ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ឡុង ផលគុណ ៖ ប្រឡាយ បេតុង បាក់ ដាច់ភាគច្រើន កើតមាននៅកន្លែង លួច ចោះ អនាធិបតេយ្យ គ្មានការអនុញ្ញាតពីជំនាញ

ខេត្តបាត់ដំបង៖   លោក ឡុង ផលគុណ ប្រធាន មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា៖ ករណីភ្លឺ ប្រឡាយ មេបេតុង នៃ ... Read More »

សម័យនេះហើយនៅមានអ៊ីចឹងទៀត!មន្ត្រីនគរបាលភ្ជង់នារីម្នាក់ឲ្យដោះសម្លៀកបំពាក់ រួចក៏បំពានផ្លូវភេទបានសម្រេច

ភ្នំពេញ៖ ពិតជាមិនធម្មតាមែនសម័យនេះហើយនៅមានអ៊ីចឹងទៀត ដោយជនសង្ស័យម្នាក់ជាមន្ត្រីនគរបាលត្រូវបានសមត្ថកិច្ចប៉ុស្តិ៍គោករកាដេញតាមឃាត់ខ្លួនក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់ស្ត្រីម្នាក់កំពុងឈរចាំប្ដីក្បែរម៉ូតូឲ្យដោះសម្លៀកបំពាក់ រួចចាប់នាងរំលោភរហូតបានសម្រេច ហើយព្យាយាមរត់គេចខ្លួន តែត្រូវជនរងគ្រោះឆ្លាតបានប្រើវិធីសុំលេខទូរស័ព្ទជនសង្ស័យទុកសម្រាប់ទាក់ទងគ្នាពេលក្រោយ ហើយធ្វើជាណាត់ជួបគ្នាទើបសមត្ថកិច្ចឃាត់ខ្លួនបាន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០:២០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវិមានឈ្នះ=ឈ្នះ ក្នុងភូមិគប់ស្រូវតូច  សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ... Read More »

ចំណេះដឹងទូទៅ៖ រឿង៤យ៉ាងដែលអ្នកគួរធ្វើ ឬបោះបង់ បើចង់ឱ្យខ្លួនឯងមានក្ដីសុខ សុភមង្គលទៅថ្ងៃអនាគត មុនវ័យ៣០ឆ្នាំ

អ្នកគួរយល់ដឹង៖ តើអ្នកដឹងទេថា មុននឹងយើងមានអាយុឈានដល់វ័យ៣០ឆ្នាំ មានរឿង៤យ៉ាងដែលអ្នកគួរតែយកចិត្តទុកដាក់ និងបោះបង់ចោលឲ្យបាន។ ព្រោះនៅពេលដែលអ្នកមានអាយុ ៣០ឆ្នាំឡើងទៅមានរឿងជាច្រើន ដែលអ្នកពិតជាមិនអាចកែច្នៃ ឬផ្លាស់ប្ដូរវាបានទៀតទេខណៈដែលពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរ ដូច្នេះរឿងខ្លះ បើអ្នកនៅតែបន្ត គឺនឹងធ្វើឱ្យអ្នកនៅសល់តែអារម្មណ៍សោកស្ដាយតែប៉ុណ្ណោះ។ តោះបើចង់ដឹងច្បាស់តើអ្នកត្រូវជៀសវាងរឿងអ្វីខ្លះ តើរឿងទាំង៤យ៉ាងនេះមានអ្វីខ្លះ? សូមអានព័ត៍មានលំអិតមានដូចខាងក្រោម៖ ... Read More »

តម្លៃស្រូវឆ្នាំនេះថ្លៃគ្រាន់បើ នេះបើតាមការអះអាងរបស់កសិករ

ខេត្តព្រៃវែង+កំពត៖ ក្នុងឆ្នាំនេះតម្លៃស្រូវមានតម្លៃថ្លៃគ្រាន់បើ នេះបើតាមកាអះអាងពីប្រជាសិករដែលកំពុងតែប្រមូលផលស្រូវហើយលក់ទាំងសំណើម​ទៅ​ឲ្យ​ឈ្មួញ ។ លោក ហ៊ិ​ន ហឿន ជា​កសិករ​ដែល​កំពុង​តែ​ប្រមូល​ផល​ស្រូវ​និង​កើប​លក់​ភ្លាមៗ​ឱ្យឈ្ម​ញ​កណ្តាល​នៅខេត្ត​ព្រៃវែងបាន​អះអាង​តាម​ទូរស័ព្ទ​ថា តម្លៃ​លក់​តាំងពី​ខែតុលា មកដល់ពេលនេះ គឺ​នៅក្នុងរង្វង់​ពី ៩០០ ទៅ ១០០០ រៀល​ជាងតិចតួច ... Read More »

