅលើកៅអីដោយមិនទាន់ដឹងមូលហេតុ

ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់បានចូលហូបបាយក្នុងហាងមួយកន្លែង ស្រាប់តែមានអាការៈមិនស្រួលខ្លួនរួចដាច់ខ្យល់ស្លាប់នៅលើកៅអីដោយមិនទាន់ដឹងមូលហេតុ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង២០នាទីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១១០ កែងនឹងផ្លូវលេខ៥ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ តូនី ... Read More »

សម្តេចពិជ័យសេនា៖ ក្រសួងការពារជាតិចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនកងទ័ព និងគ្រួសារកងទ័ពចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី៩ ខែសីហានេះថា ដំណើរការចាក់វាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនដល់កងទ័ព និងគ្រួសារកងទ័ព នឹងចាប់ផ្តើមនៅថ្ងៃទី៩ ... Read More »

រថយន្តបុក​ស្ត្រីជនជាតិហ្វាំងឡង់ម្នាក់លើកំណាត់ផ្លូវជាតិលេខ៣ស្លាប់ទាំង​ព្រឹក​

ខេត្តកំ​ពត៖ ស្ត្រីម្នាក់ដែលគេដឹងថាជា​ជនជាតិ​ហ្វាំ​ង​ឡង់​បាន​ស្លាប់​នៅនឹងកន្លែង ដោយសារ​ត្រូវរថយន្តបុកពេល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា​។ ហេតុការណ៍​ខាងលើនេះ បានកើត​ឡើង នៅលើ​ផ្លូវកំណាត់ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២១​។​ យោងតាមសេចក្តីរាយការណ៍ពីមន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​ទឹកឈូ បានឱ្យដឹងថាៈ ស្ត្រីរងគ្រោះក្នុង​ហេតុការណ៍​ខាងលើ ... Read More »

បើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំក្នុងខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នាសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងនៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ។ លោកអភិបាលខេត្តបានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ ... Read More »

រដ្ឋបាល​ខេត្តកំពង់ចាម៖​ ប្រកាស​រកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មីចំនួន​៣៣នាក់ ខណៈ​អ្នកជំងឺជាសះស្បើយ ៣៣នាក់​

ខេត្ត​កំពង់ចាម​៖​ រដ្ឋបាលខេត្ដកំពង់ចាម​ នៅថ្ងៃចន្ទទី​០៩ ខែសីហា​​ ឆ្នាំ​២០២១នេះ​ បានចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់,​ខណៈ​អ្នកជំងឺជាសះស្បើយ ៣៣នាក់​។ ជាក់ស្ដែង​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា​ ​ករណីជាសះស្បើយចំនួន ៣៣នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ... Read More »

ខេត្តត្បូងឃ្មុំ៖ ប្រកាស​រកឃើញអ្នកជំងឺកូវីដ-១៩ថ្មី​ ចំនួន​ ១៣នាក់បន្ថែមទៀត​,​ខណៈ​អ្នកជាសះស្បេីយ​ ៤៤នាក់​ និងស្លាប់០១នាក់​ នៅថ្ងៃទី០៨ ខែសីហា!

ខេត្ត​ត្បូងឃ្មុំ៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​រដ្ឋបាល​ខេត្ត​ត្បូង​ឃ្មុំ​ នៅថ្ងៃចន្ទទី​០៩ ខែសីហា ឆ្នាំ២០២១នេះ បា​បញ្ជាក់ពីការរកឃើញមនុស្សចំនួន ១៣នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) ខណៈ​អ្នកជាសះស្បេីយ​ ៤៤នាក់​ និងស្លាប់០១នាក់​ ដែលចេញផ្សាយដោយក្រសួងសុខាភិបាល។ ... Read More »

អាជ្ញាធរ​ខណ្ឌទួលគោក​ ចុះធ្វើតេស្ដរហ័ស​ លើបុគ្គលសណ្ឋាគារឡាក់គីស្តារសង្ស័យឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី

ភ្នំពេញ​៖​ បេី​យោង​តាម​ហ្វេសប៊ុក​ផ្លូវការ​របស់​សាលា​ខណ្ឌទួលគោក​ នៅព្រឹក​ថ្ងៃចន្ទ​ទី​០៩​ ខែ​សីហា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​៖​ កម្លាំងចម្រុះរបស់សាលារាជធានីភ្នំពេញ​ និងអាជ្ញាធរខណ្ឌទួលគោក​ សហការ​ជាមួយ​ក្រុមគ្រូពេទ្យសម្តេចតេជោ យកសំណាកលើកទី១ ដើម្បីធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ លើ បុគ្គលសណ្ឋាគារឡាក់គីស្តារសង្ស័យឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ។ ... Read More »

ក្រសួង​សាធារណការ​៖​ ការពង្រឹងគុណភាពផ្លូវថ្នល់ ដោយខិតខំយកចិត្តទុកដាក់លើការងារថែទាំផ្លូវថ្នល់ជាតិ នៅតាមបណ្តាខេត្ត គឺធ្វើឱ្យផ្លូវអាចប្រើប្រាស់បានយូរ

ភ្នំពេញ​៖​ ការពង្រឹងគុណភាពផ្លូវថ្នល់ ដោយខិតខំយកចិត្តទុកដាក់លើការងារថែទាំផ្លូវថ្នល់ជាតិ នៅតាមបណ្តាខេត្ត គឺធ្វើឱ្យផ្លូវអាចប្រើប្រាស់បានយូរ ជាការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនឆ្លងកាត់ ឱ្យកាន់តែមានភាពងាយស្រួល។ នេះបេី​យោង​តាម​ការ​បញ្ជាក់​ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃចន្ទ​ទី​០៩​ ខែ​សីហា​ ឆ្នាំ​២០២១។ នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ​ បានគូសបញ្ជាក់ថា​ ... Read More »

រដ្ឋបាល​ខណ្ឌដូនពេញ​ ចុះសម្របសម្រួលជូនក្រុមគ្រូពេទ្យសម្តេចតេជោ យកសំណាកលើកទី១ បុគ្គលិកក្រុមហ៊ុន អាណាណា កុំព្យូទ័រ ( Anana ) ចំនួនសរុប ២១នាក់

ភ្នំពេញ​៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃចន្ទ ០១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ... Read More »

អង់គ្លេសមានវ៉ាក់សាំងរក្សាទុកដល់ទៅជាង២០០លានដូស ខណៈដែលប្រទេសជាច្រើនកំពុងខ្វះ

តាមលទ្ធផលស្រាវជ្រាវមួយបានបង្ហាញឱ្យឃើញថា អង់គ្លេសមានវ៉ាក់សាំងរក្សាទុកដោយមិនប្រើប្រាស់រហូតដល់២១០លានដូស ដែលជាចំនួនយ៉ាងច្រើន ខណៈប្រទេសក្រីក្រជុំវិញពិភពលោកកំពុងតែត្រូវការវ៉ាក់សាំងចាក់ជូនពលរដ្ឋ។ តាមតួលេខរបស់ក្រុមហ៊ុនវិភាគ Airfiity បានប្រកាសឱ្យដឹងថា មានវ៉ាក់សាំងរហូតដល់ទៅ៤៦៧លាន ដូសនឹងបញ្ជូនទៅកាន់ប្រទេសអង់គ្លេសនៅចុងឆ្នាំ២០២១នេះ ។ ប៉ុន្តែអង់គ្លេសត្រូវការវ៉ាក់សាំងតែ ២៥៦លានដូសប៉ុណ្ណោះ គឺគ្រប់គ្រាន់សម្រាប់ចាក់ជូនពលរដ្ឋ ដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ។ គិតត្រឹមថ្ងៃទី៨ខែសីហា ... Read More »

