ព័ត៌មានទាន់ហេតុការណ៍៖
'

រយៈពេល​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា ខណៈចរន្តទឹក​ទន្លេមេគង្គ​ហូរ​ចូល​បឹង​ទន្លេសាប​មាន​ភាពយឺតយ៉ាវ ធ្វើឲ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការនេសាទ​ត្រី

ខេត្តសៀមរាប ៖ បើយោងតាម​អ្នកជំនាញ​ខាង​ទន្លេ​ បានអះអាងថា ខណៈដែលចរន្តទឹក​ទន្លេមេគង្គ​ហូរ​ចូល​បឹង​ទន្លេសាប​ មាន​ភាពយឺតយ៉ាវ​រយៈពេល​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា បានធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការនេសាទ​ត្រី និង​គំរាមកំហែង​ដល់​ការផ្គត់ផ្គង់​ប្រភព​ប្រូតេអ៉ីន​របស់​ប្រជាជន​ជាង​មួយ​លាន​នាក់​។ អ្នកជំនាញបន្ថែមថា ដោយសារតែចរន្តទឹក​ហូរ​បញ្ច្រាស​ចូល​បឹង​ទន្លេសាប​ដ៏​សំខាន់​នេះ​ប្រហែល​យឺតយ៉ាវ​រហូតដល់​ខែក្រោយ ព្រោះតែ​ភាព​គ្រោះរាំងស្ងួត និង​ទំនប់​វា​រី​អគ្គិសនី​ជាច្រើន​នៅក្នុង​ប្រទេស​ចិន​និង​ឡាវ​ដែល​ត្រូវបាន​គេ​វាយតម្លៃថា បាន​រំខាន​ដល់​លំហូរ​តាម​ធម្មជាតិ​នៃ​ទន្លេមេគង្គ​។​ ​សូមជម្រាបថា បឹង​ទន្លេសាប ... Read More »

ព្រេងខ្មែរ÷រឿង បឹង​ត្របែក(រាជធានីភ្នំពេញ)

ឈ្មោះ​ភូមិ​ផ្សេង​ៗ នៅ​ក្នុង​ក្រុង​ភ្នំពេញ សុទ្ធ​សឹង​តែ​មាន​ប្រវត្តិ​ដើម​កំណើត ច្រើន​បែប​ច្រើន​យ៉ាង​ណាស់, ប៉ុន្តែ​ដែល​សំខាន់ គឺ​ត្រង់​រឿង​ណា​ទាក់​ទង​នឹង​ប្រវត្តិ​សាស្ត្រ​ផង ជា​បែប​និទាន​ពីរោះ​ស្ដាប់​ផង ។ យើង​លើក​យក​មក​ចុះ​ផ្សាយ​ក្នុង​ទី​នេះ តែ​រឿង​ណា​ដែល​មាន​លំដាប់​រឿង​វែង​ឆ្ងាយ, ឯ​រឿង​ខ្លី​ៗ បន្តិច​បន្តួច ពុំ​បាន​លើក​យក​មក​អធិប្បាយ​ទេ ។ រឿង​បឹង​ត្របែក​នេះ ... Read More »

ប្រទេសហ្វីលីពីន គឺជា​ប្រទេស​ដែល​គ្រោះថ្នាក់​បំផុត​ក្នុង​តំបន់​អាស៊ី​សម្រាប់​អ្នកការពារ​ដីធ្លី និង​សកម្មជន​បរិស្ថាន

អន្តរជាតិ៖ បើយោងតាម​របាយការណ៍​រប​ស់​អង្គការ Global Witness បានបញ្ជាក់នៅ​ថ្ងៃទី ២៩ ខែកក្កដា​ ឆ្នាំ២០២០ថា៖ សកម្មជន​ដីធ្លី និង​សកម្មជន​បរិស្ថាន នៅប្រទេសហ្វីលីពីន សរុប​៤៣​នាក់​ ត្រូវបាន​សម្លាប់​ក្នុងប្រទេស​មួយនេះ កាលពី​ឆ្នាំ​២០១៩​ ។ ... Read More »

