ព័ត៌មានទាន់ហេតុការណ៍៖
'

អាជ្ញាធរស្រុកសំឡូតប្រកាសឲ្យពលរដ្ឋរកទីទួលមានសុវត្ថិភាពបង្ការទឹកជំនន់

បាត់ដំបង៖លោក សើ សាម៉េត បានប្រាប់ឲ្យដឹងតាមប្រព័ន្ធអេឡិចត្រូនិកថា÷ដោយសារស្ថានភាពទឹកភ្លៀងបានបន្តធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នាពិសេសនៅថ្ងៃទី៨ខែតុលាឆ្នាំ២០២០កន្លងមកនេះបណ្តាលឲ្យទឹកស្ទឹងមួយចំនួនក្នុងស្រុកសំឡូតបានហក់ឡើងខ្លាំងនិងបានបង្កជាជំនន់លិចផ្លូវថ្នល់ស្រែចម្ការផងដែរនោះរដ្ឋបាលស្រុកសំឡូតបានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយឲ្យប្រជាពលរដ្ឋពិសេសពលរដ្ឋដែលរស់នៅតាមដងស្ទឹងក្រញូងនិងស្ទឹងសំឡូតបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងករណីមានបញ្ហាប្រឈមខ្លាំងត្រូវត្រៀមលក្ខណះរកទីទួលមានសុវត្ថិភាពជាមុនជៀសវាងគ្រោះអាសន្នមកដល់ជួបនូវការលំបាកក្នុងការដឹកជញ្ជូនកូនចៅឬអីវ៉ាន់ដែលមានតម្លៃផ្សេងៗ។ ប្រភពដដែលបន្ថែមថា÷បើទោះបីនៅព្រឹកថ្ងៃទី៩ខែតុលានេះមូលដ្ឋានស្រុកសំឡូតអាកាសធាតុមិនមានធ្លាក់ភ្លៀងបន្តទៀតក៏ដោយក៏បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ប្រឈមខាងលើត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានជាប់ជាប្រចាំដើម្បីធានាមានសុវត្ថិភាពទាំងអស់គ្នា។ លោក បានបន្តថា៖ ចំពោះមុខតំបន់ដែលប្រឈមជន់លិចខ្លាំងដោយសារទឹកជំនន់មានឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងនោះប៉ះពាល់ជាច្រើនភូមិដូចជានៅចំណុចចម្លងរមាំងលើ ចម្លងរមាំងក្រោម ចំណុចវាលធ្មា អូរសំរិលលើ និងចំណុចភូមិអូរចែងលើ។ ... Read More »

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានប្រើប្រាស់នូវកម្លាំងសរុបដើម្បីជួយជម្លៀសបងប្អូនប្រជាពលរដ្ឋទៅរកទីទួលមានសុវត្ថិភាព

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃសុក្រទី៩ ខែតុលា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងសរុបដើម្បីជួយសង្គ្រោះនិងជម្លៀសបងប្អូនប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព ដែលមានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងប្រតិបត្តិការសឹករងបាត់ដំបង កម្លាំងមន្ត្រីស្ម័គ្រចិត្តលេខាធិការដ្ឋានខេត្ត ... Read More »

ហុងទឹកបាសាក់ និងស្ពានព្រែកជីក ស្រុករុក្ខគីរីបាក់ដោយជំនន់ទឹកភ្លៀង

បាត់ដំបង៖លោកវរ:សេនីយ៍ឯក ឆាយ ម៉ាប់ អធិការដ្ឋាននគរបាលស្រុករុក្ខគីរីបានប្រាប់ឲ្យដឹងថា÷នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្វើឲ្យមានទឹកជោរជន់ឡើងខ្ពស់បណ្តាលឲ្យទឹកបុកហុងទឹកបាសាក់បាក់ខូចជាច្រើនម៉ែត្រ ហើយបានបង្កឲ្យទឹកនៅក្នុងអាងដ៏ធំមួយនេះហូរបុកគំហុកខ្លាំងធ្វើឲ្យស្ពានមួយកន្លែងក្នុងឃុំព្រែកជីកបាក់ដាច់ធ្វើដំណើរលែងកើតក្រៅពីនេះជំនន់ទឹកភ្លៀងខាងលើក៏បានឡើងជន់លិចដំណាំចម្ការ និងលំនៅឋានរបស់ប្រជាពលរដ្ឋអស់រាប់សិបខ្នង។ លោកបានបន្តថា÷ មកដល់ព្រឹកថ្ងៃទី៩ ខែតុលានេះភ្លៀងនៅតែបន្តធ្លាក់ ចំណែកឯហុងទឹកដែលប៉ះពាល់ដោយទឹកជំនន់ខាងលើបានបង្កការខូចខាតបាក់ទំនប់ទឹកអស់ប្រមាណជិត២០ម៉ែត្រ។ ចំពោះមុខនេះកងកម្លាំងនិងគណ:បញ្ជាការស្រុកទាំង៣ កងឯកភាព និងក្រុមការងារយុវជនកំពុងខ្នះខ្នែងចុះជួយអន្តរាគមន៍សង្គ្រោះដល់ប្រជាពលរដ្ឋ ... Read More »

