ព័ត៌មានទាន់ហេតុការណ៍៖
'

នៅថ្ងៃទី​១០ខែតុលា កូរ៉េខាងជើង​នឹងដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ​

រាល់សកម្មភាពរៀបចំសម្រាប់ពិធីដង្ហែក្បួនព្យុហយាត្រាយោធា ទ្រង់ទ្រាយធំ​​ក្នុងសប្តាហ៍នេះ ក្រោមអធិបតី​ភាពរបស់មេដឹកនាំ គីម ជុងអ៊ុន​។ តាមសារព័ត៌មាន យ៉ុងហាប់របស់កូរ៉េខាងត្បូងបានឱ្យដឺងថា រាល់សកម្មភាពបានត្រៀមលក្ខណៈរួចរាល់ទាំងស្រុង​​សម្រាប់ពិធីដង្ហែក្បួន។ សារព័ត៌មានរ៉យទ័រ​ បានផ្សាយថា ក្រុមអ្នកអង្គេតការណ៍អន្តរជាតិ​បានតាមដានយ៉ាងយកចិត្តទុកដាក់ដល់សកម្មភាព​ដង្ហែក្បួនយោធា សព្វាវុធ ក្នុងឱកាសខួប​​៧៥ឆ្នាំ ថ្ងៃ​បង្កើតបក្សពលករកាន់អំណាច​ដឹកនាំកូរ៉េខាងជើង​នៅថ្ងៃទី​១០​ខែតុលា​។ អ្វីដែលសហគមន៍អន្តរជាតិទន្ទឹងរង់ចាំ​នោះ ... Read More »

បំពុលសត្វឆ្កែងាប់៥ក្បាលរួចកាត់បន្លាលួសព័ទ្ធក្រោលក្របីលួចអស់៣ក្បាលដោយសុវត្ថិភាព

 ខេត្តពោធិ៍សាត់ ៖ សូមបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់បង្កើនការប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិ ជាពិសេសសត្វពាហនៈ(គោ.ក្របី) ព្រោះក្រុមចោរបានចេញធ្វើសកម្មភាពទៀតហើយ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈកន្លងមកនោះ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះក្រុមចោរបានធ្វើសកម្មភាពបំពុលសត្វឆ្កែ រួចលួចសត្វពាហនៈ(ក្របី)ចំនួន៣ក្បាលគេចខ្លួនដោយសុវត្ថិភាព ។  ករណីចោរកម្មបំពុលសម្លាប់សត្វឆ្កែលួចសត្វក្របីប្រជាពលរដ្ឋនេះ ត្រូវបានគេសង្ស័យថាបានកើតឡើងក្នុងចន្លោះម៉ោងជាង៨ទៅជាង៩យប់ ថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ... Read More »

លើកទីមួយក្នុងប្រវត្តិសាស្ត្រ ​អង្គការពាណិជ្ជកម្មពិភពលោកនឹងមានស្ត្រីជាប្រធាន

អ្នកនាំពាក្យអង្គការពាណិជ្ជកម្មពិភពលោក ​(WTO) បានប្រកាសថា អង្គការនេះនឹងមានស្ត្រីជាប្រធានលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដោយនៅពេលនេះសល់តែបេក្ខភាព​​ពីររូប​ប៉ុណ្ណោះដែលនឹងត្រូវប្រកួតប្រជែងគ្នាកាន់តំណែងដ៏សំខាន់នេះ គឺជាស្ត្រីទាំងពីររូប​។ បេក្ខភាពសម្រាប់តំណែងប្រធាន(WTO) គឺលោកស្រីNgozi Okonjo-Iweala ​មកពីប្រទេសនីហ្សេរីយ៉ា និងលោកស្រីYoo Myung-hee មកពីកូរ៉េខាងត្បូង​។ ចំណែកបេក្ខភាពមកពីតំបន់អាមេរិក អឺរ៉ុប ... Read More »

ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ មានមនុស្ស៣នាក់ស្លាប់ដោយសារលង់ទឹក

ខេត្តពោធិ៍សាត់ ៖ កាលពីថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះមានមនុស្សចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ក្នុងករណីលង់ទឹកខណៈប៉ុន្មានថ្ងៃនេះធាតុអាកាសមានសម្ពាធទាប ... Read More »

