ព័ត៌មានទាន់ហេតុការណ៍៖
'

ផ្លូវចូលទៅកាន់ភូមិជនជាតិព្រៅ ត្រូវបានអាជ្ញាធរស្រុកសេសាន ស្ថាបនាជាផ្លូវបេតុងហើយ

ខេត្តស្ទឹងត្រែង៖ អាជ្ញាធរស្រុកសេសាន បានស្ថាបនាផ្លូវបេតុងប្រវែងជាង៥០០ម៉ែត្រចូលទៅកាន់ភូមិកាតូត ដែលបងប្អូន ជនជាតិព្រៅរស់នៅ សម្រាប់ឱ្យពួកគាត់ធ្វើចរាចរបានស្រួលនៅចុងឆ្នាំ២០២០នេះ។ ក្នុងឱកាសចុះពិនិត្យសកម្មភាពសាងសង់ផ្លូវបេតុង នៅភូមិកាតូត ក្នុងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ថ្ងៃទី១៦វិច្ឆិកា លោក វណ្ណ វែង ... Read More »

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង សម្រាប់អាណត្តិទី៣ ឆ្នាំ២០២០ ក្នុងស្រុកថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង សម្រាប់អាណត្តិទី៣ ឆ្នាំ២០២០ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឈាង ឡាក់ ... Read More »

នគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបានករណីជួញដូរគ្រឿងញៀនជាង៣គីឡូក្រាមនៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ២១:០០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញ ... Read More »

លោក ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងឃាត់បានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ៣២គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៦០

ខេត្តកំពង់ចាម៖ នៅយប់ថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ ... Read More »

នាយករដ្ឋមន្ត្រីសិង្ហបុរី​អំពាវនាវ ឱ្យអាមេរិក-ចិន​ផ្សះផ្សាគ្នាក្រោមរដ្ឋកាលដឹកនាំរបស់លោកបៃឌិន

នាយករដ្ឋមន្ត្រីសិង្ហបុរី ​ លោក លីសៀងឡុង​បានអំពាវនាវឲ្យអាមេរិកនិងចិនផ្សះផ្សាទំនាក់ទំនងឱ្យកាន់តែប្រសើរ ​ក្រោមរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតីថ្មី លោកចូ បៃឌិន​ ជាបុគ្គលមានទស្សនៈនយោបាយផ្សះផ្សា​ ស្ថាបនា​។ លោកលី សៀងឡុង​បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Bloomberg ថា «​ ... Read More »

អគ្គិភ័យឆាបឆេះ រោងតូចៗរបស់បងប្អូនប្រជាពលរដ្ឋ ជាច្រើនរោង បង្កភាពភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យដើម្បីអន្តរាគមន៍

ភ្នំពេញ ៖ អគ្គិភ័យ បានឆាបឆេះរោងតូចៗជាច្រើនរោងអស់ទាំងស្រុង បង្កភាពភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១៧ ខែវិថ្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងដីឡូតិ៍មួយកន្លែង ក្រុមទី១ ភូមិសន្សំកុសល៦ ... Read More »

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុញ្ញាតឲ្យលោកPanyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

ភ្នំពេញ៖ ថ្ងៃអង្គារ ២ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនលោកទេសរដ្ឋមន្ត្រី គន់ គីម  អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអនុញ្ញាតឲ្យលោកPanyarak ... Read More »

អតីតមិត្តរួមជំនាន់សាលាបាក់ទូកមួយក្រុមរក្សាបាននូវវប្បធម៌ជួយគ្នាគ្រប់គ្រាលំបាក គ្រប់កាលៈទេសៈ

