ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រទេសកម្ពុជា មានកន្លែងចំនួន៤ ​ប្រៀប​ដូច​ឋានសួគ៌​លើ​ដី ដែលលោកអ្នកគួរ​តែ​ទៅ​លេង​ឲ្យបាន​ស្គាល់​ម្ដង

ភ្នំពេញ៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា ប្រជាពលរដ្ឋទូទៅដែលរស់នៅប្រទេសកម្ពុជា បាននាំគ្នាដើរលេងដោយផ្ដោតទៅលើកន្លែងណាដែលមានបរិស្ថានល្អស្រស់ស្អាតដូចជា៖ តាមដងព្រៃ ភ្នំ តាមទឹកធ្លាក់នាតំបន់រមណីដ្ឋានជាច្រើនក្នុងប្រទេសកម្ពុជា។ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជា មាន​តំបន់​ធម្មជាតិ ដែល​មាន​ទេសភាព​ស្អាត​ប្រៀប​ដូច​ឋានសួគ៌​លើ​ដី ចំនួន៤​កន្លែងហើយទេស​ភាព​នៅតំបន់នោះ គឺពិតជាស្រស់ស្អាត​បំផុត​ប្រៀប​ដូច​រូបក្នុងផ្ទាំង​គំនូរ​ផងដែរ។ តោះសូមអានអត្ថបទលម្អិត និងរូបភាពមានដូចខាងក្រោម៖ ... Read More »

ដោយសារកាធ្វេសប្រហែសរបស់ឪពុកម្ដាយ ទើបធ្វើឲ្យក្មេងស្រីអាយុមួយខួប ឈ្លក់ទឹកក្នុងធុងស្លាប់

ភ្នំពេញ៖ តាមពិតទៅសម្រាប់អាណាព្យាបាលទូទៅដែលមានកូនតូចៗ គួរតែប្រុងប្រយ័ត្នចំពោះការដាក់ធុងទឹកនៅក្នុងបរិវេណផ្ទះរបស់ខ្លួនព្រោះប្រសិនបើយើងមានកូនតូចៗដែលមិនទាន់ដឹងក្តី ពួកគាត់អាចនឹងទៅលេងហើយយើងភ្លេចខ្លួនតែបន្តិច កូនជាទីស្រលាញ់របស់យើងអាចនឹងការបាត់បង់ជីវិតផងដែរ។ ជាក់ស្តែងកាលពីវេលាម៉ោង ១១និង ៣០នាទី ព្រឹកថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២០ នៅចំណុចផ្ទះជួល ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីក្មេងស្រីម្នាក់ ... Read More »

នៅតែព្រហើន ! ចុងក្រោយសមត្ថកិច្ចចុះបង្ក្រាបទីតាំងបើកអាជីវកម្មក្លឹបកម្សាន្តល្មើសច្បាប់ក្នុងសម័យកូវីដ-១៩

ខេត្តកំពង់ស្ពឺ៖ អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងគណៈបញ្ជាការឯកភាពខេត្ត ,សមត្ថកិច្ចបានចុះត្រួតពិនិត្យទីតាំងក្លិបកម្សាន្ត យីហោម៉ាស្ទ័រកុងទីន័រ ផ្ទុយនឹងបទបញ្ជារបស់ ក្រសួងសុខាភិបាល មានមនុស្សចូលរាំកម្សាន្ត ចំនួន ៤២នាក់។   បើតាមបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ច, កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន ... Read More »

«ពិព័រណ៌ជំនាញសិក្សា និងការងារ» ប្រចាំឆ្នាំ របស់សមាគម FUSAAC ធ្វើតាមអនឡាញ ដោយមានការគាំទ្រពីក្រុមហ៊ុន Smart Axiata(មានវីដេអូ)

រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ សមាគមអតីតនិស្សិតអាហារូបករណ៍សហរដ្ឋអាមេរិក (FUSAAC) ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Smart Axiata​ បានផ្ដើមកម្មវិធី «ពិព័រណ៌ជំនាញសិក្សា និងការងារ» ប្រចាំឆ្នាំរបស់ខ្លួន តាមអនឡាញ ដោយបង្កើតបណ្ណាល័យឌីជីថល ... Read More »

បាត់រថយន្ត ៤ឆ្នាំ ស្រាប់តែ​ប្រទះ​ឃើញ​ស្លាក​លេខ​បំពាក់​នៅ​លើ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ទៅ​វិញ

ភ្នំពេញ​៖ ​ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានប្តឹងទៅសមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចោម​ចៅ​ទី​២ ខណ្ឌពោធិ៍សែនជ័យខណៈដខណៈដែលគាត់បានប្រទះឃើញស្លាកលេខរថយន្តរបស់គាត់មួយគ្រឿងម៉ាក​​ហ៊ី​យ៉ា​ន់​ដាយ​ ​ត្រូវ​បាន​ចោរ​ធ្វើ​សកម្មភាព​លួច​បាត់​ស្រមោល​អស់​រយៈពេល​៤​ឆ្នាំ​កន្លង​មក​ហើយ​ ប៉ុន្តែរក​មិនឃើញ​សោះ ​ឃើញបំពាក់​នៅ​លើ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ទៅ​វិញ។ចំណែកម្ចាស់រថយន្ត​ និងជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកសាកសួរនៅ​ប៉ុស្តិ៍​​ចោម​ចៅ​ទី​២ ដើម្បី​ស្វែងរក​ការ​ពិត​​។ ករណីខាងលើ​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង ... Read More »

កូវីដ​-១៩​ បារាំងអាចនឹងបិទប្រទេសជាលើកទី​៣​

បារាំងកំពុងពិចារណា​បិទប្រទេស ជាលើកទី​៣​​ ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ​១៩​ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង​លោក Olivier Veran បានប្រកាសថា​ បារាំង អាចនឹងចាត់វិធានការ​តឹងតែងបំផុតដើម្បីការពារពលរដ្ឋ​​ក្នុងនោះមានទាំងការបិទប្រទេសជាលើកទី​៣ ផងដែរ​ ។ ការប្រកាសខាងលើ​កើតឡើង​ក្រោយពេល មានក្តីបារម្ភពីការឆ្លងកូវីដ​-១៩​ក្នុងឱកាសបុណ្យ​គ្រឹស្តស្មាស់ និង​ចូលឆ្នាំសកល​។ ... Read More »

មនុស្ស ៧នាក់ស្លាប់ និង៧នាក់ទៀតរងរបួស ក្នុងការវាយប្រហារដោយកាំបិត នៅភាគឦសាន ប្រទេសចិន

អន្តរជាតិ៖ មនុស្សយ៉ាងហោច ៧នាក់ ត្រូវបានសម្លាប់ និង៧នាក់រងរបួសនៅក្នុងការវាយប្រហារដោយកាំបិត នៅឯភាគឦសាន នៃប្រទេស។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចុះផ្សាយនៅថ្ងៃអាទិត្យ ទី២៧ ខែធ្នូឆ្នាំ២០២០។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានបញ្ជាក់ថា ក្នុងការវាយប្រហារដោយកាំបិតខាងលើ បានកើតឡើងនៅខាងក្រៅកន្លែងសូណា ... Read More »

ប្រធានាធិបតីហ្វីលីពីនព្រមាន​លុបកិច្ចព្រមព្រៀង​បើអាមេរិក​ផ្ញើវ៉ាក់សាំងប្រឆាំងកូវីដ​​-១៩​​មិនឲ្យបានលឿនបំផុត

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានព្រមានថា និងលុបកិច្ចព្រមព្រៀងយោធាជាមួយអាមេរិក ប្រសិនបើអាមេរិក បញ្ជូនវ៉ាក់សាំងកូវីដ-​១៩ មកឲ្យប្រទេសហ្វីលីពីនឲ្យបានឆាប់បំផុតនោះទេ ។ មេដឹកនាំហ្វីលីពីន រងការថ្កោលទោសយ៉ាងខ្លាំង​ ដោយសារតែជាប់គាំងក្នុងការពិភាក្សាទិញវ៉ាក់សាំងពីអាមេរិក​​។ ដោយរងគំនាបពីពលរដ្ឋ ប្រធានាធិបតី ... Read More »

ចិនរកឃើញករណីឆ្លងកូវីដ​-១៩​ថ្មី​ ខេត្តក្រុងជាច្រើន ត្រូវហាមប្រាមពលរដ្ឋចូលរួមពិធីបុណ្យចូលឆ្នាំ​

រដ្ឋាភិបាលចិន បានស្នើដល់​បុគ្គលិករដ្ឋ​ ​​គ្រប់លំដាប់ថ្នាក់​មិនត្រូវចេញពីទីក្រុងប៉េកាំង​ក្នុងឱកាសបុណ្យចូលឆ្នាំ​ថ្មី​ឆ្នាំសកល និងចូលឆ្នាំចិន​​នៅខែកុម្ភៈឆ្នាំ​២០២១។ រដ្ឋាភិបាលចិនបាន​រឹតបន្តឹង​ការគ្រប់គ្រង​​​វិស័យទេសចរណ៍ នៅឱកាសបុណ្យចូលឆ្នាំ​​ ដោយស្នើដល់ពលរដ្ឋមិនត្រូវ​ចាកចេញពីតំបន់របស់ខ្លួនរស់នៅឡើយ​ ដើម្បីទប់ស្កាត់កូវីដ-​១៩​ឆ្លងរាលដាលជាថ្មី។ រដ្ឋាភិបាលចិន​ បានអនុម័តវិធានការតឹងតែង​បំផុត​ក្នុងឱកាសចូលឆ្នាំសកលនិងចូលឆ្នាំចិន ​​ដោយមន្ត្រីរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់ មិនអាចចេញទៅខាងក្រៅតំបន់ដែលខ្លួន​រស់នៅឡើយ ។ ចំណែកពលរដ្ឋនៅក្នុងទីក្រុងគឺត្រូវតែគោរពទៅតាមច្បាប់ធ្វើដំណើរ​​តាមរថភ្លើង​ ... Read More »

ប្រធានរដ្ឋបាលជលផល ” ត្រីប្រហុកឆ្នាំនេះ ទោះមានការថយចុះបន្តិច ប៉ុន្តែត្រីសម្រាប់ធ្វើប្រហុក ផ្អក គឺភាគច្រើនធំៗល្អ នៅតែមានបរិមាណគ្រប់គ្រាន់ “

ភ្នំពេញ៖ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកប្រធានរដ្ឋបាលជលផល មានប្រសាសន៍ថា ត្រីប្រហុកឆ្នាំនេះ ទោះមានការថយចុះ ប៉ុន្តែត្រីសម្រាប់ធ្វើប្រហុក ផ្អក គឺភាគច្រើនធំៗល្អ នៅតែមានបរិមាណគ្រប់គ្រាន់ “  លោក ... Read More »

បុរសម្នាក់ជិះម៉ូតូជ្រុលបុកម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ៖  បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ខណៈជិះម៉ូតូដេីរលក់ត្រប៉ែហេីយជ្រុលទៅបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កពេញទំហឹង​ កាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅត្រងចំណុចផ្លូវកោងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ឆាង ពឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ត្រប៉ែ ... Read More »

TYDA កម្លាំងស្ម័គ្រចិត្ត ដេីម្បីមនុស្សធម៌

ភ្នំពេញ៖ ថ្នាក់ដឹកនាំ១រូបនៃTYDA កម្លាំងស្ម័គ្រចិត្ត ដេីម្បីមនុស្សធម៌ បានថ្លែងថា, ថ្ងៃនេះកាល៨ឆ្នាំមុន នាពេលរសៀលក្នុងភោជនីយដ្ឋានមួយ​ យេីងផ្តេីមពីគ្នា៨នាក់​ ដឹកនាំដោយបងស្រី​ ពេជ​ ចន្ទមុន្នី បានជជែកពីការរៀបចំបង្កេីតក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ ឥលូវបានក្លាយជាមហាគ្រួសារ​TYDA ​ដែលមានសមាជិកជាង ៦ពាន់នាក់។ ... Read More »

សមត្តកិច្ចឃាត់ខ្លួនបុរស៤នាក់ពាក់ពាន់និងករណីរក្សាទុកគ្រឿងញៀន

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់អោយដឹងថា នគរបាលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន០២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ៖ *ករណីទី១-នៅថ្ងៃទី២៦.១២.២០២០ វេលាម៉ោង១៤:៣០នាទី នៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ កម្លាំងជំនាញឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ... Read More »

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើហិង្សាលើប្រពន្ធខ្លួនឯង

ខេត្តព្រះសីហនុ៖ បរុសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនពីបទ ប្រើអំពើហិង្សាដោយចេតនា វាយប្រពន្ធខ្លួនឯងបណ្តាលឲ្យរងរបួស កាលពីព្រឹកថ្ងៃទី ២៦ខែធ្នូ ឆ្នាំ២០២០ ក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ។ របាយការណ៍នគរបាលជំនាញបញ្ជាក់ថា ជនសង្ស័យឈ្មោះ កៅ ដារា ... Read More »

មនុស្ស៦នាក់រងរបួសធ្ងន់ស្រាល ដោយសាររថយន្តដឹកទំនិញមួយគ្រឿងបុករះ ជាមួយរថយន្តជាច្រើនគ្រឿងទៀត.!

ខេត្តព្រះសីហនុ៖ មានករណីរថយន្តដឹកទំនិញមួយគ្រឿង បុករះប៉ះយានយន្តច្រើនគ្រឿង បណ្តាលឱ្យមនុស្សចំនួន៦នាក់រងរបួស នៅវេលាម៉ោងម៉ោង៩និង០០នាទីព្រឹកថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២០ នៅលើវិថីផែ ចំណុចកែងរ៉ា ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ទោ ជួន ... Read More »

សហគមន៍កសិកម្មលើកកម្ពស់កសិករ ស្រុកគូលែន ខេត្តព្រះវិហារ មានចិត្តសប្បាយជាពន់ពេក ដែលបាននិងកំពុងមមាញឹកប្រមូលផលដំឡូងមី

ខេត្តព្រះវិហារ៖ សហគមន៍កសិកម្មលើកកម្ពស់កសិករ ស្រុកគូលែន ខេត្តព្រះវិហារ មានចិត្តសប្បាយជាពន់ពេក ដែលបាននិងកំពុងមមាញឹកប្រមូលផលដំឡូងមី។ នេះបើតាមការលើកឡើងពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា, នៅថ្ងៃទី ២៧ខែធ្នូ ឆ្នាំ២០២០ នេះលោកប្រធានមន្ទីរកសិកម្ម ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលផ្ញើសារជូនពរ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងទិវាចូលឆ្នាំថ្មី ឆ្នាំសកល គ្រឹស្តសករាជ ២០២១

ភ្នំពេញ៖ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តមនៃទិវាចូលឆ្នាំថ្មីឆ្នាំសកល គ្រឹស្តសករាជ២០២១ តាងនាម ថ្នាក់ដឹកនាំអគ្គបញ្ជាការ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមផ្ញើជូននូវការសាកសួរសុខទុក្ខពោរពេញដោយមនោសញ្ចេតនានឹករលឹក ស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ដែលក្នុងឆ្នាំកន្លងមកបានខិតខំពុះពារជម្នះរាល់ការលំបាក ធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីថែរក្សាសុខសន្តិភាព ... Read More »

សូម​ប្រុង​ប្រយ័ត្ន​! សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ បង្កើតអត្តសញ្ញាណប័ណ្ណ​​ក្លែងក្លាយ​ ដើរបោកប្រាស់​ ទិញ​របស់​បង់​រំលស់​ ឬ​ដាក់បញ្ចាំ​ផ្សេង​ៗ

ភ្នំពេញ៖ បើយោងតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ បានបញ្ជាក់ថា ​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ សូម​ជម្រាប​ជូន​សាធារណជន​អ្នក​សារព័ត៌មាន​ និង​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ សូម​មេត្តា​ទទួល​ជ្រាប​ និង​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​បន្ត​ទៅ​កាន់​មហាជន​ ជាពិសេសគឺក្រុមអាជីវករទាំងអស់។ ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ករណី​បទល្មើស​ឆបោក​តាម​មធ្យោបាយ​ និង​រូបភាព​ផ្សេងៗ​ ពាក់ព័ន្ធ​នឹង​មុខសញ្ញា​សង្ស័យ​ខាងក្រោម​ប្រើប្រាស់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ក្លែងក្លាយ​ ប្រព្រឹត្ត​បទល្មើស​ ទិញ​លក់​ បង់​រំលស់​ ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖   ១-ក្រុមបិសាចក្រហម Manchester United ចាប់អារម្មណ៍លើការផ្ទេរគោលដៅរបស់ក្លឹប Liverpool និង ... Read More »

បីចំណុចអំពីទិដ្ឋភាពច្បាប់នៃការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌

ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានអោយដឹងថា, បីចំណុចអំពីទិដ្ឋភាពច្បាប់នៃការចេញអធិបញ្ជារបស់រដ្ឋមន្រ្តីយុត្តិធម៌មានដូចខាងក្រោម៖ ១. ការប្រមាថដល់អង្គព្រះមហាក្សត្រ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះទេ តែជាបទល្មើសព្រហ្មទណ្ឌនិងជាការរំលោភបំពានលើស្មារតីរដ្ឋធម្មនុញ្ញ។ ២. ការចេញអធិបញ្ជាគឺជាការអនុវត្តតួនាទី ភារកិច្ច ... Read More »

ដំណឹងល្អ ! ផ្តល់អាហារូបករណ៍ ស សុខា ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ៥កន្លែង សិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បានផ្តល់ពីសេចក្តីជូនដំណឹងស្តីពី ការផ្តល់អាហារូបករណ៍ ស សុខា ... Read More »

ស្ថានទូតកម្ពុជា និងសមាគមនិស្សិតខ្មែរនៅកូរ៉េ បានរួមសហការគ្នារៀបចំកម្មវិធី ២ ដ៏មានសារ:សំខាន់លើបញ្ហាការពារសុខភាព

សាធារណរដ្ឋកូរ៉េ៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ បានអោយដឹងថា, ស្ថានទូតកម្ពុជា និងសមាគមនិស្សិតខ្មែរនៅកូរ៉េ បានរួមសហការគ្នារៀបចំកម្មវិធី ២ ដ៏មានសារ:សំខាន់កាលពីថ្ងៃសៅរ៍កន្លងមកនេះ ÷ ... Read More »

អាជ្ញាធរខេត្តកោះកុង ចុះពិនិត្យសុខភាព ចែកម៉ាស់សម្ភារអនាម័យ ថ្នាំពេទ្យ និងផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ នៅឃុំជីផាត ស្រុកថ្មបាំង

ខេត្តកោះកុង៖ នៅថ្ងៃអាទិត្យទី២៧ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្តកោះកុង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង និងក្រុមគ្រូពេទ្រស្ម័គ្រចិត្ត ស.ស.យ.ក បានចុះពិនិត្យសុខភាព ចែកមាស់សម្ភារអនាម័យ ថ្នាំពេទ្យ និងផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋប្រមាណ៤០០នាក់ នៅឃុំជីផាត ស្រុកថ្មបាំង ... Read More »

ភោជនីយដ្ឋាន និងហាងទំនិញដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា»ត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឲ្យ បើកដំណើរការឡើងវិញ

ភ្នំពេញ ៖ ដោយមានបទបញ្ជាណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ក្រសួងសុខាភិបាល សម្រេចអនុញ្ញាត ឲ្យគ្រប់ភោជនីយដ្ឋាន និងហាងលក់ទំនិញដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» បើកដំណើរការឡើងវិញ ដូចធម្មតា ចាប់ពីថ្ងៃនេះតទៅ ប៉ុន្តែត្រូវនៅបន្តអនុវត្តតាមវិធានអនាម័យកូវីដ-១៩របស់ក្រសួង។ នេះបើយោងតាមការបញ្ជាក់អោយដឹង ពីលោក ... Read More »

ការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដែលហៅថាកាត់ថា” ASPIRE” ដោយទទួលបានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តកម្មវិធីមួយឈ្មោះថា “ការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដែលហៅថាកាត់ថា” ASPIRE” ដោយទទួលបានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលតាមរយ:ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការមូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ហៅកាត់ថា IFAD។  កម្មវិធីនេះបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មដើម្បីប្រែក្លាយវិស័យកសិកម្មឲ្យទៅជាកសិកម្មទំនើបមានលក្ខណៈប្រកួតប្រជែង ... Read More »

អឺរ៉ុបទទួលបានវ៉ាក់សាំង នឹងចាប់ផ្តើមចាក់ជូនពលរដ្ឋ​របស់ខ្លួន

ប្រទេសតំបន់អឺរ៉ុប​ទាំង​២៧ បានចាប់ផ្តើមចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​។​​​ នៅថ្ងៃទី​២៦ខែធ្នូ​វ៉ាក់សាំង​ដំបូង​បានចែកចាយនៅប្រទេសអាល្លឺម៉ង់​។ រថយន្តដឹក​វ៉ាក់សាំង​របស់ក្រុមហ៊ុន​Pfizer/BioNTech ​បានទៅដល់១៦​រដ្ឋរបស់អាល្លឺម៉ង់​។ នៅថ្ងៃទី​២៧ ខែធ្នូ អាល្លឺម៉ង់​ចាប់ផ្តើមចាក់វ៉ាក់សាំង​។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់​បានឲ្យដឹងថា អាល្លឺម៉ង់​នឹងចាប់ផ្តើមចាក់វ៉ាក់សាំង កូវីដ-​១៩​ដល់ពលរដ្ឋ​១,៣លាននាក់​ ហើយនៅក្នុងឆ្នាំ​២០២១ នឹងចាក់ដល់ពលរដ្ឋទាំងអស់​។ ​រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ លោកJens ... Read More »

ក្រុមអនុព័ន្ធការងារ អមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចុះមកដល់ស្ថានីយ៍ប៉ូលិស និងមន្ទីពេទ្យនៅទីក្រុងផូឆុន

សាធារណរដ្ឋកូរ៉េ៖ នៅ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញក្រុមអនុព័ន្ធការងារ អមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចុះមកដល់ស្ថានីយ៍ប៉ូលិស និងមន្ទីពេទ្យនៅទីក្រុងផូឆុន ដើម្បីពិនិត្យមើលរបាយការណ៍ និងការកោសល្យវិច័យក្នុងករណីសពពលការិនី នួន សុខខេង ដែលបានស្លាប់កាលពីថ្ងៃទី ២០ ... Read More »

តំបន់កម្សាន្តនៅខេត្តស្ទឹងត្រែង មានច្រើន និងជារមណីយដ្ឋានអេកូទេសចរណ៍ដ៏អស្ចារ្យបំផុត

ខេត្តស្ទឹងត្រែង៖ តើបងប្អូនជនរួមជាតិ ធ្លាប់បានទៅកំសាន្តនៅតំបន់រមណីយដ្ឋានអេកូទេសចរណ៍ មានដ៏សម្បូរបែបនៅខេត្តស្ទឹងត្រែងហើយឬនៅ ! ប្រសិនបើបានទៅកាន់តំបន់ទីនោះហើយ ប្រាកដជាជក់ចិត្តដិតអារម្មណ៍ ទៅម្ដងហើយ នឹងទៅកម្សាន្តម្ដងទៀត ។ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលសាលាខេត្តស្ទឹងត្រែង បានធ្វើការបង្ហាញអំពីតំបន់ទេសចរណ៍ទាំងនោះ ... Read More »

ជនសង្ស័យលួចម៉ូតូ៥គ្រឿងក្នុងកន្លែងតែមួយមិនរំខានសមត្ថកិច្ចខណ្ឌកំបូល

ភ្នំពេញ៖ ម៉ូតូចំនួន៥គ្រឿងត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពកាត់សោទ្វារចូលលួចយកទៅបាត់ដោយសុខសុវត្តិភាពមិនរំខានដល់សមត្ថកិច្ច។  ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណក្រុមហ៊ុនលាយបេតុង ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាម៉ូតូដែលក្រុមជនសង្ស័យលួចចំនួន៥គ្រឿង ខាងលើ គ្រឿងទី១ម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៦ ទី២ម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៥  ទី៣ម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៨  ... Read More »

អាមេរិក៖ បាញ់ប្រហារនៅតំបន់កម្សាន្តbowling ស្លាប់ និង​របួស៦នាក់

នៅយប់ថ្ងៃទី​២៦ ខែធ្នូ (ពេលវេលាអាមេរិក) មានករណីបាញ់ប្រហារនៅ​ទីតាំង​ bowling​ក្នុងទីក្រុង Rockford រដ្ឋ Illinois អាមេរិក បណ្តាលឲ្យមនុស្ស​៣នាក់ស្លាប់និង​៣នាក់រងរបួស។ ស្នងការប៉ូលិស ទីក្រុង Rockford លោក Dan ... Read More »