ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារផ្ញើជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា, ខួប២២ឆ្នាំនៃនយោបាយឈ្នះឈ្នះ និងការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញថ្លែងសារពិសេសមួយចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ។  សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ... Read More »

រដ្ឋសភាអាមេរិក​អនុម័តសំណើបង្កើនប្រាក់ជំនួយកូវីដ​-១៩ ដល់ពលរដ្ឋកើនឡើង​២០០០ដុល្លារក្នុងម្នាក់

កាលពីថ្ងៃទី​២៨ខែធ្នូ​ រដ្ឋសភាអាមេរិក​បានអនុម័ត​សំណើបង្កើន​ប្រាក់ជំនួយកូវីដ​-១៩​ដល់ពលរដ្ឋពី​៦០០ដុល្លារ ឡើងដល់​២០០០ដុល្លារសម្រាប់មនុស្សម្នាក់ៗ។ រដ្ឋសភាអាមេរិក ​បានបោះឆ្នោតអនុម័តលើប្រាក់ជំនួយ ដោយទទួលបានសំឡេងគាំទ្រ ២៧៥ និងប្រឆាំង​១៣៤​។ ចំណុចដែលចាប់អារម្មណ៍នោះគឺសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ៤៤រូបគាំទ្រ​។ ក្រោយការអនុម័ត​​ពីរដ្ឋសភា សំណើបន្តបញ្ជូនទៅកាន់ព្រឹទ្ធសភា​ដើម្បីអនុម័តបន្តទៀត។ ប្រសិនបើព្រឹទ្ធសភាអនុម័តនោះ គឺជាជោគជ័យ ដោយរង់ចាំតែប្រធានាធិបតីចុះហត្ថលេខា និឹងក្លាយជាច្បាប់ចំណាយមូលនិធិកូវីដ​-១៩ ... Read More »

ហុងគ្រីទទួលបានវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ចំនួន៦ពាន់ដូសពីរុស្ស៊ី

នៅថ្ងៃទី​២៨ខែធ្នូ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានឲ្យដឹងថា ប្រទេសរបស់លោកទទួលបានវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ផលិតដោយប្រទេសរុស្ស៊ីគឺវ៉ាក់សាំង​ Sputnik V ចំនួន​៦ពាន់ដូស។ ប៉ុន្តែមកទល់ពេលនេះ ប្រទេសហុងគ្រីមិនដឹងថានឹងប្រើប្រាស់វ៉ាក់សាំងបែបណានោះឡើយ តាមច្បាប់របស់អឺរ៉ុប​។ តាមច្បាប់ ... Read More »

លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានចូលរួមស្តាប់ និងដោះស្រាយពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានចូលរួមស្តាប់ និងដោះស្រាយពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លីនៅក្នុងស្រុកបន្ទាយស្រី។ សល់តែប៉ុន្មានថ្ងៃទៀត ឆ្នាំ២០២០នឹងកន្លងផុតហើយ ប៉ុន្តែបញ្ហាវិវាទដីធ្លីនៅតែជាបញ្ហាប្រឈមធំជាងគេមួយ ដែលបង្កផលវិបាកដល់ជីវភាពរស់នៅប្រចាំថ្ងៃ ... Read More »

Cristiano Ronaldo ក្លាយជាកីឡាករឆ្នើមប្រចាំសតវត្សរ៍ទី២១ក្នុងកម្មវិធីពានរង្វាន់បាល់ទាត់ពិភពលោក (Globe Soccer Awards) ខណៈគ្រូបង្វឹកឆ្នើមបានទៅលើលោក Pep Guardiola

កីឡាករ Cristiano Ronaldo ត្រូវបានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំសតវត្សរ៍ទី២១ បន្ទាប់ពីឈ្នះគូប្រជែងពានរង្វាន់នេះលើកីឡាករ Lionel Messi, Ronaldinho និង Mohamed Salah ។ ចំណែកគ្រូបង្វឹកឆ្នើមប្រចាំសតវត្សរ៍ទី២១ដែរបានទៅលើលោក Pep Guardiola ... Read More »

