ព័ត៌មានទាន់ហេតុការណ៍៖
'

នាំកូនទៅមើលស្រូវស្រែ ដើរជាន់ពស់ស្រកាចាស់ចឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបន្ទាយមានជ័យ៖ ស្រ្តីជាម្តាយបាននាំកូនស្រីទៅមើលស្រូវនៅស្រែ តែអកុសលបានដើរជាន់ពស់ស្រកាចាស់ចឹកបណ្តាលឲ្យស្លាប់បន្ទាប់ពីកូនដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ ត្រង់ចំណុចខាងលិចភូមិយាងវៀន ក្នុងឃុំ ផ្កាំ ស្រុកស្វាយចេក ។ ... Read More »

កម្លាំងអធិការដ្ឋានស្រុកអូរយ៉ាដាវបញ្ជូនស្រ្តីឈឺពោះសម្រាលកូនចំនួន២នាក់ទៅមណ្ឌលសុខភាពប្រកបដោយសុវត្ថិភាព

ខេត្តរតនគិរី៖ ស្រ្តីឈឺពោះសម្រាលកូនចំនួនពីរនាក់ទៀតហើយដែលត្រូវបាន កម្លាំងវេនប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវយករថយន្តសឺរ៉ែនជួយដឹកទៅសម្រាលនៅមណ្ឌលសុខភាពស្រុកអូរយ៉ាដាវជាបន្តបន្ទាប់ក្នុងថ្ងៃតែមួយប្រកបដោយសុវត្ថិភាព។ ការបញ្ជូនស្រីឈឺពោះសម្រាលកូនទៅមណ្ឌលសុខភាពនោះគឺតាមបទបញ្ជាពីលោកវរសេនីយ៍ឯក សូយ សំណាង អធិការនគបាលស្រុកអូរយ៉ាដាវ។ ស្ត្រីឈឺពោះឆ្លងទន្លេទីមួយឈ្មោះសេវ ថ្កា អាយុ១៩ឆ្នាំ ជនជាតិដើមភាគតិចចារាយនាវេលាម៉ោង៨៖២០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចភូមិដធំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ... Read More »

ថ្ងៃនេះ ! រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ ដែលទើបធ្វើដំណើរមកពីអាមេរិក

ភ្នំពេញ៖ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ម្នាក់ ដែលជាជនជាតិអាមេរិក ទើបធ្វើដំណើរមកពីសហរដ្ឋអាមេរិកចូលកម្ពុជា។ នេះបើយោងតាមក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ បុរសជនជាតិអាមេរិក ដែលឆ្លងកូវីដ១៩នេះ មានអាយុ៦៩ឆ្នាំ ស្នាក់នៅ Apartment ... Read More »

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្ត

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្ត ស្តីពីការពិនិត្យលទ្ធផលការងារសាងសង់លំនៅដ្ឋាន សម្បទានសង្គមកិច្ចជូនគ្រួសារកងទ័ព និងនគរបាលឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ... Read More »

ក្រុមហ៊ុន Google បានធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ដើម្បីកែសម្រួលភាពចន្លោះប្រហោងទាក់ទងនឹង zero-days

ភ្នំពេញ៖ បើយោងតាមអង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា៖ កាលពីម្សិលមិញនេះក្រុមហ៊ុន Google បានដាក់ឱ្យប្រើប្រាស់កម្មវិធី Chrome version 86.0.4240.198 ដើម្បីធ្វើការកែសម្រួលទាក់ទងនឹងភាពចន្លោះប្រហោង zero-days ចំនួន២បន្ថែមទៀត ដែលនេះជាការធ្វើបច្ចុប្បន្នភាពលើកទី២ ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះទាក់ទងនឹងបញ្ហាស្រដៀងគ្នានេះ។ ... Read More »

លោក ឃួង ស្រេង បន្ដចុះចែកម៉ាស់របស់សម្ដេចតេជោ ជូនបងប្អូនកម្មករសំណង់ជាង៧០០នាក់នៅសង្កាត់ច្រាំងចំរេះទី១ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបន្តយកម៉ាស់ របស់សម្ដេចតេជោ ទៅចែកជូនបងប្អូនកម្មករសំណង់មួយកន្លែងស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ជាង៧០០នាក់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ។ ... Read More »