ស្រ្តីខ្មែរមានសញ្ជាតិអាមេរិក ដែលលួចរត់ចេញពីកន្លែងចត្តាឡីស័កនោះ ត្រូវបានអនុញ្ញាតឱ្យចេញទៅផ្ទះថ្ងៃនេះ ក្រោយគ្មានជំងឹកូវីដ-១៩

ភ្នំពេញ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះថា ស្ត្រីខ្មែរសញ្ជាតិអាមេរិកកាំងម្នាក់ឈ្មោះរ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញនោះបន្ទាប់ពីដាក់ឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មីរយៈពេល១៤ថ្ងៃហើយពិនិត្យសុខភាពជាថ្មីចំនួនពីរដងរួចមក នៅក្នុងខេត្តកំពង់ចាម ត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ នៅថ្ងៃនេះ ... Read More »

ក្រោយស្ងប់ស្ងាត់មួយរយៈ អាជ្ញាធរចិន ប្រកាសរកឃើញករណីឆ្លង COVID-19 ថ្មីៗជាង ១០០នាក់

អន្តរជាតិ៖ យោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដានេះថា ខ្លួនបានរកឃើញករណីឆ្លងCOVID-19 ថ្មីៗចំនួន ១០៥ករណីបន្ថែមទៀត នៅក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ ដែលជាចំនួនច្រើនបំផុត មិនធ្លាប់កើតមានប៉ុន្មានខែមកហើយ។ តាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ... Read More »

អាមេរិក និង​អូស្ត្រាលី ប្រកាស​ពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​ទ្វេភាគី ខណៈ​កំពុងតែ​ប្រឈម​នឹង​ភាព​តានតឹង​ជាមួយ​ចិន

អន្តរជាតិ៖ ក្រោយ​ជំនួប​រយៈពេល​២​ថ្ងៃ រវាង​រដ្ឋមន្ត្រីការបរទេស និង​ការពារជាតិ​អាមេរិក និង​អូស្ត្រាលី នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បញ្ចប់​នៅ​ថ្ងៃទី​២៨ខែកក្កដា​ថ្មីៗនេះ ។ សហរដ្ឋអាមេរិក និង​អូស្ត្រាលី បានប្រកាស​ពី​ការពង្រីក​កិច្ចសហប្រតិបត្តិការ​យោធា​ទ្វេភាគី ខណៈពេល​ប្រទេស​ទាំងពីរ​កំពុងតែ​ប្រឈម​នឹង​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​ដូចគ្នា​។ ​លោកស្រី Linda Reynolds រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី ... Read More »

ក្តីសង្ឃឹមរបស់ Ronaldo កាន់តែតិចក្នុងការប្រជែងយកស្បែកជើងមាសនៅ Serie A រដូវកាលនេះ

អុីតាលី៖ ក្តីសង្ឃឹមរបស់កីឡាករ Cristiano Ronaldo ក្នុងការបញ្ចប់ក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅអឺរ៉ុបក៏ដូចជានៅក្របខ័ណ្ឌអុីតាលី Serie A រដូវកាលនេះអាចត្រូវបានបាត់បង់ ខណៈដែលកីឡាកររូបនេះមិនបានរកគ្រាប់បាល់ពេលក្រុមសេះបង្កង់Juventus ចាញ់ក្រុមCagliari កាលពីរាត្រីយប់មុិញ។ Ronaldo រកបានគ្រាប់បាល់នៅ Serie A ចំនួន៣១គ្រាប់ដែលមិនគួរឱ្យជឿនៅរដូវកាលនេះ ... Read More »

