ព័ត៌មានទាន់ហេតុការណ៍៖
'

ព័ត៌មានបឋម៖ សិស្សវិទ្យាល័យសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ចំនួនសរុប៤៩នាក់ មានអាការៈ ដួលសន្លប់ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ

ខេត្តសៀមរាប៖ បើយោងតាមប្រភពពីអង្គភាព មន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់អោយដឹងថា, សេចក្ដីរាយការណ៍ របស់លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម ខេត្តសៀមរាប បញ្ជាក់ថា នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ សិស្សានុសិស្ស ... Read More »

នៅចុងសប្តាហ៍នេះ នៅបាត់ដំបង សមាគមហ្វារពន្លឺសិល្បៈ នឹងធ្វើការបំបែកកំណត់ត្រាពិភពលោក ដោយការសម្តែងសៀក ដែលមានរយៈពេលវែងជាងគេបំផុតនៅបាត់ដំបង!

ហ្វារ បានសហការជាមួយ សែលកាត សម្រាប់ការសម្ដែង ២៤ម៉ោងនេះព្រមទាំងជួយរៃអង្គាសថវិកាសម្រាប់ហ្វារផងដែរ។ ហ្វារពន្លឺសិល្បៈ ជាសមាគមមិនរកប្រាក់ចំណេញ មានទីតាំងនៅខេត្តបាត់ដំបង ដែលជាស្ថាប័នដែលបានបង្កើតសិល្បៈសៀកដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក។ យើងនឹងប្តេជ្ញា សម្រេចនូវបេសកម្មដ៏អស្ចារ្យមួយក្នុងឆ្នាំនេះ នាថ្ងៃអាទិត្យ ទី០៧ មីនា ម៉ោង៨:០០នាទីព្រឹកតនេះ។សិល្បៈករ ... Read More »

មន្រ្តីជាន់ខ្ពស់អង់គ្លេស៖​ ច្រានចោលព័ត៌មានថាខ្លួនកំពុងដណ្ដើមវ៉ាក់សាំង COVID-19 ពីប្រទេសក្រីក្រ

អន្តរជាតិ​៖ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AP រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការវ៉ាក់សាំងនៃចក្រភពអង់គ្លេស លោក ណាដហ៊ីម ហ្សាហាវី (Nadhim Zahawi) នៅថ្ងៃសុក្សទី០៥ ខែមីនា ឆ្នាំ២០២១​ បានច្រានចោល ការលើកឡើងដែលថាប្រទេសរបស់លោកកំពុងដណ្ដើមវ៉ាក់សាំង COVID-19 ... Read More »

បញ្ជាការដ្ឋានទ័ពពិសេស បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកទី២

ភ្នំពេញ៖ ថ្នាក់ដឹកនាំ នាយ និងពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេស ចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចន្លោះពី១៨ឆ្នាំដល់៥៩ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ រួចរាល់ហើយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ... Read More »

ពិចារណានឹងសុភាសិត៖ ក្រមុំ​សាប​ដូច​ទឹក​ទន្លេ ​ប្រពន្ធ​គេ​ឈ្ងុយ​ដូច​ដូង​ដុត

ថ្ងៃនេះយើងសូមលើកយកសុភាសិតមួយដែលមានអត្ថន័យថា “ក្រមុំ​សាប​ដូច​ទឹក​ទន្លេ​ប្រពន្ធ​គេ​ឈ្ងុយ​ដូច​ដូង​ដុត “ដើម្បីយកមកជូនមិត្តអ្នកអាន ត្រិ:រិ:ពិចារណា និងធ្វើការវិភាគដោយខ្លួនឯង តើសុភាសិតមួយនេះជាសុភាសិតមានភាពវិជ្ជមាន ឬអវិជ្ជមាន? ខាងក្រោមជាទស្សន:អ្នកនិពន្ធដែលលើកមកបង្ហាញ÷ និយមន័យៈ គ្រោះ​ថ្នាក់​នៃ​ប្រព្រឹត្តិកម្ម​ក្នុង​ផ្លូវ​ស្នេហា​លើ​ប្រពន្ធ​គេ ។ អត្ថាធិប្បាយ នារី​ដែល​នៅ​ក្នុង​វ័យ​ក្រមុំ​ជា​វ័យ​ដែល​ល្អ​ប្រសើរ បំផុត ។ ប៉ុន្តែ​នៅ​ពេល​នេះ ... Read More »