លិចកប៉ាល់ដឹកជនភៀសខ្លួន២លើកនៅលីប៊ីស្លាប់ ៩៤នាក់

ក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) បានប្រកាសឲ្យដឹងថា ក្រោយប៉ុន្មានម៉ោង ដែលទទួលបានព័ត៌មានស្តីពី​ការលិចកប៉ាល់​បណ្តាលឲ្យអ្នកដំណើរ​៧៤នាក់ស្លាប់ ក៏មានករណីលិច មួយទៀតសម្លាប់អ្នកដំណើរ ២០នាក់បន្ថែមទៀត ។ ក្រុមជួយសង្គ្រោះ របស់​MSF ប្រចាំនៅទីក្រុង Sorman ភាគខាងលិចប្រទេសលីប៊ីបានឲ្យដឹងថា នៅថ្ងៃទី​១២ខែវិច្ឆិកា ... Read More »

គណបក្សរបស់លោកស្រី អោង សានស៊ូជី បន្តដឹកនាំមីយ៉ាន់ម៉ា៥ឆ្នាំទៀត

គណបក្សកាន់អំណាចរបស់លោកស្រី អោង សានស៊ូជី នៅមីយ៉ាន់ម៉ាទទួលបានជ័យជម្នះក្នុងការបោះឆ្នោត មានកៅអីគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ សារព័ត៌មានWall Street Journal បានចុះផ្សាយថា គណបក្សសម្ពន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ បន្តដឹកនាំមីយ៉ាន់ម៉ា​៥ឆ្នាំទៀតដើម្បីជួយឲ្យប្រជាធិបតេយ្យនៅក្នុងប្រទេសនេះកាន់តែរឹងមាំ​។ មកទល់ពេលនេះការរាប់សន្លឹកឆ្នោតនៅតែបន្ត​ ក្រោយការបោះឆ្នោតនៅថ្ងៃទី៨ខែវិច្ឆិកា​។​ ប៉ុន្តែមកដល់ថ្ងៃទី​១៣ ខែវិច្ឆិកា​គណបក្សសម្ពន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ ... Read More »

អ្នកនយោបាយអាមេរិកបារម្ភខ្លាចលោកត្រាំធ្វើឲ្យបែកធ្លាយរឿងសម្ងាត់បំផុតរបស់អាមេរិក

ក្រុមអ្នកនយោបាយអាមេរិក និងអ្នកឯកទេសវិភាគ​បាន​និយាយទៅកាន់សារព័ត៌មាន​វ៉ាស៊ីនតោនប៉ុស្ត៍ថា ​អ្វីដែលបារម្ភបំផុតនាពេលនេះគឺលោកត្រាំ អាចធ្វើឲ្យបែកធ្លាយ រឿង​សម្ងាត់បំផុតរបស់អាមេរិក ។ ប្រសិនបើបែកធ្លាយនោះ រដ្ឋាភិបាលបន្ទាប់ នឹងជួបនៅបញ្ហាជាច្រើន​ ពិសេសគឺបញ្ហាសន្តិសុខជាតិ​ ។ នៅពេលនេះគណបក្សសាធារណរដ្ឋក៏បានជំរុញឲ្យលោកត្រាំ​ ចែករំលែក​ព័ត៌មានសម្ងាត់ទៅកាន់លោកបៃឌិន ដើម្បីដឹកនាំអាមេរិកជាបន្តទៀត​។​​ ក្រុមអ្នកឯកទេសបារម្ភខ្លាច ... Read More »

លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានបន្តចុះចែកម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១៣រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានបន្តចុះចែកម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ... Read More »

លោក ហ៊ុន ម៉ាណែតនាំយកពូជស្រូវចែកជូនប្រជាពលរដ្ឋ ៦៦៥០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួបសំណេះសំណាល និងនាំយកពូជស្រូវចែកជូនប្រជាពលរដ្ឋ ៦៦៥០គ្រួសារដែលរងផល ប៉ះពាល់ដោយទឹកជំនន់នៅខេត្តកំពង់ធំ ដើម្បីស្តារផលិតកម្មស្បៀងឡើងវិញ ក្រោយពេលទឹកស្រកនៅពហុកីឡដ្ឋានខេត្ត ភូមិរូង ឃុំត្រពាំងប្ញស្សី ... Read More »