វ៉ាន់ នីឡាបើកកកាយទទូចរកយុត្តិធម៌បន្តរឿងអតីតមិត្តប្រុស ទម្លាយរូបអាក្រាត

   ភ្នំពេញ៖ អស់រយៈពេលជាង៤ឆ្នាំហើយដែលករណីទម្លាយរូបអាក្រាតកាយរបស់តារាចម្រៀង  សុខ ចិន្តា ហៅ វ៉ាន់ នីឡា នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ បើទោះបីជាបុរសដែលជាអ្នកទម្លាយរូបថតនោះត្រូវបាននាងបង្ហាញមុខជាសាធារណៈគឺអតីតសង្សារក៏ដោយ។ ស្ងប់ស្ងាត់បាត់មុខមួយរយៈ មែន ស្រាប់តែតារាស្រីរូបនេះចេញមុខជាថ្មីរួមទាំងបើកកកាយរឿងចាស់មួយនេះឲ្យកក្រើកជាថ្មី និងសន្យាមិនបញ្ចប់ដោយងាយនោះឡើយ។ ​រងភាពអាម៉ាស់ ... Read More »

កីឡាការិនីលេខ១ពិភពលោក Ashleigh Barty ដកខ្លួនចេញពីកម្មវិធី USOpen

កីឡាអន្តរជាតិ៖ កីឡាការិនីវាយតឺន្នីសលេខ១ពិភពលោកសញ្ជាតិអូស្រ្តាលី Ashleigh Barty បានបង្ហើបឱ្យដឹងថា នាងនឹងមិនទៅប្រកួតនៅសហរដ្ឋអាមេរិក ក្នុងកម្មវិធី US Open នាឆ្នាំនេះទេដោយសារមានការព្រួយបារម្ភអំពីការរីករាលដាលនៃជំងឺកូវីដ-១៩។ កីឡាការិនី Barty គឺជាកីឡាករលេចធ្លោជាងគេដែលប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍ US Open ដែលគ្រោងធ្វើនៅទីក្រុងញូវយ៉កចាប់ពីថ្ងៃទី៣១ ខែសីហាដល់ថ្ងៃទី១៣ ... Read More »

ការប្រមាថសម្លាប់ដូចសត្វធាតុ និងគំរាមសម្លាប់លែងបានឪពុកសម្រេចប្ដឹងនគរបាលឲ្យឃាត់ខ្លួនកូនប្រមឹក

ខេត្តពោធិ៍សាត់ ៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឃាត់ខ្លួនជនសង្ស័យម្នាក់តាមបណ្ដឹងរបស់សាច់ញាតិ បន្ទាប់ជនសង្ស័យរូបនេះវាយបំផ្លាញទ្រព្យសម្បតិ្តក្នុងផ្ទះ និងប្រមាថគំរាមសម្លាប់ឪេពុក ។  ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនារសៀលថ្ងៃពុុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ... Read More »

សភាអាមេរិកនឹងស្នើឲ្យតំណាងរាស្ត្រទាំងអស់ត្រូវតែពាក់ម៉ាស់

អន្តរជាតិ៖នៅថ្ងៃទី​២៩ ខែកក្កដា ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានប្រកាស​ថា លោកស្រីនឹងស្នើដល់តំណាងរាស្ត្រទាំងអស់ត្រូវពាក់ម៉ាស់​ពេលចូលប្រជុំ​។ ការសម្រេច​ខាងលើកើតឡើង ក្រោយពេល​តំណាងរាស្ត្រមកពីរដ្ឋតិចសាស់ លោកLouie Gohmert ​ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩​ ។ ការរកឃើញឆ្លងកូវីដ-១៩ក្នុងពេលធ្វើតេស្ត​តាមបញ្ជារបស់លោកត្រាំ ... Read More »

លោក ប្រាក់ សុខុន ជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អមដំណើរដោយ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ... Read More »

កីឡាករនៅក្លិប Sevilla និង Almeria រកឃើញវិជ្ជមានជំងឺកូវីដ-១៩

កីឡាអន្តរជាតិ៖ កាលពីថ្ងៃពុធការធ្វើតេស្តវិជ្ជមានបន្ថែមទៀតសម្រាប់ជំងឺកូវីដ-១៩ត្រូវបានបង្ហាញថា កីឡាករមកពីក្លិប Sevilla និងក្លិប Almeria បានឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែករណីឆ្លងនេះមិនបានបញ្ជាក់ពីឈ្មោះកីឡាករនោះទេ។ Sevilla ដែលបានបញ្ចប់នៅលីគកំពូលអេស្ប៉ាញ La Liga ស្ថិតក្នុងចំណាត់ថ្នាក់លេខ៤បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា សមាជិកនៃក្រុមរបស់ពួកគេបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ សេចក្តីថ្លែងការណ៍របស់ក្លិបបានបន្តថា សម្រាប់ការធ្វើតេស្តកំពុងត្រូវបានធ្វើឡើងសម្រាប់ជុំទី២ ... Read More »