ភូកេតខិតខំស្តារមុខមាត់ និងទំនុកចិត្ត ក្រោយពេលអ្នកទេសចរជនជាតិស្វ៊ីសម្នាក់ស្លាប់

មន្ត្រីថៃបានឱ្យដឹងថា បានខិតខំស្តារមុខមាត់ និងទំនុកចិត្តឡើងវិញ ក្រោយពីអ្នកទេសចរជនជាតិស្វ៊ីសម្នាក់រងការសម្លាប់ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កម្មវិធី ទេសចរណ៍”Phuket sandbox” សម្រាប់អ្នកចាក់វ៉ាក់សាំងរួចរាល់អាចទៅកម្សាន្តនៅភូកេតបាន។ បើទោះបីកម្លាំងប៉ូលិសបានខិតខំ ស្វែងរកចាប់ខ្លួនជនដៃដល់សម្លាប់អ្នកទេសចរជនជាតិស្វ៊ីស ប៉ុន្តែករណីខាងលើបានធ្វើឲ្យរូបភាពនៃសុវត្ថិភាពភូមិត្រូវបានបាត់បង់ ហើយអ្នកទេសចរនឹងមិនមានទំនុកចិត្តទៀតឡើយ ។ ស្ត្រីរងគ្រោះ អាយុ៥៧ឆ្នាំ ... Read More »

ទីក្រុង Nagasaki ប្រារព្ធខួប៧៦ឆ្នាំថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូ

នៅថ្ងៃទី៩ខែសីហា ទីក្រុងណាហ្គាសាគី បានប្រារព្ធខួប៧៦ឆ្នាំ ថ្ងៃអាមេរិកទម្លាក់គ្រាប់បែកបរមាណូមកលើទីក្រុងនេះនាថ្ងៃទី ៩ខែសីហាឆ្នាំ១៩៤៥ គឺក្រោយពេល ៣ថ្ងៃដែលអាមេរិកទម្លាក់គ្រាប់បែកបរមាណូលើកទីមួយនៅហុីរ៉ូស៊ីម៉ា។ ក្រោយពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះក្នុងការទម្លាក់គ្រាប់បែក បរមាណូ១១និង២នាទី (ពេលវេលាក្នុងតំបន់) ថ្ងៃទី ៩ខែសីហាឆ្នាំ១៩៤៥រួចមក អភិបាលក្រុងណាហ្គាសាគី លោក Tomihisa ... Read More »

បារាំងចាប់ផ្តើមអនុវត្តបណ្ណសុខភាព នៅតាមទីសាធារណៈចាប់ពីថ្ងៃទី ៩ខែសីហានេះតទៅ

ចាប់ពីថ្ងៃទី៩ខែសីហានេះទៅ ពលរដ្ឋបារាំងទាំងអស់ត្រូវតែបង្ហាញបណ្ណសុខភាពទើបអាចចូលទៅកាន់ហាងកាហ្វេ ភោជនីយដ្ឋាន និងទីប្រជុំជននានា។ ប្រធានាធិបតីបារាំងបានសម្រេចអនុវត្តច្បាប់ខាងលើដើម្បីទប់ស្កាតការឆ្លងកូវីដ-១៩ ក៏ដូចជាជំរុញឲ្យពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំង ។ រដ្ឋាភិបាលបារាំងបានសម្រេចពង្រីកការប្រើប្រាស់បណ្ណសុខាភិបាលក្នុងការធ្វើដំណើររបស់ពលរដ្ឋនៅក្នុងទីក្រុង និង ភោជនីយដ្ឋាន ហាងកាហ្វេ រោងភាពយន្ត… បើទោះបីមានការធ្វើបាតុកម្មប្រឆាំងជាច្រើននាពេលកន្លងមកក្តី។ ប្រធានាធិបតីម៉ាក្រុង សង្ឃឹមថា ... Read More »

ឥណ្ឌា៖ ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់នៅទីក្រុងមុមបៃទទួលបានការអនុញ្ញាតឲ្យធ្វើដំណើរតាមរថភ្លើង

ទីក្រុងមុមបៃនឹងប្រើប្រាស់កម្មវិធីស្មាតហ្វូន ហើយពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់នឹងប្រើប្រាស់កម្មវិធីស្គេន QR ដើម្បីបញ្ជាក់ថាបានចាក់វ៉ាក់សាំងរួចរាល់។ ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់នឹងទទួលបានការអនុញ្ញាតឲ្យធ្វើដំណើរតាមរថភ្លើងចាប់ពីថ្ងៃទី ១៥ខែសីហា។ នៅក្នុងការប្រកាសទៅកាន់ពលរដ្ឋនៅក្នុងរដ្ឋ Maharashtra ដែលមានទីក្រុងមុមបៃ អភិបាលរដ្ឋ លោក Uddhav Thackeray បានបញ្ជាក់យ៉ាងច្បាស់ថា មានកម្មវិធីនៅលើទូរស័ព្ទស្មាតហ្វូន ... Read More »

