ព័ត៌មានទាន់ហេតុការណ៍៖
'

មនុស្ស២នាក់ស្លាប់ក្នុងថ្ងៃតែមួយ ដោយគ្រោះថ្នាក់ចរាចរណ៍

      ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានស្លាប់ក្នុងថ្ងៃតែមួយដោយគ្រោះថ្នាក់ចរាចរណ៍ ពីរករណីផ្សេងគ្នាដោយរថយន្តបុក នៅថ្ងៃទី២២ខែសីហា ឆ្នាំ២០២០  ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។   លោក សែស  វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ករណីទី១កើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២២ខែសីហាឆ្នាំ ... Read More »

សម្តេចតេជោ ហ៊ុន សែន រីករាយ ខណៈឃើញជនរួមជាតិបានទៅកម្សាន្តប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សំដែងនូវការត្រេកអរ ដ៏ពន្លឹកចំពោះជនរួមជាតិ ក្នុងរយៈពេលឈប់សម្រាកដើរកម្សាន្តនេះ។ សម្តេចបានថ្លែងថា៖ ខ្ញុំពិតជារីករាយដែលបានឃើញបងប្អូនប្រជាពលរដ្ឋមានឱកាសបានឈប់សម្រាកនាំក្រុមគ្រួសារទៅកំសាន្តនៅតាមតំបន់រមណីយដ្ឋានល្អៗជាច្រើននៅទូទាំងប្រទេសប្រកបដោយសុវត្ថិភាព។ ជាពិសេសបងប្អូនបានចូលរួមថែរក្សាអនាម័យសុខភាពចៀសផុតពីការចម្លងរោគកូវីដ១៩។ សម្តេចមានប្រសាសន៍បន្តថា៖ ខ្ញុំក៏សូមអរគុណដល់ក្រសួងមន្ទីរគ្រប់ស្ថាប័នទាំងអស់ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមសម្រួលសុវត្ថិភាពចរាចរណ៍ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ... Read More »

នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកគ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង០០និង២៥នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខឿន ... Read More »

អ្នករត់ឡំប្រឺតាវាយអ្នករត់ម៉ូតូសណ្តោងរុឺម៉កបែកក្បាលដេរ៤ថ្នេរព្រោះតែរឿងដណ្តើមម៉ូយគ្នា

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៥នឹង៣០នាទីល្ងាច ត្រង់ចំណុចរង្វង់មូលកួចកាណុង ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ... Read More »

ជម្លោះពាក្យសម្តីគ្នាប្រើហិង្សាម្នាក់ដេកគុកម្នាក់ចូលពេទ្យ

ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថបានឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ករណីប្រើហិង្សាវាយទៅលើយុវជនម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់គ្រាន់តែមានជម្លោះពាក្យសម្តីគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ស្ថិតនៅភូមិកណ្ដាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ។ បើតាមកងរាជអាវុធហត្ថស្រុកបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆែម​ គុនធូ  អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិ ឃុំ កើតហេតុខាងលើជាមួយជនរងគ្រោះ។ ... Read More »

ករណីរំលោភសម្លាប់ស្ដ្រីម្នាក់នៅស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបជនដៃដល់បានហើយ

ខេត្តព្រៃវែង៖ នៅ​ថ្ងៃទី​១៩​ ខែសី​ហា​ ឆ្នាំ​២០២០​ មាន​ករណី​ឃាតកម្ម​(រំលោភសម្លាប់)​ នៅចំណុចភូមិ​ស្វាយតានី​ ឃុំបឹងព្រះ​ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង​ ។ បេីយោង​តាម​ពាក្យបណ្តឹង​របស់ឈ្មោះ​ អុឹង​ ប៉ាង​ ភេទស្រី​ អាយុ៦៥ឆ្នាំ​ ... Read More »

