ព័ត៌មានទាន់ហេតុការណ៍៖
'

ចិននិងរុស្ស៊ី​បង្កើនទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោក​

កន្លងមកមានព័ត៌មានជាច្រើនបានផ្សាយថា ចិននិងរុស្ស៊ី​បានរួមកម្លាំងគ្នាដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ​មិនអនុញ្ញាតឲ្យអាមេរិកធ្វើអ្វីតាមចិត្តបានឡើយ។ ចិននិងរុស្ស៊ី ជាប្រទេសដែលហ៊ានប្រឆាំងអាមេរិក ដោយបើកចំហនៅលើបញ្ហាសំខាន់ៗ ។ នៅពេលនេះ​លោកពូទីន​បានសរសើរចំពោះទំនាក់ទំនងរុស្ស៊ី-ចិន និងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅថែមទៀត។ នៅក្នុងកិច្ចប្រជុំ តាមរយៈប្រព័ន្ធវីដេអូ Conference នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៧ របស់ក្លិប Valdai ដែលជាក្រុមជំនាញប្រឹក្សាយោបល់របស់រុស្ស៊ី ... Read More »

អុីរ៉ង់​បង្ហាញប្រព័ន្ធមីស៊ីលការពារ​យុទ្ធសាស្ត្រអាចចាប់បាន៣០០គោលដៅក្នុងពេលតែមួយ

កម្លាំងទាហានអុីរ៉ង់​បានឲ្យដឹងថាប្រព័ន្ធមីស៊ីលការពារ​ចល័តរបស់ប្រទេសនេះ​មានសមត្ថភាព វាយប្រហារគោលដៅហោះហើរនៅលើអាកាសនិងនៅលើដី​បានយ៉ាងល្អបំផុត​។ កាលពីថ្ងៃទី​២២ ខែតុលា នៅក្នុងការធ្វើសមយុទ្ធយោធាមានឈ្មោះថា «អ្នកការពារដែនអាកាស៩៩» អុីរ៉ង់​បានបង្ហាញប្រព័ន្ធមីស៊ីលការពារទំនើបបំផុតរបស់ខ្លួនប្រភេទ Bavar 373 សម្រាប់កម្ទេចគោលដៅហោះហើរ​។ មីស៊ីលការពារនោះបានសាកល្បងដោយជោគជ័យ ហើយបានដាក់ឲ្យប្រើប្រាស់នៅខែសីហាឆ្នាំ​២០១៩។ រូបភាពវីដេអូបានបង្ហាញឲ្យឃើញថា ប្រព័ន្ធការពារដែនអាកាស​Bavar 373 ... Read More »

កុលាលភាជន៍ដែលបានពីការស្តារប្រឡាយនៅបរិវេណប្រាសាទព្រះខ័ន ត្រូវបានយកមករក្សាទុកដើម្បីជួសជុល

ខេត្តសៀមរាប៖ កុលាលភាជន៍ចំនួន១៩ ថ្មដុសថ្នាំចំនួន២ អង្រែកិនថ្នាំ១ និងបំណែកកុលាលភាជន៍ចំនួន៣០ ដែលបានពីការស្តារប្រឡាយនៅបរិវេណថ្នាលបណ្តុះកូនឈើប្រាសាទព្រះខ័នកាលពីដើមឆ្នាំ២០២០ ត្រូវបានអាជ្ញាធរជាតិអប្សរាយកមករក្សាទុកដើម្បីជួសជុល  នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ តាមការបញ្ជាក់របស់លោក ញ៉ែម រស្មី មន្ត្រីនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា កុលាលភាជន៍និងថ្មកិនថ្នាំដែលរកឃើញដ៏ច្រើននេះ ... Read More »

ទាហានរុស្ស៊ីស្រវឹងស្រាបើករថពាសដែកបុកទម្លុះរបង អាកាសយានដ្ឋានអន្តរជាតិ

ទាហានរុស្ស៊ីមួយរូបស្រវឹងស្រាបានបើករថពាសដែក BMP-3 បុកទម្លុះជញ្ជាំងរបងអាកាសយានដ្ឋានអន្តរជាតិ ។ សារព័ត៌មាន​ Drive នៅថ្ងៃទី ២៣ខែតុលាបានបង្ហោះឃ្លីបវីដេអូបង្ហាញឲ្យឃើញថា រថពាសដែក​ BMP-3 បានបុកទម្លុះពេញទំហឹង​ដោយសារតែអ្នកបញ្ជាផ្ទាល់បានស្រវឹងស្រា។ ហេតុការណ៍ខាងលើកើតឡើងនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Volgograd ប្រទេសរុស្ស៊ី។ ហេតុការណ៍ខាងលើកើតឡើងតាំងពីថ្ងៃទី​២០ ... Read More »