ទីក្រុងវូហានធ្វើតេស្តដល់ពលរដ្ឋ១១លាននាក់រួចរាល់ក្នុងរយៈពេល៥ថ្ងៃ

មន្ត្រីទីក្រុងវូហានបានប្រកាសឱ្យដឹងថា គ្រូពេទ្យនៃទីក្រុងនេះបានបញ្ចប់ការធ្វើតេស្តទៅលើពលរដ្ឋដែលមានជាង១១លាននាក់ ក្រោយរយៈពេលតែ៥ថ្ងៃនៃយុទ្ធនាការធ្វើតេស្តដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩បំប្លែងខ្លួនថ្មី។ សារព័ត៌មានស៊ីនហួបានដកស្រង់សម្តីលោក Li Tao មន្ត្រីជាន់ខ្ពស់នៅទីក្រុងវូហានដែលបានឱ្យដឹងថាយុទ្ធនាការធ្វើតេស្តទូទាំងទីក្រុងវូហានបានចាប់ផ្តើមឡើងនៅថ្ងៃទី៣ខែសីហា លើកលែងតែកុមារមានអាយុចាប់ពី៦ឆ្នាំចុះក្រោម ។ ទីក្រុងវូហានបានរកឃើញករណីឆ្លងកូវីដ-១៩បំប្លែងថ្មីចំនួន៣៧នាក់ និង៤១នាក់ផ្សេងទៀតមិនមានអាការនោះឡើយក្នុងពេលធ្វើតេស្ត។ ការធ្វើតេស្តជាទ្រង់ទ្រាយធំ គឺក្រោយពេលរកឃើញមានករណីឆ្លងនៅក្នុងសហគមន៍ជាថ្មីនៅថ្ងៃទី២ខែសីហា ក្រោយរយៈពេលជាង១ឆ្នាំមិនមានករណីឆ្លងកូវីដ-១៩។ ក្រុមគ្រូពេទ្យ ... Read More »

សម្ដេចក្រឡាហោម​ ស​ ខេង​ អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពី​ បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩​ ជាពិសេសវីរុសបំប្លែងថ្មី​ Delta​ នៅខេត្តបាត់ដំបង

ភ្នំពេញ៖ បើយោងតាម នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា, ទីស្ដីការក្រសួងមហាផ្ទៃ​ នាព្រឹកថ្ងៃទី០៩​ ខែសីហា​ ឆ្នាំ២០២១នេះ​ តាមប្រព័ន្ធវិដេអូសន្និសីទ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋ​មន្ដ្រី​ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង​ ... Read More »

កងកម្លាំងចម្រុះជួរមុខ របស់ទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ)

ខេត្ត​បាត់ដំបង៖​ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ​ ... Read More »

ខេត្ត​សៀមរាប​៖​ បន្ត​រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៩នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩​ចំនួន​ ១៣៩នាក់ និងស្លាប់ចំនួន០១នាក់ នៅថ្ងៃទី០៨ ខែសីហា!

ខេត្ត​សៀមរាប​៖​ បេី​យោង​តាម​សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៩​ ខែ​សីហា​ ឆ្នាំ​២០២១នេះ​ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៩នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១៣៩នាក់ និងស្លាប់ចំនួន០១នាក់ ... Read More »

លោក​ គឹម​ សន្តិភាព​៖​ បង្ហាញ​លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី៨ ខែសីហា!

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៩ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ០៨ ខែសីហា​ ឆ្នាំ​២០២១​។ ... Read More »

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ បន្តចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនកងកម្លាំងប្រដាប់អាវុធជួរមុខ និងមន្ត្រីរាជការជួរមុខ

ខេត្ត​បន្ទាយមានជ័យ​៖​ លោក​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ នៅព្រឹក​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ​ បានបន្តចាត់ចែងរៀបចំការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនកងកម្លាំងប្រដាប់អាវុធជួរមុខ និងមន្ត្រីរាជការជួរមុខ ដែលនូវសេសសល់ពីម្សិលមិញ។ នាឱកាសនោះ​ លោកអភិបាលខេត្ត​ ... Read More »

ក្រុមមាន់ខ្នាយមាស Tottenham កំពុងព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធ Lautaro Martinez មកពី Inter Milan