នគរបាលខេត្តព្រះសីហនុឃាត់ខ្លួនជនជាតិចិន៣នាក់ពីបទលួចមានស្ថានទម្ងន់ទោស

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងថា កម្លាំងនគរបាលរបស់លោកបានបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(ប្រើកាំបិតភ្ជង់ប្លន់និងចាប់ជំរិតរវាងជនជាតិចិននឹងជនជាតិចិន ។ តាមរបាយការណ៍បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចធនាគារ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៥នាក់ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៥នាក់ពីបទជួញដូរគ្រឿងញៀនកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២០ នៅចំណុចផ្លូវបេតុងក្នុងក្រុមទី៤ ភូមិ ខ២ សង្កាត់ច្រាំងចំរេះ២ និងមួយកន្លែងទៀតនៅចំណុចផ្លូវលំ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ... Read More »

ប្រមុខរាជរដ្ឋាភិបាលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០

ភ្នំពេញ៖តបតាមការអញ្ជើញរបស់លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដែលជាសហប្រធានកិច្ចប្រជុំជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

មន្ត្រីនគរបាលប៉ុស្តិ៍ទឹកល្អក់២ម្នាក់បើករថយន្ត តូយ៉ូតា ព្រូសមួយគ្រឿងឆ្លងផ្លូវត្រូវរថយន្តកាមរីបាឡែនបុកពេញទំហឹងបណ្តាលឲ្យរេចង្កូតទៅបុកបង្គោលសំយ៉ាបផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាលប៉ុស្តិ៍ទឹកល្អក់២ បានបើករថយន្តតូយ៉ូតាព្រូស មួយគ្រឿងឆ្លងផ្លូវត្រូវបានរថយន្តកាមរីបាឡែនមួយគ្រឿងមិនចាំស្លាកលេខបុកចំហៀងខាងមុខពេញកំហឹងបណ្ដាលឲ្យរេចង្កូតទៅបុកបង្គោលសំយ៉ាបផ្ទះប្រជាពលរដ្ឋនិងតូបដែកសម្រាប់ដាក់លក់មួកសុវត្ថិភាពរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់។ ​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណជា១២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែសីហា​ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ១៨២កែងនឹងផ្លូវ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី២ ... Read More »

គ្រាន់តែភូមិរាំងទិលមួយ សមត្ថកិច្ចបំផ្លាញឧបករណ៍ចាប់ត្រីខុសច្បាប់បានយ៉ាងច្រើនសន្ធឹកសន្ធាប់

ខេត្តពោធិ៍សាត់ ៖ រយៈពេល២ថ្ងៃ គឺថ្ងៃសុក្រ និងសៅរ៍ ៣-៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០២០ នេះ ... Read More »

ទីតាំងក្លិបកំសាន្តរាត្រី ហូលីវូដ ត្រូវបានអាជ្ញាធរខណ្ឌទួលគោក សម្រេចចុះបិទដែលមិនអនុវត្តតាមគោលការណ៍របស់រដ្ឋាភិបាល

ភ្នំពេញ៖ ទីតាំងក្លិបកំសាន្តរាត្រី ហូលីវូដ  ត្រូវបានអាជ្ញាធរខណ្ឌទួលគោក ចុះប្រតិបត្តិការសម្រេចបិទអាជីវកម្មជាបណ្ដោះអាសន្នសិនដោយមូលហេតុ ម្ចាស់ទីតាំងមិនបានអនុវត្តទៅតាមការស្នើសុំរបស់ខ្លួនដែលកែប្រែជាភោជនីយដ្ឋាន ដោយលួចបើកអាជីវកម្មជាលក្ខណៈក្លិបកំសាន្ត ជាធម្មតា។ ការចុះបង្ក្រាបនេះ ដោយមានការបញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ដឹកនាំមន្រ្តីអាជ្ញាធរចុះមកបិទទីតាំងក្លិបកំសាន្តរាត្រី ហូលីវូដ នាម៉ោង៧និង០០នាទីយប់ ... Read More »

