ព័ត៌មានទាន់ហេតុការណ៍៖
'

ឈ្មោះ​បក្ស​ថ្មី​របស់លោក មហា​ធៀ គឺ«​អ្នក​ប្រយុទ្ធ​» ដើម្បី​កម្ចាត់​អំពើពុករលួយ​

អន្តរជាតិ៖ ទីបំផុត អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់បានសម្រេច​ដាក់ឈ្មោះ​គណបក្ស​ដែល​លោក​ទើប​បង្កើត​ថ្មីថ្មោង​ថា«Pejuang» ដែល​មានន័យថា «​អ្នក​ប្រយុទ្ធ​» ។មិនតែប៉ុណ្ណោះអតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីរូបនេះ បានអះអាងថា ការបង្កើត​បក្ស​នេះ គឺ​ចេញពី​ស្មារតី​ប្រឆាំង​អំពើពុករលួយ​។ លោក មហា​ធៀ មហាម៉ាត់ និយាយប្រាប់​អ្នកគាំទ្រ​របស់លោក ... Read More »

ក្រុមអនាធិបតេយ្យនៅតំបន់ពយម៉ាចូវបានប្រើអំពើហិង្សាទៅលើកម្មករយាមដី និងកម្មករសំណង់យ៉ាងព្រៃផ្សៃ

ខេត្តព្រះសីហនុ  ៖ ក្រុមអនាធិបតេយ្យមួយក្រុមនៅប្រចាំតំបន់ពយម៉ាចូវបានប្រើអំពើហិង្សាមកលើកម្មករយាមដី និងកម្មករសំណង់ ដោយក្រុមទាំងនោះមានមេខ្លោងបួនទៅប្រាំនាក់បានប្រើអំពើហិង្សាជាញឹកញាប់យ៉ាងព្រៃផ្សៃ ហើយក្រុមទាំងនោះប្រជាពលរដ្ឋបានអះអាងថា មានសម្ពន្ធភាពយ៉ាងស្អិតរមួតជាមួយអ្នកមានលុយ មានអំណាច ហើយពួកគេទាំងនោះតែងដើរអុកឡុកបង្កភាពអនាធិបតេយ្យ ដោយប្រើអំពើហិង្សាទៅលើកម្មករយាមដី និងកម្មករសំណង់ រំលោភបំពានលើដីមានកម្មសិទ្ធិស្របច្បាប់។ សកម្មភាពរបស់ក្រុមអនាធិបតេយ្យទាំងនោះគឺពួកគេធ្វើអ្វីមិនខ្វល់ពីច្បាប់ និងមិនខ្លាចសមត្ថកិច្ចនោះឡើយ ។  ... Read More »

អគ្គនាយកដ្ឋានពន្ធដារ បង្ហាញពីរបាយការណ៍ ស្តីពី ការប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានជិត១៩០០លានដុល្លារ កើនជិត១០ភាគរយក្នុងរយៈពេល៧ខែឆ្នាំ២០២០

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០កន្លងទៅ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ០៧ខែ ឆ្នាំ២០២០ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ពិធីប្រព្រឹត្តក្រោមវត្តមាន លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ... Read More »

លោក ជាម យៀប ដឹកនាំប្រជុំផ្ទៃក្នុង​ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនបី

ភ្នំពេញ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដោយមានការចូលរួមពី លោកអនុប្រធានគណៈកម្មការ និងលោកស្រីលេខាធិការគណៈកម្មការ លោក លោកស្រី ... Read More »

Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

កូរ៉េខាងជើងនៅតែគ្មានអ្នកឆ្លង COVID-19 សូម្បីតែម្នាក់ ឈានដល់លោក គីម ជុងអ៊ុន សម្រេចបើកទ្វារតំបន់ Kaesong ឡើងវិញ

កូរ៉េខាងជើង៖ បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ កូរ៉េខាងជើងនៅតែគ្មានអ្នកឆ្លង COVID-19 សូម្បីតែម្នាក់ ។ ដូច្នេះតំបន់ឧស្សាហកម្មកែសុង (Kaesong) និងតំបន់ជុំវិញជាប់ព្រំដែនកូរ៉េខាងត្បូង ... Read More »