ក្រសួងសុខាភិបាល អំពាវនាវឲ្យអ្នកចែកចាយ ឬលក់ម៉ាស និងផលិតផលសម្លាប់មេរោគដែលមានគុណភាព និងសុវត្ថិភាព ឲ្យមានតម្លៃថោកសមរម្យ

ភ្នំពេញ៖ ក្រសួងសុខាភិបាល អំពាវនាវឲ្យអ្នកចែកចាយ ឬលក់ម៉ាស និងផលិតផលសម្លាប់មេរោគដែលមានគុណភាព និងសុវត្ថិភាព ឲ្យមានតម្លៃថោកសមរម្យ ដែលប្រជាពលរដ្ឋអាចទិញប្រើប្រាស់បាន ក្នុងការការពារ ការចម្លងវីរុសកូវីដ-១៩ ។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖   ដោយ៖ស សម Read More »

ប្រជាសហគមន៍ CPA ចំនួន៣ ទទួលការហ្វឹកហ្វឺនផ្នែកបច្ចេកទេស និងវិធីសាស្រ្តល្បាត

ខេត្តមណ្ឌលគិរី៖ សហគមន៍តំបន់ការពារធម្មជាតិ (CPA) ចំនួន៣ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលរបស់ខ្លួនទៅលើផ្នែកបច្ចេកទេស និងវិធីសាស្រ្តល្បាតពីសំណាក់គ្រូបង្គោលមកពីអង្គការ WWF និងមន្រ្តីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលបានសហការនិងរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងក្នុងគោលបំណងជំរុញការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិឲ្យកាន់តែប្រសើរឡើង។ វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ប្រជាសហគមន៍ខាងលើនេះធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩-១៣ ... Read More »

បាតុកម្មពីរព្រមគ្នានៅចុងសប្តាហ៍នេះ​​នៅអាមេរិក គឺបាតុកម្មគាំទ្រនិងប្រឆាំងលោកត្រាំ

បាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត(គាំទ្រលោកត្រាំ) និងបាតុកម្មមួយទៀតគាំទ្រលោកបៃឌិន ហើយបាតុកម្មទាំងពីរនេះនឹងធ្វើឡើងក្នុងទីក្រុងវ៉ាស៊ីនតោនដូចគ្នា។ បាតុកម្មគាំទ្រលោកតាំ និងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត​​បានធ្វើឡើងដោយក្រុមស្បែកស។ ជាមួយគ្នានោះ មានក្រុមមួយទៀតគឺក្រុមប្រឆាំងរបបហ្វាស៊ីស និងប្រឆាំងការរើសអើងជាតិសាសន៍(គាំទ្រលោកបៃឌិន) ហើយទីតាំងធ្វើបាតុកម្មនៅក្បែរគ្នា ក្នុងទីក្រុងវ៉ាស៊ីនតោន។ ក្រុមបាតុករគាំទ្រលោកត្រាំ មានដូចជា “Women for Trump”(ស្ត្រីគាំទ្រលោកត្រាំ) ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណទីបញ្ជាការរាជធានី និងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារជំនាញធ្វើការបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណអង្គភាព និងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ជាបន្តបន្ទាប់។ ការបាញ់ថ្នាំសម្លាប់មេរោគនាពេលនេះ គឺជាការប្រុងប្រយ័ត្នបន្ថែមពីលើវិធានការផ្សេងៗជាច្រើនទៀត ... Read More »

ក្រោយជាច្រើនថ្ងៃស្ងប់ស្ងៀម ចិនបានជូនពរលោកបៃឌិន​ជាប់ឆ្នោតប្រធានាធិបតីអាមេរិក​

ចិនជាប្រទេសមួយនៅក្នុងចំណោមប្រទេសជាច្រើន ក្នុងនោះមានរុស្ស៊ីផងដែរ ដែលមិនទាន់មានសកម្មភាពជូនពរប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក​នោះឡើយដោយរង់ចាំលទ្ធផល​ជាផ្លូវការ។ នៅថ្ងៃទី​១៣ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិន បានផ្ញើលិខិត​ជូនពរលោកបៃឌិន និងលោកស្រី កាម៉ាឡា ហារីស​ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីនិងជាអនុប្រធានាធិបតីអាមេរិក​។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា​« យើងបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពប្រែប្រួល​ក្នុងការបោះឆ្នោតអាមេរិក​។ យើងគោរពទៅតាមការជ្រើសរើសរបស់ពលរដ្ឋអាមេរិក ​ហើយយើងបានផ្ញើលិខិតជូនពរដល់​អ្នកជាប់ឆ្នោតថ្មីគឺលោក ... Read More »

