ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួងសុខាភិបាល​៖​ ប្រកាសរកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥០៦នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ១៧៩នាក់​ និងអ្នក​ស្លាប់​ ៦នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ឲ្យដឹងថា​ រកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៥០៦នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ១៧៩នាក់ និងករណីស្លាប់​ ៦នាក់​។​ នេះបើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។  សូមជម្រាបថា​ ... Read More »

ប្រពន្ធរត់ចោលហើយពេលនេះនាយក្រិន ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ទៀត

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ ក្រោយពីគេទទួលបានដំណឹងថា តារាកំប្លែងមាឌល្អិតលោក ទេស សុជន ហៅនាយ ក្រិន ដោយមានជំងឺប្រចាំកាយធ្ងន់ធ្ងរ រហូតត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យថែមទៀត។ដំណឹងដ៏គួរឲ្យអាណិតនេះមានជាថ្មីក្រោយពីប្រពន្ធតារាកំប្លែងរូបនេះទើបនឹងរត់ចោលទុកឲ្យលោកនៅចិញ្ចឹមកូនៗតែឯងនោះ។ បើតាមការទម្លាយរបស់លោក អៀង ចេនឡា តារារួមអាជីពកំប្លែងជាមួយគ្នានៅព្រលប់នេះ ដោយសារតែលោកមានការបារម្ភពីរៀមច្បងក្នុងអាជីពខ្លាំងពេកហើយពេលនេះនាយ ... Read More »

ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះបានទទួលអំណោយពីលោក គន់ គីម និងក្រុមយុវជនបក្សប្រជាជនស្រុកអន្លង់វែង

ខេត្ដឧត្ដរមានជ័យ៖ នៅរសៀលថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០២១ ក្រុមការងារយុវជនស្រុក បក្សប្រជាជនឃុំអន្លង់វែងនិង បក្សភូមិរំចេកលិច សរុបចំនួន ២៥ នាក់ ដឹកនាំដោយ លោក ... Read More »

អភិបាលខេត្តមណ្ឌលគិរី ណែនាំដល់បណ្តាក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចទាំងអស់ត្រូវធ្វើផ្លូវព័ទ្ធជុំវិញដីឲ្យបានច្បាស់លាស់ ចៀសវាងមានការកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិ

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោក មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក ... Read More »

Bayern Munich ក្លាយជាជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga ៩រដូវកាលជាប់ៗគ្នា

ក្រុម Bayern Munich បានអបអរសាទរក្នុងនាមជាម្ចាស់ជើងឯកនៃប្រទេសអាល្លឺម៉ង់សម្រាប់រដូវកាលទី៩ជាប់ៗគ្នា ខណៈដែលការរកគ្រាប់បាល់បញ្ចូលទីរបស់ខ្សែប្រយុទ្ធ Robert Lewandowski បានជួយពួកគេឲ្យផ្តួលក្រុម Borussia Monchengladbach ក្នុងលទ្ធផល៦ទល់០កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែឧសភា។ ការក្លាយជាជើងឯករបស់ក្រុម Bayern Munich ... Read More »

Murray ត្រូវហាត់ជាមួយ Djokovic នៅទីក្រុងរ៉ូមពេលជាពីរបួស

កីឡាករវាយតឺន្នីសអង់គ្លេស Andy Murray នឹងហ្វឹកហាត់ជាមួយកីឡាករលេខ១ពិភពលោក Novak Djokovic និងកីឡាករអាហ្សង់ទីន Diego Schwartzman នៅទីក្រុងរ៉ូមនៅថ្ងៃអាទិត្យនេះដែលជាផ្នែកមួយនៃផែនការវិលត្រឡប់ទៅកាន់ ATP Tour វិញបន្ទាប់ពីមានបញ្ហារបួសបានជាសះស្បើយ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ម្ចាស់ជើងឯក ... Read More »