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ អតីតមិត្តរួមជំនាន់សាលាបាក់ទូកមួយក្រុម ដែលបានប្រមូលផ្តុំចងក្រងគ្នាមកជាច្រើនឆ្នាំនោះ បានបន្តវប្បធម៌ជួយគ្នាក្នុងគ្រាលំបាកជាថ្មីទៀត បើទោះបីជាស្ថានភាពកម្ពុជាកំពុងប្រឈមជាមួយការរីករាលដាលនូវជំងឺឆ្លងកូវីដ-១៩ ក៏ដោយ។ ដោយយោងទៅលើការមមាញឹកក្នុងភារកិច្ចរៀងៗខ្លួនផង និងជៀសវាងការប្រមូលផ្តុំគ្នាច្រើនផង អតីតមិត្តរួមជំនាន់នៃសាលាបាក់ទូកទាំងនេះ បានបំបែកគ្នាជាពីរក្រុម នាំយកសម្ភារ ភេសជ្ជៈ ... Read More »

រថយន្តសុីទែនដឹកហ្គាសបើកបុករះម៉ូតូ៥គ្រឿងនិងរថយន្តមួយគ្រឿងស្លាប់ម្នាក់របួស២នាក់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងស្ត្រីមានផ្ទៃពោះ២នាក់ទៀតរងរបួសធ្ងន់ខណៈជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តសុីទែនដឹកហ្គាសបើកបុករះម៉ូតូចំនួន៥គ្រឿងទាំងកំរោល។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវភ្នំពេញ-ហាណូយ ជាប់ភ្លើងស្តុប២៤ម៉ោង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នៅនឹងកន្លែងមានឈ្មោះ យិន វ៉េត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកម្មករដឹកកញ្ចក់ មានស្រុកកំណើតនៅភូមិខ្ញូងលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ប្រភពដដែលបានឲ្យដឹងទៀតថា ... Read More »

បង្ក្រាបទីតាំងបើកល្បែងអនឡាញ២កន្លែងនៅច្បារអំពៅ

ភ្នំពេញ៖ ទីតាំងបើកល្បែងអនឡាញ២កន្លែងនៅច្បារអំពៅដែលផ្គើននឹងបទបញ្ជាអគ្គស្នងការនគរបាលជាតិត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះបង្ក្រាបនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយដកហូតបានសម្ភារមួយចំនួនធំ ។        ការចុះបង្ក្រាបទីតាំងបើកល្បែងអនឡាញចំនួន២ទីតាំង ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២នេះដឹកនាំដោយលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ ... Read More »

ឈុតប្រណីតខ្មែរ​ «ព្រះថោងតោងស្បៃនាងនាគ»នឹង ត្រូវបានលើកយកមកបង្ហាញ ពិភពលោក ក្នុងព្រឹត្តិការណ៍សម្បើមអស្ចារ្យមួយនៅប្រទេសថៃ

បាងកក៖ ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងប្រណីត”ព្រះថោងនាងនាគ” នឹងត្រូវបានលើកយកមកបង្ហាញក្នុងព្រឹត្តិការណ៍អន្តរជាតិជាតិមួយមានឈ្មោះថា “10th Thai Silk Road to the World 2020” ដែលត្រូវបានធ្វើឡើងនៅទីក្រុងបាងកកព្រះរាជាណាចក្រថៃនៅចុងឆ្នាំ២០២០នេះ។ ខណៈដែលឈុតនេះក៏ទទួលបានការកោតសរសើរខ្លាំងនិងបង្ហាញពីមោទភាពសម្រាប់កម្ពុជាដែលបានឆ្លុះបញ្ចាំងពីសិល្បៈវប្បធម៌ប្រពៃណីខ្មែរដ៏ចំណាស់។ អស់រយៈពេល ៩ ... Read More »

ក្រសួងការងារបើកបង្រៀនបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពិសេសដោយឥតគិតថ្លៃ

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ (C1) វគ្គពិសេសសម្រាប់កម្មករនិយោជិត ដោយសិក្សារយៈពេល៤ខែ (ព្រឹក-ល្ងាច) ដោយឥតគិតថ្លៃ។  វគ្គសិក្សាសិក្សាខ្លីនេះសម្រាប់ផ្តល់ជូនកម្មករនិយោជិត ដែលបានព្យួរការងារ និងបាត់បង់ការងារ ... Read More »