គិតខ្លីម្លេះ! អ្នកមានវិបត្តិសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន២ករណីផ្សេងគ្នាជាបន្តបន្ទាប់

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែចងកធ្វើអត្តឃាត២ករណី ផ្សេងគ្នាដែលបានកើតឡើងនៅស្រុកបាកាន និងស្រុកក្រគរ ខេត្តពោធិ៍សាត់ ។  ប្រភពព័ត៌មានពីអ្នកភូមិកោះអណ្ដែត ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់បានឲ្យដឹងថា នាព្រឹកអង្គារ ៤រោច ខែអស្សុជ ... Read More »

រថយន្តដឹកកម្មករកម្មការិនីបុកជាមួយរថយន្តហ៊ីណូរងរបួសធ្ងន់ស្រាល១៥នាក់នៅស្រុកសាមគ្គីមានជ័យ

  ខេត្តកំពង់ឆ្នាំង ៖ កម្មករកម្មការិនី១៥នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តពីរគ្រឿងបានបុកគ្នាកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៨ ខែតុលាឆ្នាំ២០២០ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៩-៤០  ក្នុងភូមិសាស្រ្តភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។   សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តដឹកកម្មករមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ ... Read More »

ជំនន់ទឹកភ្លៀងលិចលង់តំបន់ជាច្រើនក្នុងទីក្រុងដាណាង ប្រទេសវៀតណាម

តំបន់ជាច្រើនក្នុងទីក្រុងដាណាង​បានលិចលង់យ៉ាងខ្លាំង ហើយពលរដ្ឋត្រូវតែជម្លៀសខ្លួនតាមទូកទៅកាន់តំបន់មានសុវត្ថិភាព​។ ពលរដ្ឋបានជញ្ជូនទ្រព្យសម្បត្តិ មានតម្លៃឡើងទៅកាន់ទីទួល ។ មន្ត្រីក្នុងតំបន់បានខិតខំជួយដល់ពលរដ្ឋក្នុងការជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។ អាយុជីវិតគឺជារឿងសំខាន់បំផុត​។ តំបន់ជាច្រើនបានលិចលង់លើសពី​ ១,៥-២ម៉ែត្រ​ ដោយសារតែភ្លៀងធ្លាក់ខ្លាំង​មិនដាច់​។ ក្រៅពីនេះនៅខេត្ត​ វ៉ាងនិញ​ក៏មានភ្លៀងធ្លាក់ខ្លាំងដែរ ពីថ្ងៃទី​៦ មកដល់ថ្ងៃទី៨ខែតុលា ដោយមានកម្រិតទឹកភ្លៀងដល់ទៅ​៤០៩ ... Read More »

ប្រជាពលរដ្ឋប្រហែលជាងមួយរយនាក់ដាក់មែកឈើបាំងផ្លូវអស់រយៈពេល៥ម៉ោងដោយខឹងអាជ្ញាធរចុះរុះរើផ្ទះរបស់គាត់

ខេត្តព្រះសីហនុ៖ រដ្ឋបាលស្រុកស្ទឹងហាវបានឲ្យដឹងថា ចាប់តាំងពីម៉ោង១០និង៣០នាទីថ្ងៃទី០៨ខែតុលាឆ្នាំ២០២០ នៅផ្លូវសម្តេចសង្ឃទេពវង្ស ត្រង់ចំណុចច្រកចូលទៅទីតាំងដីសង្គមកិច្ច ស្ថិតក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋច្រើននាក់បាននាំគ្នាបិទផ្លូវ(ផ្លូវសម្តេចសង្ឃទេពវង្ស) ដោយដាក់ដុំថ្មនិងមែកឈេី បណ្តាលឲ្យចរាចរណ៍តាមផ្លូវនោះស្ទះ យានយន្តមិនអាចបើកបរឆ្លងកាត់បានឡើយ ដើម្បីតវ៉ាជំទាស់ទៅនឹងវិធានការរបស់រដ្ឋបាលស្រុកដែលចុះរុះរើសំណង់លើដីតំបន់នោះ។ លោកឆាយ ... Read More »

ក្រោយពន្យារកីឡាTokyo Olympics អាចនឹងកាត់បន្ថយការចំណាយ២៨០លានដុល្លារ ,នេះបើតាមការអះអាងពីអ្នករៀបចំព្រឹត្តិកាណ៍