លោក គួច ចំរើន ពិនិត្យទីតាំងរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ថ្មី

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃសៅរ៍ ៨រោជ ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ... Read More »

សហភាព​អឺរ៉ុប៖ រិះគន់​ផែនការ​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ហុងកុង​ថា​ជា​រឿង​អវិជ្ជមាន និង​រំលោភ​ការប្តេជ្ញាចិត្ត​របស់​ចិន

អន្តរជាតិ​៖​ ក្នុងសម័យ​ប្រជុំ​លើក​ទី​៤ នៃ​សភា​ប្រជាជន​ចិន​នីតិកាល​ទី​១៣​ សម្រាប់​ផែនការ​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ហុងកុង នៅ​ថ្ងៃទី​៥ ខែមីនា​ ឆ្នាំ​២០២១​ ត្រូវ​បានសហភាព​អឺរ៉ុប រិះគន់​ផែនការ​កំណែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ហុងកុង​ថា​៖​ ជា​រឿង​អវិជ្ជមាន និង​រំលោភ​ការប្តេជ្ញាចិត្ត​របស់​ចិន ចំពោះ​ការរក្សា​ស្វ័យភាព​កម្រិត​ខ្ពស់​រហូតដល់​ឆ្នាំ​២០៤៧ ដែល​បាន​សន្យា​ជាមួយ​អង់គ្លេស​ក្នុង​កិច្ចព្រមព្រៀង​ទទួល​មកវិញ​នូវ​ទីក្រុង​ហិរញ្ញវត្ថុ​មួយ​នេះ​។ ​មិនតែប៉ុណ្ណោះ​ផែនការ​កំណែរ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ហុងកុង ត្រូវបាន​មើលឃើញថា​ជាការ​ដាក់​អ្នក ... Read More »

មន្ទីរបរិស្ថានខេត្តរតនគិរី ជួយសង្រ្គោះកូនខ្លាត្រី ២ក្បាល

ខេត្តរតនគិរី៖ មន្រ្តីការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ បានប្រគល់កូនខ្លាត្រី ចំនួន២ក្បាល ជូនលោក នី ម៉ារ៉ែន តំណាងអង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife international) ប្រចាំនៅខេត្តរតនគិរី ... Read More »

ក្រសួងទេសចរណ៍ ចេញសេចក្ដីណែនាំចំពោះបុគ្គលមិនអនុវត្តវិធានការរបស់សុខាភិបាល និងទីតាំងដែលមិនសហការផ្ដល់ព័ត៌មានស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាលនៃជងឺកូវីដ-១៩

ភ្នំពេញ៖ ដើម្បីប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងទេសចរណ៍ សូមណែនាំដល់ ម្ចាស់ និងអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ ឱ្យបានជ្រាបអំពីការអនុវត្តវិធានការបន្ថែមចំពោះបុគ្គលជាភ្ញៀវទេសចរ និងទីតាំងអាជីវកម្មទេសចរណ៍ ដែលមិនសហការតាមការណែនាំនូវវិធានការមួយចំនួន ដូចខាងក្រោម៖ ១. ចំពោះភ្ញៀវទេសចរជាជនបរទេស ត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមចូលប្រទេសសារជាថ្មី ស្របតាមខ្លឹមសារមាត្រា៥០ ... Read More »

ក្រសួងសុខាភិបាល ក្រើនរម្លឹកប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការប្រើប្រាស់ផលិតផលបំប៉នសុខភាព

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា ផលិតផលបំប៉នសុខភាព គឺមិនអាចព្យាបាលជំងឺបាននោះទេ។ ការក្រើនរម្លឹកនេះ បន្ទាប់ពីមានការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពដូចជា សារ៉ាយសមុទ្រ Spirulina និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពដទៃទៀត នៅលើបណ្តាញសង្គមនានាយ៉ាងផុលផុស ដោយបានប្រើប្រាស់នូវខ្លឹមសារភូតកុហក ... Read More »

ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនត្រូវបាន រកឃើញនៅផ្សារកោះញែក ស្ថិតក្នុងឃុំស្រែសង្គម ស្រុកកោះញែក

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តមណ្ឌលគិរី ដោយទទួលបានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ... Read More »

លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតជូនពរ សូមគោរពជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! នាឱកាសដ៏មហានក្ខត្តឫក្សអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២១ ក្នុងនាមក្រុមប្រឹក្សា ... Read More »

ឈុត តំណាងជាតិ សម្រាប់ រ៉េត សារីតា បញ្ចេញហើយជាមួយនឹងការកោតសរសើរខ្លាំង

        ភ្នំពេញ៖ ឈុតតំណាងជាតិឈ្មោះ “ឈុតអាយ៉ងខ្មែរ” សម្រាប់ម្ចាស់មកុដកញ្ញាឯកចក្រវាឡកម្ពុជារ៉េត សារីតា គ្រងដើម្បីចូលរួមប្រកួត និងបង្ហាញទៅកាន់ពិភពលោកក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការប្រកាសបញ្ចេញឈុតជាគំនូរដំបូងនេះទទួលបានការកោតសរសើរខ្លាំងពីក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា។   ល្ខោនអាយ៉ងខ្មែរ គឺជាទស្សនីយភាពសិល្បៈមួយក្នុងចំណោមទស្សនីយភាពសិល្បៈដ៏សម្បូរបែបរបស់ខ្មែរ ដែលទម្រង់សិល្បៈមួយនេះត្រូវបានក្រុមអ្នកស្រាវជ្រាវអះអាងថា  ... Read More »

សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ផ្ញើសារលិខិតថ្វាយព្រះពរសូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។ បពិត្រ សម្តេចព្រះមហាក្សត្រី ... Read More »

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមធ្វើកំណាយប្រាសាទវាលផ្ទីមានវ័យជាង១ពាន់ឆ្នាំដើម្បីជួសជុលឡើងវិញ

ខេត្តសៀមរាប៖ ប្រាសាទវាលផ្ទីស្ថិតនៅចំកណ្ដាល បារាយណ៍ នៃប្រាសាទបេងមាលា ក្នុងឃុំបេងមាលា ស្រុកស្វាយលើខេត្ដសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរា ធ្វើពិធីក្រុងពាលីសុំសេចក្ដីសុខ ដើម្បីបើកការដ្ឋានធ្វើកំណាយមុនការជួសជុលប្រាសាទនេះឡើងវិញ ខណ:ដែលប្រាសាទវ័យដ៏ចំណាស់ជាង១ពាន់ឆ្នាំនេះ រងការខូចខាតជាច្រើនឆ្នាំកន្លងមក ។ លោក គឹម សុធិន ... Read More »

នាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១និងក្រុមការងារចុះត្រួតពិនិត្យការងារបង្កបង្កើនផលចិញ្ចឹមសត្វ

ខេត្តបន្ទាយមនាជ័យ៖ កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ តាមបណ្តាកងឯកភាពចំណុះទីបញ្ជាការកងពល ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនបុរសម្នាក់តាមដីកាបង្គាប់ឲ្យចាប់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួន។ហេតុការណ៍ឃាត់ខ្លួនបុរសខាងលើនេះ ធ្វើឡើងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង២០នាទី ព្រឹក នៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិ ឡកំបោរ សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ កម្លាំងជំនាញអធិការដ្ឋាននិងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវតាមដីកាបង្កាប់ឲ្យចាប់ខ្លួន ឈ្មោះ ... Read More »

កូវីដ-១៩មិនទាន់ទាំងស្ងប់ផង អ៊ីប៊ូឡា ផ្ទុះឡើងជាថ្មី

អង្គការជនភៀសខ្លួនអន្តរជាតិ The International Organization for Migration (IOM) របស់អង្គការសហប្រជាជាតិ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ផ្តល់ជំនួយជាទឹកប្រាក់ ៨លានដុល្លារដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាថ្មីវីរុសអ៊ីប៊ូឡា នៅក្នុងប្រទេស Guinea ។ អង្គការជនភៀសខ្លួនអន្តរជាតិ ... Read More »