រន្ទះបាញ់បុរសម្នាក់ស្លាប់នៅវាលស្រែពេលទៅមើលស្រូវ

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ទៅមើលស្រូវត្រូវរន្ទះបាញ់បាត់បង់ជីវិតបង្ក ភ្ញាក់ផ្អើលនៅវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០ នៅត្រង់ចំណុចលើភ្លឺស្រែខាងកើតសំណង់ស្ទាក់ទឹកស្ពានទី២ ចំងាយប្រហែល៤០០ម៉ែត្រ  ស្ថិតក្នុងភូមិពោធិ៍រាំបុណ្យ ឃុំពន្លៃ ស្រុក ភ្នំស្រុក  ។   នគរបាលស្រុភ្នំស្រុក បានឲ្យដឹងថា៖ជនរងគ្រោះដែលស្លាប់ឈ្មោះ ជិន ឡាសី ភេទប្រុស ... Read More »

Xavi និយាយថាការធ្វើជាគ្រូបង្វឹកក្លិប Barcelona នៅតែជាគោលដៅចម្បងរបស់លោក

កីឡាអន្តរជាតិ៖ លោក Xavi Hernandez ដែលកំពុងធ្វើជាគ្រូបង្វឹកក្លិប Al-Sadd នៅប្រទេសកាតារបាននិយាយកាលពីថ្ងៃពុធថាគោលដៅចម្បងរបស់លោកគឺដើម្បីបង្វឹកក្រុម Barcelona ដែលលោកធ្លាប់បានឈ្នះពានរង្វាន់ជាមួយ ប៉ុន្តែលោកផ្តោតលើការងារបច្ចុប្បន្នរបស់លោកសិន។ Xavi បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយនៅក្នុងកាសែតកីឡាម៉ាឌ្រីដថា “ខ្ញុំមិនលាក់បាំងទេ ហើយខ្ញុំតែងតែនិយាយថាគោលដៅចម្បងរបស់គឺ Barcelona ដែលវាជាផ្ទះរបស់ខ្ញុំហើយវានឹងក្លាយជាក្តីសុបិន្តរបស់ខ្ញុំ។ ... Read More »

យុវជន​ម្នាក់​បើក​​រថយន្ត​បុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​រង​ការខូចខាត​បើកទៅមុខ​លែងរួច

ភ្នំពេញ​៖ យុវជន​ម្នាក់​បើក​​រថយន្ត​​យ៉ាង​លឿន​​រេ​ចង្កូត​ទៅបុក​បង្គោល​ភ្លើង​បណ្តាល​ឲ្យ​រថយន្តរង​ការខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​​ខាងមុខ​។​ ​ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​៤ទៀបភ្លឺ​ ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ នៅនៅតាមបណ្តោយផ្លូវលេខ៣៣៥ ខាង​មុខផ្ទះ​លេខ​43 ស្ថិតនៅក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​ ​​ប្រភពព័ត៌មាននៅកន្លែងកើត​ហេតុ​បាន​ឲ្យ​ដឹងថា​ មុនពេលកើតហេតុគេ​​បានឃើញ​យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​​បើក​​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​តូយ៉ូតា សុីណា​ ពណ៌ទឹកប្រាក់ ... Read More »

នគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនជាតិចិន២នាក់ចាប់ជំរិតជនជាតិចិនដូចគ្នា

ភ្នំពេញ ៖លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះបង្ក្រាបឃាត់ខ្លួនជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នាពីខេត្តព្រះសីហនុមកស្នាក់ក្នុងបុរីនៅរាជធានីភ្នំពេញ។ ប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនជាតិចិននេះធ្វើឡើងនៅវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃ ទី៣០ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ១០០៧ ផ្លូវបេតុងក្នុងបុរីសីរ៉ែន វីឡា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ... Read More »

ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី លើមន្ត្រីជាន់ខ្ពស់ទូតអាមេរិកម្នាក់ ខណៈអ្នកជាសះស្បើយចំនួន៨នាក់

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសជូនព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានអោយដឹងថា៖ កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ០១នាក់ និងជាសះស្បើយ០៨នាក់។ សូមបញ្ជាក់ថា៖ អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនេះ គឺជា បុរសជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក ... Read More »

ខ្សែការពារ Lukasz Piszczek នឹងចាកចេញពី Borussia Dortmund នៅឆ្នាំ២០២១

កីឡាអន្តរជាតិ៖ ខ្សែការពារ Lukasz Piszczek បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានបាល់ទាត់ Kickerថា រូបគាត់នឹងចាកចេញពី Borussia Dortmund នៅរដូវក្តៅឆ្នាំ២០២១ ដើម្បីត្រឡប់ទៅប្រទេសប៉ូឡូញវិញ និងបញ្ចប់អាជីពនៅឯក្លិបកំណើតរបស់គាត់គឺក្លិប LKS Goczalkowice ។ កីឡាករវ័យ៣៥ឆ្នាំរូបនេះបាននិយាយថា ... Read More »

ក្នុងមួយយប់មនុស្សម្នាក់ស្លាប់និង៤នាក់ទៀតរងរបួសធ្ងន់ដោយគ្រោះថ្នាក់ចរាចរណ៏២កន្លែងផ្សេងគ្នា

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក្នុងពេលមួយយប់មានមនុស្សម្នាក់បានស្លាប់និង៤នាក់រងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏២កន្លែងផ្សេងគ្នារវាងម៉ូតូនិងម៉ូតូនៅស្រុករំដួលនិងក្រុងស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថា៖ នៅវេលាម៉ោង៦និង៣៥នាទីព្រលប់ថ្ងៃទី២៩ខែកក្តដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅចំណុចភូមិហែកសំណាញ់ ឃុំម៉ីនជ័យ ស្រុករំដួល គឺមាន ឈ្មោះ មែន​​ ហាក់ ភេទប្រុស អាយុ៣២ឆ្នាំ ... Read More »

៣១ កក្កដា រីករាយទិវាឧទ្យានុរក្សពិភពលោក!

ភ្នំពេញ៖ ទិវា​ឧទ្យានុរក្សពិភពលោក បានប្រារព្ធឡើងចាប់តាំងពីឆ្នាំ​២០០៧មកម្ល៉េះ ដោយកំណត់​យក​ថ្ងៃទី៣១ ខែកក្កដា ជារៀងរាល់​ឆ្នាំ។ ការចាប់ផ្តើមប្រារព្ធទិវាឧទ្យានុរក្សពិភពលោកលើកដំបូង ត្រូវបានប្រារព្ធឡើងចំថ្ងៃខួបលើកទី១៥ នៃការបង្កើតសហព័ន្ធ​ឧទ្យានុរក្ស​អន្តរជាតិ​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៧។ សម្រាប់ប្រទេសកម្ពុជា ក្រសួងបរិស្ថាន​បានប្រារព្ធទិវានេះឡើងជាលើកដំបូងនៅឆ្នាំ២០១៧ ដោយមានការចូលរួមពីបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការជាតិនិងអន្តរជាតិ ... Read More »

នគរបាលខណ្ឌសែនសុខចាប់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់​ ក្រោយពីឆក់ទូរស័ព្ទដៃពីនារីម្នាក់បានសម្រេច​

