ព័ត៌មានទាន់ហេតុការណ៍៖
'

នៅមិននៅទៅវាយកញ្ចក់រថយន្តគេឲ្យខូចខាតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីបុរសរូបនេះបានទៅវាយកញ្ចក់រថយន្តគេបណ្តាលឲ្យខូចខាត កាលពីវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៥៩៨ ទល់មុខក្លិបខារ៉ាអូខេបេស្តា ក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ... Read More »

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនក្រុមចោរ ៥នាក់ ជំនាញជួលរថយន្តគេរួចធ្វើឯកសារក្លែងក្លាយលក់ផ្ដាច់

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩, ២២ និង២៣ ខែធ្នូឆ្នាំ២០២០ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ, ខណ្ឌជ្រោយចង្វា , ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល និងស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ... Read More »

មនុស្សប្រុសស្រី៨នាក់ត្រូវសមត្តកិច្ចឃាត់ខ្លួនពីបទឆក់យកទ្រព្យជនបរទេស

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២១ និង ៣០នាទី មានជនជាតិចិន១នាក់ ... Read More »

ក្រសួងរ៉ែ និងថាមពល ចេញលិខិតអបអរសាទរសូមគោរពជូន សម្ដេចតេជោ ហ៊ុន សែន ចំពោះដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានថ្ងៃនេះជាលទ្ធផលប្រវត្តិសាស្ត្រ

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល ចេញលិខិតអបអរសាទរសូមគោរពជូន សម្ដេចតេជោ ហ៊ុនសែន ចំពោះដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានថ្ងៃនេះជាលទ្ធផលប្រវត្តិសាស្ត្រ ដោយបានបញ្ជាក់ថា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានថ្ងៃនេះជាលទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃជោគជ័យ ... Read More »

ចាប់ពីថ្ងៃទី៣១ ខែធ្នូ ដល់ថ្ងៃទី០៣ ខែមករា សូមបងប្អូនប្រជាពលរដ្ឋ ត្រៀមអាវរងាផង ព្រោះធាតុអាកាសនឹងចុះត្រជាក់ខ្លាំងសាជាថ្មី

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយម បានចេញផ្សាយនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី៣០ ខែធ្នូ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។ ក្នុងសេចក្តីប្រកាសរបស់ក្រសួង បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងទទួលឥទ្ធិពលពីសម្ពាធខ្ពស់ប្រទេសចិន ដែលរំកិលចុះមកក្រោមនិងខ្យល់មូសុងឦសាន។ ... Read More »

រថយន្តដឹកទំនិញបេីកឆ្លងផ្លូវត្រូវម៉ូតូបុកបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខណៈជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករថយន្តូដឹកទំនិញមួយគ្រឿងដែលបើកឆ្លងផ្លូវកាលពីវេលាម៉ោង១២និង៣០នាទីយប់ថ្ងៃទី ២៩ ខែធ្នូឆ្នាំ២០២០ នៅចំណុចមុខផ្សារសុវណ្ណា​ តាមបណ្តោយផ្លូវលេខ២៧១​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេបានឃេីញរថយន្តដឹកទំនិញមួយគ្រឿង​ ពាក់ស្លាកលេខតាកែវ3A 0720បើកតាមបណ្តោយផ្លូវលេខ១៩៩ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុក៏បានបើកឆ្លងផ្លូវលេខ២៧១បត់ឆ្វេងស្រាប់តែមានបុរសម្នាក់ជិះម៉ូតូអ៊ែរប្ល៊ែកពណ៌ក្រហម​ ពាក់ស្លាកលេខគ្នំពេញ1HY -7617 ... Read More »

ទាហានអាមេរិកនៅកូរ៉េខាងត្បូងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩

ទាហានអាមេរិកនៅកូរ៉េខាងត្បូង ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីថ្ងៃទី២៩ខែធ្នូ។ ការចាក់វ៉ាក់សាំងកើតឡើងក្នុងពេលដែល កូរ៉េខាងជើងក៏បានត្រៀមលក្ខណចាក់វ៉ាក់សាំងដូចគ្នា។ បច្ចុប្បន្នអាមេរិកបានចាក់វ៉ាក់សាំង ជូនពលរដ្ឋជាង១លាននាក់ហើយ ក្នុងទឹកដីអាមេរិក ភាគច្រើនគឺគ្រូពេទ្យ និងមនុស្សចាស់នៅជួរមុខ។ ចំណែកទាហានកូរ៉េខាងត្បូង មិនទាន់មានគម្រោងចាក់នៅឡើយ ប៉ុន្តែ រដ្ឋាភិបាល កូរ៉េខាងត្បូង ... Read More »

