ព័ត៌មានទាន់ហេតុការណ៍៖
'

ឱសថស្ថាន អរុណរស្មីថ្មី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​15BE0 ​ផ្លូវលេខ ​២៨៤ សង្កាត់អូឡាំពិក មានអ្នកជំងឺកូវីដ១៩​​ ចំនួន ៦ នាក់គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ ឱសថស្ថាន អរុណរស្មីថ្មី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ​15BE0 ​ផ្លូវលេខ ​២៨៤ សង្កាត់អូឡាំពិក មានអ្នកជំងឺកូវីដ-១៩​​ ចំនួន ៦ នាក់គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ កាលពីល្ងាចម្សិលមិញ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ... Read More »

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានពន្យល់ចំនួន៣ចំនុច អំពីមូលហេតុដែល YouTube ផ្អាកមិនឱ្យរកចំណូលពី YouTube នៅកម្ពុជា!!

ភ្នំពេញ៖ នាពេលថ្មីៗកន្លងទៅនេះ យូធូប (YouTube) បានផ្អាកមិនឱ្យមានការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ នៅប្រទេសកម្ពុជា និងប្រទេសជាង ៩០ ទៀត ដែលធ្វើឱ្យអ្នកទស្សនាវីដេអូសប្បាយចិត្តព្រោះមិនមានការរំខាន ពីការផ្សាយពាណិជ្ជកម្ម ផ្ទុយទៅវិញអ្នកផលិតមាតិកាចុះផ្សាយក្នុង YouTube មិនអាចរកចំណូលនៅប្រទេសទាំង នោះបានទៀតទេ។ ... Read More »

សេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម

ប្រទេសវៀតណាម៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ អង្គភាព”នគរដ្រេហ្គន”បានទទួលនូវសេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម មានកិត្តិយសសូមជម្រាប ជូនប្រជាពលរដ្ឋខ្មែរ កំពុងធ្វើការងារ ឬមានវត្តមាននៅវៀតណាម ជ្រាបថា យោងសារព័ត៌មាន វៀតណាម ... Read More »

ក្រសួងធនធានទឹក: បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ក្នុងអំឡុងសប្តាហ៏ ខាងមុខនេះ និងប្រុងប្រយ័ត្នចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ

ភ្នំពេញ៖ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ក្នុងអំឡុងសប្តាហ៏ ខាងមុខនេះ និងប្រុងប្រយ័ត្នចំពោះល្បឿនឲ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះអស់២ខ្នងនៅស្រុកកំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ២ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង កាលពីវេលាម៉ោង១៥ និង៣០ នាទីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិចក ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។      សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆេះនេះ ... Read More »

ក្រុមហាម៉ាស់ប្រកាសថា មានរ៉ុក្កែតគ្រប់គ្រាន់សម្រាប់វាយប្រហារអុីស្រាអែលរយៈពេល២ខែ

សារព័ត៌មានរុស្ស៊ីបានផ្សាយថា ការវាយប្រហាររបស់អុីស្រាអែលទៅលើតំបន់ហ្គាហ្សា ក៏ដូចជាវាយប្រហារកម្ទេចផ្លូវក្រោមដីរបស់ក្រុមហាម៉ាស់មិនអាចរារាំងការផ្គត់ផ្គង់អាវុធទៅកាន់តំបន់ហ្គាហ្សានោះឡើយ។ ជាមួយគ្នានេះដែរប្រព័ន្ធផ្សព្វផ្សាយ អុីស្រាអែល បានដកស្រង់ប្រភពព័ត៌មាន ពីក្រុមចារកិច្ចប្រទេសនេះបានឲ្យដឹងថា ជាមួយការវាយប្រហាររបស់អុីស្រាអែលទៅលើតំបន់ហ្គាហ្សា បំផ្លាញអាវុធរបស់ប្រទេសនេះ ។ ប៉ុន្តែក្រុមហាម៉ាស់ មានរ៉ុក្កែតគ្រប់គ្រាន់ សម្រាប់វាយប្រហារទៅលើទីក្រុង Tel Aviv ... Read More »

