ព័ត៌មានទាន់ហេតុការណ៍៖
'

ថ្ងៃនេះ..មានករណីជាសះស្បើយចំនួន ០៤នាក់ និងមិនមានករណីវិជ្ជមានវីរុសកូរីដ-១៩ ថ្មី

ភ្នំពេញ៖ថ្ងៃនេះ..មានករណីជាសះសភ្នំពេញ៖ ងៃនេះ..មានករណីជាសះស្បើយចំនួន ០៤នាក់ និងមិនមានករណីវិជ្ជមានវីរុសកូរីដ-១៩ ថ្មី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។ នេះបើយោងតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា៖ មានករណីជាសះស្បើយ  ចំនួន ... Read More »

ថ្ងៃនេះសមត្ថកិច្ច នឹងបញ្ជូនខ្លួនអធិការរងនគរបាលស្រុកសំរោងទងទៅតុលាការរឿងបាញ់បោះសេរី និងរំលោភបទបញ្ជា

ភ្នំពេញ៖ បើយោងតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឱ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ បញ្ជូនខ្លួនលោក កង ភារី អធិការរងនគរបាលស្រុកសំរោងទង ទៅតុលាការនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ ... Read More »

មន្រ្តីជាន់ខ្ពស់អុីរ៉ង់៖ អាមេរិក គ្មានសិទ្ធិទាមទារឲ្យអង្គការសហប្រជាជាតិ បន្តដាក់ទណ្ឌកម្មប្រឆាំងនឹងខ្លួនឡើយ

អន្តរជាតិ៖ កាលពីថ្ងៃសុក្រទី២១ ខែសីហាម្សិលមុិញនេះ បើតាមការអះអាងពីលោក Javad Zarif រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ បានប្រកាសថាសហរដ្ឋអាមេរិកគ្មានសិទ្ធិទាមទារអង្គការសហប្រជាជាតិបន្តដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសអុីរ៉ង់នោះទេ ដ្បិតថាប្រទេសមហាអំណាចមួយនេះបានបាត់បង់សិទ្ធិតាំងពីឆ្នាំ ២០១៨មកម្ល៉េះ។ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃសុក្រទី២១ ខែសីហា ... Read More »

ក្នុងរយៈពេល ៦ថ្ងៃមកនេះ នៅខេត្តសៀមរាប ចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅតែមានចំនួនច្រើនដដែល

ខេត្តសៀមរាប៖ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា៖ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកំសាន្តនៅខេត្តនេះ មានចំនួនសរុប ៣២,១៧៩នាក់ ក្នុងនោះ÷    – ភ្ញៀវទេសចរបរទេសមានចំនួន ១៧៩នាក់ ... Read More »

លោកស្រី ឱ វណ្ណឌីន ច្រានចោលព័ត៌មានមួយដែលបំភ្លៃថា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ២៣នាក់ថ្មីបន្ថែមទៀត

ភ្នំពេញ៖ បន្ទាប់ពីមានព័ត៌មានមួយដែលចែកចាយពេញបណ្ដាញសង្គមក្នុងរូបភាពបំភ្លៃថា កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ–១៩ ចំនួន២៣នាក់ថ្មីទៀតនោះ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វណ្ណឌីន បានចេញប្រតិកម្មច្រានចោលភ្លាមៗ ចំពោះព័ត៌មានបំភ្លៃមួយនេះដោយលោកស្រី បានបកស្រាយបំភ្លឺវិញថា គ្មានករណីរកឃើញថ្មីនោះឡើយនៅកម្ពុជា។ លោកស្រីអ្នកនាំពាក្យរូបនេះ បានចេញប្រតិកម្មចំពោះទង្វើបំពុលសង្គមពីសំណាក់ជនអគតិទាំងនេះ ហើយក៏បានទទូចឲ្យសមត្ថកិច្ចចាត់វិធានការផ្តន្ទាទោសតាមច្បាប់ចំពោះជនទាំងនោះដើម្បីកុំឱ្យមានការបំភ្លៃព័ត៌មាន ... Read More »

ប្រទេសមួយក្នុងតំបន់អាស៊ានបានបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ចិន៤០លានដូស