Schalke តែងតាំងលោក Christian Gross ជាគ្រូបង្វឹកថ្មី

អតីតគ្រូបង្វឹកក្លិប Tottenham លោក Christian Gross ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុម Schalke សម្រាប់រដូវកាលនេះ ក្រោយពីក្លិបបញ្ចប់កិច្ចសន្យាគូ្របង្វឹកចាស់ ហើយលោកគឺជាគ្រូបង្វឹកទី៤របស់ក្លិបSchalke សម្រាប់រដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២៨ ធ្នូ ... Read More »

ឌុច លីដា បង្ហាញមុខប្តីដែលមិនទាន់រៀបការដើម្បីជម្រះមន្ទិល

ភ្នំពេញ៖ ក្រោយពីរងការរិះគន់ពីសំណាក់ទស្សនិកជន រឿងមានកូនទាំងមិនទាន់រៀបការក្តី ក៏តារាសម្តែង ឌុច លីដា នៅតែបង្ហាញអារម្មណ៍ធម្មតាដដែលខណៈដែលខ្លួនបានជ្រើសរើសផ្លូវដើរមួយដែលគិតថានាងមានក្តីសុខគ្រប់គ្រាន់។ ទោះជាយ៉ាងណាស្របពេលដែលកូនមានវ័យជិត១ខួបទើបតារាស្រីរូបនេះបានបណ្តើរស្វាមីជាសាធារណៈ រួមទាំងលេចដំណឹងថាពួកគេបានរៀបការដោយស្ងប់ស្ងាត់ថែមទៀតផងកាលពីអំឡុងខែវិឆ្ឆិកាកន្លងទៅ។ ឌុច លីដា​បានចាប់ផ្តើមបញ្ចេញមុខស្វាមី ដោយការបណ្តើរគ្នាចូលរួមកម្មវិធីនិងបានណែនាំដល់មិត្តសិល្បៈរបស់នាងឲ្យបានស្គាល់ផងដែរ។ ទោះជាយ៉ាងណានាងនៅមិនទាន់លាតត្រដាងពីអត្តសញ្ញាណស្វាមីនាងឲ្យមហាជនបានដឹងនៅឡើយ ប៉ុន្តែត្បិតមានវ័យច្រើនជាងនាងបន្តិចក្តីក៏បុរសនោះមានសាច់ឈាមស្រស់ថ្លានិងត្រូវបានគេលើកឡើងថាជាបុរសទ្រព្យស្តុក។ ប្រភពពីអ្នកសិល្បៈលើកឡើងថា ជាបុរសពោះម៉ាយមិនជាប់ពាក់ព័ន្ធនឹងនារីណាឡើយ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញប្រារព្ធពិធីសំណេះសំណាល និងជូនពរ អតីតនាយទាហានជាន់ខ្ពស់របស់អគ្គបញ្ជាការដ្ឋាន

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញប្រារព្ធពិធីសំណេះសំណាល និងជូនពរ អតីតនាយទាហានជាន់ខ្ពស់របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានដំឡើងតួនាទីជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងការពារជាតិ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន៕ ... Read More »

កញ្ញា​ពេជ្រ ចរណៃ តារា​ក្បាច់​គុន ក្រោយ​បើក​ដំណើរការ​ក្លិប​បង្ហាត់​គុន​ល្បុក្កតោ នាងកំពុង​ជោគជ័យ​ក្នុង​វិស័យ​សម្ដែង​

ភ្នំពេញ៖ កញ្ញា​ពេជ្រ ចរណៃ ដែលជាតារា​ក្បាច់​គុនល្បុក្កតោ បន្ទាប់​ពី​បណ្ឌិតសភា​គុន​ល្បុក្កតោ​កម្ពុជា បានផ្ដល់​ជូន​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការ​ទទួលស្គាល់​សាលា​គុន​ល្បុក្កតោ​របស់​នាង ដែល​មានឈ្មោះ​ថា «​ជ័យ​តេជៈ​»​។ ស្រាប់តែនាពេលថ្មីៗនេះ នាង​កំពុង​ជោគជ័យ​ក្នុង​វិស័យ​សម្ដែង​ផង និងបាន​បង្ហាញ​ពី​ការ​ពុះពារ​យ៉ាង​ខ្លាំង​ក្នុង​ការ​​ប្រឹង​ប្រែង​​លើក​ស្ទួយ​វិស័យ​មួយ​នេះបើ​ទោះជា​នាង​មិន​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ការបង្វឹក​ជា​ប្រចាំ​ថ្ងៃ​ក្ដី។ ជាក់ស្តែងកញ្ញា ពេជ្រ ចរណៃ មានទីតាំង​ក្លិប​របស់​នាង​មានឈ្មោះ​ថា ... Read More »

