ព័ត៌មានទាន់ហេតុការណ៍៖
'

នារីម្នាក់កំពុងនិយាយទូរស័ព្ទហៅបងប្អូន មកយកនៅក្រោមស្ពានអាកាសស្ទឹងមានជ័យត្រូវជនសង្ស័យម្នាក់ដើរមកឆក់យកទូូរស័ព្ទទៅបាត់

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពដើរថ្មើរជើងមកឆក់យកទូរស័ព្ទពីនារីរូបស្រស់ម្នាក់វ័យប្រហែល ១៧ឆ្នាំដែលកំពុងឈរចុចទូរស័ព្ទដើម្បីហៅក្រុមគ្រួសារមកទទួលរូបនាងនៅក្រោមស្ពានស្ទឹងមានជ័យបានសម្រេចរួចរត់គេចខ្លួនចូលក្នុងព្រៃបាត់ស្រមោល ។  ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នារីរងគ្រោះសុំមិនបញ្ចេញអត្តសញ្ញាណ មានវ័យប្រហែល១៧ឆ្នាំ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណនោះទេ ។ ... Read More »

SpaceX និង NASA បញ្ជូនមនុស្សឡើងទៅកាន់ស្ថានីយអវកាសដោយជោគជ័យ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកបៃឌិនដែលទើបតែ​ ជាប់ឆ្នោត​ប្រធានាធិបតីអាមេរិក បានជូនពរអបអរសាទរ​នូវជោគជ័យរបស់ SpaceX និង NASA ។ នៅព្រឹកថ្ងៃទី​១៦ខែវិច្ឆិកា (ម៉ោងនៅអាមេរិក) អង្កការណាសា និងSpaceX បានរួមគ្នាបំពេញបេសកកម្មបញ្ជូនអវកាសយានិក៤រូបឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ... Read More »

រំភើបនឹងវត្តមានភ្ញៀវច្រើនពេក អាង សុជាតា និង ម្តាយ ក្តុកក្តួលស្រក់ទឹកភ្នែក

    ភ្នំពេញ៖ តារាសម្តែង កញ្ញា អាង សុជាតា និងអ្នកនាង សឿន ផានផាភួង បានថ្លែងពីក្តីរំភើបរហូតស្រក់ទឹកភ្នែកទាំងពីរនាក់ក្រោយពីនាងមិននឹកស្មានអំពីវត្តមានភ្ញៀវចូលរួមច្រើនកុះករមិននឹកស្មានដល់ព្រោះតែកម្មវិធីមិនអាចលុបចោលបានភ្លាមៗចំពេលរកឃើញសញ្ញានៃជំងឺកូវីដ-១៩ជាថ្មីនោះ។ កម្មវិធី ខួបពួកគេដែលត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៤ ខែវិច្ឆិកានេះ។ ​យ៉ាងហោចណាស់មានភ្ញៀវកិត្តិយសប្រមាណ៤០០នាក់ដែលភាគច្រើនជាអ្នកសិល្បៈបានបង្ហាញវត្តមានក្នុងកម្មវិធីខួបកំណើតរបស់តារាសម្តែងទាំងពីរ។ ... Read More »

ទីបំផុត! បុរសខ្លាំងហ្វីលីពីន លើកលែងទោសមេប៉ូលីសជាតិហ្វីលីពីនទើបតែងតាំងថ្មី ពាក់ព័ន្ធរឿងលោកធ្វើខួបកំណើតអំឡុងពេលបិទប្រទេស

អន្តរជាតិ៖ លោក រ៉ូឌ្រីហ្កោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីន បានប្រកាសលើកលែងទោសមេប៉ូលីសជាតិហ្វីលីពីន ដែលទើបតែងតាំងថ្មី ពាក់ព័ន្ធរឿងលោកធ្វើខួបកំណើតអំឡុងពេលបិទប្រទេសកាលពីខែឧសភាកន្លងទៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ–១៩។ មិនតែប៉ុណ្ណោះ មិនត្រឹមតែរួចទោសនោះទេ បុរសខ្លាំងហ្វីលីពីនរូបនេះ ក៏លើកសរសើរគុណសម្បត្តិមេប៉ូលីសនេះទៀតផង។ ជាក់ស្តែងនៅថ្ងៃទី ១៤ ខែវិច្ឆិកាថ្មីៗនេះ ... Read More »