តំបន់ទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តល្បីខ្លាំងទាំង១៥នៅប្រទេសអាស៊ី ក្នុងនោះក៏មានកម្ពុជាយើងដែរ

ទ្វីបអាស៊ី គឺជាទឹកដីដ៏ធំមួយដែលសម្បូរទៅដោយភោគទ្រព្យធម្មជាតិ ដែលមានប្រទេសចំនួន ៤៩ ត្រូវបានទទួលស្គាល់ជារដ្ឋអធិបតេយ្យ (រដ្ឋទាំងអស់នោះសុទ្ធតែជាសមាជិកនៃអង្គការសហប្រជាជាតិ) និងរដ្ឋចំនួនពីរទៀត ដែលអធិបតេយ្យភាពមានការកំណត់តែត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងរដ្ឋចំនួនបួនជារដ្ឋគ្មានការទទួលស្គាល់ និងរដ្ឋអនិស្សរភាពមានចំនួនប្រាំមួយ។ ដោយក្នុងចំណោមប្រទេសជាច្រើន​ ដែលស្ថិតនៅក្នុង​ទ្វីបអាស៊ីមួយនេះ មានប្រទេសមួយចំនួន​ត្រូវបានគេទទួលស្គាល់ថាជាប្រទេសដ៏ស្រស់ស្អាត ទាក់ទាញខ្លាំងទាំងផ្នែកសម្បត្តិធម្មជាតិ វប្បធម៌​​ ... Read More »

ហួសចិត្តកំពុងតែដេកសុខៗពស់ចូលក្នុងមាត់មិនដឹងខ្លួនជាងមួយម៉ែត្រ(មានវីដេអូ)

ប្លែកៗ ៖ ពិតជាប្លែកនិងរន្ធត់យ៉ាងខ្លាំងនៅពេលដែលក្រុមគ្រូពេទ្យបានបង្ហាញនូវទិដ្ឋភាពចាប់ទាញយកសត្វពស់ដែលមានប្រវែងជាង ១ ម៉ែត្រស្ត្រីជនជាតិរុស្ស៊ីម្នាក់ ក្រោយពីសត្វពស់មួយក្បាលនេះបានវាចូលក្នុងមាត់របស់នាងនៅពេលកំពុងតែលង់លក់ក្នុងដំណេក។ ក្រុមគ្រូពេទ្យបានបញ្ជាក់ថាថាពស់មួយក្បាលនេះវាបានចូលទៅក្នុងមាត់របស់នាងខណៈរូបនាងបានដេកនៅក្នុងទីធ្លាផ្ទះដែលស្ថិតនៅក្នុងភូមិ Levashi នៃតំបន់ Dagestan។ ហើយក្រោយមករូបនាងក៏មានអារម្មណ៍មិនស្រួលក្នុងខ្លួនក៏បានទៅមន្ទីរពេទ្យភ្លាមៗ ពេលនោះទើបដឹងថាមានសត្វពស់បានចូលតាមមាត់របស់នាង៕ ដោយ៖ ស សម Read More »

លោក ដួង តារា៖ ទម្លាប់វាយគេបង្ករបួសស្នាមរត់ចូលបន្ទាយយករួចខ្លួនត្រូវតែឈប់!

ភ្នំពេញ៖ ដើម្បីចូលរួមលុបបំបាត់និទណ្ឌភាព ការប្រើហិង្សា នៃអំពើល្មើសខុសច្បាប់ លោក ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានបង្ហោះលើផេកផ្លូវការ ... Read More »

តោះនាំគ្នាទៅស្គាល់ទឹកធ្លាក់អូរតាំកននៅមណ្ឌលគីរីទេសភាពស្រស់ស្អាតមិនទាន់មានអ្នកស្គាល់ច្រើននោះទេ(មានវីដេអូ)