លោកគ្រូ អ្នកគ្រូ និងសិស្ស នៅអាមេរិក ប្រឆាំងការបើកទ្វារសាលារៀនឡើងវិញខណៈកូវីដ-១៩​មិនទាន់គ្រប់គ្រងបាន

     អន្តរជាតិ៖សារព័ត៌មាន​ NBC ​បានផ្សាយថា អាមេរិកមានគម្រោងបើកទ្វារសាលារៀនឡើងវិញ​ ក្នុងពេលដ៏ខ្លីខាងមុខ​ ប៉ុន្តែ មានគ្រូបង្រៀន និងសិស្សជាច្រើននៅអាមេរិកធ្វើការតវ៉ាប្រឆាំង។ ក្នុងពេលជាមួយគ្នានោះដែរ នៅទីក្រុងញូវយ៉កអាមេរិក គ្រូបង្រៀន បានព្រមានធ្វើមហាបាតុកម្ម ប្រឆាំង ... Read More »

ជប៉ុន អនុញ្ញាតឲ្យក្រុមនិស្សិតបរទេសចូលមកក្នុងទឹកដីរបស់ខ្លួន

     ប្រទេសជប៉ុន៖ នៅពេលនេះជប៉ុនបានកាត់បន្ថយការរឹតត្បិតដល់និស្សិតបរទេស​ ដោយអនុញ្ញាតឲ្យចូលមកទឹកដីជប៉ុន​ ក្រោយការហាមឃាត់ដោយសារតែការឆ្លងរាលដាលកូវីដ​-១៩។ ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុន​នៅថ្ងៃទី​២២ខែសីហា​បានប្រកាសថា ជប៉ុនបានសម្រេច កាត់បន្ថយការរឹតត្បិត​ ក្នុងការធ្វើដំណើរដល់ក្រុមនិស្សិតបរទេស​​ ចាប់ពីពេលនេះតែម្តង ។ ជាមួយគ្នានេះដែរ ជប៉ុនក៏មានគម្រោង លុបច្បាប់ហាមប្រាមទាំងស្រុង ដល់ ... Read More »

កូនប្រុសសតិមិនគ្រប់ដុតផ្ទះម្ដាយឆេះខ្ទេចនៅព្រះសីហនុ

ខេត្តព្រះសីហនុ៖ ករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋមួយខ្នងនៅ ភូមិ៤ ឃុំទំនប់រលកស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបញ្ជាក់ថា កើតឡើងដោយសារកូនបង្កើតរបស់ម្ចាស់ផ្ទះជាអ្នកដុត។ បើតាមរបាយការណ៍អង្កេតរបស់សមត្ថកិច្ចថា កូនម្ចាស់ផ្ទះដែលបង្កហេតុឈ្មោះ អ៉ិន រ័ត្នធា ... Read More »

ធ្លាក់យន្តហោះដឹកទំនិញ​នៅស៊ូដង់ខាងត្បូង​ ស្លាប់​១៧នាក់​

អន្តរជាតិ៖គ្រោះថ្នាក់ធ្លាក់យន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន អាកាសចរណ៍​ South West ​ បណ្តាលឲ្យមនុស្ស​១៧នាក់ស្លាប់​និងម្នាក់នៅរស់ ។ យន្តហោះដឹកទំនិញជួបគ្រោះថ្នាក់នៅថ្ងៃទី​២២ខែសីហា ក្រោយហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ​Jubai នៅស៊ូដង់ខាងត្បូង ​។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា យន្តហោះដឹកទំនិញជួបគ្រោះថ្នាក់ធ្លាក់នៅជិតតំបន់ប្រជុំជន។ អគ្គនាយកអាកាសយានដ្ឋានអន្តរជាតិ Jubai ... Read More »

ឆេះផ្ទះប្រជាពលរដ្ឋ​យ៉ាងសន្ធោសន្ធៅនៅខណ្ឌបឹងកេងកង​ សមត្ថកិច្ចចុះអន្តរាគមន៍យ៉ាងញាប់ដៃជេីង