ពូទីន៖ ពិភពលោកនឹងគ្មានអនាគតឡើយបើខ្វះប្រព័ន្ធគ្រប់គ្រងអាវុធ​

ប្រធានាធិបតីរុស្ស៊ី លោកពូទីន​បានប្រកាសថា បើទោះបីសន្ធិសញ្ញាគ្រប់គ្រងអាវុធ ​New START មិនត្រូវបានបន្ត តែរុស្ស៊ីមានសមត្ថភាព ធានាដល់សន្តិសុខរបស់ខ្លួនអាចទប់ស្កាត់រាល់អាវុធទំនើបៗនៅលើលោកនេះបាន ។ លោកពូទីនបន្តទៀតថា សន្តិសុខរុស្ស៊ីនឹងមិនរងផលប៉ះពាល់នោះឡើយ ប្រសិនបើមិនបន្តសន្ធិសញ្ញា New START។ ប៉ុន្តែ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងបញ្ជាការងារអន្តរាគមន៍ នៅទំនប់អាងទឹកត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសុក្រ ៧កើត ខែកត្តិត ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២៣ ខែតុលា ឆ្នាំ២០២០ នេះ លោក លឹម គានហោ ... Read More »

អភិបាលខណ្ឌព្រែកព្នៅ ណែនាំឲ្យរដ្ឋបាលសង្កាត់ត្រៀមលក្ខណៈស្ទាក់ទឹកទុក សម្រាប់ប្រើប្រាស់នៅរដូវប្រាំងខាងមុខ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៨ អណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៣ ខែតុលានេះ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានណែនាំឲ្យរដ្ឋបាលសង្កាត់ទាំង៥ ក្នុងខណ្ឌព្រែកព្នៅ ត្រូវត្រៀមលក្ខណៈ ក្នុងការស្ទាក់ទឹកទុក សម្រាប់ប្រើប្រាស់នៅរដូវប្រាំងខាងមុខនេះ ... Read More »

ក្រុមអន្តរាគមន៍ និងមន្រ្តីគយតំបន់៥ឃាត់រថយន្ត១គ្រឿងលួចដឹកផលិតផលគ្រឿងក្នុងជ្រូកចម្រុះ ៥៦កេស

ខេត្តបន្ទាយមានជ័យ៖ រថយន្ត១គ្រឿងលួចដឹកគ្រឿងក្នុងជ្រូកចម្រុះមានចំនួន ៥៦កេស ស្មើនឹង ៣.៣៦០ គីឡូក្រាមត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហការជាមួយ មន្រ្តីគយ និងរដ្ឋាករនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ ធ្វើការឃាត់បាននៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២២ ខែ តុលា ... Read More »

សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ផ្តល់អំណោយដល់រដ្ឋបាលខណ្ឌពោធិសែន ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ក្នុងគ្រាប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀ ជាច្រើនខេត្តក្រុងនាចុងឆ្នាំ២០២០នេះ សម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអនុគណខណ្ឌព្រែកពៅ្នជាព្រះចៅធិការវត្តចន្ទបុរីវង្ស សង្កាត់សំរោង ខណ្ឌព្រែកពៅ្ន រាជធានីភ្នំពេញបានឧបត្ថម្ភដល់រដ្ឋបាលខណ្ឌពោធិសែនជ័យ ដើម្បីជួយដល់អ្នករងគ្រោះដោយសាទឹកជំនន់ នូវអង្ករ ... Read More »

ឪពុកម្តាយទៅធ្វើការទុកកូនឲ្យប្អូនជួយមើលស្រាប់តែលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ ក្មេងប្រុសម្នាក់បន្ទាប់ពីឪពុកម្តាយទុកឲ្យប្អូនជួយមើលស្រាប់តែទៅលេងទឹកខាងក្រោយផ្ទះបណ្តាលឲ្យលង់ស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ សពឈ្មោះ ស៊ីវ វិសាល ភេទប្រុស អាយុ១៣ខែជាកូនទី៥ក្នុងបន្ទុក។ ... Read More »