ប្រទេសមួយក្នុងតំបន់អាស៊ាន​បានព្រមព្រៀងទិញវ៉ាក់សាំងប្រឆាំងកូវីដ-​១៩ ចំនួន​៤០លានដូស​ពីប្រទេសចិន ។ វ៉ាក់សាំងទាំងនោះនឹងត្រូវបញ្ជូនដល់អតិថិជននៅខែវិច្ឆិកាឆ្នាំ​២០២០។ ប្រទេសដែលទិញវ៉ាក់សាំងពីចិននោះគឺប្រទេសឥណ្ឌូនេស៊ី​​។ រដ្ឋមន្ត្រីក្រសួងកាបរទេសឥណ្ឌូនេស៊ី​លោក Retno Marsudi បានឲ្យដឹងថា ​ក្រុមហ៊ុនផលិតឱសថចិន Sinovac​ បានព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ-​១៩ ចំនួន​៤០លានដូសដល់ប្រទេសនេះ។ កិច្ចព្រមព្រៀងទិញវ៉ាក់សាំងខាងលើ​ត្រូវបានប្រកាសជាសាធារណៈ ក្រោយកិច្ចប្រជុំ ... Read More »

ទីក្រុងប៉េកាំង លុបច្បាប់បង្ខំឲ្យពលរដ្ឋពាក់ម៉ាស់ ក្រោយមិនមានអ្នកឆ្លង២សប្តាហ៍ជាប់គ្នា

កន្លងមកនៅទីក្រុងប៉េកាំង គឺត្រូវឲ្យពលរដ្ឋ​ត្រូវតែពាក់ម៉ាស់ទាំងអស់​​នៅទីសាធារណៈ ប៉ុន្តែពេលនេះច្បាប់នេះត្រូវបាន លុបចោលវិញហើយ ដោយមិនមានការបង្ខំឲ្យពលរដ្ឋពាក់ម៉ាស់ ឡើយ​។ ការសម្រេចខាងលើ ក្រោយពេលនៅទីក្រុងប៉េកាំងមិនមានករណីឆ្លងកូវីដ​-១៩ រយៈពេល​១៣ថ្ងៃកន្លងមក​។ ប៉ុន្តែបើទោះបីមិនមានការបង្ខិតបង្ខំ ប៉ុន្តែពលរដ្ឋ​នៅទីក្រុងប៉េកាំង​​បន្តពាក់ម៉ាស់ដដែលពេលចេញទៅទីសាធារណៈ។ ពលរដ្ឋនៅទីក្រុងប៉េកាំង បានបង្ហាញពីចំណាប់អារម្មណ៍ថា ការពាក់ម៉ាស់​ក្លាយជាទម្លាប់ហើយ​មានអារម្មណ៍ថាមានសុវត្ថិភាពពេលចេញទៅខាងក្រៅ។ នារីវ័យ​២៤ឆ្នាំម្នាក់រស់នៅទីក្រុងប៉េកាំង ... Read More »

មន្រ្តីជំនាញកសិកម្មខេត្តត្បូងឃ្មុំ ជំរុញពលរដ្ឋឲ្យបង្កើនការដាំបន្លែបន្ថែមលើការធ្វើស្រែចម្ការ

ខេត្តត្បូងឃ្មុំ៖ អាជ្ញាធររួមទាំងមន្រ្តីពាក់ព័ន្ធ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានជំរុញប្រជាពលរដ្ឋឲ្យបង្កើនការដាំដំណាំបន្លែបន្ថែមពីលើការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងលើកកម្ពស់ជីវភាពរបស់គ្រួសារ។ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ លោក ហេង ពិសិដ្ឋ មានប្រសាសន៍ថាអាជ្ញាធររួមទាំងមន្រ្តីពាក់ព័ន្ធបានចុះអប់រំផ្សព្វផ្សាយពីបច្ចេកទេសពីការដាំដុះដំណាំបន្លែ ដល់ប្រជាកសិករ ... Read More »

សម្តេចចៅហ្វាវាំង គង់ សំអុល ចុះពិនិត្យអគារសិក្សាព្រះរាជអំណោយសម្តេចឪសម្តេចម៉ែ នៅភ្នំសំពៅ

    ខេត្តបាត់ដំបង៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ បានអញ្ជើញពិនិត្យសកម្មភាពការងាររបស់មន្ត្រីបុគ្គលិកនៃក្រុមសម្តេចឪដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការកសាងអគារសិក្សា ដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តមរបស់សម្តេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ... Read More »

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសាធារណរដ្ឋ៧០រូប​«បែខ្នងចំពោះលោកត្រាំ»