អាមេរិកចាប់នាវាដឹកប្រេងអុីរ៉ង់​៤គ្រឿង ​ហើយបញ្ជូនទៅកាន់ទីក្រុងHouston

អន្តរជាតិ៖ អាមេរិក​បានចាប់នាវាដឹកប្រេង​៤គ្រឿងរបស់អ៊ុីរ៉ង់​នៅតំបន់សមុទ្រអន្តរជាតិ ដោយចោទប្រកាន់ពីបទ ដឹកជញ្ជូនថាមពលបំពានច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក​។ កាលពីថ្ងៃទី​១៣ខែសីហា​ មន្ត្រីអាមេរិក បានបញ្ជាក់ទៅកាន់សារព័ត៌មាន The Wall Street Journalថា អាមេរិកបានចាប់នាវាដឹកប្រេង​៤គ្រឿងរបស់អុីរ៉ង់នៅដែនសមុទ្រអន្តរជាតិដែលបានបំពានច្បាប់អន្តរជាតិ។ នាវាដឹកប្រេងរបស់អុីរ៉ង់ មានឈ្មោះ Luna, Pandi, ... Read More »

ព្រឹកនេះ..! នៅវៀតណាម មានអ្នកជំងឺកូវីដ-១៩ ម្នាក់បានស្លាប់ ឆ្លងថ្មី៦នាក់ ដូច្នេះអ្នកស្លាប់កើនដល់ ២១នាក់

ប្រទេសវៀតណាម៖ នៅវៀតណាម មានអ្នកជំងឺ ១នាក់ បានស្លាប់ ជាស្រី្តក្នុងវ័យ ៦១ ឆ្នាំ ដោយសារកូវីដ-១៩ នៅដាណាំង ដែលធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនដល់២១នាក់។ សូមបញ្ជាក់ថា៖ វៀតណាម គិតត្រឹមព្រឹកថ្ងៃសុក្រទី ... Read More »

សម្រាប់ជនបរទេសទាំងអស់ ដែលបានចូលប្រទេសកម្ពុជាតាមជើងយន្តហោះដែលមិនមានអ្នកដំណើរណាម្នាក់មានកើតជំងឺកូវីដ-១៩

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ដែលមានបំណងធ្វើដំណើរទៅកម្ពុជាអោយបានជ្រាបថា សម្រាប់ជនបរទេសទាំងអស់ ដែលបានចូលប្រទេសកម្ពុជាតាមជើងយន្តហោះដែលមិនមានអ្នកដំណើរណាម្នាក់មានកើត ជំងឺកូវីដ-១៩ ។ នេះយើងតាមសេចក្តីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលអង្គភាព «នគរដ្រេហ្គន» ទទួលបាន នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ... Read More »

ការប្រកួតពានរង្វាន់ FA Cup និងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ត្រូវបានកាត់បន្ថយសម្រាប់រដូវកាល២០២០-២០២១

ការប្រកួតដណ្តើមពានរង្វាន់អង់គ្លេស FA Cup ក្នុងរដូវកាល២០២០–២០២១ ត្រូវបានកាត់បន្ថយដោយមិនមានការប្រកួតជុំច្រើនដូចរដូវកាលមុនទេ នៅក្នុងប្រតិទិនសម្រាប់ការប្រកួត ។ ចំណែកការប្រកួតដែលនឹងចាប់ផ្តើម នៅថ្ងៃទី១ ខែកញ្ញា ហើយវគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley នាថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២១ ... Read More »