លោក ឃួង ស្រេង បន្ដទទួលអំណោយពីសប្បុរសជន សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដើម្បីយក ទៅចែកជូន ដល់ដៃពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្ដ ទទួលអំណោយជាអង្ករ៤៨២ តោន ពីសប្បុរសជន សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា គិតជាទឹក ប្រាក់ ២៦៥១០០ដុល្លារ ដើម្បីបន្ដយកទៅចែកជូន ដល់ដៃ ... Read More »

បុរសនិវត្តជនម្នាក់បើកម៉ូតូមិនគោរពសិទ្ធិអាទិភាពបុកម៉ូតូបើកបញ្ច្រាសទិសគ្នារបួសធ្ងន់ស្រាល៣នាក់

ខេត្តស្វាយរៀង៖ បុរសជានិវត្តជនម្នាក់និងនារី២នាក់បានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាកាលពីថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែ កត្ដិក ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ តុលា ... Read More »

ក្រសួងសន្តិសុខជាតិអាមេរិក អះអាងថា៖ ស្ថាប័នរដ្ឋជាច្រើននៅទូទាំងអាមេរិក កំពុងរងការវាយប្រហារពីក្រុម Hackers មានប្រភពពីរុស្ស៊ី

អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៣ខែតុលា ឆ្នាំ២០២០ បានដកស្រង់ប្រភពពីក្រសួងសន្តិសុខជាតិអាមេរិកអះអាងថា៖ បច្ចុប្បន្ននេះ ក្រុមអ្នកវាយប្រហារតាមប្រព័ន្ធអ៉ីនធើណេត ឬHackers គាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី បាននិងកំពុងព្យាយាមវាយប្រហារផ្នែកព័ត៌មានវិទ្យា លើបណ្ដាញកំព្យូទ័ររបស់រដ្ឋបាលតាមតំបន់ និងរដ្ឋាភិបាលសហព័ន្ធអាមេរិកតែម្តង ដោយលួចបានយកទិន្នន័យសំខាន់ៗចំនួនពីររួចទៅហើយ។ ... Read More »

យោធាការពារព្រំដែនសហការជាមួយកងរាជអាវុធហត្ថខេត្តបង្រ្កាប រឹបអូសបានគ្រឿងញៀន៤២កញ្ចក់ធំ នៅស្រុកបុរីអូរស្វាយសែនជ័យ

ខេត្តស្ទឹងត្រែង៖ ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនដឹកតាមម៉ូតូចូលមកទឹកដីកម្ពុជា ត្រូវបានកម្លាំងយោធាការពារព្រំដែននៃតំបន់ប្រតិបត្តិការសឹករងខេត្តសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តធ្វើការបង្ក្រាបបាន៤២កញ្ចប់ធំ ស្មើនឹងប្រមាណ៤២ គីឡូក្រាម។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺថ្ងៃទី ២៣ខែតុលាឆ្នាំ ២០២០ត្រង់ចំណុចចន្លោះបង្គោលលេខ០៣៤និង០៣៥ស្ថិតក្នុងតំបន់ភូមិសាស្រ្តស្រុកបុរីអូរស្វាយសែនជ័យ។ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានដឹងថា ... Read More »

ពលរដ្ឋអាល្លឺម៉ង់ ខណៈករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសបានស្ទុះងើបឡើងវិញ នាំគ្នាសម្រុកទៅទិញក្រដាសអនាម័យ

អន្តរជាតិ៖ ការលក់ក្រដាសអនាម័យ និងថ្នាំសម្លាប់មេរោគនៅក្នុងប្រទេសអាល្លឺម៉ង់ កំពុងតែកើនឡើងជាថ្មីម្តងទៀត ខណៈប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអ៊ឺរ៉ុបមួយនេះ កំពុងតែតស៊ូជាមួយការឆ្លងរីករាលនៃជំងឺCOVID-19 ជារលកទី២។ នេះបើយោងតាមការអះអាងពីការិយាល័យស្ថិតិអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ទី២២ ខែតុលា ឆ្នាំ២០២០ (ពេលវេលានៅអាល្លឺម៉ង់) ។ បើតាមការិយាល័យស្ថិតិអាល្លឺម៉ង់ បានគូសបញ្ជាក់ថា ... Read More »

អ្នកធ្វើការ​នៅ​ម៉ាឡេស៊ី​ ជាង​៧៥​ម៉ឺន​នាក់ ​នឹងត្រូវធ្វើ​ការ​ពី​ផ្ទះ​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២២ ខែតុលា