រឿងព្រេងខ្មែរ៖ រឿង ខ្លា ស្វា និងទន្សាយ

មាន​សត្វ​ខ្លា​មួយ វា​ដាច់​សង្វែង ដើរ​រក​ចាប់​អ្វី​មិន​បាន​សោះ ខំ​ដើរ​ស្វែង​ណាស់ ៗ ទៅ​ប្រទះ​នឹង​សត្វ​អក​មួយ កំពុង​តែ​យំ​ឮ​សូរ​អកអូៗ ទំ​លើ​ដើម​ព្រឹក្សា​មួយ​នៅ​មាត់​ត្រពាំង ខ្លា​ក្រឡេក​មើល​ទៅ​ឃើញ​គិត​ក្នុង​ចិត្ត​ថា « ធ្វើ​ម្ដេច​នឹង​ចាប់​អា​នេះ​បាន​ហ្ន ! បើ​វា​នៅ​ខ្ពស់​ម្ល៉េះ ? បើ​អញ​ឡើង​ទៅ មុខ​ជា​វា​ឃើញ ហើយ​ហើរ​ទៅ​កាល​ណា​នឹង​ចាប់​វា​បាន?»។ ខ្លា​អង្គុយ​ចាំ​មើល​កិច្ចកល​សត្វ​អក​នោះ ... Read More »

សកម្មភាពការងារសង្គមរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញរយៈពេលយុទ្ធនាការព្រឹត្ដិការណ៍៣វិច្ឆិកាកន្លងមកនេះ

     ភ្នំពេញ៖  លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុង១សប្តាហ៍កន្លងមកនេះ បានបំពេញការងារជូនប្រជាពលរដ្ឋ ក្នុងរយៈពេលយុទ្ធនាការព្រឹត្ដិការណ៍៣វិច្ឆិកាកន្លងមកនេះបានយ៉ាងច្រើនកម្មវិធី  ហើយកម្មវិធីទាំងនោះ គឺសុទ្ធតែបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់ ពិសេសលើសកម្មភាពពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ។ចំពោះសកម្មភាពការងារទាំងនេះរួមមាន៖ ១-លោក ឃួង ស្រេង ... Read More »

អគ្គលេខាធិការអាស៊ាន អះអាងថា៖ RCEP មិនមែនជាគំនិតដឹកមុខដោយចិននោះទេ

អន្តរជាតិ៖ នៅថ្ងៃ១៥ វិច្ឆិកា ២០២០ ប្រទេសសមាជិកអាស៊ានទាំងដប់ និងដៃគូសន្ទនារបស់ខ្លួនប្រាំប្រទេសផ្សេងទៀត បានចុះហត្ថលេខាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ( The Regional Comprehensive Economic Partnership ) ឬហៅកាត់ថា ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ទាំងថ្ងៃទាំងយប់

ភ្នំពេញ៖ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អនៅក្នុងរាជធានីភ្នំពេញនិងលើផ្លូវសាធារណៈ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានចុះអនុវត្តវិធានការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងថ្ងៃទាំងយប់ សំដៅធ្វើយ៉ាងណាឱ្យកិច្ចការងារទាំងអស់នេះកាន់តែមាន ប្រសិទ្ធភាព និងជំរុញឱ្យប្រជាពលរដ្ឋក៏ដូចជាអ្នកប្រើប្រាស់ទ្រូងផ្លូវត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ ។ ជាក់ស្តែងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា និង ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ... Read More »

លោកបៃឌិន នឹងផ្អាករាល់ការសាងសង់ជញ្ជាំងព្រំដែន​របស់លោកត្រាំ​

ពេលថ្មីៗនេះ​ លោកចូបៃឌិន បានប្រកាសថា ក្រោយពេលលោកឡើងកាន់តំណែង នឹងផ្អាករាល់សកម្មភាពសាងសង់ជញ្ជាំងព្រំដែន​ជាប់ប្រទេសម៉ិចស៊ីកូ ដែលលោកត្រាំខិតខំនាពេលកន្លងមក​។ តាមសារព័ត៌មាន nbcnews លោកបៃឌិន មានគម្រោងផ្អាករាល់ការសាងសង់ជញ្ជាំងនៅតំបន់ព្រំដែនរបស់លោកត្រាំ​។ ប៉ុន្តែតំបន់ដែលសាងសង់រួចរាល់គឺរក្សានៅដដែល ដោយមិនមានការសាងសង់ថ្មីបន្ថែមឡើយ។ លោកបៃឌិនបានបញ្ជាក់ថា« នឹងមិនមានជញ្ជាំង​ព្រំដែនថ្មីត្រូវបានសាងសង់ឡើងនោះឡើយក្រោយលោកចូលកាន់តំណែងប្រធានាធិបតីអាមេរិក »។ ... Read More »