Manchester United វាយបកយកឈ្នះ Aston Villa បង្អាក់ Man City មិនឲ្យលើកពានឆាប់

ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Aston Villa ៣-១ នៅ Premier League កាលពីថ្ងៃអាទិត្យ ទី៩ ឧសភា ខណៈដែលកីឡាករ Bruno ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានបន្តដាក់គោលដៅត្រួតពិនិត្យយានជំនិះអនុវត្តវិធានការរដ្ឋបាលបំរាមគោចរ

ភ្នំពេញ៖ នៅយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានបន្តដាក់គោលដៅត្រួតពិនិត្យយានជំនិះអនុវត្តវិធានការរដ្ឋបាលបំរាមគោចរ របស់សាលារាជធានីភ្នំពេញដោយបន្តផ្អាកការធ្វើដំណើរចាប់ពីម៉ោង២០និង០០នាទី ដល់ម៉ោង៥និង០០ ព្រឹក។ យោងតាមរបាការណ៍របស់រដ្ឋបាលខណ្ឌសែនសុខបានបញ្ជាក់ថាដាក់គោលដៅត្រួតពិនិត្យយានជំនិះអនុវត្តវិធានការរដ្ឋបាលបំរាមគោចរ របស់សាលារាជធានីភ្នំពេញផ្អាកការធ្វើដំណើរចាប់ពីម៉ោង២០និង០០នាទី ដល់ម៉ោង៥និង០០ ព្រឹកនាពេលនេះគឺមានចំនួន០២គោលដៅ ទី១.ចំណុចប្រសព្វស្តុបឧញ្ញ៉ា ម៉ុង ... Read More »

បើកម៉ូតូលឿនចាប់ហ្វ្រ័ងបូមដួលបោកក្បាលទៅនឹងផ្លូវស្លាប់២នាក់របួសធ្ងន់ម្នាក់

ខេត្តកណ្ដាល៖ យុវជន២នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈបើកម៉ូតូឌុបគ្នា ចាប់ហ្វ្រ័ងបូមបណ្ដាលឲ្យដួល ហើយខ្ទាតទៅបុកបង្គោលព្រំដីបន្ថែមទៀត បង្កការផ្អើលឆោឡោឡើង នៅថ្ងៃទី​៩ ខែឧសភា ឆ្នាំ២០២១.វេលាម៉ោង​១៩និង៤៥នាទីយប់ នៅលើផ្លូវបេតុង ស្ថិតក្នុងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ... Read More »

រន្ធត់ណាស់ ! អគ្គិភ័យឆេះផ្ទះនៅស្រុកបរិបូរណ៍ស្លាប់មនុស្ស៦នាក់ ក្នុងនោះមានស្រ្តីម្នាក់មានផ្ទៃពោះ

ខេត្តកំពង់ឆ្នាំង ៖ មនុស្សប្រុសស្រី៦នាក់ ក្នុងនោះស្រ្តីម្នាក់ ជាស្រ្តី មានផ្ទៃពោះបានស្លាប់ក្នុងភ្លក់ភ្លើង នៃករណីអគ្គិភ័យមួយដែលបង្កឡើងដោយអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២១ នៅឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។  ... Read More »

លោក ឃួង ស្រេង ចាត់តំណាងនាំយកថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ៥លានរៀលទៅប្រគល់ជូននារីដែលសម្រាលកូននៅតំបន់ក្រហមក្នុងបន្ទប់ជួលទាំងយប់

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញ បានចាត់តំណាងដែលមានលោក ជិន ប៊ុនធឿននាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញនិងលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានរាជធានីភ្នំពេញ នាំយកថវិកាចំនួន៥លានរៀលរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ... Read More »

ប្រយ័ត្នផង ! អានៀវ លក់គ្រឿងសមុទ្រស្រស់ និងផ្លែឈើស្រស់ ដែលមានទីតាំងស្ថិតនៅផ្លូវមុនីវង្ស សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ-១៩​​ ចំនួន៥នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើ

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រលប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា ហាងអានៀវ លក់គ្រឿងសមុទ្រស្រស់ និងផ្លែឈើស្រស់ ដែលមានទីតាំងស្ថិតនៅផ្លូវមុនីវង្ស សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ-១៩​​ ចំនួន៥នាក់ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ... Read More »

ឆ្ងាញ់ណាស់ទៅឬល្បែងបំផ្លាញទ្រព្យសម្បត្តិ កិត្តិយសគ្រួសារ! ឱម៉ែប្រពន្ធ …?