ខ្សែការពារ Pique នឹងអវត្តមាន២ ឬ៣សប្តាហ៍ដោយសាររបួសជង្គង់

ក្លិប Barcelona បានប្រកាសថា ខ្សែការពារ Gerard Pique បានរងរបួសជង្គង់ខាងស្តាំរបស់គាត់ ហើយវានឹងធ្វើឱ្យខ្សែការពារនេះខកខានការបង្ហាញខ្លួននៅចន្លោះពី២ ទៅ៣សប្តាហ៍។ ក្លិបមិនបានបញ្ជាក់ថា ពេលណាដែលកីឡាករ Pique នឹងអាចវិលត្រឡប់មកធ្វើសកម្មភាពវិញនោះទេ ហើយបានអះអាងថា ការវិវត្តរបស់គាត់នឹងត្រូវបានត្រួតពិនិត្យដោយគ្រូពេទ្យ ... Read More »

ស្ថានភាពនៅមីយ៉ាន់ម៉ា កាន់តែតានតឹង ប៉ូលិសជាង ៦០០នាក់ ចូលរួមធ្វើបាតុកម្ម

កម្លាំងប៉ូលិសមីយ៉ាន់ម៉ា ឈប់ទទួលបញ្ជាពីកម្លាំងយោធា បង្ក្រាបក្រុមបាតុករ ហើយទៅចូលរួមធ្វើបាតុកម្មប្រឆាំង ការដឹកនាំដោយយោធាវិញ ។ នេះជាសកម្មភាពថ្មីធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅ ។ សកម្មភាពខាងលើ អាចនឹងមានការប៉ះទង្គិចគ្នារវាងកម្លាំងប៉ូលិស និង កម្លាំងទាហានបង្ក្រាបបាតុកម្ម។ សារព័ត៌មាន The Irrawaddy ... Read More »

ប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្លិបបិសាចក្រហមកើនឡើងដោយសារការផ្សព្វផ្សាយ

ក្លិបបិសាចក្រហម Manchester United បានចេញសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណូលសរុបរបស់ខ្លួនបានកើនឡើង២,៦ភាគរយក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២០ ដោយសារការផ្សាយនិងការឧបត្ថម្ភពីដៃគូនានា។ អនុប្រធានប្រតិបត្តិលោក Ed Woodward បាននិយាយថា “ការចាក់វ៉ាក់សាំងយ៉ាងលឿននៅចក្រភពអង់គ្លេស និងលើសពីនេះផ្តល់ឱ្យយើងនូវទំនុកចិត្តថាយើងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកភាពធម្មតារួមទាំងការវិលត្រឡប់របស់អ្នកគាំទ្រទៅនឹងស្ថានភាពធូរស្រាលឡើងវិញពីវិស័យកីឡាបាល់ទាត់” ។ ប្រាក់ចំណូលនៃការផ្សាយដែលជាផ្នែកធំបំផុតរបស់ក្លិបបាល់ទាត់អង់គ្លេស Premier ... Read More »

ខ្សែបម្រើ Bentancur របស់ Juventus ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ខ្សែបម្រើ Rodrigo Bentancur របស់ក្រុមសេះបង្កង់ Juventus បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។ កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយដែលតែងតែបង្ហាញខ្លួនជាទៀងទាត់ក្រោមការដឹកនាំរបស់លោក ... Read More »

Manchester United ប្រហែលជាមិនឲ្យ Bruno Fernandes ធ្វើដំណើរទៅកាន់ព័រទុយហ្គាល់ទេ

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បាននិយាយថា គាត់ប្រហែលជាមិនអនុញ្ញាតឱ្យ Bruno Fernandes ធ្វើដំណើរទៅក្រៅប្រទេសសម្រាប់ការប្រកួតរបស់ព័រទុយហ្គាល់ក្នុងអំឡុងពេលប្រកួតអន្តរជាតិឡើយប្រសិនបើខ្សែបម្រើរូបនេះត្រូវបានតម្រូវឲ្យនៅដាច់ដោយឡែកពីគេយូរថ្ងៃពេលវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ។ ខ្សែបម្រើ Bruno Fernandes ... Read More »