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅនៅថ្ងៃទី២១ ធ្នូ មានបេក្ខជនសរុប៤.១៥២អង្គ/នាក់នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានជំរុញដល់ស្នងការដ្ឋាននគរបាលខេត្តនិងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសន្តិសុខ របៀបរៀបរយតាមមណ្ឌលប្រឡងទាំង៧ ក្នុងស្រុកស្វាយជ្រំ និងក្រុងស្វាយរៀង។ កាជំរុញបែបនេះរបស់លោកអភិបាលរងខេត្តស្វាយរៀងធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ ៤៦ អយក.សណន ... Read More »

ទីបំផុតស្គាល់អត្តសញ្ញាណម្ចាស់រថយន្តដែលបេីកបុកមនុស្សរត់ រួចតេទៅគំរាមជនរងគ្រោះសងលុយ​ត្រឹម​១លាន​រៀលហើយឲ្យយកស្លាកលេខឱ្យវិញ

ខេត្តកំពត៖ បើយោងតាមការបញ្ជាក់ពី លោកឧត្ដមសេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បានបញ្ជាទៅ​អធិការ​ស្រុក​អង្គរជ័យឱ្យរៀបចំ​បញ្ជូន​សំណុំ​រឿង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែលរថយន្ត​ហ្វតដ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 2BJ-2235 បើកបុកមនុស្សទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​ដេីម្បី​ដោះស្រាយ​​។    លោកឧត្ដមសេនីយ៍​ទោ​ស្នងការ​បានសរសេរបន្ថែម​នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍បុករត់នៅស្រុកអង្គរជ័យ ... Read More »

រដ្ឋមន្ត្រីការបរទេស​អា​មេ​នី​៖ សម្រេចលាលែង​ចេញពី​តំណែង​ ព្រោះមិន​ពេញចិត្ត​នឹង​កិច្ចព្រមព្រៀង​​រុស្ស៊ី និង​អា​ស៊ែ​បៃ​ហ្ស​ង់

អន្តរជាតិ៖ ដោយបង្ហាញ​ពី​ការមិន​ពេញចិត្ត​ នឹង​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​ជាមួយ​រុស្ស៊ី និង​អា​ស៊ែ​បៃ​ហ្ស​ង់​បញ្ចប់​ជម្លោះ​ក្នុង​តំបន់Nagorno-Karabakh បានធ្វើឲ្យរដ្ឋមន្ត្រីការបរទេស​អា​មេ​នី​ លោកZohrab Mnatsakanyan នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​ ឆ្នាំ២០២០ម្សិលមិញនេះសម្រេចលាលែង​ចេញពី​តំណែង​ ។ ប៉ុន្តែ​ទឹកដី​ក្នុង​តំបន់​នេះ​មួយចំនួន​ដែល​ធ្លាប់​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ផ្ដាច់ខ្លួន​អា​មេ​នី​ ទៅ​ឲ្យ​រដ្ឋាភិបាល​អា​ស៊ែ​បៃ​ហ្ស​ង់​។​ ជាក់ស្តែង​ការចុះ​ចេញពី​តំណែង​របស់រដ្ឋមន្ត្រីការបរទេស​អា​មេ​នី លោកZohrab ... Read More »

រយៈពេល​ជាង១សប្តាហ៍​ ប្រទេសប៉េរូមានប្រធានាធិបតីដល់ទៅ៣រូប

ប្រទេសប៉េរូ៖ ក្នុងរយៈពេលតែជាង១សប្តាហ៍ប៉ុណ្ណោះ​ប្រទេសប៉េរូបានផ្លាស់ប្តូរប្រធានាធិបតីដល់ទៅ​៣រូប​​​ ដោយសង្ឃឹមថា នឹងផ្សះផ្សាជាតិសាសន៍ ដែលកំពុងតែវិវាទយ៉ាងខ្លាំង​នោះបាន។ កាលពីថ្ងៃទី​១៦ខែវិច្ឆិកា សភាប៉េរូបានបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ Fracisco Sagasti ឡើងកាន់តំណែង​ជាប្រធានាធិបតីជាបណ្តោះអាសន្ន​ជំនួសលោក Manuel Merino ដែលបានលាលែងចេញពីតំណែង​។ លោក Manuel Merino ... Read More »

រដ្ឋាភិបាលថៃ៖ នឹងចាត់វិធានការចំពោះអ្នកលក់អនឡាញតាម influencers, YouTubers និង freelancers ដោយគិតពន្ធលើប្រាក់ចំណូល

អន្តរជាតិ៖ បើយោងតាមសារព័ត៌មាន Bangkok Post បានចុះផ្សាយថានាយកដ្ឋានប្រាក់ចំណូលថៃ ​មានគោលបំណងទាញបុគ្គលិកចំនួន៥០០,០០០នាក់ ចូលទៅក្នុងប្រព័ន្ធពន្ធមួយចំនួនរួមមាន៖ ទាំងអ្នកលក់តាមអ៉ីនធើណេត influencers, YouTubers និង freelancers។ព្រោះការពង្រីកពន្ធលើប្រាក់ចំណូលនេះ គឺសំដៅបង្កើតភាពត្រឹមត្រូវនៅក្នុងប្រព័ន្ធពន្ធ ព្រោះ​នៅមាន​មនុស្សជាច្រើនដែលមិនត្រូវ​បានយកពន្ធលើប្រាក់ចំណូល ,នេះបើយោងតាមប្រសាសន៍របស់លោក ... Read More »

ពិធីករដ៏ល្បីឈ្មោះលោក ភោ សុផានិត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង!

ភ្នំពេញ៖  បងប្អូនដែលនិយមគាំទ្រវិស័យសិល្បៈច្បាស់ជាបានដឹងច្បាស់ហើយថាលោកភោ សុផានិតដែលជាពិធីករមួយរូបដ៏ល្បីល្បាញបានបាត់មុខនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំកន្លងមក នោះស្រាប់តែពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពីពិធីករដ៏ល្បីឈ្មោះមួយរូបនេះត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនជាហេតុធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំង។    យោងតាមប្រភពព័ត៌មានមួយបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចហាងកាហ្វេអាម៉ាហ្សូន មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ... Read More »

New York Times: លោកត្រាំ កំពុងតែស្វែងរកវិធីសាស្ត្រវាយប្រហារអុីរ៉ង់​

អន្តរជាតិ៖ នៅពេលនេះ​ទីប្រឹក្សារបស់ប្រធានាធិបតីដូណាល់ ត្រាំ​បាន ព្យាយាមទប់ស្កាត់លោកត្រាំចេញបញ្ជាវាយប្រហារអុីរ៉ង់ ក្នុងរយៈចុងក្រោយនៃការកាន់អំណាច​។ សារព័ត៌មាន New york times​បានផ្សាយថា នៅក្នុងកិច្ចប្រជុំ ប្រធានាធិបតីត្រាំ​បានសួរក្រុមប្រឹក្សា ស្តីពីយុទ្ធសាស្ត្រវាយប្រហារអុីរ៉ង់ ។ លោកត្រាំ​ចង់វាយប្រហារអុីរ៉ង់ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ មុនពេល​លោកចេញពីតំណែង ។ ... Read More »

WHO ៖ សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងនៅទូទាំងទ្វីបអ៉ឺរ៉ុប និងអាមេរិក ចំពោះការកើនឡើងនៃជំងឺឆ្លងកូវីដ-១៩

អន្តរជាតិ៖ លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទទី១៦ ខែវិច្ឆិកាឆ្នាំ២០២០ម្សិលមិញនេះ បានបញ្ជាក់ថា អង្គការមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនូវករណីជំងឺ COVID-19 នៅក្នុងប្រទេសមួយចំនួនជាពិសេសនៅទ្វីបអឺរ៉ុប និងអាមេរិក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ... Read More »

ដើមផ្កាក្រដាសដែលដាំលំអតាមសួននៅមហាវិថីជំទាវម៉ៅ ក្រុងព្រះសីហនុ ក្លាយជាចំណីដ៏ឆ្ងាញ់របស់សត្វគោ

ខេត្តព្រះសីហនុ៖ កាលពីប៉ុន្មានខែមុននេះ នៅក្នុងក្រុងព្រះសីហនុ ស្ថិតត្រង់ចំនុចមហាវិថីជំទាវម៉ៅ មានករណីជាច្រើនកើតឡើងដូចជាមានមនុស្សលួចដកផ្កាអស់រាប់រយគុម្ព ក្រោយមកមានជនសង្ស័យធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងសាធារណៈដែលធ្វើឲ្យខាតបង់ថវិកាជាតិ ហើយបន្ទាប់មកទៀតត្រូវបានហ្វូងសត្វគោជាច្រើនក្បាលដើរស៊ីផ្កាតាមសួនច្បារថែមទៀត។  តែក្រោយហាក់បីជាស្ងប់ស្ងាត់នូវករណីបែបនេះអស់មួយរយៈ ស្រាប់តែថ្មីៗនេះពលរដ្ឋផ្ញើរូបភាពមកនៅព្រឹកថ្ងៃ១៧ វិច្ឆិកា ២០២០ ប្រាប់ថា ដើមផ្កាក្រដាសដែលដាំតាមសួនកណ្តាលទ្រូងផ្លូវ មហាវិថីជំទាវម៉ៅពីឃុំបិតត្រាំងមកឆ្នេររាម ត្រូវបានក្លាយជាចំណីសត្វគោសុីយ៉ាងឆ្ងាញ់មាត់ ... Read More »

អា​រ៉ា​ប៊ី​សា​អូឌីត​៖ រិះគន់រដ្ឋាភិបាល​អាល្លឺម៉ង់ ចំពោះ​ការហាម​លក់​អាវុធ​ឲ្យ​ខ្លួន

អន្តរជាតិ៖ នៅ​ថ្ងៃទី​១៥ វិច្ឆិកា ឆ្នាំ២០២០ អា​រ៉ា​ប៊ី​សា​អូឌីត​ បានរិះគន់រដ្ឋាភិបាល​អាល្លឺម៉ង់ ចំពោះ​ការហាម​លក់​អាវុធ​ឲ្យ​ខ្លួន​។ ការលើកឡើងបែបនេះ ខណៈរដ្ឋមន្ត្រីការបរទេស​ប្រទេស​មហាអំណាច​តំបន់​មជ្ឈិមបូព៌ា​មួយនេះ បានអះអាងថា​ ការហាមឃាត់​នេះ ជា​រឿង​ខុស និង​មិន​សម​ហេតុផលហើយ​ថា អា​រ៉ា​ប៊ី​សា​អូឌីត មិន​ត្រូវការ​សម្ភារៈ​យោធា​របស់​អាល្លឺម៉ង់​ទៀតឡើយ​។ ... Read More »

ព្រឹកមិញនេះ! លោក ​សួស​ យ៉ា​រ៉ា​ សមាជិករដ្ឋសភា បានចេញពីមន្ទីរពេទ្យរុស្ស៉ីហើយ ខណៈជាសះស្បើយពីជំងឺកូវីដ-១៩

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា មានករណីវិជ្ជមានវីរុសកូវីដ–១៩ថ្មីម្នាក់ និងជាសះស្បើយ២នាក់។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកដែលបានជាសះស្បើយខាងលើនេះ គឺលោក សួស​ យ៉ា​រ៉ា​ អាយុ ៤៧ ... Read More »

ក្រសួងសាធារណការ៖ ចាប់ផ្តើមអនុវត្តការបន្តឹងទៅលើយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់

ភ្នំពេញ៖ បន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានអប់រំផ្សព្វផ្សាយហើយនៅតែមានអ្នកល្មើសធ្វើឱ្យខូចខាតផ្លូវថ្នល់ និងស្ពានចាប់ផ្តើមអនុវត្តការបន្តឹងទៅលើយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរ លើបណ្តាញផ្លូវថ្នល់។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១៦ ... Read More »

កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​ថៃ​

ភ្នំពេញ៖ កាលពី​ថ្ងៃ​១​កើត ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ ... Read More »