ខេត្តព្រៃវែង៖ ធម្មតាអាប៉ោងនិងបៀរ គ្មានដែលអ្នកណាមានកំណើត ! មានតែលេចលង់ខ្លួនទេ , រៀងរាល់ល្បែងតែងនឹងរេ ,ជួនកាលឯងចាញ់គេ កុំចាត់ទុកថាខ្លួនបុិន ។ ទីបំផុត ! ការញៀននឹងល្បែង ឈានដល់ប្ដីតាមទាន់ ប្រពន្ធកំពុងអ៊ុតអាប៉ោងទប់កំហឹងមិនបានត្រូវប្ដីវាយឡើងជាំពេញខ្លួន ... Read More »

សាកសព យុវជនលង់ទឹកក្នុងអាងស្តុកទឹកតំបន់ជំរាលក្បាលឆាយ ត្រូវបានក្រុមយុវជនស្មគ្រ័ចិត្តជំនាញមុជទឹកការិយាល័យ អ៊ូនាវានិងពោងសញ្ញាកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ មុជរុករាវរកឃើញដោយប្រើប្រាស់រយៈពេល០៧ម៉ោង….!

ខេត្តព្រះសីហនុ៖ លោក ប៉ែន ជឿន នាយករង ទទួលបន្ទុកការិយាល័យ អ៊ូនាវានិងពោងសញ្ញា កំពង់ផែស្វយ័តខេត្តព្រះសីហនុ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីមន្ត្រីក្រោមឱវាទថានៅវេលាម៉ោង៣និង៣០ នាទីរសៀលថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០២១កន្លងមកនេះមានករណីយុវជនម្នាក់បានចុះមុជទឹកដើម្បីរាវរកលៀសនៅក្នុងអាងស្តុកទឹកស្អាតតំបន់ជំរាលក្បាលឆាយ ស្ថិតនៅក្នុងក្រុមទី០៧ ... Read More »

ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីដឹកជញ្ជូននឹងរក្សាទុកអាវុធខុសច្បាប់

ខេត្តបាត់ដំបង ៖ កម្លាំងអាវុធហត្ថរបស់ខេត្តបាត់ដំបងបានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណីរក្សាទុកនូវអាវុធដោយខុសច្បាប់។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ១៦៖២០ នាទីថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២១ នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បុរសដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើឈ្មោះ សាំ ... Read More »

បញ្ជូនជនសង្ស័យ៥នាក់ទៅតុលាការពាក់ព័ន្ធករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់

ខេត្តស្វាយរៀង៖ តាមលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានអោយដឹងនៅ ថ្ងៃទី៩ខែឧសភាឆ្នាំ២០២១នេះថា ជនសង្ស័យ៥នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ពាក់ព័ន្ធករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់។ លោកបន្តថាអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយរូបលោកផ្ទាល់ក្រោមការសម្របសម្រួលពផ្ទាល់ពីលោក ខាំ សុផារី ... Read More »

រកឃើញអ្នកដំណើរដែលឆ្លងកូវីដ-១៩ ចំនួន២២នាក់មកពីភ្នំពេញចូលទឹកដីខេត្តស្វាយរៀង

   ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងបានឱ្យអ្នកសារព័ត៌មានដឹងនៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ថា នៅក្នុងខេត្តស្វាយរៀងបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២២នាក់ទៀតហើយក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ លោកបានបន្តថា អ្នកឆ្លងកូវីដ-១៩ទាំង២២នាក់នេះមកពីភ្នំពេញ និងមាន១នាក់ទៀតដែលជាជនជាតិវៀតណាមឆ្លងពីស្រុករបស់គាត់ចូលមកស្រុកខ្មែរ។ ... Read More »