អ្នកប្រើប្រាស់កម្មវិធី Chrome អាចធ្វើឱ្យកុំព្យូទ័រដើរយឺតព្រោះតែបញ្ហានេះ

ភ្នំពេញ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Kaspersky ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីកម្ចាត់មេរោគ បានធ្វើការផ្សព្វផ្សាយជាថ្មីពីភាពគ្រោះថ្នាក់ក្នុងការប្រើប្រាស់កម្មវិធីបន្ថែមមុខងារ Chrome Extensions ដែលពេលនេះកម្មវិធីទាំងនោះគឺសម្រាប់តែលួចចាក់វីដេអូដើម្បីបង្កើនចំនួននៃការចូលមើលតែប៉ុណ្ណោះ។ ពួកគេក៏បានបញ្ជាក់ផងដែរថា វីដេអូទាំងនោះត្រូវបានលួចចាក់រាល់ពេលដែលអ្នកប្រើប្រាស់បើកកម្មវិធី Chrome ដូច្នេះនៅពេលដែលកុំព្យូទ័ររបស់អ្នកប្រើប្រាស់មានដំណើរការយឺតនោះ ... Read More »

ដំណឹងល្អទៀតហើយសម្រាប់និស្សិត ! ពីការគិតគូរដោយ លោក ស សុខា ផ្តល់អាហារូបករណ៍ ស សុខា ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ៣០កន្លែង សិក្សានៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា

ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តចេញសេចក្តីជូនដំណឹង ស្តីពី ការផ្តល់អាហារូបករណ៍ ស សុខា ថ្នាក់បរិញ្ញាបត្រ ១០០% ... Read More »

សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦បានបញ្ចប់ដោយបានអនុម័តច្បាប់ចំនួន ២២ច្បាប់

ភ្នំពេញ៖ សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ដែលក្នុងរយៈពេលបីខែកន្លងមកនេះ បានបិទបញ្ចប់ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោយពីបានអនុម័តច្បាប់ចំនួន២២ និងប្រកាសសុពលភាពសមាជិកថ្មីពីររូប គឺ(១) លោក លី ស៊ុគ្រី តំណាងរាស្ត្រមណ្ឌលតាកែវ ... Read More »

ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ភូមិ​-ឃុំ​ថ្មី ស្រុក​ទឹកឈូ នាំ​គ្នា​តវ៉ារឿង​ក្រុមហ៊ុន​រោងចក្រ​ផលិត​ឥដ្ឋ របស់អតីតលោក​ឧកញ៉ា​អ៉ឹង ម៉េ​ង​ជឺ ខណៈបញ្ជា​ឲ្យ​កូនចៅ​ធ្វើ​បា​រ៉ា​ស់​បិទផ្លូវ​

ខេត្តកំពត៖ ទីតាំងក្រុមហ៊ុន​រោងចក្រ​ផលិត​ឥដ្ឋមួយកន្លែង ដែលប្រជាពលរដ្ឋរស់នៅ​ភូមិ-​ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្តកំពត អះអាងថា ពីមុនជាកម្មសិទ្ធិរបស់អតីតលោក​ឧកញ៉ា​អ៉ឹង ម៉េ​ង​ជឺ ដែលត្រូវខ្មាំងកាំភ្លើងបាញ់សម្លាប់នោះ។បច្ចុប្បន្នក្មួយរបស់អតីតលោកឧកញ៉ា គឺលោក អ៉ឹង គី​ហេង ជា​អ្នក​បន្តការងារ​នៅ​រោងចក្រ​ផលិត​ឥដ្ឋ​នេះ បានបញ្ជាឲ្យកូនចៅ​ធ្វើ​បា​រ៉ា​ស់​បិទផ្លូវ ដែល​អតីត​លោក​ឧកញ៉ា​ជាអ្នកធ្វើ​ផ្លូវលំ ... Read More »

លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត !

ភ្នំពេញ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលថ្លៃថ្លា ប្រកបដោយសេចក្តីអភិរម្យសោមនស្សរីករាយ នៃបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ខាងមុខនេះ ទូលព្រះបង្គំ និងក្រុមគ្រួសារ សូមថ្វាយព្រះពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការថ្វាយចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ... Read More »

សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើសារ ព្រមាន​លោក ចាន់ យ៉េ​ត ត្រូវ​ដកខ្លួន​ឲ្យ​លឿន បើ​មិនចង់ជាប់គុក ! រឿងដីធ្លី

ភ្នំពេញ ៖ សូមជម្រាបថា នៅក្នុងថ្ងៃនេះផងដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា មាន​ប្រសាសន៍​ព្រមាន​ទៅ​បុគ្គល​ម្នាក់​ឈ្មោះ ចាន់ យ៉េ​ត ស្ថិត​នៅ​ក្នុង​គណបក្ស​មួយ និង​ជា​អតីត​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ឲ្យ​បញ្ឈប់​សកម្មភាព​បំផុសបំផុល ... Read More »

ការដ្ឋានអគារមួយកន្លែង សាងសង់ខ្វះការប្រុងប្រយ័ត្ន ធ្លាក់ដែកចំបុរសម្នាក់កំពុងធ្វើដំណើរតាមរថយន្តរងរបួសធ្ងន់

ភ្នំពេញ៖ មានករណីធ្លាក់ដែកថ្នាំងអំពៅ១ដើម ពីលើអគារសាងសង់មួយកន្លែង ទម្លុះកញ្ចក់រថយន្តទំនើបមួយគ្រឿង បណ្តាលឲ្យធ្លុះជើងបុរសម្នាក់រងរបួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើងកាលពីនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចការដ្ឋាន នៅមុខវត្តបទុមវតី ក្បាលដីលេខ១២៤ ផ្លូវលេខ៧ ភូមិ៣ សង្កាត់ចតុមុខ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះជាខួប៤៥ឆ្នាំ ដែលខ្ញុំទទួលលិខិតពីអង្គការឱ្យទៅរៀបការ

ភ្នំពេញ៖ សម្ដេចបានមានប្រសាសន៍ លើកឡើងពីសម័យដ៏ជូចត់ ជាង ៤០ឆ្នាំមុន ទម្រាំបានដូចបច្ចុប្បន្ននេះ គឺមានការតស៊ូបំផុតក្នុងជីវិត។ សម្ដេចបានគូសបញ្ជាក់ថា ថ្ងៃនេះជាខួបទី ៤៥ ឆ្នាំដែលសម្តេចបានទទួលលិខិតពីអង្គការឲ្យទៅរៀបការ គឺថ្ងៃទី២៩ ខែធ្នូ នេះតែម្តង ហើយក៏ជាថ្ងៃទី២៩ ... Read More »

មន្រ្តីជាន់ខ្ពស់ឥណ្ឌូនេស៉ី ​បិទ​ជើងហោះហើរ​ជាមួយ​អង់គ្លេស និង​រឹតត្បិត​លើ​អ្នកធ្វើដំណើរ​មកពី​អូស្ត្រាលី និង​សហភាព​អឺរ៉ុប

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅ​ថ្ងៃទី​២៨ ខែធ្នូ​ ឆ្នាំ២០២០ បានលើកឡើងថា នឹង​ហាមឃាត់​ភ្ញៀវទេសចរ​អន្តរជាតិ​ទាំងអស់ ចូលមកក្នុង​ឥណ្ឌូណេស៊ី​រយៈពេល ១៤​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​វីរុស​ទម្រង់​ថ្មី ដែល​ត្រូវ​រកឃើញ​នៅ​អង់គ្លេស និង​មាន​អត្រា​ឆ្លង​ខ្លាំង​ជាង​មុន​។ ... Read More »