អន្តរជាតិ៖ ក្នុងការ​អនុវត្តតាម​បទបញ្ជា​គ្រប់គ្រង​ការធ្វើដំណើរ​របស់​ប្រជាជន​អំឡុងពេល COVID-19 ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាលម៉ាឡេស៉ី​នៅ​តំបន់​ចំនួន​បី​មាន៖ Klang Valley, Sabah និង Labuan​ ដោយសម្រេចឲ្យអ្នកធ្វើការ​នៅ​ម៉ាឡេស៊ី​ ជាង​៧៥​ម៉ឺន​នាក់​នឹងធ្វើ​ការ​ពី​ផ្ទះ​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២២ ខែតុលា​។ ​បើតាមលោក Mohamed Azmin ... Read More »

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូនអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នាដើម្បីការពារអាយុជីវិតខ្លួនឯងនិងអ្នកដទៃ

ខេត្តស្វាយរៀង៖ លោកស្រី មឹន មាណវីរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នាដើម្បីការពារអាយុជីវិតខ្លួនឯងនិងអ្នកដទៃ ។ ការថ្លែងបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅសាលប្រជុំធំសាលាខេត្តស្វាយរៀង ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បង្កើនការយកចិត្តទុកដាក់ លើបញ្ហាសន្ដិសុខសុវត្ថិភាព ក្នុងមូលដ្ឋាន

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំ នារសៀលថ្ងៃទី២២ ខែតុលា  លោក សុខសម្បត្តិប្រធានគណៈបញ្ជាការឯកភាព ខណ្ឌព្រែកព្នៅបានណែនាំដល់កងកំលាំងក្រោមឱវាទ ទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹង ការការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន បន្ថែមទៀត ដើម្បីទប់ស្កាត់ឲ្យបាននូវ បទល្មើសផ្សេងៗក្នុងគោលដៅ ថែរក្សាសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋបានកាន់តែប្រសើរថែមទៀត។ ... Read More »

លោកត្រាំ ក្រោយចេញ​នយោបាយ​អន្តោប្រវេសន៍ បានធ្វើឲ្យកុមារ​ចំនួន​៥៤៥​នាក់ ស្វែងរកក្រុមគ្រួសារពុំទាន់​ឃើញ

អន្តរជាតិ៖ កុមារ​ចំនួន​៥៤៥​នាក់ ពុំទាន់​អាច​រក​ឪពុកម្តាយ ឬ​គ្រួសារ​របស់ខ្លួន​ឃើញ​ឡើយ បន្ទាប់ពី​រដ្ឋាភិបាល​លោក ដូ​ណា​ល់ ត្រាំ ចេញ​នយោបាយ​អន្តោប្រវេសន៍​បំបែក​ឪពុកម្តាយ ឬ​គ្រួសារ ពី​កុមារ ក្រោយពេល​ឆ្លង​ព្រំដែន​ខុសច្បាប់​ពី​ម៉ិ​ក​ស៊ី​កូ ចូល​ទឹកដី​អាមេរិក ។ នេះបើតាមការអះអាងពីមេធាវីនិង​អង្គការ​រដ្ឋាភិបាល​ ។ ... Read More »

ចំនួនពលរដ្ឋអាមេរិកទៅបោះឆ្នោតមុនកំណត់កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន

គិតមកដល់ល្ងាចថ្ងៃទី​២២ ខែតុលា មានពលរដ្ឋអាមេរិកដល់ទៅ ៣៤លាននាក់បាននាំគ្នាទៅបោះឆ្នោតមុនពេលកំណត់ តាមរយៈប្រៃសណីយ៍ គឺជាចំនួនច្រើនបំផុតមិនធ្លាប់មាន​ពីមុនមក។ បើទោះបីការបោះឆ្នោតនៅសល់រយៈពេលជាងមួយសប្តាហ៍ទៀត​ក្តី ប៉ុន្តែសន្លឹកឆ្នោតត្រូវបានពលរដ្ឋទៅបោះឆ្នោតមុនពេលកំណត់កើនឡើងខ្ពស់បំផុត ស្មើនឹង៩០ភាគរយនៃការបោះឆ្នោតមុនពេលកំណត់កាលពីឆ្នាំ​២០១៦​។ នៅមិនដល់រយៈពេល​១០ថ្ងៃទៀតទេដល់ការបោះឆ្នោត ដូច្នេះរយៈពេលនេះនឹងមានពលរដ្ឋអាមេរិកជាច្រើនទៀតទៅបោះឆ្នោត ក្លាយទៅជាប្រវត្តិសាស្ត្ររបស់អាមេរិកពីចំនួនអ្នកបោះឆ្នោតមុនពេលកំណត់។ សារព័ត៌មាន​ The Washington ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាថា នៅឆ្នាំ២០២១នេះរដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិកា១២៦ប៊ីលាន រៀល សម្រាប់ប្រើប្រាស់ ៣គម្រោង

