ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួងទេសចរណ៍រៀបចំកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសទៅកាន់ខេត្តសៀមរាបនិងតំបន់ទេសចរណ៍ផ្សេងៗ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងការីទេសចរណ៍ជាច្រើនបានសហការគ្នារៀបចំឲ្យមានកញ្ចប់ទស្សនកិច្ចកម្សាន្តទៅកាន់ខេត្តសៀមរាបនិងតំបន់ផ្សេងៗ រួមនឹងការផ្សព្វផ្សាយមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាខ្មែរ នៅខេត្តសៀមរាប ក្នុងតម្លៃពិសេសដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងការស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណិីត ការទស្សនាកន្លែងដែលថ្មីៗ ជាមួយនឹងមគ្គុទ្ទេសក៍ទេសចរណ៍ និងការទទួលទានម្ហូបអាហារដ៏មានឱជារសគួរជាទីគាប់ចិត្ត ក្នុងបរិយាកាសដ៏ល្អស័ក្តិសមបំផុតក្នុងដំណើរកម្សាន្តផងដែរ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងទេសចរណ៍នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ដើម្បីផ្សព្វផ្សាយពីកញ្ចប់ទស្សនកិច្ចកម្សាន្តក្នុងតម្លៃពិសេសនេះ លោក ... Read More »

រថយន្តព្រូសបុកខឿនសួនទឹករាំ​ រួចហោះរំលងសួនទៅបុកទូATMច្រកចូលអគារអូឡាំព្យាផ្អើលដល់សន្តិសុខនិងពលរដ្ឋជាខ្លាំង

ភ្នំពេញ​ ៖​ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អេីលមួយបានកេីតឡេីង​ ខណៈបុរសម្នាក់សង្ស័យស្រវឹងស្រា​បានបើករថយន្តតូយ៉ូតាព្រូសបោះពួយយ៉ាងលឿនទៅបុកខឿនសួនទឹក​ រួចហោះរំលងសួនទៅបុកទូ(ATM)បែកបាក់ខ្ទេចខ្ទី​ ចំណែករថយន្តខូចខាតស្ទើរតែទាំងស្រុង​ ។  ​   ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ​ ឈានចូលថ្ងៃទី៣១ ខែកក្តដា​ ឆ្នាំ២០២០ នៅចំណុចច្រកចូលអគារអូឡាំព្យា ក្នុងសង្កាត់វាលវង់ ... Read More »

កូនប្រុសញៀនថ្នាំខឹងឪពុកវ៉ៃប្រដៅ ឡើងលើផ្ទះទាញដែកកេះដុត ផ្ទះឆេះម៉ត់ខាតបង់ទឹកប្រាក់ ១៦,០០០ដុល្លារ

ខេត្តបន្ទាយមានជ័យ៖ដោយសារគ្រឿងញៀនផ្ទះ០១ខ្នងធ្វើពីថ្មក្រោមឈើលើប្រក់ស័ង្កសីមានទំហំ៧ម៉ែត្រគុណ៨ម៉ែត្រ ក្លាយជាចំណីអគ្គិភ័យបំផ្លាញទាំងស្រុងដោយសារកូនប្រុសម្ចាស់ផ្ទះយកដែកកេះដុតបំផ្លាញចោលគ្មានស្តាយស្រណោះរួចគេចខ្លួនបាត់។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២០ នៅភូមិភ្នំធំថ្មី ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។   លោក ប៊ុន ផេង ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះនិង អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយ ... Read More »

កម្លាំងនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ១០នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

    ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង១៤ នឹង៣០នាទី នៅចំណុចភូមិ​ទួលត្រពាំងទូក  ឃុំជ្រៃវៀន​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​ ជាមួយជំនាញស្រុកព្រៃឈរ​ និងស្រុកជេីងព្រៃដឹកនាំដោយលោកវរសេនីយ៍ឯក ... Read More »

លោក ជិន ម៉ាលីន របាយការណ៍របស់អង្គការសិទ្ធិមនុស្ស គឺជាការលើកទឹកចិត្តឱ្យក្រុមប្រឆាំងរាជរដ្ឋាភិបាល រឹតតែធ្វើសកម្មភាពបំពានច្បាប់

ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានហៅរបាយការណ៍របស់ក្រុមអង្គការសិទ្ធិមនុស្សចំនួន៣នៅកម្ពុជាថា៖ជាការលើកទឹកចិត្តឱ្យក្រុមប្រឆាំងរាជរដ្ឋាភិបាល រឹតតែធ្វើសកម្មភាពបំពានច្បាប់។ មិនតែប៉ុណ្ណោះលោក ជិន ម៉ាលីន បញ្ជាក់ថាកម្ពុជាមានឱនភាពលើការអនុវត្តសេរីភាពមូលដ្ឋាន ហើយនេះគឺជារបាយការណ៍មួយធ្វើឡើងមិនបានឆ្លុះពីព្រឹត្តិការណ៍ និងទិដ្ឋភាពនៅក្នុងសង្គមកម្ពុជា។ លោក ជិន ... Read More »

អាជ្ញាធរជាតិអប្សរា ដាក់ចេញគម្រោងអភិរក្ស និងជួសជុលប្រាសាទដំរីក្រាប ដែលជាស្នាព្រះហស្តមួយរបស់ព្រះជ័យវរ្ម័នទី២ នៅលើភ្នំគូលែន

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរាបានដាក់ចេញគម្រោងអភិរក្ស និងជួសជុលប្រាសាទដំរីក្រាប ដែលជាស្នាព្រះហស្តរបស់ព្រះបាទជ័យវរ្ម័នទី២ស្ថិតនៅលើភ្នំគូលែន (មហិន្ទ្របព៌ត) ដោយមានរយៈពេល៤ខែ ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែកក្កដា និងគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២០។ ប្រាសាទដំរីក្រាប រងការខូចខាតខ្លាំងដោយកត្តាទឹកភ្លៀង និងរុក្ខជាតិ ដែលធ្វើឱ្យគ្រឹះស្រុតផ្នែកខាងលិច បណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែងនិងផ្នែកខ្លះមានឫសឈើចាក់ចូលជញ្ជាំងបណ្តាលឱ្យស្នាមប្រេះកាន់តែរីកធំឡើង។ ... Read More »

ជនជាតិអាឡឺម៉ង់ម្នាក់​បានខ្យល់គដួលស្លាប់លើផ្លូវ​១៧២​ ខណ្ឌដូនពេញ​ ក្រោយពីផឹកស្រាបៀរអស់១កំប៉ុង​

​ ភ្នំពេញ​ ៖​ បុរសម្នាក់ជាជនជាតិអាឡឺម៉ង់​ បានដេីរតាមដងផ្លូវដួលបោកនិងថ្នល់ស្លាប់មុនពេលរថយន្តសង្គ្រោះបន្ទាន់ចុះទៅដល់ បង្កការភ្ញាក់ផ្អេីល​ជាខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច​ កាលពីវេលាម៉ោង៩​ និង៣០នាទីយប់​ ថ្ងៃទី៣០​ ខែកក្ដដា​ ឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ១៧២​ ក្នុងសង្កាត់ជ័យជំនះ​ ខណ្ឌដូនពញ​ រាជធានីភ្នំពេញ​ ... Read More »

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើគេហទំព័រផ្សាយស្ថិតិជំងឺកូវីដ-១៩ «worldometers» កែតួលេខអ្នកឆ្លងថ្មីនៅកម្ពុជា

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើទៅគេហទំព័រ «worldometers» ដែលជាគេហទំព័រផ្សាយពីស្ថិតិអ្នកកើតជំងឺកូវីដ-១៩ នៅលើពិភពលោកនោះ ឱ្យកែសម្រួលតួលេខចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ (អ្នកឆ្លងថ្មី) នៅប្រទេសកម្ពុជា ។ តាមសំណើរបស់លោករដ្ឋមន្ត្រីបានធ្វើឡើងបន្ទាប់ពីគេហទំព័រនេះបានចុះផ្សាយតួលេខអ្នកឆ្លងថ្មីនៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី៣០ ... Read More »