សមត្ថកិច្ច បញ្ជូនបងស្រីបង្កើតលោកស្រី ទ្រី ដាណា ដល់តុលាការភ្លាម ដួលសន្លប់ភ្លែត(មានវីដេអូ)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានបញ្ជូនបងស្រីបង្កើតលោកស្រី ទ្រី ដាណា គឺ លោកស្រី ទ្រី សុផានិត អាយុ៣៩ឆ្នាំ ដល់សាលាដំបូងរាជធានីភ្នំពេញទាំងគាត់មានជម្ងឺ ... Read More »

ប្រជាជនហ្វីលីពីន ១៤នាក់ ត្រូវព្យុះទីហ្វុង Vamco វាយប្រហារផ្តាច់ជីវិត

អន្តរជាតិ៖ គ្រោះទឹកជំនន់នៅរដ្ឋធានីម៉ានីល (Manila) និងតំបន់មួយចំនួនទៀត នៅលើកោះ លូហ្សូន (Luzon) ដែលវាយប្រហារដោយព្យុះទីហ្វុងវ៉ាមកូ (Vamco) ដែលបានបោកបក់មកលើ ប្រទេសហ្វីលីពីន បង្កជាហេតុធ្វើឲ្យមនុស្សជាច្រើនជាប់គាំងនៅលើដំបូលផ្ទះ និងបានសម្លាញ់មនុស្សកើនឡើងដល់ ១៤នាក់ហើយ។ បើតាមសារព័ត៌មាន ... Read More »

មេគយ ម៉ៅ ទ័រ កំពុងយកឈ្មោះ ប្រតិភូ គុណ ញឹម អនុវត្តផ្ទុយពីតួនាទី ភារកិច្ច ក្នុងជំនាញកៀបឈ្មួញ ទាញរកផលប្រយោជន៍

ភ្នំពេញ៖ ប្រេងគេចពន្ធ ប្រេងម៉ាសុឺន ហូរចូលតាមច្រកព្រំដែន មានទាំងតាមជើងទឹក ជើងគោក នៅតែមានអំពើរត់ពន្ធ តាមរយៈការឃុបឃិតគ្នា រវាងឈ្មួញ និងខាងគយតាមព្រំដែន ច្រកទ្វារនោះជាដើម គឺលោកមេគយ ឈ្មោះ ម៉ៅ ទ័រ ... Read More »

តើអ្នកដឹងទេ! Messenger មានមុខងារចម្លែកមួយ ដែលហ្វេសប៊ុកទើបបញ្ចេញថ្ងៃនេះ តែបើអ្នកមិនដឹងច្បាស់ជាទឹកភ្នែក

អន្តរជាតិ៖ បើយោងតាមការប្រកាសរបស់ហ្វេសប៊ុក ថ្ងៃទី១៣ ខែវិច្ឆិកានេះអំពីមុខងារថ្មីមួយគឺ Vanish Mode ដែលកំពុងមកដល់កម្មវិធីMessenger និង Instagram។ ពាក់ព័ន្ធនឹងមុខងារមួយនេះ ត្រូវបានប្រើសម្រាប់ការសន្ទនាធម្មតា ដែលនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់កំណត់ការបង្ហោះសារ ដើម្បីឲ្យវាលុបទៅវិញដោយស្វ័យប្រវត្តិ បន្ទាប់ពីសារត្រូវបានគេចូលមើល និងការចាកចេញពីការសន្ទនា។ ... Read More »

បាត់មុខអតីតតារាចម្រៀង ឆោម ប៊ុនយ៉ុង មួយរយៈស្រាប់តែ មកបួសជាព្រះសង្ឃ

ភ្នំពេញ ៖ អតីតតារាចម្រៀង ឆោម ប៊ុនយ៉ុង ដែលមានទឹកដមសំឡេង ដ៏ពិរោះនិងធ្លាប់បានបំពេរអារម្មណ៍ ដល់ទស្សនិកជនជាអ្នកស្តាប់អស់រយៈកាលជាង១០ឆ្នាំកន្លងទៅហើយនោះ ដោយបច្ចុប្បន្ន ឆោម ប៊ុនយ៉ុងបានបោះបង់ជីវិតហ៊ឺហារទាំងស្រុង បែរចិត្តកាយ ក្នុងព្រះធម៌ ដោយលោករស់នៅក្នុងជីវភាពសាមញ្ញបំផុតក្នុងកុដិកម្សត់មួយកន្លែងស្ថិតនៅបរិវេណវត្តកោះមេត្តាពោធិវង្ស រាជធានីភ្នំពេញ។ ... Read More »