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់ឲ្យដឹងនៅថ្ងៃ២៣ តុលានេះថា រាជរដ្ឋាភិ បាលកម្ពុជា សម្រាប់ឆ្នាំ២០២១ នេះដែលរាជរដ្ឋាភិ បាល បានគ្រោងថវិកាចំនួន៤០ប៊ីលានរៀលដោយ ឡែកផ្សេងទៀត សម្រាប់ផ្តល់លទ្ធភាពដល់ក្រសួងស្ថាប័នអាចជ្រើសរើស ... Read More »

ឥណ្ឌា ផ្តល់​នាវាមុជទឹក​មួយគ្រឿង​ដល់​មី​យ៉ាន់​ម៉ា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ទ្វេភាគី

អន្តរជាតិ៖ បើតាម​ការចុះផ្សាយ​របស់​កាសែត Nikkei Asia នៅ​ថ្ងៃទី​២២ខែតុលា​ ឆ្នាំ២០២០ បានចុះផ្សាយថា៖ ឥណ្ឌា បានផ្តល់​នាវាមុជទឹក​មួយគ្រឿង​ដល់​មី​យ៉ាន់​ម៉ា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ទ្វេភាគី​។ខណៈដែលអ្នកជំនាញ​មើលឃើញថា នេះ​គឺជា​យុទ្ធសាស្ត្រ​របស់​ឥណ្ឌា ក្នុងការ​ទប់ស្កាត់​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​។ បើតាមលោក Anurag Srivastava ... Read More »

ស្រវឹងស្រាដើរទៅផ្ទះតាមផ្លូវជិតទឹកជំនន់ឡើង រអិលជើងដួលចូលទឹកផ្កាប់មុខលង់ស្លាប់

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍ របស់លោកអធិការដ្ឋាននគរបាលស្រុកថ្មគោលបានដឹងថា មានករណីស្ត្រីម្នាក់ស្លាប់(ដោយលង់ទឹក)ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃពុធ ៥កើត ខែកក្ដិកឆ្នាំជូត ទោសក័ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ០៨និង០០ នាទី នៅចំណុចក្រុមទី២២ ... Read More »

រឿងព្រេងខ្មែរ÷រឿង ចៅផ្កាប់ត្រឡោក

កាល​ពី​ព្រេង​នាយ មាន​សេដ្ឋី​ប្ដី​ប្រពន្ធ មាន​កូន​ក្រមុំ​មួយ​នាក់ រូប​ឆោម​ល្អ​ណាស់ ។ ពួក​កំលោះ ៗ​ជា​ច្រើន​ស្ម័គ្រ​ចិត្ត​ស្រឡាញ់ បាន​ប្រាប់​មាតា​បិតា​ឲ្យ​ចូល​ទៅ​ដណ្ដឹង​កូន​ក្រមុំ​មហា​សេដ្ឋី ៗ​នោះ ក៏​ព្រម​ឲ្យ​ឥត​ប្រកែក តែ​មាន​ធ្វើ​ខ​សន្យា​ថា «បើ​កំលោះ​ឈ្មោះ​ណា​ចង់​បាន ត្រូវ​សង់​ផ្ទះ​៥​ល្វែង​តែ​មួយ​ថ្ងៃ​ឲ្យ​ហើយ បើ​ធ្វើ​មិន​ហើយ សេដ្ឋី​នោះ​ផ្ដាច់​មិន​ឲ្យ​កូន​ក្រមុំ​ទេ»​។ ... Read More »

ឡើងត្នោតឆ្លងពីដើមមួយទៅដើមមួយបាក់ស្នួធ្លាក់មកដីស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នកឡើងត្នោតម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីឡើងត្នោតដល់ចុងដើម្បីត្រងយកទឹកធ្វើស្ករហើយបានសួរទៅដើមត្នោតមួយទៀត បណ្តាលឲ្យបាក់ស្នួធ្លាក់មកដី។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នៅភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ អាជ្ញាធរស្រុកទឹកផុសបានឲ្យដឹងថា ជនរងគ្រោះធ្លាក់ពីលើដើមត្នោតនេះមានឈ្មោះ ប្រុស ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ១៤នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ ៖ ក្រៅពីការងារជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញក៏មិនភ្លេចការងារបង្រ្កាបបទល្មើសផងដែរ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន១៤នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀនក្រោយពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមួយចំនួនឃាត់ខ្លួនបានជាបន្តបន្ទាប់ដូចភ្លៀងរលឹម។ ការបង្ក្រាបបានជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនទាំង១៤នាក់ ក្នុង៣ករណីផ្សេងគ្នានោះ រួមមាន ៖ ករណីទី១ ៖ ... Read More »