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នារងការខូចខាត

ភ្នំពេញ៖​ រថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងបេីកបរក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តឡិចស៊ីសរុញទៅបុករថយន្តហ្វ័តបណ្តាលឲ្យរងការខូចខាតខណះកំពុងឈប់ផ្លូវកំពុងកកស្ទះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុដោយសារស្ថានភាពផ្លូវមានការកកស្ទះចរាចរណ៍ពេលនោះក៏មានរថយន្តម៉ាកFord ពណ៌ត្រេអ៊ី ... Read More »

កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាន២ករណីផ្សេងគ្នា ឃាត់ខ្លួនមនុស្ស៥នាក់ ជាមួយគ្រឿងញៀនជិត២គីឡូក្រាម

ភ្នំពេញ៖ ប្រតិបត្តិការបង្ក្រាបធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមមន្ដ្រីមន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី០៩ ខែតុលា ... Read More »

ក្រោយរកឃើញថា មិនមានច្បាប់អនុញ្ញាតនិងវះកាត់ធ្វើអោយនារីម្នាក់ខូចសម្ផស្ស , ក្រសួងសុខាភិបាល សម្រេចបិទមជ្ឈមណ្ឌលសិក្សាជំនាញកែសម្ផស្ស «វីនេស»

ភ្នំពេញ៖កាលពីថ្ងៃទី០៨ខែតុលាឆ្នាំ២០២០ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចមួយ ដោយបិទមជ្ឈមណ្ឌលសិក្សាជំនាញកែសម្ផស្ស «វីនេស» (VENUS Academy&Clinic) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤៥ ផ្លូវលេខ២៤២ (ឧកញ៉ាពេជ្រ) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល ដែលទើបទទួលបាន ... Read More »

ក្រសួងសុខាភិបាល បដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានមិនត្រឹមត្រូវរបស់ គ្រូខ្មែរដែលបានបង្ហោះវីដេអូតាមហ្វេសប៊ុកឈ្មោះ Moha Share ពីការព្យាបាលជំងឺ ឈាមសស៊ីឈាមក្រហមជា១០០%

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើការបដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានមិនត្រឹមត្រូវរបស់ គ្រូខ្មែរដែលបានបង្ហោះវីដេអូតាមហ្វេសប៊ុកឈ្មោះ Moha Share ពីការព្យាបាលជំងឺ ឈាមសស៊ីឈាមក្រហមជា១០០%ដោយប្រើម្ជុលចាក់ម្រាមបាតដៃច្របាច់យកឈាមចេញ។ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ... Read More »

លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០

ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ... Read More »

ក្តីសង្ឃឹមសម្រាប់សន្តិភាពរវាង Armenia និង Azerbaijan ក្រោយយល់ព្រមពិភាក្សានៅទីក្រុងមូស្គូ

សារព័ត៌មានរុស្ស៊ីRIA បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ី​ដែលបានបញ្ជាក់ថា ប្រទេសដែលកំពុងផ្ទុះសង្គ្រាមនឹងគ្នាគឺ Armenia និង Azerbaijan បានព្រមព្រៀងឲ្យរដ្ឋមន្ត្រីការបទេសប្រទេសទាំងពីរទៅពិភាក្សាស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមនៅតំបន់ Nagorno-Karabakh ។ កិច្ចពិភាក្សានេះស្ថិតក្រោមការដឹកនាំរបស់រុស្ស៊ី ។ តាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Maria Zakharova បានបញ្ជាក់ថា​ប្រទេស ... Read More »

អង្គការNATO មុននឹងខ្លួនដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅពេលណាដែលប្រទេសមួយនេះ អាចមានសន្តិភាព ដោយគ្មានហានិភ័យ