ក្រសួងសុខាភិបាល ថ្ងៃនេះបន្តប្រកាសដំណឹងល្អ មិនមានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ រីឯអ្នកជាសះស្បើយក៏គ្មានដែរ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ចំណែកអ្នកជាសះស្បើយក៏គ្មានដែរ។ បើតាមការបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង បានឲ្យដឹងថាគិតមកត្រឹមម៉ោង៧៖០០នាទី នៅព្រឹកថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៦៤នាក់ ... Read More »

ខ្លឹមសារសំខាន់ចំនួន១១ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ព្រោះថ្ងៃនេះខួប២២ឆ្នាំនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា!

ភ្នំពេញ៖ រយៈពេល២២ឆ្នាំហើយ រហូតមកដល់ថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២០នេះនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្របន្ទាប់ពីបានបែកបាក់តាំងពីក្រោយចក្រភពអង្គរ។ ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ បានកើតមានឡើងតាមរយៈនយោបាយឈ្នះ–ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ការបញ្ចប់សង្រ្គាមដោយនយោបាយឈ្នះ–ឈ្នះ គឺជាទស្សនៈវិជ្ជាសនិ្តភាពនិងមានការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់ សម្តេចតេជោហ៊ុន ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ ការងារពង្រឹកការធ្វើចត្តាឡីស័កគឺជាកិច្ចការសំខាន់បំផុត នៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រោយទទួលបានការអនុញ្ញាតពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួចមក លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានជួបប្រជុំជាមួយកម្លាំងសមត្ថកិច្ចនិងគ្រូពេទ្យប្រចាំការនៅតាមកន្លែងធ្វើចត្តាឡីស័កទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីពិនិត្យការងារអនុវត្តជាក់ស្តែង ក្នុងន័យបន្តពង្រឹងការគ្រប់គ្រងអ្នកធ្វើចត្តាឡីស័កឱ្យកាន់តែល្អប្រសើរថែមទៀត នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលារាជធានីភ្នំពេញ ... Read More »

រដ្ឋមន្ត្រីហ្វីលីពីនទទួលបានការចាក់វ៉ាក់សាំងទាំងមិនទាន់មានលិខិតអនុញ្ញាត

កម្លាំងទាហាន និងរដ្ឋមន្ត្រីមួយចំនួននៅក្នុងប្រទេសហ្វីលីពីនទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលក្រសួងសុខាភិបាលមិនទាន់បានអនុម័ត ប៉ុន្តែមិនបញ្ជាក់ថាចាក់វ៉ាក់សាំងផលិតដោយក្រុមហ៊ុនណានោះឡើយ។ ក្រសួងមហាផ្ទៃហ្វីលីពីន លោកEduardo Ano នៅថ្ងៃទី​២៨ខែធ្នូ បានប្រកាសថា សមាជិកគណៈរដ្ឋមន្ត្រី​ក្នុងប្រទេសនេះទទួលបានការចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ។ ជាមួយគ្នានេះ មេបញ្ជាការកងទ័ពហ្វីលីពីន លោកCirilito Sobejana ... Read More »

ទីក្រុងស៊ីដនី បាញ់កាំជ្រួចឆ្លងឆ្នាំដដែលតែហាមពលរដ្ឋទៅទស្សនាផ្ទាល់

ទីក្រុងស៊ីដនី គឺជាទីក្រុងធំដំបូងគេដែលទទួលស្វាគមន៍ឆ្នាំថ្មីមុនគេបង្អស់លើពិភពលោក​ ។ នៅក្នុងឆ្នាំនេះ និឹងមានពិធីបាញ់កាំជ្រួច​ដូចរាល់ឆ្នាំ ប៉ុន្តែ​​មិនអនុញ្ញាតឲ្យពលរដ្ឋទៅជួបជុំគ្នាមើលផ្ទាល់ច្រើននោះឡើយ។ តាមសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី​២៨ ខែធ្នូ​បានផ្សាយថា ដោយសារតែផ្ទុះការឆ្លងកូវីដ​-១៩ថ្មីនៅពាក់កណ្តាលខែធ្នូ​​នៅជាយក្រុងភាគខាងជើងស៊ីដនី ហើយរកឃើញអ្នកឆ្លងថ្មី​១២៥នាក់ដែលឆ្លងចេញពី​មនុស្ស​៥នាក់ពេលដំបូង​។ ការឆ្លងនោះធ្វើឲ្យពលរដ្ឋនៅក្នុងទីក្រុង ​ប្រមាណ​១/៤ ស្ថិតនៅក្នុងតំបន់ត្រូវបិទ​រហូតដល់ថ្ងៃទី៩ ... Read More »

ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់បុគ្គល សម រង្ស៉ី ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ

ភ្នំពេញ៖ Facebook ទណ្ឌិត សមរង្ស៊ី ប្រមាថយ៉ាងធ្ងន់ធ្ងរម្តងទៀត ចំពោះព្រះមហាក្សត្រកម្ពុជា ដោយមានខ្លឹមសារថា៖ «ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់មានទាំងស្តេចទីងមោងផងដែរ»។ លោក  កើត ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ ដំណើរការជួសជុលចាក់អ៊ុតកៅស៊ូផ្លូវលេខ១៨៦ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោកដែលខូចខាតកាលពីរដូវវស្សាកន្លងទៅឱ្យបានស្អាតវិញ

ភ្នំពេញ៖ អនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្លូវ១ខ្សែទៀតនៅក្នុងមូលដ្ឋានខណ្ឌទួលគោកត្រូវបានធ្វើការជួសជុលឡើងវិញក្រោយទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមកដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។    ជាក់ស្ដែងនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះបានដំណើរការជួសជុលលុបជង្ហុកសំបុកមាន់ដើម្បីសម្រួលចរាចរណ៍ងាយស្រួលពុកម៉ែបងប្អូនធ្វើដំណើរ។ក្រោមការដឹកនាំចង្អុលបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកន្លងទៅនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានដាក់គ្រឿងចក្រជួសជុលផ្លូវដោយចាក់អ៊ុតកៅស៊ូ ផ្លូវលេខ១៨៦ ... Read More »

មេបញ្ជាការយោធភូមិភាគទី៤ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងបំពាក់ឋានន្តរសក្តិ និងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន ចំណុះយោធភូមិភាគ

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០  ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងបំពាក់ឋានន្តរសក្តិ និងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន ចំណុះយោធភូមិភាគ។ ... Read More »

រថយន្តសុីនទ្រីបុករថយន្តដឹកទឹកសុទ្ធពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ ៖​ រថយន្តសុីនទ្រីមួយគ្រឿង​ បានបើកបរក្នុងល្បឿនលឿនហេីយជ្រុលមកបុករថយន្តកូរ៉េដឹកទឹកសុទ្ធបណ្ដាលឱ្យខូចខាតយ៉ាងដំណំផ្នែកខាងក្រោយ​ សំណាងល្អដែរអ្នកបើកបររថយន្ដទាំងពីរនាក់គ្មានអ្នកណារងរបួស​  ។  ​    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរសៀលថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២០ នៅត្រង់ចំណុចមុខវត្តធុតង្គចំការដូង​ តាមបណ្តោយផ្លូវ២១៧​ ក្នុងភូមិខ្វា ... Read More »

កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀន

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ ឃាត់ខ្លួន។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៧:០០នាទីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២០  នៅចំណុចភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ដ។  ជនសង្ស័យមានឈ្មោះ លី សុខឈីវ ភេទប្រុស ... Read More »

កូរ៉េខាងជើងត្រៀមសម្រាប់ព្រិឹត្តិការណ៍​ដែលកើតឡើងនៅខែមករាឆ្នាំ​២០២១

ពលរដ្ឋកូរ៉េខាងជើង​រាប់ពាន់នាក់បានត្រៀមលក្ខណៈសម្រាប់ព្រិឹត្តិការណ៍សំខាន់ៗនៅក្នុងខែមករាឆ្នាំ​២០២១​ ​ដោយមានពិធីដង្ហែក្បួន បន្ទាប់ពីមហាសន្និបាតបក្ស​ពលករកូរ៉េខាងជើង​លើកទី​៨ ។ តាមគេហទំព័រ 38 North បានផ្សាយថា តាមរូបភាពដែលថតតាមផ្កាយរណបកាលពីថ្ងៃទី​២៦ខែធ្នូ បង្ហាញឲ្យឃើញថា ​ពលរដ្ឋកូរ៉េខាងជើងរាប់ពាន់នាក់បានហ្វឹកហាត់នៅទីលាន គីម អុីលស៊ុង​ សម្រាប់ព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅ​កូរ៉េខាងជើង បន្ទាប់ពីមហាសន្និបាត។ ... Read More »

ក្រុមហ៊ុនផលិតឱសថ​ Moderna បង្កើនល្បឿនក្នុងការបញ្ជូនវ៉ាក់សាំង​កូវីដ​-១៩ ទៅកាន់ហ្វីលីពីន

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក​Teodoro Locsin បានបញ្ជាក់ថា តាមប្រភពព័ត៌មានពីស្ថានទូត​ហ្វីលីពីន​ប្រចាំនៅអាមេរិក គឺក្រុមហ៊ុន Moderna បានផលិតនិងបង្កើនល្បឿនបញ្ជូនវ៉ាក់សាំង​ មកកាន់ប្រទេសហ្វីលីពីនក្នុងពេលឆាប់ៗ។ តាមសារព័ត៌មាន​CNN រដ្ឋមន្ត្រីការបរទេសហ្វីលីពីន​បានប្រកាស​កាលពីថ្ងៃទី​២៧ខែធ្នូ​ថា ក្រុមហ៊ុនModerna នឹងបញ្ជូនវ៉ាក់សាំងមកកាន់ហ្វីលីពីន​ក្នុងពេលឆាប់ៗ។ សកម្មភាពខាងលើកើតឡើង ក្រោយពេលប្រធានាធិបតី ... Read More »

បងប្អូនអតីតយុទ្ធជនចំនួន១៥គ្រួសារ ដែលជួបការលំបាក ទទួលបានការឧបត្ថម្ភពី មេបញ្ជាការកងទ័ពជើងគោក

ខេត្តស្ទឹងត្រែង ៖ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០០ ឧត្ដមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរដែនដី នាំយកអំណោយ លោក ... Read More »

លោក ហ៊ុន ម៉ានី ៖ ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំគិតថាយើងត្រូវទទួលស្គាល់ឲ្យបានច្បាស់ថា អ្វីៗដែលសម្រេចបានមកក្នុងពេលបច្ចុប្បន្ន

ភ្នំពេញ៖ ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំគិតថាយើងត្រូវទទួលស្គាល់ឲ្យបានច្បាស់ថា អ្វីៗដែលសម្រេចបានមកក្នុងពេលបច្ចុប្បន្ន។ នេះជាការថ្លែងឲ្យដឹងពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី ... Read More »

ហាង អឹមហ្វាយ(M5)ក្លាយជាទីតាំងបើកបនល្បែងស៊ីសងដ៏ធំនៅបឹងកក់ ប្រមូលផ្តុំសុទ្ធតែសមត្ថកិច្ច

ភ្នំពេញ៖  ភោជនីយដ្ឋានមួយដែលមានយីហោ(អឹមហ្វាយ M5) ស្ថិតនៅតំបន់បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណជាង ២០ ម៉ែត្រពីហាង Amazon ត្រូវបានគេលួចបង្កប់លេងល្បែងស៊ីសងយ៉ាងអនាធិបតេយ្យ។ អ្នកដែលបានទៅកាន់ទីនោះ បានលើកឡើងថា, អ្នកលេងភាគច្រើន ... Read More »

តំបន់ទេសចរណ៍ក្នុងខេត្តបាត់ដំបង មានច្រើន ហើយជាទីពេញចិត្ត

ខេត្តបាត់ដំបង៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានធ្វើការរៀបរាប់ពី ប្រាសាទបាណន់ជារមណីដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិ ដែលមានប្រាង្គប្រាសាទបុរាណឈ្មោះប្រាសាទបាណន់ ស្ថិតនៅលើកំពូលភ្នំបាណន់។ រមណីយដ្ឋាននេះស្ថិតនៅខាងត្បូងទីរួមខេត្ដបាត់ដំបងមានចំងាយប្រមាណ ២០.២០ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់ប្រាសាទបាណន់។ ភ្ញៀវទេសចរអាចធ្វើដំណើរដោយមធ្យោបាយ រថយន្ដ ម៉ូតូ ចេញពីទីរួមខេត្ដបាត់ដំបងតាមផ្លូវលេខ P១៥៧១ និងផ្លូវលេខ៨០០ ... Read More »

ឆ្ងល់ណាស់ថា ! ហេតុអីជិត១ឆ្នាំហើយ ជនសង្ស័យជាទាហានបានបាញ់សម្លាប់ និស្សិតពេទ្យជាគូដណ្តឹង នៅមិនទាន់ចាប់ខ្លួនមកផ្តន្ទាទោសបាននៅឡើយ