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CGTN ចុះផ្សាយនាយប់ថ្ងៃទី៧ខែតុលា ឆ្នាំ២០២០ ថវិកាដែលត្រូវចំណាយទៅលើការរៀបចំព្រឹត្តិការណ៍កីឡា Tokyo Olympics ដែលត្រូវបានពន្យារពេល ដោយសារតែការរាតត្បាត ពីវីរ៉ុស COVID-19 នោះ នឹងត្រូវកាត់បន្ថយចំនួន២៨០លានដុល្លារ ជាមួយនឹងការកាត់បន្ថយគ្រប់យ៉ាង ... Read More »

តើអ្នកណាខ្លះចង់ដឹងថា៖ ឈាមមនុស្សយើងសម្អាងលើអ្វី? ទើបដឹងថាប្រភេទ A, B, AB និង O ជាដើម

ចំណេះដឹងទូទៅ៖ លោកអ្នកប្រហែលជាដឹងហើយថា ឈាមមនុស្សយើងត្រូវបានបែងចែកជាប្រភេទខុសៗគ្នា ហើយតើការបែងចែកនេះធ្វើឡើង ដោយសម្អាងទៅតាមអ្វីដែរ។ ឈាមមនុស្សយើងមាន៤ប្រភេទធំៗគឺឈាមប្រភេទ A, ប្រភេទ B, ប្រភេទAB និងប្រភេទ O ជាដើម។ ក្នុងនោះទៀតសោតក៏មានក្រុមបូក(+) និងក្រុមដក ... Read More »

បាតុកម្មប្រឆាំង​សេចក្តីព្រាងច្បាប់ថ្មី នៅឥណ្ឌូនេស៊ី​

នៅថ្ងៃទី​៨ខែតុលា ក្រុមសន្តិសុខ ប្រមាណជាង៩០០០នាក់ការពារជុំវិញវិមានប្រធានាធិបតីក្នុងរដ្ឋធានី ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក្រោយពីមានបាតុកម្មទ្រង់ទ្រាយធំប្រឆាំងច្បាប់ថ្មីដែលមានឈ្មោះថាច្បាប់Ombinus បង្កឲ្យមានវិវាទយ៉ាងខ្លាំង ។ ច្បាប់ថ្មីនោះត្រូវបានសភាអនុម័តកាលពីថ្ងៃទី៦ខែតុលា ឆ្នាំ២០២០។ លោកYusri ប្រធានការិយាល័យ​ទំនាក់ទំនងមហាជននៃស្នងការដ្ឋានប៉ូលិសហ្សាការតា​បានឲ្យដឹងថា​ មានកម្លាំងសន្តិសុខដល់ទៅ ៩.៣៤៦នាក់ រួមមានប៉ូលិសនិងទាហាន​ដាក់ពង្រាយការពារ​សន្តិសុខជុំវិញវិមានប្រធានាធិបតី ... Read More »

បារាំង​៖ ផ្ទុះអាវុធកណ្តាលទីក្រុងប៉ារីស ប៉ូលិស​២នាក់រងរបួស

នៅព្រឹកថ្ងៃទី​៨ ខែតុលា លោក Philippe Rouleau អភិបាលក្រុង ​Herblay​ ស្ថិតនៅភាគខាងជើងប្រទេសបារាំង បានបញ្ជាក់ថា មានករណីបាញ់ប្រហារ​កាលពីយប់ថ្ងៃទី៧ ខែតុលា​ ទៅលើកម្លាំងប៉ូលិស​បណ្តាលឲ្យប៉ូលិសពីរនាក់រងរបួស​។ លោក Philippe Rouleau ... Read More »

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់​ក្រោយឆក់ខ្សែកបុរសម្នាក់​ រួចគេចខ្លួនបានមួយថ្ងៃ

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ដង្កោនិងខណ្ឌដង្កោបានធ្វើការស្រាវជ្រាវនិងចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកចំនួន២នាក់ នៅព្រឹកថ្ងៃទី៨​ ខែតុលា​ ឆ្នាំ​២០២០​ ក្នុងបុរីហុកឆេង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ក្រោយពីធ្វើសកម្មភាពឆក់យកខ្សែកពីបុរសម្នាក់បានសម្រេចកាលពីវេលាម៉ោងប្រហែល៦ជាង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ... Read More »