ភ្នំពេញ​ ៖​ អគ្គិភ័យមួយឆាបឆេះផ្ទះប្រជាពលរដ្ឋ​យ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាកលផ្អេីលកាលពីវេលាម៉ោង៦​ និង៥០នាទីព្រលប់​ ថ្ងៃទី២២​ ខែសីហា​ ឆ្នាំ២០២០​នេះ​ ស្ថិតនៅតាមបណ្តាយផ្លូវ390​ កែងផ្លូវ​105​ ក្នុងសង្កាត់បឹងកេងកង​៣ ខណ្ឌបឹងកេងកង​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជាខ្លាំង​ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ជាច្រេីនគ្រឿង​ផងដែរ​ ។  ... Read More »

នគរបាលស្រុកបាកានឃាត់ខ្លួនក្មេងទំនើង២០នាក់ខណៈកំពុងប្រយុទ្ធគ្នា

ខេត្តពោធិ៍សាត់ ៖ កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងខ្នា និងកំលាំងអន្ដរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបាកាន សហការបង្ក្រាបមុខសញ្ញាក្មេងទំនើង២ក្រុម មានគ្នាប្រមាណ២០នាក់ ក្នុងនោះក៏មានអ្នករងរបួសខ្លះៗផងដែរ រួមទាំងមធ្យោបាយម៉ូតូចំនួន៩គ្រឿងផងដែរ នៅគ្រាដែលពួកគេធ្វើសកម្មភាពដេញវាយគ្នាទាំងថ្ងៃ នៅទីសាធារណៈដោយគ្មានញញើតសមត្ថកិច្ច ។  ករណីឃាត់ខ្លួនក្មេងទំនើងខាងលើ ធ្វើឡើងនារសៀលថ្ងៃសុក្រ ៣កើត ខែភទ្របទ ... Read More »

យុវជនម្នាក់ជាជាងគ្រឿងចក្រជិះម៉ូតូទៅយកម៉ូទ័រស្វានត្រឡប់មកវិញត្រូវរថយន្តបុកស្លាប់

ភ្នំពេញ៖ ជាងគ្រឿងចក្រវ័យក្មេងម្នាក់ជិះម៉ូតូទៅយកម៉ូទ័រស្វានត្រឡប់មកវិញត្រូវរថយន្តបុកស្លាប់នៅកណ្តាលផ្លូវ។  ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១ រសៀល ថ្ងៃ ទី ២២ ខែសីហា ឆ្នាំ ២០២០ ចំណុចលេីផ្លូវជាតិលេខ៦កែងផ្លូវចូលទៅឆៀកយានយន្ត(ចន្លោះស្ពានលេខ៣និងលេខ៤) ក្នុងភូមិបាក់ខែងលេី សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ... Read More »

រដ្ឋមន្រ្តីការបរទេសកម្ពុជា ជួបជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ​ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) ... Read More »

ថ្ងៃទី២២ ខែសីហានេះ មានយានយន្ត ៨១៦គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យនិងផាកពិន័យលើយានយន្តសរុបចំនួន ៨១៦គ្រឿងទៀត ក្នុងនោះមានម៉ូតូ ... Read More »

សមត្ថកិច្ចដ៏ច្រើនស្ថាប័នហើយ នៅតែហ៊ានលួចដឹកជញ្ជូនឈើគ្រញូងឆ្លងខេត្តសៀមរាបទៀត

ខេត្តសៀមរាប៖ សមត្ថកិច្ច នៃខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើគ្រញូង ក្នុងបទល្មើសជាក់ស្តែង បាន២រថយន្ត និងឃាត់ខ្លួនមនុស្ស២នាក់។ សូមជម្រាបថា៖ នៅថ្ងៃសៅ ៤កើត ខែភទ្របទ ឆ្នាំជូត ទោសក័ ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២២ ... Read More »