អន្តរជាតិ៖ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្តេជ្ញាថានឹងនាំយកកងទ័ពអាមេរិកទាំងអស់ពីប្រទេសអាហ្វហ្គានីស្ថានត្រឡប់ទៅវិញនៅថ្ងៃបុណ្យណូអែល (Christmas) ខាងមុខនេះ ។ ស្រាប់តែអគ្គលេខាធិការនៃអង្គការណាតូ (NATO) បានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយថា៖ សមាជិករបស់ខ្លួននឹងធ្វើការពិគ្រោះគ្នា ដើម្បីសម្រេចចិត្តលើពេលវេលាដ៏ស័ក្តិសមមួយ ក្នុងការដកទ័ពចេញពីប្រទេសមួយនេះ ។ ... Read More »

ស្លាប់ម្នាក់​របួសធ្ងន់ម្នាក់នៅផ្លូវថៃហ្គ័រ​ ក្រោយពីរថយន្តហុីយ៉ាន់ដាយបុកជាមួយម៉ូតូសណ្តោងរុឺម៉កក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង​ ឯអ្នករួមដំណេីរម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះភ្លាមៗ​ ក្រោយពីត្រូវរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបុកម៉ូតូសណ្តោងរុឺម៉កពេញទំហឹង​ កាលពីវេលាម៉ោង១ និង៣០នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ​ សពជនរងគ្រោះ ... Read More »

លោក ឃួង ស្រេង៖ មកដល់ពេលនេះរដ្ឋបាលរាជធានីភ្នំពេញមានសមត្ថភាពប្រមូលសំរាមបាន២០០០តោនក្នុងមួយថ្ងៃ ខណៈមានសំរាមប្រមាណជាង២៨០០តោននោះ

ភ្នំពេញ៖   លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះថា ៖ មកដល់ពេលនេះទាំង១៤ខណ្ឌនិងសង្កាត់ទាំង១០៥បាននិងកំពុងតែដៃដុតជើងទាំងយប់ទាំងថ្ងៃដើម្បីធ្វើសកម្មភាពប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ដែលមកដល់ពេលនេះក្នុងមួយថ្ងៃយើងប្រមូលសំរាមបានប្រមាណ២០០០តោន ខណៈដែលនៅរាជធានីភ្នំពេញក្នុងមួយថ្ងៃមានសំរាមចំនួន២៨៦៥តោន។      ... Read More »

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អំពាវនាវដល់នគរបាលទាំងអស់ឲ្យមានការប្រុងប្រយ័ត្នចំពោះអ្នកលេងតាមបណ្តាញសង្គម

ខេត្តកំពង់ស្ពឺ ៖ អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានក្រើនរំលឹកដល់នគរបាលទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកលេងតាមបណ្តាញសង្គមហ្វេសបុក ខណៈការលេងរបស់ជនអគតិមួយក្តាប់តូចបានយកហ្វេសបុកនេះ ដើម្បីបំផុសបំផុលឲ្យមានការចលាចលសង្គម ដែលអាចឈានដល់ការធ្វើបដិវត្ត ពណ៌បំផ្លាញសុខសន្តិភាពប្រទេសជាតិដែលកំពុងមានសព្វថ្ងៃ។ អង្គភាពអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា៖ ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី ... Read More »

ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំកម្លាំងប្រតិបត្តិការចម្រុះដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចក្រុងខេត្តពោធិ៍សាត់យ៉ាងធ្ងន់ធ្ងរ

    ខេត្តពោធិ៍សាត់៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី០៩ ខែតុលាឆ្នាំ២០២០នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីភ្លាម លោកបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រហោះទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យនិងដឹកនាំកម្លាំងប្រតិបត្តិការចម្រុះដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ដែលកំពុងជន់លិចក្រុងយ៉ាងធ្ងន់ធ្ងរ។ ជាក់ស្តែងឥទ្ធិពលវិសម្ពាធទាប ដែលគ្របដណ្តប់លើប្រទេសកម្ពុជាកំពុងនាំឱ្យមានទឹកភ្លៀងវាយប្រហារធ្ងន់ធ្ងរដល់បណ្តាខេត្តភាគពាយព្យប្រទេស ... Read More »