ភ្នំពេញ៖ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រិយមិត្ត នៅខណ្ឌកំបូល និងក្នុងរាជធានីភ្នំពេញទាំងមូល ពិតជាបានដឹងករណីឃាតកម្មដ៏សាហាវដែលបង្កឡើងដោយយុវជនម្នាក់ជាមន្ត្រីយោធា បានធ្វើការបាញ់សម្លាប់គូដណ្តឹងរបស់ខ្លួន បណ្តាលអោយស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ​កើត​ឡើង​នៅ​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ ដែលមាន​ទីតាំង​ស្ថិតនៅ​បុរី​រំចេក​អូ​ឌឹ​ម តាម​បណ្ដោយ​ផ្លូវលំ BT សង្កាត់​កន្ទោក ... Read More »

រថយន្តធុនធំបេីកលឿនជ្រុលបុករថយន្តឡិចស៊ីស470ពីក្រោយរងការខូចខាតរួចបន្តឡេីងខឿនសួនច្បារ

ភ្នំពេញ​៖​ រថយន្តធុនធំមួយគ្រឿងបេីកបរក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនជាប់ក៏ជ្រុលបុកគូទរថយន្តឡិចស៊ីស470ពេញទំហឹងបណ្តាលឲ្យរងការខូចខាតរួចរថយន្តបង្កមិនទាន់អស់ល្បឿនក៏បន្តឡេីងសួនច្បារពុះចែកផ្លូវទៅមុខលែងរួច។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ២០២០​ នៅចំណុចមុខវត្តព្រៃស្ពឺ​ តាមបណ្តោយផ្លូវជាតិលេខ៣​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​  រាជធានីភ្នំពេញ​។  តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តឡិចស៊ីសLX 470 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2G. ... Read More »

ប្រទះឃើញយុវជនម្នាក់ចង.កនៅរោងបាយខាងក្រោយផ្ទះភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់

ខេត្តស្វាយរៀង៖ យុវជនម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកសម្លាប់ខ្លួន នៅរោងបាយខាងក្រោយផ្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់ខណៈក្រុមគ្រួសារអះអាងថាមានជំងឺសរសៃប្រសាទ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅត្រង់ចំណុចភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាយុវជនដែលចងកសម្លាប់ខ្លួនមានឈ្មោះទិត្យ សុធា  អាយុ១៨ឆ្នាំ មុខរបរកសិកររស់ក្នុងភូមិសង្កាត់ខាងលើ។ ប្រភពបន្តថាបន្ទាប់ពី បានទទួលព័ត៌មានពីអនុភូមិចំបក់ឈ្មោះ ... Read More »

អភិបាលខណ្ឌព្រែកព្នៅ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខណ្ឌ ផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះ

ភ្នំពេញ៖ លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌព្រែកព្នៅ និងលោក ជា ខេមា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ព្រមទាំងមន្ត្រីក្រោមឱវាទជាច្រើននាក់ទៀត បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ជូនដល់គ្រួសាររងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងស្ថិតនៅបុរីឈូកវ៉ា១ ភូមិភ្លូផ្អែម ... Read More »

រដ្ឋបាលខេត្តស្វាយរៀងគាំទ្រនិងលើកទឹកចិត្តដល់វិស័យឯកជនក្នុងការវិនិយោគអចលនទ្រព្យដីធ្លីក្នុងខេត្តដែលមានសន្ទុះកើនឡើងខ្លាំង

ខេត្តស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្តសូមគាំទ្រនិងលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ក្នុងខេត្តស្វាយរៀងក្នុងការវិនិយោគវិស័យអចលនទ្រព្យដីធ្លី ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍដែលជាឱកាសមួយសម្រាប់អ្នកវិនិយោគទុនទាំងអស់មកបណ្តាក់ទុនរកស៊ីនៅខេត្តស្វាយរៀងហើយខេត្តក៏មានទីតាំងដីអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគផងដែរ។ ការថ្លែងប្រកាសគាំទ្ររបស់លោកអភិបាលខេត្តស្វាយរៀងបែបនេះ គឺក្នុងឱកាសដែលលោកអញ្ជើញចូលរួមសម្ពោធបើកការដ្ឋានសាងសង់គម្រោងលំនៅឋានរំដួលវ៉ៃគោស្ថិតនៅក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់សង្ស័យពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ២១ : ៣០នាទីយប់ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័ករណីគ្រឿងញៀនម្នាក់ ស្ថិតនៅក្រុម ២៧ ភូមិ ២ ... Read More »

ក្រុមប្រឹក្សាខណ្ឌច្បារអំពៅបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ម៉ោង ៨.០០ នាទី ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ ក្រោមអធិបតីភាព លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ ... Read More »