លោកត្រាំ ទាមទារពន្យារពេលបោះឆ្នោតនៅអាមេរិក

អន្តរជាតិ៖ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ នៅថ្ងៃទី​៣០​ ខែកក្កដា​ ​បានអំពាវនាវឲ្យពន្យារពេល​បោះឆ្នោត អាមេរិក ដែលត្រូវធ្វើឡើងនៅដើម​ ខែវិច្ឆិកា ឆ្នាំ​២០២០ ។ លោកត្រាំបានលើកយកមូលហេតុថា ការបោះឆ្នោតនិងមានការបន្លំប្រសិនបើបោះឆ្នោតផ្ញើ​តាមប្រៃសណីយ៍ ។ ​ លោកត្រាំ ... Read More »

ពលរដ្ឋរស់នៅតំបន់អាណាធិបតេយ្យក្នុងទីក្រុងម៉ុមបៃជាងពាក់កណ្តាល ឆ្លងកូវីដ​-១៩​

អន្តរជាតិ៖ ពលរដ្ឋ ជាងពាក់កណ្តាលរស់នៅតំបន់អាណាធិបតេយ្យ​ ក្នុងទីក្រុងម៉ុមបៃ​ប្រទេសឥណ្ឌា ត្រូវបានគេសង្ស័យថា​ឆ្លងកូវីដ​-១៩​។ តាមសារព័ត៌មាន CNN បានផ្សាយថា តាមលទ្ធផលស្រាវជ្រាវ ពលរដ្ឋដែលរស់នៅតំបន់អាណាធិបតេយ្យ មានពាក់កណ្តាលសង្ស័យឆ្លងកូវីដ​-១៩​។ លទ្ធផលស្រាវជ្រាវ ខាងលើ​បានបង្កក្តីបារម្ភយ៉ាងខ្លាំង​​ពីចំនួនអ្នកឆ្លងកាន់តែច្រើននៅឥណ្ឌា ។ ពេលនេះឥណ្ឌាជាប្រទេស​មានអ្នកឆ្លងច្រើនលំដាប់ទី​៣នៅលើពិភពលោក​ បន្ទាប់ពីអាមេរិក ... Read More »

នៅថ្ងៃទី៣០ ខែកក្កដានេះ យានយន្ត ១,១៣៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២០នេះ បានបញ្ជាក់ថា នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជាបានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន១,១៣៧គ្រឿងទៀតក្នុងនោះមានម៉ូតូ ៨៣១គ្រឿង និងរថយន្ត ៣០៦គ្រឿង។ ... Read More »

អាជ្ញាធរខេត្តរតនគិរី ប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេត្រៀមបង្ការខ្លួនពីគ្រោះទឹកជំនន់

ខេត្តរតនគិរី៖ ដើម្បីធានាបានសុវត្ថិភាពទាំងអាយុជីវិតនិង ទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋ អធិការស្រុកកូនមុំ នៃខេត្តរតនគិរី បានប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេត្រៀមបង្ការខ្លួនពីគ្រោះទឹកជំនន់។ លោក វរសេនីយ៍ឯក ភោគ បូរិន្ទ អធិការនគរបាលស្រុកកូនមុំខេត្តរតនគិរីបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថាជារៀងរាល់ឆ្នាំទឹកជំនន់ចាប់ផ្តើមហក់ឡើងខ្លាំងចាប់ពីចន្លោះខែកញ្ញាទៅខែតុលាហើយអាជ្ញាធរស្រុកតែងតែចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេឲ្យចេះវិធីការពារខ្លួនជាមុនដើម្បីជៀសផុសពីហានិភ័យផ្សេងៗដែលកើតឡើងដោយជាយថាហេតុ។ លោកវរសេនីយ៍ឯកបន្តថា ថ្មីៗនេះមន្ត្រីជំនាញក៏បានចុះផ្សព្វផ្សាយដល់លំនៅឋានរបស់ប្រជាពលរដ្ឋដែលរស់តាមបណ្តោយទន្លេសេសាននិងទន្លេស្រែពកដែលជាតំបន់ងាយរងគ្រោះដោយសារទឹកជំនន់នាពេលកន្លងមក ត្រូវទុកដាក់សំភារៈដែលងាយស្រួលលើកទុកអោយខ្ពស់ផុតពីទឹកហើយរកទីទួលសុវត្ថិភាព ទុកដាក់សម្ភារដែលមានសភាពធ្ងន់ៗដូចជា ... Read More »

