ព័ត៌មានទាន់ហេតុការណ៍៖
'

កម្ពុជា និងប្រទេសចំនួន៤ផ្សេងទៀត ត្រូវបានអង្គការWHO កោតសរសើរ

អន្តរជាតិ៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក Tedros Adhanom Ghebreyesus បាន​កោតសរសើរប្រទេស​កម្ពុ​ជា និង​ប្រទេស​ចំនួន​៤​ផ្សេងទៀត​ដែល​អាច​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19 ទ្រង់ទ្រាយ​ធំ​ក្នុងប្រទេស​រៀងៗ​ខ្លួន​។ ខណៈដែលប្រទេសទាំងអស់នេះបានអនុវត្ត​វិធានការ​សុខាភិបាល​មាន​ប្រសិទ្ធភាព ជា​មូលហេតុ​នាំ​ឲ្យ​ស្ថានភាព​ជំងឺ​ផ្លូវដង្ហើម​មួយ​នេះ​ប្រទេស​ទាំង​៥ មិនមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដូច​ប្រទេស​ផ្សេង​ ។ ការលើកឡើងបែបនេះ ... Read More »

ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍​មហាចក្រី សិរិនថន បាន​ផ្ដល់​អាហារូបករណ៍​ចំនួន ២៣២​កន្លែង នៅប្រទេសថៃ

ភ្នំពេញ៖ ការ​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ក្រោម​គម្រោង​ព្រះរាជ​ឧបត្ថម្ភ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា លើ​វិស័យ​អប់រំ​ទៅ​សិក្សា​នៅ​ព្រះរាជាណាចក្រ​ថៃ ។ សូមបញ្ជាក់ថា៖ ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍​មហាចក្រី សិរិនថន បាន​ផ្ដល់​អាហារូបករណ៍​ចំនួន ២៣២​កន្លែង ដើម្បី​ទៅ​បន្ត​ការ​សិក្សា​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ចំនួន​៣៥​កន្លែង​នៃ​ព្រះរាជាណាចក្រ​ថៃ ក្នុង​ឆ្នាំ​២០២១។ កាល​បរិច្ឆេទ​ដាក់​ពាក្យ៖ រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ ... Read More »

លោក ហ៊ុន ម៉ានី៖ ថ្ងៃនេះ ២ឆ្នាំមុន អរគុណបងប្អូនប្រជាពលរដ្ឋ គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រប្រមាណ ៧៦%

ភ្នំពេញ៖ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានលើកឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះថា៖ លោកសូមអរគុណបងប្អូនប្រជាពលរដ្ឋចំនួន ៨៣,០២% ក្នុងចំណោមអ្នកដែលបានចុះឈ្មោះបោះឆ្នោត និងបានចេញទៅបោះឆ្នោត ហើយបានធ្វើការជ្រើសរើសគណបក្ស ដែលខ្លួនមានជំនឿទុកចិត្តក្នុងចំណោមគណបក្សឈរឈ្មោះទាំង២០ ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រប្រមាណ ៧៦% ... Read More »

UNICEF ​ទទួលបានការលើកលែងទណ្ឌកម្ម​ក្នុងគម្រោងផ្តល់ជំនួយដល់កូរ៉េខាងជើង

អន្តរជាតិ៖ នៅថ្ងៃទី​២៩ ខែកក្កដានេះ គេហទំព័ររបស់អង្គការសហប្រជាជាតិ​​បានប្រកាសឲ្យដឹងថា ​មូលនិធិកុមារអន្តរជាតិ(UNICEF) នឹងទទួលបានការលើកលែង​ទណ្ឌកម្មពេលផ្តល់ជំនួយដល់កូរ៉េខាងជើងក្នុងសង្គ្រាមប្រឆាំងជំងឺឆ្លង​ មាន​ គ្រុនចាញ់​ របេង កូវីដ​-១៩ ជាដើម។ ជាក់ស្តែង (UNICEF) នឹងផ្តល់ជំនួយទៅកាន់កូរ៉េខាងជើងនូវសម្ភារសុខាភិបាលដែលមានតម្លៃជិត​៨សែនដុល្លារអាមេរិក។ ក្រៅពីនេះក៏បានបញ្ជូនម៉ាស៊ីនបង្កើតអ៊ុកស៊ីហ្សែន ម៉ាស៊ីនជំនួយដង្ហើម​ ... Read More »