អាជ្ញាធរខណ្ឌព្រែកព្នៅ ប្រជុំរៀបចំត្រៀមកម្លាំងសហការ ជាមួយកម្លាំងរាជធានីភ្នំពេញដើម្បីបំលាស់ទីប្រជាពលរដ្ឋរស់នៅលើទឹកក្នុងមូលដ្ឋាន

ភ្នំពេញ៖ អាជ្ញាធរខណ្ឌព្រែកព្នៅដឹកនាំដោយ លោកសុខ សម្បតិ អភិបាលនៃអភិបាលខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំ ដើម្បីរៀបចំកម្លាំងត្រៀមលក្ខណៈ សហការជាមួយកម្លាំងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបំលាស់ទីប្រជាពលរដ្ឋដែលរស់នៅលើទឹក តាមដងទន្លេសាប ក្នុងមូលដ្ឋានរបស់ខ្លួន ចាប់ពីគល់ស្ពានព្រែកព្នៅទៅផ្នែកខាងជើងរហូតដល់ព្រំប្រទល់ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល នារសៀលថ្ងៃទី០៧ ... Read More »

ទីតាំងប្រេងឥន្ធនៈPTTតាមវិថីទេពផន ដោយការធ្វើតេស្តប្រេងខ្វះការប្រុងប្រយ័ត្ន បង្កជាអណ្ដាតភ្លើង តែយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលា

ភ្នំពេញ ៖ ទីតាំងប្រេងឥន្ធនៈ PTT ស្ថិតនៅតាមវិថីទេពផន ធ្វើតេស្តប្រេង ខុសបច្ចេកទេស បង្កជាអណ្ដាតភ្លើងឆាបឆេះធ្វើឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ តែសំណាងត្រូវបានម្ចាស់គ្រប់គ្រងយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ពេលវេលា មិនបណ្ដាលឱ្យឆេះរាលដាលជាទ្រង់ទ្រាយធំឡើយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចប្រេងឥន្ធនៈ ... Read More »

ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តបត់ចូលផែបណ្តាល្យរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៣នាក់បានរងរបួសធ្ងន់និងស្រាលត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុករថយន្តដឹកទំនិញមួយគ្រឿងដែលបត់ចូលក្នុងផែស្ងួតកាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ ទល់មុខផែស្ងួត ឆាយ ដា​ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តឃ្លុបដឹកទំនិញពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់កម្មករនិយោជិតរបស់ ក្រុមហ៊ុន ស៉ីនទ្រី មួយចំនួនដែលមិនបានគោរពតាមការព្រមព្រៀង

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើរបស់កម្មករនិយោជិតរបស់ ក្រុមហ៊ុន ស៉ីនទ្រី មួយចំនួនដែលមិនបានគោរពតាមការព្រមព្រៀង ដូចមានចែងក្នុងកំណត់ហេតុ អង្គប្រជុំ ដែលបានធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ម្សិលមិញ។ សូមបញ្ជាក់ថា៖ រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ ... Read More »

ដើម្បីភាពរីកចម្រើនក្នុងមូលដ្ឋាន អភិបាលស្រុកវ័យក្មេង បន្តអន្ទងអ្នកវិនិយោគលើវិស័យទេសចរណ៍ នៅបន្ទាយស្រី

ខេត្តសៀមរាប៖ បើទោះជាលោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប មានវ័យក្មេង ប៉ុន្តែលោកមិនក្មេងសេចក្តីឡើយ ក្នុងគំនិតដឹកនាំគិតផលប្រយោជនជាតិ ប្រជាជនជាធំ ។ លោកប្រឹងឱ្យអោយក្នុងមូលដ្ឋានស្រុកបន្ទាយស្រី ប្រែមុខមាត់ មានការអភិវឌ្ឍន៍ ... Read More »

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​៖ ចេញ​សារ​ព្រមាន​ចិន​ជុំវិញ​ការប៉ុនប៉ង​ណាមួយ​ក្នុងការ​វាយប្រហាររបស់​ចិន លើតៃវ៉ាន់