ឥណ្ឌាបញ្ជូនទាហាន​៣៥ពាន់នាក់ទៅកាន់ព្រំដែនដែលមានវិវាទ ជាមួយចិន

អន្តរជាតិ៖ ឥណ្ឌាបានសម្រេចបញ្ជូនកម្លាំងទាហាន បន្ថែម ៣៥​ពាន់​នាក់ ទៅកាន់ព្រំដែន ដែល​មានវិវាទ​ជាមួយចិន ដោយសារតែភាគីទាំងពីរ មិនទាន់ដោះស្រាយវិវាទ​ ពាក់ព័ន្ធការប៉ះទង្គិចគ្នា បណ្តាលឲ្យទាហានឥណ្ឌា ២០នាក់ស្លាប់​។ ការបញ្ជូនទាហាន ៣៥ពាន់នាក់​ទៅកាន់តំបន់ព្រំដែន គឺអាចធ្វើឲ្យផ្លាស់ប្តូរទម្រង់ តាមព្រំដែន ប្រទេសទាំងពីរ​ដែលមានប្រវែង ... Read More »

ទីក្រុងហូជីមិញ​សម្រេចបិទក្លិបរាត្រី បារ កន្លែងកម្សាន្ត​នានាចាប់ពីម៉ោង សូន្យយប់នេះ

​វៀតណាម៖គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ នៅថ្ងៃទី ៣០ ខែកក្កដា បានប្រកាសឲ្យបិទក្លិបរាត្រី បារ …ដែលជាសកម្មភាពមិនចាំបាច់ ។ ជាមួយគ្នានេះក៏បានស្នើឲ្យកាត់បន្ថយការប្រមូលផ្តុំគ្នាច្រើន ក្នុងពិធីរៀបការ បុណ្យសពផងដែរ​។ លោក ឡេ ថាញ់ ... Read More »

ពិធីការិនីចាស់វស្សាប្រតិកម្មចំពោះទង្វើរបស់វីជេតាប៊ុយនៅmytv ប្រើពាក្យពេចន៍ឌឺដង

ភ្នំពេញ៖អគ្គនាយិការរងពីររូបនៅស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាបានប្រតិកម្មចំពោះទង្វើរបស់វីជេតាប៊ុយ ក្នុងកម្មវិធីពេញចិត្តឬអត់ប្រើពាក្យពេចន៍ឌឺដងមកដល់ស្ថានីយ៍ទូរទស្សន៍របស់ពួកគាត់ ដែលយករឿងចំអន់គ្នាលេងក្នុងកម្មវិធី«ពេញចិត្តឬអត់ »យកតំលៃនៃអត្តចរិក សីលធម៌ សុជីវភាព និង  ក្រមវិជ្ជាជីវៈរបស់យើងខ្ញុំជាពិធីករ ពិធីការិនី មកលេងសើចកំប្លុកកំប្លែង ។ ខ្ញុំសូមអោយប្អូនៗសូមទោសជាសាធារណះចំពោះសំដីដែលបាននិយាយទោះជាចេតនារឺអចេតនាក៏ដោយ” ។ ទង្វើបែបនេះពិធីករទាំងនោះបានភ្លេចនូវក្រមសីលធម៌ដែលធ្វើឱ្យមានការប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ។ ... Read More »

ទីតាំងស្តុកឈើយ៉ាងធំនៅភូមិគ៦០ត្រូវបានកម្លាំងចម្រុះខេត្តចុះបង្ក្រាបហើយឃាត់ខ្លួនម្ចាស់ទីតាំងពីរនាក់