​    ភ្នំពេញ​ ៖​ ជនសង្ស័យ២នាក់​ក្នុងចំណោមបក្ខពួកចំនួន៤នាក់​ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលទឹកថ្លា​ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ​ ចាប់ខ្លួនជាបន្តបន្ទាប់​ ក្រោយពីពួកគេជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទដៃពីនារីម្នាក់ក្នុងចំណោមគ្នា៣នាក់កំពុងអង្គុយចុចទូរស័ព្ទលើម៉ូតូបានសម្រេច​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១យប់ថ្ងៃទី ២៩​ ខែកក្កដា​ ឆ្នាំ២០២០ នៅចំណុចក្បែរប៉ុស្តិ៍នគរបាលទឹកថ្លា(ទីតាំងចាស់)​ តាមបណ្ដោយផ្លូវភ្នំពេញហាណូយ​ ... Read More »

តារាសម្ដែងដ៏ស្រស់សង្ហារម្នាក់​ សង្ស័យស្រវឹងស្រាបេីករថយន្តLexlis បុកជញ្ជាំងផ្ទះពលរដ្ឋនិងបង្គោលភ្លេីង​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ លោក​ លឹម​ ជាឡាយ​ ដែលជាតារាសម្ដែងដ៏ល្បីឈ្មោះ​ និងស្រស់សង្ហារម្នាក់ សង្ស័យតែស្រវឹងស្រាបានបេីករថយន្តLexlis RX400h ជ្រុលចង្កូតទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋរួមនិងបង្គោលភ្លេីងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១​ និង៤០នាទីយប់​ ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ​២០២០​ ... Read More »

ចុងខែកក្កដានេះ សមត្ថកិច្ចបង្រ្កាបបទល្មើសនេសាទបានច្រើនគួរកត់សម្គាល់

ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍ពីមន្រ្តីចុះអនុវត្តការងារបង្រ្កាប ឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល នារដូវបិទនេសាទនេះថា ចាប់ពីថ្ងៃទី២៦រហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នេះ ក្រុមការងារមន្រ្តីជំនាញខណ្ឌរដ្ឋបាលជលផល ផ្នែកក្រគរ សង្កាត់កំពង់លង់ សង្កាត់កណ្ដៀង រួមសហការជាមួយកងកម្លាំងប្រដាប់អាវុធ តំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ ... Read More »

គំរាមសម្លាប់ឪពុកម្តាយយកប្រាក់ទិញថ្នាំញៀនមិនបាន យកកាំបិតប៉ងធ្វើអត្តឃាតចាក់សម្លាប់ខ្លួនឯង

ខេត្តបន្ទាយមានជ័យ៖ កូនអកត្តញូម្នាក់ព្រោះតែអំណាចនៃគ្រឿងញៀន បានយកកាំបិតគំរាមសម្លាប់ឪពុកម្តាយខ្លួនឯងយកប្រាក់ទិញគ្រឿងញៀន ហើយឪពុកម្ដាយមិនឲ្យបែរជាយកកូនកាំបិតចុងស្រួចប៉ងចាក់ខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់ នៅវេលាម៉ោង២៖៣០នាទីរសៀលថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២០ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ។   មន្រ្តីនគរបាលស្រុកភ្នំស្រុក ប្រាប់ថាជនដែលប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឈ្មោះ អួង  សារុំ ភេទប្រុសអាយុ៣១ឆ្នាំ ... Read More »

លោកត្រាំ ត្រូវការវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាចាំបាច់ដើម្បីយកឈ្នះក្នុងការបោះឆ្នោត

អន្តរជាតិ៖តាមលទ្ធផលស្ទង់មតិនាពេលកន្លងមក បានបង្ហាញឲ្យឃើញថា លោកត្រាំត្រូវបេក្ខភាពប្រធានាធិបតី ចូ បៃឌិន​នាំមុខទាំងក្នុងរដ្ឋ​សំខាន់មានប្រពៃណីគាំទ្រគណបក្សសាធារណរដ្ឋ។ អ្វីដែលលោកត្រាំសង្ឃឹមយកឈ្នះក្នុងការបោះឆ្នោតនោះ គឺធ្វើយ៉ាងណាឲ្យមានវ៉ាក់សាំង ប្រឆាំងកូវីដ​-១៩មុនពេលបោះឆ្នោត ទើបអាចមានសង្ឃឹមឡើងវិញ។ នៅក្នុងការស្ទង់មតិថ្មីបំផុត ប្រធានាធិបតីវ័យ​៧៤ឆ្នាំ​បានបាត់បង់ការគាំទ្រនៅតាមបណ្តារដ្ឋ​សំខាន់ៗ ដែលជួយឲ្យលោកជាប់ឆ្នោតកាលពីឆ្នាំ​២០១៦។ ទាំងនោះហើយបានជាប្រធានាធិបតីអាមេរិកត្រូវការវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ សារព័ត៌មាន​ ... Read More »