អន្តរជាតិ៖ អតីតមន្ត្រីគណបក្សសាធារណរដ្ឋដល់ទៅ​៧០រូប​ បានថ្កោលទោស លោកត្រាំ​ ដោយងាកទៅគាំទ្រគណបក្សប្រជាធិបតេយ្យវិញ​ មិនតែប៉ុណ្ណោះ ក៏បានអំពាវនាវឲ្យពលរដ្ឋបោះឆ្នោតជូនបេក្ខភាព​ ចូបៃឌិន «Joe Biden»។ អតីតមន្ត្រីគណបក្សសាធារណរដ្ឋ​ធ្លាប់បម្រើរដ្ឋាភិបាល​របស់អតីត​ប្រធានាធិបតី George W. Bush, George HW ... Read More »

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន ប្រកាសបង្ហាញជំហរគាំទ្រដល់កម្ពុជា ដើម្បីសម្រេចទិសដៅអភិវឌ្ឍន៍

ភ្នំពេញ៖ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូង នៅកម្ពុជា ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេសជប៉ុន លោកបានប្រកាសបង្ហាញជំហរគាំទ្រដល់កម្ពុជា ដើម្បីសម្រេចទិសដៅអភិវឌ្ឍន៍។ ការលើកឡើងបែបនេះ ខណៈដែលមុនដំណើរអញ្ជើញមកដល់តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានផ្ញើសារមួយជូនពលរដ្ឋកម្ពុជា។ ... Read More »

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង៥និង៣០នាទីនេះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន  បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅកម្ពុជា ក្នុងតំណែងរដ្ឋមន្ត្រីការបរទេសរបស់លោកចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៣ ខែសីហា តាមរយៈយន្តហោះពិសេសរបស់រដ្ឋាភិបាលជប៉ុន ... Read More »

អ្នកនាំពាក្យក្រសួងសុខាភិបាល អះអាងថា៖ បុរសជនជាតិចិនដែលស្លាប់នៅស្រុកកងមាស ខេត្តកំពង់ចាម មិនមែនដោយសារជំងឺកូវីដ-១៩ ទេ គឺដោយសារគាំងបេះដូងពេលរួមភេទ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានចេញមកបំភ្លឺជុំវិញករណីបុរសជនជាតិចិនម្នាក់ ដែលស្លាប់នៅស្រុកកងមាស ខេត្តកំពង់ចាមនោះ មិនមែនជាករណីជំងឺកូវីដ–១៩ឡើយ គឺដោយសារជំងឺគាំងបេះដូងពេលកំពុងរួមភេទ ។ លោកស្រី ... Read More »

នៅថ្ងៃទី២១ ខែសីហានេះ! មានយានយន្ត ៦៦២ គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿនអគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះថា នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យនិងផាកពិន័យលើយានយន្តសរុបចំនួន៦៦២គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៤៧៦គ្រឿង និងរថយន្ត ១៨៦គ្រឿង។ លោកឧត្តមសេនីយ៍ឯក ... Read More »

ចៅប្រុសចិត្តខ្លាំងខឹងយាយមិននៅផ្ទះពេលទៅសុំលុយយកទៅសងគេមិនបានដុតម៉ូតូឆេះម៉ត់

ខេត្តកំពង់ធំ ៖ជារឿងមូយគួរឲ្យហួសចិត្តដែលយុវជនម្នាក់ចិត្តខ្លាំងអស់ទាស់គ្រាន់តែខឹងដើររកជីដូនដើម្បីសុំលុយយកទៅសងគេមិនឃើញចិត្តខ្លាំងបាន អូសយកម៉ូតូនៅក្រោមផ្ទះយកទៅដុតចោលឆេះម៉ត់តែសកម្មភាពនេះត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅព្រមានភ្លាមៗដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែសីហាឆ្នាំ២០២០ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថាជនសង្ស័យឈ្មោះ កាក់ ដាវីត ភេទ ប្រុសអាយុ១៩ឆ្នាំនៅ​ភូមិលាបទង ... Read More »

បញ្ជូនខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ ទៅតុលាការ ក្នុងនោះម្នាក់ជាមុខសញ្ញាចោរប្លន់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជាចោរលួចទូរស័ព្ទ ក្នុងនោះមានម្នាក់ជាបក្ខពួកសេសសល់ ក្នុងករណីធាក់ប្លន់ម៉ូតូពលរដ្ឋនាពេលកន្លងមក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី រួចក៏បញ្ជូនខ្លួនទៅតុលាការដើម្បីទទួលទោសតាមច្បាប់ នាព្រឹកថ្ងៃទី២១ខែសីហាឆ្នាំ២០២០នេះ ។ យោងតាមរបាយការណ៍របស់មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១ឈ្មោះ នង រិទ្ធីយ៉ាហៅ ... Read More »