រឿងនិទានខ្មែរ÷រឿង ចោរ​លួច​គោ

មាននិទានមួយថា មានបុរសម្នាក់ទិញគោ ១ ដឹកមកដល់ផ្ទះខ្លួន ហើយរៀបចំនំចំណីចងដៃជាស្រេច រួចបុរសនោះដឹកគោចេញទៅចងឯក្រៅឲ្យឆីស្មៅ ហើយទៅដេកក្រោមម្លប់ឈើ, កំពុងតែដេកលក់ស្រួល មានបុរសម្នាក់ដើរមកឃើញគោនោះក៏ស្រាយយកទៅ ។ បុរសម្ចាស់គោភ្ញាក់ឡើងពុំឃើញគោ ក៏ក្រោកឈរ មើលទៅឃើញចោរកំពុងដឹកគោនោះ នាំរត់ទៅ, បុរសម្ចាស់គោតាមទៅហៀបនឹងទាន់ក៏ស្រែកហៅថា “ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ៖ គិតត្រឹមម៉ោង ២រសៀលម្សិលមុិញ កម្ពុជាទទួលបានប្រាក់សម្រាប់ទិញវ៉ាក់សាំងជាង ៥៥លានដុល្លារ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា បើគិតត្រឹមម៉ោង ២ រសៀលម្សិលមុិញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ គឺកម្ពុជាបានទទួលប្រាក់ពីការចូលរួមឧបត្ថម្ភបរិច្ចាគដោយសប្បុរជន មានចំនួនទឹកប្រាក់រហូតដល់ជាង ៥៥លានដុល្លារ។ ... Read More »

បុរសម្នាក់អង្គុយលើម៉ូតូសុខៗដាច់ផ្ងារធ្លាក់ពីលើម៉ូតូមកក្រោយស្លាប់ផ្អើលទាំងព្រឹក

ខេត្តស្វាយរៀង៖ បុរសម្នាក់កំពុងអង្គុយនៅលើម៉ូតូខាងមុខអាគារសាលាក្រុងបាវិតសុខៗស្រាប់តែ ប្រកាច់ធ្លាក់ពីលើម៉ូតូបោកក្បាលមកក្រោយស្លាប់បង្កការភ្ញាក់ផ្អើល កាលពី វេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែធ្នូ ២០២០នៅខាងមុខអគារសាលាក្រុងស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត។ បើតាមសមត្ថកិច្ចនគរបាលឲ្យដឹងថា បុរសខាងលើមានឈ្មោះ ញ៉ឹក មុន្នី អាយុ៥៩ឆ្នាំ មុខរបរជាអ្នកសំអាតអនាម័យនៅសាលាក្រុងបាវិត ... Read More »

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង​បង្ក្រាប​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទម្ងន់​៥ គីឡូក្រាមឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់

ខេត្តបាត់ដំបង​៖ សមត្ថកិច្ចនគរបាល​ខេត្តបាត់ដំបង​បើកប្រតិបត្តិការបង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដកហូតថ្នាំញៀនប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ទម្ងន់​៥ គីឡូក្រាម​។​ ​ប្រតិបត្តិការនេះធ្វើឡើងកាលពីម៉ោង​១​និង​៣០​នាទីរសៀល ​ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ​២០២០ ​ក្រោម​ការដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាត ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង ... Read More »

សម្ដេចតេជោ ហ៊ុន សែន ៖ តំបន់ប្រេងប្លុក(A)របស់កម្ពុជា មិនជាប់ពាក់ព័ន្ធជាមួយនឹងប្រទេសថៃទេ

ភ្នំពេញ ៖ បន្ទាប់ពីប្រទេសកម្ពុជាបានចំណូលពី ពន្ធគយ ជាង ៨៥ភាគរយ ហើយចំណូលពន្ធដារលើសផែនការ ១ភាគរយ កម្ពុជាក៏ចាប់ផ្ដើមមានចំណូលថ្មីពីការវិនិយោគប្រេង ជាលើកដំបូងនិងជាចំណូលថវិកាជាតិថ្មីបន្ថែមទៀត។ នេះជាការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ... Read More »

បង្កើត Facebook ក្លែងក្លាយដាក់រូបស្រីស្អាត ហើយឆាតលួងលោមបុរសៗ ដើម្បីបានវីដេអូ និងរូបភាពអាក្រាត រួចគំរាមទារប្រាក់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ជំនាញបង្កើតគណនី Facebook ក្លែងក្លាយប្រើប្រាស់រូបភាពនារីស្អាតៗ ហើយឆាតលួងលោមបុរសៗ ដើម្បីបានវីដេអូ និងរូបភាពអាក្រាតកាយ រួចគំរាមបង្ហោះចែកចាយជាសាធារណៈប្រសិនបើជនរងគ្រោះមិនផ្ដល់លុយតាមអ្វីដែលគេទាមទារនោះ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបាននៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ... Read More »