មិនខ្វល់រឿងកូវីដ-១៩ និងជិតគ្រប់ខែម៉ាក សែន សូនីតា គ្រោងបើកជំនួញធំមួយ

ភ្នំពេញ៖ ស្របពេលដែលជំងឺរាតត្បាតកូវីដ-១៩ កំពុងបង្កើតជាក្តីព្រួយបារម្ភសម្រាប់អ្នកជំនួញជាច្រើននោះស្រាប់តែ តារាសម្តែងស្រីល្បីឈ្មោះម៉ាក សែន សូនីតា ហៅតូតា គ្រោងបង្កើតមុខជំនួញថ្មីមួយបន្ថែមទៀត។ ជំនួញថ្មីនេះក៏ស្របពេលដែលនាងបានពរពោះកូនដំបូងផងដែរ។ ​ក្រោយរៀបការរួចតូតា និងស្វាមីនៅតែដុតដៃដុតជើងលើមុខរបររកស៊ីគ្រប់ផ្នែក។ ទោះមានផ្ទៃពោះប្រមាណ៥ខែមកហើយក្តីក៏តូតានៅបន្តការងារមុខជំនួញតាមអនឡាញដដែលពិសេសការលក់ផលិតផលថែរក្សាសម្រស់។ បន្ថែមអាជីពពីលើការងារទាំងនោះនាងគ្រោងបង្កើតហាងលក់ដូរគ្រឿងអលង្ការថ្មីមួយមានស្លាកយីហោឈ្មោះថា «អលង្ការ តូតា»។ ... Read More »

ក្រសួងបរិស្ថានបង្ហាញពី ការធ្វើកសិកម្មវៃឆ្លាត ផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សារ

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានឱ្យដឹងថា៖សហគមន៍តាស៊ីសាមគ្គី ស្ថិតនៅភូមិតាស៊ី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កំពុងផលិតបន្លែសុវត្ថិភាព តាមរយៈបច្ចេកទេសកសិកម្មវៃឆ្លាត ដោយផ្គត់ផ្គង់បន្លែទៅកាន់ទីផ្សាររបស់ខ្លួនបានគ្រប់រដូវ។ សហគមន៍មានការដាំដុះបន្លែដោយប្រើប្រាស់ជីធម្មជាតិ លាមកគោ ហើយរៀបចំឡើងដោយតាមផែនការជាក់លាក់។ ការដាំដុះបន្លែក្នុងរោងសំណាញ់ បានផលខ្ពស់ ... Read More »

សម្ដេចក្រឡាហោម ស ខេង ក្រើនរំលឹក​ដល់​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ឲ្យ​ពង្រឹង​​វិធានការ​ទប់ស្កាត់​កូ​វីដ​-១៩ តាម​សហគមន៍ នៅ​ថ្ងៃ​សម្រាក​រយៈពេល​៥​ថ្ងៃខាងមុខនេះ

ភ្នំពេញ​៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យឈប់សម្រាក​រយៈពេល​៥​ថ្ងៃ គិតចាប់ពីថ្ងៃ​ទី​១៧​ដល់​ថ្ងៃទី​២១ ខែកក្កដា ខាងមុខនេះសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ក្រើនរំលឹក​ដល់​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ឲ្យ​ពង្រឹង​វិធាន​ការពារ​សន្តិសុខ ​និង​វិធានការ​ទប់ស្កាត់​កូ​វីដ​-១៩ តាម​សហគមន៍ ។ ការថ្លែងបែបនេះ ... Read More »

លោក ស សុខា ចាត់ទុក​ទង្វើ​រប​ស់​មន្ត្រី​មាន​តួនាទី​ក្នុង​សហព័ន្ធ ហើយដើរតួ​ជា​គ្រូបង្វឹក ព្រោះតែ​ចង់បាន​ផលប្រយោជន៍​

ភ្នំពេញ៖ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ស សុខា បន្ត​ដាស់តឿន​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ​បែងចែក​ឲ្យ​ដាច់​រវាង​តួនាទី​មន្ត្រី​សហព័ន្ធ និង​គ្រូបង្វឹក​។ ខណៈដែលលោក សង្កេតឃើញថា នៅតែមាន​សហព័ន្ធ​កីឡា​ជាតិ​មួយចំនួន​តូច​មាន​មន្ត្រី​មាន​តួនាទី​ក្នុង​សហព័ន្ធ ដើរតួ​ជា​គ្រូបង្វឹក​ ទើបលោក​ចាត់ទុក​ទង្វើ​រប​ស់​មន្ត្រី​ទាំងនោះ គឺ​ដោយសារ​ចង់បាន​តែផលប្រយោជន៍​ប៉ុណ្ណោះ ។ ​លោក ... Read More »