ខេត្តរតនគិរី៖ ទីតាំងស្តុកឈើប្រណីតមួយកន្លែងត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបនិងរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើលំផាត់ដើម្បីចាត់ការបន្តនិងនាំខ្លួនម្ចាស់ទីតាំងបានពីរនាក់ផងដែរ។ ការចុះបង្ក្រាបទីតាំងលាក់ទុកឈើដោយខុសច្បាប់នេះគឺមានការចង្អុលបង្ហាញពី លោកថង សាវុន អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តនិងមានការសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី លោក លាង អ៊ូ ព្រះរាជអាជ្ញារង។អញ្ជើញចូលរួមក្នុងក្នុងកិច្ចប្រតិបត្តិការនេះដែរមានលោកនូវ ដារា នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តរួមទាំងកម្លាំងរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចមូលដ្ឋានផងដែរ។ ទីតាំងលាក់ទុកឈើមួយកន្លែងដ៏ធំនេះកម្លាំងចម្រុះបានចុះប្រតិបត្តិការបង្ក្រាបនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ត្រង់ចំណុចភូមិ(គ៦០)ស្ថិតក្នុងឃុំត្រពាំងច្រេស ... Read More »

មន្រ្តីគយ ចុះបង្ក្រាបហាងលក់ទូរស័ព្ទយីហោ”តាន់ គឹមហួង” នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរត់ពន្ធខុសច្បាប់ទូរស័ព្ទដៃ៣០០គ្រឿង

ខេត្តបន្ទាយមានជ័យ៖ ទីតាំងហាងលក់ទូរស័ព្ទយីហោ”តាន់ គឹមហួង” នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរត់ពន្ធទូរស័ព្ទខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យស្រាវជ្រាវ អំពើរត់ពន្ធតំបន់៥ ប្រចាំខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចម្រុះ បើកប្រតិបត្តិការបង្ក្រាប នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ជាក់ស្តែងរកឃើញទូរស័ព្ទដៃខុសច្បាប់ចំនួន ៣០០គ្រឿង ... Read More »

ក្រោមច្បាប់សន្តិសុខថ្មីរបស់ចិន ប៉ូលិសបន្តឃាត់ខ្លួននិស្សិតហុងកុង៤នាក់ ពីបទសង័្សយរៀបចំទង្វើញុះញង់

អន្តរជាតិ៖ ប៉ូលិសហុងកុង បានឃាត់ខ្លួននិសិ្សតចំនួន ០៤នាក់ ជាប់ទាក់ទងនឹងអតីតក្រុមឯករាជ្យមួយ កាលពីថ្ងៃពុធទី២៩ ខែកក្កដា ស្ថិតក្រោមច្បាប់សន្តិសុខជាតិថ្មី ដែលទើបត្រូវបានអនុម័តកាលពីខែមុន។ ដោយប៉ូលិសហុងកុង បានបញ្ជាក់ថា យុវជន ០៣នាក់ និងយុវតីម្នាក់ដែលមានអាយុចាប់ពី ១៦–២១ឆ្នាំត្រូវបានឃាត់ខ្លួន ... Read More »

សម្តេចក្រឡាហោម ស ខេង ពលករជាង១០ម៉ឺននាក់ ត្រូវបានជួយសង្គ្រោះ នៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងរយៈពេល៤ខែនេះ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)  បានបញ្ជាក់នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្នុងពិធីបើកសិក្ខា សាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ស្តីពីកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៍ ប្រកបដោយសុវត្ថិភាពរៀបរយ ... Read More »

ប៉ូលិសថៃ ចុះប្រតិបត្តិការបង្រ្កាបមេក្លោងចែកចាយគ្រឿងញៀនដ៏ធំម្នាក់ ប៉ុន្តែប្តីដាក់មេប្រូចបាត់ទុកឲ្យប៉ូលិសឃាត់ខ្លួនប្រពន្ធ

អន្តរជាតិ៖ សារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃ បានចេញផ្សាយកាលពីថ្មីៗនេះថា ស្រ្តីជនជាតិថៃម្នាក់ ដែលជាប្រពន្ធរបស់មេក្លោងចែកចាយគ្រឿងញៀនដ៏ធំម្នាក់ នៅក្នុងទីក្រុងហាត់យ៉ៃភាគខាងត្បូង ត្រូវបានប៉ូលិសថៃចូលទៅឃាត់ខ្លួនដល់ក្នុងផ្ទះនិងរឹបអូសបានឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀននិងគ្រឿងញៀនជាច្រើនដែលនាងរក្សាទុកសម្រាប់ចែកចាយបន្តផងដែរ ។ សារព័ត៌មានបាងកកប៉ុស្តិ៍ បាននិយាយា ស្រ្តីដែលត្រូវប៉ូលិសឃាត់ខ្លួននោះមានឈ្មោះថា Kittima Ronnakan មានអាយុ ២២ ... Read More »