ពលរដ្ឋខេត្ត​វ៉ាងងាយ ជាប់គាំងនៅទីក្រុងដាណាង ត្រូវបានបញ្ជូនចេញតាមរថយន្តក្រុង

វៀតណាម៖ នៅព្រឹកថ្ងៃទី​២២ខែសីហា​ គណកម្មការខេត្ត វ៉ាងងាយ ​(Quang Ngay) បានប្រើប្រាស់រថយន្តក្រុង ដល់ទៅ​២៩គ្រឿង​ សម្រាប់ដឹកពលរដ្ឋ៧៣០នាក់ជាប់គាំងនៅ ទីក្រុងដាណាង​វិលត្រឡប់ទៅស្រុកវិញ​។ នៅពេលទៅដល់ខេត្តវ៉ាងងាយ​ នឹងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ។ តាមបញ្ជីចុះឈ្មោះ​ មានពលរដ្ឋប្រមាណ​៧៣០នាក់​នៅខេត្តវ៉ាងងាយ ភាគច្រើនជា សិស្ស ... Read More »

អាជ្ញាធរក្រុងសិរីសោភ័ណ បានត្រឹមព្រមានចាប់បុគ្គលកាយដីស្ទឹងទឹកថ្លា យកទៅតុលាការ តែធ្វើអីតា(អុឹង ប៊ុនហួរ )មិនកើត

ខេត្តបន្ទាយមានជ័យ៖  អាជ្ញាធរក្រុងសិរីសោភ័ណ បានព្រមានចាប់ខ្លួនលោក អុឹង ប៊ុនហួរ បញ្ជូនទៅតុលាការ បើរូបគាត់ព្រហើនធ្វើសកម្មភាពកាយដីស្ទឹងទឹកថ្លាបន្តទៅទៀត។ នេះជាការអះអាងរបស់លោក ហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងកន្លងទៅ។ ទន្ទឹមនឹងការព្រមាននេះ ប្រជាពលរដ្ឋរិៈគន់ថា៖ ចាំព្រមានធ្វើអី ... Read More »

សម្តេចតេជោ អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន

ភ្នំពេញ៖នៅវិមានសន្តិភាព នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។  ... Read More »

ទិដ្ឋភាពនៃពិធីបុណ្យសពប្អូនប្រុសលោកត្រាំ​ ធ្វើឡើងនៅសេតវិមាន

អន្តរជាតិ៖ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានរៀបចំពិធីបុណ្យសពប្អូនប្រុសបង្កើត គឺលោក រ៉ូបឺតត្រាំ នៅសេតវិមាន នាថ្ងៃទី​២១ខែសីហា (ពេលវេលាអាមេរិក) ។ សារព័ត៌មាន Dailymail បានផ្សាយថា លោក Robert trump ... Read More »

នេះហេីយលទ្ធផល​ ផឹកស្រវឹងបាញ់បោះសេរី​ ,​ ៧នាក់​ សុទ្ធតែប៉ូលិសស្រុកសំរោងទង​ បញ្ជូនដល់តុលាការទាំងអស់​

កំពង់ស្ពឺ៖ នៅវេលាថ្ងៃត្រង់ទី២២​ ខែសីហា​ ឆ្នាំ២០២០​ នេះ​  លោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង​ និង​ កូនចៅ៦នាក់​ បានបញ្ជូនដល់តុលាការខេត្តកំពង់ស្ពឺ​ ហេីយ​ ដេីម្បីចាត់ការតាមច្បាប់​ ករណីពេលផឹកស៊ីស្រវឹងបែជានាំគ្នាបាញ់បោះសេរី ... Read More »

ក្រសួងការពារជាតិ​តៃវ៉ាន់ ​អះអាងថា៖ ចិន​មិនគួរ​មើលស្រាល​ការតាំង​ចិត្ត​របស់​តៃវ៉ាន់ ​ក្នុងការ​ការពារ​ទឹកដី​របស់ខ្លួន​ឡើយ