កម្ពុជាត្រូវជំរុញការផលិតរបស់ខ្លួនបែបណា ដើម្បីទទួលបានផលពី កិច្ចព្រមព្រៀងពាណិជកម្មសេរីជាមួយនឹងមហាអំណាចចិន

ភ្នំពេញ​ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ដែលទើបបញ្ចប់ការចរចា បានក្លាយជារឿងសាទរមួយសម្រាប់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាពិសេសផលិតកសិកម្ម។ ប៉ុន្តែបើកម្ពុជាមិនប្រឹងប្រែងកែសម្រួលបញ្ហា និងឧបសគ្គមួយចំនួន ដើម្បីបង្កើនសមត្ថភាពលើការផលិតទេនោះ កម្ពុជានឹងមិនទទួលផលនេះបានច្រើនពីកិច្ចព្រមព្រៀងមួយនេះឡើយ ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហៅថា FTA គឺជាការកិច្ចព្រមព្រៀងលើកលែងរបាំងពន្ធអាករទៅវិញទៅមករវាងប្រទេស ... Read More »

រុស្ស៊ីនឹងក្លាយជាប្រទេសដំបូងគេ​អនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩

អន្តរជាតិ៖ នៅថ្ងៃទី​២៩ ខែកក្កដា រុស្ស៊ីមានគម្រោងក្លាយទៅជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ​បើទោះបីមានការមន្ទិលសង្ស័យ​ពីក្រុមអ្នកឯកទេសថាជាសកម្មភាពនយោបាយក្តី​។ សារព័ត៌មាន​CNN បានដកស្រង់ប្រភពព័ត៌មានពី​មន្ត្រីរុស្ស៊ីដែលបានបញ្ជាក់ថា​ រដ្ឋាភិបាលទីក្រុងមូស្គូ នឹងអនុម័ត​ឲ្យប្រើប្រាស់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩​មុនថ្ងៃទី​១០​ខែសីហា​។មជ្ឈមណ្ឌលGamaleya មានទីតាំងនៅទីក្រុងមូស្គូជាអ្នកផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​។​ ថ្នាំព្យាបាលកូវីដ​-១៩ នឹងត្រូវបានប្រើប្រាស់ទូលំទូលាយនៅក្នុងសហគមន៍​ ហើយផ្តល់អាទិភាព​បញ្ជូនទៅកាន់ក្រុមគ្រូពេទ្យជួរមុខ របស់រុស្ស៊ីដើម្បីព្យាបាលអ្នកជំងឺកូវីដ​-១៩។ លោកKirill ... Read More »

ស្ថាប័ន ព្រឹទ្ធសភាកម្ពុជា ស្នើអាជ្ញាធរខេត្តកណ្តាល បន្តយន្តការពង្រឹងច្បាប់អន្តោប្រវេសន៍ តាមច្រកព្រំដែន កម្ពុជា-វៀតណាម អោយមានប្រសិទ្ធភាព

ខេត្តកណ្តាល៖ លោកស្រី ទីបូរ៉ាសុី ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសចុះស្វែងយល់ ពីការអនុវត្តច្បាប់ អន្តោប្រវេសន៍និងប្រពន្ធ័ផ្សព្វផ្សាយព័ត៌មាន នៅខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ បានស្នើអោយ អាជ្ញាធរ ខេត្តកណ្តាល បន្តពង្រឹងយន្តការគ្រប់គ្រង ... Read More »

បុគ្គលិក៤នាក់ ​ក្នុង​ផ្សារ​ទំនើប​មួយ​នៅ​ប្រទេសបារាំង​ នាំគ្នា​ស្រាត ​ជំរុញ​ឲ្យ​អតិថិជន​ពាក់​ម៉ាស ​​ដើម្បី​ចូលរួម​ទប់ស្កាត់​COVID-19

អន្តរជាតិ៖ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាលដាលនៃជំងឺឆ្លង COVID-19 បុគ្គលិកស្រីប្រុស​៤​នាក់​ នៅ​ផ្សារ​ទំនើប E. Leclerc de Luçon នៃ​ដេ​ប៉ា​តឺ​ម៉​ង់ Vendée ប្រទេស​បារាំង បាននាំគ្នា​ស្រាតធ្វើ​យុទ្ធនា​ការជំរុញ​ឲ្យអតិថិជនរបស់ខ្លួនពាក់​ម៉ាស​ និងរូបថត​ពី​សកម្មភាព​របស់​ពួកគេ ​ត្រូវបាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម ... Read More »