លោក ជិន ម៉ាលីន​ ៖ ​ក្រុម​ណាមួយ​ព្យាយាម​ស្នើ​ឲ្យ​ជប៉ុន​ដាក់​សម្ពាធ​ និង​ជ្រៀតជ្រែក​ចូល​កិច្ច​ការ​ផ្ទៃក្នុង​កម្ពុជា​ពី​បញ្ហា​សិទ្ធិ​មនុស្ស ​នឹង​ទទួល​បរាជ័យ

ភ្នំពេញ៖​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ​លោក​ ជិន ​ម៉ា​លីន អះអាងថា ​ក្រុម​ណាមួយ​ដែល​ព្យា​យាម​ស្នើ​ឲ្យ​ជប៉ុន​ដាក់​សម្ពាធ ​និង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ នឹង​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​មុខជា​មិន​ខាន​ឡើយ​។ ការ​លើក​ឡើ​ងបែបនេះរបស់​លោក ជិន ម៉ាលីន បានធ្វើឡើង​ខណៈដែល​មានដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក រដ្ឋមន្ត្រីការបរទេស​ថ្មី​ជប៉ុន តូ​សឺ​មី​តស៊ូ ... Read More »

រយៈពេល៤ថ្ងៃ ភ្ញៀវទៅលេងខេត្តត្បូងឃ្មុំ មានចំនួន ១៥,៧០៦នាក់

ខេត្តត្បូងឃ្មុំ៖ រយៈពេល៤ថ្ងៃនៃថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេសចរចំនួន ១៥,៧០៦នាក់ ស្រីចំនួន៨,៧១៨នាក់ បរទេសចំនួន ១២នាក់។ បើតាមលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ... Read More »

លោកត្រាំព្រមាន ដំឡើងពន្ធដល់ក្រុមហ៊ុនអាមេរិក ដែលមិនផ្តល់ការងារធ្វើដល់ពលរដ្ឋអាមេរិក

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមាន ដល់បណ្តាក្រុមហ៊ុនអាមេរិក ដែលមិនផ្ដល់ការងារធ្វើដល់ពលរដ្ឋអាមេរិក បែជាទៅផ្តល់ការងារដល់បរទេសទៅវិញ។ កាលពីថ្ងៃទី​២០ខែសីហា លោកត្រាំព្រមានថា​ប្រសិនបើលោកជាប់ឆ្នោតជាថ្មីលោកនឹងដំឡើងពន្ធដល់ក្រុមហ៊ុនអាមេរិកនៅបរទេស។ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ​Pennsylvania លោកត្រាំបានបញ្ជាក់ថា «យើងនឹងដំឡើងពន្ធដល់បណ្តាក្រុមហ៊ុនអាមេរិក ដែលមិនផ្តល់ការងារធ្វើដល់ពលរដ្ឋអាមេរិក »។ លោកត្រាំបន្តទៀតថា ... Read More »

គ្រូបង្វឹកក្រុមចំណូលថ្មី Leeds Unitedទទួលបានថ្លៃឈ្នួលច្រើនជាងគ្រូបង្វឹកបិសាចក្រហម

លោក Marcelo Bielsa  បានក្លាយទៅជាគ្រូបង្វឹករកប្រាក់ចំណូលច្រើនលំដាប់ទី៦នៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសក្រោយចុះកុងត្រាថ្មីជាមួយនឹងក្លិបបាល់ទាត់Leeds United។ ​គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ៦១ឆ្នាំនេះបានជួយក្រុមLeeds Unitedឡើងមកលេង Premier Leagueវិញក្រោយពួកគេបានធ្លាក់ចេញពីក្របខ័ណ្ឌកំពូលរបស់អង់គ្លេសនេះអស់រយះពេល១៦ឆ្នាំ។ ​Leeds Unitedនឹងផ្តល់ថ្លៃឈ្នួលដល់លោក Marcelo Bielsa ៨លោនផោនក្នុង១ឆ្នាំ ខណៈលោក Solskjaerទទួលបានថ្លៃឈ្នួលត្រឹមតែ ... Read More »

រថយន្តហុីយ៉ាន់ដាយបុករះម៉ូតូសណ្ដោងរ៉ឺម៉ក១ គ្រឿងនិងរថយន្ត ៣គ្រឿងនៅផ្លូវវេងស្រេង​ រងការខូចខាតយ៉ាងដំណំ​