វត្តទួលសង្កែ ដែលមានទីតាំងស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានអ្នកជំងឺកូវីដ១៩​​ ទៅចាក់វ៉ាក់សាំង ដូសទី១ នៅទីតាំងខាងលើនេះ នៅលេខរៀងទី 046689

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, វត្តទួលសង្កែ ដែលមានទីតាំងស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានអ្នកជំងឺកូវីដ-១៩​​ ទៅចាក់វ៉ាក់សាំង ដូសទី១ នៅទីតាំងខាងលើនេះ នៅលេខរៀងទី ... Read More »

រាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា

ភ្នំពេញ៖ រាជរដ្ឋាភិបាល ចេញសេចក្ដីសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ក្នុងនោះសម្រេច: ប្រការ ១..ត្រូវបានបង្កើតក្រុមការងារអន្តរក្រសួងដើម្បីសិក្សា រៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា ដែលមានសមាសភាពដូចខាងក្រោម, ប្រការ ... Read More »

ក្រោយពីមានអ្នកជំងឺកូវីដ-១៩កើនឡើងខ្ពស់ ឥណ្ឌាបានអនុម័តប្រើប្រាស់ថ្នាំព្យាបាលកូវីដ-១៩បន្ទាន់

ឥណ្ឌា បានចែកចាយថ្នាំព្យាបាលកូវីដ-១៩ដែលផលិតនៅក្នុងស្រុក ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ។ រដ្ឋាភិបាលឥណ្ឌាបានអនុម័តប្រើប្រាស់ថ្នាំ 2-DG ព្យាបាលអ្នកជំងឺកូវីដ-១៩។ ថ្នាំខាងលើត្រូវបានប្រើប្រាស់នៅតាមមន្ទីរពេទ្យក្នុងរដ្ឋធានីញូវដេលី ។ តាមការប្រកាសរបស់រដ្ឋាភិបាលឥណ្ឌា ថ្នាំព្យាបាលថ្មីនេះ នឹងនាំមកនូវផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋដែលកំពុងរងទុក្ខដោយសារតែការឆ្លងកូវីដ-១៩ ។ ថ្នាំព្យាបាល 2-deoxy-D-glucose ... Read More »

លោកយាយចាស់ជរាអាយុ៩៣ឆ្នាំនិងប្អូនប្រុសមានជីវភាពខ្វះខាត២គ្រួសារទទួលអំណោយពីសប្បុរសជនក្នុងអំឡុងរីករាលដាលជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ លោកយាយអាយុ៩៣ឆ្នាំដែលចាស់ជរានិងប្អូនប្រុសមានជីវភាពខ្វះខាត២គ្រួសារបានទទួលអំណោយពីសប្បុរសជននៅក្រុងស្វាយរៀងក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩។ ជាក់ស្ដែងនារសៀលថ្ងៃទី១៧ខែឧសភាឆ្នាំ២០២១ដោយមើលឃើញពីទុក្ខលំបាកជីវភាពក្រីក្រនិងខ្វះខាតក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ លោកណានចាន់មករា មន្ត្រីបម្រើការងារនៅមន្ទីរសុខាភិបាលខេត្តស្វាយរៀងនិងលោកស្រី ជាភរិយាមានចិត្តអាណិតអាសូរនិងបានជួបប្អូនប្រុសឈ្មោះណាន ណារ៉ូ ដែលរស់ នៅឃុំប្រសូត ស្រុកស្វាយទាប និងបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួនសម្រាប់ចាត់ចែងក្នុងជីវភាពប្រចាំថ្ងៃ។ លោកណាន ចាន់មករា បានឱ្យដឹងថាអំណោយជាគ្រឿងឧបភោគបរិភោគដែលផ្ដល់ជូននាពេលនេះរួមមានអង្ករ មី ... Read More »

រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់ចូលហាងកាហ្វេ ប៉ាង រ៉ាសូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ព្រោះមានបុរសឈ្មោះ សោម សុជា មានវិជ្ជមាន

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់ចូលហាងកាហ្វេ ប៉ាង រ៉ាសូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ ព្រោះមានបុរសឈ្មោះ សោម សុជា មានវិជ្ជមាន។ រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថាបុរសឈ្មោះ សោម សុជា អាយុ៣៤ឆ្នាំ មានទីលំនៅភូមិត្រោក ... Read More »

រដ្ឋបាលខេត្តកំពង់ស្ពឺ រកឃើញករណីជំងឺកូវីដ-១៩(COVID-19) ចំនួន ៣៨រូប បន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍

ខេត្តកំពង់ស្ពឺ៖ នៅល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២១ រដ្ឋបាលសាលាខេត្តកំពង់ស្ពឺ បានបញ្ជាក់ឲ្យដឹងថា, ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩បន្ថែមទៀត រដ្ឋបាលខេត្តកំពង់ស្ពឺសូមជម្រាប ជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ អំពីអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៨ ... Read More »

បវរកញ្ញាចក្រវាឡ មីយ៉ាន់ម៉ា អំពាវនាវឲ្យពិភពលោកជួយដល់ពលរដ្ឋប្រទេសនេះ

បេក្ខភាពបវរកញ្ញាចក្រវាឡមីយ៉ាន់ម៉ា នាង Thuzar Wint Lwin កាលពីថ្ងៃទី ១៦ខែឧសភា បានអំពាវនាវដល់ពិភពលោកជួយទប់ស្កាត់ការបង្កហិង្សាទៅលើពលរដ្ឋដែលប្រឆាំងនឹងការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ខែកុម្ភៈ។នាង Thuzar បានបញ្ជាក់ថា«ពលរដ្ឋរបស់យើងបានស្លាប់ជារៀងរាល់ថ្ងៃ»។ ការអំពាវនាវនេះធ្វើឡើងនៅក្នុងពិធីប្រឡងផ្តាច់ព្រ័ត្រ បវរកញ្ញាចក្រវាឡនៅក្នុងសណ្ឋាគារ Seminole Hard Rock ... Read More »

មន្ត្រី​ជំនាញ​ខេត្ត​ស្ទឹងត្រែង​៖​ ឃាត់​ទូកអ្នកល្មើស​នឹង​ការហាមឃាត់​ក្នុង​រដូវ​បិទ​នេសាទ​ដល់​ទៅ​ជាង​២០០​នាក់ និងទូក​ជាច្រើន​គ្រឿង​

ខេត្ត​ស្ទឹងត្រែង​៖ មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផលខេត្តស្ទឹងត្រែង​ បាន​ធ្វើ​ការ​បង្រ្កាប​ និងឃាត់​ទូក​អ្នកល្មើស​ទៅនឹង​ការហាមឃាត់​ក្នុង​រដូវ​បិទ​នេសាទ​ដល់​ទៅ​ជាង​២០០​នាក់ ព្រមទាំង​ទូក​ជាច្រើន​គ្រឿង​ទៀត​ ខណៈ​រដូវ​បិទ​នេសាទ​តាម​ដង ទន្លេមេគង្គ​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​រយៈពេល​ក​ន្លះ​ខែ​ដើមរដូវ​កាល​នេះ​។​ ​ជាក់ស្ដែង​បេីតាមនាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ លោក វង្ស សាវឿន បានឲ្យដឹងនៅថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ​២០២១នេះថា​ កាលពីពេលថ្មីៗនេះ​ ... Read More »

បង្ក្រាប​បន​ល្បែងស៊ីសង​ អាប៉ោង បៀ​តង ដុះ​ស្លែចំនួន​ ២កន្លែង​នៅស្រុក​ប​វេ​ល ខេត្តបាត់ដំបង​ ​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​ប្រមាណ​១០​នាក់