រដ្ឋជាច្រើននៅអាមេរិកបដិសេធទទួលវ៉ាក់សាំងដោយសារតែសល់ក្នុងស្តុកច្រើន, ចិនចាក់វ៉ាក់សាំងជូនពលរដ្ឋបាន៣១៧លានដូស

ក្នុងពេលដែលប្រទេសជាច្រើនជុំវិញពិភពលោកមិនមានវ៉ាក់សាំងចាក់ជូនពលរដ្ឋ អាមេរិកបែរជាសល់វ៉ាក់សាំងជាច្រើន ហើយបណ្តារដ្ឋមួយចំនួននៅអាមេរិកមិនទទូលវ៉ាក់សាំងបន្ថែមទៀតឡើយដោយសល់ក្នុងស្តុកច្រើន។ មកទល់ពេលនេះអាមេរិកបានចាក់វ៉ាក់សាំង បាន៤៦%ហើយ និង៣៤%ចាក់បានចាក់រួចរាល់ដូសទីពីរ។ ចំណែកនៅក្នុងប្រទេសចិនវិញ គណៈកម្មការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណជាង ៣១៧លានដូសហើយត្រូវបានយកទៅចាក់ជូនប្រជាជននៅទូទាំងប្រទេស។ តួលេខនេះគឺកើនជាង៩លានដូស ... Read More »

ថ្ងៃនេះ ! យកសំណាក នៅមជ្ឃមណ្ឌល_ម៉ូឌឺន_៥ សរុបបានចំនួន ៣០៣នាក់ ក្នុងនោះមានវិជ្ជមាន២២នាក់

ភ្នំពេញ៖ ថ្ងៃនេះ ! យកសំណាក នៅមជ្ឃមណ្ឌល_ម៉ូឌឺន_៥ សរុបបានចំនួន ៣០៣នាក់ ក្នុងនោះមានវិជ្ជមាន២២នាក់។នេះបើយោងការបញ្ជាក់អោយដឹងពី ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ TYDA នៅព្រលប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ដោយមិនបញ្ជាក់ផងដែរថា, ថ្ងៃទី០៩ ... Read More »

ឡាវ ៖ អ្នកជំងឺកូវីដ-១៩ ជាជនជាតិវៀតណាមម្នាក់ស្លាប់

នៅថ្ងៃទី ៩ខែឧសភា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ ម្នាក់ស្លាប់ ក្រោយព្យាបាលជាង ១សប្តាហ៍។ ករណីស្លាប់នេះគឺជាលើកដំបូង នៅក្នុងប្រទេសនេះ។ អ្នកស្លាប់កើតនៅឆ្នាំ១៩៦៩ ជាជនជាតិវៀតណាម រស់នៅក្នុងប្រទេសឡាវ។ ស្ត្រីរងគ្រោះទៅកាន់ប្រទេសឡាវនៅឆ្នាំ២០២០ ... Read More »

ទិដ្ឋភាពនៃពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំនៃទិវាជ័យជម្នះ ៧៦ឆ្នាំរបស់រុស្សុី ថ្ងៃទី ៩ខែឧសភា

នៅវេលាម៉ោង១០ ព្រឹក ថ្ងៃទី៩ ខែឧសភា (ពេលវេលាក្នុងទីក្រុងមូស្គូ)ពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ នៅទីលានក្រហមនៃរដ្ឋធានីមូស្គូ ក្នុងទិវាជ័យជម្នះលើរបបណាស៊ី អាល្លឺម៉ង់ ។ ទិវាជ័យជម្នះត្រូវបានពលរដ្ឋរុស្ស៊ីចាត់ទុកថាជាថ្ងៃបុណ្យដ៏សំខាន់បំផុត របស់ប្រទេសជាតិ ហើយតែងតែរង់ចាំថ្ងៃនេះ។ តាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់ពិធីដង្ហែក្បួនព្យុហយាត្រា ដោយមានការចូលរួមពីកម្លាំងទាហាន១២.៥០០ ... Read More »