រឿងព្រេងខ្មែរ ÷ រឿងអណ្ដើកនិងស្វា

មាន​រឿង​និទាន​មួយ​ថា អណ្ដើក និង​ស្វា វា​សុំ​ធ្វើ​ដន្លង​គ្នា តែ​គ្មាន​កូន​ចៅ​ទៅ​ចង​ពន្ធ​អ្វី​ទេ គ្រាន់​តែ​និយាយ​ថា សុំ​គ្នា​ធ្វើ​ដន្លង ។ សត្វ​ទាំង​ពីរ ស្រឡាញ់​រាប់អាន​គ្នា ដូច​ដន្លង​អ្នក​ទាំង​ពួង​នោះ​ដែរ ។ លុះ​ចំណេរ​យូរ​ទៅ ដន្លង​ខាង​ស្វា​នោះ គេ​មាន​កូន​ត្រូវ​រៀប​ការ ... Read More »

Zoom បន្ថែមមុខងារសុវត្ថិភាពមួយចំនួន ដើម្បីកាត់បន្ថយការរំខានក្នុងពេល Video Conferencing

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ៖ កាលពីម្សិលមិញនេះក្រុមហ៊ុន Zoom បានប្រកាសនៅក្នុង blog របស់ខ្លួនថា ក្រុមហ៊ុនបានបន្ថែមមុខងារសុវត្ថិភាពចំនួន២ទៀតកាលពីចុងសប្តាហ៍មុន ដើម្បីកាត់បន្ថយការរំខានក្នុងពេល Video Conferencing។ នៅក្នុងចំណុចសុវត្ថិភាពទីមួយគឺក្រុមហ៊ុនបានបន្ថែមមុខងារដែលអាចឱ្យអ្នកគ្រប់គ្រងអាចផ្អាកការជួបគ្នាជាបណ្ដោះអាសន្ន ដើម្បីដកចេញជនដែលបង្កការរំខានដោយគ្រាន់តែចុចលើ ... Read More »

ក្មេងទំនើងមួយក្រុមត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីវាយកាប់ចាក់គ្នា នៅកោះកុង

ខេត្តកោះកុង៖  កម្លាំងកងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យបានបង្រ្កាបករណីក្មេងទំនើង២ក្រុមធ្វើសកម្មភាពវាយកាប់ចាក់គ្នានៅចំណុចសួនច្បារមាត់សមុទ្របណ្តាលឲ្យរបួសម្នាក់ និងចាប់ឃាត់ខ្លួនជនដៃដល់បាន៣នាក់។ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នៅភូមិ០១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ជនរងគ្រោះដែលរងរបួសធ្ងន់១នាក់ឈ្មោះសៀង ភុក ភេទប្រុស អាយុ២០ឆ្នាំ(របួសក្បាលជង្គង់)។ចំណែកជនដៃដល់៣នាក់ដែលឃាត់ខ្លួន មាន៖ ១.ឈ្មោះរតនា ... Read More »

ប្រទះឃើញសាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់នៅវាលស្រែសង្ស័យធ្វើអត្តឃាត

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចជំនាញស្រុកមង្គលបុរីបានចុះទៅពិនិត្យ សពបុរសម្នាក់បន្ទាប់ពីអ្នកស្រុកបានប្រទះឃើញ  នៅចំណុចវាលស្រែក្បែរស្ពានបាក់ ស្ថិតក្នុងភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបូរីខេត្ត ។  ករណីនេះធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពី ល្ងាច ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិឃុំខាងលើ ហើយមកទល់ពេលនេះទាំងសមត្ថកិច្ចជំនាញនិងអ្នកស្រុកមិនទាន់ស្គាល់បុរសនេះទេ ... Read More »

កម្ពុជាចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ទទួលនូវឥទ្ធិពល នៃសម្ពាធខ្ពស់ពីភាគខាងជើង ( ប្រទេសចិន )

ភ្នំពេញ៖ កម្ពុជាចាប់ពីថ្ងៃទី ១៨ – ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ទទួលនូវឥទ្ធិពល នៃសម្ពាធខ្ពស់ពីភាគខាងជើង ( ប្រទេសចិន )។ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៧ ... Read More »