រុស្ស៊ីបង់ប្រាក់ពិន័យដល់ស្ថាប័នអត្តពលកម្មពិភពលោកដើម្បីជៀសវាងការបណ្តេញចេញ

សហព័ន្ធកីឡាអត្តពលកម្មរុស្ស៊ី (RusAF) បានបញ្ជាក់ថាពួកគេបានបង់ប្រាក់ពិន័យចំនួន៦,៣ លានដុល្លារសហរដ្ឋអាមេរិកដោយមានជំនួយពីក្រសួងកីឡារបស់ប្រទេសនេះដើម្បីបញ្ចៀសការបណ្តេញចេញពីសមាជិកអត្តពលកម្មពិភពលោក ដោយសារតែការបំពានច្បាប់ដោយអត្តពលិកប្រើប្រាស់គ្រឿងញៀន។ សហព័ន្ធអត្តពលកម្មរុស្ស៊ីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបង់ប្រាក់ពិន័យដល់អត្តពលិកពិភពលោកចំនួនទឹកប្រាក់សរុបហើយ ពួកគេយល់ព្រមនឹងគោលនយោបាយនៃការអត់អោនចំពោះការប្រើប្រាស់គ្រឿងញៀនហើយពួកគេកំពុងស្វែងរកឱកាសដើម្បីចាប់ផ្តើមដំណើរការនៃការផ្តល់សមាជិកភាពនៅក្នុងនាមជាកីឡាករអត្តពលកម្មពិភពលោកឡើងវិញ។ ស្ថាប័នអត្តពលិកពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានទទួលថវិកាកាលពីថ្ងៃម្សិលមុិញដើម្បីទូទាត់ការខាតបង់។ ស្ថាប័នអត្តពលិកពិភពលោកបានប្រកាសកាលពីចុងខែកក្កដាថា ខ្លួននឹងបណ្តេញសហព័ន្ធអត្តពលកម្មរុស្ស៊ីប្រសិនបើខ្លួនមិនបង់ប្រាក់ពិន័យចំនួន៥លានដុល្លារអាមេរិកនិង១,៣១ លានដុល្លារអាមេរិកជាថ្លៃចំណាយសម្រាប់ការបំពានច្បាប់ប្រើប្រាស់គ្រឿងញៀនមុនថ្ងៃទី១៥ ខែសីហា។ សហព័ន្ធអត្តពលកម្មរុស្ស៊ីត្រូវបានផាកពិន័យចំនួន ... Read More »

ទីបំផុត នី មុនីនាថ រើសយកអាណិកជនអូស្ត្រាលី ជំនួសអតីតគូស្នេហ៍នៅអាមេរិក

     ភ្នំពេញ៖ អស់រយៈពេល២ឆ្នាំហើយដែលចំណងស្នេហ៍តារាសម្តែង នី មុនីនាថ និងគូស្នេហ៍ជាអាណិកជនរស់នៅសហរដ្ឋអាមេរិកបានចែកផ្លូវគ្នារហូតលេចចេញក្តីក្តាំងផ្អើលអស់មហាជន។ បញ្ចប់ចំណងអតីតគូស្នេហ៍ពេលនេះនាងសម្រេចចិត្តជ្រើសរើសយកបុរសអាណិកជនរស់នៅប្រទេសអូស្ត្រាលីម្តង។ ​លែងលាក់លៀមដូចមុន នី មុនីនាថចាប់ផ្តើមបង្ហើបអត្តសញ្ញាណគូស្នេហ៍ថ្មីដែលនឹងមកព្យាបាលដំបៅបេះដូងហើយគឺជាបុរសអាណិកជនវ័យប្រមានក្បែរ៤៩ឆ្នាំ នៅប្រទេសអូស្ត្រាលីវិញម្តង។ នាងទម្លាយថាការស្វែងយល់ចិត្តគ្នាគឺប្រមាណ២ឆ្នាំមកហើយដែរ ដែលគេដឹងថាក្រោយពីបែកបាក់គូស្នេហ៍ចាស់។ នាងបញ្ជាក់ដែរថា ... Read More »

ក្រសួងសុខាភិបាល ព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ និងឆ្លងថ្មី ១នាក់

ភ្នំពេញ៖ មានករណីជាសះស្បើយ ០២នាក់ និងកណឺវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ នេះបើយោងតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាន នៅព្រឹកថ្ងៃទី១៤ ខែសីហា ... Read More »

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សា ឆ្លងរបៀបវារៈសំខាន់ៗចំនួន៣ ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិចំនួន៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ និងឆ្លងរបៀបវារៈសំខាន់មួយចំនួន។ សេចក្តីជូនព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា ៖ កិច្ចប្រជុំនេះធ្វើឡើង នៅវិមានសន្តិភាព ... Read More »