ប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ភូមិសាស្ត្រខណ្ឌដង្កោចំនួន៨គោលដៅ​ទទួលបានម៉ាសពីសមត្ថកិច្ចដែលជាអំណោយរបស់សម្ដេចតេជោ

ភ្នំពេញ​ ៖​ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅថ្ងៃសុក្រ ១៣រោច ខែកត្ដិក​ ឆ្នាំ ជូត ទោស័​ក ព.ស. ២៥៦៤ ... Read More »

តារាកំប្លែងស្រីវ័យក្មេងសាច់សខ្ចី នីឡា កូនតាវ៉ិចទ័របន្តជួបរឿងខកចិត្តជាលើកទីពីរ

ភ្នំពេញ ៖ មហាជនពិតជាស្គាល់ហើយកូនស្រីសំណព្វចិត្តលោកតាវុិចទ័រ គឺ នាងនីឡា ដែលបងប្អូនដឹងថា រូបនាងដោយសារតែមានទេពកោសល្យ ប៉ិនប្រសប់ទៅលើវិស័យសិល្បៈកំប្លែងធ្វើឱ្យកញ្ញា នីឡា កាន់តែទទួលបានប្រជាប្រិយភាពខ្ពស់។ លើសពីនេះទៅទៀត នីឡា មានសម្រស់ស្រស់សោភា ស្អាតរហូតមហាជនមានការស្ញើចសរសើរគ្រប់គ្នា ស្របពេលដែលកញ្ញាកាន់តែជោគជ័យវិស័យសិល្បៈនោះ ... Read More »

អ្នកមានចិត្តធម៌ .! ទីបំផុតប្តឹងបងស្រីខ្លួនឯងបង្កើតប្រៀបដូចជាម្តាយ អោយសមត្ថកិច្ចចាប់ដាក់គុក ផ្អើលទាំងព្រឹក(មានវីដេអូ)

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចាប់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ ... Read More »

សូម្បីតែសុនខ (សត្វឆ្កែ)៖ ក៏ហាត់លោតឆ័ត្រយោងជាមួយយោធាបានដែរ(មានវីដេអូ)

អន្តរជាតិ៖ ដើម្បីក្លាយខ្លួនជាអ្នកជំនាញលោតឆ័ត្រយោង កាលពីពេលថ្មីៗនេះ សុនខនពូជ German Shepher មួយក្បាល វាមានឈ្មោះDing Dang ដែលបម្រើការនៅទីបញ្ជាការកងទ័ពអាកាសចិន ទើបបានបញ្ចប់វគ្គបណ្ដុះបណ្ដាលលោតឆ័ត្រយោងមួយដោយជោគជ័យ។ ជាក់ស្តែងបើយោងតាមរយៈឃ្លីបវីដេអូមួយ ដែលបានចេញផ្សាយដោយទូរទស្សន៍រដ្ឋចិន បង្ហាញឲ្យឃើញថា មន្ដ្រីយោធាម្នាក់ ... Read More »

អាជ្ញាធរខណ្ឌទួលគោកនឹងពិន័យជាប្រាក់ចំពោះអ្នកចោលសំរាមគ្មានសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន

ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានលើកឡើងថា ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋណាដែលទុកដាក់សំរាមមិនបានត្រឹមត្រូវធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ នឹងធ្វើការផាកពិន័យហើយ។    ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២០នេះនៅមូលដ្ឋានខណ្ឌទួលគោកស្ថានភាពទូទៅរបស់ដេប៉ូសំរាមនៅមានសល់បន្តិចបន្តួច ... Read More »

វៀតណាម៖ រយៈពេល ៧០ថ្ងៃ មកហើយគ្មានករណីជំងឺ COVID-19 នៅក្នុងសហគមន៍

    អន្តរជាតិ៖ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលវៀតណាម បានឱ្យដឹងថា គិតមកទល់ពេលនេះ ប្រទេសរបស់ខ្លួន ពុំមានករណីក្នុងសហគមន៍រយៈពេល ៧០ថ្ងៃ មកហើយ ។ប៉ុន្តែនៅថ្ងៃពុធទី១១ ខែវិច្ឆិកា ឆ្នាំ២០២០អាជ្ញាធរវៀតណាម បានរកឃើញអ្នកឆ្លងជំងឺ COVID-19 ... Read More »

ពិតជាអស្ចារ្យមែន! ប្រជាពលរដ្ឋនៅស្រុកវ៉ារិន្ទខេត្តសៀមរាប រួមគ្នាបង្កើតជាសហគមន៍ផលិតបំពង់បឺតធ្វើពីឫស្សី ទទួលបានការគាំទ្រនិងរកប្រាក់ចំណូលបានច្រើន

ខេត្តសៀមរាប៖ ក្រុមប្រជាពលរដ្ឋជាង ៥០គ្រួសារ រស់នៅឃុំស្រែណូយស្រុកវ៉ារិន្ទ ខេត្តសៀមរាប បានរួមគ្នាបង្កើតសហគមន៍ឫស្សី ដោយផលិតបំពង់បឺត(ទុយោ)ធ្វើពីឫស្សី ដើម្បីលក់ទៅកាន់ទីផ្សារ ទទួលបានការគាំទ្រច្រើនពីអតិថិជន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីពេលថ្មីៗនេះ។ បើតាមអ្នកតំណាងសហគមន៍ផលិតបំពង់បឺតឫស្សី លោក វ៉ន សាវ៉េតរស់នៅក្នុងភូមិខ្នារផ្ទោល ... Read More »

គំនរដែក និងជ័រ​អេ​ត​ចាយ​យ​គរ​ដូច​ភ្នំ​ ​តាម​បណ្ដោយដៃ​សមុទ្រ​ខាងត្បូង​ស្រុកក​កំពង់ត្រាចកកស្ទះ ខណៈ​វៀតណាម​អត់​ឲ្យ​ដឹក​​ចូល

    ខេត្តកំពត៖ គំនរ​ដែក​ និង​ជ័រ​ ដែល​ជា​របស់​អេ​ត​ចាយត្រៀម​ដឹក​ចេញ​ទៅ​ប្រទេស​​វៀតណាម ត្រូវបានអាជ្ញាធរវៀតណាម បាន​ហាមឃាត់​មិន​ឲ្យ​ដឹក​ជញ្ជូនចូល​ជា​ដាច់ខាត​ ខណៈគំនរអេ​ត​ចាយទាំងនោះ ត្រូវបានឈ្មួញ​យក​មក​ដាក់​គរចោលដូចភ្នំនៅ​តាម​បណ្ដោយដៃ​សមុទ្រ ​នៅ​ចំណុច​ឃុំ​ស្វាយ​ទង​ខាងត្បូង​ ស្រុក​កំពង់ត្រាច​ និង​ដៃសមុទ្រ​ម្ខាង​ទៀត​ជាប់​ភូមិសាស្ត្រ​ខេត្ត​កែប​។ ​បើ​តាម​ប្រភពព័ត៌មានពីបុរសម្នាក់ ដែលជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​កន្លែង​ដែក​អេ​ត​ចាយនោះ ... Read More »

មន្ត្រីនគរបាលការពារព្រំដែនម្នាក់ ជាន់មីនផ្ទុះដាច់ត្រឹមប្រអប់ជើងពេលចូលទៅបន្ទោបង់

ខេត្តព្រះវិហារ៖ មន្ត្រីនគរបាលម្នាក់ដែលប្រចាំការនៅចំណុចដំណាក់១ ជណ្ដើរបូរាណខាងកើតប្រាសាទព្រះវិហារ ខណ:ចូលទៅបន្ទោបង់ក្នុងព្រៃ បានជាន់មីនបណ្ដាលឲ្យផ្ទុះដាច់ត្រឹមប្រអប់ជើងខាងឆ្វេង រងរបួសជាទម្ងន់ ។ ហេតុការណ៍នេះបានកើតឡើង កាលពី វេលាម៉ោង០៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចខាងជើង ជណ្ដើរបូរាណ ឈៀងខាងកើតប្រាសាទព្រះវិហារ ... Read More »