ភ្នំពេញ ៖​ រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង​បេីកបរដោយបុរសម្នាក់​ បានជ្រុលចង្កូតទៅបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក រួចបន្តទៅបុករថយន្ត៣គ្រឿងទៀតបណ្ដាលឲ្យរងការខូចខាត​ កាលពីវេលាម៉ោង៩ និង ៤០ នាទីព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្សារដីថ្មី តាមបណ្ដោយផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ​ ... Read More »

ដុតបំផ្លាញកន្លែងបញ្ជល់មាន់ និងដឹកម៉ូតូរថយន្តមកអនុវត្តតាមនីតិវិធី

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលស្រុក.ប៉ុស្ដិ៍រដ្ឋបាល សហការបង្រ្កាបល្បែងបញ្ជល់មាន់ភ្នាល់លុយ ដុតកម្ទេចឧបករណ៍ និងសម្ភារនៅនឹងកន្លែងលេង ដឹកម៉ូតូ និងរថយន្តមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុក ខណៈពួកអ្នកលេងល្បែងរត់គេចបាត់អស់ ។  ករណីបង្ក្រាបល្បែងបញ្ជល់មាន់ភ្នាល់ដាក់លុយខាងលើ ធ្វើឡើងនៅវេលាម៉ោង៣ និង២០នាទី រសៀលថ្ងៃព្រហស្បតិ៍ ... Read More »

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះបង្ក្រាបបែចិញ្ចឹមត្រីខុសច្បាប់ និងដកហូតត្រីត្រសក់១ក្បាលលែងចូលទឹកទន្លេវិញ

ខេត្តស្ទឹងត្រែង៖ត្រីត្រសក់មួយក្បាលគឺជាត្រីប្រភេទមេពូជ ដែលជាត្រីកម្រជិតផុតពូជ យើងត្រូវនាំគ្នាថែរក្សានិងអភិរក្ស មិនត្រូវបរិភោគវាឡើយ ទោះបីវាធំឬតូចក៏ដោយ ព្រោះវានៅសេសសល់តិចតួចបំផុតក្នុងប្រទេសកម្ពុជាយើង ដែលកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត ចុះប្រតិបត្តិការដកហូតត្រីត្រសក់មួយក្បាលទម្ងន់៩គីឡូក្រាម រួចលែងចូលទឹកទន្លេវិញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុចអន្លង់អភិរក្សអូរអញ្ជាន់ សហគមន៍នេសាទសាមគ្គីរុងរឿង ... Read More »

តាអាយុជាង៦០ឆ្នាំលួងលោមនាងក្រមុំអាយុ២៤ឆ្នាំរំលោភសេពសន្ថវ:បានសម្រេច៣ដងជាប់ខ្នោះសមត្ថកិច្ច

ខេត្តបាត់ដំបង៖បុរសចំណាស់មានវ័យជាង៦០ឆ្នាំម្នាក់ហាក់មានតណ្ហាក្រាស់នៅមានកម្លាំងអារម្មណ៍ផ្លូវភេទមាំមួន បានល្បួងនាងក្រមុំម្នាក់នៅផ្ទះក្បែរគ្នាយកទៅរំលោភនៅគុម្ពព្រៃក្នុងរយៈពេល២ខែបានសម្រេចដល់ទៅបីដង ប៉ុន្តែចុងក្រោយបានបែកធ្លាយរឿងដឹងដល់ម្ដាយជនរងគ្រោះទើបប្ដឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតាកំហូចនេះតែម្ដង។ សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែ​សីហា ឆ្នាំ២០២០ ស្ត្រី​​វ័យ​​ ៤១ ឆ្នាំអាត្រូវជាម្ដាយនាងក្រមុំរងគ្រោះ រស់នៅ​ឃុំបួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង បាន​ចូលខ្លួន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បួរ ... Read More »

រឿងព្រេងខ្មែរ÷រឿង តាដក់ជាន់កូនក្រួច

សត្វតាដក់ឬត្រដក់បានជាមានក្បាលតម្ពែក(ទំពែក) ព្រោះហេតុត្រូវសត្វដទៃទៀត ខោក-ថង ទាល់តែរបើករុះសក់អស់ ដូចមានសេចក្ដីនិទានតទៅនេះ ៖ រឿងបុរាណមួយដំណាលថា មានសត្វតាដក់ចាស់មួយដើរស្វែងរកអាហារ សព្វទិសទីភូមិស្ថាន ដោយសារខ្លួនជរាបន្តិចទៅផង ម្ល៉ោះហើយភ្នែកក៏មិនសូវប៉ិនមើលផ្លូវ ឬសត្វតូចតាច ក៏ពុំសូវឃើញ ។ តាដក់ដើរទៅ ... Read More »

ចង់ដឹងអត់ថាតើ! នៅលើពិភពលោកប្រទេសចំនួន៥ ដែលមានយោធាខ្លាំងជាងគេបំផុតក្នុងឆ្នាំ២០២០នេះ ជាប្រទេសណាខ្លះ?