ខេត្ត​បាត់ដំបង៖​ កម្លាំងសមត្ថកិច្ច​ចម្រុះ​ នៃគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង់​ នា​រសៀល​ថ្ងៃទី​១៧ ខែឧសភា​ ឆ្នាំ​២០២១នេះ​ បានបេីកប្រតិបត្តិការបង្រ្កាប​ទីតាំង​បន​ល្បែងស៊ីសង​ អាប៉ោង បៀ​តង ដុះ​ស្លែចំនួន​ ២កន្លែង​ ស្ថិត​នៅឃុំ-ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​ ​និងឃាត់ខ្លួន​អ្នកញៀន​ល្បែង​ប្រមាណ​១០​នាក់។ បេីតាមប្រភពព័ត៌មាន​ពីមន្រ្តីនគរបាលមូលដ្ឋាន​ ... Read More »

នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៣០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៣០នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ ជិត១ខែនេះ អាជ្ញាធរ ចែក ស្បៀងអាហារ ជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានជាង៤២ ម៉ឺនគ្រួសារ ហើយ

ភ្នំពេញ៖ ក្នុងរយៈពេលជិត១ខែនេះ ពោលគឺចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃទី១៧ឧសភា ឆ្នាំ២០២១ នេះ អាជ្ញាធររាជធានីភ្នំពេញ បានបន្ដ សហការជាមួយកងកម្លាំងកងទ័ព ដឹកជញ្ជូនស្បៀងអាហារ ទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ បានជាង៤២ម៉ឺនគ្រួសារហើយ។ ជាក់ស្តែង នៅថ្ងៃទី១៧ឧសភានេះ ... Read More »

សមត្ថកិច្ចកងរាជអាវុធហត្ថបង្ក្រាបករណីគ្រឿងញៀនមួយករណីឃាត់ខ្លួនមនុស្ស៣នាក់ជាមួយថ្នាំញៀនជាច្រើនកញ្ចប់

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសគ្រឿងញៀន មួយករណីដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់និងដកហូតបានថ្នាំញៀនជាច្រើនកញ្ចប់ ។ករណីបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងនៅវេលាម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ ព្រំប្រទល់ឃុំក្តុលសែនជ័យ ... Read More »

ក្រុមហ៊ុនវិរ: ប៊ុនថាំ មានច្រើនជាង ៣៥០សាខា ! គ្របដណ្តប់ទូទាំងប្រទេស,ដណ្តើមបានទីផ្សារធំជាងគេនៅកម្ពុជា លើសេវាដឹកជញ្ជូនទំនិញ និងបញ្ញើ !

ភ្នំពេញ៖ ក្រុមហ៊ុនសេវាដឹកជញ្ជូនទំនិញ សេវាបញ្ញើ ដែលលឿនរហ័សទាន់ចិត្តបំផុត និងជាទីទុកចិត្តរបស់អតិថិជន នៅកម្ពុជា គឺមានតែ ក្រុមហ៊ុនវិរ: ប៊ុនថាំ តែមួយគត់ ដណ្ដើមទីផ្សារដ៏ធំជាងគេនៅកម្ពុជា ។ សូមបញ្ជាក់ថា, ក្រុមហ៊ុនវិរ: ប៊ុនថាំ ... Read More »

សប្បុរសជនបាននាំយកអង្ករ និងត្រីខមកប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌចំការមន

ភ្នំពេញ៖ អំណោយជាអង្ករ និងត្រីខរបស់ក្រុមហ៊ុន Elysian care co.,Ltd និងក្រុមហ៊ុនជា សៀង បានផ្តល់ជូនដល់អធិការនគរបាលខណ្ឌចំការមន ដើម្បីចែកជូនបន្តដល់កំលាំងនគរបាលប៉ុស្តិ៍ទាំង៥ និងផ្នែក នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ... Read More »

រដ្ឋាភិបាលបារាំង ផ្តល់ជំនួយជាថវិកាចំនួន ១,៥ លានអឺរូ ដល់គណៈកម្មការទន្លេមេគង្គ ដើម្បីគាំទ្រការកែលម្អបណ្តាញតាមដានទន្លេមេគង្គ