ក្រុមមាន់ខ្នាយមាស Tottenham កំពុងព្យាយាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់ខ្សែប្រយុទ្ធ Lautaro Martinez ដែលមានតម្លៃខ្លួន៦០លានផោនរបស់ក្លិប Inter Milan ។ Martinez មានវ័យ ២៣ឆ្នាំរកបាន៤៩គ្រាប់ក្នុង១៣២ប្រកួតសម្រាប់ក្រុម Inter Milan ចាប់តាំងពីចូលរួមពីក្រុម ... Read More »

Eliud Kipchoge របស់កេនយ៉ាការពារតំណែងជើងឯករត់ម៉ារ៉ាតុងអូឡាំពិកដោយជោគជ័យ

កីឡាករ Eliud Kipchoge បាននិយាយថា គាត់បានបំពេញក្តីសុបិនរបស់គាត់បន្ទាប់ពីបុរសជនជាតិកេនយ៉ារូបនេះបានក្លាយជាអត្តពលិកដំបូងគេចាប់តាំងពីឆ្នាំ១៩៨០ ដើម្បីរក្សាពានរង្វាន់រត់ម៉ារ៉ាតុងអូឡាំពិកនៅតូក្យូ២០២០ដោយជោគជ័យ។ Kipchoge គឺជាមនុស្សទី៣ប៉ុណ្ណោះដែលឈ្នះការរត់ម៉ារ៉ាតុងអូឡាំពិកជាបន្តបន្ទាប់ដោយប្រើរយៈពេល២ម៉ោង៨នាទី៣៨វិនាទី។ ដោយត្រូវបានគេចាត់ទុកថា ជាអ្នករត់ម៉ារ៉ាតុងដ៏អស្ចារ្យបំផុតផ្នែកបុរស ហើយកីឡាករវ័យ៣៦ឆ្នាំរូបនេះបានឆ្លងផុត១នាទីនិង២០វិនាទីនាំមុខកីឡាករ Abdi Nageeye របស់ហូឡង់។ ក្នុងការរត់ប្រណាំងដណ្តើមមេដាយសំរឹទ្ធិកីឡាករសញ្ជាតិបែលហ្ស៊ិកBashir ... Read More »

Newcastle យល់ព្រមលើកិច្ចព្រមព្រៀងយកខ្សែបម្រើ Joe Willock ពីArsenal ក្នុងតម្លៃជាង២០លានផោន

ក្លិបសារិកាព្រៃ Newcastle បានយល់ព្រមលើថ្លៃឈ្នួលជាមួយក្លិបកាំភ្លើងធំ Arsenal ក្នុងតម្លៃជាង២០លានផោនដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Joe Willock ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៩ សីហានេះ។ លោក Steve ... Read More »

អាមេរិកកើនមេដាយមាសច្រើនជាងចិនហើយ គិតត្រឹមព្រឹកថ្ងៃចន្ទទី៩ សីហានេះ

គិតត្រឹមព្រឹកថ្ងៃចន្ទ ទី៩ សីហានេះ សហរដ្ឋអាមេរិកបានឈ្នះមេដាយមាសច្រើនជាងសាធារណរដ្ឋប្រជាមានិតចិនវិញហើយ នៅក្នុងតារាងមេដាយមាសព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០។ សហរដ្ឋអាមេរិកដែលមានមេដាយសរុបច្រើន១១៣ ដោយមេដាយមាសមាន៣៩គ្រឿង, ប្រាក់៤១ និងសំរិទ្ធិ៣៣។ ចិនបានឈរលេខ២ ឈ្នះមេដាយមាស៣៨គ្រឿង, ប្រាក់៣២ និងសំរិទ្ធិ១៨គ្រឿង សរុប៨៨គ្រឿង ខណៈដែលម្ចាស់ផ្ទះជប៉ុនឈរចំណាត់ថ្នាក់លេខ៣ ... Read More »

ថ្ងៃ​នេះ​!​ កម្ពុជា​ ​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៥០៨នាក់ និង​​អ្នក​ជាសះស្បើយ​ ៦៦០នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២៣នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃចន្ទទី​០៩ ខែសីហា​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៥០៨នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦៦០នាក់ និងករណីស្លាប់​ ២៣នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​០៨ ខែសីហា​​​​ ... Read More »