អតីតប្រធានសមាគមសិល្បករខ្មែរធ្លាក់ខ្លួនឈឺសម្រាកនៅលើគ្រែ

    ភ្នំពេញ៖ តារាចម្រៀងជើងចាស់និងជាអតីតប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតត្រូវសម្រាកនៅលើគ្រែព្រោះតែជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ។ លោក សុះ ម៉ាច បានបង្ហោះរូបភាពមួយសន្លឹកបង្ហាញពីស្ថានភាពជំងឺត្រូវសម្រាកលើគ្រែដែលមានភ្ជាប់ដោយសំណេរបញ្ជាក់មូលហេតុថាដល់វគ្គដេកស៊ី ព្រោះដើរមិនរួចខ្វិនបានសម្រេចហើយ។ ក្រោយពិនិត្យលទ្ធផលតេស្តឈាមនិងកម្មរស្មីx គឺពុំមានសញ្ញាអ្វីធំដុំទេអាស៊ីដឡើងតិចតួចឈាមខ្លាញ់បេះដូងធម្មតា គឺមកពីរលាកសន្លាក់ធ្ងន់ធ្ងរ»។លោកបញ្ជាក់ថាខានឈឺយូរហើយដែរទើបតែពេលនេះគឺឈឺធ្ងន់តែម្តងព្រោះតែកន្លងមកលោកបានធ្វើការងារច្រើនមិនប្រមាណកម្លាំង។ ... Read More »

សមត្ថកិច្ចនគរបាលប៉ុស្តិ៍គោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីប៉ុនប៉ងលួចម៉ូតូ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍គោកឃ្លាងបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីប៉ុនប៉ងលួចម៉ូតូ កាលពីវេលាម៉ោង១០និង១០នាទីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុង ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៣នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាននោះទី១-ឈ្មោះ យ៉ៅ ហាក់ ... Read More »

កម្មវិធីវាយតឺន្នីស WTA Pan Pacific Open នៅទីក្រុងតូក្យូត្រូវបានលុបចោលដោយសារកូវីដ-១៩

កីឡាអន្តរជាតិ៖ អ្នករៀបចំកម្មវិធីបាននិយាយកាលពីថ្ងៃអង្គារថា កម្មវិធីប្រកួតកីឡាវាយតឺន្នីសផ្នែកនារី WTA Pan Pacific Open ដែលនឹងប្រព្រឹត្តទៅនៅឯឧទ្យានកីឡាវាយតឺន្នីសAriake ក្នុងទីក្រុងតូក្យូដែលគ្រោងធ្វើក្នុងខែវិច្ឆិកាត្រូវបានលុបចោលដោយសារជំងឺរាតត្បាតកូវីដ-១៩ ។ អ្នករៀបចំកម្មវិធីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាគណៈកម្មាធិការប្រតិបត្តិបានពិនិត្យមើលគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីធ្វើឱ្យការប្រកួតនេះកើតឡើង រួមទាំងការសម្របសម្រួលការប្រកួតដោយគ្មានទស្សនិកជន ឬការរឹតត្បិតអ្នកចូលទស្សនាដើម្បីគិតគូរពីសុខភាព និងសុវត្ថិភាពរបស់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធ។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ទោះយ៉ាងណាបន្ទាប់ពីការជជែកពិភាក្សាគ្នាជាបន្តបន្ទាប់ ... Read More »

ខ្សែប្រយុទ្ធឆ្នើម Mariano របស់ក្រុម Real Madrid ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

កីឡាអន្តរជាតិ៖ ក្លិបអេស្ប៉ាញបានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្សែប្រយុទ្ធ Mariano Diaz របស់ក្លិប Real Madrid ត្រូវបានគេធ្វើតេស្តវិជ្ជរកឃើញជំងឺកូវីដ-១៩ហើយនឹងខកខានការប្រកួតក្របខ័ណ្ឌ Champions League របស់ក្លិបនៅទឹកដី Manchester City នៅថ្ងៃទី៨ ខែសីហា ... Read More »

Brighton ចុះហត្ថលេខាយកកីឡាករ Lallana បន្ទាប់ពីចាកចេញពី Liverpool

កីឡាអន្តរជាតិ៖ ខ្សែប្រយុទ្ធ Adam Lallana បានចូលរួមជាមួយក្លិប Brighton Hove Albion ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំបន្ទាប់ពីចាកចេញពីក្រុមហង្សក្រហម Liverpool ដែលជាម្ចាស់ជើងឯក Premier League រដូវកាលនេះ។ អតីតខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Adam ... Read More »