ប្រចណ្ឌ​ខ្លាំងពេក!! បុរសចិនម្នាក់ឃេីញប្រពន្ធរបស់ខ្លួននៅក្នុងបន្ទប់ជាមួយមិត្តប្រុស​ក៏ឈ្លោះគ្នាផ្អេីលដល់សមត្ថកិច្ចខណ្ឌមានជ័យ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បាន បោកក្បាលផ្ទប់នឹងកញ្ចក់រថយន្តហូរឈាមពេញមុខ​ក្រោយពីបានឃេីញ ប្រពន្ធ​នៅក្នុងបន្ទប់ជាមួយមិត្តប្រុស​ក៏ឈ្លោះប្រកែកគ្នាដាយសារតែការប្រចណ្ឌ​ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ... Read More »

ព្រឹកនេះ លោក ហ៊ុន ម៉ានី អញ្ជើញក្នុងវេទិកា “ការជំរុញសហគ្រិនវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម”

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានឹងជួបជាមួយសហគ្រិនមូលដ្ឋានខេត្តស្វាយរៀងក្នុងវេទិកាពិភាក្សាលើកកំពស់សមត្ថភាពយុវជន និងសហគ្រិនក្រោមប្រធានបទ “ការជំរុញសហគ្រិនវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម”។ កម្មវិធីនេះជាការផ្តួចផ្តើម និងរៀបចំដោយនាយកដ្ឋានហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងជំរុញសហគ្រិនភាពនៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ... Read More »

អាយុវែង!! តូចចិត្តតិចតួចក្នុងគ្រួសារជិះម៉ូតូមកលោតសម្លាប់ខ្លួនលើស្ពានអាកាសស្ទឹងមានជ័យផ្អើលប្រជាពលរដ្ឋជួយទាន់ពេលវេលា

ភ្នំពេញ​ ៖​ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលមួយបានកេីតឡេីង​ ខណៈបុរសម្នាក់មានវិបត្តិក្នុងគ្រួសារបន្តិចបន្តួចជិះម៉ូតូមួយគ្រឿងមកប៉ុនប៉ងលោតសម្លាប់ខ្លួនលើស្ពានអាកាសស្ទឹងមានជ័យតែមិនបានសម្រេចត្រូវបងប្អូនប្រជាពលរដ្ឋជួយទាន់ កាលពីវេលាម៉ោង៨ យប់ថ្ងៃទី១៣ខែសីហាឆ្នាំ ២០២០ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវលេខ២៧២ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ​ យោងតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសខាងលើជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមដងផ្លូវលេខ២៧១ក្នុងទិសដៅពីជើងទៅត្បូង​ លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់ម៉ូតូរួចឡើងលើបង្កាន់ដៃស្ពានប៉ុនប៉ងលោតសម្លាប់ខ្លួនតែមិនបានសម្រេច ... Read More »

រថយន្តហាយឡេនឌ័រកំពុងបេីកជាន់ហ្វ្រ័ងបន្ថយល្បឿនត្រូវរថយន្តហ៊ីយ៉ាន់ដាយមកពីក្រោយបុកពេញទំហឹង

ភ្នំពេញ​៖​ នារីម្នាក់បេីករថយន្តហាយឡេនឌ័រនិងមាននារីម្នាក់ទៀតរួមដំណេីរជាមួយខណៈកំពុងបើកសុខៗក៏ជាន់ហ្វ្រ័ងបន្ថយល្បឿនស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញមកពីក្រោយជ្រុលមកបុកពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០២០​ នៅចំណុចជិតមន្ទីរពេទ្យឯករាជ្យ១​ តាមបណ្តោយផ្លូវចោមចៅ​ ភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់បេីករថយន្តម៉ាកហាយឡេនឌ័រ​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AZ- 9747 ... Read More »

ឃាត់ខ្លួនមេជាងសំណង់ម្នាក់ ពាក់ព័ន្ធករណីឆបោកលុយជនរងគ្រោះ៣នាក់

ខេត្តពោធិ៍សាត់ ៖ ប្រភពព័ត៌មានពីនគរបាលស្រុកក្រគរ នារសៀលថ្ងៃព្រហស្បតិ៍៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នេះថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋឈើតុំ បានឃាត់ខ្លួនមេជាងសំណង់ម្នាក់គ្រាដែលបម្រុងឡើងជិះរថយន្តគេចខ្លួន ... Read More »