អន្តរជាតិ៖ ​បើតាមការអះអាងពីលោក Robert O’Brien ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក បានចេញ​សារ​ព្រមាន​ចិន​ជុំវិញ​ការប៉ុនប៉ង​ណាមួយ​ក្នុងការវាយប្រហារ​តៃវ៉ាន់ មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​កងទ័ព​ចិន​នោះឡើយ ពិសេស​ការ​ឡើងគោក​តែម្ដង ហើយ​អាមេរិក ក៏មាន​ផ្លូវ​ច្រើន​ក្នុងការ​អន្តរា​គម​ជួយ​តៃវ៉ាន់​ពី​ការវាយប្រហារ​របស់​ចិន​ផងដែរ។ ការព្រមាន​របស់​អាមេរិក​បែបនេះ ធ្វើឡើង​ស្របពេល​ចិន កំពុង​គំរាម​តៃវ៉ាន់​តាមរយៈ​សកម្មភាព​យោធា​របស់ខ្លួន​។ ជាក់ស្តែង នៅក្នុង​កម្មវិធី​មួយ​នៅ​សកល​វិទ្យាល័យ ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ជាថ្មីម្តងទៀតប្រាប់កងទ័ពត្រូវចូលរួមថែរក្សាសន្តិភាពឲ្យបាន ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ខេត្តកំពង់ឆ្នាំង៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២០នេះ បានរម្លឹកជាថ្មីប្រាប់កងទ័ពថា ទោះបីលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវតែរក្សាសន្តិភាពឲ្យបាន ខណៈអតីតកាលកម្ពុជាធ្លាប់បានហែលឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម និង វិនាសកម្មយ៉ាងខ្លោចផ្សា។ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញសម្ពោធដាក់ឲ្យប្រើប្រាស់អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សម្រាប់បម្រើឲ្យផលប្រយោជផ្នែកសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ

      ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងលោកនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ... Read More »

ណាហ្គាវើលដ៍បេះដូងសប្បុរស ឧបត្ថម្ភផ្ទាំងក្តារព័ត៌មានស្តីពីវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ ទែរម៉ូម៉ែត្រស្វ័យប្រវត្តិ និងឧបករណ៍ដាក់អាល់កុលលាងដៃស្វ័យប្រវត្តិ ១០០ ឈុតដើម្បីរក្សាសុវត្ថិភាពនៅតាមសាលារៀន

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភផ្ទាំងក្តារព័ត៌មានស្តីពីវិធានការបង្ការការចម្លងជំងឺកូវីដ–១៩ភ្ជាប់ជាមួយទែរម៉ូម៉ែត្រប្រើប្រាស់កាំរស្មីក្រហមអាំងប្រាស្វ័យប្រវត្តិ និងឧបករណ៍ដាក់អាល់កុលលាងដៃស្វ័យប្រវត្តិ ១០០ ឈុតដល់ក្រសួងសុខាភិបាលដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ–១៩ ក្នុងប្រទេសកម្ពុជា។ ឧបករណ៍ទាំងនេះនឹងត្រូវប្រើប្រាស់នៅតាមសាលារៀនដែលបានបើកដំណើរការឡើងវិញកាលពីថ្ងៃទី៧ ខែកញ្ញាបន្ទាប់ពីបិទទ្វាររយៈពេល ៦ ខែកន្លងមក។ ផ្ទាំងក្តារព័ត៌មាននីមួយៗ ... Read More »

កម្លាំងជំនាញក៧ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ករណីរក្សាទុកជួញដូរ គ្រឿងញៀនខុសច្បាប់

ភ្នំពេញ ៖កាលពីថ្ងៃទី០៦ ខែតុលាឆ្នាំ២០២០វេលាម៉ោង១៤:០៥នាទីរសៀល កម្លាំងជំនាញ (ក៧)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្រា្កបបទល្មើសគ្រឿងញៀន២គោលដៅផ្សេងគ្នាគឺ៖ ... Read More »

គួរឲ្យរន្ធត់ខ្លាំងណាស់! បីនាក់ឪពុកម្ដាយនិងកូនតូចម្នាក់ស្លាប់ភ្លាមៗដោយសារត្រូវរថយន្តកាមរីបុកម៉ូតូពេញទំហឹង