អន្តរជាតិ៖ បើយោងតាមរយៈក្នុង​សារ​វីដេអូ​មួយរបស់ក្រសួងការពារជាតិ​តៃវ៉ាន់​ នាពេលថ្មីៗនេះបានបញ្ជាក់ថា ចិន​មិនគួរ​មើលស្រាល​ការតាំង​ចិត្ត​របស់​តៃវ៉ាន់​ក្នុងការ​ការពារ​ទឹកដី​របស់ខ្លួន​ឡើយ ហើយ​សកម្មភាព​យោធា​របស់​ចិន នឹងធ្វើ​ឲ្យ​ប្រជាជន​តៃវ៉ាន់​កាន់តែ​ក្លាហាន​ថែមទៀត​។ ការលើកឡើងបែបនេះខណៈដែល​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ឡើងក​ម្ដៅ តៃវ៉ាន់​បាន​ផ្ញើ​សារ​ដាស់តឿន​មួយ​ទៅកាន់​ចិនដែល​ធ្វើ​សកម្មភាព​យោធា​កាន់តែ​ញឹកញាប់​នៅក្បែរៗ​តៃវ៉ាន់​នោះ​។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​កាលពីថ្ងៃទី​២០ ខែសីហា​ដែល​អមដោយ​វីដេអូ​បង្ហាញ​ពី​ការធ្វើ​សមយុទ្ធ​យោធា​របស់ខ្លួន ក្រសួងការពារជាតិ​តៃវ៉ាន់ និយាយថា សមយុទ្ធ​នេះ បង្ហាញ​ពី​អាកប្បកិរិយា​រឹងមាំ​របស់​តៃវ៉ាន់​ទៅនឹង​សម្ពាធ​របស់​កងទ័ព​រំ​ដោះ​ប្រជាជន​របស់​ចិន​កុម្មុយនីស្ត​។ក្រសួងការពារជាតិ​តៃវ៉ាន់​បន្តថា តៃវ៉ាន់ ... Read More »

បុរស​ពីរ​នាក់នៅ​អូស្ត្រាលី​ ក្រោយរកឃើញ​មាស​២​ដុំ​ ដែលមានតម្លៃ​២៥​ម៉ឺន​ដុល្លារ​

អន្តរជាតិ៖ បុរស២នាក់ បានរុករកមាសតែរយៈពេលមួយថ្ងៃប៉ុណ្ណោះស្រាប់តែប្រទះឃើញមាស​២​ដុំ​ធំៗ ទម្ងន់​៣,៥​គីឡូក្រាម នៅក្នុង​ភាគខាងត្បូង​នៃ​ប្រទេស​អូស្ត្រាលី ។ ហើយមាសទាំង២ដុំនេះ គឺមាស​សុទ្ធ​ ត្រូវបាន​គេ​ប៉ាន់​ស្មានថាគិតជា​ទឹកប្រាក់​ប្រមាណ ២៥​ម៉ឺន​ដុល្លារ​។ ​សូមជម្រាបថា សកម្មភាព​រុករករ​បស់​ពួកគេ ត្រូវបាន​បង្ហាញ​ក្នុង​កម្មវិធី​ទូរទស្សន៍​របស់​ប៉ុស្តិ៍ Discovery Channel ... Read More »

កូនតិរច្ឆានផឹកស៊ីស្រវឹងប្រើអំពើហិង្សាទៅលើម្ដាយជាញឹកញាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើអំពើហិង្សាក្នុងគ្រួសារ ដោយវាយម្ដាយបង្កើតឲ្យរងរបួសកាលពីវេលា​ម៉ោង ៨យប់ថ្ងៃទី២១ខែសីហាឆ្នាំ២០២០ នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់​ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចនគរបាលក្រុងសំរោងបានឲ្យដឹងថា ករណីហិង្សាក្នុងគ្រួសារ(កូនវាយម្ដាយ) នេះបង្កឡើងដោយឈ្មោះ បេសង្ហ បណ្ឌិត ហៅ ... Read More »