ចិន​នឹង​បន្ត​ផ្អាក​ការធ្វើដំណើរ​ទេសចរណ៍​ទៅ​ក្រៅប្រទេស​ ព្រោះបារម្ភ​ពី​ការចម្លង​ជំងឺ COVID-19

អន្តរជាតិ៖ ដោយ​មានការព្រួយបារម្ភ​ពី​ការចម្លង​ជំងឺ COVID-19  នៅ​ថ្ងៃទី២១ ខែតុលា ក្រសួង​វប្បធម៌​និង​ទេសចរណ៍​របស់​ចិន បានប្រកាសថា ចិន​នឹង​បន្ត​ផ្អាក​ការធ្វើដំណើរ​ទេសចរណ៍​ទៅ​ក្រៅប្រទេស​។ ​​ក្រសួង​វប្បធម៌ និង​ទេសចរណ៍ចិន បានបញ្ជាក់នៅក្នុង​សេចក្ដីជូនដំណឹង​ដែល​បង្ហោះ​លើ​វេ​ប​សាយថា រដ្ឋាភិបាលចិន​នឹង​បន្ត​ហាមឃាត់​ការធ្វើដំណើរ​ទេសចរណ៍​ទៅ​ក្រៅប្រទេស​ជា​ក្រុម និង​ហាមឃាត់​ទីភ្នាក់ងារ​ទេសចរណ៍​ក្នុងស្រុក​រៀបចំ​ដំណើរ​កម្សាន្ត​ក្នុង​ទឹកដី​ចិន ស្របពេល​រដូវរងារ​កៀក​ខិត​មកដល់​។ ចិន​បារម្ភ​ថា ... Read More »

ណាហ្គាវើលដ៍បេះដូងសប្បុរស បរិច្ចាគថវិកា ៥៥.០០០ ដុល្លារដល់នគរបាលជាតិ ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់

ភ្នំពេញ៖ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានបរិច្ចាគថវិកា៥៥.០០០ ដុល្លារអាមេរិកដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ដែលបានជន់លិចស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេស។ បន្ទាប់ពីភ្លៀងធ្លាក់ជោគជាំកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះបានបង្កជាទឹកជំនន់ដែលប៉ះពាល់ដល់ខេត្តចំនួន ១៩។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសថាយ៉ាងហោចណាស់មាន ៧៣.៧២០ គ្រួសារ (ស្មើនឹង ... Read More »

ខ្លាំងអីក៏ខ្លាំងយ៉ាងនេះ!! បុរសម្នាក់បានចូលទៅប៉ុស្តិ៍ប៉ូលិសរួចស្រែកគំរាមថា «អញនឹងសម្លាប់ប៉ូលិសប៉ុស្តិ៍ចោលទាំងអស់!»

ខេត្តកណ្តាល៖ បុរសម្នាក់មិនដឹងជាមានគំនុំរឿងអ្វី ឬមានបញ្ហាអ្វីនោះទេ ស្រាប់តែចូលទៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫស ស្ថិតនៅក្នុងភូមិរលួស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រួចស្រែកគំរាមថា «អញនឹងសម្លាប់ប៉ូលិសប៉ុស្តិ៍ចោលទាំងអស់!!»។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០ៈ៣០នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។ យោងតាមរបាយការណ៍របស់ប៉ូលិសស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា ... Read More »

នារីម្នាក់លួចម៉ូតូបានបណ្តើរទៅរកជាងធ្វើសោត្រូវម្ចាស់តាមទាន់រាយការណ៍ប្រាប់សមត្ថកិច្ចឃាត់ខ្លួន

ខេត្តតាកែវ៖ នារីម្នាក់លួចម៉ូតូបានបណ្តើរទៅរកជាងធ្វើសោត្រូវម្ចាស់តាមទាន់រាយការណ៍ប្រាប់សមត្ថកិច្ចឃាត់ខ្លួន។ករណីនេះបានកើត នៅម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្សារធំតាកែវ ស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វង់ ... Read More »