ក្រសួងសាធារណការ៖ យានយន្តដឹកលើសទម្ងន់ចាប់ពី ២០% នៃទម្ងន់អនុញ្ញាត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ រើទំនិញចេញ និងឃាត់យានជំនិះទុក ១ឆ្នាំ

ភ្នំពេញ៖ មន្ត្រីប្រចាំការនៅតាមស្ថានីយជញ្ជីងអចល័តចុះផ្សព្វផ្សាយ ច្បាប់ស្តីពីផ្លូវថ្នល់ ក្នុងមាត្រា២៦ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ និងលិខិតលេខ ២៤៤១ សក.គតលទ ... Read More »

សមត្ថកិច្ចខណ្ឌចំការមនចុះបង្រ្កាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យជាស្រ្តីបាន២នាក់ ដកហូតបានវត្ថុតាងម្សៅក្រាមសថ្លា សង្ស័យគ្រឿងញៀនចំនួន១កញ្ចប់ធំល្មម និង៤២កញ្ចប់តូច

ភ្នំពេញ ៖ ជនសង្ស័យជាស្រ្តី២នាក់ត្រូវបានសមត្ថកិច្ចខណ្ឌចំការមនធ្វើការឃាត់ខ្លួនបន្ទាប់ពីត្រួតពិនិត្យឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនមានចំនួន១កញ្ចប់ធំល្មមនិង៤២កញ្ចប់តូច កាលពីវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ នៅចំណុចខាងក្រោយក្រុមហ៊ុនទូរស័ព្ទ០១៣ តាមផ្លូវព្រះមុនីវង្ស ក្រុម៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យទី១-ឈ្មោះ យ៉េន ... Read More »

ពិតជាអកុសលមែន! ស្ត្រីពិការម្នាក់ពេលបត់ជើងធំរួច វារទៅមាត់ស្រះក្បែរផ្ទះដើម្បីលាងសម្អាតខ្លួន តែចៃដន្យរអិលជើងលង់ទឹកស្លាប់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងក្បាលល្ងាចដល់អ្នកភូមិនិងក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះលើកស្ត្រីរងគ្រោះយកមកដាក់លើគោករួចប្រឹងធ្វើចលនាជួយសង្គ្រោះ ប៉ុន្តែជាអកុសលហួសពេលទៅហើយ បន្ទាប់ពីស្ត្រីរងគ្រោះបត់ជើងធំក្នុងផ្ទះរួច វារទៅមាត់ស្រះក្នុងគោលបំណងទៅលាងសម្អាតខ្លួន ប៉ុន្តែបានរអិលចូលក្នុងស្រះលង់ទឹកស្លាប់តែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៨ខែសីហាឆ្នាំ២០២១ស្ថិតនៅត្រង់ចំណុចភូមិអង្គឫស្សី ឃុំស្វាយធំ ស្រុកស្វាយជ្រំ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ ឌុល ខ្វិន អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអង្គឫស្សី ឃុំស្វាយធំ ... Read More »

កម្លាំងនគរបាលប៉ុស្តិ៍មេមត់ចុះបង្ក្រាបមនុស្សមួយក្រុមកំពុងលួចលេងល្បែងស៊ីសងខុសច្បាប់

ខេត្តត្បូងឃ្មុំ​ ៖​ មនុស្ស​មួយ​ក្រុម​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​លេង​ល្បែង​ស៊ីសង​នៅចំណុចព្រៃចម្ការកៅស៊ូបាតជើងតាព្រហ្ម ស្ថិតក្នុង​ភូមិសង្កមមានជ័យ ឃុំមេមត់ ខេត្តត្បូងឃ្មុំ បានរត់​គេច​ផុត​ពី​ការ​តាមចាប់របស់កម្លាំងនគរបាល​ ដែលពួកអ្នកញៀនល្បែងទាំងនោះអាចជា​ក្រុមមនុស្សធ្លាប់មានបទ​ពិសោធន៍​ខ្ពស់​ ។  លោកអនុសេនីយ៍ឯក យន់ ហ៊ាង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់បានប្រាប់ថា​ នៅល្ងាចថ្ងៃអាទិត្យ ១៥ ... Read More »