រថយន្ត Priusបើក​លឿនទៅបុក​រថយន្ត morning ពីក្រោយ ប៉ើ​ង​ជាង​១០០​ម៉ែត្រ

ភ្នំពេញ​៖ បុរស​ម្នាក់​បើក​រថយន្ត toyota Prius ក្នុង​ល្បឿន​យ៉ាង​លឿន មិន​ប្រយ័ត្ន បាន​ជ្រុល​បុក​រថយន្ត KIA morning ចត​ស្ងៀមពីក្រោយ​ ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​ជាង​១០០​ម៉ែត្រ ទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង​ទៀត សំណាងល្អនៅក្នុងហេតុការណ៍នេះមិនបង្កឲ្យមានអ្នករងរបួស ។​ ... Read More »

បុរស​ម្នាក់​បើក​ម៉ូតូ​លឿន​​វ៉ា​ជែង​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​​ដួល​ខ្ទាត​ទៅ​ចូល​ក្រោម​កង់រថយន្ត​កិន​បែកក្បាល​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់​

ភ្នំពេញ ÷ បុរសម្នាក់បើក​ម៉ូតូ​លឿន​វ៉ា​ជែង​រថយន្តស្ទូច​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​បណ្តាល​ដួល​ខ្ទាត​ចូលទៅ​ក្រោម​កង់​រថយន្ត​​ស្លាប់​ភ្លាមៗនៅនឹងកន្លែង ចំណែកឯ​ម៉ូតូ​ភាគីម្ខាង​ទៀត​រងរបួស​ធ្ងន់​២ នាក់​។​ ហេតុការណ៍​នេះបាន​កើតឡើង​នៅ​ម៉ោង ៧ និង ៤០ នាទី​យប់​ថ្ងៃ​​ទី ២៨ ខែ​ឆ្នូ ឆ្នាំ ២០២០ ... Read More »

ប្រជាពលរដ្ឋនៅ ខណ្ឌឫស្សីកែវសំណូមពរ ឲ្យអាជ្ញាធរ ជួយលុបបំបាត់គ្រឿងញៀន ក្មេងទំនើង ជួយកសាងប្រព័ន្ធលូ ផ្លូវ រំដោះចរាចរណ៍ ពន្លឿនការធ្វើលិខិតស្នាម និងអត្ដសញ្ញាណប័ណ្ណ

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅខណ្ឌឫស្សីកែវ សំណូមពរ ឲ្យអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ជួយលុបបំបាត់ឲ្យអស់ ការ ប្រើប្រាស់គ្រឿងញៀន ក្មេងទំនើងនៅមូលដ្ឋាន របស់ខ្លួននិងជួយកសាងប្រព័ន្ធលូ ប្រឡាយ ផ្លូវ បញ្ហាការកកស្ទះចរាចរណ៍ ពន្លឿនការធ្វើសំបុត្រស្នាមផ្សេងៗ ពិសេសការធ្វើអត្ដសញ្ញាណប័ណ្ណ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាមានថវិកាប្រមាណ ៣ពាន់លានដុល្លារ ក្នុងរតនាគារជាតិ និងមាសជាង៤០តោន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា, អ្នកខ្លះកំពុងយល់ច្រឡំថា រដ្ឋាភិបាលកម្ពុជាកំពុងខ្វះថវិកាដើម្បីបើកប្រាក់បៀវត្សឱ្យមន្ត្រីរាជការ ។ សម្ដេចចាត់ទុកថា អ្នកដែលនិយាយបែបនេះ គឺល្ងង់ហើយ តាមពិតគិតត្រឹមម៉ោង ៥រសៀលម្សិលមិញ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់កម្ពុជា នៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរងចាំអស់រយៈកាលដ៏យូរកន្លងមកនេះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានមានប្រសាសន៍ថា សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ... Read More »

សិស្ស និស្សិត បានចូលរៀនវិញហើយ ខណៈក្រសួងអប់រំប្រកាសបើកដំណើរការ សាលារៀនឯកជនឡើងវិញចាប់ពីថ្ងៃនេះតទៅ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ដោយអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន (សាលាឯកជន) បើកដំណើរការឡើងវិញ នៅចាប់ពីថ្ងៃនេះតទៅ ខណៈការបើកបវេសនាកាលឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ... Read More »