វិបត្តិនយោបាយនៅប៉េរូ៖ ប្រធានាធិបតី២រូបលាលែងចេញពីតំណែងក្នុងពេល១សប្តាហ៍

ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង ចាប់តាំងពីប្រធានាធិ​តីប៉េរូលោក​Martin Vizcarra ត្រូវរដ្ឋសភាដកតំណែង ​ក៏បានតែងតាំងប្រធានាធិបតីបណ្តោះអាសន្នដឹកនាំប្រទេសជំនួស ។ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ប្រធានាធិបតីថ្មី​ក៏បានដាក់លិខិតលាលែងចេញពីតំណែងផងដែរ។ ប្រធានាធិបតីបណ្តោះអាសន្នប៉េរូ លោក​Manuel Merino អាយុ​៥៩ឆ្នាំ បានលាលែងចេញពីតំណែងនៅថ្ងៃទី១៥ ខែវិច្ឆិកា​ធ្វើឲ្យស្ថានភាពនយោបាយ​នៅក្នុងប្រទេសនេះកាន់តែវឹកវរ ខណៈមិនមានមេដឹកនាំ ... Read More »

ឆេះរថយន្តមួយគ្រឿងទាំងព្រឹកនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ រថយន្តមួយគ្រឿងត្រូវភ្លើងឆេះទាំងព្រឹកបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅព្រឹកថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង៦និង៣០នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១២០-១២១ ស្ថិតក្នុងភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលត្រូវអគ្គិភ័យឆាបឆេះនេះម៉ាកKIA VISTO ... Read More »

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់មិត្តភាពឃាត់ជនសង្ស័យ២នាក់លួចស្លាកលេខរថយន្ត

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់មិត្តភាពឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចស្លាកលេខរថយន្តរួចមក ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៣និង០០ នាទី នៅចំណុចរបងវត្តថ្វាយបង្គំ ផ្លូវលេខ១២៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា ។ ... Read More »

ម៉ូតូហុងដាគុបមូលគ្មានភ្លើងបំភ្លឺផ្លូវដូចគ្នាបុកគ្នារបួសធ្ងន់ស្រាល២នាក់នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ បុរសពីរនាក់បានរងរបួសធ្ងន់និងស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូគុបមូលពីរគ្រឿងបើកបញ្ច្រាសគ្នាហើយបុកគ្នាលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នៅត្រង់ចំណុចភូមិរមាសហែក ឃុំឣំពិល ស្រុករមាសហែក។ បើតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះរស់ វ៉ន អាយុ៣២ឆ្នាំ  មុខរបរកសិករ រស់នៅភូមិរមាសហែក  ឃុំអំពិលស្រុករមាសហែក ជិះម៉ូតូម៉ាកហុងដាគុបសេ៥០ ... Read More »

វៀតណាម ប្រគល់​តំណែង​ប្រធាន​ប្ដូរ​វេន​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ទៅ​ឲ្យ​ប្រ៊ុយ​ណេ​សម្រាប់​ឆ្នាំ​២០២១​

អន្តរជាតិ៖ កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៣៧ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ បាន​ចប់សព្វគ្រប់​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា​។ ខុសពី​ឆ្នាំ​កន្លងទៅ មិនមាន​វត្តមាន​មេដឹកនាំ​ប្រទេស​សមាជិក​ទាំង​១០ និង​ដៃគូ មាន​វត្ត​មាននៅ​ទឹកដី​វៀតណាម​ដែលជា​ម្ចាស់ផ្ទះ​ឡើយ ខណៈ​ជំងឺ COVID-19 នៅតែ​បន្ត​អុកឡុក​ដដែល​។ កិច្ចប្រជុំ​កំពូល ត្រូវបាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ទាំងអស់​។​ ដោយឡែកសម្រាប់​ឆ្នាំ​២០២១​ ... Read More »

ឆក់ខ្សែកបានសម្រេចហើយតែរត់មិនត្រូវនគរបាលឃាត់ខ្លួនបាន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អមឃាត់ខ្លួនបានក្រោយពីរូបគេបានធ្វើសកម្មភាពឆក់យកខ្សែកពីស្ត្រីម្នាក់បានសម្រេចហើយតែរត់មិនរួច។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី                         ... Read More »