ប្រទះឃើញកម្មការិនីម្នាក់ដេកស្លាប់ក្នុងរោងចក្រសង្ស័យមានជំងឺប្រចាំកាយ

ខេត្តស្វាយរៀង៖ ស្ត្រីជាកម្មការិនីម្នាក់ត្រូវបានមិត្តភក្តិរួមការងារប្រទះឃើញដេកស្លាប់ក្នុងរោងចក្របង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសន្តិសុខនិងនគរបាលជំនាញមកពិនិត្យសពភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០ស្ថិតនៅរោងចក្រ គ្រីស្តាល់ប្រាយអេឡិចទ្រិកឯ.ក ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេហាតធេន ស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី  ក្រុងបាវិត ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះស្រី  ថេង អាយុ៣៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រមានទីលំនៅភូមិបារ៉ាយ  ឃុំមេសថ្ងក  ... Read More »

ផ្សារទំនើប Aeon ប្រកាសផ្អាកការផ្គត់ផ្គង់ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗ 1$ 5$ & 10$

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះតទៅ ផ្សារទំនើប Aeon បានប្រកាសផ្អាកការផ្គត់ផ្គង់ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗ 1$ 5$ & 10$ សម្រាប់ការអាប់ត្រឡប់ រាល់ប្រាក់អាប់នឹងប្រើប្រាស់ជាប្រាក់រៀលវិញ ។ ... Read More »

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញចេញជនជាតិវៀតណាម ចំនួន ៤៨នាក់ និងហាមឃាត់ចូលកម្ពុជា រយៈពេល៣ឆ្នាំ

ភ្នំពេញ៖នៅថ្ងៃព្រហស្បត៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ក្រោមការចង្អុលដឹកនាំពីនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ... Read More »

បារម្ភពីការឆ្លងរាលដាលកូវីដ​-១៩ បុគ្គលដែលមានឥទ្ធិពលទីពីរ​របស់កូរ៉េខាងជើងទៅកាន់តំបន់កេស៊ុង

កូរ៉េខាងជើង៖បើទោះបីមិនទាន់មានករណីឆ្លងកូវីដ​-១៩ ត្រូវបានប្រកាសជាផ្លូវការនៅក្នុងទឹកដីកូរ៉េខាងជើងក្តី ប៉ុន្តែប្រទេសនេះបានចាត់វិធានការយ៉ាងតឹងតែងបំផុត​ក្នុងការទប់ស្កាត់ ។ នៅថ្ងៃទី​៣០ ខែកក្កដា បុគ្គលដែលមានឥទ្ធិពលទីពីររបស់កូរ៉េខាងជើង គឺលោក Choe Ryong-hae បានទៅដល់ទីក្រុងកេស៊ុង ​ហើយបានត្រួតពិនិត្យសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩​របស់មន្ត្រីក្នុងតំបន់ ។ នៅតំបន់កេស៊ុង លោក ... Read More »

ដានីស្នាដៃនារីខ្មែរសាឡន សាខាផ្សារត្រពាំងថ្លឹងបើកសម្ពោធជាផ្លូវការហើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២០នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរ សាឡនបានពង្រីកសាខាថ្មីបន្ថែមទៀតដែលបានប្រារព្ធពិធីបើកសម្ពោធនិងកាត់ខ្សែបូជាផ្លូវការហើយក្រោមវត្តមានលោកស្រីអគ្គនាយិកា អគ្គនាយិការរងនិងលោកអគ្គនាយកក្រុមហ៊ុនផងដែរ ដែលមានទីតាំងស្ថិតនៅខាងត្បូងផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។    ក្នុងពិធីនោះដែរលោកស្រី ដានី ម្ចាស់ហាង ... Read More »

តោះចូលមើលទាំងអស់គ្នា ដើម្បីកុំឲ្យចាញ់បោកគេក្នុងកាប្រើប្រាស់ហ្វេសប៊ុក! ខណៈដែលជនខិលខូចផ្ញើសារថាផ្ញើលុយ២ម៉ឺនដុល្លារ នឹងវត្ថុមានតម្លៃជាច្រើន ចុងក្រោយឲ្យផ្ញើ ៧០០$ ទៅគេបើចង់បាន

ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Phactra Muth បានបង្ហោះធ្វើការពន្យល់ និងប្រាប់ពីករណីឆបោករបស់ជនខិលខូចមួយចំនួនដែលឆាតតាមប្រព័ន្ធសង្គមហ្វេសប៊ុក លើមិត្តរបស់គាត់តែមិនបានសម្រេចទេ ហើយគាត់ក៏បានបង្ហោះព័ត៍មានចែករំលែក ដោយគាត់រៀបរាប់ថា៖សម័យនេះដើម្បីលុយពួកអាមនុស្សខិលខូចវាយករូបជនជាតិគេហើយដើរchat ប្រាប់គេថា វាអ្នកបើកយន្តហោះវាបានពេញចិត្តមិត្តភក្តិខ្ញុំ វានឹងផ្ញើរបស់ទាំងអស់នេះ ។ គណនីហ្វេសប៊ុក Phactra ... Read More »

អភិបាលខេត្តកណ្តាលអនុញ្ញាតឱ្យនិស្សិតប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសំណេះសំណាលនិងសម្ដែងការគួរសម

ខេត្តកណ្តាល៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យនិស្សិតប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៥ឆ្នាំចំនួន៤រូបចូលជួបសំណេះសំណាល និងសម្ដែងការគួរសម ដែលពិធីនេះធ្វើនៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធ ... Read More »

ស្នូរផ្ទុះយ៉ាងខ្លាំង បំផ្លាញភោជនីយដ្ឋានទាំងមូលនៅជប៉ុន​ ស្លាប់និងរបួស​ជិត​២០នាក់

បរទេស៖មានករណីផ្ទុះយ៉ាងខ្លាំង នៅក្នុងភោជនីយដ្ឋាននៅទីក្រុង Koriyama ក្នុងខេត្ត Fukushima ប្រទេសជប៉ុន នាព្រឹកថ្ងៃទី ៣០ ខែកក្កដានេះ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង​១៧នាក់រងរបួស។ សារព័ត៌មាន NHK របស់ជប៉ុនបានផ្សាយថា កម្លាំងបំផ្លាញដោយសារផ្ទុះ​បានធ្វើឲ្យភោជនីដ្ឋានទាំងមូលខូចខាតទាំងស្រុង ... Read More »

ផ្ទះអំណោយមនុស្សធម៌១ខ្នង​ត្រូវបានប្រគល់ជូនដល់គ្រួសារក្រីក្រ​ដែលមានវ័យចាស់ជរា នៅឃុំស្វាយប្រទាល ស្រុកស្អាង

ខេត្តកណ្តាល៖ លោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល តំណាងលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បាន​ប្រគល់ផ្ទះ១ខ្នងសង់អំពីថ្ម ... Read More »

ទាហានថៃ៩នាក់ហើយ មានវិជ្ជមានកូវីដ១៩ ក្រោយត្រឡប់ពីធ្វើសមប្រយុទ្ធយោធានៅអាមេរិក

អន្តរជាតិ៖ បន្ទាប់ពីទាហានថៃមួយចំនួន ដែលបានត្រឡប់មកពីសមយុទ្ធយោធានៅក្រៅប្រទេសវិញ ត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ-១៩ជាបន្តបន្ទាប់នោះ ។ ពេលនេះរដ្ឋាភិបាលថៃ បានសម្រេចផ្អាកគ្រប់គម្រោងបញ្ជូនទាហានខ្លួនទៅធ្វើសមយុទ្ធយោធានៅក្រៅប្រទេសទាំងអស់ ។ បើតាមឧត្តមសេនីយ៍ Nathaphon Sisawa ដែលជាទីប្រឹក្សាកងទ័ពថៃបានបញ្ជាក់ថា គិតមកទល់នឹងពេលនេះក្នុងចំណោមទាហានថៃចំនួន១៥១នាក់ ដែលទើបត្រឡប់មកពីធ្វើសមយុទ្ធយោធានៅរដ្ឋហាវ៉ៃសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុននោះគឺមានទាហានចំនួន ... Read More »