ក្លិប Valencia បានតែងតាំងលោក Gracia ជាអ្នកចាត់ការថ្មី

កីឡាអន្តរជាតិ៖ក្លិប Valencia នៅលីគកំពូលអេស្ប៉ាញ La Liga បានប្រកាសថា ក្លិបបានតែងតាំងលោក Javi Gracia អតីតគ្រូបង្វឹកក្រុម Watford ធ្វើជាអ្នកចាត់ការថ្មីរបស់ពួកគេក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ។ លោក Gracia បានជំនួសលោក ... Read More »

នគរបាលខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

    ខេត្តកំពង់ចាម ៖នៅថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង​ ១២៖០០នាទី​ ស្ថិតក្នុង​ភូមិក្តីថ្ក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ​​ ​ខេត្ត​កំពង់ចាម​ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយជំនាញស្រុកស្រីសន្ធរដឹកនាំដោយលោកវរសេនីយ៍ទោស្រី​ សុគន្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់(ស្រី​​១នាក់)​ដែលមានឈ្មោះដូចខាងក្រោម៖ ... Read More »

មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបើកកិច្ចប្រជុំបង្កើតគណៈកម្មាធិការរៀបចំដែនដី និង នគរូបនីយកម្មថ្នាក់ខេត្ត

ខេត្តស្ទឹងត្រែង៖ ដោយអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ៧៧.អនក្រ.បក ស្តីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនោះ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តស្ទឹងត្រែងបានបើកកិច្ចប្រជុំស្តីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដី និង នគរូបនីយកម្មថ្នាក់ក្រុង ។ អញ្ជើញចូលរួមក្នុងប្រជុំនេះមានលោកមិញ ... Read More »

កងរាជអាវុធហត្ថខេត្តប៉ៃលិន ផ្សព្វផ្សាយការងារជំនាញកងរាជអាវុធហត្ថ និងប្រគល់ប័ណ្ណ លិខិត សរសើររបស់ក្រសួងការពារជាតិ

ខេត្តប៉ៃលិន៖កាលពី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិនមានរៀបចំពិធីផ្សព្វផ្សាយការងារជំនាញកងរាជអាវុធហត្ថ និងប្រគល់ប័ណ្ណ-លិខិត-សរសើររបស់ក្រសួងការពារជាតិ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលមានស្នាដៃ ចំនួន ០៨រូប ស្ថិតក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន។ ... Read More »

យុវជន២នាក់ស្លាប់ខណៈបើកម៉ូតូបុករថយន្តដឹកដីពីក្រោយនៅផ្លូវជាតិលេខ១

ភ្នំពេញ​ ៖ យុវជន​២នាក់ចេញពីកន្លែងលក់ស៊ុបបើកម៉ូតូ​​ទៅផ្ទះ​វិញបានជ្រុលចង្កូតទៅបុក​រថយន្ត​ដឹក​ដី​ពីក្រោយយ៉ាងពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់។  ​ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅម៉ោង​៩ និង២០​នាទី​យប់ ថ្ងៃ​​ទី​២៨ ខែកក្កដា ឆ្នាំ ២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងសង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។​ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មាន​ឈ្មោះពៅ ... Read More »

ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ ថ្មី ចំនួន៧នាក់ និង ព្យាបាលជាសះស្បើយចំនួន៧នាក់

ភ្នំពេញ៖កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ ថ្មី ចំនួន៧នាក់ និង ព្យាបាលជាសះស្បើយចំនួន៧នាក់ ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ នេះ ។ ទន្ទឹមនេះ អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៧៧នាក់ ... Read More »

ទើបចេញពីផឹកសុីបើករថយន្តធ្លាក់ចូលប្រឡាយផ្ងាជើងឡើងលើរបួសប្រុសស្រី៣នាក់

ភ្នំពេញ៖បុរសម្នាក់រួមដំណើរនឹងប្រុសស្រី ៣នាក់ទៀតបើករថយន្តចេញពីផឹកស៊ីត្រឡប់ទៅផ្ទះវិញរេចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងឡើងលើរបួសប្រុសស្រី៣ នាក់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ យប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចមុខភោជនីយដ្ឋានចំរើន តាមបណ្ដោយផ្លូវបេតុងជាប់ផ្លូវរថភ្លើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃេីញបុរសម្នាក់រួមដំណើរនឹងប្រុសស្រី ៣នាក់ទៀតបេីករថយន្តមួយគ្រឿងម៉ាកវីស្តូពណ៌សពាក់ស្លាកលេខភ្នំពេញ2BJ-1236ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ... Read More »