លោក ម៉ម ប៊ុននាង អញ្ជើញជាកិត្តិយសក្នុងជំនួបពិភាក្សាការងារអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH)

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានអញ្ជើញជាកិត្តិយសក្នុងជំនួបពិភាក្សាការងាររវាងគណៈកម្មការទី៨ ព្រឹទ្ធសភា ដឹកនាំដោយលោកស្រី ... Read More »

តម្លៃវ៉ាក់សំាងប្រឆាំងកូវីដ-១៩នៅអាមេរិកចាក់ពីរម្ជុល អស់៥០-៦០ដុល្លារ

អន្តរជាតិ៖ ក្នុងពេលដែលរុស្ស៊ីប្រកាសពីគម្រោងដាក់ឲ្យប្រើប្រាស់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩នៅថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០នោះ នៅពេលនេះ អគ្គនាយកក្រុមហ៊ុនជីវសាស្ត្រអាមេរិក Moderna – Stephane Bagar បានប្រកាសចាប់ផ្តើមដំណើរការ​សាកល្បងដំណាក់កាលទី​៣នៅលើមនុស្សពីវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ។ សារព័ត៌មាន Financial Times ... Read More »

ផ្សារទំនើបនៅទីក្រុងដាណាងត្រូវបិទទ្វារក្រោយបុរសម្នាក់យកទឹកមាត់លាបទំនិញក្នុងផ្សារ

វៀតណាម៖ តាមឃ្លីបវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពគេឃើញបុរសម្នាក់យកទឹកមាត់លាបលើទំនិញ​ដាក់លក់ក្នុងផ្សារទំនើប ហើយទំនិញដែលបុរសខាងលើ​លាប គឺជាអាហារស្ងួតដែលពលរដ្ឋអាចទិញយកទៅរក្សាទុកក្នុងពេលទីក្រុងបិទទ្វារដោយសារកូវីដ​-១៩​។ នៅរសៀលថ្ងៃទី ២៩ ខែកក្កដា លោក ង្វៀង វុំាង ហ្វឹក ប្រធានគណៈកម្មការខណ្ឌ ហៃចូល ទីក្រុងដាណាង បានសហការជាមួយ កម្លាំងសន្តិសុខបិទទ្វារផ្សារខាងលើ ... Read More »

សហភាពអឺរ៉ុប៖ ប្រទេសរុស្ស៊ីនឹងមិនស្ថិតនៅក្នុងបញ្ជីប្រទេសដែលសហភាពអឺរ៉ុបអាចបើកព្រំដែនជាមួយនោះទេ

អន្តរជាតិ៖ គណៈប្រតិភូនៃប្រទេសមួយ ក្នុងចំណោមសមាជិករបស់សហភាពអឺរ៉ុប នៅក្នុងក្រុមប្រឹក្សាសហភាពអឺរ៉ុបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា៖ ប្រទេសរុស្ស៊ីនឹងមិនស្ថិតនៅក្នុងបញ្ជីប្រទេសដែលសហភាពអឺរ៉ុបអាចបើកព្រំដែនជាមួយនោះទេ ។ បើតាមប្រភពនេះ បានបញ្ជាក់ថា ទីក្រុងព្រុចស៊ែល នឹងធ្វើបច្ចុប្បន្នភាពទៅលើ «បញ្ជីពណ៌ ស» ដែលនឹងត្រូវប្រកាសជាសាធារណៈនៅប៉ុន្មានថ្ងៃខាងមុខនេះ ... Read More »