ភ្នំពេញ៖ រដ្ឋាភិបាលបារាំង បានផ្តល់ជំនួយជាថវិកាចំនួន ១,៥ លានអឺរូ ដល់គណៈកម្មការទន្លេ មេគង្គ (MRC) ដើម្បីពង្រីក និងបង្កើនប្រសិទ្ធភាពបណ្តាញតាមដានទន្លេ របស់ស្ថាប័ននេះ​សំដៅធ្វើឱ្យមានភាពប្រសើរឡើងដល់ការតាមដានទន្លេ និងគ្រប់គ្រងដំណើរការប្រតិបត្តិ ការគម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមដងទន្លេមេ និងដៃទន្លេសំខាន់ៗនៃទន្លេមេគង្គ។ ក្នុងពិធីចុះកិច្ចព្រមព្រៀងផ្ដល់ជំនួយនេះ ... Read More »

ចិនជាប្រទេសដែលចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ លឿនបំផុតគឺជាង ១៤លានដូសក្នុងមួយថ្ងៃ

យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ -១៩ នៅក្នុងប្រទេសចិនធ្វើឡើងយ៉ាងលឿនបំផុត ដោយមានពលរដ្ឋជាង១៤លាននាក់ក្នុងពេលមួយថ្ងៃ។ ជាមួយនឹងចំនួនអ្នកចាក់វ៉ាក់សាំងកើនឡើងខ្ពស់គឺជួយឲ្យប្រទេសមានពលរដ្ឋច្រើនបំផុតគ្រប់គ្រងការឆ្លងកូវីដ-១៩ បានទាំងស្រុង ។ ពលរដ្ឋនៅក្នុងខេត្ត Anhui និងLiaoning បាននាំគ្នាទៅចាក់វ៉ាក់សាំងច្រើនជាងគេ ។ តាមសារព័ត៌មានស៊ីនហួបានផ្សាយថា នៅទីក្រុង Anhui ... Read More »

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូវ៉ាក់ ចំនួន ១លានដូស ដែលកម្ពុជាយើងបានបញ្ជាទិញពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នឹងមកដល់នៅថ្ងៃទី ២៣ ខែឧសភា ខាងមុខនេះ

ភ្នំពេញ៖ ប្រភពពី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២១ខាងមុខនេះ កម្ពុជានឹង ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូវ៉ាក់ ដែលបញ្ជាទិញពី រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ... Read More »

អាជ្ញាធរ​ឥណ្ឌា៖ ប្រកាសបន្តរកឃេីញមនុស្សជិត​ ៣០មុឺននាក់ឆ្លង​ជំងឺ​កូវីដ​-១៩​ ខណៈ​អ្នកជំងឺកូវីដ-១៩ជាង ៤ពាន់នាក់ស្លាប់

អន្តរជាតិ​៖ អាជ្ញាធរ​ឥណ្ឌា​ នៅក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ប្រកាសរកឃេីញមនុស្សសរុប ២៨១,៨៦០នាក់​ ឆ្លង​ជំងឺ​កូវីដ​-១៩​ ចំណែក​អត្រាស្លាប់ដោយសារជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេសឥណ្ឌា ខណៈអ្នកជំងឺសរុប ៤,០៩២នាក់ទៀតបានស្លាប់​។ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចុះផ្សាយនៅរសៀលថ្ងៃចន្ទទី១៧ ... Read More »

កម្លាំងកងរាជអាវុធហត្ថចុះបង្រ្កាបករណីឈូសឆាយកាប់ឆ្ការដីព្រៃលិចទឹកក្នុងតំបន់អភិរក្សជលផល និងឃាត់ខ្លួនមនុស្ស៨នាក់ បញ្ចូនទៅតុលាការ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថចុះបង្រ្កាបករណីឈូសឆាយកាប់ឆ្ការដីព្រៃលិចទឹកក្នុងតំបន់អភិរក្សជលផល នឹងឃាត់ខ្លួនមនុស្ស០៨នាក់ បញ្ចូនទៅតុលាការនៅថ្ងៃទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២១ ដើម្បីចាត់ការតាមផ្លូវច្បាប់។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ ... Read More »

រថយន្តដឹងថ្មបើកលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តមួយគ្រឿង និង ម៉ូតូ២គ្រឿងទៀត

ភ្នំពេញ​៖​ រថយន្តដឹកថ្ម​ មួយគ្រឿង​ បេីកបរក្នុងល្បឿនលឿនក៏ជ្រុលទៅបុករះរថយន្ត​ មួយគ្រឿង​ទៀត​ និងម៉ូតូ​ ២គ្រឿង​ បណ្តាលអោយរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង​ ១២ និង ៣០នាទី ថ្ងៃត្រង់​ ថ្ងៃទី១៧​ ខែឧសភា​ ... Read More »

កម្លាំងប៉ុស្តិ៍នគរបាលបឹងសាគូ នៃវរសេនាតូចនគរបាលព្រំដែនគោក៩១១ ឃាត់បានពលរដ្ឋ២នាក់ លួចឆ្លងដែនពីថៃចូលមកកម្ពុជា

ខេត្តបន្ទាយមានជ័យ៖ កម្លាំងប៉ុស្តិ៍នគរបាលបឹងសាគូ នៃវរសេនាតូចនគរបាលព្រំដែនគោក៩១១ ឃាត់បានពលរដ្ឋ២នាក់ លួចឆ្លងដែនពីថៃចូលមកកម្ពុជាដោយខុសច្បាប់បញ្ជូនទៅធ្វើចត្តាឡីស័ក កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០២១។ លោក រស់ ពិសិដ្ឋ នាយប៉ុស្តិ៍បឹងសាគូ បានឲ្យដឹងថា ... Read More »

រន្ទះបាញ់​ សម្លាប់​លោកយាយ​វ័យ​៧៥ឆ្នាំ​ម្នាក់​​ ខណៈ​គាត់​កំពុងតែ​លើកភ្លឺស្រែ​

ខេត្ត​កំពង់ធំ​៖ លោកយាយ​ វ័យ​៧៥ឆ្នាំ​ម្នាក់​ ត្រូវ​រន្ទះបាញ់​បណ្ដាលឲ្យស្លាប់​យ៉ាង​អាណោចអាធ័ម​ នៅកណ្ដាលវាលស្រែ​ បង្កការភ្ញាក់ផ្អេីលឡេីងកាលពីវេលាម៉ោង​១​និង​២០​នាទី រសៀល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច វាលស្រែ ខាងលិច​ភូមិ​សេរី​ចំប៉ា ឃុំ​ជ្រលង ស្រុក​តាំងគោក ខេត្តកំពង់ធំ​ ... Read More »

លោក ឃួង ស្រេង ៖ បើពលរដ្ឋ កម្មករ កម្មការិនី ណាមានជីវភាពខ្វះខាត ត្រូវការ ស្បៀងអាហារ សូមទាក់ទងមកមេភូមិ ឬទៅទីស្នាក់ការបក្សប្រជាជនកម្ពុជាសង្កាត់ នឹងទទួលបានអំណោយភ្លាម

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសថា៖ បើបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ មានជីវភាពខ្វះខាត ត្រូវការស្បៀងអាហារ ដើម្បីហូបចុក សូមបងប្អូនទាក់ទងមកមេភូមិ ឬទៅទីស្នាក់ ... Read More »

អភិបាលខេត្តកំពង់ចាមប្រជុំដោះស្រាយបញ្ហាការរំលោភបំពានទន្ទ្រានឈូសឆាយដីបឹងធម្មជាតិនៅឃុំព្រែកដំបូកស្រុកស្រីសន្ធរ

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយ ករណីទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹកដែលជាសម្បត្តិរបស់រដ្ឋមួយកន្លែង ស្ថិតនៅក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ... Read More »