លោកតាអាយុ៩៧ឆ្នាំមានជំងឺប្រចាំកាយគិតខ្លីចង.កសម្លាប់ខ្លួនក្នុងផ្ទះផ្អើលគ្រួសារ

ខេត្តស្វាយរៀង៖ លោកតាអាយុ៩៧ឆ្នាំម្នាក់បានដាច់ចិត្តចង.កសម្លាប់ខ្លួននៅក្នុងផ្ទះរបស់ខ្លួនបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមកពិនិត្យសពភ្លាមៗខណៈមានជំងឺប្រចាំកាយយូឆ្នាំព្យាបាលមិនបានធូរស្រាលសោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២១ នៅចំណុចភូមិស្រម៉ ឃុំបុសមនស្រុករំដួល ខេត្តស្វាយរៀង។ សមត្ថកិច្ចស្រុកបានឲ្យដឹងថាលោកតាដែលគិតខ្លីមានឈ្មោះ រ័ត្ន ឈីម មានអាយុ ៩៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ... Read More »

ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃទី១០ កុម្ភៈ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ចំនួន៧០០៩១នាក់

ភ្នំពេញ៖ នៅយប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់សាធារណជន ដូចខាងក្រោមនេះ៖ Ministry of Health (MoH) would like to inform ... Read More »

ក្រសួងសុខាភិបាលប្រកាសថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២១នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០២នាក់​

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រកាសជូនព័ត៌មានបញ្ជាក់អោយដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​ ២១នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០២នាក់​ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ។ ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ... Read More »

យុវជនម្នាក់បើកបរម៉ូតូឆ្លងផ្លូវជាតិលេខ៥ត្រូវបាន រថយន្តបើកលឿនបុកបណ្ដាលឲ្យស្លាប់

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់នគរបាលជំនាញស្រុកថ្មគោលបានឲ្យដឹងថា÷មានករណីគ្រោះថ្នាក់ចរាចណ៍មួយកើតឡើង រវាងរថយន្តនឹង ម៉ូតូដែលបើកបរឆ្លងផ្លូវជាតិលេខ៥ក្នុងទិសដៅពីកើតទៅខាងលិចត្រូវបានរថយន្តបុកស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។ សមត្តកិច្ចនគរបាលជំនាញបានបន្តថា÷ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅថ្ងៃសុក្រ៧រោច ខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១០និង៤៥នាទី លើដងផ្លូវជាតិលេខ៥ កំពុងស្ថាបនា ... Read More »

មនុស្ស២នាក់ស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ មនុស្ស៣នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ តាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩២-១៩៣ ម្តុំភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង៨និង០០នាទីយប់ថ្ងៃ៥ ខែមីនា ឆ្នាំ២០២១។ សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូ ... Read More »

ប្រតិភូភូមិភាគ៥ជួបប្រជុំពិភាក្សាជាមួយភាគីថៃបញ្ហាការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អ

ថៃ÷នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ បានអញ្ជើញចូលរួមប្រជុំពិភាក្សាការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខេត្តច័ន្ទបូរីនៃព្រះរាជាណាចក្រថៃ នៅស្រុកពោងណាមរ៉ន ខេត្តច័ន្ទបូរីនៃព្រះរាជាណាចក្រថៃ ក្រោមអធិបតីភាពលោក ងួន រតនៈ ... Read More »

សម្តេចសង្ឃ Francis ចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់ប្រទេសអុីរ៉ាក់

សម្តេចសង្ឃគ្រឹស្តសាសនា Francis នៅថ្ងៃទី ៥ខែមីនានេះបានបំពេញទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសអុីរ៉ាក់ ។ ដំណើរទស្សនកិច្ចនេះគឺជាលើកដំបូងទៅក្រៅប្រទេសចាប់តាំងពីផ្ទុះកូវិដ-១៩មក។ មានមតិជាច្រើនបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចសង្ឃ Francis ក្នុងពេលមានការឆ្លងរាលដាលកូវីដ-១៩ និង បញ្ហាអសន្តិសុខជាច្រើននៅក្នុងប្រទេសអុីរ៉ាក់ ពិសេសគឺក្រោយការវាយប្រហារដោយរ៉ុក្កែតទៅលើទីតាំងយោធា ដែលមានទាហានអាមេរិកឈរជើង។ ប៉ុន្តែ ... Read More »