បញ្ឈប់ទៅ…ក្នុងនាមសមត្ថកិច្ចយកទម្លាប់មកធ្វើការ បង្កើតទង្វើបំពានច្បាប់ អយុត្តិធម៌ក្នុងសង្គម

ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋបានលើកឡើងថា៖ បើសិក្សាលើប្រព័ន្ធផ្សព្វផ្សាយ ភាពទូលំទូលាយនៃបណ្តាញសង្គម Facebook ផងនោះ ក្នុងនាមជាពលរដ្ឋដែលរស់នៅក្នុងប្រទេសគ្រប់គ្រងដោយច្បាប់ មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ប្រកបដោយគតិបណ្ឌិត បិតាសន្តិភាព ស្រឡាញ់ប្រជាពលរដ្ឋ គិតគូ ... Read More »

ក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំ ដើរដាក់អន្ទាក់សត្វនិងជីកទំពាំងតាមបន្ទាត់ព្រំដែនជាន់មីនផ្ទុះរបួសពេញខ្លួន

   ខេត្ដបន្ទាយមានជ័យ៖ ក្មេងប្រុសអាយុ១៤ឆ្នាំ ម្នាក់ដើរជីកទំពាំងនិងដាក់អន្ទាក់សត្វក្បែរព្រំដែនកម្ពុជា-ថៃជាន់មីនសល់ពីសម័យសង្គ្រាមរងរបួសធ្ងន់កាលពី វេលាម៉ោង៤និង១៥នាទីល្ងាចថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០  នៅចំណុចខាងលិចភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ។   លោកអធិការនគរបាល ស្រុកថ្មពួក សៅ សារឿនបានឲ្យដឹងថា៖ក្មេងប្រុសរងគ្រោះ ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ... Read More »

លោកអភិបាលខេត្តចុះពិនិត្យមើលតំបន់សក្ដានុពលទេសចរណ៍ចំនួន ២កន្លែង នៅក្នុងស្រុករមាសហែក

ខេត្តស្វាយរៀង៖លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងស្នើឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់សហការការពារតំបន់ទាំងពីរនេះឲ្យបានគង់វង្សល្អប្រសើរ និងដាក់ទិសដៅដល់មន្ទីរជំនាញធ្វើការស្រាវជ្រាវចងក្រងជាប្រវត្តិចាត់ចែងរៀបចំចុះបញ្ជីជាទ្រព្យសម្បត្តិរដ្ឋ។ ការថ្លែងបែបនេះក្នុងការចុះពិនិត្យតំបន់សក្ដានុពលទេសចរណ៍ចំនួន ២កន្លែង ស្ថិតនៅក្នុងស្រុករមាសហែក នាព្រឹកថ្ងៃអង្គារ ០៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ... Read More »

ឆក់បានសម្រេច២ដងមិនអស់ចិត្តលើកក្រោយឆក់ទៀតត្រូវនគរបាលឃាត់ខ្លួនបានភ្លាមៗ

កណ្ដាល៖ ជនសង្ស័យមុខសញ្ញាឆក់យ៉ាងសកម្ម២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់បានសម្រេច២ដងមិនអស់ចិត្ត ប៉ុន្មានថ្ងៃក្រោយមកធ្វើសកម្មភាពឆក់ទៀត ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនបានភ្លាមៗ​ នៅថ្ងៃទី២៨ ខែកក្កដា.​ ឆ្នាំ២០២០ ម៉ោង១០និង០៨នាទីព្រឹក នៅចំណុចផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ... Read More »

គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ចុះរុះរើសសំណង់ខ្ទមខុសច្បាប់ នៅព្រែកទឹកសាបក្បាលឆាយ

ខេត្តព្រះសីហនុ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ ចេញផ្សាយនៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចុះអនុវត្តវិធានការរដ្ឋបាល រុះរើខ្ទមចំនួន ៤៣ខ្ទម និងផ្លាញកូនស្វាយដាំថ្មីៗជាច្រើនដើម ដែលក្រុមអនាធិតេយ្យ នៅព្រែកទឹកសាបក្បាលឆាយ។ ... Read More »