ច្បាស់ការណ៍ហើយតារាចម្រៀង យូរី និង ខាត់ ជេមស៍ នឹងស្ពាយបង្វិចចេញពី សាន់ដេ ចូលហង្សមាស

    ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្មសាន់ដេ ២រូបគឺលោក ខាត់ ជេមស៍ និងកញ្ញា យូរី បានសម្រេចចិត្តស្ពាយបង្វិចចូលជ្រកក្រោមដំបូលផលិតកម្មហង្សមាសហើយ។ ខណៈដែលយូរីនឹងបញ្ចេញបទចម្រៀងថ្មីនៅថ្ងៃនេះ ហើយលោកខាត់ ជេមស៍ នឹងបង្ហាញមុខនៅពេលដ៏ខ្លីនេះផងដែរ។ ... Read More »

Lewis Hamilton គ្រងតំណែងជើងឯក Formula 1 លើកទី៧

កីឡាករប្រណាំងរថយន្ត Lewis Hamilton បានឈ្នះពានរង្វាន់ជើងឯកពិភពលោកលើកទី៧ ហើយបានក្លាយជាអ្នកប្រណាំងដ៏ជោគជ័យបំផុតមិនធ្លាប់មានជាមួយនឹងការទទួលបានជ័យជំនះដ៏អស្ចារ្យនៅក្នុងការប្រណាំងកម្មវិធី Grand Prix នៃ Formula 1 របស់ប្រទេសទួរគីកាលពីថ្ងៃអាទិត្យ។ អ្នកបើកឡាន Mercedes បានឈ្នះពានរង្វាន់នេះជាលើកទី៧គឺស្មើនឹងកំណត់ត្រារបស់កីឡាករ Michael ... Read More »

Sadio Mane ជួយឲ្យសេណេហ្គាល់ឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ប្រចាំទ្វីបអាហ្រ្វិក

ខ្សែប្រយុទ្ធ Sadio Mane របស់ក្រុមហង្សក្រហម Liverpool បានរកគ្រាប់បាល់ឈ្នះសម្រាប់សេណេហ្គាល់ទល់នឹងប្រទេស Guinea-Bissau ដើម្បីកក់កៅអីវគ្គផ្តាច់ព្រ័ត្ររបស់ពួកគេនៅឯការប្រកួត Africa Cup of Nations ឆ្នាំ២០២១ ។ Mane ... Read More »

អង់គ្លេសខកខានមិនបានឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ National League ក្រោយចាញ់បែលហ្ស៊ិក

ក្តីសង្ឃឹមរបស់អង់គ្លេសក្នុងការឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Nations League ត្រូវបានបញ្ចប់ដោយការចាញ់ក្រុមបែលហ្ស៊ិកនៅ Leuven ក្នុងលទ្ធផល ២ទល់០។ ក្រុមរបស់លោក Gareth Southgate បានបាត់បង់ឱកាសឡើងវគ្គផ្តាច់ព្រ័ត្រនេះបន្ទាប់ពីត្រូវក្រុមម្ចាស់ផ្ទះបែលហ្ស៊ិកបំបាក់២ទល់០ ដោយកីឡាករ Youri Tielemans របស់ក្រុម ... Read More »

ការប្រកួតបាល់ទាត់លីគកំពូលអាមេរិកគ្រោងចាប់ផ្តើមដើមខែមីនាសម្រាប់រដូវកាលឆ្នាំ២០២១

ប្រធានលីគកំពូលអាមេរិក MLS លោក Mark Abbott បាននិយាយថាការប្រកួតបាល់ទាត់ Major League Soccer កំពុងផ្តោតលើការចាប់ផ្តើមនៅដើមខែមីនារដូវកាលឆ្នាំ២០២១ ទោះបីជាភាពមិនប្រាកដប្រជានៃផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩បានកើតឡើងក៏ដោយ។ លោក Abbott មានប្រសាសន៍ថា “ផ្អែកលើប្រតិទិនអន្តរជាតិដែលមានមនុស្សច្រើននៅឆ្នាំក្រោយ យើងគ្រោងនឹងចាប់ផ្តើមរដូវកាលរបស់យើងនៅដើមខែមីនាជាធម្មតា។ ... Read More »

ឃាត់ខ្លួនជនជាតិឈីលីម្នាក់ជាជនអនាថាគ្មានកន្លែងស្នាក់នៅនិងបង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

ខេត្ត​សៀមរាប​ ៖​ ​ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី​ខេត្តសៀមរាបនាវេលាម៉ោង១៣ និង​៤៥​នាទី​ ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ បាន​ទទួល​ជនបរទេស​ម្នាក់​ពី​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ ជាជនអនាថា​គ្មាន​កន្លែង​ស្នាក់​នៅ​ បង្ក​សកម្មភាព​អុកឡុក​ប្រជាពលរដ្ឋនាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។​ មន្រ្តីនគរបាលជំនាញបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ... Read More »

បញ្ជូនមេខ្លោងគ្រឿងញៀន ម្នាក់ និងថ្នាំជាង១គីឡូក្រាម ទៅតុលាការ

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់និងថ្នាំញៀនជាង១គីឡូក្រាម ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមច្បាប់កាលពីថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីបង្រ្កាបបាននៅថ្ងៃទី១៣ ខែវិច្ឆិកា នេះ។ សមត្ថកិច្ចជំនាញបានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនរួមជាមួយលោកឧត្ដមសេនីយ៍ឯក ... Read More »

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ នៅថ្ងៃអាទិត្យ ១៥រោច ខែកត្តិក ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឆ្មក់បង្រ្កាបជនសង្ស័យ២នាក់លួចឆក់ត្រីប្រើឧបករណ៍ឆក់ត្រជាក់

ខេត្តកំពង់ឆ្នាំង ៖ ក្រុមឆក់ត្រីប្រើឧបករណ៍ឆក់ត្រីត្រជាក់២នាក់ដែលមានជនជាតិខ្មែរម្នាក់និងវៀតណាមម្នាក់ត្រូវបាន កម្លាំងកងរាជអាវុធហត្ថស្នាក់ការ B04 ឆ្មក់ចូលចាប់បានពេលធ្វើសកម្មភាពចូលលួចឆក់ត្រីក្នុងបឹងឈូកមួយកន្លែង។ ហេតុការណ៍ឃាត់ខ្លួន ជនសង្ស័យនេះគឺធ្វើឡើងកាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបឹងឈូក ក្រោយវត្តយុគន្ធរ ស្ថិតក្នុងភូមិឆ្នុកទ្រូ ... Read More »

កម្ពុជាដឹកអំណោយម៉ាសចំនួន២លាន និងបរិក្ខារពេទ្យបញ្ជូនចេញទៅជួយមិត្តឡាវដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ៖ កម្ពុជាបានរៀបចំអំណោយម៉ាសចំនួន២លាន និងបរិក្ខារពេទ្យជាច្រេីនទៀតនឹងបញ្ជូនចេញទៅជួយមិត្តឡាវដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជួយដល់ប្រទេសជាមិត្ត។ នៅព្រឹកថ្ងៃទី​ ១៦​ វិច្ឆិកា​ ២០២០នេះ​ សម្ដេចពិជ័យសេនា ទៀ ... Read More »

គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនមនុស្ស២នាក់

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ   កម្លាំងចម្រុះបានចុះការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋដោយធ្វើការបង្រ្កាបទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន។  ការចុះអនុវត្តច្បាប់ខាងលើនេះធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ២០និង០០នាទី ស្ថិតនៅផ្លូវលេខ១៩៨៦(ចំណុចមុខផ្សារទំនើប ... Read More »

បែបមិនទាន់អស់អាល័យពីជីវិត​ ខណ:ជិះម៉ូតូមកលេីស្ពានជ្រោយចង្វារួចលោតទឹកសម្លាប់ខ្លួន​ហើយ តែខំប្រឹងហែលមកលេីគោកវិញ​

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យមានវិបត្តិអ្វីមួយក្នុងចិត្តគិតដោះស្រាយមិនចេញ​ បានសម្រេចចិត្តជិះម៉ូតូមួយគ្រឿងតែម្នាក់ឯងតម្រង់មកលេីស្ពានជ្រោយចង្វាចាស់​ រួចលោតទឹកសម្លាប់ខ្លួន​ តែប្រហែលជាគាត់នៅមិនទាន់អស់អាល័យពីជីវិត​ក៏ខំប្រឹងហែលមកលេីគោកវិញ​ បង្កឱ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងអ្នកសារព័ត៌មាន​នៅវេលាម៉ោង៩និង៣០នាទីយប់​ ថ្ងៃទី១៥​ ខែវិច្ឆិកា​ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វាចាស់ ក្នុងសង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ​ ។  ... Read More »