ខលហៅសង្សារមកដេកផ្ទះសំណាក់មិនបានដូចបំណងបុរសម្នាក់លេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសបានសម្រេចចិត្តលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះសំណាក់តែមិនស្លាប់ត្រូវបានម្ចាស់ផ្ទះសំណាក់ហៅរថយន្តសង្គ្រោះមកជួយទាន់ព្រោះខឹងខលហៅសង្សារមកដេកមិនបានដូចបំណង។  ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅផ្ទះសំណាក់លីនណាអង្គរ ក្នុងភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនចិត្តស្រាលរូបនេះមានអាយុជាង២០ឆ្នាំ ស្ថិតក្នុងសភាពប្រកាច់ សន្លប់ស្តូកស្តឹង បែកពពុះមាត់ស្គុល ... Read More »

សេចក្តីជូនដំណឹងស្តីពីស្ថានភាពជន់លិចលេីកំណាត់ផ្លូវជាតិលេខ​ ៥៥​ ក្នុងខេត្ត​ពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា​ ៖ នៅថ្ងៃទី០៨​-០៩​​ ខែតុលា ឆ្នាំ២០២០​ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់​ កំពស់ទឹកបានកេីនឡេីងក្នុងកំរិតមួយដែលត្រូវប្រកាសអាសន្ន​ (កម្ពស់ទឹកស្ទឹងក្រុងពោធិ៍សាត់​ ៥,៤៥ម៉ែត្រ​ កម្ពស់ទឹកប្រុងប្រយ័ត្ន​ ៥,០០ម៉ែត្រ)​ ដែលបង្ករឱ្យជន់លិចកំណាត់ផ្លូវជាតិលេខ៥៥​ និងតំបន់មួយចំនួន​ ក្នុងខេត្តពោធិ៍សាត់។ ... Read More »

ប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ​ ទទួលបានការអនុញ្ញាតឲ្យចូលរួមក្នុងពិធីនៅទីសាធារណៈចាប់ពីថ្ងៃទី​១០ខែតុលា

អន្តរជាតិ៖ក្រុមគ្រូពេទ្យនៅសេតវិមាន បានប្រកាសថា ប្រធានាធិបតី ដូណាល់ ត្រាំ មានសុវត្ថិភាព​ទាំងស្រុង ហើយអាច​វិលត្រឡប់ទៅចូលរួម​ក្នុងពិធី​នានាក្នុងទីសាធារណៈបានចាប់ពីថ្ងៃទី ១០ខែតុលា​ ។ គ្រូពេទ្យព្យាបាលលោកត្រាំបានប្រកាសថា​ «ខ្ញុំជឿជាក់ថា​ប្រធានាធិបតីមានសុវត្ថិភាព អាចវិលត្រឡប់​ទៅកាន់​ទីសាធារណៈជួបមហាជន​ចាប់ពីថ្ងៃទី​១០​ខែតុលា​»។​ គ្រូពេទ្យ​ឈ្មោះ Sean Conley ... Read More »

ឃាត់ខ្លួនជនទំនើងពីរនាក់បាញ់និងគប់កញ្ចក់រថយន្តគេតាមដងផ្លូវជាតិលេខ៥

ខេត្តកំពង់ឆ្នាំង៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឱ្យកងកម្លាំងជំនាញចុះធ្វើការស៊ើបអង្កេតលើករណីជនទំនើងគប់កញ្ចក់រថយន្តអ្នកដំណើរនៅពេលយប់តាមដងផ្លូវជាតិលេខ៥។ ជាក់ស្តែងនៅចំណុចមុខរោងចក្រ ហឹរ៉ាយហ្សីុុនអេឌ័រ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ និងនៅចំណុចដទៃផ្សេងទៀតតាមដងផ្លូវដែលកំពុងតែធ្វើការស៊ើបអង្កេតបន្ត។ នៅវេលាម៉ោង២៣និង១៥នាទីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ... Read More »

ប្រមុខការទូតកម្ពុជា បានបំភ្លឺ ចំពោះករណីរបស់ ឈ្មោះ គ្រុយ លឹមហេង ករណីតុលាការសម្រេចផ្តន្ទាអោយជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា បានបំភ្លឺ ចំពោះករណីរបស់ ឈ្មោះ គ្រុយ លឹមហេង អតីតអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ដែលត្រូវបានតុលាការសម្រេចផ្តន្ទាអោយជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ។  នេះជាការបំភ្លឺរបស់លោក ប្រាក់ ... Read More »

ខណ្ឌព្រែកព្នៅ ដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២០ ទទួលបានដោយជោគជ័យ