ខេត្តក្រចេះ៖ បីនាក់ម្តាយឪពុកនិងកូនតូច បានស្លាប់ភ្លាមៗក្នុងពេលតែមួយ ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្ត កាមរី គូទស្វិតពណ៌ទឹកប៊ិចដែលបើកបរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន ពីជើងទៅត្បូងហើយបានវ៉ារថយន្តធំៗក៏ទៅបុកម៉ូតូជនរងគ្រោះដែលជិះគ្នាបីនាក់ឪពុកម្ដាយនិងកូនតូចបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយសាកសពបានបែកជាបំណែកៗមើលមុខមាត់មិនយល់ដែលគួរឱ្យរន្ធត់និងសង្វេគខ្លាំងណាស់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦៖២០នាទីព្រលប់ ថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ... Read More »

សិប្បកម្មកែច្នៃឫស្សីសហគមន៍តំបន់ការពារធម្មជាតិស្រែព្រះជួយពលរដ្ឋឱ្យងាកមកស្រលាញ់ព្រៃឈើសម្រាប់កូនចៅតជំនាន់

ខេត្តមណ្ឌលគិរី៖ សិប្បកម្មកែច្នៃឫស្សីខ្នាតតូចសហ​គម​ន៍​តំ​​ប​ន់​កា​រ​ពារធម្មជាតិស្រែព្រះស្ថិតនៅភូមិពូចារ ឃុំស្រែព្រះ​ ស្រុកកែវសីមា ខេត្តមណ្ឌល​គិ​រី​បា​ន​​ជួយពលរដ្ឋឱ្យងាកមកស្រលាញ់ព្រៃឈើសម្រាប់កូនចៅតជំនាន់។ការឈប់កាប់បំផ្លាញព្រៃ​ហើ​យប្តេជ្ញាការពារ ធម្មជាតិ​ព្រៃ​​ព្រឹក្សាលតាវល្លិដោយក្តីស្រលាញ់នេះ បន្ទាប់ពីពលរដ្ឋក្នុងស​ហ​គ​​​​ម​ន៍​ទ​ទួ​​ល​បា​ន​កា​រ​ការបង្រៀនវិជ្ជាជីវៈសិប្បកម្មកែច្នៃវត្ថុអនុស្សាវរីយ៍ពីអង្គកា​រស​មាគ​ម​អ​ភិ​​​​រ​ក្ស​​​ស​ត្វព្រៃ (WCS)ដោយមានការគាំទ្រពីក្រសួងបរិស្ថានដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ​ជំនួ​ស​ឱ្យ​​​ការចូលព្រៃកាប់ឈើលក់ខុសច្បាប់។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែង​ក្នុងពេ​លដឹក​នាំប្រ​តិ​ភូ​ក្រ​សួ​ង​ប​រិ​ស្ថា​ន​និងអ្នកសារព័ត៌មា​នចុះ​ពិ​និ​ត្យ និងស្វែងយល់ពីការរៀបចំគម្រោងរេដបូកនិងការ​គ្រ​ប់​គ្រ​ងដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរីកាលពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែតុលា កន្លងទៅថា​៖ កា​​រ​​បណ្តុះបណ្តាលវិជ្ជាជីវៈកែច្នៃឫស្សីឱ្យទៅជារបស់ប្រើប្រាស់ផ្សេងៗជាផ្នែ​ក​មួយលើកស្ទួ​យ​សេ​​​ដ្ឋកិ​ច្ចមូលដ្ឋាននិងផ្តល់នូវជម្រើសថ្មីនៃមុខរបររបស់ប្រជា​ព​ល​រ​ដ្ឋសម្រាប់រកចំ​ណូ​ល​ចិ​ញ្ចឹ​ម​ជី​វិត។ ... Read More »

មេទ័ព​ជើងគោក​ថ្មី​របស់​ថៃ ប្រាប់​ឲ្យ​បាតុករ​កែប្រែ​ខ្លួនឯង​ជាមុនសិន​ បើចង់​ទាមទារ​ឲ្យ​កែទម្រង់​របបរាជានិយម​ក្នុងប្រទេស