ខេត្តក្រុងជាច្រើននៅភាគកណ្តាលប្រទេសវៀតណាមខិតខំរៀបចំឡើងវិញក្រោយព្យុះទី​១៣ឆ្លងផុត

ព្យុះទី​១៣ដែលមានឈ្មោះជាភាសាបរទេសថា Vamco បានវាយប្រហារនៅខេត្តក្រុងជាច្រើនភាគកណ្តាលប្រទេសវៀតណាម ក្នុងនោះមាន ទីក្រុង វ៉េ រងការខូចខាតច្រើនជាងគេ ដោយមានផ្ទះដល់ទៅ​៤៥០០​ខ្នង ខូចខាត ។ ក្រៅពីនេះនៅមានសាលារៀន​៤០កន្លែងផងដែរ ត្រូវខូចខាតនិងដើមឈើធំៗជាច្រើនបាក់រលំពេញផ្លូវ​។ នៅថ្ងៃទី​១៥ខែវិច្ឆិកា នេះមន្ត្រីក្នុងតំបន់ និងកម្លាំងសន្តិសុខបានជួយដល់ពលរដ្ឋ​ដើម្បីរៀបចំឡើងវិញក្រោយព្យុះឆ្លងផុត ... Read More »

ក្រុមចារកិច្ចការពារលោកត្រាំ ១៣០នាក់ឆ្លងកូវីដ​-១៩​

សម្ពាធ​ការងារបានសង្កត់ធ្ងន់នៅលើស្មាក្រុមចារកិច្ចការពារប្រធានាធិបតីអាមេរិកដោយពួកគេត្រូវធ្វើការយ៉ាងហត់នឿយដើម្បីការពារប្រមុខដឹកនាំឲ្យមានសុវត្ថិភាព​១០០ភាគរយ​។ ក្រុមការពារប្រធានាធិបតីគឺជារនាំងការពាររស់ ដែលអាចយករាងកាយទៅបាំងលោកត្រាំពេលមានហេតុការណ៍វាយប្រហារកើតឡើង​។ សកម្មភាពការពារ​របស់ក្រុមចារកិច្ច​កាន់តែរងសម្ពាធខ្លាំង​ក្រោយពីមន្ត្រីជាច្រើនរូបឆ្លងកូវីដ​-១៩​ជាបន្តបន្ទាប់ហើយត្រូវកាត់ផ្តាច់ឱ្យនៅដាច់ដោយឡែក​។ សារព័ត៌មាន Washington Post បានផ្សាយថា មានមន្ត្រីក្រុមចារកិច្ច​ការពារលោកត្រាំ ដល់ទៅ​១៣០នាក់បានឆ្លងកូវីដ​-១៩​ ក្នុងពេលដែលអមការពារលោកពេលឃោសនាបោះឆ្នោត​។ ការឆ្លងកូវីដ​-១៩ បានធ្វើឲ្យក្រុមការពារប្រធានាធិបតីត្រាំត្រូវបាត់បង់សមាជិកប្រមាណ​១០ភាគរយ​ដោយសារតែអ្នកទាំងនោះត្រូវធ្វើចត្តាឡីស័ក​ ក្រោយរកឃើញវិជ្ជមានកូវីដ​-១៩ ។ ... Read More »

ក្នុងរយៈពេល​២៤ម៉ោងនៅលើពិភពលោកមានករណីឆ្លងកូវីដ​-១៩ ដល់ទៅ​៦សែននាក់

ក្នុងរយៈពេល​២៤ម៉ោងកន្លងមកនេះ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់​ជិត​៦សែននាក់ ​ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅលើភពផែនដីកើនឡើងដល់ទៅជាង​៥៤,២លាននាក់ និងស្លាប់ជាង​១,៣លាននាក់​ក្នុងនោះមានអ្នកស្លាប់ក្នុងរយៈពេលមួយថ្ងៃ កើនឡើង៨.៩៦៥នាក់។ ក្នុងចំណោមអ្នកឆ្លងលើពិភពលោក ជាង​៥៤,២លាននាក់មានជាង ៣៧,៨ លាននាក់ជាសះស្បើយ។ អាមេរិក​នៅតែឈានមុខគេដដែលដោយមានអ្នកឆ្លងសរុបដល់ទៅ ១១.២១៧.០៥៦នាក់ និងស្លាប់២៥១.២១៥នាក់ ហើយក្នុងរយៈពេល ២៤ម៉ោងកន្លងមកមានអ្នកឆ្លងដល់ទៅ១៤៨.៣២៣នាក់និងស្លាប់ ... Read More »