មណ្ឌលគិរី ៖ ជាការពិតណាស់ភ្ញៀវទេសចរភាគច្រើននៅពេលបានទៅដល់ខេត្តមណ្ឌលគិរីមិនសូវមានការចំណាប់អារម្មណ៍ទឹកធ្លាក់អូរតាំកននេះឡើយ។ ទីកន្លែងទេសចរណ៍ធម្មជាតិមួយនេះគឺនៅឆ្ងាយពីតំបន់ទេសចរណ៍នានានៅក្នុងទឹកដីខេត្តមណ្ឌលគិរី ពិសេសជាងនេះទៅទៀតគឺយើងត្រូវចំណាយពេលវេលាយូរក្នុងការធ្វើដំណើរទៅដល់រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះ។ ប្រសិនបើភ្ញៀវទេសចរចង់ទៅលំហែកាយនៅទីនោះត្រូវ ចេញពីទីរួមខេត្តមណ្ឌលគិរីមានរយៈពេលប្រហែលមួយម៉ោងកន្លះទៅកាន់ស្រុកពេជ្រាដា រួចបន្តដំណើរទៅកាន់ប៉ុស្តិ៍៧ នឹងបានទៅដល់ទឹកធ្លាក់អូរតាំកនដែលនៅទីនោះ។ ទីតាំងទេសចរណ៍ធម្មជាតិមួយនេះមានភ្ញៀវទេសចរតិចណាស់ដែលបានទៅដល់ទីនោះ។ទឹកធ្លាក់អូរតាំកននេះមានកម្ពស់រហូតដល់ ៨ម៉ែត្រ មុខកាត់៨ម៉ែត្រ ស្ថិតនៅក្នុង ភូមិប៊ូស្រា ស្រុកពេជ្រាដា ... Read More »

ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៣ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ ក្រសួងការបរទេស បានចេញសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៣ តាមប្រព័ន្ធវីដេអូ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងនោះបញ្ជាក់ថា៖ ក្នុងនាមជាតំណាង ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

មេធាវីអាមេរិកជាង​១ពាន់នាក់ចុះហត្ថលេខាថ្កោលទោសលោកត្រាំ​ដែលប្រកាសថាមានការបន្លំក្នុងការបោះឆ្នោត

មេធាវីអាមេរិក​ជាង​១ពាន់នាក់បានចុះហត្ថលេខាលើលិខិតថ្កោលទោសលោកត្រាំ​ដែលប្រកាសថា ការបោះឆ្នោត​មានបន្លំសន្លឹកឆ្នោត ដែលជាការប្រកាសគ្មានភស្តុតាង​ធ្វើឲ្យស្ថានភាពកាន់តែអាក្រក់​។ ក្រៅពីមេធាវី នៅមាន ចៅក្រម រដ្ឋអាជ្ញា​ សាស្ត្រាចារ្យ ច្បាប់…។ នៅក្នុងសេចក្តីប្រកាសរបស់ក្រុមមេធាវីបានបញ្ជាក់ថា​ ការបោះឆ្នោតធ្វើឡើងដោយស្របច្បាប់ ហើយរាល់ការចោទប្រកាន់គឺត្រូវតែពឹងផ្អែកទៅលើប្រព័ន្ធច្បាប់ មានភស្តុតាង​ច្បាស់លាស់។ នៅក្នុងលិខិតក៏បានអំពាវនាវដល់មន្ត្រីរបស់លោកត្រាំឈប់លើកឡើងគ្មានភស្តុតាងពាក់ព័ន្ធនឹងការបោះឆ្នោត។ ​ជាមួយគ្នានោះ​​ក្រុមមេធាវីក៏បានអំពាវនាវដល់បណ្តាមេធាវីរបស់លោកត្រាំ​ត្រូវបញ្ឈប់រាល់សកម្មភាព ... Read More »

តើបងប្អូនស្គាល់ទេជាងគំនូរជើងចាស់ ដែលគូរស្លាកយីហោតាមរោងកុនធំៗក្នុងស្រុកខ្មែរ ?

ភ្នំពេញ​៖ អ្នកដែលមានស្នាដៃដ៏ឆ្នើមដែលបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះច្រើនណាស់ ជាការណ៍ពិតប្រសិនបើយើងងាកត្រឡប់បកក្រោយវិញ​បន្តិច​ ក្នុង​អំឡុង​ទសវត្សរ៍៨០ គ្រានោះប្រទេសកម្ពុជាយើង មិន​ទាន់​មាន​ការ​​ជ្រាប​ចូល​នូវបច្ចេក​វិទ្យា​ជឿន​លឿនដូច​ពេល​បច្ចុប្បន្ននេះ​ទេ​ ហើយគេ​សង្កេត​ឃើញ​ថា ​រាល់​រូប​ភាព​ក៏​ដូច​ជាផ្ទាំង​ផ្សព្វផ្សាយទាំង​អស់​​ដែល​គេ​ប្រើប្រាស់​​ក្នុងការ​​ផ្សព្វផ្សាយខ្សែភាពយន្ត​​ថ្មី​ៗនៅតាមរោងកុននានាជាច្រើនក្នុងរាជធានីភ្នំពេញភាគច្រើនគឺសុទ្ធសឹងតែត្រូវបានគូរឡើង​ដោយ​ដៃផ្ទាល់របស់​ជាង​គំនូរ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាង​គំនូរ​វត្ត​ភ្នំ​។ក៏​ប៉ុន្តែ​ក្នុង​ពេលបច្ចុប្បន្ន​នេះ ដោយ​សារតែ​មានការ​វិវត្តនៃ​សម្ភារនិងបច្ចេកវិទ្យាទំនើបៗជាច្រើន ​ដែល​កាន់​តែ​បង្ក ឲ្យមានភាពងាយស្រួលនោះគេក៏លែងនិយមនូវការ​គូររូប​​ដោយ​ដៃតទៅ​ទៀត​ តែ​ប្រែ​មក​ជា​ការ​គូរ​រូបបែប​លក្ខណៈឌី​ជីថលវិញ​។ ដូច្នេះ​ហើយ​បាន​ជាគំនូរដែលគូរ​ដោយ​ដៃ ​ដូច​កាល​ពីសម័យមុន​​មិន​សូវ​ជាលេច​​វត្តមាន​នៅ​តាម​រោង​កុន​ទំនើបៗ​ក៏​ដូច​ជា​តាម​ផ្ទាំង​ផ្សព្វផ្សាយ​នានានៅ​តាម​ទី​សាធារណៈ ​តទៅទៀត​​នោះទេ។ដោយ​ហេតុ​តែ​ក្តី​ស្រលាញ់​ ... Read More »

ឆ្លងចរន្តឆក់ស្លាប់ក្បែរមាត់ស្រះខាងត្បូងផ្ទះ ពេលដែលយកម៉ូទ័រទៅបូមទឹក

ខេត្តពោធិ៍សាត់ ៖ បុរស១នាក់បានស្លាប់បាត់បង់ជីវិត នៅពេលក្រុមគ្រួសារព្យាយាមបញ្ជូនទៅសង្រ្គោះ ខណៈជនរងគ្រោះយកម៉ូទ័រទៅបូមទឹកស្រះខាងត្បូងផ្ទះ ប៉ុន្តែជាអកុសលបានឆ្លងចរន្តអគ្គិសនីឆក់បែបនេះ ។ ករណីគ្រោះថ្នាក់ឆ្លងចរន្តអគ្គិសនីឆក់មនុស្សស្លាប់នេះ បានកើតឡើងនាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ... Read More »

អ្នកណាមិនភ័យមិនខ្លាចពេលឃើញបុរសម្នាក់បណ្ដើរខ្លាដើរលេងពេញផ្លូវ តែក្រោយមកគួរឲ្យហួសចិត្ត

ចិន៖ ថ្មីៗនេះសត្វខ្លាមួយក្បាលត្រូវបានគេប្រទះឃើញដើរលើផ្លូវជាមួយនឹងម្ចាស់របស់វា ក្នុងទីក្រុង Zhangye នៃខេត្ត Gansu ដែលបង្កឲ្យអ្នកថ្មើរជើងដទៃទៀតមានការភ័យខ្លាចនិងភ្ញាក់ផ្អើលយ៉ាងខ្លាំង តែក្រោយពីសង្កេតយូរៗទៅ​ ទើបដឹងថា វាមិនមែនជាសត្វខ្លាពិតប្រាកដនោះឡើយ គឺគ្រាន់តែជាសុនខមួយក្បាលប៉ុណ្ណោះ ពិតជារឿងគួរឱ្យហួសចិត្តមែន។ តាមប្រភពព័ត៌មានក្នុងស្រុកបានឲ្យដឹងថា សុនខពូជ Caucasian shepherd មួយក្បាលនេះ ត្រូវបានម្ចាស់របស់វាប្ដូរពណ៌រោមទៅជាពណ៌មាស និងមានឆ្នូតខ្មៅ ដើម្បីឲ្យដូចទៅនឹងសត្វខ្លា ហើយក៏បន្ថែមកន្ទុយសិប្បនិមិត្តឲ្យវាផងដែរ។ យ៉ាងណាមិញ ... Read More »

សមត្ថកិច្ចចុះបង្ក្រាបភ្លាមៗ និងណែនាំដល់ទីតាំងផឹកស៊ីបង្កសំឡេងរំខាន៤កន្លែងក្រោយប្រជាពលរដ្ឋរាយការណ៍ជូន

ភ្នំពេញ៖ នៅវេលាម៉ោង​ ១១ និង០៥នាទីយប់​ ថ្ងៃទី១៤​ ខែវិច្ឆិកា​ ២០២០ ទីតាំងផឹកសុីបង្កសំឡេងរំខាន៤កន្លែងផ្សេងគ្នា នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ សង្កាត់អូរបែកក្អម សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងសង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ​ ត្រូវបានសមត្ថកិច្ចចុះដល់ទីតាំងដេីម្បីធ្វេីការណែនាំអប់រំ ... Read More »

ពលរដ្ឋរាប់សិបពាន់នាក់ដង្ហែក្បួនបាតុកម្មនៅទីក្រុងវ៉ាស៊ីនតោន​គាំទ្រ លោកត្រាំឲ្យកាន់តំណែង​៤ឆ្នាំទៀត(មានវីដេអូ)

ពលរដ្ឋអាមេរិករាប់សិបពាន់នាក់ ពាក់អាវក្រហម ​ស និងខៀវ បានជួបជុំគ្នា​ដង្ហែក្បួនគាំទ្រលោកត្រាំ​ នៅថ្ងៃទី​១៤ខែវិច្ឆិកា(ម៉ោងនៅអាមេរិក) គាំទ្រលោកត្រាំបន្តកាន់តំណែងដឹកនាំអាមេរិកថែមមួយអាណត្តិទៀត។ សារព័ត៌មានUSA Today បានផ្សាយថា ក្រុមបាតុករដង្ហែក្បួន ប្រឆាំងលទ្ធផលបោះឆ្នោត ដោយចោទប្រកាន់ថាមានការបន្លំសន្លឹកឆ្នោត​ក្នុងការបោះឆ្នោតថ្ងៃទី​៣ខែវិច្ឆិកា​។ បាតុកម្មអូសបន្លាយរហូតដល់ពេលយប់ ហើយបង្កឲ្យមានការប៉ះទង្គិចគ្នា​ជាមួយកម្លាំងសន្តិសុខផងដែរ​។ ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្លិបមាន់ខ្នាយមាស Tottenham ត្រូវបានគេផ្តល់ឱកាសឱ្យចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិដាណឺម៉ាក Christian Eriksen អាយុ២៨ ឆ្នាំមកពីក្លិប ... Read More »

Kante ជួយបារាំងឡើងវគ្គផ្តាច់ព្រ័ត្រកម្មវិធី National League ក្រោយយកឈ្នះព័រទុយហ្គាល់

កីឡាករ N’Golo Kante របស់ក្រុមតោខៀវ Chelsea បានរកគ្រាប់បាល់ឈ្នះសម្រាប់ក្រុមជម្រើសជាតិបារាំង ខណៈពួកគេបានផ្តួលក្រុមព័រទុយហ្គាល់ក្នុងក្របខ័ណ្ឌ Nations League កាលពីថ្ងៃសៅរ៍ និងបានកក់កន្លែងរបស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រ។ Kante បានត្រឡប់មកវិញនៅក្នុងជម្រើស១១នាក់ បន្ទាប់ពីបានចូលមកជំនួសនៅក្នុងការបរាជ័យកាលពីការប្រកួតមិត្តភាពជាមួយហ្វាំងឡង់ នៅក្នុងពាក់កណ្ដាលតង់ទី២។ ខ្សែប្រយុទ្ធរូបនេះបានរកគ្រាប់បាល់១គ្រាប់នៅនាទីទី៥៣ដែលជាគ្រាប់បាល់នាំឲ្យបារាំងឈ្នះព័រទុយហ្គាល់១ទល់០។ ចំណែកកីឡាករ ... Read More »

ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati បានចេញពីមន្ទីរពេទ្យក្រោយវះកាត់របួសជោគជ័យ

ខ្សែប្រយុទ្ធ Ansu Fati របស់ក្រុមBarcelona ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យកាលពីរសៀលថ្ងៃសៅរ៍បន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យកាលពី ថ្ងៃចន្ទដោយវេជ្ជបណ្ឌិត Ramon Cugat ។ កីឡាករវ័យក្មេងរបស់ក្រុម Barcelona រូបនេះបានរងរបួសជង្គង់ខាងឆ្វេងរបស់គាត់ពេលប្រកួតជាមួយក្រុម Real Betis កាលពីចុងសប្តាហ៍មុនហើយគាត់នឹងត្រូវអវត្តមានរយៈពេល៤ខែសម្រាប់ក្រុមBarcelona ... Read More »

លោក​ ជុំ​ សារ៉ាយ​ ចៅសង្កាត់ភ្នំពេញថ្មី បន្តចុះចែកម៉ាស់ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០​ បន្ទាប់ពីទទួលបានការណែនាំពីលោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខមក លោក​ ជុំ​ សារ៉ាយ​ ចៅសង្កាត់ភ្នំពេញថ្មី បានដឹកនាំក្រុមការងារមានក្រុមប្រឹក្សាសង្កាត់-ភូមិ យុវជន ... Read More »

កងរាជអាវុធហត្ថខេត្តក្រចេះឃាត់ខ្លួនមនុស្ស៣នាក់ករណីឆបោកជ្រើសរើសទ័ព

ខេត្តក្រចេះ៖ មនុស្សប្រុសស្រីចំនួន៣នាក់រួមទាំងរថយន្តស៊េរីទំនើបមួយគ្រឿងផងដែរនោះត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តក្រចេះធ្វើការឃាត់ខ្លួនដោយមានការសង្យ័យជាប់ពាក់ព័ន្ធករណីឆបោក រួចហើយបញ្ជូនទៅកាន់សាលាដំបូងខេត្ត។ ការឃាត់ខ្លួននោះសមត្ថកិច្ចបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមមូលដ្ឋានផ្ទាល់។ តាមប្រភពបានឱ្យដឹងថាការឃាត់ខ្លួននេះ គឺជាប់សង្ស័យពាក់ព័ន្ធករណីឆបោកជ្រើសរើសទ័ព និងក្លែងឯកសារសាធារណៈ។ ប្រភពបន្តថា ការចុះឃាត់ខ្លួនមនុស្សទាំងបីនាក់ខាងលើនេះគឺបានធ្វើឡើងតាំងពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីសាន្ត ប៊ុនថាន ... Read More »

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងផ្ទាល់ក្នុងបេសកកម្មចែកម៉ាស់ជូនប្រជាពលរដ្ឋលើកទី៣

ភ្នំពេញ៖ បន្ទាប់ពីចេញប្រតិបត្តិការចែកម៉ាស់២ថ្ងៃជាប់គ្នារួចមក នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានទទួលម៉ាស់បន្ថែម ចំនួន២ម៉ឺនសន្លឹកទៀតពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញយកទៅចែកជូនប្រជាពលរដ្ឋជាលើកទី៣ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគ កូវីដ-១៩។ មុនពេលយកម៉ាស់ទៅចែកជូនប្រជាពលរដ្ឋ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែឆ្លៀតធ្វើការរំលែកម៉ាស់ ដាក់ចូលថង់ដាច់ដោយឡែកមួយៗ ... Read More »

បុកស្លាប់ទៀតហេីយ! រថយន្ដដឹកខ្សាច់បុកម៉ូតូហុងដាឌ្រីមនៅផ្លូវ៦០ម៉ែត្រ​ បណ្ដាលឲ្យបុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖​ បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវ៦០ម៉ែត្រ​ តែជាអកុសលត្រូវរថយន្តដឹកខ្សាច់ដែលបើកបញ្ច្រាសទិសគ្នាមកបុកពេញទំហឹង​ និងកិនពីលើបណ្ដាលឲ្យ​បែកក្បាលធ្លាយខួរស្លាប់ភ្លាមមួយរំពេច រួចរថយន្តបង្កបានបើកគេចបាត់ស្រមោលទៅ។ ​ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់​ ថ្ងៃសៅរ៍​ ទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ស្ថិតនៅលេីដងផ្លូវ៦០ម៉ែត្រចម្ងាយពីច្រមុះជ្រូលក្បាលថ្លល់ប្រមាណ១៥០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ ... Read More »

យុវជន៣នាក់ស្លាប់គួរឱ្យរន្ធត់​ បន្ទាប់ពីរថយន្តដឹកស៊ីម៉ងត៍បុកម៉ូតូហុងដាឌ្រីមនិងកិនអូសរាប់សិបម៉ែត្រនៅផ្លូវ២១៧

ភ្នំពេញ ៖​ ពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់​ ខណៈដែលយុវជន៣នាក់មានអ្នកខ្លះធ្លាយខួរ​ ចេញពោះវៀន​ ខ្ទេចដៃ​ ខ្ទេចជេីង​ ស្លាប់ទាំង៣នាក់​ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រូវរថយន្តដឹកស៊ីម៉ងត៍មកបុកពីក្រោយនិងកិនអូសរាប់សិបម៉ែត្រ​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឃាត់បានតៃកុងរថយន្តបង្កភ្លាមៗ​ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ... Read More »

កម្ពុជាផ្តល់ម៉ាស២លានដល់មិត្តឡាវ

ភ្នំពេញ៖ កម្ពុជាផ្តល់ម៉ាស២លានដល់មិត្តឡាវ ។ នេះបើតាមរយៈសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនចំពោះនាយករដ្ឋមន្រ្តីឡាវ។ ក្នុងនោះសម្តេចបានថ្លែងថា៖ តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន២លាន និងសម្ភារវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល ... Read More »

ស្ត្រីវ័យជាង៦០ឆ្នាំម្នាក់បានស្លាប់ក្នុងភូមិគ្រឹះដ៍ស្កឹមស្កៃមួយកន្លែងខណៈបាក់ស្រុតក្យូសចូលទៅក្នុងស្រះទឹក

ភ្នំពេញ ៖ ស្ត្រីវ័យជាង៦០ឆ្នាំម្នាក់បានស្លាប់ក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃមួយកន្លែងខណៈបាក់ស្រុតក្យូសចូលទៅក្នុងស្រះទឹក។ ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិគ្រឹះដ៍ស្កឹមស្កៃមួយកន្លែង តាមផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះបានកើតឡើងតាំងពីម៉ោង១០និង៣០នាទីព្រឹកមកម្ល៉េះក៏ប៉ុន្តែម្ចាស់ផ្ទះលាក់លៀមមិនបានរាយការណ៍មកនោះទេគឺសុខចិត្តសម្ងំកកាយរកសពតែអស់ជម្រើស រហូតដល់វេលាម៉ោង៦ល្ងាចថ្ងៃដដែលទើបបែកធ្លាយផ្អើលអ្នកស្រុក។ ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះហ៊ុន សំបូរ ភេទស្រី អាយុ៦១ឆ្នាំ ជាស្ត្រីមេម៉ាយស្នាក់នៅក្នុងភូមិភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយមកបម្រើការជាកម្មករផ្នែកអនាម័យប្រចាំនៅផ្ទះកើតហេតុខាងលើ។ តាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពួកគាត់ដែលរស់នៅក្បែរកន្លែងកើតហេតុបានឮសូរសំឡេងបាក់ស្រុតរលំក្យូសនោះដែរ តែមិនចាប់អារម្មណ៍ ព្រោះនឹកគិតថាគេវាយផ្ទះចាស់ចោលដើម្បីសង់ថ្មី ស្រាប់តែមកដល់ព្រលប់ថ្ងៃដដែលទើបភ្ញាក់ផ្អើលថាមានស្ត្រីម្នាក់បានស្លាប់ក្នុងហេតុការណ៍នោះ។ ប្រភពដដែលបានឲ្យដឹងបន្តទៀតថា ក្យូសនេះបានបាក់ស្រុតចូលក្នុងស្រះទឹក តាំងពីពេលព្រឹកមកម្ល៉េះ តែម្ចាស់ផ្ទះមិនទម្លាយព័ត៌មាន បិទទ្វាររបងជិត សម្ងំឲ្យកម្មករកាយរើ បូមទឹកចេញរហូតអស់លទ្ធភាពរកសពមិនឃើញទើបទម្លាយព័ត៌មានប្រាប់ទៅសាច់ញាតិ ក្នុងភូមិធ្វើឱ្យផ្អើលឆោឡោនៅល្ងាចថ្ងៃកើតហេតុតែម្តង។ តែទោះជាយ៉ាងណាក្តី ទីតាំងកើតហេតុត្រូវបានម្ចាស់បិទទ្វាររបងជាប់ក្រៅពីសមត្ថកិច្ចគឺមិនអុញាតិឲ្យចូលឡើយ ហើយការងារបូមទឹករើកកាយរកសពនៅតែបន្តអស់រយៈជាច្រើនម៉ោងទៅហើយនៅតែរកសពមិនទានឃើញទៀត ៕ ដោយ៖ ចន្ទ ... Read More »

ថៃ៖ ក្រុមបាតុករ និងក្រុមគាំទ្រព្រះមហាក្សត្រប៉ះទង្គិចគ្នានៅកណ្តាលទីក្រុង

ក្រុមបាតុករថៃរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងបាងកក ទាមទារដ្ឋាភិបាលកែទម្រង់ ប្រកបដោយប្រជាធិបតេយ្យ​។ នៅថ្ងៃទី​១៤ខែវិច្ឆិកា​ មានបាតុករ​ថៃប្រមាណ ជិត​៣ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ ​ក្នុងទីក្រុងបាងកក ប្រឆាំងរដ្ឋាភិបាល​។ នៅក្បែរទីកន្លែងបាតុកម្មតែប៉ុន្មានគីឡូម៉ែត្រ ក្រុមអ្នកគាំទ្រព្រះមហាក្សត្រ ពាក់អាវលឿង ដង្ហែរក្បួនគាំទ្រព្រះមហាក្សត្រ Maha Vajiralongkorn ... Read More »