អន្តរជាតិ៖ ឧ​ត្ត​ម​សេនីយ៍ Narongphan Jitkaewtae មេបញ្ជាការ​កងទ័ពជើងគោក​ថៃ បាន​ផ្ញើ​សារ​ព្រមាន​មួយ​ទៅកាន់​ក្រុមបាតុករថៃ ត្រូវ​កែប្រែ​ខ្លួនឯង​ជាមុនសិន បើចង់​ទាមទារ​ឲ្យ​កែទម្រង់​របបរាជានិយម​ក្នុងប្រទេស​។ មេបញ្ជាការ​កងទ័ពជើងគោក​ថៃថ្មីរូបនេះ បាននិយាយ​សំដៅលើ​ក្រុមបាតុករ​វ័យក្មេង​ដែល​ចង់បាន​កំណែទម្រង់​ស្ថាប័ន​មហាក្សត្រថា៖ «​ពួកគេ​គេ​គួរ​មើល​ខ្លួនឯង​ជាមុនសិន​ថា បានធ្វើ​រឿង​ត្រឹមត្រូវ​អ្វីខ្លះ មុនពេល​ប្រាប់​ឲ្យ​អ្នកដទៃ​ធ្វើតាម​ខ្លួន​»។ ការលើកឡើងបែបនេះ ក្រោយលោកឧ​ត្ត​ម​សេនីយ៍Jitkaewtae ... Read More »

លោកវរសេនីយ៍ទោសារឹម វុទ្ធី នាំយកថវិកាមរណៈសង្គ្រោះប្រគល់ជូនគ្រួសារសពលោកវ៉ាន់ សាវ៉េត ដែលបានទទួលមរណភាព

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍៦រោចខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី៨ ខែតុលាឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក ក្រុមការងារគណៈកម្មាធិការ ស. អ. ក.ខណ្ឌសែនសុខដឹកនាំដោយលោកវរសេនីយ៍ទោ សារឹម វុទ្ធី អធិការរង ... Read More »

ចិន និង WHO កំពុង​ពិភាក្សាគ្នា​លើ​ការវាយតម្លៃ​វ៉ាក់សាំង COVID-19 ដែល​ផលិត​ក្នុងស្រុក​របស់ខ្លួន

អន្តរជាតិ៖ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃទី៦ខែតុលា ឆ្នាំ២០២០ បាននិយាយ​ថា ដើម្បីបោះជំហាន​ឆ្ពោះទៅរក​ការដាក់​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង COVID-19​របស់​ប្រទេសចិន​ជា​អន្តរជាតិ​ក្រោម​លក្ខខណ្ឌ​បន្ទាន់ ពេលនេះ​ចិន និង WHO កំពុង​ពិភាក្សាគ្នា​លើ​ការវាយតម្លៃ​វ៉ាក់សាំងនេះ ដែល​ផលិត​ក្នុងស្រុក​របស់ខ្លួន​។ បើតាមការអះអាងពី​អ្នកសម្របសម្រួល​រប​ស់ WHO ... Read More »

រឿងព្រេងខ្មែរ÷ រឿង បុរស ២ នាក់​រែក​ស្រូវ

មាន​និទាន​មួយ​ថា  មាន​បុរស ២ នាក់ ម្នាក់​រែក​ពូជ​ស្រូវ​ធ្ងន់ ម្នាក់​រែក​ពូជ​ស្រូវ​ស្រាល ហើយ​ម្នាក់​រែក​ដើរ​ទៅ​ពី​អាយ ម្នាក់​រែក​ដើរ​មក​ពី​នាយ ប្រទះ​គ្នា​នៅ​លើ​ស្ពាន ១ ពុំ​ព្រម​ចៀស​គ្នា ប្រចាប់​ចំបាប់​គ្នា​កំពប់​ខ្ចាយ​ស្រូវ​អស់ ហើយ​នាំ​គ្នា​ទៅ​ប្ដឹង​ចៅ​ក្រម ៗ យល់​ថា​កំពប់​ខ្ចាយ​ស្មើ​គ្នា​នឹង​ជំនុំ​ជម្រះ​កាត់​សេចក្ដី​ពុំ​បាន ... Read More »

អាជ្ញាធរស្រុកចន្ទ្រានិងមន្ទីជំនាញចុះពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលកំពុងមានបញ្ហាប្រឈមនឹងជំនន់ទឹកភ្លៀង

ខេត្តស្វាយរៀង៖  អាជ្ញាធរស្រុកចន្ទ្រានិងក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងបានចុះពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅភូមិចំនួន ២ ក្នុងឃុំចន្ទ្រា ដែលកំពុងមានបញ្ហាប្រឈមនឹងជំនន់ទឹកភ្លៀង។ ការចុះពិនិត្យនេះបានធ្វើឡើងនៅរសៀល ថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ... Read More »