កម្ពុជារក្សាជំហរបន្តទំនាក់ទនងល្អជាមួយ EU បើទោះជាមានការផ្តាច់ EBA ២០% លើមុខទំនិញមួយចំនួនយ៉ាងណាក្តី

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កម្ពុជានៅតែរក្សាជំហរ បន្តទំនាក់ទំនងល្អជាមួយសហគមន៍អឺរ៉ុប (EU) ទោះបី EU ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែ គ្រឿងសព្វាវុធ (EBA) ... Read More »

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី និងឧត្តមសេនីយ៍ទោ ដល់នាយនគរបាលជាន់ខ្ពស់១៤រូប

ភ្នំពេញ៖ បើយោងតាមព្រះរាជក្រឹត្យដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅថ្ងៃទី១៣ ខែសីហានេះ គឺព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) និងឧត្តមសេនីយ៍ទោ (ផ្កាយ២) ... Read More »

តំណាងរដ្ឋមន្ត្រី ក្រសួងបរិស្ថាន ចុះហត្ថលេខា គោលនយោបាយយុទ្ធសាស្ត្រ និងនវានុវត្តន៍ (CSIP)

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ។ លោក ទិន ពន្លក ... Read More »

Belarus ចាប់ខ្លួនបាតុករខុសច្បាប់បន្ថែម៧០០នាក់

នៅថ្ងៃទី១៣ខែសីហានេះកម្លាំងប៉ូលិសប្រឆាំងបាតុកម្មប្រទេសបេឡារូស(Belarus)បានចាប់ខ្លួនបាតុករបន្ថែម ៧០០នាក់ទៀត នៅក្នុងបាតុកម្មថ្ងៃទី៤ ក្នុងប្រទេសនេះក្រោយការបោះឆ្នោតប្រធានាធិបតី។ ក្រសួងមហាផ្ទៃនៃប្រទេសបេឡារូស បានបញ្ជាក់ថា បានចាប់ខ្លួនបាតុករ៧០០នាក់ធ្វើបាតុកម្មខុសច្បាប់និងបង្កអំពើហិង្សា។ កម្លាំងប៉ូលិស ១០៣នាក់បានរងរបួសដោយសារតែការបង្កហិង្សាពីបាតុករ ក្នុងនោះមាន ២៨នាក់ត្រូវបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ចាប់តាំងពីផ្ទូះបាតុកម្មប្រឆាំង លទ្ធផលបោះឆ្នោត នៅថ្ងៃទី ៩ខែសីហាមក។ ... Read More »

មុននេះបន្តិច…! ក្រសួងសុខាភិបាល បានច្រានចោល សារជាភាសាអង់គ្លេស ផ្សព្វផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធជំងឺកូវីដ-១៩

ភ្នំពេញ៖ សារជាភាសាអង់គ្លេស ដែលផ្សព្វផ្សាយនូវព័ត៌មានមិនពិត តៗគ្នាដែលនិយាយពីការធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ ចំនួន៦ដងរកឃើញកូវីដ១៩លើពលរដ្ឋ៥នាក់ ហើយពលរដ្ឋទាំងនោះបានប៉ះពាល់ជាមួយ អ្នកស្រុកប្រមាណ២ពាន់នាក់ផ្សេងទៀត ដែលអាចនឹងឆ្លងជំងឺនេះដល់សហគមន៍ ត្រូវបានក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ច្រានចោល។ ចាត់ទុកថា ព័ត៌មានជាភាសាអង់គ្លេស ... Read More »

សមត្ថកិច្ចស្រុកកណ្ដៀងបង្រ្កាបបទល្មើសនេសាទ នៅឃុំរាំងទិល

ខេត្តពោធិ៍សាត់ ៖ កម្លាំងចម្រុះរួមមានមន្រ្តីសង្កាត់រដ្ឋជលផលកណ្ដៀង អធិការដ្ឋានខាងត្បូងបឹងទន្លេសាប អាវុធហត្ថ យោធា នគរបាល និងបរិស្ថាន ដឹកនាំដោយលោក គី គឹមណូ អភិបាលរងស្រុកកណ្ដៀង និងជាអនុប្រធានគណៈបញ្ជាការឯកភាពស្រុក ចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល ... Read More »

សូមបើកបរគោរពច្បាប់ចរាចរណ៍ផង ..ស្លាប់៤នាក់ និងរបួស៤៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថា ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឱ្យមនុស្សស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល៤៨នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ បើកបរលើសល្បឿន មិនពាក់មួកសុវត្ថិភាព ... Read More »

រដ្ឋបាលខណ្ឌចំការមន​ បានចុះបាញ់លាងសំអាតផ្លូវតាមបណ្ដោយមហាវិថីព្រះនរោត្តម​

ភ្នំពេញ៖ ក្រុមការងាររដ្ឋបាលខណ្ឌចំការមន​ បានចុះបាញ់លាងសំអាតផ្លូវតាមបណ្ដោយមហាវិថីព្រះនរោត្តម​ ចាប់ពីគល់ស្ពានអាកាសក្បាលថ្នល់​ ដល់ស្ដុបចំការមន​ ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ។ សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៩រោច​ ខែស្រាពណ៌​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី១៣​ ... Read More »

ដល់ថ្នាក់ហ្នឹងផង..! ល្បីថាអតីតពិធីការិនី ប្រើហិង្សាលើកូន ត្រូវអតីតប្តីរៀបចំប្តឹងសុំសិទ្ធគ្រប់គ្រងកូនវិញ

ភ្នំពេញ៖ អតីតប្តី អ្នកនាង ម៉ន ថារ័ត្ន បានបង្ហោះរូបភាព កូនប្រុសទាំង២នាក់ ដែលមានរបួសស្នាម ពេញខ្លួន ដោយសារតែត្រូវ អតីតពិធីការិនី រូបនោះបានធ្វើសកម្មភាពអំពើហិង្សា។ លោក ទី រ៉ានីល ... Read More »

វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ថ្មី២២នាក់ក្នុងនោះមាន១៤នាក់នៅទីក្រុងដាណាង

វៀតណាម៖ គិតមកដល់វេលាម៉ោង១៨យប់ថ្ងៃទី១៣ ខែសីហា គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ វៀតណាម បានបញ្ជាក់ថា បានរកឃើញករណីឆ្លងថ្មី ដល់ទៅ២២នាក់ ក្នុងនោះនៅទីក្រុងដាណាងមានដល់ទៅ១៤នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី មាននៅដាណាង១៤នាក់ នៅខេត្ត វ៉ាងណាម២នាក់ ខេត្តវ៉ាងទ្រី១នាក់ ខេត្ត ខាញ់វ៉ា ... Read More »

ធ្លាយដំណឹងរសើបថា ព្រាប សុវត្ថិចាកចេញពីផលិតកម្មហង្សមាសទៅGalaxy Navatra ក្នុងកុងត្រាសាច់ប្រាក់៣០ម៉ឺនដុល្លារអាមេរិក

    ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើលក្រោយពីលេចចេញដំណឹងដ៏រសើបមួយក្នុងចង្កោមអ្នកសិល្បៈដែលបានលើកឡើងថា តារាចម្រៀងដុះស្នឹមរបស់ផលិតកម្មហង្សមាស លោកព្រាប សុវត្ថិ នឹងស្ពាយបង្វិចចាកចេញពីផលិតកម្មនេះទៅកាន់ផលិតកម្មGalaxy Navatra ក្នុតតម្លៃខ្លួនកិច្ចសន្យាប្រមាណ៣០ម៉ឺនដុល្លារអាមេរិក។ ​ចូលច្រៀងក្នុងផលិតកម្មហង្សមាសអស់រយៈពេលជាង២០ឆ្នាំ ព្រាប សុវត្ថិបានសាងឈ្មោះល្បីល្បាញរហូតក្លាយខ្លួនជាតារាចម្រៀងលំដាប់ជួរមុខម្នាក់ ហើយក៏មានឱកាសយិតយោងកូនប្រុស៣នាក់ឲ្យចូលប្រឡូកក្នុងអាជីពចម្រៀងផងដែរ។ ច្រៀងដោយមិនមានកិច្ចសន្យាជាមួយផលិតកម្មនាំមុខនេះ ... Read More »