ទាហានអាមេនីជាង​២៣០០នាក់ស្លាប់ក្នុងសង្គ្រាមជាមួយ​អាហ្សែបៃហ្សង់

ក្រសួងសុខាភិបាល​ អាមេនី បានប្រកាសឲ្យដឹងថា​ ក្នុងពេលដោះដូរសាកសពទាហានស្លាប់ដោយសារសង្គ្រាមជាមួយប្រទេសអាហ្សែបៃហ្សង់ ក្រសួងបានត្រួតពិនិត្យសាកសពទាហាន​ដល់ទៅ​២.៣១៧ នាក់​ ហើយមានទាហានជាច្រើនមិនទាន់ដឹងពី​អត្តសញ្ញាណនៅឡើយ។ អ្នកនាំពាក្យក្រសួងសុខាភិបាលអាមេនី លោកស្រី Alina Nikoghosyan បានឲ្យដឹងថា​ ការដោះដូរសពទាហានទើបតែចាប់ផ្តើមឡើងប៉ុណ្ណោះ​​ ដូច្នេះមិនទាន់អាចសន្និដ្ឋានបានថាមានទាហានប៉ុន្មាននាក់ស្លាប់ដោយសង្គ្រាមពិតប្រាកដនោះឡើយ។ សង្គ្រាមរវាង​ប្រទេសអាមេនី ... Read More »

អាហ្វហ្គានីស្ថានចាប់ខ្លួនមេខ្លោង​វាយប្រហារភេរវកម្មនៅមហាវិទ្យាល័យទីក្រុងកាប៊ុល

នៅលើបណ្តាញសង្គម​ហ្វេសប៊ុក អនុប្រធានាធិបតីអាហ្វហ្គានីស្ថាន បានប្រកាសឲ្យដឹងថា​ ការវាយប្រហារបង្ហូរឈាមនៅមហាវិទ្យាល័យទីក្រុងកាប៊ុល ​បង្កឡើងដោយខ្មាន់​កាំភ្លើង មានឈ្មោះ​Adil។ ខ្មាន់កាំភ្លើងរូបនេះត្រូវបានក្រុមភេរវកម្មHaqqaniជ្រើសរើសឱ្យ ឡើងគម្រោងវាយប្រហារនៅថ្ងៃទី​២ខែវិច្ឆិកា​ឆ្នាំ​២០២០។ នៅថ្ងៃទី​១៤ខែវិច្ឆិកា អនុប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Amrullah Saleh បានបញ្ជាក់ថា មេខ្លោង​​នៅពីក្រោយការវាយប្រហារនៅមហាវិទ្យាល័យទីក្រុងកាប៊ុលសម្លាប់មនុស្សរាប់សិបនាក់ ... Read More »

មិនគួរណាខឹងហួសហេតុសោះ! គ្រាន់តែយុវតីម្នាក់ ហៅស្រ្តីម្នាក់វ័យ ៤០ ឆ្នាំ ថា៖ “មីង” ស្ទុះវាយផ្អើលពេញផ្សារ(មានវីដេអូ)

អន្តរជាតិ៖ តាមពិតទៅមនុស្សយើងម្នាក់ៗ គួរតែបង្កើតចិត្តឲ្យទូលាយសម្រាប់ខ្លួនឯង ព្រោះពេលខ្លះការនិយាយគ្នាលេងតែងតែមានការប៉ះពាក្យសម្តី ធ្វើឲ្យមានការអន់ចិត្តដាក់គ្នា រហូតឈានដល់ឈ្លោះគ្នាផងដែរ ព្រោះសម្តីទាំងនេះគ្មានហេតុផលអ្វីធំដុំទាល់តែសោះ។ ជាក់ស្តែងមានករណីវាយគ្នាមួយបានកើតឡើងនៅក្នុងផ្សារមួយកន្លែងនៅក្នុងរដ្ឋ Etah ប្រទេសឥណ្ឌា ហើយជម្លោះបានបង្កឡើយដោយស្រ្តីវ័យ ៤០ឆ្នាំម្នាក់ និងយុវតីម្នាក់ទៀតមានអាយុ ១៩ឆ្នាំ ខណៈដែលយុវតីរូបនេះ ... Read More »

លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៨ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ ក្នុងនាមជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា, លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៨ ដែលបានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ... Read More »