លោក សុឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram ត្រូវបានបែកធ្លាយ

ខេត្តកណ្ដាល៖ តាមពិតករណីខ្លះទោះជាក្នុងប្រព័ន្ធ Telegram ក៏ដោយជាកំហុសដែរ ខណៈខ្លួនជាមន្ត្រីអនុវត្តច្បាប់, ជាមន្ត្រីនគរបាលយុត្តិធម៌ បង្កើតការនិយាយ ជាមួយការប្រព្រឹត្តនូវល្បែងសុីសង ជាអំពើល្មើសច្បាប់។ ទោះការលេងភ្នាល់លុយតិច-ច្រើនក្តី ក៏ដោយ ពាក្យថាល្បែងគឺល្មើសច្បាប់ទៅហើយ ។ សូមបញ្ជាក់ថា, នាវេលាម៉ោង ... Read More »

ស្ត្រីចំណាស់ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូមកពីក្រោយជាន់ហ្វ្រ័ងមិនទាន់បុកស្លាប់ម្នាក់និងរបួសម្នាក់

ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវម៉ូតូម្ខាងទៀតបើកស្របគ្នាមកពីក្រោយជាន់ហ្វ្រ័ងមិនទាន់បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទី ថ្ងៃ អាទិត្យ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស .២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ លើផ្លូវជាតិលេខ ១៣ ... Read More »

នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២១៩នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ម្សិលមិញ !

ភ្នំពេញ៖ សេចក្ដីជូនដំណឹង នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២១៩នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។ ... Read More »

លោក ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌមានជ័យបញ្ជូននារីវ័យក្មេងម្នាក់ ឆ្លងទន្លេដោយខ្លួនឯងទៅសម្រាកថែទាំ និងព្យាបាលនៅមណ្ឌលសុខភាព ស្ទឹងមានជ័យ និងប្រគល់ថវិកាសម្ដេចតេជោជូន១០លានរៀល

ភ្នំពេញ៖ លោក ឃួង ស្រេង ទទួលបានព័ត៌មានពាក់ព័ន្ធ នឹងនារិវ័យក្មេងម្នាក់សម្រាលកូនដោយខ្លួនឯង ស្ថិតនៅចំណុចផ្ទះជួលបន្ទប់លេខ១៣ ផ្លូវលំ ក្រុមទី៧ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ... Read More »

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ របួសធ្ងន់៤នាក់ នៅស្រុកវាលវែង

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានមនុស្សស្រីប្រុសចំនួន៤នាក់បានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ នៅគ្រាកំពុងធ្វើដំណើរស្របទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងនៅវេលាម៉ោង៥ និង២០នាទី ល្ងាចថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ... Read More »

ញូវយ៉កនៅរក្សាសាកសពអ្នកស្លាប់ដោយកូវីដ-១៩ ចំនួន៧០០នាក់ ក្នុងរថយន្តក្លាសេតាំងពីឆ្នាំ២០២០

ទីក្រុងញូវយ៉កសហរដ្ឋអាមេរិកនៅតែបន្តរក្សាសាកសពអ្នកស្លាប់ដោយកូវីដ-១៩រាប់រយនាក់ដែលបានស្លាប់ក្នុងករណីឆ្លងនៅអាមេរិក ឈានដល់កម្រិតខ្ពស់បំផុតតាំងពីឆ្នាំ២០២០ បន្តរក្សាទុកក្នុងរថយន្តក្លាសេនៅឡើយទេ។ ការិយាល័យត្រួតពិនិត្យវិស័យសុខាភិបាលទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកបានឱ្យដឹងថា មានសាកសពប្រមាណ៧៥០នាក់ដែលស្លាប់ដោយកូវីដ-១៩ ។ សាកសពទាំងនោះកំពុងរក្សាទុកនៅក្នុងរថយន្តនៅឡើយទេ ដែលជាការរក្សាទុកយូរបំផុត ស្ថិតនៅកំពង់ផែ Brooklyn រង់ចាំគ្រួសាររៀបចំពិធីជាលើកចុងក្រោយ។ កាលពីខែមេសា ឆ្នាំ២០២០ ទីក្រុងញូវយ៉កបានកាត់បន្ថយពេលវេលារក្សាទុកសាកសពត្រឹមតែ១៤ថ្ងៃប៉ុណ្ណោះ ... Read More »

ប្រវត្តិនៃទិវារំឭកគុណម្ដាយ (Mother’s Day)

“ទិវារំឭកគុណមាតា” ឬពាក្យងាយៗហៅថា “ទិវារំឭកគុណម្តាយ”ត្រូវបានធ្វើឡើងដើម្បីដឹងគុណចំពោះអ្នកម្តាយជាទីស្រឡាញ់របស់កូនៗម្នាក់ៗ។ ដោយឡែកសម្រាប់អ្នកដែលនៅមិនទាន់បានដឹងទិវាមួយនេះ គួរតែចាប់ផ្តើមដឹងពីពេលនេះទៅ ហើយសម្រាប់អ្នកដែលធ្លាប់បានដឹងដែរ ប៉ុន្តែនៅមិនទាន់បានធ្វើអ្វីទាល់តែសោះជូនចំពោះអ្នកម្តាយដែលជាអ្នកមានគុណរបស់ខ្លួន នោះ សូមចាប់ផ្តើមចូលរួមបង្ហាញពីក្តីស្រឡាញ់ ការគោរពដឹងគុណ និងការយកចិត្តទុកដាក់ចំពោះអ្នកម្តាយនៅដើមខែឧសភានៃឆ្នាំនីមួយៗ។ ដូច្នេះ ដើម្បីទទួលបានព័ត៌មានលម្អិតពីប្រវត្តិ ក៏ដូចជាគុណសម្បត្តិរបស់ទិវាដ៏សែនមានអត្ថន័យនេះ សូមប្រិយមិត្តទាំងអស់បន្តតាមដាននូវអត្ថបទជាបន្តដូចខាងក្រោម ... Read More »

ចិន៖​ កំណាត់គ្រាប់រ៉ុក្កែត Long March 5B ធ្លាក់នៅឯមហាសមុទ្រឥណ្ឌា​ និងស្រីង្កា

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ចេញពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន​ បានឱ្យដឹងថា​ កំណាត់គ្រាប់រ៉ុក្កែតដ៏ធំរបស់ចិន​ បានធ្លាក់នៅឯមហាសមុទ្រឥណ្ឌា នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១នេះ ដោយភាគច្រើននៃសមាសភាគរបស់វាត្រូវបានបំផ្លាញ នៅពេលត្រឡប់មកដល់បរិយាកាសផែនដីវិញ។ ជាក់ស្ដែង​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចុះផ្សាយថា​ ... Read More »

ស្ថានភាពនៅមីយ៉ាន់ម៉ាកាន់តែអាក្រក់ ក្រោយរដ្ឋាភិបាលយោធា ចាត់ទុកក្រុមប្រឆាំងជាក្រុមភេរវកម្ម

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់រដ្ឋាភិបាលឯកភាពជាតិ (NUG) បង្កឲ្យមានករណីផ្ទុះគ្រាប់ និងវាយប្រហារដុតបំផ្លាញទីតាំងរដ្ឋាភិបាល ក្រុមទាំងនោះគឺជាក្រុមភេរវកម្ម។ បណ្តាញទូរទស្សន៍ជាតិមីយ៉ាន់ម៉ា MRTV បានដកស្រង់សម្តីរដ្ឋាភិបាលយោធាដែលបានបញ្ជាក់ថា «សកម្មភាពរបស់ NUG បានបង្កឲ្យមានការវាយប្រហារភេរវកម្មកើតឡើងជាច្រើនកន្លែងនៅទូទាំងប្រទេស ។ ករណីវាយប្រហារ ដុតបំផ្លាញ ... Read More »