ភ្នំពេញ៖ ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២០ ទទួលបានដោយជោគជ័យ នៅសាលាខណ្ឌព្រែកព្នៅ កាលព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ដែលមានការចូលរួមពីលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកសុខ ... Read More »

អធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះពង្រឹងសមត្ថភាពនិងត្រួតពិនិត្យលើការងារអនុវត្តជំនាញដល់មន្ត្រីប៉ុស្តិ៍

ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះពង្រឹងសមត្ថភាព និងត្រួតពិនិត្យ លើការងារអនុវត្តជំនាញ និងលទ្ធផលនៃការអនុវត្តប្រចាំថ្ងៃរបស់ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា និងប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម  លើសភាពការណ៍ និងកិច្ចប្រតិបត្តិការ បង្ការបង្រ្កាបបទល្មើស ... Read More »

ករណី​ឆ្លង COVID-19 ប្រទេសមី​យ៉ាន់​ម៉ា​ កើនឡើងសរុបជាង​២​ម៉ឺន​នាក់ ខណៈករណីឆ្លងថ្មី​បន្តរកឃើញជាង​១​ពាន់​នាក់​

អន្តរជាតិ៖ បើយោងតាមរបាយការណ៍ប្រចាំថ្ងៃ នៃអត្រាឆ្លង COVID-19 នៅប្រទេសមី​យ៉ាន់​ម៉ា បានបញ្ជាក់ថា តួលេខ​ឆ្លង​សរុប​កើនឡើងមាន​២២៤៤៥​ករណី ហើយ​ស្លាប់មានចំនួន ​៥៣៥​នាក់​។​ ខណៈដែលអាជ្ញាធរមី​យ៉ាន់​ម៉ា បន្ត​រកឃើញ​ករណី​ឆ្លង​ប្រចាំថ្ងៃ​ច្រើន​ដដែល មាន​ករណី​ឆ្លង​ថ្មី​ចំនួន​១០១២​បន្ថែមទៀត​ នៅ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ២០២០ ... Read More »

ខេត្តចំនួនពីរបានទទួលរងឥទ្ធិពលព្យុះភ្លៀងធ្វើឱ្យផ្ទះប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត មួយចំនួន រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ត្រូវបានកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន កំពុងអន្តរាគមន៍ជួយសង្គ្រោះ

ខេត្តបាត់ដំបង+ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី០៩  ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍របស់ផ្នែកសឹករងភ្នំព្រឹក និងផ្នែកសឹករងសំពៅលូន បានសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានកំពុងរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដឹកជញ្ជូនរបស់របរ សម្ភារ និងមនុស្សទៅកាន់ទីទួលសុវត្ថិភាព ដែលបណ្ដាលមកពីឥទ្ធិពលព្យុះភ្លៀង ធ្វើឱ្យមានជំនន់ទឹកភ្លៀងលិចផ្ទះសំបែង និងហេចដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ដូចគ្នានេះដែរ នៅក្នុងភូមិសាស្ត្រ ... Read More »

ខាន់ ចេសា ទទួលខ្សែក្រវាត់ខ្មៅ នារីក្មេងជាងគេលើពិភពលោក មុនចូលវ័យ ១៩ឆ្នាំ

ភ្នំពេញ៖ កីឡាការិនី ជឺជិតស៊ូ ឆ្នើមរបស់កម្ពុជា ដែលជាម្ចាស់ មេដាយមាស កីឡាអាស៊ី និងស៊ីហ្គេម កញ្ញា ខាន់ ចេសា បានក្លាយជា កីឡាការិនី វ័យក្មេងជាងគេ ដែលទទួល ... Read More »

នគរបាលចុះបង្ក្រាបជនសង្ស័យម្នាក់ដកហូតថ្នាំញៀនបានមួយចំនួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលធ្វេីការស្រាវជ្រាវហើយឃាត់ខ្លួនបានរួមជាមួយថ្នាំញៀនចំនួន២កញ្ចប់និងវត្ថុតាងមួយចំនួនទៀតកាលពីវេលាម៉ោង ១៦និង០០ នាទីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ស្ថិតក្នុងភូមិសាមគ្គី១ សង្តាត់ត្រពាំងក្រសាំង ខណ្ឌពេាធិ៍សែនជ័យ ។ ជនសង្ស័យមានឈ្មោះ ហ៊ុន សៅមេសា ភេទប្រុស អាយុ២៤ ឆ្នាំ ... Read More »