អន្តរជាតិ៖ បើយោងតាមវេបសាយ Global Firepower ដែលតាមដានកម្លាំងយោធាទូទាំងពិភពលោក បានអះអាងថា គិតត្រឹមឆ្នាំ២០២០នេះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានយោធាខ្លាំងគេលើពិភពលោក ។ចំណែកប្រទេសចំនួន៤ ទៀតគឺ រុស្ស៊ី ចិន ឥណ្ឌា និងជប៉ុន ឈរនៅតាមក្រោយនៃតារាងប្រទេសមានអំណាចខ្លាំងបំផុតលើពិភពលោក។ ... Read More »

ចៅក្រមរដ្ឋញូវយ៉ក​ស្នើប្រធានាធិបតីដូណាល់ ត្រាំ ប្រកាសជាសាធារណៈឯកសារបង់ពន្ធ

កាលពីថ្ងៃ ទី​២០ ខែសីហា ចៅក្រម​រដ្ឋ ញូវយ៉ក​លោកVictor Marrero បានច្រានចោលព័ត៌មានផ្សព្វផ្សាយថា ប្រធានាធិបតី ដូណាល់ ត្រាំ មានសកម្មភាពដើម្បីទប់ស្កាត់ ការបង្ហាញឯកសារពន្ធដារ​ផ្ទាល់ខ្លួនរបស់លោក។ នៅក្នុងសេចក្តីសម្រេច​​របស់តុលាការមានប្រវែង​១០៣ ទំព័រ ចៅក្រម ... Read More »

រថយន្តបុករថយន្តខ្ទាតទៅបុកចូលឃ្លាំងលក់ម៉ូតូខូចខាតម៉ូតូ៣គ្រឿង

ភ្នំពេញ៖រថយន្តពីរគ្រឿង បុកគ្នា បណ្តាលឱ្យជ្រុលទៅបុករះរថយន្ត និងម៉ូតូ៣គ្រឿង រងការខូចខាតយ៉ាងដំណំទាំងព្រឹកបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង៥០នាទីព្រឹក ថ្ងៃទី ២១ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅលើផ្លូវ១៨៦ កែងផ្លូវ២៥៣ ត្រង់ចំណុចមុខឃ្លាំងលក់ម៉ូតូមួយកន្លែង ក្នុងសង្កាត់ទឹកល្អក់ទី៣ ... Read More »

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Apple ក្លាយជា​ក្រុមហ៊ុន​អាមេរិក​ទីមួយ ដែលមាន​តម្លៃ​២​ទ្រី​លាន​ដុល្លារ​

អន្តរជាតិ៖ ទីបំផុត! ក្រុមហ៊ុន អេប​ផល (Apple) បានក្លាយ​ក្រុមហ៊ុន​អាមេរិក​ទី​១ ដែលមាន​តម្លៃ ២ ទ្រី​លាន​ដុល្លារ លើ​ទីផ្សារ​ភាគហ៊ុន​។ខណៈដែល ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សមួយនេះ  បានសម្រេច​ជោគជ័យ​ថ្មី​នេះ ក្នុងពេល​ត្រឹម​២​ឆ្នាំ ក្រោយ​ខ្លួន​បាន​ក្លាយជា​ក្រុមហ៊ុន​មានតម្លៃ១​ទ្រី​លាន​ដុល្លារដំបូង​របស់​ពិភពលោក ក្នុង​ឆ្នាំ​២០១៨​។ ... Read More »

គោយន្តកន្ត្រៃបើកគេចម៉ូតូធ្លាក់ចូលប្រឡាយ សំណាងមិនមានគ្រោះថ្នាក់ដល់មនុស្ស

ខេត្តសៀមរាប៖ ចាត់ទុកជាសំណាងមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សគ្រាដែលមានគោយន្តកែច្នៃមួយគ្រឿង បានបើកបោះពួយយ៉ាងលឿន គេចពីម៉ូតូ ធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងទ្រមេឃ បង្កឲ្យភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១២ និង២០នាទីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅតាមប្រឡាយទឹកទំនប់ខ្សាក ស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »