ព័ត៌មានទាន់ហេតុការណ៍៖
'

សម្ដេចក្រឡាហោម ស ខេង បានទទួលជួបពិភាក្សាការងារជាមួយលោក ប្យ៊ន ហេម៉ាក ឯកអគ្គរាជទូតស៊ុយអែត

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ... Read More »

ភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឱ្យដើមឈើ៣ដើមបាក់ និងរលំសង្កត់លើឡំប្រឺតាស្រ្តីម្នាក់រងរបួស

ភ្នំពេញ៖ ដើមឈើធំៗជាច្រើនដើមនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងខណ្ឌទួលគោកត្រូវបានរលំបាក់សង្កត់មកលើផ្លូវ ក្រោយពីមានភ្លៀងមួយមេធំលាយឡំជាមួយនឹងខ្យល់កន្ត្រាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅចំណុចមុខមន្ទីពេទ្យកុមារជាតិ និងមុខក្រសួងការងារ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា  ... Read More »

រដ្ឋបាលខេត្តបាត់ដំបង រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៧នាក់ និងករណី ជាសះស្បើយចំនួន ២០នាក់ នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៥៧នាក់ ក្នុងនោះ អ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ ... Read More »

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ពិនិត្យមើលកងទ័ពមួកខៀវចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១  នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកង កម្លាំងបេសកកម្មរក្សាសន្តិភាព បោសសម្អាតមីននិងកាកសំណល់សង្គ្រាម បានអញ្ជើញពិនិត្យមើលក្រុមគ្រូពេទ្យ និងក្រុមការងារកងទ័ពមួកខៀវដែលទទួលខុសត្រូវចាក់វ៉ាក់សាំងបង្ការកូវីដ១៩ជូនប្រជាពលរដ្ឋ កម្មករ- កម្មការិនី និយោជិត ... Read More »

ផ្សារទំនើប ​ឡាក់គី ​(Lucky Supermarket) សាខាផ្សារទំនើប​ Mid Town ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២០០៤ សង្កាត់ទឹកថ្លា មានអ្នកជំងឺកូវីដ-១៩ មានគ្នា ២នាក់ បានចូលទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,🔴 ផ្សារទំនើប ​ឡាក់គី ​(Lucky Supermarket) សាខាផ្សារទំនើប​ Mid Town ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២០០៤  សង្កាត់ទឹកថ្លា មានអ្នកជំងឺកូវីដ-១៩ ... Read More »

ទំនប់អាងស្តុកទឹក សំណង់ការពារទឹក ប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធប្រឡាយជាច្រើនកន្លែងនៅទូទាំងប្រទេស ត្រូវបានសាងសង់ និងជួសជុលស្តារឡើងវិញ !

ភ្នំពេញ៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ ដោយឡែកវិស័យធនធានទឹក និងឧតុនិយម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងក្រោមការចង្អុលបង្ហាញ និងដឹកនាំដោយផ្ទាល់របស់លោក ... Read More »

ក្មេងស្រីអាយុជាង២ខួបម្នាក់ស្លាប់​ ត្រូវបានជីតាសង្ស័យឪពុកចុងរំលោភសម្លាប់​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចខណ្ឌមានជ័យ

​     ភ្នំពេញ​ ៖​ បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ២​ ឃាត់ខ្លួនដេីម្បីសួរនាំ​ ពាក់ព័ន្ធករណីសង្ស័យធ្វេីឲ្យក្មេងស្រីម្នាក់អាយុជាង២ខួបត្រូវជាកូនចុងស្លាប់​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង២រសៀល​ ថ្ងៃទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២១​ ស្ថិតក្នុងភូមិឬស្សី៣​ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ ... Read More »

ហាង​ Charles & Keith សាខា ផ្សារទំនើប AEON​ 1 ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺកូវីដ-១៩ មានគ្នា ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅទីតាំងខាងលើនេះ !

ភ្នំពេញ៖ ហាង​ Charles & Keith សាខា #ផ្សារទំនើប AEON​ 1 ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ២នាក់ ... Read More »

បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​និងជំងឺកូវីដ-១៩

  ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, 📣 បងប្អូនប្រជាពលរដ្ឋ រាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ ... Read More »

ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បណ្ដាលឱ្យបាក់ដេីមឈេីចំនួន៤ដេីម

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ខ្លាំងផងនោះបានធ្វើឱ្យបាក់ដេីមឈេីចំនួន៤ដេីម ប៉ុន្តែមិនបណ្ដាលខូចខាតទ្រព្យសម្បត្តិនិង គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះឡើយ។យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ទីតាំងដើមឈើដែលបាក់រលំនោះស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ... Read More »

ប្រធាន គ.ជ.ប ថ្មី លោក ប្រាជ្ញ ចន្ទ គូសបញ្ជាក់ថា មន្ត្រីបោះឆ្នោតទាំងអស់ត្រូវតែគោរព និងអនុវត្តឲ្យខាងតែបាននូវច្បាប់បោះឆ្នោតបទបញ្ជា និងនីតិវិធី ក្រមសីលធម៌ ដែលមានជាធរមាន

ភ្នំពេញ៖ ប្រធាន គ.ជ.ប ថ្មី លោក ប្រាជ្ញ ចន្ទ គូសបញ្ជាក់ថា, ការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវនឹងនាំឱ្យមានជំនឿទុកចិត្តពីម្ចាស់ឆ្នោត។ ដើម្បីឱ្យការបោះឆ្នោតនីមួយៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សំដៅបង្កើនការជឿទុកចិត្ត ពីម្ចាស់ឆ្នោត មន្ត្រីបោះឆ្នោតទាំងអស់ត្រូវតែគោរព ... Read More »

ហាង​ Pedro សាខា ផ្សារទំនើប AEON​ 1 ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺកូវីដ-១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ នៅទីតាំងខាងលើនេះ !

ភ្នំពេញ៖  ហាង​ Pedro សាខា ផ្សារទំនើប AEON​ 1 ដែលមានទីតាំងស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) មានគ្នា ២នាក់ បានចូលទៅមើលផលិតផលលក់បញ្ចុះតម្លៃ ... Read More »

ចាប់ផ្ដើមអនុវត្តការផ្ដល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ដោយប្រតិបត្តិករថ្មី ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១តទៅ នៅតាមតំបន់ចំនួន០៣ នៃខណ្ឌទាំង១៤ ដោយឡែកពីគ្នា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម សេវាកម្មទាំងអស់ នៅរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ប្រតិបត្តិករថ្មីចំនួន០៣ នឹងចាប់ផ្តើមសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែកក្កដា ... Read More »

កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដើម្បីបង្ការ និងទប់ស្កាត់

ក្រុងប៉ោយប៉ែត ៖ ដោយអនុវត្តន៍បទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានរៀបចំការយកសំណាកធ្វើតេស្ដរហ័ស (Rapid test) ... Read More »

រលកកម្តៅជាប្រវត្តិសាស្ត្រវាយប្រហារកាណាដា ស្លាប់ ២៣០នាក់

នៅចុងខែមិថុនានេះ រលកកម្តៅបានវាយប្រហារនៅរដ្ឋ British Columbia តាំងពីថ្ងៃទី២៥ខែមិថុនា ដែលមានកម្តៅក្តៅខ្លាំងជាប្រវត្តិសាស្ត្រមិនធ្លាប់មាននៅក្នុងប្រទេសនេះ។ សារព័ត៌មាន CNN នៅថ្ងៃទី៣០ ខែមិថុនា បានដកស្រង់សម្តីប្រធានក្រុមស្រាវជ្រាវ លោក ស្រី Lisa Lapointe ... Read More »

ថ្នាំញៀន​ជាង​៨​លាន​គ្រាប់​ ត្រូវ​បា​នប៉ូលីស​ថៃរឹបអូស​ ខណៈ​ឃាត់ខ្លួនមនុស្ស​ ៤នាក់

អន្តរជាតិ​​៖ បេី​យោង​តាមការលើកឡើងរបស់​ប៉ូលីសថៃ​ កាលពីថ្ងៃអង្គារទី២៩​ ខែមិថុនា​ ឆ្នាំ​២០២១ម្សិលមិញនេះ​ថា​ សមត្ថកិច្ចជំនាញ​បានបេីកប្រតិបត្តិការបង្ក្រាប​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ ដោយ​ឃាត់ខ្លួនជនសង្ស័យ​៤​នាក់​ រួម​​ជាមួយ​នឹង​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន ជាង​៨​លាន​គ្រាប់​នៅក្នុង​ខេត្ត ឡុប ប៊ូ​រី​ ប្រទេស​ថៃ​​។​ ក្រុម​​ប៉ូលីសថៃ​ ​បាន​និយាយបន្ថែម​ថា ចំពោះ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ... Read More »

លោក ម៉ម ប៊ុននាង អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំ ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩:០០នាទី ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ បានបើកកិច្ចប្រជុំផ្ទៃក្នុង តាមប្រព័ន្ធអនឡាញ (ZOOM ) ក្រោមអធិបតីភាពលោក គង់ សារាជ ... Read More »

លោក ឃួង ស្រេង ទុករយៈពេលឲ្យ ២ខែ ដល់អ្នក លក់ម៉ូតូ លក់រថយន្ត រំលោភលើចិញ្ចើមផ្លូវសាធារណៈត្រូវផ្លាស់ប្តូរទីតាំងថ្មី

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលភ្នំពេញ បានដាក់បទបញ្ជាទៅឲ្យអាជ្ញាធរខណ្ឌ នៅកណ្ដាល រាជធានីភ្នំពេញ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ ដោយមិនមានការអនុញ្ញាតឱ្យ មានការលក់ម៉ូតូ លក់រថយន្ត រំលោភយកចិញ្ចើមផ្លូវដើម្បីធ្វើអាជីវកម្មទៀតនោះទេ ។     ... Read More »

ក្តាន់ញ៉ែងជាថនិកសត្វដែលមានមាឌតូចជាងគេក្នុងត្រកូលសត្វក្រចកជំពាម

ភ្នំពេញ៖ ក្តាន់ញ៉ែងឬឆ្វេងតូចដែលជាថនិកសត្វដែលមានមាឌតូចជាងគេក្នុងត្រកូលសត្វក្រចកជំពាម និងគ្មានស្តែង (ទម្ងន់ ខ្លួនប្រមាណ ២គីឡូក្រាម) ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ ជាក់លាក់ដែលវារស់នៅ។ នៅក្នុងប្រទេសកម្ពុជា សត្វក្តាន់ញ៉ែងមានវត្តមានរស់នៅស្ទើរគ្រប់ តំបន់ការពារធម្មជាតិ វាមានវត្តមាននៅតាមវាលស្មៅផងដែរនៅតំបន់ឥណ្ឌូចិន និងកោះបុរណេអូ។ ... Read More »

យល់ព្រមឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មីនៅលើទីតាំងចាស់ ដោយប្រើប្រាស់ថវិកាជាង២០លានដុល្លារ

ភ្នំពេញ៖ នៅក្នុងលិខិតមួយចុះថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២១ របស់ ទីស្តីការគណ:រដ្ឋមន្រ្តី ដែលឆ្លើយតបទៅក្រសួងមហាផ្ទៃ បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជា សម្រេចជាគោលការណ៍ ឲ្យក្រសួងមហាផ្ទៃ សាងសង់អគារទីស្តីការថ្មី លើទីតាំងចាស់ ស្ថិតនៅវិថីព្រះមរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយ ដោយប្រើប្រាស់ថិវការបស់ក្រសួងមហាផ្ទៃ ... Read More »

ការទទួលបានវ៉ាក់សាំងគ្រប់គ្នាទូទាំងសកលលោក ជាវិធីតែមួយគត់ដើម្បីបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ មានតែការទទួលបានវ៉ាក់សាំងគ្រប់គ្នាទូទាំងសកលលោកទេ ជាវិធីតែមួយគត់ដើម្បីបញ្ឈប់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែយើងពេលនេះកំពុងដើរលើផ្លូវដោយព្រួយបារម្មណ៍ ប្រសិនបើ ក្រុមហ៊ុនផលិតវ៉ាក់សាំង និងមេដឹកនាំពិភពលោកមិនធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីបានចាក់វ៉ាក់សាំងឱ្យប្រជាជនទូទាំងសកលលោក ការពារពីជំងឺកូវីដ១៩។នេះបើយោងតាមការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំតំបន់អាស៊ី នៃអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ... Read More »

ស្រវឹងស្រាស្រឿងៗបើកម៉ូតូលឿនជែងរថយន្ត រេចង្កូតទៅបុកម៉ូតូនៅពីមុខស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់

ខេត្តប៉ៃលិន៖ បើតាមសំដីលោកនាយរងការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា មានករណីគ្រោះថ្នាក់រាចចរណ៍មួយបានកើតឡើងរវាង(ម៉ូតូ បុកម៉ូតូ)ដោយសារបុរសម្នាក់បើកម៉ូតូក្នុងទិសដៅពីកើតទៅលិច លើដងផ្លូវជាតិលេខ៥៧ហើយបានជែងរថយន្តស្រាប់តែរេចង្កូតទៅបុកម៉ូតូមួយគ្រឿងកំពុងបើកក្នុងទិសដៅពីលិចទៅកើតបណ្ដាលឲ្យបុរសដែលបើកជែងរថយន្តនោះដួលបោកក្បាលទៅលើផ្លូវស្លាប់នៅនឹងកន្លែងកើតហេតុ។  រីឯបុរសម្នាក់ទៀតបានដួលបោកក្បាលលើផ្លូវរងរបួសធ្ងន់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃពុធ ៦រោច ខែបឋមាសាឍ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ... Read More »

អភិបាលខេត្តបន្ទាយមានជ័យ ចុះផ្តល់អំណោយឧបត្ថម្ភ ជូនប្រជាពលរដ្ឋ ៤២ គ្រួសារ នៅតំបន់បិទខ្ទប់

ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ កងកម្លាំងប្រដាប់អាវុធ មន្ត្រីមូលដ្ឋាន  នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ... Read More »

រដ្ឋបាលខេត្តព្រះវិហារ សម្រេចបិទខ្ទប់ផ្សារស្រអែមជាបណ្តោះអាសន្នស្ថិតនៅភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោយរកឃើញវិជ្ជមានកូវីដ-១៩

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារសម្រេច ៖ ត្រូវបានបិទខ្ទប់ផ្សារស្រអែម ជាបណ្តោះអាសន្ន ស្ថិតនៅក្នុងភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាទីតាំងដែលពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដោយគិតចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងសារជាថ្មី។  បទបញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយពីសេចក្ដីសម្រេចនេះ ... Read More »

ក្មេងស្ទាវ​ទះកំផ្លៀងបុរសវ័យចំណាស់ម្នាក់​ បន្ទាប់ពីជិះម៉ូតូលឿនទាក់ដៃកង់អាគុយ​ដួលទាំងសងខាង​ តែចុងក្រោយម្តាយចេញមុខសុំទោស

ភ្នំពេញ​ ៖​ មានក្មេងស្ទាវឈាមរាវម្នាក់ជិះម៉ូតូលឿនទៅទាក់ដៃកង់អាគុយដែលជិះដោយបុរសវ័យចំណាស់ម្នាក់បណ្ដាលឱ្យដួលទាំងសងខាង​ ហើយក្មេងដ៏ជម្លើយនោះបានទះកំផ្លៀងទៅលេីបុរសវ័យចំណាស់ដែលជិះកង់អាគុយ​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍​ កាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០២១​ តាមបណ្តោយផ្លូវបេតុង​សាលាកសិកម្មចំការដូង​ នៅភូមិខ្វា​រ សង្កាត់ដង្កោ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។  ... Read More »

សម្តេចពិជ័យសេនាទៀ បាញ់ បញ្ជាក់ថាដំណើរការចាក់វ៉ាក់សាំងបានប្រព្រឹត្តទៅដោយរលូន

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះថា ដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតាមបណ្តារាជធានី ខេត្ត គឺបានដំណើរការល្អ និងមិនមានបញ្ហាអ្វីទេ។ ប៉ុន្តែប្រការដែលគួរឲ្យចាប់អារម្មណ៍គឺអ្នកដែលត្រូវមកទទួល ការចាក់វ៉ាក់សាំងមានការសប្បាយរីករាយ។ ... Read More »

លោក ឃួង ស្រេង បើកការដ្ឋានសាងសង់គម្រោងទី១២ បុរីវិមានភ្នំពេញ ទោះបីជាវិបត្តិកូវីដ-១៩ ប៉ុន្តែវិស័យសំណង់នៅរាជធានីភ្នំពេញ មិនជាប់គាំងទេ

      ភ្នំពេញ៖ បើទោះបីជាវិបត្តិកូវីដ-១៩ បាននិងកំពុងរីករាលដាល និងបានគំរាមកំហែងមកលើកម្ពុជាយ៉ាងក៏ដោយ ប៉ុន្តែវិស័យសំណង់ លំនៅដ្ឋាននៅរាជធានីភ្នំពេញ មិនបានជាប់គាំងនោះទេ ពោលគឺ បានកម្រើកឡើងវិញ និងបានផ្តល់ការងារដល់កម្មករ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។    ... Read More »

ទីបំផុត​! ក្រុម​ចោរ​ប្លន់​វ័យក្មេង​ ៤នាក់​ ត្រូវ​តុលាការ​ឃុំខ្លួន ពីបទ «លួចមានស្ថានទោស»

ភ្នំពេញ​៖ ទីបំផុត​! ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ទិត្យសុធី បូរ៉ាឆាត នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនជាប់ចោទចំនួន៤នាក់ ពាក់ព័ន្ធករណីប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។ សូមជម្រាបថា​ ជនត្រូវចោទទាំង៤នាក់នេះ​ បន្ទាប់ពីលោកព្រះរាជអាជ្ញារង វង្ស ... Read More »

ស្នងការនគរបាលខេត្តព្រះសីហនុ​៖​ បន្តបញ្ជូនស្បៀង​ និងភេសជ្ជៈ ជូនដល់បណ្តាអធិការក្រុង-ស្រុក​ និងប៉ុស្តិ៍រដ្ឋបាល​

ខេត្ត​ព្រះសីហនុ​៖​ លោក​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹកថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ២០២១​នេះ​ បានបញ្ជាឱ្យការិយាល័យទទួលផែនការងារភស្តុភារ​ និងហិរញ្ញវត្ថុ​ខេត្ត​ បន្តបញ្ជូនស្បៀង​ និងភេសជ្ជៈបន្ថែម​ទៀត ជូនដល់បណ្តាអធិការក្រុង-ស្រុក​ និងប៉ុស្តិ៍រដ្ឋបាល​ ជាពិសេសអធិការក្រុងកោះរ៉ុង​ ... Read More »

លិចស្រឡាងនៅឥណ្ឌូនេស៊ី ស្លាប់៦នាក់ និងបាត់ខ្លួនជាច្រើន

នៅថ្ងៃទី២៩ខែមិថុនា មន្ត្រីឥណ្ឌូនេស៊ី បានប្រកាសថា មានករណីលិចស្រឡាងដឹកអ្នកដំណើរនៅតំបន់សមុទ្រកោះបាលី បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ និងបាត់ខ្លួនជាច្រើននាក់។ តាមសារព័ត៌មាន AP បានផ្សាយថា ស្រឡាង KMP Yunicee ដឹកអ្នកដំណើរ៥៣នាក់បានជួបគ្រោះថ្នាក់ពេលត្រៀមចូលចតនៅកំពង់ផែភាគខាងកើតកោះជ្វា ក្នុងដំណើរឆ្ពោះទៅកាន់កោះបាលី។ កម្លាំងជួយសង្គ្រោះបានសង្គ្រោះមនុស្ស ... Read More »