រឿងព្រេងខ្មែរ÷បុរស​៤​នាក់​ដើរ​រក​ភូមិ​ដាំ​ដើម​ដូង

មាននិទានមួយដំណាលថា មានបុរស ៤នាក់គិតគ្នារកភូមិនឹងដាំដើមដូង បុរសទាំង ៤ នាក់ ក៏បណ្ដើរគ្នាទៅដល់ភូមិមួយមានស្រះ ៤ ទើបបុរសទាំង ៤ យកដូងទៅដាំកណ្ដាល ភូមិនោះ ហើយបុរសទាំង ៤ ទៅរក្សាដូងនោះ បុរសម្នាក់នៅខាងកើតដើមដូង ... Read More »

មុខសញ្ញាចោរលួចគាស់ផ្ទះពលរដ្ឋយកទ្រព្យសម្បត្តិយ៉ាងសកម្មចំនួន៥នាក់​ ត្រូវនគរបាលខណ្ឌដង្កោក្របួចជាប់​

ភ្នំពេញ៖ ជនសង្ស័យ៥នាក់ដែលតែងតែដេីរធ្វេីសកម្មភាពលួចគាស់សោផ្ទះ​ ឬចង្រឹងដែកបង្អួច​របស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ​ដេីម្បីយកទ្រព្យសម្បត្តិ ឥឡូវអស់ល័ក្ខត្រូវកម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួន​ កាលពីវេលាម៉ោង០១និង៣០នាទី​យប់រំលងអធ្រាត្រឈានចូល ថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០ នៅចំណុចឃ្លាំងទុកចោល ផ្លូវលេខ២១៧ ភូមិខ្វា សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »

សូមប្រយ័ត្ន! ជំនន់ទឹកភ្លៀងហូរកួចផ្ទះ សម្ភារ ផ្លូវថ្នល់ ច្រោះស្ពាន គួរឲ្យខ្លាច

ខេត្តពោធិ៍សាត់ ៖ (ព័ត៌មានបឋម) យោងតាមសេចក្តីរាយការណ៍របស់អាជ្ញាធរស្រុកវាលវែង នាព្រឹកថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ គ្រោះធម្មជាតិបានវាយប្រហារនៅតំបន់មួយចំនួននៃស្រុកវាលវែង ... Read More »

លោក ឃួង ស្រេង ស្នើឲ្យម្ចាស់បុរីផ្តល់ទិន្នន័យកាមេរ៉ាសុវត្ថិភាពជូនសមត្ថកិច្ច ដើម្បីពង្រឹងសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ

       ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឲ្យម្ចាស់បុរី និងខុនដូទាំងអស់នៅក្នុងរាជធានីផ្តល់ទិន្នន័យពីកាមេរ៉ាសុវត្ថិភាពជូនសមត្ថកិច្ច ដើម្បីពង្រឹងកិច្ចសហការជាមួយគ្នា ឲ្យបានល្អក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ហើយសមត្ថកិច្ចនឹងរក្សាជាការសម្ងាត់ ដោយមិនអនុញ្ញាតឱ្យយកទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពទាំងនោះទៅផ្សព្វផ្សាយដោយគ្មានការ អនុញ្ញាតឡើយ។ ការស្នើឡើងបែបនេះបានធ្វើឡើងកាលរសៀលថ្ងៃទី៨ ... Read More »

ជប៉ុន​ គ្រោងដកចេញ​បម្រាម​ធ្វើដំណើរ​ ក្នុងនោះវៀតណាម សិង្ហ​បុរី និង​ម៉ាឡេស៊ី ស្ថិតក្នុង​ចំណោម​ប្រទេស​ចំនួន១២

អន្តរជាតិ៖ រដ្ឋាភិបាលជប៉ុន​ គ្រោង​លុបចោល​ការហាមឃាត់​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ចិន​និង​ប្រទេស​ចំនួន ១១ ផ្សេងទៀត​នៅ​ខែក្រោយ​នេះ​។ក្នុងនោះវៀតណាម សិង្ហ​បុរី និង​ម៉ាឡេស៊ី ក៏មាន​ឈ្មោះ​ក្នុងប្រទេស​ទាំង​១២​នេះដែរ​។ នេះបើតាមកាសែត​ក្នុងស្រុក​ជប៉ុន Yomiuri បាន​រាយការណ៍​នៅ​ថ្ងៃទី​៨ ខែតុលា​ ឆ្នាំ២០២០ម្សិលមិញនេះ ។ ​កាសែត ... Read More »